Singapore home prices rise again, defying sales slowdown

Singapore home prices rose for a fourth straight quarter as the country’s property valuations continue to defy a significant slowdown in sales.

Prices for private residences climbed 1.1% from the previous three months, according to preliminary figures released by the Urban Redevelopment Authority (URA) on Monday. That’s only slightly slower than a 1.4% rise in the first quarter.

The increase reflects continued local spending power despite a broader slowdown in sales in a market that boomed through the pandemic. That’s made the financial hub the third-most expensive city in the world to buy private housing, according to an annual report recently published by Swiss wealth manager Julius Baer Group Ltd.

That surge prompted authorities to introduce multiple curbs on the market, including a 60% stamp duty on foreign purchases of residential assets. The increased levies and high interest rates have cooled demand, with home sales falling for a second month in May.

“There is still demand for housing, although buyers are being selective,” said Ken Foong, a real estate analyst with Bloomberg Intelligence. Property may be favoured as an inflation hedge, he added.

Singapore’s ruling party is grappling with voter concerns about housing affordability, and the government has ramped up the supply of private residential homes to the highest in more than a decade. But developers have chafed at the curbs and increased supply, with residential land plots receiving few or under-priced bids recently, and one getting none at all — the first time that has occurred in over two decades.

Home values remain eye-watering. The median price for a private condominium or apartment exceeded S$1.7 million (RM5.92 million) in June, according to the latest information from a URA database, up more than 30% from four years ago. In separate data released Monday, the second-hand market for cheaper public housing, where the bulk of locals live, saw its 17th consecutive quarter of price increases.

Final changes in the property price index for the second quarter will be published on July 26.

Source: Bloomberg

វិនិយោគិនចិនជាច្រើនសម្រុកទិញដី និងរោងចក្រនៅប្រទេសថៃ ដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ

ដោយ: គង់ លាងហួរ

បាងកក: បណ្តាក្រុមអ្នកវិនិយោគចិនជាច្រើន បានចាប់ដៃគូជាមួយក្រុមហ៊ុនថៃ ដើម្បីទិញដីឡូតិ៍ និងរោងចក្ររបស់ក្រុមហ៊ុនអាជីវកម្ម ដែលបានបិទទ្វារពីទីភ្នាក់ងារគ្រប់គ្រងបំណុល Bangkok Commercial Asset Management (BAM)។

លោក Bundit Anantamongkol ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារ BAM បានលើកឡើងថា វិនិយោគិនចិនបានទិញដី រោងចក្រឧស្សាហកម្ម និងឃ្លាំងដែលទីភ្នាក់ងារ BAM បានប្រកាសដាក់លក់នៅឆ្នាំនេះ ដែលភាគច្រើនមានទីតាំងនៅខេត្ត Rayong។

យ៉ាងណាមិញ លោក Bundit មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ជុំវិញដំណឹងនេះ​នោះទេ។ លោកគ្រាន់តែបានអះអាងថា “វិនិយោគិនចិនបានចូលមកទិញ អចលនទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែតម្លៃបានធ្លាក់ចុះ ហើយពួកគេមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន នៅប្រទេសថៃនាពេលខាងមុខ”។

លោករំពឹងថា “ប្រភេទអចលនទ្រព្យមិនដំណើរការ ឬក្ស័​យធន(NPAs) ដែលមានតម្លៃមិនលើសពី៣លានបាត នឹងត្រូវបានលក់មកឱ្យទីភ្នាក់ងារ BAM បន្ថែមទៀត ដើម្បីលក់ឡាយឡុង បន្តទៅឱ្យអតិថិជនថ្មី នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ”។

ទីភ្នាក់ងារ BAM បានជួយសម្រួលបន្ទុកដល់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការគ្រប់គ្រងបំណុលអាក្រក់ និងទិញយកគម្រោងអចលនទ្រព្យដែលក្ស័យធន។ ទីភ្នាក់ងារនេះក៏បានគ្រប់គ្រង និងលក់អចលនទ្រព្យមួយចំនួនផងដែរ រួមមានដូចជាផ្ទះ ដីធ្លី និងខុនដូជាដើម។

