វិភាគៈតើប្រទេសចិនក្លាយជាមហាអំណាចបច្ចេកវិទ្យាស្អាតរបស់ពិភពលោកដោយវិធីសាស្ត្រណា?

ដោយ: គង់ លាងហួរ

ប៉េកាំង: វិស័យថាមពលស្អាត ជាកត្តាជំរុញដ៏ធំបំផុតនៃកំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ ដោយបានរួមចំណែក៤០ភាគរយ (ប្រហែល១,៦ទ្រីលានដុល្លារ) នៃទំហំសេដ្ឋកិច្ចចិន។

ជាមួយគ្នានេះ ការប្តេជ្ញាចិត្តរបស់មហាយក្សចិន ចំពោះថាមពលកកើតឡើងវិញ ត្រូវបានគូសបញ្ជាក់ឱ្យឃើញ តាមរយៈការបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនរបស់ខ្លួន នៅក្នុងឧស្សាហកម្មនេះ។

ការវិនិយោគរបស់ចិន នៅក្នុងការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិ​ត្យថ្មី (PV) ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានទំហំទឹកប្រាក់លើសពី៥០ពាន់លានដុល្លារ។  កំណើនលើការវិនិយោគនេះ បានពង្រឹងឯករាជ្យភាព ថាមពលរបស់ប្រទេសចិន និងលើកកម្ពស់ការបង្កើតការងារយ៉ាងច្រើន ចាប់តាំងពីឆ្នាំ២០១១។លើសពីនេះទៅទៀត វិស័យថាមពលខ្យល់របស់ប្រទេសចិននៅតែបន្តរីកចម្រើន ដែលស្តែងឱ្យឃើញ តាមរយៈការបន្ថែមសមត្ថភាពផលិតថាមពលខ្យល់ ចំនួន៣៧ជីហ្គាវ៉ាត់ (GW) នៅក្នុងឆ្នាំ២០២២ បូករួមទាំងកំណើនគួរឱ្យកត់សម្គាល់ នៃការសាងសង់កសិដ្ឋានថាមព​ល ដើរដោយខ្យល់នៅក្រៅប្រទេស។

ទន្ទឹមនឹងនេះ ភាពលេចធ្លោរបស់ប្រទេសចិន ក៏បានពង្រីកដល់ទីផ្សាររថយន្តអគ្គិសនី (EV) ផងដែរ។  ប្រទេសចិនគ្របដណ្តប់ជិត៦០ភាគរយ នៃការចុះបញ្ជីរថយន្តអគ្គិសនីថ្មីជាសាកល ក្នុងឆ្នាំ២០២២។ រថយន្តអគ្គិសនីរបស់ប្រទេសចិន គ្របដណ្តប់២៩ភាគរយនៃការលក់រថយន្តក្នុងស្រុកសរុប ដែលសម្រេចបានលឿនជាងគោលដៅជាតិឆ្នាំ២០២៥។

ទី១: ថាមពលខ្យល់

វិស័យថាមពលខ្យល់របស់ប្រទេសចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដែលនៅពេលនោះ ចិនបានចាប់ផ្តើមនាំចូលទួរប៊ីនពីអឺរ៉ុប។ ប្រទេសចិនបានក្លាយទៅជាទីផ្សារថាមពល ខ្យល់ដ៏ធំបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនផលិតកម្មរបស់ប្រទេសនេះ ផ្គត់ផ្គង់ជិត៦០ភាគរយនៃសមត្ថភាពដំឡើង នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២។

ដំបូងឡើយ ទីក្រុងប៉េកាំងបានបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបរទេស តាមរយៈកិច្ចព្រមព្រៀងផ្តល់អា​ជ្ញា​បណ្ណ ដែលវិវត្តន៍ទៅជាទំនាក់ទំនងសហរចនា(Co-design Relationships)។ លើសពីនេះ រដ្ឋាភិបាលចិនបានគាំទ្រ ក្នុងទម្រង់នៃជំនួយ R&D ដោយជួយឱ្យក្រុមហ៊ុនផលិតកម្មរបស់ចិន អាចបោះទុនវិនិយោគយ៉ាងច្រើន នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលនាំឱ្យមានការច្នៃបង្កើតថ្មី។

ជាលទ្ធផល យោងតាមរបាយការណ៍ Global Wind Report  ឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសចិនគ្របដណ្តប់៦០ភាគរយ នៃសមត្ថភាពផលិត ទួរប៊ីនខ្យល់សកលនៅឆ្នាំ២០២៣ តាមពីក្រោយដោយទ្វីបអឺរ៉ុប ក្នុងរង្វង់ត្រឹមតែ១៩ភាគរយ និងសហរដ្ឋអាមេរិកក្នុងរង្វង់ត្រឹមតែ៩ភាគរយ។

ទី២: វិស័យថាមពលពន្លឺព្រះអាទិត្យ

វិស័យថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសចិន ក៏មានការវិវត្តន៍គួរឱ្យកត់សម្គាល់ផងដែរ ដោយផ្លាស់ប្តូរពីការផ្គត់ផ្គង់សមាសធាតុទៅកាន់ការផលិតបន្ទះពេញលេញ និងក្លាយជាអ្នកផលិតកោសិកាពន្លឺព្រះអាទិត្យ PV ដ៏ធំបំផុតរបស់ពិភពលោក។

ការផ្លាស់ប្តូរនេះ ត្រូវបានជំរុញដោយយុទ្ធសាស្ត្រមួយ ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាតម្រង់ទិសលើការនាំចេញ ដោយក្រុមហ៊ុនចិន បានកាន់កាប់ចំណែកជាង៨០ភាគរយ នៃទីផ្សារនាំចេញ PV របស់ពិភពលោកក្នុងឆ្នាំ២០២៣។

ដំបូងឡើយ ចិនពឹងផ្អែកលើទីផ្សារបរទេស ប៉ុន្តែក្រោយមក ទីផ្សារក្នុងស្រុកក៏រីកចម្រើនផងដែរ ដោយសារការឧបត្ថម្ភធនយ៉ាងច្រើន ដែលគ្រប់ដណ្តប់ចាប់ពី៥០ ទៅ៧០ភាគរយ នៃការវិនិយោគថាមពលពន្លឺព្រះអាទិត្យសរុប។

