តើទីផ្សារអចលនទ្រព្យនៅប្រទេសហ្វីលីពីន កំពុងប្រែប្រួលបែបណានៅក្នុងឆ្នាំ២០២៤នេះ?

ដោយ: គង់ លាងហួរ
ម៉ានីល: ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីននៅតែបន្តប្រែប្រួល ខណៈពេលដែលការស្ទុះងើបឡើងវិញមានល្បឿនយឺតជាងការរំពឹងទុក ដែលការណ៍នេះអាចបណ្តាលមកពីកត្តាសំខាន់ៗចំនួន៣។

កត្តាសំខាន់ទាំង៣នោះ រួមមានដូចជា កត្តាទី១: ផលប៉ះពាល់នៃជំងឺរាតត្បាតមកលើការិយាល័យពាណិជ្ជកម្ម ទីផ្សារលក់រាយ និងលំនៅដ្ឋាន។ កត្តាទី២: អត្រាអតិផរណា និងអត្រាការប្រាក់ និងកត្តាទី៣: ជម្លោះភូមិសាស្ត្រនយោបាយនៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ដែលបានបង្កភាពមិនប្រាកដប្រជាជាសកល និងជះឥទ្ធិពលដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលបានកើនឡើងដល់២០ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ការកើនឡើងនេះអាចបណ្តាលមកពីការផ្គត់ផ្គង់ថ្មីជាបន្តបន្ទាប់នៅក្នុងទីផ្សារ ដែលជំរុញឱ្យការផ្គត់ផ្គង់សរុបកើនដល់៦៦មុឺនម៉ែត្រការ៉េ បើធៀបនឹង៣៦មុឺនម៉ែត្រការ៉េ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក្តី ថ្លៃជួលការិយាល័យជាមធ្យមនៅតែស្ថិតក្នុងកម្រិត១.១០០ប៉េសូ (១៩,០៩ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ដែលការណ៍នេះបញ្ជាក់ពីភាពធន់នៃទីផ្សារ នៅចំពោះមុខការធ្លាក់ចុះនៃតម្រូវការ។

ចំណែក ទីផ្សារការិយាល័យនៅតាមខេត្តមានអត្រាទុកទំនេរចោលចំនួន២៨ភាគរយ ជាមួយនឹងការផ្គត់ផ្គង់សរុប២៣មុឺនម៉ែត្រការ៉េ ខណៈដែលថ្លៃជួលជាមធ្យមត្រូវបានកំណត់នៅត្រឹម៦០០ប៉េសូ(១០,៤១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ អត្រាទុកទំនេរចោលដ៏ខ្ពស់ក៏បានជះឥទ្ធិពលដល់វិស័យលក់រាយ និងលំនៅដ្ឋាន ជាពិសេសតម្លៃខុនដូ បានថយចុះ១៤,៥% លើមូលដ្ឋានប្រចាំត្រីមាស និងថយចុះ០,៣%លើមូលដ្ឋានប្រចាំឆ្នាំ ដោយផ្អែកលើសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន Bangko Sentral ng Pilipinas (BSP)។

យ៉ាងណាមិញ ចំណុចវិជ្ជមានមួយនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសហ្វីលីពីន គឺការបន្តកើនឡើងនៃការអភិវឌ្ឍន៍ផ្ទះ Townhouse ឬអគារប្រើប្រាស់ចម្រុះ ដែលចំនួន៤០ភាគរយនៃការអភិវឌ្ឍន៍ទាំងនេះស្ថិតនៅក្នុងទីក្រុងម៉ានីល (Metro Manila) និងចំនួន៦០ភាគរយស្ថិតនៅក្នុងបណ្តាខេត្ត។

លើសពីនេះ ការបង្កើតតំបន់ទីប្រជុំជន(Townships) ត្រូវបានគេរំពឹងថា នឹងរក្សានិរន្តរភាពតម្រូវការលក់រាយ និងលំនៅដ្ឋាន ដោយសារការរៀបចំរចនាសម្ព័ន្ធនៃសហគមន៍ ដែលរួមបញ្ចូលគ្នានូវការិយាល័យ ការលំហែ ការលក់រាយ និងកន្លែងសិក្សា៕ប្រភព: INQUIRER.NET៕

តើក្រុមហ៊ុនណានឹងក្លាយជាអ្នកម៉ៅការសាងសង់អគារ Jeddah Tower កម្ពស់១០០០ម៉ែត្រ នៅប្រទេសអារ៉ាប៊ីសាអូឌីត?

ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្ព័ន្ធភាពមួយ ដែលដឹកនាំដោយ ក្រុមហ៊ុនម៉ៅការ El Seif Engineering របស់អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនចិន China State Construction Engineering បានក្លាយជាសម្ព័ន្ធក្រុមហ៊ុននាំមុខគេ ដែលរំពឹងថា នឹងយកឈ្នះកិច្ចសន្យាសាងសង់អគារខ្ពស់ជាងគេនៅលើពិភពលោក។

អគារនោះមានឈ្មោះថា Jeddah Tower ដែលមានកម្ពស់១.០០០ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួចរាល់ អគារ Jeddah Tower នឹងមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa របស់ទីក្រុងឌូបៃ ចំនួនជាង១៧២ម៉ែត្រ។

អគារនេះគឺជាចំណុចកណ្តាលនៃការអភិវឌ្ឍន៍ទីក្រុងសេដ្ឋកិច្ច Jeddah ។ដំបូងឡើយ គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣ និងបានផ្អាកទៅវិញនៅឆ្នាំ២០១៨។ ក្រោយមក គឺនៅឆ្នាំ២០២៣ គម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះបានដំណើរការឡើងវិញ។ក្រៅពីសម្ព័ន្ធក្រុមហ៊ុនទាំង២ខាងលើ ក្រុមហ៊ុន ដែលកំពុងប្រកួតប្រជែងផ្សេងទៀត រួមមាន ក្រុមហ៊ុន Consolidated Contractors (CCC) របស់ប្រទេសលីបង់ និងក្រុមហ៊ុន Mohammed Abdulmohsin Al Kharafi & Sons របស់ប្រទេសគុយវ៉ែត ដោយមានការគាំទ្រពីដៃគូអន្តរជាតិ។

លោក Talal Ibrahim Almaiman នាយកប្រតិបត្តិក្រុមហ៊ុន Kingdom Holding Company បានបញ្ជាក់ប្រាប់ទៅកាន់សារពត៌មាន Meed ថា ការដេញថ្លៃត្រូវបានដាក់ជូនហើយ ហើយអ្នកឈ្នះកិច្ចសន្យា នឹងត្រូវបានប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ។ក្រុមហ៊ុន El Seif ដែលជាក្រុមហ៊ុនចុះកិច្ចសន្យាដ៏សកម្មបំផុតមួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាប់ជាអ្នកម៉ៅការសាងសង់អគារកប់ពពក Kingdom Centre នៅក្នុងទីក្រុងរីយ៉ាដ។ កាលពីឆ្នាំមុន មូលនិធិវិនិយោគសាធារណៈ (PIF) បានទិញភាគហ៊ុនចំនួន២៥% នៅក្នុងក្រុមហ៊ុននេះដើម្បីគាំទ្រដល់កំណើនរបស់ខ្លួន។

ក្រុមហ៊ុនម៉ៅការ ដែលមានមូលដ្ឋាននៅទីក្រុងរីយ៉ាដ (Riyadh) មួយនេះ មានទំនាក់ទំនងការងារជាមួយក្រុមហ៊ុនចិន China State Construction Engineering ដោយក្រុមហ៊ុនទាំង២ បានសហការគ្នាលើគម្រោងជាច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងការអភិវឌ្ឍន៍សហគមន៍ Diriyah ក្នុងទីក្រុង Riyadh ជាដើម៕ប្រភព: MEED៕

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ប្រកាសបោះទុន១,៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft គ្រោះបោះទុនវិនិយោគ១,៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍សេវាកម្ម Cloud និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ព្រមទាំងសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។

គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះត្រូវបានប្រកាសឱ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែមេសា ក្នុងឱកាសដែលលោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុនMicrosoft បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេសុី។Microsoft to invest US$1.7 billion in cloud, AI in Indonesia, CEO says - CNAរដ្ឋធានីហ្សាការតាគឺជាគោលដៅទស្សនកិច្ចទី១របស់លោក Nadella ក្នុងដំណើររបស់លោកឆ្ពោះមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនោះ លោក នឹង អញ្ជើញទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស ម៉ាឡេស៊ី និង ថៃ នៅ ចុង សប្តាហ៍ នេះ។

