អ្នកជំនាញ: ជោគជ័យរបស់តំបន់អាស៊ានក្នុងការបើកចំហពាណិជ្ជកម្មកំពុងបើកឱកាសសម្រាប់ក្រុមហ៊ុនអន្តរជាតិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការខិតខំធ្វើឱ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗរបស់តំបន់អាស៊ាន បានក្លាយជាសក្តានុពលដ៏ធំមួយ សម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មនានា ស្របពេលដែលបទប្បញ្ញត្តិមួយចំនួនមានការផ្លាស់ប្តូរ។

លោក Krisda Phatcharoen ប្រធានផ្នែកធនាគារលក់ដុំ និងជាដៃគូជាមួយធនាគារ HSBC Thailand បានលើកឡើងថា“តំបន់អាស៊ានគឺជាអ្នកឈ្នះ និងអ្នកទទួលបានផលប្រយោជន៍ពីការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោកឡើងវិញ”។ លោកបន្ថែមថា “នៅពេល​យើងជីក​កកាយ​កាន់តែ​ជ្រៅ យើងច្បាស់​ណាស់​ថា​ នាពេល​ថ្មីៗ​នេះ លំហូរ​វិនិយោគ​ផ្ទាល់ពីបរទេស និង​ក្រុមហ៊ុន​អន្តរជាតិ ​​មាន​សំណាង​តិចតួច​ប៉ុណ្ណោះ​”។

ស្របពេលដែលបណ្តាប្រទេស មហាអំណាចធំៗនៅលើពិភពលោក កំពុងដាក់របាំងពាណិជ្ជកម្មលើគ្នា ទៅវិញទៅមក ការប្តេជ្ញាចិត្តរបស់តំបន់អាស៊ាន ក្នុងការបើកចំហពាណិជ្ជកម្ម បានជំរុញឱ្យទំហំនៃការនាំចេញ សរុបរបស់តំបន់នេះកើនឡើងជិត៤០ %ក្នុងរយៈពេល៤ឆ្នាំគិតត្រឹមឆ្នាំ២០២២។

កំណើននេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលគ្របដណ្តប់បណ្តាប្រទេសសមាជិកអាស៊ានទាំង១០ បូករួមទាំងអូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង និងចិន។

ទន្ទឹមនឹងនេះ ការពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) ការធ្វើសមាហរណកម្មកាន់តែឆាប់រហ័សនៅក្នុងសមាគមអាស៊ាន កំពុងបង្កើនភាពទាក់ទាញរបស់តំបន់នេះ ទៅកាន់ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុន ដែលកំពុងមានបំណងពង្រីកអាជីវកម្ម។

ទោះជាយ៉ាងណាក្តី អ្នកធុរកិច្ចនៅតំបន់អាស៊ាន និងក្រុមហ៊ុនអន្តរជាតិ ដែលមានវត្តមាននៅក្នុងតំបន់នេះ ត្រូវតែប្រុងប្រយ័ត្ន ចំពោះការកែប្រែបទប្បញ្ញត្តិពាណិជ្ជកម្ម និងវិធានការមិនមែនពន្ធ ដើម្បីធានាថា ពួកគេអាចទាញយកផលប្រយោ​ជន៍ពីសក្តានុពលទាំងនេះ។

លោក Krisda Phatcharoen បញ្ជាក់បន្ថែមថា “អាស៊ានស្ថិតនៅក្នុងចំណុចដ៏ទាក់ទាញមួយ សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលនាពេលនេះ  ដោយសារតែមូលដ្ឋានគ្រឹះ ដ៏រឹងមាំរបស់អាស៊ាន ដូចជា តម្លៃពលកម្មដែលមានលក្ខណៈប្រកួតប្រជែង ធនធានមនុស្សដ៏សម្បូរបែប ភាពជឿនលឿនផ្នែកឌីជីថល និងការបើកទូលាយចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ”៕ប្រភព:Bangkok Post៕

អ្នកឧកញ៉ាលី ឃុនថៃដឹកនាំប្រតិភូធុរកិច្ចទស្សនកិច្ចទៅកាន់ប្រទេសចិន

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អ្នកឧកញ៉ាលី ឃុនថៃ អនុប្រធានសភាពា​ណិ​ជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមទស្សនកិច្ច ទៅកាន់រោងចក្រផលិតស្ករអាស៊ី ខាងកើត នាប្រទេសចិន។

ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានការចូលរួមពី មន្ត្រីជាន់ខ្ពស់ពីរដ្ឋាភិបាលចិន និងតំណាងមកពីសភាពា​ណិ​ជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិនសរុបប្រមា​ណ៥០នាក់។

រោងចក្រផលិតស្ករអាស៊ីខាងកើត ជារោងចក្រផលិតស្ករមួយនៅ ស្រុកឆុងជូ ក្រុងណានីង ប្រទេសចិន ដែលសហបង្កើ​តជាមួយក្រុមហ៊ុន Mitr Phol Group នៅឆ្នាំ១៩៩៣ ដើម្បីផ្គត់ផ្គង់ស្ករ នៅទីក្រុងស្ករបរិមាណ១លានតោន រៀងរាល់ឆ្នាំ សម្រាប់ប្រទេសចិន៕

ក្រុមហ៊ុន URB ប្រកាសសាងសង់តំបន់មួយនៅក្នុងទីក្រុងឌូបៃ ទៅជាទីក្រុងបៃតងខ្នាតយក្ស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផែនការសម្រាប់ការសាងសង់ គម្រោងធំថ្មីមួយ ដែលនឹងធ្វើឱ្យទីក្រុងឌូបៃ នៅប្រទេសអារ៉ាប់រួមក្លាយជា “ទីក្រុងផ្លូវហាយវ៉េបៃតង ធំជាងគេបំផុតរបស់ពិភពលោក” ត្រូវបានដាក់តាំង បង្ហាញដោយក្រុមហ៊ុនខ្នាតយក្សមួយ។

គម្រោងនេះមានឈ្មោះថា “Dubai Green Spine”ដែលត្រូវបានរចនាឡើង ដើម្បីប្រែក្លាយមហាវិថី Sheikh Mohammad Bin Zayed Road នៅក្នុងទីក្រុងឌូបៃ ទៅជាច្រករបៀងបៃតងប្រកបដោយនិរន្តរភាព ដែលមានប្រវែង៦៤គីឡូម៉ែត្រ។

គម្រោងដ៏មានមហិច្ឆតាមួយនេះ គឺស្របតាមផែនការមេអភិវឌ្ឍន៍ទីក្រុង “Dubai ឆ្នាំ២០៤០” ដែលរួមមានការសាងសង់ប្រព័ន្ធរថភ្លើង ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលតភ្ជាប់សង្កាត់ធំៗជាច្រើន នៅក្នុងទីក្រុងឌូបៃជាមួយតំបន់ភាគឦសា​ននៃទីក្រុង និងតំបន់ជាយទីក្រុងឌូបៃ។

ទីក្រុង​ឌូបៃ​គ្រោង​នឹង​ប្រែក្លាយ​ខ្លួនទៅជា ​“ទីក្រុង​រយៈពេ​ល២០នាទី​” ដែល​មានន័យថា ប្រជាជន​អាច​ធ្វើដំណើរទៅ​ដល់​កន្លែង​ណា​មួយ​ ដោយ​ថ្មើរ​ជើង​ ឬ​ដោយ​ការជិះកង់​ក្នុង​រយៈពេលត្រឹមតែ២០នាទី​ប៉ុណ្ណោះ។

ជាមួយនឹងដើមទុនវិនិយោគ ចំនួនជាង៩,៨ពាន់លានអាមេរិក នៅក្នុងផែនការនេះ ក៏នឹងរួមមានការដាំដើមឈើជាងមួយលានដើម ព្រមទាំងមានការបង្កើតកសិដ្ឋាន និងសួនច្បារក្នុងទីក្រុង ដើម្បីលើកកម្ពស់ការរស់នៅ ប្រកបដោយនិរន្តរភាព។

ផែនការសម្រាប់ការអភិវឌ្ឍន៍គម្រោងនេះ ត្រូវបានដាក់តាំងបង្ហាញ ដោយក្រុមហ៊ុនរៀបចំផែនការទីក្រុង និងការអភិវឌ្ឍន៍ (URB) ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ ប៉ុន្តែរដ្ឋាបាលទីក្រុងឌូបៃ មិនទាន់បានប្រកាសពីគម្រោងនេះ ជាផ្លូវការនៅឡើយនោះទេ។

