តម្រូវការដីធ្លីសម្រាប់ការអភិវឌ្ឍន៍នៅប្រទេសឥណ្ឌាកំពុងហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Panattoni ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានជំរុញឱ្យឥណ្ឌាជួយសម្រួលដំណើរការទិញយកដីធ្លីនៅក្នុងប្រទេសមួយនេះ ស្របពេលតម្រូវការឃ្លាំងកើនឡើង។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបរទេស និងក្នុងស្រុកកំពុងសាងសង់ឃ្លាំងបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការស្តុកទុកទំនិញដែលកំពុងកើនឡើង។ ប៉ុន្តែ ការទិញយកដីជាបញ្ហាដ៏លំបាកនៅក្នុងប្រទេសនេះ ហើយដំណើរការផ្ទេរមានភាពស្មុគស្មាញ និងត្រូវចំណាយពេលវេលាយូរ។

លោក Robert Dobrzycki នាយកប្រតិបត្តិក្រុមហ៊ុន Panattoni បានលើកឡើងថា “យើងមើលឃើញឱកាសពង្រីកអាជីវកម្មនៅប្រទេសឥណ្ឌា។ប៉ុន្តែបញ្ហាប្រឈមធំបំផុតជាការទិញយកដី និងលទ្ធភាពទទួលបានទិន្នន័យ”។

ក្រុមហ៊ុន Panattoni គ្រោងបោះទុនវិនិយោគចំនួន១០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល២ឆ្នាំទៅ៣ឆ្នាំខាងមុខ ដោយសង្ឃឹមថា ខ្លួននឹងទិញបានដីធ្លីចំនួន៣ទៅ៤កន្លែង នៅឆ្នាំ២០២៤នេះ ។

ក្រុមហ៊ុនធ្លាប់បានអះអាងថា ខ្លួនបានចំណាយរយៈពេលអស់៨ខែទើបអាចបញ្ចប់ការបំពេញបែបបទទិញយកដីនៅជិតទីក្រុងញូវដេលី ហើយការសាងសង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ។

ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌាបានជំរុញឱ្យដីធ្លីមានតម្រូវការខ្ពស់ ហើយការកើនឡើងនៃតម្លៃដី បានជះផលប៉ះពាល់ដល់ផលចំណេញត្រឡប់មកវិញរបស់អ្នកអភិវឌ្ឍន៍៕ប្រភព: NST online៕

ហ្វីលីពីន​គ្រោងសាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ពាណិជ្ជកម្ម​ឱ្យបានសម្រេចនៅ​ត្រឹមឆ្នាំ​២០៣២ខាងមុខ

ដោយ: គង់ លាងហួរ
ម៉ានីល: រដ្ឋាភិបាល​ហ្វីលីពីនគ្រោងសាងសង់​រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ខ្លួននៅ​ត្រឹម​ឆ្នាំ​២០៣២​ខាង​មុខ។ កិច្ចខិតខំប្រឹងប្រែងនេះជាការ​ចូលរួមជាមួយ​បណ្តាប្រទេស​អាស៊ី​ផ្សេងៗ​ទៀត​​ ក្នុងការងាកទៅរកប្រភពថាមពលស្អាត ដើម្បីបំពេញកំណើននៃតម្រូវការអគ្គិសនី។

យោងតាមក្រសួងថាមពលហ្វីលីពីន បាន​ប្រកាសឱ្យដឹងកាល​ពី​ពេលថ្មីៗនេះថា រដ្ឋាភិបាលក្រុងម៉ានីលគ្រោងនឹងផ្តល់អាទិភាពដល់ច្បាប់ដែលផ្តោតលើសុវត្ថិភាពនុយក្លេអ៊ែរ ព្រមទាំងធានា​ថា ​ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទាំង​ឡាយ ត្រូវបានចែង​ដើម្បីការពារ​សុខភាពសាធារណៈ បរិស្ថាន និងសន្តិសុខជាតិ។

