DE ELEMENTS បុរីស្តង់ដាខុនដូលំដាប់ផ្កាយ៥នៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រចនាឡើងបែបសហសម័យ បុរីDE ELEMENTSបាន និងកំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកធុរកិច្ចអន្តរជាតិ ដោយសារស្តង់ដានៃការរស់នៅ បែបខុនដូលំដាប់ផ្កាយ៥ជាលើកដំបូងនៅទីក្រុងភ្នំពេញ។

DE ELEMENTS អនុញ្ញាត្តឲ្យជនបរទេសទិញ និងក្លាយជាម្ចាស់កម្មសិទ្ឋ១០០ភាគរយបាន ដោយសារបុរីនេះ មានចំណតរថយន្តនៅជាន់ក្រោម និងលំនៅដ្ឋានរាប់ចាប់ពីជាន់ទី១ឡើង។

រចនាយ៉ាងពិសេសជាមួយអាងហែលទឹកបន្ទប់សម្រាប់គ្រួសារនិងកុមារដាច់ដោយឡែកមានស្កាយបារនៅលើដំបូលនិងទីលានកីឡាបែបសហគមន៍បុរីDE ELEMENTSបាននិងកំពុងបំពេញស្តង់ដារស់នៅសម័យថ្មី ដល់អតិថិជនទាំងជនជាតិខ្មែរ និងបរទេស។

លោកKeigo Weeនាយកប្រតិបត្តិបុរី DE ELIMENTSបានមានប្រសាសន៍ថាបុរីនេះមិនមែនជាបុរីលំដាប់លេខ១នៅកម្ពុជាទេប៉ុន្តែជាបុរីដែលផ្តល់ការរស់នៅបែបទាន់សម័យដំបូងគេនៅកម្ពុជាដោយប្រើប្រាស់ស្តង់ដាសំណង់ការរចនាបែបសឹង្ហបុរីនៅកម្ពុជា។

លោកបន្តថា “អ្វីដែលពិសេសសម្រាប់បុរីDE ELEMENTS គឺយើងផ្តល់នូវស្នាមញញឹម ភាពកក់ក្តៅ ការរស់នៅបែបសហគមន៍ និងភាពស៊ីវិល័យដល់អតិថិជនទាំងខ្មែរ និងបរទេស”។

បុរីនេះមានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះអន្តរជាតិ)ភ្នំពេញ។

អតិថិជនចាប់អារម្មណ៍ អាចទំនាក់ទំនងលេខទូរស័ព្ទនិងតេឡេក្រាម 086 48 55 66, 078 95 95 67៕

កម្ពុជាផ្តល់ភាពកក់ក្តៅដល់ក្រុមវិនិយោគិនបារាំងប្រមាណ២០០នាក់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់យក្សនៅកម្ពុជាបានផ្ដល់ភាពរាក់ទាក់ជូនវិនិយោគិនបារាំងតាមរយៈការរៀបចំពិធីលៀងសាយភោជទទួលវិនិយោគិនប្រមាណ២០០នាក់។

កម្មវិធីលាងសាយភោជន៍នេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ព​ស់ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង–កម្ពុជាលើកទី២ឆ្នាំ២០២៤ដែលរៀបចំឡើងក្នុងវិមានរាជរដ្ឋាភិបាលទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កម្មវិធីនាឱកាសនេះ មានការចូលរួមពី ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងធុរជនកម្ពុជា–បារាំងជាច្រើនរូប។

ជាការប្ដេជ្ញាចិត្តរបស់ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងក្នុងវេទិកាធុរកិច្ចនេះផងដែរ បើទោះបីជាស្ថា​នភាពវិនិយោគផ្ទាល់ ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែក្នុងនាមលោកផ្ទាល់ នឹងព្យាយាមបន្ថែមទៀតជំរុញពង្រីកការវិនិយោគ ដោយផ្ទាល់ពីបារាំងនៅកម្ពុជា ឱ្យបានច្រើន។

មានប្រសាសន៍លើកឡើងក្នុងកម្មវិធីលៀងសាយភោជលោកឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាបន្ទាប់ពីវេទិកាធុរកិច្ចនេះរួចរាល់កំណើនវិនិយោគិនបារាំងនៅកម្ពុជានឹងមានការកើនឡើងមួយកម្រិតទៀត។