លោក Nadella បានលើកឡើងថា ក្រុមហ៊ុន Microsoft នឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងវិទ្យាសាស្ត្រកុំព្យូទ័រ Cloud ក្នុងទំហំទឹកប្រាក់ចំនួន១,៧ពាន់លានដុល្លារ ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធ AI ថ្មីចុងក្រោយបំផុត និងអស្ចារ្យបំផុតទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃអង្គារនេះ លោក Nadella បានជួបជាមួយប្រធានាធិបតីចាំផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ី គឺលោក Joko Widodo ដើម្បីពិភាក្សាអំពីការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិម្មិត AI និងការអភិវឌ្ឍន៍ទេពកោសល្យ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេសុី។

ជាមួយគ្នានេះ លោក Nadella បានអះអាងថា ក្រុមហ៊ុន Microsoft នឹងបណ្តុះបណ្តាលមនុស្សចំនួន២,៥លាននាក់នៅតំបន់អាស៊ានឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅត្រឹមឆ្នាំ២០២៥ខាងមុខ។

ក្រុមហ៊ុន Microsoft កំពុងព្យាយាមពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅទូទាំងពិភពលោក ដោយក្នុងនោះ ក្រុមហ៊ុនបានបោះទុនចំនួន២,៩ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ cloud និង AI នៅក្នុងប្រទេសជប៉ុន និងបោះទុនចំនួន១,៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន AI G42 ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម៕ប្រភព: Reuters៕

Demand for prime retail space on the rise in HCMC’s downtown: Savills Vietnam

Luxury brands are looking for high-quality retail space in District 1 – the downtown area of Ho Chi Minh City, according to Savills Vietnam.

Savills data reveals that F&B, sports, and cosmetics retailers led leasing activity across the region in the second half of 2023. Outdoor retailers are also expanding, while entertainment and experience-based brands are taking up more space in shopping centers.

According to the company’s statistics, retailers in F&B (food and beverage), sports and cosmetics led leasing activity across the area in the second half of 2023 and the first months of 2024.

Savills Vietnam noted that retail activity in Ho Chi Minh City was stable with occupancy rates remaining unchanged at 92.5% quarter-on-quarter.

By category, fashion had 50% of transactions, followed by F&B with 20%, and health and beauty with 15%.

Giang Huynh, Deputy Director of Savills Research & S22M, held that the HCM City retail market is on a strong growth trajectory driven by several positive factors, including rising income and population prospects, continuously improving retail quality, and economic development.

According to Statista, a German online platform that specialises in data gathering and visualisation, the Vietnamese luxury goods market had revenue of $957.22 million in 2023. The industry is forecast to generate revenue of $992.20 million in 2024, up 3.65% year-on-year. Source: Vnexpress

ថៃគ្រោងអភិវឌ្ឍន៍តំបន់ជុំវិញផ្លូវរថភ្លើងល្បឿនលឿន ទៅជាគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម

ដោយ: គង់ លាងហួរ

បាងកក: ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) កំពុងឈានទៅបញ្ចប់ផែនការ អភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់តំបន់នានា ក្នុងខេត្តឈុនបូរី និងខេត្តឆាឈឿងសៅ ដែលជាផ្នែកមួយនៃគម្រោងរថភ្លើងល្បឿនលឿន តភ្ជាប់អាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ និងអ៊ូតាប៉ាវ។

លោកស្រី Sirima Hiruncharoenvate ប្រធានការិយាល័យ EEC បានលើកឡើងថា “បន្ទាប់ពីបញ្ចប់សវនាការនៅទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃសុក្រ សប្តាហ៍មុន យើងកំពុងចងក្រងយោបល់ទៅជាសំណើសម្រាប់ការអភិវឌ្ឍន៍ ពាណិជ្ជកម្មនៅក្នុងតំបន់នេះ”។