លោក Bundit បានព្យាករណ៍ថា “បណ្តាធនាគារពាណិជ្ជ និងក្រុមហ៊ុនសាជីវកម្ម គ្រប់គ្រងទ្រព្យសកម្មនានា គ្រោងលក់អចលនទ្រព្យ ដែលមិនដំណើរការ (NPAs) បន្ថែមទៀតមកកាន់ទីភ្នាក់ងារ BAM ក្នុងឆមាសទី២ ស្របតាមការណែនាំរបស់ធនាគារកណ្តាលថៃ”៕ប្រភព: The Nation ៕

Malaysia’s $100 billion ghost town is good for at least one thing: filming documentaries and shows like Netflix’s ‘The Mole

Malaysia’s $100 billion ghost city was meant to house 700,000 people. After few people moved in, developers tried in vain to make it into a tourist hub.

Now, the mega-development is serving as a set for a handful of reality shows and documentaries.

The empty city, just over Singapore’s western border, was used for an episode on the second season of the Netflix reality show “The Mole,” which debuted last week.

The competition-style reality series follows 12 contestants completing challenges while one of them secretly sabotages the other players. They race to grow a money pot prize and uncover who the traitor is among them.

The show’s 10-episode second season was filmed entirely in Malaysia and features Forest City, Kuala Lumpur, and Tioman Island. Filming started in July last year and lasted for six weeks, local media reported.

The contestants, who come from various professional backgrounds, complete treasure hunts, free dive, and abseil down a 38-story building in Forest City.

In the third episode of the season, the show’s host, the former NPR journalist Ari Shapiro, introduces Forest City: “A perfect spot for a glamorous holiday home, for those who can afford it. And most of the year, they lie empty.”

The city has also featured in other recent shows.

South Korea’s KBS filmed an episode of the travel reality series “Battle Trip” there, while Germany’s ProSieben TV filmed a short documentary about Forest City. An Austrian documentary titled “Hungry: Tipping the Scales” was also shot there.

Announced in 2006, the luxury housing project was meant to feature apartments, a waterpark, and hotels. The whole project cost its developers $100 billion.

But eight years after construction began, only a few thousand people live there. The project has turned into a ghost town — and a major liability for its developer, Country Garden, which is facing sizable financial issues elsewhere.

Source: Business Insider

តើខុនដូ ឬអាផាតម៉ិនដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជននៅសិង្ហបុរី មានតម្លៃបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញថា តម្លៃផ្ទះនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងចំនួន៤ត្រីមាសជាប់ៗគ្នា បើទោះបីជាការលក់ និងតម្រូវការទិញផ្ទះបានធ្លាក់ចុះយ៉ាងគំហុកនាពេលកន្លងទៅយ៉ាងណាក្តី។

តួយ៉ាង តម្លៃខុនដូឯកជនជាមធ្យម ឬអាផាតម៉ិន បានកើនឡើងដល់កម្រិត លើសពី១,៧លានដុល្លារសិង្ហបុរី (ប្រហែល១,២៥លានដុល្លារអាមេរិក) ក្នុងមួយយូនីត កាលពីខែមិថុនា ដោយកើនឡើងជាង៣០% បើធៀបនឹងរយៈពេល៤ឆ្នាំមុន។ រីឯ តម្លៃលំនៅដ្ឋានឯកជនទូទៅ បានកើនឡើង១,១% បើធៀបនឹងត្រីមាសទី១។ នេះបើយោងតាមទិន្នន័យចុងក្រោយពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។

យោងតាមទិន្នន័យ ដាច់ដោយឡែកមួយទៀតបង្ហាញថា តម្លៃលំនៅដ្ឋានសាធារណៈ ប្រភេទទី២(Second-hand) បានកើនឡើងចំនួន១៧ត្រីមាសជាប់ៗគ្នាគិតត្រឹមត្រីមាសទី២ឆ្នាំ២០២៤នេះ។ការកើនឡើងនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីអំណាចនៃការទិញក្នុងស្រុកទោះបីជាការលក់ផ្ទះបានថយចុះយ៉ាងណាក្តី។