នៅឆ្នាំ២០០៩ ក្រុមហ៊ុនជើងឯករបស់ប្រទេសចិនចំនួន៣ រួមទាំងក្រុមហ៊ុន Suntech Power បានជាប់នៅក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង១០របស់ពិភពលោក សម្រាប់ការលក់PV តាមរយៈការច្របាច់រួមបញ្ចូលគ្នា នៃសមាហរណកម្មបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុនបានបង្កើតជំនាញ បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក ដោយច្របាច់រួមបញ្ចូលគ្នានូវការស្រាជ្រាវ និងការអភិវឌ្ឍន៍ (R&D) ជាមួយនឹងយន្តការផ្សេងៗ ដូចជា អាជ្ញាប័ណ្ណ ការបណ្តាក់ទុនរួមគ្នា លំហូរ FDI និងការទិញយកពីបរទេស ការសហការជាមួយសាកលវិទ្យាល័យ New South Wales និងភាពជាដៃគូជាមួយស្ថាប័នស្រាវជ្រាវនានា ដូចជា សាកលវិទ្យាល័យ Sun Yat-sen និងសាកលវិទ្យាល័យបច្ចេកវិទ្យាសៀងហៃជាដើម។

ដូចគ្នានេះដែរ ក្រុមហ៊ុនចិនចំនួន២ផ្សេងទៀត ដូចជាក្រុមហ៊ុន Trina Solar និងក្រុមហ៊ុន Yingli Solar បានអនុវត្តន៍យុទ្ធសាស្ត្រស្រាវជ្រាវ និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដូចជាការបង្កើតមន្ទីរពិសោធន៍សំខាន់ៗរបស់រដ្ឋ និងការសហការជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗ សាកលវិទ្យាល័យក្នុងស្រុក និងស្ថាប័នស្រាវជ្រាវអន្តរជាតិល្បីៗ ដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិអូស្ត្រាលីជាដើម។

ក្រុមហ៊ុនទាំងនេះ បានពង្រីកការបោះជំហានជាសាកល របស់ពួកគេ តាមរយៈការទិញយក(Acquisitions) និងការបង្កើតមជ្ឈមណ្ឌ​លស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រៅប្រទេស ដោយបង្កើនសមត្ថភាពបច្ចេកវិទ្យា និងការប្រកួតប្រជែងរបស់ពួកគេ នៅក្នុងទីផ្សារថាមពលពន្លឺព្រះអាទិត្យ PV ទូទាំងពិភពលោក។

ទី៣: វិស័យរថយន្តអគ្គិសនី និងរថយន្តកូនកាត់

ប្រទេសចិនបានអនុវត្តន៍ គោលនយោបាយអំណោយផល ដើម្បីប្រែក្លាយខ្លួនឯង ទៅជាប្រទេសផលិតរថយន្តដឹកអ្នកដំណើរដើរដោយអគ្គិសនី និងរថយន្ត Plug-in Hybrid ឈានមុខគេ។

ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលរបស់ប្រទេសចិនបានបោះទុនជាង២០០ពាន់លានយ័ន (ប្រមាណ២៨ពាន់លានដុល្លារ) ដល់ការឧបត្ថម្ភធន និងការបន្ធូរបន្ថយពន្ធសម្រាប់ឧស្សាហកម្មផលិតរថយន្តអគ្គិសនី (EV)របស់ខ្លួន។

យ៉ាងណាមិញ ប្រទេស​ចិន​បាន​កាន់​កាប់តំណែង ​ដ៏​លេចធ្លោ​មួយ​រួច​ទៅ​ហើយ​ ក្នុង​នាម​ជា​ប្រទេសឈានមុខគេ លើការផលិត​អាគុយ ដែលអាចបញ្ចូលសាកថ្មឡើងវិញបាន(Rechargeable batteries) ដែល​ជា​បច្ចេកវិទ្យា​សំខាន់​ ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី។

ជាមួយគ្នានេះ ការបណ្តាក់ទុនរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសបានកើនឡើង ដោយសារតែការកំណត់ស្តង់ដារ នៃការបំភាយឧស្ម័នដ៏តឹងរ៉ឹង លើសពីសហរដ្ឋអាមេរិក និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិន ដែលតម្រូវឱ្យក្រុមហ៊ុនបរទេស បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន។

ជាក់ស្តែង ក្រុមហ៊ុន SAIC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសចិន បានធ្វើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតអាគុយលីចូម -អ៊ីយ៉ុងរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ព្រមទាំងបង្កើតកិច្ចសហការ សម្រាប់ការអភិវឌ្ឍ បច្ចេកវិទ្យារថយន្តកូនកាត់ និងរថយន្តអគ្គិសនីទាំងអស់ជាមួយក្រុមហ៊ុនអាមេរិក General Motors។

លើសពីនេះ ក្រុមហ៊ុន SAIC ក៏បានពង្រីកវត្តមានរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ តាមរយៈការខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិ​វឌ្ឍន៍នៅក្រៅប្រទេស ដូចជាការទិញយកក្រុមហ៊ុនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាដើម។

ដូចគ្នានេះដែរ ក្រុមហ៊ុនចិនផ្សេងទៀតដូចជា ក្រុមហ៊ុន Chery Auto ជាដើមក៏បានផ្តោតលើ កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងស្រុក ដើម្បីអភិវឌ្ឍន៍រថយន្តអគ្គិសនី និងរថយន្តកូនកាត់ ជាពិសេសនៅក្នុងផ្នែករថយន្តតូច។