លោកស្រី​បន្ត​ថា សំណើ​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត ​ទៅ​គណៈកម្មាធិការ​គោលនយោបាយ EEC ដើម្បី​អនុម័ត មុន​នឹង​បញ្ជូន​បន្ត​ទៅ​កាន់គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​ក្រោយ ។គម្រោង​នេះ​ រួមមាន ការសាងសង់ស្ថានីយ​សម្រាប់​ប្រព័ន្ធ​រថភ្លើង​ល្បឿន​លឿនចំនួនមួយ​កន្លែង នៅ​ទីក្រុងប៉ាតាយ៉ា (Pattaya) និង​ស្ថានីយ៍មួយកន្លែងទៀត​នៅខេត្តឆាឈឿងសៅ(Chachoengsao)។

លោកស្រី Sirima បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា គម្រោងនេះ មានគោលបំណងអភិវឌ្ឍន៍តំបន់ ជុំវិញស្ថានីយរថភ្លើង ដោយមិនតម្រូវឱ្យមានការដកហូតដី របស់ប្រជាពលរដ្ឋនោះទេ។

ទន្ទឹមនឹងនោះ ដីទំហំ២៨០រ៉ៃ(៤៤,៨ហិកតា) ស្ថិតនៅក្នុងឃុំ Na Kleau និងឃុំ tambon Nong Prue នៃស្រុក Bang Lamung ខេត្តឈុនបូរី ដែលត្រូវបានស្នើឱ្យដាក់បញ្ចូលក្នុងគម្រោងនេះ នឹងត្រូវបានបែងចែកទៅជា៣តំបន់ សម្រាប់គោលបំណងផ្សេងៗគ្នា។

លោក​ស្រី​បាន​បន្ត​ថា តំបន់​ទី១ ដែល​មាន​ផ្ទៃ​ដី៩៧រ៉ៃ(១៥,៥២ហិកតា) នឹង​ត្រូវបានសាងសង់ជា​មជ្ឈមណ្ឌល​ប្រតិបត្តិការ ​សម្រាប់​សេវា​ផ្លូវ​ដែក និង​អាជីវកម្ម​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ផ្លូវដែក។

តំបន់ទី២ ដែលគ្របដណ្តប់លើផ្ទៃដី៨៣រ៉ៃ(១៣,២៨ហិកតា) នឹងត្រូវបានសាងសង់ទៅជាមជ្ឈមណ្ឌល ដែលអ្នកដំណើរអាចមកទទួលបានសេវា ដឹកជញ្ជូនសាធារណៈផ្សេងៗ បន្ទាប់ពីចុះពីរថភ្លើង។ ទីតាំង​នេះ​ក៏​នឹង​មានអគារប្រើ​ប្រាស់ចម្រុះ ​សម្រាប់​អាជីវកម្ម​អន្តរជាតិ ពាណិជ្ជកម្ម ទេសចរណ៍ និង​សេវាកម្មផងដែរ។

លោកស្រីបញ្ជាក់បន្ថែមថា តំបន់​ទី​៣ ដែល​មាន​ផ្ទៃដី​១០០​រ៉ៃ(១៦ហិកតា) នឹង​ត្រូវ​បានអភិវឌ្ឍ​ន៍ទៅជា​គម្រោង​លំនៅដ្ឋាន៕ប្រភព: Bangkok Post៕

EEC targets high-speed rail plan

The Eastern Economic Corridor (EEC) Office is close to finalising a commercial development plan for areas in Chon Buri and Chachoengsao, part of a proposed high-speed rail system that will link Don Mueang, Suvarnabhumi and U-Tapao airports.

Following a hearing in Pattaya City on Friday, suggestions are being compiled into a proposal for commercial development in the area, said Sirima Hiruncharoenvate, director of the office implementing the joint investment agreement.

The proposal will be forwarded to the EEC Policy Committee for approval before being forwarded to the cabinet next year, she said.

The project concerns stations for the high-speed train system, one in Pattaya City and the other in Chachoengsao.

The project, which aims to develop areas surrounding the railway stations, does not require the expropriation of people’s land, Ms Sirima said.

Meanwhile, a 280-rai patch of land in tambon Na Kleau and tambon Nong Prue of Bang Lamung district, proposed to be included in the project, will be divided into three zones for different purposes.