តម្លៃផ្ទះខ្ពស់កប់ពពក បានធ្វើឱ្យទីក្រុងសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏ធំមួយនៅតំបន់អាស៊ី ក្លាយជាទីក្រុងដែលមានតម្លៃថ្លៃបំផុតទី៣ នៅលើពិភពលោកក្នុងការទិញលំនៅដ្ឋានឯកជន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយ ដោយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិស្វីស Julius Baer Group Ltd.។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញនូវវិធានការជាច្រើននៅលើទីផ្សារ ដូចជា ការដំឡើងពន្ធប្រថាប់ត្រាដល់អត្រា៦០%ទៅលើជនបរទេស ក្នុងគោលបំណងទប់ស្កាត់តម្លៃផ្ទះ កុំឱ្យហក់ឡើងខ្ពស់ជ្រុលហួសហេតុ។ ប៉ុន្តែការប្រមូលពន្ធ និងការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ បានបណ្តាលឱ្យការលក់ផ្ទះបានធ្លាក់ចុះ៕ប្រភព:Bloomberg៕

ទីផ្សារលំនៅដ្ឋាននៅទីក្រុងញូវយ៉កឈានដល់ចំណុច របត់មួយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅទីក្រុងញូវយ៉ក កំពុងឈា នដល់ចំណុចរបត់មួយ ខណៈការផ្គត់ផ្គង់បានដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង៥ទសវត្សរ៍ ហើយវិបត្តិនេះ នឹងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។

អត្រាចំនួនអាផាតម៉ិន ដែលគេទុកទំនេរចោលនៅទីក្រុងដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ ស្ថិតក្នុងរង្វង់ត្រឹមតែ១,៤ភាគរយប៉ុណ្ណោះ ដែលការណ៍នេះកំពុងជំរុញ ឱ្យថ្លៃចំណាយលើការរស់នៅក្នុងទីក្រុងញូវយ៉ក ហក់ឡើងយ៉ាងគំហុក។ 

ក្រុមអ្នកជំនាញមិនបានបង្ហាញក្តីសង្ឃឹមថា  វិបត្តិនេះនឹងបញ្ចប់ទៅវិញឆាប់រហ័សនោះទេ ព្រោះការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក បានធ្វើឱ្យការអភិវឌ្ឍន៍អាផាតម៉ិន នៅទូទាំងសង្កាត់ទាំង៥ ក្នុងទីក្រុងញូវយ៉កថយចុះយ៉ាងខ្លាំង។

យោងតាមទិន្នន័យពីនាយកដ្ឋាន គ្រប់គ្រងអគារទីក្រុងញូវយ៉ក បានបង្ហាញឱ្យដឹងថា “កាលពីខែមិថុនាកន្លងទៅ អ្នកអភិវឌ្ឍន៍ បានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត សាងសង់អាផាតម៉ិនថ្មី ចំនួន៣៦ច្បាប់ប៉ុណ្ណោះ ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។

ចំណែក កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលអាមេរិកបានផ្តល់លិខិតអនុញ្ញាតសាងសង់អាផាតម៉ិនថ្មី ប្រហែល១៥.៥០០ច្បាប់ ដែលជាចំនួនទាបបំផុត គិតចាប់តាំងពីឆ្នាំ២០១៦មក។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីនាយកដ្ឋានផែនការទីក្រុងញូវយ៉ក។

បញ្ហាកង្វះការផ្គត់ផ្គង់ បានបង្កឱ្យមានវិបត្តិលំនៅដ្ឋាននៅទីក្រុងញូវយ៉ក ខណៈតម្លៃផ្ទះជួលបានហក់ឡើង៣៣% ក្នុងឆ្នាំនេះ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាត ហើយតម្លៃផ្ទះជាមធ្យម សម្រាប់ដាក់លក់បានកើនឡើង២៤ភាគរយ។