ជាងនេះទៅទៀត នៅមុនបំណាច់ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕

ការធ្លាក់ចុះនៃទីផ្សារការងារបានក្លាយជាអន្ទាក់មិនឲ្យហ្វីហ្វីលីពីនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមសេដ្ឋវិទូ បានព្រមានពីការធ្លាក់ចុះនៃទីផ្សារការងារក្នុងវិស័យផលិតកម្ម នៅប្រទេសហ្វីលីពីន ដែលជាគន្លឹះក្នុងការជួយឱ្យហ្វីលីពីន សម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

យោងតាមរបាយការណ៍ ស្រាវជ្រាវសេដ្ឋកិច្ចពីសាកលវិទ្យាល័យ De La Salle (DLSU) បានបង្ហាញថា “គោលដៅភាគច្រើនរបស់ហ្វីលីពីន ដែលស្ថិតក្រោមផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ នឹងសម្រេចបានយឺតជាងការរំពឹងទុក”។

របាយការណ៍បន្តថា “ប្រទេសនេះ នឹងពិបាកសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលវែង ប្រសិនបើរដ្ឋាភិបាលហ្វីលីពីន មិនដាក់ចេញគោលនយោបាយឧស្សាហកម្ម ដូចដែលបណ្តាប្រទេសជិតខាង ក្នុងតំបន់អាស៊ានបានដាក់ចេញ ដើម្បីជំរុញវិស័យផលិតកម្មរបស់ពួកគេ”។

របាយការណ៍បានគូសបញ្ជាក់ថា កម្មករហ្វីលីពីនភាគច្រើនត្រូវបានជួលឱ្យធ្វើការ ក្នុងវិស័យដែលមានផលិតភាពទាបបំផុត ដោយបន្ថែមថា ចំណែកការងាររបស់កម្មករក្នុងវិស័យផលិតកម្ម មានត្រឹមតែអត្រា៨%ប៉ុណ្ណោះ ហើយតួលេខនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតដល់៧% នៅឆ្នាំ២០៣០។

លោកស្រី Mariel Monica Sauler សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យDLSU បានលើកឡើងថា “បើគិតតាមប្រវត្តិសាស្ត្រ បណ្តាប្រទេស ដែលសម្រេចបាននូវឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ តែងទទួលបានចំណែកការងារ ក្នុងវិស័យផលិតកម្មចាប់ពី២០%ទៅ២៥% ឬអាចខ្ពស់ជាងនេះទៀត”។

លោក Jesus Felipe នាយកវិទ្យាស្ថាន Angelo King សម្រាប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងធុរកិច្ច បានលើកឡើងថា ដើម្បីប្រែក្លាយហ្វីលីពីន ទៅជាប្រទេសមានចំណូលខ្ពស់ រដ្ឋាភិបាលចាំបាច់ត្រូវរៀបចំ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយទាញយកកម្មករចេញពីវិស័យកសិកម្ម តាមរយៈយន្តការ និងបង្កើនចំណែកការងារយ៉ាងច្រើន នៅក្នុងមូលដ្ឋាផលិតកម្មរបស់ខ្លួន។

ក្រុមសេដ្ឋវិទូបានបន្ថែមថា គោលដៅរបស់ហ្វីលីពីន ក្នុងការសម្រេចបាននូវឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៥ នឹងមិនអាចសម្រេចទៅរួចនោះទេ ប្រសិនបើសេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីន កើនឡើងទាបជាងការរំពឹងទុក៕ប្រភព: Business World៕

Indonesia gears up for family offices

The Indonesian government is implementing strategic initiatives to establish family offices, private entities aimed at managing the business affairs of affluent families. This move will enable ultra-high-net-worth individuals from various countries to make investments without incurring tax liabilities.

Indonesian President Joko Widodo has directed the formation of a special team under the leadership of Coordinating Minister for Maritime Affairs and Investment, Luhut Binsar Pandjaitan, involving some ministries and the World Bank, to assess the family office investment scheme and prepare the necessary regulations and infrastructure.

“Some foreign investors have already shown initial interest as the first registrants. We will provide more detailed information in the next two or three weeks,” Luhut said on Friday.

The family office is set to be located in Bali, an island resort that draws tourists from around the world, as well as in Nusantara, the country’s new capital.