ជាមួយគ្នានេះ រដ្ឋាភិបាលហ្វីលីពីន ក៏គ្រោងនឹង​បង្កើត​​អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរឯករាជ្យ​​មួយ ដើម្បីធ្វើការត្រួតពិនិត្យលើការអភិវឌ្ឍន៍កម្មវិធី​ផលិតថាមពល​ដើរដោយនុយក្លេអ៊ែរ​នេះ​ផង​ដែរ។

លោកស្រី Sharon Garin អនុរដ្ឋលេខាធិការនៃក្រសួងថាមពលហ្វីលីពីន បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសហ្វីលីពីននឹង​ព្យាយាម​ផលិត​ថាមពល​នុយក្លេអ៊ែរ​​សម្រាប់​ដំណើរការ​ពាណិជ្ជកម្ម​ឱ្យបានយ៉ាងតិចណាស់១.២០០​មេហ្គាវ៉ាត់នៅឆ្នាំ​២០៣២ ហើយនឹងបន្តកើនឡើងដល់៤.៨០០​មេហ្គាវ៉ាត់នៅឆ្នាំ២០៥០។

យោងតាមទិន្នន័យរបស់​ស្ថាប័ន​ស្រាវជ្រាវ BloombergNEF បានបង្ហាញថា សមត្ថភាពផលិតថាមពល​អគ្គិសនី​សរុបរបស់ប្រទេស​ហ្វីលីពីន​ទាំងមូលមាន​ចំនួន២៨.៤០០មេហ្គាវ៉ាត់​កាល​ពី​ចុងឆ្នាំ​២០២២។

ការផលិតអគ្គិសនីចេញពីថាមពលនុយក្លេអ៊ែរ កំពុង​សម្រេចបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​នៅ​លើ​ពិភព​លោក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលឥន្ធនៈហ្វូស៊ីល។

ជាមួយគ្នានេះ បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីក៏កំពុងពិចារណាលើ​ដំណើរការ​ផលិតថាមពល​នុយក្លេអ៊ែរ​នេះ​ផងដែរ៕ប្រភព:xinhua៕

ក្រុមហ៊ុន Thai Beverage គ្រោងបង្កើនទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈខ្នាតយក្ស Thai Beverage (ThaiBev) បានប្រកាសផែនការពង្រីកខ្លួនក្រោមទុនវិនិយោគ១៨ពាន់លានបាត ដោយផ្តោតលើភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ផលិតផលទឹកដោះគោ អាហារ និងប្រតិបត្តិការប្រកបដោយនិរន្តរភាព។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកក លោក Thapana Sirivadhanabhakdi ប្រធានប្រតិបត្តិក្រុមហ៊ុន Thai Beverage បានគូសបញ្ជាក់អំពីយុទ្ធសាស្រ្តរយៈពេល៦ឆ្នាំ ដោយដាក់ឈ្មោះថា “កំណើនប្រកបដោយនិរន្តរភាពដើម្បី Passion 2030”ដោយផ្តោតលើការផ្លាស់ប្តូរទៅកាន់ឌីជីថល។

លោក Prapakon Thongtheppairot ប្រធានក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ Thai Beverage បានលើកឡើងថា ក្រុមហ៊ុនគ្រោងបោះទុន​ចំនួន៣ពាន់​លាន​បាត​ ដើម្បី​បង្កើត​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​សមត្ថភាព​ផលិតស្រាបៀរនៅដំណាក់កាលដំបូង​ចំនួន៥០លាន​លីត្រ។

ចាប់ពីឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុន ThaiBev បានបង្ហើបឱ្យដឹងថា ខ្លួនគ្រោងនឹងជំរុញការវិនិយោគពី៧ពាន់លានបាតទៅ៨ពាន់លានបាត និងបន្តបង្កើនដល់ទំហំទឹកប្រាក់១៨ពាន់លានបាត។