ចំណែក ក្រុមហ៊ុន Build Your Dreams (BYD) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន បានអនុវត្តន៍វិធីសាស្រ្តដាច់ដោយឡែកមួយ ដោយទិញយកក្រុមហ៊ុនផលិតរថយន្ត ក្នុងស្រុក និងបោះទុនវិនិយោគយ៉ាងច្រើន នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងស្រុក ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាថ្មអាគុយលីចូម-អ៊ីយ៉ុង របស់ខ្លួនជាមួយនឹងការផលិតរថយន្ត។

យុទ្ធសាស្រ្តនៃការច្នៃប្រឌិត ក្នុងស្រុករបស់ក្រុមហ៊ុន BYD បាននាំទៅដល់ការដាក់ឱ្យប្រើប្រាស់ រថយន្តអគ្គិសនីកូនកាត់plug-in ដំបូងបង្អស់ក្នុងឆ្នាំ២០០៨។

ការច្របាច់លាយបញ្ចូលគ្នា នៃការគាំទ្រគោលនយោបាយ ភាពជាដៃគូយុទ្ធសាស្ត្រ និងការច្នៃប្រឌិតខាងក្នុងស្រុក បានប្រែក្លាយប្រទេសចិន ជាតួអង្គសំខាន់ នៅក្នុងទីផ្សាររថយន្តអគ្គិសនី និងរថយន្តកូនកាត់ នៅលើពិភពលោក។

គំរូដូចគ្នានេះ ក៏បានធ្វើឱ្យប្រទេសចិន ក្លាយជាម្ចាស់ជើងឯកពិភពលោក នៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យផងដែរ៕ប្រភព: The Diplomat៕

គម្រោងវិនិយោគ/ធុរកិច្ចចំនួន១៤ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ កម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ដែលដាក់ចេញដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចជាផ្លែផ្កាបណ្តើរៗហើយ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៩ មេសា បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន ១៤ គម្រោង ។

គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម។ គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និងគម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣ លាន ដុល្លារអាមេរិក។

គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ ។

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ដែល សម្តេចធិបតីបនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។

តាមរយៈនេះ និងជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ចចំនួន២៧រួចហើយ ។

ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេស របស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន១២ ទៀត។

បន្ថែមលើនេះ ក្រុមការងារក៏បានសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគីចំនួន១ ករណីក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញការដោះស្រាយ គម្រោងសាងសង់អគារជាប់គាំង ។ ទន្ទឹមនេះ, ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និងការសិក្សារៀបចំ និងពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។

លើសពីនេះទៀត ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ១០០លានដុល្លារអាមេរិក ។

ការផ្តល់ការលើកទឹកចិត្តពិសេស មានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។

លើសពីនេះ, ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។ ជាមួយនេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និង សម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន៕

វិភាគៈ គំរោងព្រែកជីកហ្វូណនតេជោតម្លៃប្រវត្តិសាស្រ្ត ឯករាជ្យភាព ឆ្ពោះទៅកសាងចលនាជាតិនិយម

ដោយៈ យិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)

ភ្នំពេញៈ ប្រវត្តិសាស្រ្តត្រូវបានរម្លឹកឡើងវិញ ដើម្បីបង្កើតនូវការចងចាំមួយក្នុងសន្តានចិត្តខ្មែរ និងជម្រុញកំលាំងនៃចលនាជាតិនិមួយ ដែលមេដឹកនាំប្រទេសមួយនេះ បាននិងកំពុងធ្វើសម្រាប់ប្រជាជាតិខ្លួនឯង ស្គាល់ខ្លួនឯង និងស្រលាញ់ទឹកដី ជាតិសាសន៍របស់ខ្លួន។

ការបង្កអរិយភាពរបស់ប្រទេសវៀតណាម បាននិងកំពុងធ្វើឲ្យខ្មែរមើលឃើញថា ជាតិសាសន៍ដែលរស់នៅក្បែរខាងនេះ មិនមានចេតនាណាមួយ ក្នុងការរស់នៅក្នុងសហគមន៍ ដែលមានភាពសុខ​ដុម និងប្រកបដោយភាពស៊ីវិល័យឡើយ។
វាមិនមានផលចំណេញសម្រាប់ប្រទេសវៀតណាមឡើយ ដែលប្រឆាំងគំរោងនេះ ផ្ទុយទៅវិញវាចំណេញដល់កម្ពុជា លើទិដ្ឋភាពជាច្រើនដូចជា ទី១ បង្កើតឲ្យប្រជាជាតិដែលធ្លាប់កំសត់មួយនេះ ស្រ​លាញ់ និងការពារទឹកដីរបស់ខ្លួន ទី២ ជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជារស់នៅក្នុងភាពឯករាជ្យ និងអាចការពារបាននូវបូរណភាពទឹកដីរបស់ខ្លួន ទី៣ វាបង្ហាញទៅកាន់អន្តរជាតិថា ប្រទេសវៀតណាម ជាប្រទេសដែលមិនស៊ីវិល័យ និងកំពុងរំលោភធម្មនុញ្ញអាស៊ាន។

មនោគមវិជ្ជាហូ ជីម៉ិញ
ការបន្តមនោគមវិជ្ជារបស់លោកហូ ជីម៉ិញ ដើម្បីលេបឥណ្ឌូចិន(កម្ពុជា ឡាវ) នៅតែស្ថិតក្នុងផែនការរបស់ពួកគេ ហេតុនេះកូនខ្មែរគួរដឹងពីមហិច្ឆតានេះ និងរៀបចំខ្លួន ដើម្បីការពារប្រទេសរបស់យើងនាពេលអនាគត។

ហេតុនេះប្រជាជាតិមួយ ដែលស្គាល់ខ្លួនឯងច្បាស់ជាអ្នកណា កំពុងធ្វើអ្វី និងត្រៀមខ្លួនបែបណា ដើម្បីការពារជាតិរបស់ខ្លួន និងរួមដៃកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សង្គមជាតិមួយមានភាពរ៉ឹងមាំ និងក្លាយជាអរិយជនពិតប្រាកដ។