About 11 trillion U.S. dollars of global financial assets are presently invested outside their native economies, said Luhut, adding that this amount is expected to rise. The United Arab Emirates, Singapore and China’s Hong Kong are the main locations for these funds.

Luhut referenced The Wealth Report, which projects that the number of ultra-high-net-worth persons in Asia will rise by 38.34 percent between 2023 and 2028, with a 34 percent increase predicted for Indonesia.

He also emphasized how the United Arab Emirates, with more than 400 family offices in Dubai handling trillions of dollars, was a pioneer in the establishment of wealth management centres.

“Indonesia, with its strong economic growth, vast investment prospects, and neutral geopolitical policies, has the opportunity to attract foreign investment and become an alternative destination for capital placement,” he said.

In addition to benefiting ultra-high-net-worth individuals, investment funds will be used for domestic projects, thereby boosting national economic growth. Jobs are expected to become more available as domestic capital circulation increases, helping boost local consumption and increase the gross domestic product, Luhut added.

Source: Xinhua

តើការស្នាក់នៅសណ្ឋាគារដ៏អច្ឆរិយ: Atlantis The Royal នៅទីក្រុងឌូបៃមានតម្លៃប៉ុន្មានក្នុងមួយយប់?

ដោយ: គង់ លាងហួរ

អន្តរជាតិ: សណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលមានឈ្មោះថា Atlantis The Royal បានចំណា យរយៈពេលសាងសង់អស់៨ឆ្នាំ និងទុនវិនិយោគប្រមាណ១,២៥ពាន់លានដុល្លារ។

សណ្ឋាគារលំដាប់ខ្ពស់មួយនេះ មានកម្ពស់ចំនួន១៩៣ម៉ែត្រ ដែលមាន៤៤ជាន់ និងមានបន្ទប់ចំនួន៧៩៥បន្ទប់ និងត្រូវបានបំពាក់ ទៅដោយគ្រឿងបរិក្ខារប្រណីតៗ ភោជនីយដ្ឋាន បារ និងក្លឹបនៅលើកំពូលអគារ ព្រមទាំងមានអាងហែលទឹកចំនួន៩៤ផងដែរ។

សណ្ឋាគារនេះក៏រួមមានផងដែរ នូវម៉ាកយីហោភោជនីយដ្ឋានជប៉ុនល្បីៗ ដូចជា ក្រុមហ៊ុនNobu និងក្រុមហ៊ុន Hakkasan និងមានមេចុងភៅល្បីៗ រួមមានលោក Heston Blumenthal លោក José Andrés លោកស្រី Ariana Bundy និងលោក Gordon Ramsay។

សណ្ឋាគារ Atlantis The Royal មានបន្ទប់ធំទូលាយ ដែលពោរពេញទៅដោយពន្លឺ និងបំពាក់ដោយគ្រឿងសង្ហារឹមប្រណីតៗ។ អតិថិជនដែលចូលមកស្នាក់នៅ អាចមានឱកាសគយ គន់មើលទិដ្ឋភាពសមុទ្រ ដ៏ស្រស់ស្អាតនៅខាងក្រៅ។ 

បន្ថែមពីលើនេះ សណ្ឋាគារ Atlantis The Royal ក៏ផ្តល់ជូនសេវាកម្មស្ប៉ា ដែលរួមមាន អាងហែលទឹក ស្ទីមសូណា   និងកន្លែងសមាធិ ព្យាបាលជំងឺផ្លូវចិត្ត ដោយប្រើប្រាស់ពណ៌(Chromotherapy)។

សណ្ឋាគារ Atlantis The Royal ស្ថិតនៅលើកោះសិប្បនិម្មិត ដែលមានឈ្មោះថាPalm Jumeirah។ សណ្ឋាគារនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៣។

គម្រោងនេះគឺជាស្នាដៃដ៏អច្ឆរិយ: ដែលទាមទារស្ថាបត្យករដែលមានជំនាញខ្ពស់ ដោយសារតែសណ្ឋាគារនេះ មានការរចនាឌីហ្សាញម៉ូដដ៏ស្មុគស្មាញបំផុត។ ជាក់ស្តែង អ្នកអភិវឌ្ឍន៍ បានជ្រើសរើសទីប្រឹក្សា សរុបចំនួន៥៤នាក់មកពីបណ្តាប្រទេ សចំនួន១៤ ដើម្បីធ្វើការរួមគ្នា និងសម្រេចបាននូវការរចនាសណ្ឋាគារមួយនេះឡើង។

