ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះ ត្រួតពិនិត្យស្ថានភាពមហាវិថី ស៊ី ជីនពីង ដើម្បីបង្កើនសុវត្ថិភាពដល់អ្នកដំណើរ។
ការចុះពិនិត្យនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយកានការចូលរួមពីលោកឃុន សុខា អនុរដ្ឋលេខាធិការ តំណាងលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រុមបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានចូលរួមផងដែរ។
បេសកកម្មចុះត្រួតពិនិត្យនេះ ដើម្បីប្រមូលធាតុចូល ឈានទៅកែសម្រួល និងបំពេញបន្ថែមចន្លោះខ្វះខាត ផ្នែកបច្ចេកទេសមួយចំនួន ដើម្បីសម្រួល និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់មហាវិថីនេះ បើកបរដោយស្មារតីប្រុងប្រយ័ត្ន កុំបើកបរលើសល្បឿនកំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