She said the first zone, consisting of 97 rai of land, will serve as the operational hub for the rail service and businesses related to its operation.

The second zone, covering 83 rai of land, will be designated as a connection centre where passengers access various public transport services after getting off their train.

The site will also house a mixed-use complex for international business, trade, tourism and services, she said.
The third zone, covering 100 rai, will be developed into residential projects, she said.

Veekij Manarojkij chief of Bang Lamung district office, said the high-speed train project will add more value to local businesses and tourism. Source: Bangkok Post

ទីផ្សារលក់រាយនៅទីក្រុងហូជីមិញកំពុងបង្ហាញសញ្ញាវិជ្ជមាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនម៉ាកយីហោប្រណីតជាច្រើន កំពុងស្វែងរកជួលទីតាំងលក់រាយ ដែលមានគុណភាពខ្ពស់ នៅក្នុងសង្កាត់លេខ១ ដែលជាទីប្រជុំជននៃទីក្រុងហូជីមិញ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Savills Vietnam។

យោងតាមទិន្នន័យពីក្រុមហ៊ុន Savills បានបង្ហាញឱ្យឃើញថា អ្នកលក់រាយប្រភេទម្ហូបអាហារ ភេសជ្ជៈ កីឡា និងគ្រឿងសម្អាង បានជំរុញឱ្យសកម្មភាពជួល នៅទូទាំងតំបន់ខាងលើកើនឡើង ក្នុងឆ​មា​សទីពីរនៃឆ្នាំ២០២៣ និងក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានកត់សម្គាល់ថា សកម្មភាពលក់រាយនៅទីក្រុងហូជីម៉ិញ មានស្ថិរភាព ស្របពេលដែលអត្រា នៃការជួលសរុប(occupancy rates)ស្ថិតនៅទ្រឹងត្រឹម៩២,៥ភាគរយ។

បើគិតតាមប្រភេទអាជីវកម្ម គេសង្កេតឃើញថា វិស័យម៉ូដ fashion គ្របដណ្តប់៥០% នៃប្រតិបត្តិការជួលកន្លែងលក់រាយសរុបនៅទីក្រុងហូជីមិញ បន្ទាប់មក វិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) គ្របដណ្តប់ចំណែក២០% រីឯវិស័យសុខភាព និងសម្រស់គ្របដណ្តប់ចំណែក១៥% ។

លោក Giang Huynh នាយករងនៃក្រុមហ៊ុន Savills Research & S22M បានចាត់ទុកថា ទីផ្សារលក់រាយរបស់ទីក្រុងហូជីមិញ ស្ថិតនៅលើគន្លងកំណើនដ៏រឹងមាំ ដែលជំរុញដោយកត្តាវិជ្ជ​មានជាច្រើន រួមទាំងការកើនឡើងនៃប្រាក់ចំណូល និងទស្សនវិស័យចំនួនប្រជាជន ការកែលម្អគុណភាពលក់រាយជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។​

យោងតាមវេទិកាអនឡាញ ​​Statista របស់អាល្លឺម៉ង់ ដែលមានឯកទេស ក្នុងការប្រមូលទិន្នន័យបានឱ្យដឹងថា ទីផ្សារទំនិញប្រណីតរបស់វៀតណាម ទទួលបានប្រាក់ចំណូល ចំនួន៩៥៧,២២លានដុល្លារក្នុងឆ្នាំ២០២៣។

ឧស្សាហកម្មនេះត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបាន៩៩១,២លានដុល្លារនៅឆ្នាំនេះ កើនឡើង៣,៦៥% បើធៀបនឹងឆ្នាំមុន៕ប្រភព: Vnexpress៕

តម្រូវការលំនៅដ្ឋាននៅទីក្រុងហ្សាកាតានឹងកម្រើកឡើងវិញតិចតួច ខណៈឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រមុខរដ្ឋាភិបាលនៅឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចល​នទ្រព្យ JLL បង្ហាញថា គម្រោងខុនដូលំដាប់ប្រណីតថ្មីមួយ គ្រោងនឹងបើកដំណើរការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅក្នុង ឆ្នាំ២០២៤នេះ។