ក្រុមហ៊ុន URB ធ្លាប់បានប្រកាសពីផែនការដាំដើមកោងកាងចំនួន១០០លានដើម និងផែនការសាងសង់ផ្លូវដើរថ្មើរជើង និងផ្លូវសម្រាប់អ្នកជិះកង់ ប្រវែង៩៣គីឡូម៉ែត្រ ដែលមានឈ្មោះថា “The Loop”។

ក្រុមហ៊ុនប៉ាន់ស្មានថា ប្រសិនបើគម្រោងទាំងនេះត្រូវបានសាងសង់បញ្ចប់រួចរាល់ នោះតំបន់ទីក្រុងបៃតងថ្មីនេះ នឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក CO2 របស់ទីក្រុងឌូបៃចំនួន១លានតោនក្នុងមួយឆ្នាំ និងអាច​ប្រមូល​ផល​ថាមពល​ស្អាតបានចំនួន៣០០មេហ្គាវ៉ាត់ និង​ផ្គត់ផ្គង់ថាមពល​ដល់ផ្ទះ​ប្រមាណ១៣០.០០០ខ្នង។

ប្រសិនបើគម្រោងត្រូវបានអនុម័ត  ក្រុមហ៊ុនរៀបចំផែនកា​រទីក្រុង និងការអភិវឌ្ឍន៍ (URB) ជឿជាក់ថា គម្រោងនេះអាចនឹងត្រូវបានសាងសង់ឡើង ជា៤ដំណាក់កាលផ្សេងៗគ្នា ក្នុង    រយៈពេល១០ឆ្នាំ៕ប្រភព: TimeOut៕

រដ្ឋាភិបាលដាក់ចេញគោលនយោបាយជម្រុញការប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា​ដាក់​ចេញ ​គោលនយោបាយ​ជាតិ​ស្ដីពី ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​ឆ្នាំ ២០២៤–២០៣០ ដោយ​កំណត់​គោលដៅ​ប្រើ​ប្រាស់​ យានយន្ត​អគ្គិសនី​ឲ្យ​បាន៧៧ម៉ឺន​គ្រឿង​នៅ​ឆ្នាំ​២០៣០។

គោលនយោបាយនេះ ធ្វើឡើងដើម្បី​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ផលប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន និង​ចាប់​យក​ឱកាសថ្មី​ក្នុង​ការជំរុញ​សន្ទុះ​ នៃ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច។

​គោលនយោបាយ​ជាតិ​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ នៅ​ឆ្នាំ​២០៣០ កម្ពុជា​មាន​គោលដៅ​ជំរុញ​ ការ​ចុះ​បញ្ជី​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​៣ម៉ឺន​គ្រឿង ដែល​ក្នុង​នោះ​​ ២​៥,០០០ ​គ្រឿង ​ជា​រថយន្ត​ប្រភេទ​គ្រួសារ​ឬទេសចរណ៍​ និង៥ពាន់​គ្រឿង​សម្រាប់​សកម្មភាព​អាជីវកម្ម។

ក្រៅ​ពី​នេះ​ ក៏មាន​ការ​កំណត់​ការ​ប្រើប្រាស់​ ទោចក្រយានយន្ត (ម៉ូតូ​និង​កង់) ឲ្យ​បាន៧២ម៉ឺន​គ្រឿង និង​ត្រីចក្រយានយន្ត​អគ្គិសនី​សុទ្ធ​ចំនួន២ម៉ឺន​គ្រឿង។ សរុប​យានយន្ត​ទាំង៣​ប្រភេទ គឺ​៧៧ម៉ឺន​គ្រឿង។​

ឯកសារ​គោលនយោបាយ​បញ្ជាក់​ថា ដោយសារ​ការ​អភិវ ឌ្ឍ ​វិស័យ​យាន​យន្តអគ្គិសនី​នៅ​កម្ពុជា ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី ​នៃ​យាន​យន្ត​អគ្គិសនី​ប្រកប​ដោយ​ប្រសិទ្ធភាព ​ការឆ្លើយតប​និង​ស័ក្តិសិទ្ធិភាព ​ទាម ទារ​ ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន និង​ផ្តោត​លើ​ទិដ្ឋភាព​ទាំង​ការ​ផ្គត់​ផ្គង់​ ការ​ដំឡើង ​ការ​ចែក​ចាយ ​ការ​ប្រើ​ប្រាស់​យាន​យន្តអគ្គិសនី ​បច្ចេកវិទ្យា និង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​ពាក់​ព័ន្ធ ​ជាពិសេស​ការសាង​សង់​ស្ថានីយ​បញ្ចូល​ថាមពល ​និង​ការ​គ្រប់​គ្រង​សំណល់ ​និង​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន។

