អ្នកជំនាញៈតំបន់ភាគខាងត្បូងរាជធានីទាក់ទាញអ្នកទិញច្រើនជាងគេនៅឆ្នាំនេះ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញខាងដីធ្លី លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានបង្ហើបឲ្យដឹងថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានភាពទាក់ទាញជាងគេ លើការទិញលក់អចលនទ្រព្យ និងដីធ្លី។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១២កក្កដាថាដោយសារភាពអំណោយផលលើទីតាំងភូមិសាស្រ្តហេដ្ឋារចនាសម្ព័ន្ឋដូចជាផ្លូវ៦០ម៉ែត្រផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ទៅកាន់ព្រលានយន្តហោះថ្មីនិងការរីកចម្រើននៅតំបន់នោះបានធ្វើឲ្យចរន្តទិញលក់ដីធ្លីមានភាពប្រសើរជាងគេ។

លោកស្រីបន្តថា​” ព្រលានយ​ន្តហោះអន្តរជាតិតេជោ នឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ នឹងធ្វើឲ្យតំបន់នោះកាន់តែមានភាពទាក់ទាញថែមទៀត”។ លោកស្រីបន្តថា “នាពេលអនាគត តំបន់ផ្សារទំនើបEAON Mall3 នឹងក្លាយជាតំបន់​កណ្តាលរាជធានីហើយ”។

លោកស្រីតាំងហួរបានបន្តថាក្រៅពីភាគខាងត្បូងរាជធានីតំបន់ភាគខាងជើងដូចជា​តំបន់បឹងកប់ស្រូវ តំបន់ផ្លូវជាតិលេខ៦អា ក៏មានសកម្មភាពទិញ លក់ផងដែរ ប៉ុន្តែការលក់ចេញក៏ជាអចលនទ្រព្យ និងដីធ្លី ដែលមានតម្លៃក្រោមទីផ្សារ។

អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេរបាសាក់តភ្ជាប់តំបន់ព្រែកប្រាទៅកាន់ផ្លូវ៦០ម៉ែត្រកាលពីពេលថ្មីៗនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើកពីសក្តានុពលតំបន់ភាគខាងត្បូងដែលនឹងមានភាពរីកចម្រើនលឿននាពេលអនាគតជាមួយកំណើនប្រជាសាស្រ្តនិងការរីកចម្រើនផ្នែកនគរូបនីយកម្ម។

សម្តេចក៏បានស្នើឲ្យអាជ្ញាធរគិតគូរពីការរក្សាទុកដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣សម្រាប់សាងសង់រថភ្លើងលើអាកាសនាពេលអនាគតផងដែរ៕

The US Economy Is Showing Clear Signs of a Slowdown

’m Matthew Boesler, an editor covering the US economy in New York. Today we’re looking at the latest jobs numbers and Fed policy. Send us feedback and tips to [email protected] or get in touch on X via @economics. And if you aren’t yet signed up to receive this newsletter, you can do so here.

Unambiguous Slowdown

Signals from the US labor market became decidedly less mixed as of Friday: The government’s latest monthly jobs report showed an unambiguous slowdown across almost every major metric.

Payroll growth — perhaps the most important number — decelerated on a three-month basis to the least since January 2021.

The unemployment rate rose to 4.1%, the highest since November 2021. And wage growth cooled to 3.9%, the slowest since May 2021.

For Federal Reserve Chair Jerome Powell and his colleagues, the numbers will be hard to ignore.

Just days before the report, at a conference hosted by the European Central Bank, Powell described the US job market as “strong,” though he also hinted it may be approaching an inflection point of sorts.

Combine the latest trends in the labor-market data with the recent slowdown in the inflation numbers, and it’s no surprise that investors are currently betting the US central bank will opt for interest-rate cuts in September and December.

Testimony Week

The Fed chief heads to Capitol Hill on Tuesday and Wednesday for semiannual testimony before Congress, and is expected to be grilled by Democratic lawmakers wondering why he hasn’t already begun easing monetary policy.

How Powell chooses to characterize the jobs picture after Friday’s report will be key in helping cement expectations for a September rate cut.

There’s only one more policy meeting between now and then — concluding on July 31 — and if Fed officials think they’ll be ready to make a move in September, the upcoming meeting will be their last chance to offer a formal advance signal to that effect.

