ការវិនិយោគរបស់បណ្តាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន កំពុងឈានដល់ចំណុចរបត់ថ្មីមួយ

ដោយ: គង់ លាងហួរ

ប៉េកាំង: បណ្តាក្រុមហ៊ុនបរទេស កំពុងឈានដល់ចំណុចរបត់លើការវិនិយោគ នៅក្នុងប្រទេសចិន ខណៈឧបសគ្គក្នុងការឈានជើងចូលទីផ្សារ កំណើនសេដ្ឋកិច្ចទាប និងការប្រកួតប្រជែងសុទ្ធតែជាបញ្ហាចម្បង។ នេះបើយោងតាមសភាពាណិ ជ្ជកម្មសហភាពអឺរ៉ុបប្រចាំប្រទេសចិន។

បណ្តាក្រុមហ៊ុនអឺរ៉ុបត្អូញត្អែរថា ការបំពេញប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន កាន់តែមានភាពតានតឹង ដោយ សារតែបណ្តាញទិន្នន័យមិនច្បាស់លាស់ សន្តិសុខអ៊ីនធឺណេត និងច្បាប់ប្រឆាំងចារកម្ម។ លើសពីនេះ ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន បានធ្វើឱ្យក្រុមហ៊ុនអឺរ៉ុប ទទួលបានប្រាក់ចំណេញទាប។

លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្ម EU ប្រចាំប្រទេសចិនបានលើកឡើងថា ក្រុមហ៊ុនអឺរ៉ុបកំពុងស្វែងរកទីផ្សារផ្សេងទៀត ដោយសារការប្រកបអាជីវកម្ម នៅប្រទេសចិនជួបប្រទះហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់ កំណើនប្រាក់ចំណេញទាប និងការបន្តដាក់រនាំងផ្សេងៗ។

ក្រុមមន្ត្រីទទួលបន្ទុក លើការបង្កើតគោលនយោបាយរបស់ប្រទេសចិន កំពុងព្យាយាមទប់ទល់ នឹងការថយចុះនៃសន្ទុះសេដ្ឋកិច្ច ខណៈការដាំក្បាលចុះ នៃទីផ្សារអចលនទ្រព្យបានជះផលប៉ះពាល់ ដល់តម្រូវការក្នុងស្រុក និងបង្កើតវិបត្តិបរិត្ត​ផរណា។

ទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ។ គោលដៅនេះ នៅតែជាកម្រិតមួយដ៏ខ្ពស់ សម្រាប់បណ្តាប្រទេសមានទំហំសេដ្ឋកិច្ចធំ ដូចជាចិន ខណៈបណ្តាធនាគាររដ្ឋចិន កំពុងផ្តល់ហិរញ្ញប្បទាន ដើម្បីគាំទ្រការវិនិយោគ នៅក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់។

ប៉ុន្តែក្រុមវិនិយោគិនបរទេសជាច្រើន បានបង្ហាញក្តីបារម្ភថា ពួកគេមិនទទួលបានអត្ថប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចចិននោះទេ ខណៈអ្នកឆ្លើយតបចំនួន៤៤% នៃការស្ទង់មតិរបស់សភាពាណិជ្ជកម្មEU បានសម្តែងទុទិដ្ឋិនិយមអំពីប្រាក់ចំណេញរបស់ពួកគេ ក្នុងរយៈពេល២ឆ្នាំខាងមុខ៕ប្រភព: Financial Times៕

សមាគមCVEAផ្តល់ព័ត៌មានអំពីអ្នកផ្តល់សេវាកម្មអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណជាង៤០០ក្រុមទៅនិយ័តករ

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងា រអចលនវត្ថុកម្ពុជា(CVEA) បានផ្តល់ព័ត៌មានអំពីអ្នកផ្តល់សេវាកម្មអចលនវត្ថុ គ្មានអាជ្ញាប័ណ្ណចំនួន៤០០ក្រុម ទៅកាន់និយ័តករអភិវឌ្ឍន៍អចលនទ្រព្យ និងបញ្ចាំ អាចចាត់វិធានការណ៍សមស្របណាមួយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀប បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា សមាគមបានរកឃើញក្រុមភ្នាក់ងារអចលនវត្ថុ ដែលផ្សព្វផ្សាយសេវាកម្មទាក់ទងការទិញ លក់ ជួលចំនួន៤០០ក្រុម ដោយបានសម្រេចបញ្ជូន ព័ត៌មានពីអ្នកទាំងនោះ ទៅកាន់និយ័តករ។