មធ្យោបាយដែលមេដឹកនាំវៀតណាម បានប្រើប្រាស់វិទ្យាស្ថានកាន់ធើ ដើម្បីលើកឡើងពីការព្រួយបារម្ភ និងផលប៉ះពាល់របស់គំរោងនេះ មិនមែនជារឿងថ្មីរបស់ពួកគេនោះទេ ចេតនាជាប្រវត្តិ​សាស្រ្តនេះ បាននិងកំពុងបន្តដោយមនោគមវិជ្ជា ដែលសាបព្រួសដោយបុរសខ្លាំងហូ ជីម៉ិញ។

មហិច្ឆតាឥតព្រំដែន ក្នុងការប៉ុនប៉ងលេបឥណ្ឌូចិន ម្តងហើយម្តងទៀត គួរតែបញ្ចប់ក្នុងសន្តានចិត្តមេដឹកនាំ និងប្រជាជនវៀតណាមជំនាន់ក្រោម ដែលពិភពលោកគួរកសាង និងរួមរស់ក្នុងសហគមន៍មួយ ដែលពោរពេញដោយស្នាមញញឹម និងវិបុលភាពរួមគ្នា។

តម្លៃមេដឹកនាំ និងមនោគមវិជ្ជា
ការកសាងប្រទេសមួយ និងការវាតទីនិយម បានធ្វើឲ្យកម្ពុជារងគ្រោះអស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារភាព”អញនិយម​”ដែលបង្កឡើង ដោយមេដឹកនាំក្រោយសម័យអង្គរ ដែលជាមូលហេតុធំទី១ ធ្វើឲ្យនគរខ្មែរធ្លាក់ក្នុងឱនភាព ប៉ុន្តែនៅចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ ទឹកដីខ្មែរបានទទួលសុខសន្តិភាពពេញលេញ ខ្មែរបានរួបរួមគ្នាក្នុងសម្លេងតែមួយ និងមានបង្គោលព្រំដែនគោកច្បាស់លាស់។

សមិទ្ឋផលទាំងនេះ  កើតមានឡើងដោយសារការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងដើរលើកម្រាលព្រំមាស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈជាប្រទេសមួយ ដែលមានភាពស្មើមុខស្មើមាត់ និងជាអរិយប្រទេសជាថ្មីនៅឆ្នាំ២០៥០ខាងមុខ។

ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ របស់សមាគមឧកញ៉ាកម្ពុជាកាលពីចុងសប្តាហ៍មុន សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដែលបានផ្តួចផ្តើមគំរោងជីក​ព្រែក​ហ្វូណនតេជោ បានផ្ញើរសារច្បាស់ៗទៅកាន់មេដឹកនាំវៀតណាម និងប្រជាជាតិរបស់ខ្លួនឲ្យរួបរួមគ្នាគាំទ្រ គំរោងដ៏មានសារៈសំខាន់នេះ។

សម្តេចសង្កត់ធ្ងន់ថា មូលហេតុដែលសម្តេចថ្លែងដោយបើកចំហបែបនេះ ដោយសារតែក្រុមអ្នកស្រាវជ្រាវវៀតណាម បានលើកឡើងដដែលៗ ពីផលប៉ះពាល់អវិជ្ជមាន នៃគម្រោងព្រែកជីករបស់កម្ពុជាលើទន្លេមេគង្គ ហើយថ្នាក់ដឹកនាំវៀតណាម ក៏មិនបានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបញ្ឈប់ករណីនេះដែរ។

នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា
ជាមួយនឹងឆន្ទៈដ៏មុតស្រួច និងប្តេជ្ញាចិត្តក្នុងការជីកព្រែកហ្វូណនតេជោ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសកាលពីថ្ងៃទី២៨ មេសាថា ការជីកព្រែកនេះនឹងធ្វើឡើងឲ្យខានតែបាន នៅចុងឆ្នាំ២០២៥នេះ ឬដើមឆ្នាំ២០២៥ខាងមុខ ដោយលើកឡើងពីការសាទរក្នុងការ ដែលមានមនុស្សមួយចំនួនឲ្យបង្កើតមូលនិធិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ​ ចូលរួមបដិភាគកសាងព្រែកជីកមួយនេះ។

សម្តេចធិបតីបានបញ្ជាក់ថា “នេះជាទឹកចិត្តធំធេងណាស់ ខ្ញុំអរគុណណាស់ ទឹកចិត្តនេះមានតម្លៃធំធេងណាស់ ច្រើនជាងលុយ១០ពាន់លានដុល្លារទៅទៀត”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា “នៅក្នុងប៉ុន្មានខែឆាប់ៗខាងមុខនេះ ចូលទៅដល់កិច្ចព្រមព្រៀមមួយតង់ទៀត ខ្ញុំបានស៊ីញ៉េនៅខែតុលា កាលពីខ្ញុំធ្វើទស្សនកិច្ចនៅចិន រាជរដ្ឋាភិបាលរបស់យើងបានស៊ីញ៉េ ជាមួយក្រុមហ៊ុនរួចហើយ អំពីកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ដែលជាកិច្ចព្រមព្រៀងក្នុងគោលការដើម្បីធ្វើ”។

សម្តេចបន្ថែមទៀតថា នៅខ្ទង់ខែកក្កដា ដល់ខែកញ្ញា ខាងមុខនេះ យើងនឹងចាប់ផ្តើមស៊ីញ៉េមួយតង់ទៀត ហើយយើងសង្ឃឹមថា នឹងអាចឈានទៅ ដល់ការបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៤នេះ ឫយ៉ាងយូរឆ្នាំ២០២៥ ដើម្បីធ្វើឱ្យបាន

ជាមួយសារដ៏ច្បាស់លាស់ ជាក់លាក់របស់សម្តេចតេជោ និងសម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរបង្ហាញជំហរគាំទ្រ និងចលនាជាតិនិយមមួយ បានកើតមានក្នុងសង្គមខ្មែរ ដែលជារឿងគួរឲ្យមោទនភាពបំផុត។