ឯកសារ​ដដែល​បញ្ជាក់ថា តាមរយៈ​ការ​ដាក់​ចេញ​គោល​នយោបាយជាតិ​នេះ  រាជ​រដ្ឋាភិបាល​បាន​បង្ហាញ ​ពី​ការ​ប្តេជ្ញា​ចិត្ត​និង​ជំនឿ​យ៉ាង​មុត​មាំ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ីវិស័យ​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា ​សំដៅ​ប្រែ​ក្លាយ​ជាប្រទេស​ដែល​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​យាន​យន្ត​ អគ្គិសនី​នា​រយៈ​ពេល​មធ្យ ម​និង​វែង​ខាង​មុខ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ ប្រកប​ដោយ​ចីរភាព ដោយ​ថ្លឹង​ថ្លែង​ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​ថ្លែង​នៅ​ក្នុង​បុព្វកថា ​នៃ​គោលនយោបាយ​ជាតិ​នេះ​ថា វិស័យ​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា ​​ជា​កិច្ច​ការ​បន្ទាន់​និង​ចាំ​បាច់​ ដើម្បី​ត្រៀម​ខ្លួន ​ឈោង​ចាប់​យក​កាលានុវត្ត​ភាព​ថ្មីៗ ​ក្នុង​ការ​ចូល​រួម​ជំរុញ​សន្ទុះ ​នៃ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ ដើម្បី​បង្កើត​ចន្ទល់​ថ្មីៗ​នៃ​កំណើន​ និង​ការ​ធ្វើ​បរិវត្តកម្ម​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន ​ដូច​ជា ការ​កែច្នៃ ​ការផលិត​គ្រឿង​អេឡិច​ត្រូនិក​ ការ​ផ្តុំ​និង​ការ​ដំឡើង​យាន​យន្ត​ និង​ឧស្សាហកម្ម​ ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ កាន់​អឡិច​ត្រូនិក​កាន់​តែ​ទំនើប។

សម្តេចបញ្ជាក់ថា “នេះបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ចូល​រួម​ដោះស្រាយ ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​ការ​សម្រេច​បាន ​នូវ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០”។

យោងតាម​លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន គិតត្រឹម​ដំណាច់​ខែ​មិថុនា កម្ពុជា​មាន​យានយន្ត​អគ្គិសនី​ ដែល​បាន​ចុះ​បញ្ជី​ចំនួន២.៩៦៨គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន១.៦១៤​គ្រឿង​ ត្រីចក្រយានយន្ត​ចំនួន ៤៤០គ្រឿង និងទោចក្រយាន​យន្ត​ចំនួន ៩១៤គ្រឿង។

សម្រាប់​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​ នៅ​ក្នុង​រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤​នេះ រថយន្ត​អគ្គិសនី​បាន​កើន​ឡើង​រហូ​ត​ដល់ទៅ៥០៨ភាគរយ ​ទោចក្រ​យានយន្ត​អគ្គិសនី​ កើន​ឡើង ៣៨០ភាគរយ ប៉ុន្តែ​ចំនួន​ត្រីចក្រយានយន្ត​អគ្គិសនី​ថយចុះ ២៩​ភាគរយ ធៀប​ទៅ​នឹង​ ៦​ខែ​ឆ្នាំ​មុន៕

តើកម្មវិធីទិដ្ឋាការស្នាក់នៅរយៈពេលវែង តាមរយៈការទិញអច លនទ្រព្យរបស់កម្ពុជា និងប្រទេសផ្សេងទៀតខុសគ្នាបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសជាច្រើន នៅលើពិភពលោកបានបង្កើតកម្មវិធីវិនិយោគ ដែលអាចបើកឱកាសឱ្យជនបរទេសទទួលបានសិទ្ធិស្នាក់នៅ ប្រសិនបើពួកគេទិញអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន ក្នុងគោលដៅទាក់ទាញវិនិយោគិនបរទេ ស និងជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ ជនបរទេសដែលមានទ្រព្យសម្បត្តិចាប់ពី១លានដុល្លារឡើងទៅ (HNIs) កំពុងសម្រុកទិញអចលនទ្រព្យក្នុងគោលបំណងផ្សេងៗដូចជាការវិនិយោគឬការកំសាន្តវិស្សមកាលនៅលើទឹកដីបរទេស។