Source: Bloomberg

ក្រុមហ៊ុន Hotel Properties បើករមណីយដ្ឋានថ្មីមួយនៅក្នុងប្រទេសម៉ាឡេស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Hotel Properties Limited របស់មហាសេដ្ឋីសិង្ហបុរី លោក Ong Beng Seng បានបើករមណីយដ្ឋានប្រណីតមួយ នៅលើកោះ Tioman របស់ប្រទេសម៉ាឡេស៊ី។

រមណីយដ្ឋានថ្មីនេះ ត្រូវបានប្រសិទ្ធិនាមហៅថា “Boathouse Pulau Tioman”ដែលមានផ្ទះលំហែចំនួន៣១យូនីត និងមានទីតាំងនៅឆ្នេរភាគនិរតី នៃកោះ Tioman នៅទីក្រុង Kampung Nipah ហើយអ្នកដំណើរត្រូវចំណាយពេលជិះទូកប្រហែល១០នាទី ពីភូមិ Kampung Genting។

តម្លៃបន្ទប់ស្នាក់នៅមានតម្លៃ ចាប់ពី១.២០០រីងហ្គីត (ប្រហែល២៥៥ដុល្លារ) ក្នុងមួយយប់ ហើយរមណីយដ្ឋាននេះកំណត់គោលដៅភ្ញៀវទេសចរណ៍ មកពីប្រទេសសិង្ហបុរី  តំបន់អឺរ៉ុប តំបន់អាស៊ីខាងជើង និងប្រទេសឥណ្ឌា។នេះបើយោងតាមសារពត៌មាន The Strait Times។

គិតមកទល់ពេល​នេះ រមណីយដ្ឋានខាងលើ ជា​រមណី​យដ្ឋាន​ប្រណីត​ទី​៣ នៅ​លើ​កោះ​Tioman ខណៈរមណីយដ្ឋានចំនួន២ផ្សេងទៀត រួមមាន រមណីយដ្ឋាន Berjaya Tioman លំដាប់ផ្កាយ៤ របស់មហាសេដ្ឋីម៉ាឡេស៊ី លោក Vincent Tan និងរមណីយដ្ឋាន Japamala Tioman។

បច្ចុប្បន្ន កោះ Tioman មាន​ចំនួនមនុស្ស​រស់នៅ​តិច និងត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ថ្មប៉ប្រះទឹក​ និងផ្កាថ្ម​ជា​ច្រើនប្រភេទ ដែល​ធ្វើ​ឱ្យ​កោះមួយនេះ ក្លាយ​ជា​គោលដៅ​ដ៏​ពេញ​និយម ​សម្រាប់​វិស័យទេសចរណ៍បាតសមុទ្រ ការជ្រមុជទឹក និង​ការ​ជិះក្តារលើទឹក​រលក។

លោកមហាសេដ្ឋី Ong Beng Seng គឺជាពាណិជ្ជករជនជាតិម៉ាឡេស៊ី ដែលបានផ្លាស់ទីលំនៅ ទៅកាន់ប្រទេសសិង្ហបុរី។ លោកគឺជាម្ចាស់ម៉ាកយីហោសណ្ឋាគារ ម៉ូដ និងរបៀបរស់នៅល្បីៗជាច្រើនរាប់មិនអស់។

យោងតាមបញ្ជីរបស់ទស្សនាវដ្តី Forbes បង្ហាញថា លោក Ong Beng Seng បានជាប់ចំណាត់ថ្នាក់ទី២៦ ក្នុងបញ្ជីមហាសេដ្ឋីមានជាងគេបំផុតទាំង៥០រូប នៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំមុន ខណៈលោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន១,៧ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpress៕

តើសេដ្ឋវិទូវាយតម្លៃយ៉ាងដូចម្តេចចំពោះសុខភាពសេដ្ឋកិច្ច អាមេរិក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមសេដ្ឋវិទូបាន​​លើក​ឡើង​​ថា​ សេដ្ឋកិច្ច​របស់សហរដ្ឋ​អាមេរិក​ កំពុង​បង្ហាញ​សញ្ញា​កាន់​តែ​ច្បាស់​អំពី​ការធ្លាក់ចុះនៃសន្ទុះកំណើន​​ បន្ទាប់ពី​​ទិន្នន័យបង្ហាញថា ​​អត្រាអ្នកគ្មានការងារធ្វើ​​នៅអាមេរិកបានកើនឡើង ខណៈ​ប្រាក់​​ឈ្នួល​​ប្រចាំ​ខែ​មិថុនា ត្រូវបានដំឡើងក្នុងកម្រិតទាបបំផុត។ ​

លោក​ Matthew Boesler ​សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញមួយរូបប្រចាំសារពត៌មាន Bloomberg បានអះអាងថា​ ​កំណើនប្រាក់ឈ្នួលប្រចាំ​ខែ​មិថុនា​ ដែល​ជា​សូចនាករដ៏​សំខាន់​មួយ​សម្រាប់​ស្ទាបស្ទង់ ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក បាន​កើនឡើងក្នុងកម្រិតទាបបំផុត មិនធ្លាប់មានគិតចាប់តាំង​ពី​ឆ្នាំ​២០២១​។ 