ទោះជាយ៉ាងណាក្តី ការសម្រេចចិត្តដាក់ឱ្យដំណើរការនេះ ត្រូវបានគេរំពឹងថា នឹងរងឥទ្ធិពលពីលក្ខខណ្ឌទីផ្សារ ជាពិសេសដោយសា​រតែឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររដ្ឋាភិបាល និងនយោបាយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឱ្យតម្រូវការលំនៅដ្ឋាន អាចនឹងនៅមានកម្រិត សម្រាប់រយៈពេល១២ខែបន្ទាប់។

នៅឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់អាផាតម៉ិន នៅតំបន់កណ្តាលទីក្រុងហ្សាកាតា ត្រូវបានគេរំពឹងថា នឹងហូរចូលទៅក្នុងទីផ្សារបន្ថែមទៀត។  គម្រោងលេចធ្លោចំនួន២ គឺគម្រោង Ascott Menteng Jakarta និងគម្រោង Parkroyal Serviced Suites ត្រូវបានគេរំពឹងថានឹង ផ្គត់ផ្គង់លំនៅដ្ឋានថ្មីជាង៣០០យូនីតចូលទៅក្នុងទីផ្សារ។តម្រូវការខុនដូមានការថយចុះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ការលក់ខុនដូបានធ្លាក់ចុះ ដោយសារតែអវត្តមាននៃការបើកដំណើរការគម្រោងថ្មី ហើយអតិថិជនបានពន្យារពេលប្រតិបត្តិការទិញ ក្នុងរដូវវិស្សមកាល និងបង្ហាញការប្រុងប្រយ័ត្នជុំវិញ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីពេលកន្លងទៅ។

នៅក្នុងកំឡុងត្រីមាសទី៤ដដែល គេមិនបានសង្កេតឃើញមាន គម្រោងខុនដូលំដាប់ខ្ពស់ថ្មីណាមួយ ត្រូវបានបើកដំណើរការ ឬបញ្ច​ប់ការសាងសង់នោះទេ។

នៅឆ្នាំ២០២៣ អ្នកអភិវឌ្ឍន៍បានដាក់ឱ្យប្រើប្រាស់ នូវគម្រោងថ្មីចំនួនពីរ គឺគម្រោង Adriya Residence និងគម្រោង Two Senopati ។  លើសពីនេះ គម្រោងចំនួនពីរទៀត គឺគម្រោង 57 Promenade និងគម្រោង The Stature Jakarta ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆមាសទីមួយនៃឆ្នាំមុន។

ចំណែក ទីផ្សារអាផាតម៉ិន ដែលមានបម្រើសេវាកម្មដូចសណ្ឋា​គារ( ឬហៅថា Serviced Apartment) បានជួបប្រទះការថយចុះនៃអត្រាទំនេរក្នុងកំឡុងត្រីមាសទី៤ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។  តម្រូវការអាផាតម៉ិន ត្រូវបានជំរុញជាចម្បងដោយភ្ញៀវទេសចរណ៍ក្នុងស្រុក ដែលស្វែងរកការស្នាក់នៅ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេលខ្លី៕

CJ Foodville bolsters Tous Les Jour for Cambodian bakery market

CJ Foodville has begun expanding its overseas bakery market in Southeast Asia by opening new stores for its signature bakery brand, Tous Les Jours, in Cambodia, according to South Korea’s major food company, Monday.

CJ Foodville signed a master franchise contract with EFG, a global restaurant franchise company, and opened Cambodia’s first two Tour Les Jours stores at the same time in Phnom Penh, Friday.
EFG runs over 100 establishments in countries including Cambodia, Laos and Myanmar.

The brand’s No. 1 store in Cambodia is Tous Les Jours Kam Puchea Kroum. It is in an area with heavy foot traffic between some of the Cambodian capital’s key facilities, including the Royal University of Phnom Penh, the Institute of Technology of Cambodia and various
entertainment establishments.

CJ plans to open at least three more Tous Les Jours stores in Cambodia within this year. It is the company’s measure to establish its bakery market base for Southeast Asia in the country and spread the base further to other countries in the region.