ជាមួយគ្នានេះដែរ ការសាងសង់អគារយឺតយ៉ាវ ក៏បានធ្វើឱ្យកង្វះខាតលំនៅដ្ឋាន នៅក្នុងទីក្រុងញូវយ៉ក កាន់តែមានស្ថានភាពអាក្រក់ទៅៗផងដែរ៕ប្រភព: Bloomberg៕

ទីក្រុងForest City នៅប្រទេសម៉ាឡេស៊ី កំពុងផ្សព្វផ្សាយ សក្តានុពលថ្មី

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងអចលនទ្រព្យ Forest City នៅប្រទេសម៉ាឡេស៊ី ដែលជាប់ឈ្មោះថាជា “ទីក្រុងខ្មោច” កំពុងស្រូបទាញក្រុមហ៊ុនផលិតកម្ម ខ្សែភាពយន្តអន្តរជាតិល្បីៗ ដូចជាក្រុមហ៊ុន Netflix និងក្រុមហ៊ុន KBS ជាដើម។

គម្រោង Forest City នេះបានចាប់​ផ្តើមបើកការដ្ឋានសាង​សង់នៅ​ចុង​ឆ្នាំ២០១៥ ​  ដែល​មាន​ទំហំទុនវិនិយោគ១០០ពាន់​លាន​ដុល្លារ និងមាន​គោល​ដៅ​ជំរុញ ទីផ្សារ​អចលនទ្រព្យ​ម៉ាឡេស៊ី។ ដើមឡើយ អ្នកអភិវឌ្ឍន៍គម្រោងនេះ បានប្រកាសផែនការផ្គត់ផ្គង់លំនៅដ្ឋាន សម្រាប់ប្រជាជនចំនួន៧០ម៉ឺននាក់នៅឆ្នាំ២០៣៥ ដែលក្នុងនោះរួមមាន ទាំងអគារអាផាតម៉ិន សួនទឹក និងសណ្ឋាគារ។

ទោះជាយ៉ាងណាក្តី  គម្រោងទីក្រុងខ្នាតយក្សមួយនេះប្រែជាមានសភាពស្ងប់ស្ងាត់ទៅវិញ និងបានក្លាយជាបន្ទុកដ៏ធំមួយសម្រាប់ក្រុមហ៊ុនចិនCountry Garden ដោយសារតែលំនៅដ្ឋាន ក្នុងគម្រោងមិនសូវមានមនុស្សរស់នៅ ខណៈអគារមួយចំនួនធំបានជាប់គាំង។

ប៉ុន្តែនៅពេលនេះ គម្រោងទីក្រុងលំនៅដ្ឋាន Forest City ហាក់កំពុងតែទទួលបាន ការចាប់អារម្មណ៍សារជាថ្មីឡើងវិញ បន្ទាប់ពីកម្មវិធីទូរទស្សន៍ធំៗ និងភាពយន្តឯកសារល្បីៗមួយចំនួន បានជួយធ្វើការផ្សព្វផ្សាយអំពីគម្រោងនេះ។

យោងតាមកាសែត Business Insider បានចុះផ្សាយថា ទិដ្ឋភាពទីក្រុងនេះ ត្រូវបានគេថតដាក់បញ្ចូល នៅក្នុងវគ្គមួយរបស់កម្មវិធី “The Mole” ដែលជាកម្មវិធីប្រកួតប្រជែង ដើម្បីទទួលបានប្រាក់រង្វាន់នារដូវកាលទី២ របស់ក្រុមហ៊ុន Netflix។

ទស្សនិកជនសង្កេតឃើញថា ក្នុងវគ្គទី១០ នៃកម្មវិធី“The Mole” រដូវកាលទី២ ត្រូវបានថតយកទិដ្ឋភាពទាំងស្រុង នៅប្រទេសម៉ាឡេស៊ី ជាពិសេសនៅទីក្រុង Forest City ទីក្រុងគូឡាឡាំពួរ និងកោះ Tioman។

ត្រង់ចំណុចមួយនោះ លោក Ari Shapiro ដែលជាពិធីករក្នុងកម្មវិធី បានលើកឡើងថា Forest City គឺជាគោលដៅដ៏ល្អឥតខ្ចោះ សម្រាប់វិស្សមកាលចំពោះមនុស្ស ដែលមានលទ្ធភាពចំណាយខ្ពស់។ 