តម្លៃស្នាក់នៅសណ្ឋាគារ Atlantis The Royal មានការប្រែប្រួលទៅតាមថ្ងៃនីមួយៗក្នុងមួយសប្តាហ៍។ ជាក់ស្តែង នៅថ្ងៃអាទិត្យ ការស្នាក់នៅក្នុងមួយយប់ មានតម្លៃ៧១៥ដុល្លារ។ នៅថ្ងៃច័ន្ទ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៨៩៨ដុល្លារ។

ចំណែក នៅថ្ងៃអង្គារ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៦៧១ដុល្លារ ខណៈនៅថ្ងៃពុធ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៧២៧ដុល្លារ។ រីឯ នៅថ្ងៃព្រហស្បតិ៍ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៧៧៤ដុល្លារ ខណៈនៅថ្ងៃសុក្រ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៥៩០ដុល្លារ ហើយនៅថ្ងៃសៅរ៍ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៧៤៨ដុល្លារ៕ប្រភព:Kayak.com៕

ដំណឹងល្អៈរដ្ឋាភិបាលចំណាយថវិកាចំនួន៥០លានដុល្លារដើម្បីផ្សព្វផ្សា​យ​វិស័យទេសចរណ៍

ដោយៈ គង់ សូរិយា

  ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងចំណាយថវិកា៥០លានដុល្លារលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥។

ដើម្បីជម្រុញប្រសិទ្ឋភាពការងារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី៩ កក្កដាកន្លងមកថា វាជាលទ្ឋផលនៃតស៊ូ មតិរយៈពេល២០ឆ្នាំមកហើយ ដែលនេះជាអ្វីដែលក្រុមការងារផ្នែកឯកជនបានសម្តែងការអបអរសាទរ ដែលថវិកានេះនឹងប្រើប្រាស់លើការងាររដ្ឋបាល ការផ្សព្វផ្សាយ ការងារធ្វើទីផ្សារ។

លោកបន្តថា “ថវិកានេះជាបដិភាគរបស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា”។លោកបន្តថា “សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំនាំសមាគមនេះ បានចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា ទៅកាន់ពិភពលោក”។

លោកហូ វណ្ឌីបានបន្តថា យើងត្រូវការបញ្ចុះតម្លៃសេវាកម្ម ការរឹតបន្តឹងការងារមួយចំនួន ការងារទាក់ទងនឹងទិដ្ឋាការ ដែលគូរលើកលែង។ បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សវុត្ថិភាព យើងមិនគួរមើលរំលង ព្រោះវាជាភាពទាក់ទាញមួយ។ លោកបន្តថា “បញ្ហាតម្លៃសំបុត្រយន្តហោះមកកម្ពុជា ថ្លៃជាងគោលដៅដទៃទៀត ដោយសារយន្តហោះរបស់គេ មានភ្ញៀវជិះពេញៗ ប៉ុន្តែមកកាន់គោលដៅកម្ពុជា មានភ្ញៀវជិះចន្លោះពី៥០ទៅ៧០ភាគរយ នៃកៅអីយន្តហោះសរុបប៉ុណ្ណោះ។

លោកបញ្ជាក់ថា “ខ្ញុំសុំខ្នាតគំរូមួយ សម្រាប់ការធ្វើការទាក់ទងនឹងវិស័យនេះ ទាំងព្រលានយន្តហោះ សេវាកម្មផ្សេងៗដែលពាក់ព័ន្ឋនឹងវិស័យនេះ”។

រដ្ឋមន្រ្តីក្រសូងទេសចរណ៍លោកសុខ សូកេនបានប្តេជ្ញាចិត្តជាមួយវិស័យឯកជន ដើម្បីធ្វើការងារនេះ ទោះបីធ្វើការមិនបានសម្រាកក៏ដោយ៕