ខាងក្រោមនេះ ជាបណ្តាប្រទេសទាំង៦ ដែលផ្តល់ការស្នាក់នៅរយៈពេលវែង ដល់ពលរដ្ឋបរទេស ក្រោមកម្មវិធីវិនិយោគអចលនទ្រព្យ។

ទី១: ប្រទេសប្រេស៊ីល

ជនបរទេសអាចស្នាក់នៅអចិន្ត្រៃយ៍ តាមរយៈការទិញអច លនទ្រព្យ ដែលមានតម្លៃប្រមាណ១៨៤.៦២៨ដុល្លារ នៅក្នុងតំបន់ភាគខាងជើង និងតំបន់ភាគឦសាន នៃប្រទេសប្រេស៊ីល។

ទី២: ប្រទេសក្រិក

វិនិយោគិនអាចទទួលបានប័ណ្ណ ស្នាក់នៅរយៈពេល៥ឆ្នាំ ដែលអាចបន្តសុពលភាពជាថ្មី បានដោយគ្មានកាលកំណត់ បន្ទាប់ពីទិញអចលនទ្រព្យ ក្នុងតម្លៃ៥០០.០០០អឺរ៉ូ(ប្រហែល៥៤១.៧៧៦ដុល្លារ) ឬតាមរយៈការវិនិយោគដូចជា ការដាក់ប្រាក់ នៅក្នុងធនាគារណាមួយរបស់ប្រទេសក្រិក ឬទិញសញ្ញាប័ណ្ណ ដែលបោះផ្សាយលក់ដោយរដ្ឋាភិបាលក្រិក។

ទី៣: ប្រទេសកម្ពុជា

ការវិនិយោគលើគម្រោងអចលនទ្រព្យ របស់រដ្ឋាភិបាលតាមរយៈកម្មវិធី Cambodia My Second Home (CM2H) អាចអនុញ្ញាតឱ្យជនបរទេស ទទួលបានប័ណ្ណស្នាក់នៅចំនួន១០ឆ្នាំ។ បន្ទាប់ពីរយៈពេល៥ឆ្នាំ អ្នកវិនិយោគមានសិទ្ធិទទួលបានសញ្ជាតិ តាមរយៈការបោះទុនវិនិយោគ អប្បបរមាចំនួន១០ម៉ឺនដុល្លារ។

ទី៤: ប្រទេស Cyprus

ជនបរទេសត្រូវបោះទុនវិនិយោគ អចលនទ្រព្យក្នុងទំហំទឹកប្រាក់៣០ម៉ឺនអឺរ៉ូ។ ជនជាតិបរទរស អាចស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេស Cyprus ប្រសិនបើការវិនិយោគត្រូវបានរក្សាទុក។ ជនបរទេសក៏ត្រូវដាក់ប្រាក់បញ្ញើ នៅធនាគាររយៈពេល៣ឆ្នាំចំនួន៣ម៉ឺនអឺរ៉ូ និងមានប្រាក់ចំណូលប្រចាំឆ្នាំ អប្បបរមាចំនួន៣ម៉ឺនអឺរ៉ូ និងមានកាតព្វកិច្ច ទូទាត់អាករលើតម្លៃបន្ថែម (VAT) ចំនួន១៩% លើតម្លៃអចលនទ្រព្យលក់ចុងក្រោយ។

ទី៥: ប្រទេសអេស្ប៉ាញ

ជនបរទេសត្រូវតែបោះទុនវិនិយោគ លើអចលនទ្រព្យក្នុងទំហំទឹកប្រាក់អប្បបរមាចំនួន៥០ម៉ឺនអឺរ៉ូ ដើម្បីមានសិទ្ធិទទួលបានទិដ្ឋាការស្នាក់នៅ។ ប្រសិនបើការវិនិយោគ ត្រូវបានបន្តរក្សាទុក ប័ណ្ណស្នាក់នៅអាចត្រូវបានបន្តសុពលភាព ជារៀងរាល់៥ឆ្នាំម្តង។