ឈ្វេងយល់ពីព្រែកជីកហ្វូណនតេជោ
ព្រែកជីកនេះ មិនមានតម្លៃត្រឹមសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាមានតម្លៃជាប្រវត្តិសាស្រ្ត ដែលតភ្ជាប់សម័យតេជោ និងសម័យហ្វូណន ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។“ហ្វូណនតេជោ” មានតម្លៃផ្នែកវ​ប្បធ៌ម ប្រវត្តិសាស្រ្ត ការពង្រឹងឯករាជភាពភាពសេដ្ឋកិច្ច សង្គមកម្ពុជាផងដែរ។

តើព្រែកជីកនេះទិដ្ឋភាពយ៉ាងដូចម្តេច? តាមឯកសារបានបញ្ជា​ក់ថា ព្រែកជីកនេះមានទិដ្ឋភាពដូចជា ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ១៨០ គីឡូម៉ែត្រ។ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ១៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ១០០ម៉ែត្រ ទទឹងខាងក្រោម៨០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា៤,៧ម៉ែត្រ)។

ទី៧ មានសន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន១១កន្លែង ផ្លូវអមសងខាងប្រវែង សរុបប្រមាណ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤ឬដើមឆ្នាំ២០២៥ខាងមុខ។

ការសាទរនិងគាំទ្រពីប្រជាជាតិ
ការកសាងនូវសមិទ្ឋផលសម្រាប់ជាតិ ដែលបាននិងកំពុងទទួលបាននូវការទះដៃ អបអរសាទរពីប្រជាជាតិខ្មែរ បាននិងកំពុងបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាកំពុងឈរលើភាពឯករាជ្យ បូរណភាពទឹកដី និងគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន”។

ប្រជាជាតិដែលបានឆ្លងកាត់ “ឆ្នាំសូន្យ” បានត្រលប់មកវិញជាមួយស្នាមញញឹម និងសោមន្សជាមួយមេដឹកនាំរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គម និងប្រទេសមួយនេះឲ្យស្គាល់នូវពន្លឺ និងជាអរិយជនឡើងវិញ​នៅដើមសតវត្សរ៍ទី២១ ដែលពោរពេញដោយសុខសន្តិភាពពេញក្នុងផ្ទៃប្រទេស។

ហេតុនេះប្រទេសជិតខាង គួរបោះបង់គំនិតជ្រុលនិយមរបស់ខ្លួន និងត្រលប់មករស់នៅក្នុងសង្គមមួយ ដែលមានភាពស៊ីវិល័យ និងរួមគ្នាក្នុងភាពជាបងប្អូន ដូចការលើកឡើងជារឿយៗរបស់ខ្លួន៕

ថ្នាក់ដឹកនាំក្រុមហ៊ុនសឹង្ហបុរីស្វែងរកឱកាសធ្វើអាជីវកម្មនិងបង្កើនទំនាក់ទំនងជាមួយកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកស្រី​C​y​n​t​h​i​a​ ​L​i​a​w​ ​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​​Panda​ ​Commercial Bank​ ​P​l​c ​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ​Connect​2​Grow​ ​ដែល​ធ្វើឡើង​នៅ​ទី​ក្រុងភ្នំពេញ​ កាលពីចុងសប្តាហ៍មុនថា  ​ការ​បណ្តាក់ទុន​រួមគ្នា ​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅពេលដែល​អាជីវកម្ម​មកពី​ប្រទេស​សិង្ហបុរី​ កំពុង​ស្វែងរក​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​អ្នកស្រី​បាន​បន្ថែម​ “​ខ្ញុំ​គិតថា​ក្រុមហ៊ុន​ ​និង​ពាណិជ្ជករ​កម្ពុជា​មាន​ចំណាប់អារម្មណ៍ ​ចង់​សហការ​បណ្តាក់ទុន​រួមគ្នា​”។​លោកស្រីបន្ថែមថា  “​ការ​បណ្តាក់ទុន​រួមគ្នា​មាន​លក្ខណៈ​ផ្លូវការ​ជាង​ ​វា​អាច​ធានា​ឡើងវិញ​លើ​លំនាំ​នៃ​ការ​កាន់កាប់​ភាគ​ហ៊ុន​ ​និង​រចនា​ស​ម្ព័ន្ធ​ពន្ធ”​។​

សព្វថ្ងៃនេះ​អ្វីៗ​គឺ​សាមញ្ញ​ណាស់​ ទាក់ទង​នឹង​ពន្ធ​របស់​ក្រុមហ៊ុន​ពន្ធ​លើ​ប្រាក់ចំណូល ​ដែល​យើង​ហៅថា​ពន្ធ​អប្បបរមា​ (​A​AT​)​។​ ​ដូច្នេះ​ការ​មាន​សៀវភៅ​គណនេយ្យ ​ដែល​រៀបចំ​បាន​ល្អ​អាច​ធានា​ថា​អ្នក​មានគំនិត​ថ្មី​ ​និង​អាច​ផ្តោត​លើ​ការ​ដំណើរការ​អាជីវកម្ម​របស់​អ្នក​​។​ សិង្ហបុរី​ ​គឺជា​អ្នក​វិនិយោគ​ ​និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​ ​លោក​ ​អ៊ុង​ ម៉ូ​លី​វណ្ណ​ ​តំណាង​មកពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​ព្រឹត្តិការណ៍​ដូចជា​ ​Connect​-2-​Grow​ ​ជា​វេទិកា​ដែល​ក្រុមហ៊ុន​ ​ជាពិសេស​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​សហគ្រាស​ធុន​មធ្យម​ ​អាច​ជួប​ប្រ​ជុំគ្នា​ ​និង​បង្កើត​បណ្តាញ​ភាពជា​ដៃគូ​អាជីវកម្ម​។​

ស្វែងយល់​ពី​ឱកាស​នៅ​កម្ពុជា​ ”​ព្រឹត្តិការណ៍​នេះ​មាន​ក្រុមហ៊ុន​ជាង​ដប់ពីរ​មកពី​សិង្ហបុរី​បាន​ចូលរួម​។​ ​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា​ ​A​2000, ​P​lat​t​ ​Consult​an​c​y​ ​មាន​អង្គភាព​អាជីវកម្ម​រួចហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេងទៀត​ដូចជា​ ​E​lion​ ​Network​, ​E​N ​Seed​s, ​Same​e​r ​Trading​ ​Enterprise​s ​រំពឹង​ថា​នឹង​បង្កើត​ហាង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ដៃគូ​ ​ឬ​អតិថិជន​របស់​ពួកគេ​។​