លើសពីនេះ ក្រុមហ៊ុន ThaiBev ក៏គ្រោងនឹងបញ្ចេញផលិតផលសុខភាពម៉ាក “F&N Nutriwell” នៅឆ្នាំក្រោយ ព្រមទាំងដាក់លក់តែបៃតង Oishi និងម៉ាកទឹកដោះគោ Tea Pot នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ទីផ្សារស្រាបៀរថៃត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនផ្ទុះវិបត្តិជំងឺកូវីដ-១៩ចំនួន២ពាន់លានលីត្រនៅឆ្នាំ២០២៥ ដោយសារឧស្សាហកម្មទេសចរណ៍ថៃកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោក Kosit Suksingha ប្រធានប្រតិបត្តិផ្នែកភេសជ្ជៈគ្មានជាតិអាល់កុលនៃក្រុមហ៊ុន ThaiBev រំពឹងថា ក្រុមហ៊ុននឹងសម្រេចបានកំណើនប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ បន្ទាប់ពីខ្លួនបានបណ្តាក់ទុនវិនិយោគនៅក្នុងកសិដ្ឋាន Agri Valley សម្រាប់ផលិតផលទឹកដោះគោនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសជិតខាង៕ប្រភព: The Nation៕

Construction of world’s tallest skyscraper resumes after years-long hiatus

Construction of Saudi Arabia’s kilometer-high Jeddah Tower, which will become the world’s tallest skyscraper upon completion, has resumed almost seven years after work ground to a halt amid a kingdom-wide anti-corruption purge.

At a ceremony held on the site Wednesday, the development consortium behind the project, Jeddah Economic Company (JEC), announced that the tower is now scheduled to finish in 2028.

The 1,000-meter-tall (3,280-foot) skyscraper was around a third complete when, in 2017, several key figures — including the chairmen of both the main contractor and a conglomerate that co-financed the project — were detained in Crown Prince Mohammed bin Salman’s anti-graft campaign, which saw hundreds questioned on accusations of corruption.
Work continued after the arrests, though it came to a standstill in early 2018.

In January of that year, with growing concern about the purge’s economic fallout, JEC told CNN that construction would still go ahead, but a years-long hiatus ensued. Disruption caused by the Covid-19 pandemic also reportedly delayed plans to resume work.

This week’s ceremony was attended by one of the previously detained officials, Saudi Prince Alwaleed bin Talal, who is the chairman of Kingdom Holding Company, one the project’s main backers. Alwaleed, the Crown Prince’s cousin, was freed nearly three months after his arrest, though it is not known why and under what circumstances he was
released.

Following yesterday’s
ceremony, Alwaleed posted a video to X showing a digital rendering of the gleaming tower with the caption: “We’re back.”

Another key figure embroiled in the anti-corruption drive was Bakr bin Laden, chairman of the skyscraper’s main contractor, Saudi Binladen Group.

The construction mogul, who is the half-brother of Osama bin Laden, was reportedly released in 2021, three years after his arrest. His family’s firm, which also owns a stake in the Jeddah Tower project, has been rehired to complete the construction work.

Source: CNN

Foreign companies hit ‘tipping point’ in China

Foreign companies in China are reaching a “tipping point” on investing in the world’s second-largest economy as market access barriers, low growth and fierce competition cloud the outlook, according to the EU chamber of commerce in the country.

European companies complain that operating in China is becoming tougher because of a growing web of ill-defined data, cyber security and anti-espionage laws while a weak domestic economy means lower profits.

“For some companies, a tipping point has been met,” said Jens Eskelund, president of the EU Chamber of Commerce in China, which released its annual position paper on Wednesday.

“Companies are beginning to conclude that, considering supply chain risks, considering anticipated lower profits in China, considering the continued barriers… that maybe other markets are becoming more competitive, more attractive,” Eskelund said.

China’s policymakers are grappling with a two-speed economy in which a property market slowdown has undermined domestic demand and created deflationary pressures, while exports have risen, helped by cut- throat competition among manufacturers.

