(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានណែនាដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញមកពន្យល់ករណីកំពង់ផែទេសចរណ៍ខេត្តកំពត ដែលរងការរិះគន់ថា សាងសង់រួចហើយ តែមិនអាចប្រើប្រាស់បានដោយសារតែទឹករាក់ មិនអាចឱ្យនាវាចេញចូលបាន។
ការណែនាំបែបនេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «មានអ្នកខ្លះគេឆ្ងល់ថាធ្វើផែហើយច្រើន ម៉េចមិនដើរ បន្តិចទៀតក្រសួងសាធារណការ នឹងចេញពន្យល់ឱ្យច្បាស់ព្រោះផែមួយៗ មិនមែនធ្វើមកដោយចៃដន្យទេ ដូចជាផែ ADB (ផែនទេសចរណ៍នៅខេត្តកំពត ) ដែលមានការសិក្សាពី ADB យើងត្រូវធ្វើឱ្យវាដើរ។ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នជំនាញសូមចេញពន្យល់ ព្រោះមិនមែននាយករដ្ឋមន្ត្រីកាន់មេក្រូត្រូវពន្យល់ទេ ខាងបច្ចេកទេសត្រូវចេញពន្យល់។ ថ្ងៃមុនឃើញពីណានោះ ចេញសារមកវាយរឿងនេះ ហើយគេស៊ែររាប់លាននាក់ អីចឹងចាំបាច់ត្រូវក្រសួងក្តាប់ឱ្យជាប់ចេញពន្យល់ភ្លាម ដើម្បីឱ្យប្រជាជនដឹង កុំថារដ្ឋយើងមកធ្វើអត់ទទួលខុសត្រូវចេះតែយកលុយមកចាយ អត់ទេដើម្បីផលប្រយោជន៍យើងត្រូវចេញពន្យល់»។
សម្តេចបន្ថែមទៀតថា «ប្រជាពលរដ្ឋភាគច្រើនគាត់អត់ដឹង បើគាត់ឮតែគេនិយាយម្ខាង ហើយយើងស្ងាត់គាត់គិតថាពិត អីចឹងត្រូវចេញពន្យល់ ឯកឧត្តម ស៊ុន ចាន់ថុល គាត់ដឹងរឿងនេះ ព្រោះគាត់ធ្លាប់កាន់ពីមុន ហើយសហការជាមួយឯកឧត្តម ប៉េង ពោធិ៍នា ត្រូវចេញពន្យល់រឿងផែទេសចរណ៍កំពតនេះ»។
សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិកា របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨លានដុល្លារអាមេរិក។ ដំណើរការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែបម្រើផ្នែកទេសចរណ៍នៅក្នុងខេត្តកំពតនេះ ស្ថិតនៅជាប់នឹងដងព្រែក ដែលជាដៃសមុទ្រ ស្ថិតក្នុងស្រុកទឹកឈូ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេសចរណ៍សមុទ្រនេះ សាងសង់ឡើងលើដីទំហំជាង ៤ហិកតា ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុង នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២។
តាមផែនការ កំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្ម និងគណៈកម្មការវាយតម្លៃជ្រើសរើសដៃគូឯកជន ដើម្បីអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយក្នុងឱកាសចុះពិនិត្យកំពង់ផែទេសចរណ៍កំពត កាលពីខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ពន្លឿនការជ្រើសរើសប្រតិបត្តិករកំពង់ផែនេះផងដែរ។ នៅខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មការបានជ្រើសរើសប្រតិបត្តិករកំពង់ផែ និងបានប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ផងដែរ។
ការរើសបានប្រតិបត្តករកំពង់ផែទេសចរណ៍កំពតនេះ រៀបចំឡើងតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships-PPP) ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងសាធារណៈ៕





ប៉ុន្តែ ថ្វីបើមានបញ្ហាម៉ាក្រូទាំងនេះយ៉ាងណាក្តី ក៏ស្ថាប័នហិរញ្ញវត្ថុនៅទូទាំងតំបន់នៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារឯកជន ដោយបញ្ជាក់ថា ពួកគេគ្រោងនឹងបង្កើនការបែងចែកដើមទុនវិនិយោគនៅក្នុងរយៈពេលខ្លី និងមធ្យមទៅលើអចលនទ្រព្យ និងបំណុលឯកជន។
លោក Chng បានបន្តថា “ទ្រព្យសម្បត្តិឯកជននឹងកាន់តែមានសារៈសំខាន់នៅក្នុងផលប័ត្ររបស់វិនិយោគិន។ ការបង្វែរការបែងចែកផលប័ត្រពីទ្រព្យសម្បត្តិសាធារណៈទៅកាន់ទ្រព្យសម្បត្តិឯកជនត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ”។






ជាការកត់សម្គាល់ លោកគ្រូ អ្នកគ្រូ បានផ្សព្វផ្សាយពីរូបភាពមួយចំនួនលើទំព័រហ្វេសប៊ុក ស្ដីពីសកម្មភាពយកកន្សែងជ្រលក់ជាមួយទឹក រួចដាក់លើក្បាលរបស់កុមារតូចៗ ដើម្បីកាត់បន្ថយកម្ដៅដែលក្ដៅខ្លាំងជះមកលើកុមារ។
សម្ដេចធិបតីបានបន្តថា មិនសំខាន់រឿងលុយចូលបរិច្ចាគប៉ុន្មាននោះទេ សំខាន់រឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្ដេចឃើញសន្ទុះទឹកចិត្តប្រជាពលរដ្ឋធំធេងណាស់ក្នុងការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមប្រឆាំងក្រៅស្រុកថា អ្នកដែលចង់បង្កើតចលនាប្រឆាំង គឺធ្វើមិនជោគជ័យទេ ព្រោះនេះជាការប្រឆាំងនឹងប្រជាជនខ្មែរ ប្រឆាំងផលប្រយោជន៍ជាតិ។
គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុនប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បីបម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹករវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕


ក្នុងនាមជាវិស័យឯកជន ដែលមានប្រភពមកពីអាមេរិក ហើយកំពុងធ្វើអាជីវកម្មនៅកម្ពុជា យើងខ្ញុំបានយល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដែលមានវិសាលភាពធំធេង និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសជាតិរបស់យើង ជាពិសេសក្នុងវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ក៏ដូចជាបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជា និងការវិនិយោគផ្សេងៗ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់ នៅទូទាំងប្រទេស។