តំណាង​រដ្ឋាភិបាល​លោក​ ​លោក​ ​អ៊ុង​ ម៉ូ​លី​វណ្ណ​ ​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​កម្ពុជា ​បាន​បង្កើត​បរិយាកាស​អំណោយផល ​សម្រាប់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​ដូចជា​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ ​សម្រួល​បទ​ប្បញ្ញត្តិ​អាជីវកម្ម​ ​និង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​លោក​បាន​បន្ត​ថា​ “​ការ​បង្កើន​ន​គ​រូប​នី​យ​កម្ម ​ក៏​នឹង​ធានា​បាន​នូវ​ទិន្នផល​នៃ​ការ​វិនិយោគ​ ​និង​ការ​បង្កើន​ដើមទុន​ សម្រាប់​ការ​វិនិយោគ​ពី​ប្រទេស​នានា​ដូចជា​ប្រទេស​សិង្ហបុរី​ដែរ​”។​

ជាមួយគ្នានេះ លោក​ ​And​r​e​w​ ​T​a​y​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​សិង្ហបុរី​ បាន​លើកឡើង​ពី​ភាព​ស្រដៀងគ្នា​ លើ​សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​ ​និង​កម្ពុជា​។​

លោកបញ្ជាក់ថា “​ខណៈ​ដែល​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ច្រើន​ ​សិង្ហបុរី​ក៏មាន​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ប្រមាណ​ ​២​៨​៨​,​០​០​០​​ផង​ដែរ​ នៅ​ក្នុង​វិ​ស័​យ​ផ្សេងៗ​ដូចជា​ ​សេវាកម្ម​ ​បច្ចេកវិទ្យា​ ​សំណង់​ ​ជាដើម​”។​

លោក​ ​D​a​v​e​ ​Tan​ ​នាយក​ក្រុមហ៊ុន​ ​Asia​ ​Group​ ​P​t​e​ ​L​t​d​. ​បាន​និយាយ​សេដ្ឋកិច្ច​របស់យើង​ទាំងពីរ ​គឺ​ពឹងផ្អែក​មិន​ត្រឹមតែ​លើ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ធន​មធ្យម​ ​និង​ក្រុមហ៊ុន​ខ្នាត​តូច​ផង​ដែរ​»​។​

លោកបន្តថា “​យើង​អាច​រៀន​ពី​គ្នា​ទៅវិញទៅមក​។​ ​ហើយ​យើង​អាច​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង”​។​

លោក​ ​សន​ ​សៀ​ប​ ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (C​V​E​A​) ​បាន​និយាយ​អំពី​សក្ដានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ទី​ផ្សារ​អចលនៈ​ទ្រព្យ​កម្ពុជា​ ​ដោយសារ​វា​មាន​ “​កំណើន​ប្រចាំ​ឆ្នាំ​៧​​ភាគរយ​”​។​ ​

លោក​បាន​បន្ត​ថា​ “​យើង​មានប្រជាជន​វណ្ណៈ​កណ្តាល​ ​កំពុង​កើន​ឡើង​ ​និង​តម្រូវ​ការ​លំនៅឋាន​ ​និង​គម្រោង​ពាណិជ្ជកម្ម​ដែល​មានគុណ​ភាព​”៕

ក្រុមហ៊ុនសេវាកម្មអាហារលំដាប់កំពូលកូរ៉េខាងត្បូង CJ Foodville ឈានជើងចូលមកកាន់កម្ពុជាជាផ្លូវការហើយ

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមហ៊ុនសេវាកម្មអាហារលំដាប់កំពូល មកពីកូរ៉េខាងត្បូង CJ Foodville បាននិងកំពុងចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួននៅក្រៅប្រទេស ក្នុងតំបន់អាស៊ាន ដោយបានបើកហាងថ្មីឈ្មោះ Tous Les Jours នៅក្នុងប្រទេសកម្ពុជា។

តួយ៉ាង ក្រុមហ៊ុនCJ Foodville បានចុះហត្ថលេខាលើកិច្ចសន្យាលក់សិទ្ធិផ្តាច់មុខជាមួយក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនសិទ្ធិផ្តាច់មុខភោជនីយដ្ឋានលំដាប់ពិភពលោក ដោយបានបើកដំណើរការហាង Tour Les Jours ចំនួន២ដំបូងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ហាង Tous Les Jours ទី១ មានទីតាំងនៅលើផ្លូវកម្ពុជាក្រោម។ ហាងនេះស្ថិតនៅក្នុងតំបន់ ដែលមានចរាចរណ៍មមាញឹកខ្លាំងរវាងទីតាំងសំខាន់ៗមួយចំនួន នៅរាជធានីភ្នំពេញ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគ្រឹះស្ថានកម្សាន្តផ្សេងៗ។CJ Foodville bolsters Tous Les Jour for Cambodian bakery market - The Korea  Times

ចំណែក ហាង Tous Les Jours ទី២ មានទីតាំងនៅសង្កាត់ទួលទំពូង ដែលស្ថិតនៅក្នុងតំបន់ដែលមានអ្នកស្រុក និងភ្ញៀវទេស​ចរណ៍មកលេងជាញឹកញាប់ នៅជុំវិញផ្សារតាមដងផ្លូវ និងតំបន់លំនៅដ្ឋាន។ ហាងទាំងពីរនេះមានការរចនាផ្នែកខាងក្នុង ដ៏ប្រណីតចុងក្រោយបំផុត របស់ក្រុមហ៊ុនសម្រាប់ម៉ាកយីហោនេះ ដោយបម្រើនំជាង៤០០ប្រភេទផ្សេងៗគ្នា។