ទី៦៖ ប្រទេសព័រទុយហ្គាល់

វិនិយោគិនអាចទិញអចលនទ្រព្យ គ្រប់ទីកន្លែងក្នុងប្រទេ​សនេះ ក្នុងតម្លៃ៥០ម៉ឺនអឺរ៉ូ ដើម្បីមានសិទ្ធិទទួលបានកម្មវិធីទិដ្ឋាការមាស របស់ប្រទេសព័រទុយហ្គាល់។ ជាមួយគ្នានេះ វិនិយោគិនអចលនទ្រព្យ ត្រូវបោះទុនវិនិយោគក្នុងទំំហំទឹកប្រាក់អប្បបរមាចំនួន៣៥ម៉ឺនអឺរ៉ូ នៅក្នុងគម្រោងអចលនទ្រព្យលំនៅដ្ឋាន ឬពាណិជ្ជកម្ម៕ប្រភព:CNBC៕

ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំគំរោងតេជោភូមិ១០០ជាលើកដំ​បូងនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួង​អភិវឌ្ឍន៍​ជនបទ ​កំពុង​តែ​ពិនិត្យ​មើល​គម្រោង​តេជោ​ភូមិ១០០ “ TECHO ភូមិ១០០” ដើម្បី​ស្នើសុំ​គោល​ការណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​យក​គម្រោង​នេះ​មក​អនុវត្ត ដោយសារ​តែ​គម្រោង​នេះ​ល្អ ហើយ​ស្រប​តាម​គម្រោង​ភូមិ​គំរូ​របស់​ក្រសួង​ ដែល​កំពុង​តែ​អនុវត្តន៍ ​ប្រកប​ដោយ​ជោគជ័យ អស់​រយៈពេល១០​ឆ្នាំ​មក​ហើយ។ 

ការ​ពិនិត្យ​មើល​គម្រោង​តេជោ​ភូមិ១០០ ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពី​មាន​ជំនួប​មួយ​រវាង រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ឆាយ ឫទ្ធិសែន និង លោកសួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្ដរជាតិ និង​ព័ត៌មាន នៃ​រដ្ឋសភា​ស្តីពី ​អំពី​គម្រោង​តេជោ​ភូមិ១០០ កាល​ពី​ពេលថ្មីៗ​នេះ​។

គម្រោង​តេជោ​ភូមិ​១០០​នេះ ជា​គំរូ​អភិវឌ្ឍន៍​ថ្មី​មួយ ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ​តែ​មួយគត់ ដែល​ធ្វើឡើង​តាម​តម្រូវ​ការ និង​សក្តានុពល​របស់​ភូមិ​នីមួយៗ។ ក្នុង​គំរោងនេះ ​មាន​ប្រើប្រា​ស់​វិធីសាស្ត្រ​អភិវឌ្ឍន៍​ជនបទ ​តាម People-Based Place-Centre (PBPC) ដោយ​យក​វប្បធម៌ និង​គំនិត TECHO ជាស្នូល។

វិធីសាស្ត្រ​អភិវឌ្ឍន៍​ជនបទ​ តាម​បែប PBPC សំដៅ​លើ​ការ​អភិវឌ្ឍ​ដែល​កៀរគរ និង​ប្រើប្រាស់ សក្តានុពល​នៃធនធាន​ក្នុង​ស្រុក រួម​ទាំង​ធនធាន​ធម្មជាតិ និង ធនធាន​មនុស្ស ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍ ​របស់​ប្រជាជន សក្តា​នុពល​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ 

លោក សួស យ៉ារ៉ា មាន​ប្រសាសន៍​ថា គម្រោង​នេះ​មាន​គោលបំណង​លើក​កម្ពស់ ​ការ​អភិវឌ្ឍសហគមន៍​ជនបទ តាម​រយៈភាព​ជា​អ្នក​ដឹក​នាំ​មូលដ្ឋាន ​ប្រក​បដោយ​ភាព​ច្នៃប្រឌិត និង​រួម​បញ្ចូល​គ្នា​នៅ​ទូទាំង២៥ រាជធានី–ខេត្ត​នៅក​ម្ពុជា ក្រោម​ក្រប​ខ័ណ្ឌការ​ចូលរួម ​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន និង​កម្ម​វិធី​ភាព​ជា​ដៃគូ​សាធារណៈ ឯកជន និង​ប្រជាជន (Public Private People Partnership)។

លោក​រដ្ឋមន្រ្តីបន្តថា ការ​បន្ដ​ការ​អនុវត្ត​គម្រោង​តេជោ​ភូមិ១០០ ជាការ​ចូលរួម​ចំណែក​បន្ថែម​ទៀត លើ​ការ​អភិវឌ្ឍ​ភូមិ​ចម្រុះ ការ​អភិវឌ្ឍ​ភូមិសន្ដិភាព និង​ការ​អភិវឌ្ឍ​ភូមិគំរូ ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បាននិង​កំពុង​អនុវត្តន៍ ​នា​ពេល​បច្ចុ​ប្បន្ន​នេះ។ នេះ​បើ​យោង​តាម​ អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ពិត ករុណា។ 