ឥណ្ឌូនេស៊ីដាក់គោលដៅទាក់ទាញការិយាល័យគ្រួសារ មកពីជុំវិញពិភពលោក

ដោយ: គង់ លាងហួរ

ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងដាក់ឱ្យអនុវត្តន៍គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដើម្បីបង្កើតការិយាល័យគ្រួសារ អង្គភាពឯកជន ក្នុងគោលដៅគ្រប់គ្រងចាត់ចែង កិច្ចការជំនួញរបស់គ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ 

ផែនការនេះ នឹងអនុញ្ញាតឱ្យមហាសេដ្ឋី មកពីបណ្តាប្រទេសផ្សេងៗ អាចចូលមកធ្វើការបណ្តាក់ទុនវិនិយោគ នៅប្រទេសឥណ្ឌូនេស៊ីបាន ដោយមិនចាំបាច់មានបំណុលពន្ធ។

ទន្ទឹមនឹងនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានដឹកនាំបង្កើតក្រុមការងារពិសេសមួយ  ដោយមានការចូលរួមពីក្រសួងមួយចំនួន និងធនាគារពិភពលោក ដើម្បីវាយតម្លៃគម្រោងវិនិយោគ របស់ការិយាល័យគ្រួសារ ព្រមទាំងរៀប​ចំបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ បានលើកឡើងថា “វិនិយោគិនបរទេសមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ និងត្រៀមចុះឈ្មោះឱ្យបានមុនដំបូងគេ ហើយយើងគ្រោងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ”។

ជាមួយគ្នានេះ រដ្ឋាភិបាលបានកំណត់យកទីតាំង បង្កើតការិយាល័យគ្រួសារនៅកោះបាលី ព្រោះកោះនេះគឺជារមណី​យដ្ឋាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ មកពីជុំវិញពិភពលោក ក៏ដូចជានៅទីក្រុង Nusantara ដែលជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី។

លោក Luhut បានអះអាងថា “បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ប្រហែល១១ទ្រីលានដុល្លារអាមេរិក ត្រូវបានវិនិយោគនៅខាងក្រៅប្រទេសកំណើត របស់វិនិយោគិនទូទាំងពិភពលោក ហើ​យចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ”។

លោកបានបន្ថែមថា “ប្រទេសឥណ្ឌូនេស៊ី ដែលមានកំណើ​នសេដ្ឋកិច្ចដ៏រឹងមាំ ទស្សនវិស័យវិនិយោគដ៏ធំ និងគោលនយោ​បាយភូមិសាស្ត្រនយោបាយអព្យាក្រឹត មានឱកាសទាក់ទាញទុនវិនិយោគពីបរទេស និងក្លាយជាគោលដៅ សម្រាប់ការបណ្តាក់ទុន”។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត  បានចាត់ទុកការិយាល័យគ្រួសារថា ជាឱកាស សម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការពង្រឹងប្រព័ន្ធអេកូវិនិយោគក្នុងស្រុក ព្រោះការិយាល័យគ្រួសារ អាចដើរតួជាកាតាលីករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព។

លោក Uno បាននិយាយថា “ប្រសិនបើប្រទេសឥណ្ឌូនេស៊ីអាចទាក់ទាញបានត្រឹមតែ៥ភាគរយ នៃចំនួនការិយាល័យគ្រួសារសរុបនៅលើពិភពលោក នោះមានន័យថា យើងអាចទាក់ទាញទុនវិនិយោគ ពីបរទេសលើសពី៥០០ពាន់លានដុល្លារ ដែលនេះជាឱកាសដ៏ធំមួយ”៕ប្រភព:Xinhua៕

ដំណាក់កាលថ្មីនៃគម្រោងបុរី​ ប៉េង ហួត គ្រោង​បើកលក់ជាផ្លូវការ ចំណេញកាន់តែខ្លាំង!

នៅថ្ងៃទី12-13-14​ ខែកក្កដា ខាងមុខនេះ បុរី ប៉េង ហួត​ នឹង​បើកលក់ជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោងដែលនៅចំកណ្ដាលក្រុងភ្នំពេញ ដោយនឹងផ្តល់ឱកាសចំណេញកាន់តែច្រើន សម្រាប់អតិថិជន​ដែលមានបំណងចង់បានលំនៅដ្ឋានដ៏កក់ក្ដៅជាមួយការផ្ដល់ជូនដ៏ពិសេស។