ក្រុមហ៊ុន Netflix ជាក្រុមហ៊ុនផលិតភាពយន្តដំបូងគេ ដែលបានជ្រើសរើសទីក្រុង Forest City ជាទីតាំងសម្រាប់ថត។ ក្រុមហ៊ុនបានបង្ហាញនូវការពេញចិត្ត ចំពោះទិដ្ឋភាពអគារខ្ពស់ៗ ដែលមានទីតាំងនៅមាត់សមុទ្រ ព្រមទាំងមានសណ្ឋា​គារ និងទីតាំងវាយកូនហ្គោលដ៏ធំល្វឹងល្វើយ ដែលជាទីតាំងអំណោ​យផលដល់ការថតខ្សែភាពយន្ត។

លើសពីនេះ ក្រុមហ៊ុន KBS របស់កូរ៉េខាងត្បូងក៏បានថតភាពយន្ត “Battle Trip”ដែលមានទម្រង់ជាវីដេអូឯកសារ ខណៈទូរទស្សន៍អាល្លឺម៉ង់ ProSieben ក៏បានថតភាពយន្តឯកសារខ្លីអំពី​ទីក្រុងមួយនេះផងដែរ។ ចំណែកភាពយន្តឯកសាររបស់ក្រុមហ៊ុនមកពីប្រទេសអូទ្រីស ដែលមានចំណងជើងថា “Hungry: Tipping the Scales” ក៏ត្រូវបានថតនៅទីនោះដែរ។

ការស្រូបទាញបានចំណាប់អារម្មណ៍ របស់ផលិតករខ្សែ​ភាពយន្តខ្នាតអន្តរជាតិ មកកាន់ទីក្រុង Forest City អាចជាសញ្ញាវិជ្ជមានមួយ ក្នុងការបង្ហាញពីសក្តានុពលទេសចរណ៍ និងការកម្សាន្តនៅក្នុងតំបន់នេះ ទៅកាន់ពិភពលោកឡើងវិញ។

លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអច​លនទ្រព្យ KGV International Property Consultants បង្ហាញសុទិដ្ឋិនិយមថា “ទីក្រុងForest City នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ ដល់សាធារណៈជនអន្តរជាតិ និងអាចទាក់ទាញ ភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងទទួលបានបទពិសោធន៍ ដោយសារខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ធំៗត្រូវបានថតនៅទីនេះ”៕ប្រភព: Business Insider៕

ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ស្វាគមន៍កញ្ចប់ថវិការបស់ រដ្ឋាភិបាលដើម្បីជម្រុញការផ្សព្វផ្សាយទេសចរណ៍

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមការងារឯកជន ក្នុងវិស័យទេសចរណ៍បានស្វាគមន៍ ការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិបាល ដើម្បីជម្រុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ក្រៅប្រទេស។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួនស៊ីណានបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១០កក្កដាកន្លងមកថាវាជាដំណឹងល្អមួយដែលរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា២៥លានដុល្លារហើយបើក្រសួងទេសចរណ៍យកថវិកាទាំងនោះមកប្រើជាប្រយោជន៍ពិតជាប្រសើរណាស់។

