ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនចែកចាយសម្ភារៈសំណង់ នឹងធ្វើសន្និសទិសារព័ត៌មាន ទាក់ទងនឹងអ្នកឧកញ៉ាម្នាក់ ដែលជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានប្តឹងរូបលោក។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីព្រលប់ថ្ងៃទី២៣ តុលាថា ករណីអ្នកឧកញ៉ាម្នាក់ជំពាក់ប្រាក់របស់លោក មិនសងហើយប្តឹងលោកទៀតនោះ នឹងមានការនិយាយលំអិត ក្នុងសន្និសីតសារព័ត៌មាននាព្រឹកថ្ងៃទី២៤ តុលានេះ។
លោកឧកញ៉ាហ៊ួត ជាបានបញ្ជាក់ថា “ករណីរបស់លោកមិនទាន់បានបញ្ចប់ទេ”។ លោកបន្តថា “ខ្ញុំមិនអាចនិយាយលំអិតបាននៅឡើយទេ ព្រោះបានសន្យាជាមួយប្រិយមិត្តថា នឹងនិយាយតាមការLiveផ្ទាល់ព្រឹកនេះ”។
លោកឧកញ៉ាហ៊ួត ជា បានរងការប្តឹងពីអ្នកឧកញ៉ា ដែលជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ដែលជាអ្នកអភិវឌ្ឈន៍ធំម្នាក់នៅកម្ពុជា ប៉ុន្តែជាអ្នកឧកញ៉ាសម្បូររឿងអាស្រូវមួយរូប។
តាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា អ្នកឧកញ៉ារូបនោះមានឈ្មោះផ្តើមដោយអក្សរ “ស”។
តាមប្រភពដដែលបានឲ្យដឹងថា ករណីជម្លោះនេះ ត្រូវបានសម្របសម្រួលគ្នាហើយ ប៉ុន្តែមិនទាន់បានបញ្ចប់នោះទេ ទើបមានបញ្ហាបន្តភាគបែបនេះ៕