គម្រោងដែលនឹងបើកលក់នេះគឺ ដឹស្តា ណេតឈឺរ៉ល ដំណាក់កាលទី 2 (នៅតាមបណ្តោយផ្លូវ 371 ទល់មុខផ្សារ ប៉េសេ) ដែលដំណាក់កាលទី1ត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារមានតែការគាំទ្រ និងសំណូមពរជាច្រើន ទើបដំណាក់កាលទី2 ត្រូវបានបើកលក់ជាផ្លូវការជាមួយប្រភេទផ្ទះដែលមានរចនាបទថ្មីសុទ្ធសាធ រាប់ចាប់ពីប្រភេទ​វីឡា ភ្លោះ រហូតដល់វីឡាទោលម៉ូតថ្មី​ រីឯតម្លៃវិញចាប់ពីម្ភៃម៉ឺនស្ដើងឡើងទៅតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះបីមិនទាន់ដល់ថ្ងៃបើកលក់ជាផ្លូវការក៏ដោយ ក៏មានអតិថិជនដែលចាប់អារម្មណ៍ និងបានកក់ផ្ទះស្ទើរតែពាក់កណ្ដាលទៅហើយ ព្រោះចំនួនស្តុកផ្ទះក្នុងដំណាក់កាលទី2នេះមានចំនួនកំណត់។   

អតិថិជនទាំងអស់ប្រាកដជាចង់ដឹងហើយ ថា តើការបើកសម្ពោធលក់ជាផ្លូវការ មានឱកាសចំណេញ និង កាន់តែពិសេសអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា ។ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃ​កម្មវិធី ​នឹងទទួលបាន​ប្រូម៉ូសិន​នៃការបញ្ចុះតម្លៃភ្លាមៗរហូតដល់ 9% ព្រមទាំងការផ្ដល់ជូនជាច្រើនទៀត។ ជាងនេះទៅទៀត អតិថិជនអាច​បង់រំលស់ជាមួយធនាគាដៃគូរហូតដល់ 90% ជាមួយអត្រាការប្រាក់ត្រឹមតែ 3% ប៉ុណ្ណោះ។

Link Bumper: https://www.youtube.com/watch?v=ofd5bV5hSFU

កុំឱ្យឱកាសនេះកន្លងផុតសូមអតិថិជនទាំងអស់​អញ្ជើញសាកសួរព័ត៌មាន និងចូលរួមដោយផ្ទាល់នៅថ្ងៃទី 12-13-14 ខែ កក្កដា ឆ្នាំ 2024 ដើម្បីទទួលបានឱកាសពិសេសនេះមុនគេ!

កុំភ្លេចណា សូមកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ!

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

រដ្ឋាភិបាលរក្សាទុកផ្ទៃដីជិត៥៤ហិកតានៅតំបន់ភ្នំព្រះ ភ្នំវែងជាបេតិកភ័ណ្ឌធម្មជាតិរបស់រដ្ឋ

ដោយៈ គង់ សូរិយា

ឧត្តរមានជ័យៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរក្សាទុក តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ–ភ្នំវែង ស្ថិតក្នុងខេត្តឧត្តរមានជ័យ មានទំហំ៥៣.៨០ហិកតាត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួង ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ–ភ្នំវែង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិ​យោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕

តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយត្រៀមលេចរូបរាងនៅ ខេត្តពោធិសាត់

ដោយៈ គង់ សូរិយា

ពោធិសាត់ៈ ក្រុមមន្រ្តី គណៈកម្មការអន្តរក្រសួង បានចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើត “តំបន់សេដ្ឋកិច្ចពិសេស”ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

គម្រោងនេះ គ្រោងនឹងរៀបចំឡើង លើផ្ទៃដីទំហំជាង ១៤០ហិកតា ដែលបង្ហាញពីសញ្ញាល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា។

ការចុះពិនិត្យកាលពីថ្ងៃទី៨ កក្កដា បានដឹកនាំដោយលោកហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង –ស្ថាប័នចំនួន១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd.។

គម្រោងស្នើសុំនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ ៤៦៦ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ហិកតា។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចាត់ទុកការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើន របស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្តល់នូវជំនឿទុកចិត្ត ពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំអន្តរក្រសួង និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់ប្រកបដោយជោគ​ជ័យ ក្រោមបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ដោ​យគណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ច ដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្រប តាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន។