ធនាគារ ហត្ថា ចូលរួមប្រាក់ឧបត្ថម្ភចំនួន ៣០ ០០០ ០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមឧបត្ថម្ភប្រាក់ចំនួន ៣០ ០០០ ០០០​ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ព្រមទាំងបានជូនកញ្ចប់ថវិកាមួយចំនួនផ្សេងទៀតដោយផ្ទាល់ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ហត្ថាចំពោះសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដែលការឧបត្ថម្ភនេះធ្វើឡើងនៅថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារមានកេរ្តិ៍ឈ្មោះល្បីមួយនៅក្នុងខេត្តសៀមរាប​ ផ្តល់សេវាថែទាំឯកទេសដល់កុមារដែលមានស្ថានភាព ជំងឺ រ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាវធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះ ការចូលរួមប្រាក់ឧបត្ថម្ភរបស់ធនាគារ ហត្ថា នេះនឹងជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូប។

ធនាគារ​ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះ ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយនៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។

លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារ ហត្ថា បានថ្លែងអំណរគុណ និងអបអរសាទរ ដល់ការរួមចំណែកចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តម្ភរបស់មន្ទីរពេទ្យកុមារអង្គរ។ គាត់មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសលើកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់លើកម្លាំងរួបរួមក្នុងការផ្តល់ផលជាវិជ្ជមានទៅឱ្យសង្គមទាំងមូល។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយគាំទ្រដល់សុខុមាលភាពសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្មជូន។”

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ខ្ញុំបាទផ្ទាល់ តំណាងឱ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យកុមារអង្គរ ពិតជាមានមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រពីធនាគារ ហត្ថា ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីឱ្យសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង។”

ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

បុរី KS Residence ផ្តល់ការបង់រំលស់រយៈពេល២៤ខែក្នុងអត្រាត្រឹម១ភាគរយនៃតម្លៃផ្ទះ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaនិងជាអ្នកអភិវឌ្ឍន៍បុរីKS Residenceបានផ្តល់នូវលក្ខខ័ណ្ឌកាន់តែងាយស្រួល សម្រាប់អតិថិជនទិញផ្ទះក្នុងបុរីនេះ។

លោកឧកញ៉ាបណ្ឌិតបានបន្តឲ្យដឹងទៀតថា បុរីនេះមានផ្ទះសាងសង់រួច១០០ភាគរយ ដោយអតិថិជនបង់ភ្លាមអាចចូលរស់នៅភ្លាម ជាមួយលំនៅដ្ឋានស្រស់ស្អាត មានផាសុខភាព និងមានផ្លូវបេតុងពេញក្នុងបុរី។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ទីតាំងរបស់KS Residence មានចម្ងាយត្រឹម១៨KM ពីវត្តភ្នំ ឬចម្ងាយត្រឹម១០គីឡូម៉ែត្រប៉ុណ្ណោះពីខ័ណ្ឌច្បារអំពៅ ពិសេសទីតាំងបុរីនេះ មានមនុស្សរស់នៅច្រើន ដែលងាយស្រួលក្នុងការចេញចូល ប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល។

បុរីKS Residence មានតម្លៃប្រមាណ៥០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ បុរីនេះ មានទីតាំងនៅជិតផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ជាមួយគ្នានេះ បុរីKS Residenceមានផ្តល់សន្តិសុខការពារ២៤ម៉ោង សម្រាប់ប្រជាជនរស់នៅក្នុងបុរីនេះ ដោយមិនភ័យខ្លាចករណីចោរកម្មណាមួយឡើយ៕

World economy faces massive income reduction due to climate change: study

The global economy faces an income loss of 19 percent by 2050 due to climate change, even if greenhouse gas emissions are drastically reduced immediately, according to a new study published on Wednesday.

The study, published in the scientific journal Nature by the Potsdam Institute for Climate Impact Research (PIK), shows that these losses are six times larger than the cost of the mitigation measures required to limit global warming to two degrees.