លោកបន្តថា “បើធៀបនឹងប្រទេសជិតខាង ទំហំថវិកាខាងលើនេះមិនច្រើននោះទេ តែអាចយកមកបម្រើប្រជាជន១៧លាននាក់ លើគោលដៅទេស​ចរណ៍២៥រាជធានី ខេត្ត គឺគ្រប់គ្រាន់ហើយ”។ លោកបន្តថា “អ្វីសំខាន់តើការប្រើប្រាស់លុយនោះដោយតម្លាភាពតាមវិធីណា និងធ្វើម៉េចឲ្យវាក្លាយគ្រាប់ពូជ​ស្តារវិស័យទេសចរណ៍ឡើងវិញ។ អ្វីទាំងអស់នោះវាអា​ស្រ័យលើ​ថ្នាក់ដឹកនាំនិមួយៗ ដែលមានតួនាទីក្នុងការប្រើប្រា​ស់ថវិកាទាំងនោះ ជាប្រយោជន៍សម្រាប់ប្រទេសជាតិ”។ លោកបន្ថែមថា “សម្រាប់ខ្ញុំសូមថ្លែងអំណរគុណ ដល់សម្តេចធិបតី ដែលលោកបានបើកទូលាយ ក្នុងការទម្លាក់ទុនបន្ថែម ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ព្រោះកម្ពុជាបច្ចុប្បន្នស្ថិតក្នុងដំណា​ក់កាលគ្រោះថ្នាក់មួយ បើសិនជាយើងមិនយកចិត្តទុកដា​ក់ឲ្យបានទាន់ពេលវេលា និងមិនបានធ្វើតាមផែនការដែលយើងមានទេ វានឹងមានហានិភ័យខ្ពស់មែនទែន សម្រាប់កម្ពុជាយើង”។

ជាមួយគ្នានេះលោកហូវណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដែលបានចូលរួមកិច្ចប្រជុំផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពីថ្ងៃទី៩កក្កដាបានមានប្រសា​សន៍សម្តែងការអបអរសាទរ និងគាំទ្រការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិ​បាល ដើម្បីជម្រុញការការងារទីផ្សារ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់បរទេស។

លោកបន្តថា “ខ្ញុំបានតស៊ូមតិលើការងារនេះ តាំងពីឆ្នាំ២០០៤កន្លងមក គិតមកទល់ពេលនេះ២០ឆ្នាំគត់ ទើបចេញលទ្ឋផល។ វាជាអ្វីដែលវិស័យឯកជនរីករាយ និងអបអរសាទរ”។ លោកបន្តថា “នៅក្នុងវិស័យនេះ មានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ រួមមានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ហាជាច្រើនទៀត ដែលត្រូវដោះស្រាយ ដើម្បីលើកកំពស់វិស័យទេស​ចរណ៍កម្ពុជា”។

បើតាមលោកហូវណ្ឌីបានឲ្យដឹងថាថវិកាទាំងនោះជាការបដិភាគពីរដ្ឋាភិបាលវិស័យឯកជនរួមមានក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនិងក្រុមហ៊ុនអាកាសចរណ៍ដែលទឹកប្រាក់សរុបមានចំនួន៥០លានដុល្លារសម្រាប់ប្រើប្រាស់នៅឆ្នាំ២០៤រហូតដល់ឆ្នាំ២០២៦ខាងមុខពោលគឺប្រើសម្រាប់រយៈពេល២ឆ្នាំ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយស៊ីវលីនបានបដិសេធមិនអត្ថាធិប្បាយដោយប្រាប់ថាការងារនេះជាការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ជាអ្នក​និយាយពីបញ្ហានេះ។

លោកឧកញ៉ាលូម៉េងសហប្រធានក្រុមការងារឯកជននិងរដ្ឋាភិបាលលើវិស័យទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងផងដែរថាទាក់ទងនឹងបញ្ហានេះមានការងារជាច្រើនដែលទាំងរដ្ឋាភិបាលនិងវិស័យឯកជនត្រូវសិក្សារួមគ្នាថាតើយើងត្រូវធ្វើការងារណាមុនព្រោះមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើប៉ុន្តែយើងត្រូវធ្វើកិច្ចការអាទិភាពជាមុន។

លោកបញ្ជាក់ថា “ ជាគោលការណ៍រដ្ឋាភិបាល បានឯកភា​ពបញ្ចេញថវិកា២៥លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ធ្វើកិច្ចការ​ងារនេះហើយ”។ លោកបន្តថា “បើសួរថាថវិកាប៉ុណ្ណឹងគ្រប់ឬមិនគ្រប់ វាអាស្រ័យលើវិសាលភាពកិច្ចការរបស់យើងថា យើងត្រូវធ្វើអ្វីខ្លះ និងធ្វើក្នុងវិសាលភាពធំប៉ុណ្ណា”។