Foreign businesses have long complained about barriers to market access in China, particularly in government procurement procedures, but in the past rapid economic growth encouraged them to continue investing.

Beijing has set a 5 per cent target for real GDP growth this year, still high for a large economy, with state banks supporting investment in high-tech industries.

But many foreign investors worry they are not seeing the benefits of this growth, with 70 per cent of respondents to a chamber survey saying overcapacity in their industries had driven down prices. About 44 per cent of respondents were also pessimistic about their likely profitability over the next two years, a record high.

Source: Financial Times

នៅទីបំផុតអគារ Jeddah Tower កម្ពស់១.០០០ម៉ែត្របានបើកការដ្ឋានសាងសង់ឡើងវិញជាផ្លូវការហើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសាងសង់អគារ Jeddah Tower របស់ប្រទេសអារ៉ាប៊ីសាអូឌីត  បានចាប់ផ្ដើមសាងសង់ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជិត៧ឆ្នាំ ដោយសារយុទ្ធនាការបោសសម្អាតប្រឆាំងអំពើពុករលួយទូទាំងប្រទេស។

ថ្លែងក្នុងពិធីចាប់ផ្តើមបើកការដ្ឋានឡើងវិញ កាលពីថ្ងៃពុធ ទី២ ខែតុលា  ក្រុមហ៊ុន Jeddah Economic Company (JEC) ដែលជាអ្នកអភិវឌ្ឍន៍គម្រោង បានប្រកាសថា អគារ Jeddah Tower គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២៨។

មុនពេលផ្អាកការដ្ឋានសាងសង់ គម្រោងអគារ Jeddah Tower កម្ពស់១.០០០ម៉ែត្រនេះ សម្រេចបានវឌ្ឍនភាពនៃការសាងសង់ប្រមាណ១ភាគ៣ នៃគម្រោងទាំងមូលនៅឆ្នាំ២០១៧​។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេលើពិភពលោក។

ប៉ុន្តែនៅឆ្នាំ២០១៨ គម្រោងត្រូវបានផ្អាក ដោយសារបុគ្គលសំខាន់ៗជាច្រើន រួមទាំងប្រធានក្រុមអ្នកម៉ៅការ និងក្រុមហ៊ុនដែលសហការ ផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ ត្រូវបានចាប់ខ្លួន នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ របស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។

ពិធីបើកការដ្ឋានសាងសង់អគារ Jeddah Tower ជាថ្មីទទួលបានការចូលរួមពីព្រះអង្គម្ចាស់ Alwaleed bin Talal ប្រធានក្រុមហ៊ុនKingdom Holding ដែលធ្លាប់ជាអ្នកគាំទ្រ ដ៏ចម្បងរបស់គម្រោងនេះ និងត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ឃុំខ្លួនជិត៣ខែ។

ចំណែក លោកBakr bin Laden ប្រធានក្រុមហ៊ុនម៉ៅការ ដែលបុគ្គលសំខាន់មួយរូបទៀត ត្រូវបានឃុំខ្លួនក្នុងអំឡុងយុទ្ធ​នាការប្រឆាំងអំពើពុករលួយ ត្រូវបានដោះលែងនៅឆ្នាំ២០២១ បន្ទាប់ពីជាប់ឃុំចំនួន៣ឆ្នាំ ខណៈលោកត្រូវជាបងប្អូនរបស់លោក Osama bin Laden៕ប្រភព: CNN៕

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឥណ្ឌូនេស៊ី គ្រោងជំរុញការសាងសង់ផ្ទះនិងអាផាតម៉ិនថ្មីៗទូទាំងប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកប្រធានាធិបតីជាប់ឆ្នោតថ្មី​ របស់​ប្រទេសឥណ្ឌូនេស៊ី  Prabowo Subianto ​បានបង្ហើបគោលដៅប្រកបដោ​យមហិច្ឆិតា ក្នុងការសាងសង់ផ្ទះចំនួន២លានខ្នង ជារៀងរាល់ឆ្នាំ នៅ​តាម​ភូមិនានា​ទូទាំង​ប្រទេស​ ខណៈលោក​នឹង​ត្រូវឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីផ្លូវ​ការ ​ក្នុងរយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។