Global annual damages are estimated to be around 38 trillion U.S. dollars in 2050, with a likely range of 19 to 59 trillion U.S. dollars. “These damages mainly result from rising temperatures but also from changes in rainfall and temperature variability,” said the study.

The researchers analyzed data from the past 40 years, from more than 1,600 regions, on how weather extremes and changes have influenced economic growth. Next, they calculated how these are likely to affect global economic activity over the next 26 years.

“Strong income reductions are projected for the majority of regions, including North America and Europe, with South Asia and Africa being most strongly affected,” said PIK scientist and first author of the study Maximilian Kotz.

These are caused by the impact of climate change on various aspects that are relevant for economic growth such as agricultural yields, labor productivity or infrastructure,” Kotz added.

Last week, the European Union’s Copernicus Climate Change Service said that the year 2024 saw the warmest March ever on record.

The global average temperature has been 1.58 degrees Celsius higher than in the pre-industrial era for the past 12 months, already exceeding the target set out by the Paris Climate Agreement in 2015.

PIK scientist Leonie Wenz, who led the study, stressed that the damage to come in the next few years is a result of greenhouse gases that have already been emitted. Adaptation measures are needed to mitigate these effects, she said. Source: Xinhua

ភរិយាមហាសេដ្ឋីក្រុមហ៊ុនអ៊ីនធឺណេតធំជាងគេនៅតំបន់អាស៊ាន គ្រោងទិញភូមិគ្រឹះដ៏ធំមួយនៅប្រទេសសិង្ហបុរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Liqian Ma ភរិយារបស់ លោកមហាសេដ្ឋី Forrest Li ស្ថាបនិកក្រុមហ៊ុនអ៊ីនធឺណេតធំជាងគេ នៅតំបន់អាស៊ាន Sea Limited គ្រោងទិញភូមិគ្រឹះតម្លៃ៣១លានដុល្លារ ស្ថិតលើផ្លូវ Gallop របស់ប្រទេសសិង្ហបុរី ក្បែរសួន Botanic Gardens។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានVnexpress។

ភូមិគ្រឹះនេះ មានទំហំ១.៥៥២ម៉ែត្រការ៉េ ដែលមានតម្លៃជិត២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដូចដែលបានបង្ហាញដោយឯកសារ ដែលដាក់ដោយលោកស្រី Liqian Ma នៅក្នុងខែមេសានេះ។

យោងតាមកាសែត The Business Times បានរាយការណ៍ថា លោក Li ដើមកំណើតជនជាតិចិនធ្លាប់បានទិញ និងជួសជុលភូមិគ្រឹះមួយកន្លែងនៅជាប់នឹងភូមិគ្រិះ ដែលភរិយារបស់លោកកំពុងទិញ។ ភូមិគ្រឹះនោះមានទំហំ១.៤០៣ម៉ែត្រការ៉េ ហើយត្រូវបានទិញដោយ​លោក Forrest Li ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់ប្រហែល១៩លានដុល្លារ។ទ្រព្យសម្បត្តិរបស់លោកForrest Li កើតចេញពីហ្គេមអនឡាញ និងពាណិជ្ជកម្ម E-commerce ខ្នាតយក្ស Sea Limited ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ ក្រុមហ៊ុននេះ បានបើកដំណើរការ Shopee ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ធំបំផុតក្នុងឆ្នាំ២០១៥ ។

កាលពីឆ្នាំ២០២១ លោក Li ត្រូវបានចាត់ថ្នាក់ជាបុគ្គលមានបំផុតរបស់ប្រទេសសិង្ហបុរី​ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន១៩,៨ពាន់លានដុល្លារ។ទោះជាយ៉ាងណាក្តី នៅឆ្នាំបន្ទាប់លោក Li បានខាតបង់ទ្រព្យសម្បត្តិអស់៨០ភាគរយ នៅក្នុងវិបត្តិទីផ្សារ ដែលនាំឲ្យមានការខាតបង់ ក្នុងទំហំទឹកប្រាក់ជាង១ទ្រីលានដុល្លារ ក្នុងចំណោមបុគ្គលដែលមានជាងគេបំផុតទាំង៥០០រូប របស់ពិភពលោក។