យោងតាមរបាយការណ៍ ពីការិយាល័យស្ថិតិនៃក្រសួងការងារអាមេរិក​​ បាន​បង្ហាញ​ថា​ ប្រាក់ឈ្នួលជាមធ្យមរបស់អ្នកធ្វើការនៅសហរដ្ឋអាមេរិក បានកើនឡើង១០សេន​ ដល់៣៥ដុល្លារ​ក្នុងមួយម៉ោង ឬ​ស្មើនឹង​កំណើន០,៣ភាគរយ​ ​នៅ​ខែ​មិថុនា បន្ទាប់ពីកើនឡើង០,៤ភាគរយ ​នៅ​ខែឧសភា។នេះបើយោងតាមការគណនាដោយផ្អែកលើមូលដ្ឋានប្រចាំខែ។

ប៉ុន្តែ​​បើយោងតាមការគណនា ដោយផ្អែកលើមូលដ្ឋានប្រចាំឆ្នាំបង្ហាញថា ប្រាក់ឈ្នួលរបស់អ្នកធ្វើការ នៅសហរដ្ឋអាមេរិក បានកើនឡើង៣,៩ភាគរយ​ ​ដែល​នេះ​ជា​កំណើន​ទាបបំផុត​មិនធ្លាប់ជួបប្រទះគិត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ខណៈ​ប្រាក់ឈ្នួលនៅ​ខែឧសភា​ បាន​កើន​ឡើង៤,១ភាគរយ​។

ជាមួយ​គ្នា​នោះ​ អត្រាគ្មានការងារធ្វើវិញ​ បានកើនឡើងពី​៤,០ភាគរយនៅ​ខែ​ឧសភា ឡើងដល់៤,១ភាគរយ នៅ​ខែ​មិថុនា ​​ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១​។

កំណើនអត្រា​គ្មាន​ការងារធ្វើ​ បានបណ្តាលឱ្យ​ប្រជាជន​អាមេរិកកាន់​តែ​ច្រើន កាត់​បន្ថយ​ការ​ចំណាយរបស់​ខ្លួន​​ ខណៈ​​ការចាយវាយរបស់​អ្នក​ប្រើ​ប្រាស់​(Consumer Spending)ចូលរួមចំណែក​ប្រហែល​៧០ភាគរយ ​នៃ​ទំហំសេដ្ឋកិច្ចអាមេរិ។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ CNN។

ទិន្នន័យសេដ្ឋកិច្ចអវិជ្ជមាន​​ទាំង​នេះ​​ គួបផ្សំនឹងការ​ធ្លាក់​ចុះយ៉ាងសន្សឹមៗ​​ នៃ​អត្រា​​អតិផរណា កាល​ពី​ខែ​ឧសភា​​ ​អាច​នឹង​ជួញ​ជំរុញ​ឱ្យធនាគារកណ្តាលអាមេរិក ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ខែ​កញ្ញា​ ឬ​ខែធ្នូ​ខាង​មុខ ដើម្បី​លើកទឹកចិត្តប្រជាជនអាមេរិក ឱ្យបង្កើនការ​ចំណាយ​របស់​ពួកគេ​ឡើង​វិញ ​​​៕ប្រភព: Bloomberg៕

លោកឌិន សុមេធារិទ្ឋលើកឡើងពីភាពខ្លាំងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ថ្មី

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋ បានលើកឡើងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានចំណុចល្អច្រើន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១១កក្កដាកន្លងមកថាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលទើបបានប្រកាសដំណើរការដោយសម្តេចធិបតីហ៊ុនម៉ាណែតមានស្ថាប័នពាក់ព័ន្ឋចូលរួមចំនួន៧រួមទាំងរដ្ឋមន្រ្តីក្រសួងទេសចរណ៍មួយរូបទៀតនិងមានស្ថាប័នឯកជនចំនួន៧បានចូលរួមគ្នាផងដែរ​។

លោកបន្តថា “រដ្ឋមន្រ្តីថ្មី ឯកឧត្តមសុខ សូកេនបានសម្ងំធ្វើការណាស់ ទម្រាំចេញក្រុមប្រឹក្សាភិបាលថ្មីនេះមក”។ លោកបន្តថា “សមាគមពាក់ព័ន្ឋវិស័យនេះចំនូន៧ សុទ្ឋតែជាសមា​គម​មានធនធានថវិកា និងធនធានមនុស្សទាំងខ្មែរ និងបរទេស សុទ្ឋតែល្អនិងរ៉ឹងមាំ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍Air Asia នឹងផ្តល់សំបុត្រយន្តហោះ ចំនួន១០០០សម្រាប់ផ្តល់ដល់ភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាមួយយប់ បាយមួយថ្ងៃ ម៉ាស្សា១ម៉ោង ដល់ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា”។

