ដោយៈ គង់ សូរិយា
ព្រះសីហនុៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញ ចូលរួមសម្ភោធចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ កញ្ញានេះ។
ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៣កន្លងទៅ។
ជប៉ុនជាមិត្តដ៏ល្អរបស់កម្ពុជា ដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានពូនជ្រុំជាប្រចាំ ប្រទេសនេះតែងតែផ្តល់ជំនួយលើគំរោង ហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើននៅកម្ពុជា រួមមាន ស្ពានមិត្តភាពកម្ពុជា ជប៉ុន ជ្រោយចង្វារ ស្ពានឆ្លងកាត់ក្រុងកំពង់ចាម ស្ពានត្សឹបាសា អ្នកលឿង គំរោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៥ ជាដើម៕