យោងតាមទស្សនាវដ្តី Forbes បានរកឃើញថា បច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់លោក Li មានចំនួន៣,៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៣ ខែមេសា៕ ប្រភព: VNexpress៕

តុលាការខេត្តកំពតបានបង្កកគណនីធនាគារក្រុមហ៊ុនជា សារ៉នចំនួន៩៥និងអចលនវត្ថុ១.៧៩១ក្បាលដី

        ដោយៈ គង់ សូរិយា

        កំពតៈ សាលាដំបូងខេត្តកំពត បានសម្រេចបង្កកគណនីធនាគា​រ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជិត១០០គណនី ព្រមទាំងបង្កកអចលនវត្ថុជិត១.៨០០ក្បាលដី។

ជាមួយនោះក៏បានចេញដីកា បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ និងបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទជាច្រើននាក់ទៀត។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលា​ការបានចេញសេចក្តីសម្រេចជាច្រើនរួមមាន ទី១ បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៩៥គណនី។ ទី២ បានសម្រេចបង្កកអចលនវត្ថុ(ដី)ចំនួន១.៧៩១ក្បាលដី។ ទី៣ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ៩នាក់ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនបាននៅឡើយ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួន លើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ទី៤ បានចេញដីកាចាត់ឱ្យស៊ើបសួរ ជំនួសដោយបង្គាប់ស្រាវ​ជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធ ផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សេចក្តីប្រកាសបានបញ្ជាក់ថា សាលាដំបូងបានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៥.៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។

អ្នកនាំពាក្យបានបញ្ជាក់ថា សាលាដំបូងខេត្តកំពត កំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿង ពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌តាមច្បាប់ និងនីតិវិធីជាធរមាន៕

តើវិស័យអចលនទ្រព្យកម្ពុជាស្ថិតក្នុងស្ថានភាពដូចម្តេចនៅ ដើមត្រីមាសទី២ឆ្នាំនេះ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បញ្ហាភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចសកល នៅតែធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែល។

អគ្គនាយកក្រុមហ៊ុន Advance Real Estate លោកប៉ូ អ៊ាវគង់ បានមានប្រាសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមនាថ្ងៃទី២៥ មេសាថា បញ្ហាភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចផ្ទៃក្នុងរបស់យើង ដែលម្ចាស់អាជីវកម្មនៅតែមានផលប៉ះពាល់ បាននិងកំពុងបន្តធ្វើឲ្យវិស័យនេះមិនទាន់មានសញ្ញាណាមួយប្រែប្រួល ដែលអាចឲ្យយើងកត់សំគាល់បាននៅឡើយ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនអាចនិយាយបាននៅឡើយអំពីវឌ្ឍនភាពក្នុងវិស័យនេះ”។ លោកបន្ថែមថា “ខ្ញុំមិនអាចប្រើប្រាស់ទិន្នន័យថ្មីបាននៅឡើយទេ ដោយសារទីផ្សារត្រូវការពេលវេលាបីទៅ៦ខែ ទើបយើងអាចយកមកវិភាគបាន”។