យោងតាមសារពត៌មាន​ Jakarta Globe បានរាយការណ៍ថា លោក Hashim Djojohadikusumo អនុប្រធានក្រុមប្រឹក្សា​គណបក្ស Gerindra Party និងជាប្អូនប្រុសរបស់លោក Prabowo ​បានទម្លាយឱ្យដឹងថា​ លោក​ប្រធានាធិបតីជាប់ឆ្នោតថ្មី ក៏គ្រោងបញ្ជាឱ្យសាងសង់​អាផាតម៉ិន ​ចំនួន១លានយូនីតនៅ​តាម​ទីក្រុង​នានា​ជារៀងរាល់ឆ្នាំផងដែរ។

ផែនការ​សម្រុកសាង​សង់​ផ្ទះ ​ប្រកបដោយមហិច្ឆិតា​នេះ​ មានគោលដៅ​​​ឆ្លើយតប ទៅនឹង​បញ្ហាកង្វះ​ខាត​ផ្ទះ​​ សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​ នៅ​ទូទាំង​ប្រទេស​។ ​

លោក​ Hashim បាន​អះ​អាង​ថា “ប្រជាជន​​ឥណ្ឌូនេស៊ី​ស៊ីជិត១១​លាននាក់​ ពុំមានផ្ទះ​សម​រម្យ​សម្រាប់រស់នៅនោះ​ទេ”។

ជាមួយ​គ្នានេះ ប្រទេសឥណ្ឌូនេស៊ី ​​ក៏មានផ្ទះចំនួន២៧លាន​យូនីត​ ដែល​ត្រូវ​បាន​គេចាត់​ទុក​ជា ​“ផ្ទះ​ដែ​ល​ពុំមានលក្ខខណ្ឌសមរម្យ សម្រាប់ការរស់នៅ” ផង​ដែរ​ ដោយសារ​តែកង្វះ​​ទឹកស្អាត និងភ្លើងអគ្គិសនី​ សម្រាប់បម្រើដល់តម្រូវការប្រើ​ប្រាស់​របស់ប្រជាជន។

លោក​ Hashim បានលើកឡើងថា​ លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រទេសចិន និងប្រទេសកាតា ដើម្បីជួបពិភាក្សាជាមួ​យបណ្តាវិនិយោគិនដ៏មានសក្តានុពល ដើម្បីប្រែក្លាយផែនការ​នេះ​ទៅជាការពិត។

លោក​គូសបញ្ជាក់ថា “អ្នក​វិនិយោគ​ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​សាងសង់​ផ្ទះ​ សម្រាប់​ប្រជាជន​ដែល​មានជីវភាពខ្វះខាត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី”។

លើស​ពី​នេះ​ទៀត លោក​ ​Hashim បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា​ ផែនការ​សាងសង់​ផ្ទះ ​នឹង​ផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច ព្រោះ​វិស័យអចលនទ្រព្យ អាចជាកត្តាជំរុញកំណើនសេដ្ឋកិច្ច​ដ៏សំខាន់។ ​

ជាក់​ស្ដែង ​​ វិស័យសំណង់ និងអចលនទ្រព្យ​នៅ​ប្រទេស​ចិន ចូលរួម​ចំណែក​ប្រមាណ២៥ភាគរយ នៃផលទុនជាតិសរុប (GDP) របស់ប្រទេស​នេះ​ ខណៈ​បច្ចុប្បន្ន វិស័យអចលនទ្រព្យបានចូលរួម​ចំណែក​១៤ភាគរយ នៃទំហំGDPរបស់ឥណ្ឌូនេស៊ី៕ប្រភព:Jakarta Globe៕

Prabowo to Build 2 Million Houses in Villages Annually

President-Elect Prabowo Subianto, who will soon start leading the country next month, has set an ambitious goal of building 2 million houses in Indonesian villages annually during his presidency.

