ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជំនាញបានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ផលប៉ះពាល់តាមបណ្ដោយផ្លូវជាតិលេខ៤ និងតាមបណ្ដោយផ្លូវរថភ្លើង នៃគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះដឹកនាំដោយលោក ឃួន កុម្ភៈ អគ្គនាយករង ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ កញ្ញា។
-->
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចៀសបាននូវផលប៉ះពាល់ជាអតិបរមា ដែលអាចទទួលយកបាន សម្រាប់គ្រប់ភាគីពាក់ព័ន្ធ សំដៅដល់ការពន្លឿន ក្នុងការអនុវត្តគម្រោងបញ្ចប់ តាមពេលវេលាដែលបានគ្រោងទុក និងប្រកបដោយប្រសិទ្ធភាព៕