លោកប៉ូ អ៊ាវគង់ បានបន្តថា ស្ថានភាពទីផ្សារនេះ ត្រូវការពេលវេលាច្រើនថែមទៀត ដើម្បីជម្រុញឲ្យផ្នែកផ្សេងៗក្នុងវិស័យនេះ ងើបឡើង បើទោះបីជាអ្នកអភិវឌ្ឍន៍មួយចំនួន បានចាប់ផ្តើមទទួលយកស្ថានភាពពិត និងបានបញ្ចុះតម្លៃអចលនទ្រព្យ របស់ខ្លួនខ្លះៗក៏ដោយ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជាជាច្រើនទៅកាន់ពិភពលោក និងបានដាក់ចេញគោល​នយោបាយគោះទ្វារដល់ផ្ទះ ដើម្បីទាក់ទាញការវិនិយោគពីអន្តរជាតិ។ក្នុងត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទាក់ទាញលំហូរទុនវិនិយោគបានក្នុងទំហំទឹកប្រាក់រហូត ដល់២២០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យនេះ ត្រូវការទុនវិនិយោគច្រើន ហេតុនេះ ទាមទារឲ្យវិស័យដទៃទៀតមានភាពរីកចម្រើនខ្លាំង ដើម្បីផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រោះនៅពេលប្រជាពលរដ្ឋមានប្រាក់ច្រើន ពួកគេនឹងត្រូវការអចលនទ្រព្យ លំនៅដ្ឋាន ដីធ្លី សម្រាប់​រស់នៅ និងវិនិយោគយកផលចំណេញ។លោកបន្តថា “ការរីកចម្រើនវិស័យនេះ ត្រូវការជម្រុញពីវិស័យដទៃទៀត ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ លោកបន្តថា “ការទាក់ទាញលំហូរទុនវិនិយោគពីបរទេស ឲ្យបានកាន់តែច្រើន ក៏នឹងជួយឲ្យវិស័យនេះ មានការរីកចម្រើនឡើងវិញលឿនផងដែរ”៕

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។

គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖
➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ
➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖
🎁ប័ណ្ណទឹកប្រាក់ $1,000 សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យA
🎁ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ
🎁ប័ណ្ណទឹកប្រាក់ $1,000 ពី PH Grand Hall
🎁 Apple Watch Series 9 ឬ
🎁 Air Pods Pro 2
🤗 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។
YouTube Bumper Link:
https://youtu.be/GO-5b-WVR38

រាជរដ្ឋាភិបាលជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិទស្សនាសៀមរាបអង្គរ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  លោកថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង​ប្រធាន​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ បានបើកកិច្ចប្រជុំលើកទី១ គណៈកម្មការ​គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលកិច្ចប្រជុំនេះ​ក្រុមការងា​រ​អន្តរ​ក្រសួង ជំរុញការរៀបចំ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញ​ទេសចរ​ទស្សនា​ខេត្តសៀមរាប និងស្នាក់នៅបានយូរ។

លោកថោង ខុន បានថ្លែងថា បច្ចុប្បន្ន នៅក្នុង​ដំណើរ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​អង្គរ ឆ្នាំ២០២១ ឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុង​ទទួល​បាន​សមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់​ព្រៃអង្គរ ជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលេន តំបន់បន្ទាយស្រី តំបន់​បឹង​ទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការ​ងារ​អន្តរ​ក្រសួង បាននិងកំពុងគិតគូ អភិវឌ្ឍន៍បន្ថែមឲ្យមានភាពប្លែកៗ និង​ការ​ទាក់​ទាញ​ទេសចរ​ស្នាក់​នៅ​យូរ​ទស្សនា​ខេត្តសៀមរាប។

លោកទេសរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា សម្រាប់ការងារលក់សំបុត្រទស្សនាតំបន់អង្គរ សំគាល់ឃើញថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើនទិញសំបុ​ត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញ​សំបុត្រ​ចូល​ទស្សនា​១​ថ្ងៃ​ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើន អភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ ទស្សនាខេត្តសៀមរាប។

ជាមួយគ្នានេះ លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា នៅក្នុង​ដំណើរ​អនុវត្ត​យុទ្ធនាការ​ឆ្នាំ ​ទស្សនា​សៀមរាប អង្គរ២០២៤ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិ កន្លងមកនេះ គឺ​បានទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តសៀមរា​ប ហើយបច្ចុប្បន្ន ក្រសួង​ក៏​កំពុង​សហការ និងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឲ្យបានច្រើន។