The exretired army general also wants to build 1 million apartment units in cities annually, according to Prabowo’s younger brother and Gerindra Party’s advisory board deputy chairman Hashim Djojohadikusumo.

These ambitious programs are in response to the lack of adequate housing for Indonesians across the archipelago. Hashim reported that almost 11 million Indonesian families were still waiting for proper housing. The country also has 27 million houses that Hashim classifies as “unfit for living”, meaning that they lack access to clean water and electricity.

“People are skeptical and doubt whether we will be able to achieve this program. Let me tell you, it is possible because the funding will be there. We will build these houses,” Hashim, who also chairs Golden Indonesia Community Forum, said in Jakarta over the weekend.

Hashim claimed that he had flown to China and Qatar to meet potential investors for this program. He claimed that Chinese investors were “ready to build houses for the people in need in Indonesia.”

The politician admitted that land acquisitions would be a major challenge in this program. In response, the government would use the land belonging to the Jakarta provincial government-owned market management company PD Pasar Jaya. The government will transform 153 markets under Pasar Jaya into market-housing complexes.

According to Hashim, the program would be beneficial to the economy. The property sector can be a major growth driver. As a case in point, the construction and property sectors represent 25 percent of China’s gross domestic product (GDP).

“[The property sector] makes up 14 percent [of Indonesia’s GDP]. This program will boost the sector’s contribution to 25 percent. We are very optimistic about that,” Hashim said.

Source: Jakarta Globe

វិបត្តិនៅមជ្ឈឹមបូព៌ាៈ រដ្ឋាភិបាលកម្ពុជាត្រៀមសម្រាប់និរន្តរភាពលើការផ្គត់ផ្គង់ប្រេង

ដោយៈ និស្ស័យ

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកកែវ រតនៈបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដោយមានការណែនាំពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សាជាមួយអ្នកផ្គត់ផ្គង់ប្រេងពិភពលោក ដើម្បីសិក្សាបន្ថែមពីបញ្ហាប្រេងឥន្ធនៈ។

លោកបានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញលោកធ្វើបាឋកថា ស្តីពី “គោលនយោបាយថាមពលកម្ពុជា” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក កែវ រតនៈ បានថ្លែងដូចនេះថា តាំងពីចុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានដាក់ការណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ធ្វើការរួមគ្នា ដើម្បីគិតពីស្ថានភាពថា ប្រសិនបើមានការបាត់ការផ្តត់ផ្គង់ពីបរទេសពីការទិញប្រេងចូល តើយើងត្រូវធ្វើយ៉ាងមិច តើការស្តុកទុកយ៉ាងមិច ដូចនេះហើយបានជាក្រសួងរ៉ែ និងថាមពល កំពុងធ្វើការជាមួយក្រុមហ៊ុន តូតាល់ កាល់តិច ភីធីធី និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីមើលពីស្ថានភាពនៃការបង្រុងថាមពលនេះ។

លោក កែវ រតនៈ បានថ្លែងដូចនេះទៀតថា រាជរដ្ឋាភិបាលដោយមានការណែនាំ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សា​ជាមួយអ្នកផ្គត់ផ្គង់​ពិភពលោក (ផ្គត់ផ្គង់ប្រេង) មានតូតាល់ កាល់តិច ភីធីធី តេលា និងក្រុមហ៊ុននាំចូលប្រេងផ្សេងៗទៀត ដើម្បីមើលពីបញ្ហាប្រេងឥន្ធនៈនេះឯង។