“Our new Tous Les Jours stores in Cambodia mean a lot as they will bridge our forthcoming plan to expand our overseas bakery market to nearby Southeast Asian nations,” a company official said. “We’ve already tested the brand power in the region after stores in Vietnam and Indonesia have proven K-bakery’s profitability.”

Tous Les Jours runs over 400 stores in seven countries, including the United States, Canada, Indonesia and Vietnam.

The brand’s earnings in overseas markets, which showed greater figures than stores in Korea, have been rising. Source: Korea Times

រដ្ឋមន្រ្តីការបរទេសថៃលាលែងក្នុងពេលដែលគោលនយោបាយដោះស្រាយជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាមិនទាន់មានភាពច្បាស់លាស់

ដោយៈប្រែសម្រួលដោយសហសេវិក

ប្រទេសថៃៈ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែងភ្លាមៗ ដោយទុកឱ្យក្រសួងនេះនៅទំនេរ គ្មានដឹកនាំក្នុងដំណាក់កាលដ៏សំខាន់ ដែល ប្រទេសថៃ កំពុងតែធ្វើការស្វះស្វែងរកដំណោះស្រាយ នយោបាយក្នុងវិបត្តិជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

 លោក​ Parnpree Bahiddha-Nukara ដែលបានឡើងកាន់តំណែងជាថ្នាក់ដឹកនាំ ក្នុងក្រសួងការបរទេស ក្រោយពេលលោក​ Srettha Thavisin បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីដើមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

លោកបាននិយាយកាលពីម្សិលមិញថា លោកបានលាលែងពីតួនាទីហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីធ្វើការរុះរើ ដែលនាំឱ្យលោកបាត់​បង់តំណែងជាឧបនាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីចំនួនបួនរូបត្រូវបានបាត់បង់មុខតំណែង នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលថ្មីៗនេះដែរ រួមមានលោក Cholnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល  លោកChaiya Promma  អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង​រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី លោក Puangpet Chunlaiad ។ដោយឡែកអតីតនាយកប្រតិបត្តិ នៃក្រុមហ៊ុនថាមពលលោក Pichai Chunhavajira ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មីផងដែរ ដែលតំណែងនេះត្រូវបានកាន់ ដោយលោកនាយករដ្ឋមន្រ្តី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៤ លោកParnpree បានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោក ប៉ុន្តែមិនបានផ្តល់នូវការពន្យល់អ្វីច្រើនទេ លើកលែងតែនិយាយថា ការបាត់បង់តំណែងទីពីររបស់គាត់ នឹងរារាំងការងាររបស់គាត់ជារដ្ឋមន្ត្រីការបរទេស ហើយបេក្ខជនដែលមានសមត្ថភាពផ្សេងទៀត អាចធ្វើជាប្រធានក្រសួងនេះជំនួសគាត់

លោក Srettha បានបញ្ជាក់ប្រាប់ថា គោលបំណងនៅពីក្រោយការដកតំណែងឧបនាយករដ្ឋមន្រ្តី​ ពីលោក Parnpree ក៏ព្រោះតែចង់ឱ្យគាត់ខ្ចង់អារម្មណ៍ធ្វើការ ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស។

លោក Srettha បានថ្លែងផងដែរថា វាជារឿងធម្មតាដែលមនុស្ស មិនសប្បាយចិត្តបន្ទាប់ពីធ្វើរុះរើ ហើយថាលោកក៏បានសរសេរលិខិតទៅសុំទោស និងអរគុណលោកParnpree រួចហើយដែរ។

លោកនាយករដ្ឋមន្រ្តីបានបន្តថា អ្នកជំនួសលោក Parnpree បានជ្រើសរើសរួចរាល់ហើយ ប៉ុន្តែបដិសេធមិនបញ្ចេញឈ្មោះអ្នកស្នងតំណែងនៅឡើយ ដោយលោកគ្រាន់តែនិយាយថា គាត់គឺជាបុគ្គលមួយរូប “ដែលបានធ្វើការនៅពីក្រោយឆាក សម្រាប់គោលនយោបាយការបរទេស” របស់គណបក្សភឿថៃរបស់គាត់។