ក្រុមហ៊ុន CJ គ្រោងនឹងបើកហាង Tous Les Jours យ៉ាងហោចណាស់ចំនួន៣បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤នេះ។ ការពង្រីកខ្លួននេះ ជាផែនការរបស់ក្រុមហ៊ុន ក្នុងការបង្កើតមូលដ្ឋានទីផ្សារនំបុ័ងរបស់ខ្លួន និងផ្សព្វផ្សាយមូលដ្ឋានបន្ថែមទៀតទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។

មន្ត្រីមួយរូបរបស់ក្រុមហ៊ុនបានលើកឡើងថា “ហាង Tous Les Jours ថ្មីរបស់យើងនៅក្នុងប្រទេសកម្ពុជា មានអត្ថន័យជាច្រើន ព្រោះហាងទាំងនេះ នឹងក្លាយជាស្ពានភ្ជាប់ផែនការនាពេលខាងមុខរបស់យើង ក្នុងការពង្រីកទីផ្សារនំបុ័ង របស់យើងនៅក្រៅប្រទេស និងទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលស្ថិតនៅជិតខាងកម្ពុជា”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនខាងលើកំពុងដំណើរការម៉ាកយីហោហាង Tous Les Jours ជាង៤០០ទីតាំង នៅក្នុងបណ្តាប្រទេសចំនួន៧ រួមទាំងសហរដ្ឋអាមេរិក កាណាដា ឥណ្ឌូនេស៊ី និងវៀតណាម៕ប្រភព: Korea Times៕

ដំណឹងល្អៈ ក្រុមហ៊ុនធំៗចំនួន២គ្រោងបោះទុនជាង១០០០លានដុល្លារផលិតកង់ឡាននៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនធំៗថ្មីចំនួន២ទៀត គ្រោងបោះទុនវិនិយោគជាង១០០០លានដុល្លារនៅកម្ពុជា​ លើការផលិតសំបកកង់ឡានដើម្បីនាំទៅរបរទេស ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនហើយកំពុងផលិតសំបកកង់ឡាន​នាំទៅលក់នៅទីផ្សារអឺរ៉ុប។

ថ្មីៗនេះកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន២ទៀត ដែលគ្រោង បោះទុនវិនិយោគលើ ការផលិតសំបកកង់ឡាននៅកម្ពុជា សម្រាប់នាំយកទៅលក់នៅទីផ្សារអន្តរជាតិដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី​២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។

សម្តេច​​បន្តថា ក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះ គឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែនៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន៥០០លានដុល្លារសិន។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។

សម្តេចបន្តថា “ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់​តែមុតស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះ ជូនប្រជាជនរបស់យើង”។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ២ ២០០លានដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។CDC បានបញ្ជាក់ថា គម្រោងទាំង១០៦នេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង៕

Large Indian real estate developers continue to snap up land: Anarock

MUMBAI: The residential segment continues to drive the Indian real estate market, which also reflects in the land deals it is generating. Amid all-time high residential demand, several large and listed developers and other entities continued to snap up land.

Other than residential, commercial, retail, industrial, logistics and warehousing are also driving prime land deals in key locations across India, according to real estate consultant Anarock.

Anarock data indicated that various developers and entities sealed approximately 101 separate land deals in fiscal year 2023-24, cumulatively accounting for nearly 2,989 acres across the country. In contrast, the financial year 2022-23 saw 88 land deals for approximately 1,886 acres closed across various cities.

“Interestingly, out of the total land deals in FY-24, over 83 deals for about 1,135 acres were closed in the top 7 cities alone,” says Anuj Puri, Chairman ANAROCK Group.

“The remaining 18 deals, accounting for over 1,853 acres, were sealed in various tier 2 and 3 cities like Ahmedabad, Ayodhya, Jaipur, Nagpur, Mysuru, Ludhiana, and Surat. Tier 2 and 3 cities have once again emerged as redoubtable growth engines, thanks to their rapidly improving infrastructure and growth opportunities.”

Among land deals in the top 7 cities, NCR topped out with 29 deals for 313+ acres, followed by greater Mumbai region with 19 deals for approximately 157+ acres. Notably, in terms of total land area, Bengaluru saw 14 deals for 490+ acres transacted – the highest among all top 7 cities.

The number of deals in 2023-24 has risen significantly – from 88 deals for 1,886+ acres in 2022-23 to approx 101 deals for 2,989+ acres in the current financial year.

Source: Times of India

Hong Kong home prices rise for first time in 11 months as removal of cooling measures boosts demand

Prices of Hong Kong’s second-hand homes have increased for the first time in almost a year as the recent removal of cooling measures gave a much-needed boost to the beleaguered property market.

The average price of a lived-in unit rose by 1.06 per cent in March, according to official data, the first gain in 11 months.

The index climbed to 305.7 from 302. 5 the previous month, according to the Rating and Valuation Department (RVD). The increase was broad-based, with all sizes of house seeing a gain.

Prices are still down 13.2 per cent from a year ago and 23 per cent from an all-time high in September 2019. So far this year, they have slipped by about 1.8 per cent.

The data released on Friday was the first set of monthly figures for the secondary market since all restrictions on buying were scrapped on February 28.

“After the complete withdrawal of property cooling measures, the market’s conditions changed,” said Derek Chan, head of research at Ricacorp Properties. “Different types of user and investor have actively entered the market.”