តាមការបញ្ជាក់​ពីតំណាងរដ្ឋបាល ខេត្តសៀមរាបបានឲ្យដឹងថា តាមរយៈកំណើន​ទេសចរជាតិ​អន្តរជាតិ ​ទស្សនា​ខេត្តសៀមរាបបច្ចុ​ប្បន្ន គឺបានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ប្រមាណ​៨០ទៅ៨៥% គឺបានបើកដំណើរឡើងវិញ ស្របពេលខេត្ត​ក៏កំ​ពុង​បាន​រៀបចំ ​អភិវឌ្ឍន៍​ដង​ស្ទឹង​សៀមរាប អភិវឌ្ឍន៍គោលដៅ​ទេសចរណ៍​នានា​ទៀត ​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទៅទស្សនា​ច្រើ​ន​ជា​ពិសេស​តំបន់បឹងទន្លេសាប តំបន់ភ្នំគូលេន និងតំបន់បន្ទាយស្រីជាដើម៕

កម្ពុជានាំចេញដូងទៅកាន់ប្រទេសចិន និងនាំចេញត្រីងៀត ត្រីឆ្អើរទៅកាន់អូស្រ្តាលីក្នុងសប្តាហ៍តែមួយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជាបានសម្ភោធការនាំចេញដូង ទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខកាទូតចិនមកកាន់កម្ពុជា កាលពីចន្លោះថ្ងៃទី២១ ដល់២៣ មេសាកន្លងមកនេះ។

ជាមួយគ្នានេះ ក្នុងសប្តាហ៍ដដែល ផលិតផល​របស់​សហ​គ្រាស Home Taste Food មានដូចជា ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើមទម្ងន់៤,៧តោន ត្រូវ​បាន​នាំ​ចេញជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី តាមរយៈ​ការ​ប្រើប្រាស់​និមិត្ត​សញ្ញា​គុណ​ភាព​ផល ផលិតផ​លជលផលកម្ពុជា ហៅកាត់ថា (CQS)។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៥ ខែមេសានេះថា ​ ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះ ធ្វើឡើងដោយដឹកតាមកប៉ាល់។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនេះ នឹងទៅដល់ប្រទេស​អូស្ត្រាលី ​នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាន​នាំ​ចេញ​ផលិត​ផល​ត្រី​កែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស ត្រូវឆ្លងកាត់​ការ​​បណ្ដុះ​បណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែល​សហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ​និង​អង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើក​កម្ពស់​ការ​ប្រកួត​ប្រជែង អនុវត្តនូវ​ប្រព័ន្ធ​ស្តង់ដា​ម្ហូប​អាហារ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាតិ និង​អន្តរជាតិ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការ​ជាមួយ​សហគ្រាសកែច្នៃ ផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បាន​អនុវត្តការត្រួតពិនិត្យគុណភាព និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។

ចំណែកការនាំចេញដូងពីកម្ពុជា ទៅកាន់ប្រទេសចិនបានសម្ភោធឡើងក្រោមជំនួប នៃកិច្ចប្រជុំគណៈក​ម្មការសម្របសម្រូលកម្ពុជាចិន ដែលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានធ្វើជាសហប្រធានជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន៕

ក្រុមហ៊ុនធំៗចំនួន៣ស្នើសុំការណែនាំពីមន្រ្តីជាន់ខ្ពស់លើឱកាស វិនិយោគនៅកម្ពុជា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ ដើម្បីសិក្សាពីឱកាសនិងលទ្ឋភាពវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីនោះ រួមមាន ក្រុមហ៊ុនManagement Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ស្របតាមសំណើសុំរបស់ក្រុមហ៊ុន ក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកា​សវិនិយោគនៅកម្ពុជា។ ដោយក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្ម​ណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល នាឱកាសនេះបានសម្ដែងការស្វាគមន៍ ចំពោះបេសកកម្មរបស់ក្រុមហ៊ុន មកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់ៗ ដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគ ដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែន​ការនានាដែលបាន និងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