លោក​បាន​ឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​លើ​គម្រោង​នេះ មុន​នឹង​ដាក់​សំណើរ​សុំគោលកា​រណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​យក​គម្រោង​នេះ​មក​អនុវត្ត។ ការ​រៀប​ចំ​តេជោ​ភូមិ​១០០ នេះ​យ៉ាង​ហោច​ណាស់​ក៏​មាន​២ភូមិ​ដែរ ក្នុង​ខេត្ត​នី​មួយៗ។ 

លោក​បាន​បញ្ជាក់​ថា “អ្វីដែល​ជា​គុណ​សម្បត្តិ គុណ​តម្លៃ​របស់​តេជោ​ភូមិ១០០ ​មាន​លក្ខណៈ​ស្រប​ជាមួយ​នឹង​ភូមិ​គំរូ”។

លោករដ្ឋមន្រ្តី​នឹង​ស្នើសុំ​គោលការណ៍ ​ឯកភាព​ពី​រដ្ឋាភិបាល ដើម្បី​សុំ​គម្រោង​នេះ ​មក​ជា​គម្រោង​របស់​ក្រសួង។ ប៉ុន្តែ​ឥឡូវ​នេះ ​កំពុង​ពិនិត្យ​មើល​គម្រោង និង​ត្រៀមរៀប​ចំ​មើល​ថា ពេល​ទទួល​បាន​គម្រោង ​ត្រូវ​អនុវត្តន៍​យ៉ាង​ណា ដើម្បី​រក្សា​នូវ​និរន្តរភាព​របស់​គម្រោង​ឱ្យ​បាន​ល្អ ហើយ​និង​អភិវឌ្ឍន៍​ទៅ​មុខ​បន្ត​ទៀត។

លោកឆាយ ឬទ្ឋីសែនបានបញ្ជាក់ថា “ចំពោះ​ការងារនេះ មិន​បង្អង់​រងចាំ​ពេល​យូរ​ទេ កំពុង​តែ​រៀបចំ​ទៅ​ហើយ”៕

រដ្ឋមន្រ្តីការងារផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញជីវៈ”

ដោយៈ ម៉ាលីនណា

កំពង់ឆ្នាំងៈ  រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួ​សារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយបាយសំខាន់២ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រជា​ពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋក្នុងគោលបំណង បង្កើតឱ្យពលរដ្ឋមានការងារសមរម្យ និងជីវភាពកាន់តែប្រសើរ។

លោកបញ្ជាក់ថា “មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីប៉ុណ្ណោះ ដែលការផ្តល់របបសន្តិសុខសង្គម ដែលមានទាំង៣របប គឺរបបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្តន៍ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ និងពលរដ្ឋក្នុងវិស័យឯកជន”។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោ​ជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនក្រុមគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលនឹងទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែជាមួយនឹងភាពបត់បែននៃកាលវិភាគសិក្សាដែលមានចំនួនរហូតទៅដល់៧វេនហើយរាជរដ្ឋាភិបាលធានាផ្តល់ការងារធ្វើដែលមានប្រាក់ឈ្នួលសមរម្យ។

ដើម្បីឱ្យកម្មវិធីទាំងពីរនេះជោគជ័យ លោកហេង សួរបានលើកទឹកចិត្តដល់មន្ត្រីសាធារណៈ គ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃកម្មវិធីទាំងពីរទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងគ្រប់មុខសញ្ញាឱ្យបានយល់ពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

ឥណ្ឌាប្រកាសមហិច្ឆិតាជំរុញបង្កើនឧស្សាហកម្មផលិតកប៉ាល់ដឹកជញ្ជូនទំនិញក្នុងស្រុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងរៀបចំគោលនយោបាយសម្រាប់ជំរុញការសាងសង់កប៉ាល់ពាណិជ្ជកម្ម នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក លើការបញ្ជាទិញពីបរទេស។