ការលាលែងពីតំណែង ដែលមិនបានរំពឹងទុកនេះ កើតឡើងនៅពេលដ៏សំខាន់ក្នុងរបត់នយោបាយ ការបរទេសថៃក្នុងជំហរនៃការដោះស្រាយបញ្ហា របស់ប្រទេសភូមិផងរបងជាមួយ ដែលកំពុងតែញាំញីដោយជម្លោះ។

លោក Parnpree ជាប្រធាននៃគណៈកម្មាធិការ ដែលបង្កើតឡើងនាពេលថ្មីៗនេះស្តីពីជម្លោះ ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយលោករៀបចំគោលនយោបាយប្រទេសថៃ ក្នុងការដោះស្រាយវិបិត្តិជម្លោះនៅប្រទេសនេះ ហើយដែលគោលនយោបាយរបស់លោកត្រូវគូរបដិបក្សរបស់របបយោធាមីយ៉ាន់ម៉ា ធ្វើការរិះគន់លោកយ៉ាងខ្លាំង ប៉ុន្តែភាពធូរស្រាលបានកើតឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​បន្ទាប់ពីប្រទេសថៃ បានអនុញ្ញាតិឱ្យជន​ស៊ីវិល ​រាប់​រយ​នាក់​ភៀស​ខ្លួន​ឆ្លង​ព្រំដែនចូលរបស់ខ្លួន ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​តំបន់​កៃអ៊ីននៃរដ្ឋការរ៉ែន តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​ថៃ។

កាលពីខែមុន Parnpree បានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ ដែលបាននាំការផ្តល់ជំនួយ ឆ្លងកាត់ព្រំដែនដល់សហគមន៍ ជនភៀសខ្លួន ដែលបានផ្លាស់ទីលំនៅដោយការប្រយុទ្ធ។

លោកParnpree ក៏ដើរតួនាទីសំខាន់ក្នុងការនាំឱ្យមានការជជែ​កពិភាក្សា រវាងរបបយោធានឹងគូបដិបក្សផ្សេងៗ។

ថ្លែងទៅកាន់ Voice of America នៅសប្តាហ៍នេះ មុនពេលការលាលែងរបស់លោក Parnpree ត្រូវបានប្រកាស លោក Thitinan Pongsudhirak នៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានក្លាយជា “អាទិភាពកំពូល” សម្រាប់រដ្ឋាភិបាលរបស់លោក Srettha ។

លោកបញ្ជាក់ថា “ខ្ញុំគិតថាពួកគេចង់ធ្វើជាសម្របសម្រួល នៅកណ្តាល។ ពួកគេ​ចង់​លើក​កម្ពស់​ការ​សន្ទនា ហើយ​រដ្ឋាភិបាល ​Srettha ​ចង់​ដើរ​តួនាទី​ឈាន​មុខ​គេ” ។

លោក Thitinan បានបន្ថែមថា នេះគឺជាផ្នែកមួយនៃ “គោលបំណងគោលនយោបាយ ការបរទេសដ៏ទូលំទូលាយ និងការធ្វើឱ្យមានតុល្យភាពនៃភាគីជម្លោះ និងការដាក់ឱ្យប្រទេសថៃ ជាអ្នកនាំមុខគេក្នុងអាស៊ាន លើបញ្ហាជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា”។

នៅក្នុងការអត្ថាធិប្បាយដែលផ្តល់ទៅឱ្យ Channel News Asia អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិ របស់មីយ៉ាន់ម៉ាបាននិយាយថា ខ្លួនកោតសរសើរចំពោះ “ការគាំទ្រសម្រាប់ការចូលរួមកាន់តែទូលំទូលា​យ” របស់ Parnpree ហើយបានសម្តែងក្តីសង្ឃឹមថា អ្នកជំនួសរបស់គាត់ នឹងបន្តចូលរួមជាមួយ NUG និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិរបស់ប្រទេស។

ខណៈពេលដែលគេអាចរំពឹងថា ក្រសួងការបរទេសនឹងរក្សាគន្លងដដែល រហូតដល់ការជំនួសរបស់លោក Parnpree ត្រូវបានប្រកាស – អ្នកនាំពាក្យរដ្ឋាភិបាល Chai Wacharonke បានប្រាប់ Reuters ថា ការលាលែងពីតំណែង “នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការបរទេសទេ”៕