Source: SCMP

ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញសញ្ញាវិជ្ជមានកាន់តែខ្លាំង

ដោយ: គង់ លាងហួរ

សេអ៊ូល: ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងឆាប់រហ័ស  បើទោះបីជាការប្រើប្រាស់ឯកជន និងការវិនិយោគ នៅតែបន្តធ្លាក់ចុះយ៉ាងណាក្តី។

វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានសរសេរនៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ច ប្រចាំខែមេសារបស់ខ្លួន ថា “សេដ្ឋកិច្ចកូរ៉េកំពុងជួបប្រទះ នឹងការធ្លាក់ចុះក្នុងកម្រិតមធ្យម ដែលត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃការនាំចេញ ជាពិសេសពីវិស័យព័ត៌មានវិទ្យា”។

របាយការណ៍ដដែលបានបន្តថា “ប៉ុន្តែការប្រើប្រាស់នៅតែធ្លាក់ចុះ ជាពិសេសគឺការប្រើប្រាស់ ឬការទិញទំនិញ ខណៈលក្ខខណ្ឌហិរញ្ញប្បទានមិនមានភាពប្រសើរឡើង ដោយសារអត្រាការប្រាក់កំពុងបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ”។ការវាយតម្លៃចុងក្រោយបំផុត នៅមេសាអំពីការនាំចេញ បានបង្ហាញសញ្ញាវិជ្ជមានជាងការវាយតម្លៃ ដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ប៉ុន្តែវិទ្យាស្ថានខាងលើ ក៏បានចង្អុលបង្ហាញផងដែរថា តម្រូវការក្នុងស្រុក បានធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នា។

នៅខែមីនា ការនាំចេញ ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដ៏សំខាន់ បានកើនឡើង៣,១ភាគរយ បើធៀបនឹងឆ្នាំមុន និងកត់សម្គាល់ពីការកើនឡើងរយៈពេល៦ខែជាប់ៗគ្នា។

ប៉ុន្តែវិទ្យាស្ថាន KDI បានកត់សម្គាល់ឃើញថា ការបញ្ជាការសាងសង់  ដែលជាសូចនាករដ៏សំខាន់បំផុត នៃស្ថានភាពឧស្សាហកម្មបានបន្តដាំក្បាលចុះ ដែលការណ៍នេះបង្ហាញថា ការវិនិយោគនៅក្នុងវិស័យសំណង់បាននិងកំពុងធ្លាក់ចុះ។

របាយ​ការណ៍​ខាងលើបាន​បង្ហាញ​ទៀតថា​ “កត្តា​ហានិភ័យ​ខាង​ក្រៅ​នៅ​តែបន្តកើតមាន​ ដូច​ជា​ ការ​កើន​ឡើង​នៃតម្លៃ​ប្រេង​នៅលើទីផ្សារអន្តរជាតិ និង​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន ​ដែល​បង្ក​ឡើង​ដោយ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ”៕ប្រភព: Yonhap៕

ប្អូនៗសិស្សានុសិស្សក្រីក្រជាង ៤០០នាក់ និងគណៈគ្រង់គ្រងនៃ អង្គការទ្រទ្រង់កុមារកម្ពុជា បង្ហាញក្ដីរំភើបរីករាយ ដែលទទួលនូវអគារថ្នាក់រៀនថ្មី និងសម្ភារសិក្សា ពី ប៉េង ហួត គ្រុប

ដោយ:សហការី
ប្អូនៗសិស្សានុសិស្សក្រីក្រប្រមាណជាង ៤០០នាក់ និងគណៈគ្រប់គ្រងអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា បង្ហាញពីក្ដីរំភើបរីករាយក្នុងការទទួលនូវអគារថ្នាក់រៀនថ្មី រួមជាមួយសម្ភារសិក្សា និងសម្ភារអនាម័យមួយចំនួនពី ប៉េង ហួត គ្រុប ខណៈការបរិច្ចាគនេះ គឺនឹងជួយសម្រួលបន្ទុកសិក្សារបស់ប្អូនៗជាសិស្ស និងភាពខ្វះខាតមជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដែលកំពុងផ្ដល់ការបណ្ដុះបណ្ដាលសេវាអប់រំឥតគិតថ្លៃ ដល់ប្អូនៗសិស្សានុសិស្សក្រីក្រប្រមាណជាង ៤០០នាក់ និងឱកាសការងារដល់បុគ្គលិកគ្រូបង្រៀនជាជនពិការជាច្រើននាក់ផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ ភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

នេះគឺជាលើកទីពីរដែរ ប៉េង ហួត គ្រុប បរិច្ចាគសម្ភារសិក្សា និងសម្ភារអនាម័យ ដល់មជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ស្របពេលដែលក្នុងឆ្នំា២០២២ ប៉េង ហួត គ្រុប បានបរិច្ចាគការសាងសង់អគាសិក្សាមួយខ្នង និងសម្ភារសិក្សាមួយចំនួនរួចមកហើយ។  ជាមួយគ្នានេះ ​​ក្រុមហ៊ុនសង្ឃឹមថាអគារសិក្សា និងសម្ភារគាំទ្រការសិក្សានេះ នឹងចូលរួមចំណែកលើកកម្ពស់ការអប់រំ ហើយនឹងជួយការសិក្សារបស់ពួកគេឆ្ពោះទៅសម្រេចគោលដៅនាថ្ងៃអនាគត។  ​​

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី១ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹងតាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់បរិច្ចាគនូវសម្ភារសិក្សាដល់ប្អូនសិស្សានុសិស្សក្រីក្រតាមតំបន់ខ្វះខាតជាច្រើនទៀត។ ខណៈការអប់រំគឺជាថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។   ​

សូមរំលឹកថា អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០០៦ និងទទួលស្គាល់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០០៦។ គោលបំណងដើម្បីផ្ដល់មធ្យោបាយតាមរយៈការផ្ដល់ការអប់រំឥតគិតថ្លៃដល់កុមារកម្ពុជា ជាមួយកម្មវិធីសិក្សាថ្នាក់មត្តេយ្យសហគមន៍ ការអប់រំថ្នាក់បំប៉ន​ភាសា​អង់​ភាសាបរទេស ដោយអង្គការធ្វើការផ្ដល់មូលនិធិដោយផ្ទាល់ដល់កុមារ និងគ្រួសាររបស់ពួកគេ ឬ ដោយប្រយោលតាមរយៈអង្គការក្នុងស្រុកនានាដែលអនុវត្តកម្មវិធីមនុស្សធម៌ ដើម្បីធ្វើឱ្យប្រសើឡើងនូវជីវភាពរបស់កុមារ និងគ្រួសារដែលងាយរងគ្រោះ៕​