ជាមួយគ្នានោះ លោក កែវ រតនៈ បានបញ្ជាក់ដែរថា កម្ពុជាតែងតែបញ្ចេញសំលេងសន្តិភាព ទៅកាន់ពិភពលោក តាមរយៈបទពិសោធន៍ជូរចត់របស់ស​ម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឆ្លងកាត់ នឹងដឹកនាំជោគជ័យ គឺកម្ពុជាមិនចង់ឃើញមានប្រទេសណាមួយវាយគ្នានោះទេ ព្រោះសង្គ្រាមនៅបស្ចឹម​ប្រទេ​ស ក៏នឹងផ្តល់ផលអាក្រក់ដល់ប្រទេសកម្ពុជាផងដែរ ហើយកត្តាសន្តិភាពនេះហើយ គឺសម្តេចតេជោ ហ៊ុន សែន តែងតែចង់ឱ្យពិភពលោករកឱ្យបាននូវសន្តិភាព។

លោក កែវ រតនៈ បានបន្ថែមថា កម្ពុជាកំពុងតែគិតគូររាល់ថ្ងៃពីបញ្ហាប្រេងឥន្ធនៈនេះ ហើយបញ្ជាធំដែលកំពុងតែពិបាកនោះ គឺអ្នកណាជាអ្នកផ្គត់ផ្គង់ ចេញថ្លៃរៀបចំផែរស្តុកប្រេងនេះ៕

អ្នកជំនាញៈ ចលនាទិញ លក់ ជួលអចលនទ្រព្យមានសកម្មភាពតិចតួច

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យនៅរាជធានីភ្នំពេញ នៅតែមានសកម្ម​ភាពខ្លះៗ។

អគ្គ​នាយិកាក្រុមហ៊ុនKAT Appraisal លោកស្រីចេវ សុឃុន បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យ នៅតែមានសកម្មភាពខ្លះៗ សម្រាប់អចលនវត្ថុ ដែលមានតម្លៃល្អ(តម្លៃក្រោមទីផ្សារ) និងមានទីតាំងល្អ ព្រោះអ្នកវិនិយោគមួយចំនួន ពួកគេនៅតែសម្លឹងនិងបន្តវិនិយោគ។

លោកស្រីបន្តថា “អ្នកមានលុយ នៅតែមានសុទិដ្ឋិនិយម សម្រាប់អចលនវត្ថុណា មានទូតាំងល្អ តម្លៃក្រោមទីផ្សារ និងអាចរកឱកាសចំណេញបាន”។ លោកស្រីបន្តថា “ទីផ្សារអាចនកិយាយពីភាពយឺតយ៉ាវ តែមិនមែនមានន័យថា អ្វីៗជាប់គាំងទាំងស្រុងនោះទេ”។

លោកស្រីចេវ សុឃុនបានបន្តថា នៅក្នុងវិបត្តិតែងតែមានឱកាស ហើយឱកាសដែលអ្នកវិ​និយោគ ទទួលបាននាពេលនេះ មានឱកាសចំណេញខ្ពស់សម្រាប់ពេលអនាគត ព្រោះពួកគេអាចទទួលបានអចលនវត្ថុ មានតម្លៃក្រោមទីផ្សារ៣០ទៅ៥០ភាគរយ។

ជាមួយគ្នានេះ លោកឡាំ វិបុល អ្នកជំនាញអចលនវត្ថុផងដែរបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឱកាសទិញ លក់ ជួល អចលនទ្រព្យ នៅតែមានសកម្មភាព តែយើងមិនអាចនិយាយថា វាប្រសើរដូចមុនវិបត្តិកូវីដ១៩នោះទេ តែទីផ្សារមានសញ្ញាមានសង្ឃឹម និងកំពុងកំរើកឡើងវិញបណ្តើរៗផងដែរ។

លោកបន្តថា “អ្នកមានលុយនៅតែទិញ នៅពេលពួកគេឃើញអចលនទ្រព្យ មានទីតាំងអាចប្រកបអាជីវកម្មបាន និងមានតម្លៃល្អៗ៕