លោកលូម៉េងបានបន្តថាយ៉ាងណាយើងពិតជាអរគុណ  ​សម្តេចធិបតី ដែលបានបញ្ចេញកញ្ចប់ថវិកានេះ ក្នុងខណៈពេលដែលរដ្ឋាភិបាល កំពុងកាត់បន្ថយការចំណាយមួយចំនួន។ លោកបន្តថា ការងារអ្វីដែលត្រូវធ្វើ សម្រាប់កិច្ចការងារនេះ នឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកសុខសូកេនមិនបានឆ្លើយតបនឹងសំណួរដើម្បីសុំការអត្ថាធិប្បាយតាមបណ្តាញតេឡេក្រាមនោះឡើយ៕

កម្ពុជាសម្រេចបានទឹកប្រាក់ជាង១២ពាន់លានដុល្លារពីការនាំចេញ ក្នុងឆមាសទី១

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារកើនឡើង១២.៦% ខណៈការនាំចូល សម្រេចបានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កើនឡើង១២.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។

របាយការណ៍ដដែលបានឲ្យដឹងថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះ​បីជាមានការកាត់បន្ថយតិចតួច ​ដោយសារតែកម្ពុជាផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ​ដែលធ្វើឲ្យប្រទេសនាំចូល​ នៅតែបន្តនាំចូល៕

ក្រសួងបរិស្ថាននឹងរៀបចំពិព័ណ៌ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ “ពន្លកបៃតង”

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ “ពន្លកបៃតង” និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ពិព័ណ៌នេះ នឹងប្រារពធ្វើនៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី–ខេត្ត។

រហូតមកទល់ល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានទាំងអស់ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី–ខេត្តទាំង២៥  អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែ​ងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងស្តីពី ការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញពិនិត្យស្តង់ពិពរណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ “ពន្លកបៃតង”។ សូមសាធារណជនទាំងអស់ ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ៕

#moe #ពន្លកបៃតង #កម្ពុជាស្អាតខ្មែរធ្វើបាន

#ភាពស្អាត #ភាពបៃតង #ចីរភាព

PHL told to boost manufacturing jobs to achieve high-income growth

ECONOMISTS flagged the declining employment share of the Philippine manufacturing sector, which they said is key to achieving a high-income status and meeting other development goals including bringing down poverty incidence to single digits at a faster rate.

A De La Salle University (DLSU) School of Economics report on Monday showed that most targets under the Philippines’ development plan for 2023 to 2028 will be met later than expected, and noted that the country would struggle to achieve high growth in the long-run in the absence of an industrial policy that has helped its Southeast Asian neighbors’ manufacturing industries climb the value chain.

Most Filipino workers are employed in sectors of “very low productivity,” the report said, adding the manufacturing sector’s employment share is only 8% and is expected to further decrease to 7% by 2030.

“Historically, countries that have achieved high-income status obtained employment shares in manufacturing from about 20-25%, sometimes even higher,” Mariel Monica Sauler, an economics professor at DLSU, said at the report’s launch in Makati City. “Our current manufacturing employment share is just 8%.”

For the Philippines to become an economic powerhouse, it needs to restructure its economy by taking workers out of the agriculture sector through mechanization and by significantly increasing the employment share of its manufacturing base, said Jesus Felipe, director of the Angelo King Institute for Economic and Business Studies at DLSU.

“We desperately need firms with high organizational capabilities and highly productive, that manufacture and export complex products, and that compete in the world economy,” he said during the event.

Mr. Felipe said the declining number of Filipinos leaving the country for job opportunities abroad — a phenomenon linked to an increase in wage rates locally — provides an opportunity for the country to expand its manufacturing base.

According to the report, the number of overseas Filipino workers (OFWs) will further decline to 1.91 million in 2025 from 1.97 million in 2023.

“We think that our wage rates are going to increase.

Therefore, the incentive to leave the country declines,” Mr. Felipe said.

Even as the agriculture sector’s employment share has been on a decline, Ms. Sauler said the share of construction and transport and storage sectors, which have “low productivity” and “low wages,” have increased.

Source: Business world