លោកបញ្ជាក់ថា “អ្នករកស៊ីគ្មានអាជ្ញាប័ណ្ណទាំងនេះ អាចជាអ្នកមាន និងគ្មានជំនាញ ដែលសមាគមលើកទឹកចិត្តពួកគេឲ្យមកទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីពួកគេមានជំនាញ និងសុំច្បាប់ឲ្យបានត្រឹមត្រូវ”។ លោកបន្ថែមថា “បើនិយាយពីវិជ្ជាជីវៈ  ពួកគេត្រូវតែស្ថិតនៅក្រោមក្រុមហ៊ុនណាមួ​យ ដែលមានច្បាប់ ដែលស្ថិតនៅក្រោមអាជ្ញាប័ណ្ណរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ”។

លោកសន សៀបបានបន្តថា ការប្រមូលក្រុមទាំងនេះ ធ្វើឡើងតាមរយៈផេក នៃបណ្តាញទំនាក់ទំនងសង្គ​មfacebook របស់ពួកគេ ដែលពួកគេគួរតែគោរពច្បាប់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីជម្រុញទីផ្សារនេះឲ្យកាន់តែប្រសើរ តាមរយៈការប្រើប្រា​ស់ជំនាញត្រឹមត្រូវ ប្រកបដោយក្រមសីលធ៌ម ក្នុងន័យជម្រុញទីផ្សារឲ្យមានភាពប្រសើរឡើង។

លោកបន្តថា “ក្រុមអ្នកមិនទាន់មានអាជ្ញាប័ណ្ណទាំងនោះ គួរតែគោរពច្បាប់ បង្កើនជំនាញវិជ្ជាជីវៈ គោរពក្រមសីលធ៌ម ជាការរួបរួមគ្នា ហើយពួកគេត្រូវតែ​មានអាជ្ញាប័ណ្ណ”៕

សម្តេចធិបតីផ្តល់ការអនុគ្រោះតម្លៃអគ្គិសនីបន្ថែមដល់រោងម៉ាស៊ីនកិនស្រូវ និងការសម្ងួតស្រូវ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ការអនុគ្រោះបន្ថែម តម្លៃអគ្គិសនីដល់ម៉ាស៊ីនកិនស្រូវ និងការសម្ងួតស្រូវ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

លោក កែវ រតនៈ បានឲ្យដឹងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកម្មវិធី បាឋកថាស្តីពី​ “គោលនយោបាយថាមពលកម្ពុជា” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀ​លថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២៤។

លោក កែវ រតនៈ បានបញ្ជាក់ថា ថ្ងៃនេះខ្ញុំសូមម្រាបជូនថា តាមសំណើ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្ដេចសម្រេចផ្ដល់ការអនុគ្រោះបន្ថែ​ម ដល់ម៉ាស៊ីនកិនស្រូវ ដល់អ្នកសម្ងួតស្រូវ ដើម្បីកាត់បន្ថយចំណាយក្នុងការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ រុញការធ្វើផលិតកម្មស្រូវឲ្យបានទូលំទូលាយ ក្នុងការនាំចេញស្រូវ-អង្ករលើទីផ្សារពិភពលោក”។

លោកបញ្ជាក់ថា សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានជួយបន្ថែមទៀតដល់ម៉ាស៊ីនកិនស្រូវ និងឡសម្ងួត ដើម្បីជួយយោងដល់កសិករខ្មែរ។ នេះជាការប្ដេជ្ញារបស់សម្ដេច ដើម្បីជួយដល់ប្រទេសជាតិ ដូច្នេះគ្មានមូលហេតុអ្វីដែលត្រូវដំឡើងថ្លៃឡើយ។

លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា ដូច្នេះចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការកិនស្រូវ សម្ងួតស្រូវ សូមមេត្តាទំនាក់ទំនង តាមរយៈសមាគមម៉ាស៊ីនកិនស្រូវ ដើម្បីស្វែងយល់ព័ត៌មានបន្ដព្រោះថា យើងមិនអាចរុញទៅឲ្យគ្រប់ម្នាក់ៗនោះឡើយ ប៉ុន្ដែរុញតាមរយៈសមាគម នឹងរុញតាមរយៈការផ្សព្វផ្សាយ របស់អគ្គិសនីកម្ពុជា និងសង្ឃឹមថាបងប្អូនទទួលបានផល៕

China trade tased from all sides, backing Beijing into an economic bind: analysts

China’s export growth faces increasing risks as pressure to raise import tariffs spreads beyond advanced countries to less-developed ones amid tit-for-tat retaliations and concerns about excess capacity, according to analysts.