ជាក់ស្តែង រដ្ឋាភិបាលរបស់លោក Modi គ្រោងតម្រូវឱ្យក្រុមហ៊ុនឥណ្ឌា ប្រើប្រាស់តែកប៉ាល់ដឹកជញ្ជូនទំនិញ ដែលផលិតក្នុងស្រុក ទើបអាចចុះឈ្មោះ ដើម្បីធ្វើប្រតិបត្តិការនៅតាមឆ្នេរសមុទ្រ និងផ្លូវទឹកចាប់ពីឆ្នាំ២០៣០ខាងមុខតទៅ។

យោងតាមក្រុមមន្ត្រី និងថ្នាក់ដឹកនាំឧស្សាហកម្មឯកជនបានឱ្យដឹងថា  សំណើនេះគឺជាផ្នែកមួយ នៃកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី ការស្តារឡើងវិញនូវឧស្សាហកម្ម សាងសង់កប៉ាល់ឥណ្ឌា នៅទីក្រុងញូវដេលី ដែលរៀបចំឡើងដោយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹក (MoPSW)។

នៅក្នុងសម័យប្រជុំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌាកំពូលៗបានសង្កត់ធ្ងន់ អំពីតម្រូវការជាចាំបាច់ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការបង្កើនការផលិត និងការប្រើប្រាស់កប៉ាល់ក្នុងស្រុក ដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹក។

យោងតាមការប៉ាន់ប្រមាណ របស់ក្រុមហ៊ុនប្រឹក្សាយោ​បល់ហិរញ្ញវត្ថុ KPMG បានបង្ហាញថា បច្ចុប្បន្ន សមត្ថភាពរបស់ប្រទេសឥណ្ឌា ក្នុងការកសាងកប៉ាល់ ស្ថិតនៅលំដាប់រៀងទី២០នៅលើពិភពលោក ខណៈចំណែករបស់ឥណ្ឌា ក្នុងការកសាងកប៉ាល់ ស្ថិតក្នុងរង្វង់ត្រឹមតែ០,០៦ភាគរយប៉ុណ្ណោះ នៃចំណែកផលិតកម្មសរុបជាសកល។

មន្ត្រីជាន់ខ្ពស់ឥណ្ឌាលើកឡើងថា “ទោះបីជាយើងបានជំរុញខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងផ្លូវទឹកយ៉ាងណាក្តី ប៉ុន្តែយើងនៅតែពឹងផ្អែកលើកប៉ាល់បរទេស ហើយយើងមិនទាន់ក្តោប បានចំណែកដ៏ធំនៃទីផ្សារផលិតកម្មកប៉ាល់ពិភពលោកនៅឡើយទេ”៕ប្រភព: Business Stardard៕

Chinese investors buying up many factories, land on sales as NPLs

The Bangkok Commercial Asset Management (BAM) said on Thursday that many Chinese investors have joined hands with Thai partners to buy plots of land and factories of failed businesses from the debt management agency.

Bundit Anantamongkol, president and CEO of BAM, said the Chinese investors bought land, industrial factories and warehouses put on sale by the BAM this year and most purchases were made in Rayong.

Bundit did not reveal details of the purchases by Chinese investors.

He said the Chinese investors came in to buy a lot of property because the prices have dropped a lot and because they planned to expand their businesses in Thailand in the near future.

Bundit said businesses continued to sell their non-performing loans to BAM. He expected more non-performing assets (NPAs) valued at not more than 3 million baht each to be sold to BAM for resale in the second half of this year.

Bundit said the BAM would also launch a special campaign in the second half to mark its 25th anniversary and almost 3,000 NPAs worth some 5 billion baht would be put on sale.

BAM is a public company in Thailand that specialises in managing distressed assets [investor.bam.co.th]. Established in 1998, it’s under the ownership of Financial Institutions Development Fund (FIDF).

BAM primarily helps financial institutions by taking over bad debts and unwanted properties, and then works to recover their value. BAM also manages and sells real estate properties, including houses, land, and condos.

Bundit said he expected commercial banks and asset management corporations to sell more of their NPAs to BAM in the second half because they were required to meet the regulations of the Bank of Thailand to unload NPAs that have not performed for 12 years.

Bundit added that BAM aimed to sell 7 billion to 8 billion baht worth of NPAs this year.

Currently, BAM manages 24,378 assets with a combined value of 72.958 billion baht, he added.

Source: The nation

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញ: បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។  គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។

គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។​ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយមរៀបចំខាងក្រៅ​ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហេីយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនយេីងទាំងអស់គ្នា។