The world’s second-largest economy, long seen as the so-called workshop of the world, has been on the receiving end of measures targeting its solar panels, electric vehicles (EVs), steel, aluminium and even low-value retail goods. Mounting tariffs on Chinese exports could pressure growth because trade is so crucial to the world’s second-largest economy, said Christopher Beddor, deputy China research director with Gavekal Dragonomics in Hong Kong.

“Strong exports are papering over severe weaknesses in the Chinese economy,” Beddor said. “If external demand starts to flag because of tariffs, officials will suddenly need to start making some very uncomfortable trade-offs between controlling debt and maintaining relatively high growth.”

The list of countries raising tariffs includes the US, the EU and Canada, as well as emerging markets such as Brazil, Mexico, Turkey and India. Japan has also launched an anti-dumping investigation into a type of rubber product.

US President Joe Biden’s administration intends to impose a raft of new and raised tariffs on China on September 27, vowing to protect strategic industries from its state-driven industrial practices.

Source: SCMPChina trade tased from all sides, backing Beijing into an economic bind: analysts

China’s export growth faces increasing risks as pressure to raise import tariffs spreads beyond advanced countries to less-developed ones amid tit-for-tat retaliations and concerns about excess capacity, according to analysts.

The world’s second-largest economy, long seen as the so-called workshop of the world, has been on the receiving end of measures targeting its solar panels, electric vehicles (EVs), steel, aluminium and even low-value retail goods. Mounting tariffs on Chinese exports could pressure growth because trade is so crucial to the world’s second-largest economy, said Christopher Beddor, deputy China research director with Gavekal Dragonomics in Hong Kong.

“Strong exports are papering over severe weaknesses in the Chinese economy,” Beddor said. “If external demand starts to flag because of tariffs, officials will suddenly need to start making some very uncomfortable trade-offs between controlling debt and maintaining relatively high growth.”

The list of countries raising tariffs includes the US, the EU and Canada, as well as emerging markets such as Brazil, Mexico, Turkey and India. Japan has also launched an anti-dumping investigation into a type of rubber product.

US President Joe Biden’s administration intends to impose a raft of new and raised tariffs on China on September 27, vowing to protect strategic industries from its state-driven industrial practices.

Source: SCMP


HCMC serviced apartments rents up 15% for short-term tenants

Short-term rents for serviced apartments in HCMC has increased by 10-15% in the third quarter compared to a year earlier.

My Dung, a manager at a company that leases serviced apartments in the downtown area, said the price increases were seen in mid- to high-end buildings in Districts 1, 4, 7, Phu Nhuan, and Binh Thanh.

A one-bedroom studio apartment in these districts costs an average of VND800,000 (US$32.5) per night, up 14.3% from the end of 2023.

Rents for premium units have increased by more than 10% to VND1.2-1.5 million per night and VND1.7-2.4 million for one- and two-bedroom apartments.

Nguyen Quoc Dung, manager of another company renting out serviced apartments on Phu Nhuan’s Truong Quoc Dung Street, said daily rents have been hiked but monthly rates remain stable at VND14-27 million.

Over 80% of units are occupied, with the occupancy rate for one-bedroom apartments exceeding 90%, he said.

A company managing 255 high-end serviced apartments
and officetels in Binh Thanh’s Nguyen Huu Canh Street area also reported similar rent hikes in the premium segment.

According to a report by property consultancy Savills, the average rent for serviced apartments in HCMC rose 1% year-on-year in the second quarter and the average occupancy rate was 79%.

“Some regular high-end apartment buildings are curbing renting out via Airbnb, and so short-term tenants are
turning to premium serviced
apartments.”

Troy Griffiths, deputy managing director of Savills Vietnam, said regular apartments are facing fierce competition from serviced apartments.

HCMC is expected to add 600 new serviced apartment units at nine projects, almost two thirds of them in District 1.

Source: Vnexpress

មន្រ្តីជាន់ខ្ពស់កម្ពុជាជួបពិភាក្សាដើម្បីទាក់ទាញអ្នកធុរកិច្ច អាមេរិកមកកាន់កម្ពុជា

ដោយៈ និស្ស័យ

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជូបជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនអាមេរិកមួយចំនួន ដើម្បីទាក់ទាញឲ្យពួកគេពង្រីកការវិនិយោគ និងឈានជើងចូលមកវិនិយោគនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្រោមការសម្របសម្រួ​លពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ដំណើរគោះទ្វារអ្នកវិនិយោគអាមេរិកនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីបរិ​យាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា រួចរាល់ពិនិត្យលទ្ធភាព ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត និងចំពោះក្រុមហ៊ុនដែលពុំទាន់បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សូមពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុន នាពេលណាមួយខាងមុខនេះ ក្រោមកិច្ចសម្រ​បសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលនៅថ្ងៃដដែល បានធ្វើជំនួបពិសារអាហារជាមួយសមាជិក សមា​ជិការនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដើម្បីចែករំលែកអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយមានអ្នកធុរកិច្ចអាមេរិកប្រមាណ៥០រូបចូលរួមផងដែរ៕

NESDC urges OCA talks with Cambodia as Middle Eastern conflicts rise

The National Economic and Social Development Council (NESDC) has advised the government to quickly discuss the overlapping claims area (OCA) with Cambodia to prepare for rising fuel prices due to conflicts in the Middle East that could expand into full-scale wars.

The OCA is a 27,000 square kilometre section of the Gulf of Thailand that potentially holds massive quantities of natural gas and oil.

The negotiation must focus on securing long-term energy stability for the mutual benefit of both countries, Danucha Pichayanan, NESDC secretary-general said on Monday.

He suggested that the talks
could use the model of the successful JDA (Joint Development Area) negotiation between Thailand and Malaysia, adding that Thailand has a sufficient investment budget to facilitate various forms of operations in the OCA.

“The area is considered to have natural resources that can help create long-term energy security for both countries and to mitigate the volatility of energy prices in the event of wars in the oil production areas from which Thailand imports,” Danucha said.

The secretary-general suggested that the government facilitate foreign investment in upstream energy industries, including developing skilled labour in this field and using available funds to increase the adoption and transfer of modern technology.

He also suggested increasing
the size of the National Competitiveness Enhancement Fund in a bid to provide additional benefits and promotional privileges to attract potential foreign investors in target industries.

“The fund has about 5 billion baht left,” he pointed out. “We might need to increase the fund to around 20 to 30 billion baht to secure investors’ confidence that we can support their ventures in the country.”

Source: The Nation

តម្លៃជួលការិយាល័យកម្រិតAនៅប្រទេសសិង្ហបុរីស្ថិត ក្នុងសភាពទ្រឹង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារការិយាល័យកម្រិតA របស់ប្រទេសសិង្ហបុរី កំពុងបង្ហាញសញ្ញានៃការដាំក្បាលចុះ ខណៈអត្រាការិ យាល័យទំនេរ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង២ឆ្នាំ ដោយតម្រូវការជួលថយចុះ។

អត្រាការិយាល័យទំនេរកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) នៃទីក្រុងសិង្ហបុរី បានកើនឡើងចំនួន២ត្រីមាសជាប់ៗគ្នាដល់៨,៣ភាគរយ នៅចន្លោះខែកក្កដា ដល់ខែកញ្ញា។ នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL)។

តម្លៃជួលការិយាល័យកម្រិតA ជាមធ្យមក្នុងមួយហ្វីតការ៉េបានស្ថិតក្នុងសភាពទ្រឹង ក្នុងរង្វង់១១,៥០ដុល្លារសិង្ហបុរី(ប្រហែ ល៨,៩៥ដុល្លារអាមេរិក)ក្នុងមួយខែ បន្ទាប់ពីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសមុន។

ការកើនឡើងនៃអត្រាការិយាល័យទំនេរ បណ្តាលមកពីការបើកដំណើរការ អគារការិយាល័យថ្មី IOI Central Boulevard Towers ដែលមានទំហំផ្ទៃក្រឡាការិយាល័យ ប្រហែល១,២៦លានហ្វីតការ៉េ ខណៈតម្រូវការធ្លាក់ចុះ។ប៉ុន្តែ ការផ្គត់ផ្គង់បែរជាកើនឡើង។

យ៉ាងណាមិញ ក្រុមហ៊ុន JLL បានវាយតម្លៃថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការសម្រេចចិត្តយឺតពេក ក្នុងការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិកនៅខែកញ្ញានេះក៏បានជះផលប៉ះពាល់ ដល់តម្រូវការការិយាល័យ នៅសិង្ហបុរីផងដែរ”។

ទីផ្សារការិយាល័យ របស់ប្រទេសសិង្ហបុរីធ្លាក់ចុះ ស្របពេលប្រភពសំខាន់ ក្នុងការជំរុញតម្រូវការ ជួលការិយាល័យបានថមថយចុះ ដូចជា ការធ្លាក់ចុះនៃតម្រូវការជួលការិយាល័ យរបស់ក្រុមហ៊ុន ប្រកបអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យា។

លោក Andrew Tangye ប្រធានទទួលបន្ទុកផ្នែកជួលការិ យាល័យ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន JLL Singapore បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាការិយាល័ យទំនេរ នៅតែអាចបន្តកើនឡើង ក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ ខណៈក្រុមហ៊ុននានា កំពុងជួបប្រទះបញ្ហាកំណើន នៃការចំណាយលើប្រតិបត្តិការកាន់តែខ្ពស់៕ប្រភព: Business Times៕

បុរីវិមានសំណាងបន្តវិវត្តន៍ជាវិជ្ជមានជាមួយនឹងការសាងសង់ និងតម្រូវការពីអតិថិជន

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ស្ថិតនៅភាគខាងជើង រាជធានីភ្នំពេញ ដែលកំពុងរីកចម្រើន តំបន់នេះមិនមានការបំពុល ពីផ្សែងរោងចក្រ សហគ្រាសនានានោះទេ។

បុរីជាច្រើនបានសាងសង់នៅតំបន់នេះ រួមជាមួយមជ្ឈ​មណ្ឌលពាណិជ្ជកម្ម សេវាកម្មកំសាន្ត និងហេដ្ឋារចនាតភ្ជាប់កាន់តែងាយស្រូល។

ពេលវេលា បានបង្កើតកាលានុវត្តន៍ភាពមួយ សម្រាប់អ្នកអភិវឌ្ឍន៍បុរី នៅតំបន់ជាប់មហាវិថីឈ្នះ ឈ្នះ ដែលនាពេលអនាគត វានឹងក្លាយជាតំបន់CBDដ៏ឆើតឆាយមួយ។

ជាក់ស្តែងបុរីវិមានសំណាង នៅតែបន្តឆ្ពោះទៅមុខលើការដ្ឋានសាងសង់ និងល្បឿននៃការលក់ ដោយសារចក្ខុវិស័យ បទពិសោធន៍ យុទ្ឋសាស្រ្តទីផ្សារ ដែលបានដាក់ចេញដោយលលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង។

លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា “ខ្ញុំសាងសង់បុរីលើផ្ទៃដី២៥ហិកតា ដោយមានផ្ទះវីឡាជាង៤០០ប៉ុណ្ណោះ ខ្ញុំចក្ខុវិស័យរបស់យើង ចង់កសាងសហគមន៍បែបអភិជនមួយ ដែលមានលក្ខណៈឯកជនភាព និងភាពស៊ីវិល័យ”។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការសាងសង់បុរីនេះឡើង ក្រុមហ៊ុនមិនផ្តោតលើផលចំណេញទេ តែយើងចង់កសាងសហគមន៍មួយ ដែលមានផាសុខភាព ភាពស៊ីវិល័យ ត្រជាក់មនោរម្យ សម្រាប់ក្រុមគ្រួសារសម័យថ្មី។

លោកជំទាវបន្តថា “យើងរៀបឥដ្ឋ២០ ចាក់បេតុងគ្រប់ជាន់ ផ្តល់នូវការរចនាបែបសហសម័យទាំងក្នុង និងក្រៅផ្ទះ ដែលផ្តល់ផាសុខភាពក្នុងការរស់នៅ”។ លោកជំទាវបន្តថា “យើងគិតពីអតិថិជនជាចម្បង យើងសិក្សាពីរសនិយមរបស់ពួកគាត់ ហើយយើងសាងសង់លំនៅដ្ឋាន តាមអ្វីជាក្តីស្រម័យរបស់ពួកគាត់”។

បុរីវិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានទីតាំងចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ភាគីថៃបន្តទទូចឱ្យរដ្ឋាភិបាលរបស់ខ្លួនខួងប្រេងរួមគ្នាជាមួយកម្ពុជានៅតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ

ដោយ: គង់ លាងហួរ

បាងកក: បណ្តាស្ថាប័ននានាបានជំរុញឱ្យ រដ្ឋាភិបាល​ថៃ​ជួបពិភាក្សា​ ជាមួយ​ភាគីខាងរដ្ឋាភិបាលកម្ពុជា​ លើ​ការអភិវឌ្ឍ ប្រេងរួមគ្នា នៅតំបន់​ទាមទារ​ត្រួតស៊ីគ្នា(OCA) ក្នុងឈូងសមុទ្រថៃ ខណៈសង្គ្រាម​រវាងប្រទេសអ៊ីស្រាអែល និងក្រុមហេបូឡានៅ​តំបន់មជ្ឈិមបូព៌ា​ មាន​លទ្ធភាព​ផ្ទុះរីករាលដាលកាន់តែខ្លាំង។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) បានអំពាវនាវ ឱ្យរដ្ឋាភិបាលពិភាក្សាឱ្យបានឆាប់ អំពីតំបន់ទាម​ទារត្រួតស៊ីគ្នា (OCA) ជាមួយកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងតម្លៃប្រេងឥន្ធនៈ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាអាចពង្រីកទៅជាសង្រ្គាមធំពេញលក្ខណៈ។

តំបន់ទាមទារត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា ឬហៅកាត់ថា (OCA) ជាផ្នែកមួយនៃឈូងសមុទ្រថៃ ដែលមានផ្ទៃក្រឡា២៧.០០០គីឡូម៉ែត្រការ៉េ និងមានសក្តានុពលផ្ទុកឧស្ម័នធម្មជាតិ និងប្រេងយ៉ាងច្រើននៅបាតសមុទ្រ។

លោក Danucha Pichayanan អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) បានលើកឡើងថា ការចរចាត្រូវតែផ្តោតលើការធានាស្ថិរភាព ថាមពលរយៈពេលវែង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។

លោកបានស្នើឡើងថា កិច្ចពិភាក្សាអាចប្រើប្រាស់គម្រូនៃការចរចាតំបន់អភិវឌ្ឍន៍រួមគ្នា JDA (Joint Development Area) ព្រោះកន្លងទៅ គម្រូនេះធ្លាប់ទទួលបានជោគជ័យ រវាងប្រទេ​សថៃ និងម៉ាឡេស៊ី ដោយលោកបន្ថែមថា ប្រទេសថៃមានដើមទុនវិនិយោគគ្រប់គ្រាន់ ដើម្បីជួយសម្រួលទម្រង់ប្រតិបត្តិការផ្សេងៗនៅក្នុងតំបន់OCA ។

តំបន់ទាមទារត្រួតស៊ីគ្នានេះ មានធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចជួយបង្កើតសន្តិសុខ ថាមពលរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ និងកាត់បន្ថយការប្រែប្រួលនៃតម្លៃថាមពល នៅក្នុងករណីមានសង្គ្រាម នៅក្នុងតំបន់ផលិតប្រេងធំៗនៅលើពិភពលោក។

លោកបានស្នើឱ្យរដ្ឋាភិបាលថៃ ជួយសម្រួលដល់លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលក្នុងវិស័យឧស្សាហកម្មថាមពល រួមទាំងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ក្នុងវិស័យនេះ និងបោះទុនវិនិយោគ ដើម្បីបង្កើនការចាប់យក និងការផ្ទេរបច្ចេកវិទ្យាទំនើប។

លោកក៏បានស្នើឱ្យបង្កើនទំហំ នៃមូលនិធិលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិក្នុងការដេញថ្លៃ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែម និងសិទ្ធិផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោ​គិនបរទេស ដែលមានសក្តានុពលនៅក្នុងឧស្សាហកម្មគោលដៅផងដែរ៕ប្រភព: The Nation៕