លោកឌិនសុមេធារិទ្ឋបានរំលឹកថាសមាសភាពក្រុមប្រឹ​ក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍នេះ បាន​បង្កើតឡើងកាលពីមុនវិបត្តិកូវីដ១៩កន្លងមក ប៉ុន្តែមិនសូវដំនើររការ ដោយសារមានធនធានមនុស្សមិនគ្រប់គ្រាន់ ប៉ុន្តែសមា​សភាពថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មីនេះពិតជាល្អ និងមានភាពសកម្ម ដែលមានទាំងជនជាតិខ្មែរ និងជនបរទេសជាច្រើនចូលរួម៕

តើអ្នកអាចរៀនអ្វីខ្លះពីមហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុបប្រមាណជា១៣០ពាន់លានដុល្លារហើយគាត់អាចបង្កើតភាពមានបានដូចសព្វថ្ងៃដោយសារខិតខំប្រឹងប្រែងរកលុយសន្សំលុយនិងវិនិយោគលុយរបស់គាត់ឲ្យកើតជាកូនពូនជាចៅ។

កាលនៅវ័យ៦ឆ្នាំ គាត់ជាក្មេងដើរលក់ស្ករកៅស៊ូហើយគោលការណ៍លក់របស់គាត់គឺលក់ជាដុំ មិនលក់រាយមួយៗឲ្យគេឡើយ។ នៅក្នុងវ័យកុមារគាត់ ក៏ជាក្មេងដើរលក់ភេសជ្ជៈកូកាកូឡាផងដែរ ដោយទិញកូកាកូឡា ជាលក្ខណៈបោះដុំហើយយកមកលក់រាយបានចំណូលកាក់សេន។

ចំណែកការងារវ័យកុមារ ដែលធ្វើឲ្យគាត់រកលុយបានច្រើន គឺការងារដឹកជញ្ជូនកាសែត The Washington Post ដើរលក់តាមផ្ទះគេឯង។ ការងារនេះ គាត់មិនមែនធ្វើតែម្នាក់ឯងទេ តែគាត់ក៏ជួលក្មេងៗ មានវ័យស្រករគ្នាឲ្យជួយដឹកលក់ផងដែរ។ ក្រោយពីខិតខំធ្វើការ ដែលបានរៀបរាប់ខាងលើ គាត់សន្សំលុយបាន១២០០ដុល្លារ ហើយលុយនេះ គាត់យកទៅទិញដីកសិដ្ឋាន ដែលមានទំហំ១៦ម៉ឺនម៉ែត្រការ៉េ នៅក្នុងរដ្ឋ Nebraska។  បន្ទាប់មកគាត់បានចាប់ផ្ដើមវិនិយោគជាបន្តបន្ទាប់ទៅលើភាគហ៊ុននិងអចលនទ្រព្យដែលធ្វើឲ្យគាត់កសាងទ្រព្យរាប់ពាន់លានដុល្លារដល់សព្វថ្ងៃ។

គាត់ត្រូវបានគេចាត់ទុកជាអ្នកវិនិយោគជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តអាចហៅបានថាជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ហើយ។

នៅវ័យ១១ឆ្នាំ គាត់ចេះទិញហ៊ុនដោយទិញហ៊ុន ក្នុងតម្លៃ៣៨ដុល្លារក្នុង១ហ៊ុន។ មិនយូរប៉ុន្មានពេលហ៊ុនគាត់ឡើងដល់៤០ដុល្លារ ក្នុងមួយហ៊ុនគាត់ក៏លក់ចេញភ្លាម។ យ៉ាងណាមិញហ៊ុនដែលគាត់លក់ក្នុងតម្លៃ៤០នោះ មិនបានមួយឆ្នាំស្រួលបួ​លផងក៏ឡើងដល់២០០ដុល្លារក្នុងមួយហ៊ុន។ការទិញលក់ហ៊ុនតាមអារម្មណ៍បានបង្រៀនគាត់នូវមេរៀនដ៏មានតម្លៃនោះគឺចេះអត់ធ្មត់ហើយវិនិយោគជាមួយភាពច្បាស់លាស់។

គាត់អនុវត្តមេរៀននេះ ក្នុងការវិនិយោគដែលធ្វើឲ្យគាត់កសាងទ្រព្យសម្បត្តិ ពីការវិនិយោគហ៊ុន បានរាប់ពាន់លានដុល្លារ៕

Plans revealed for the ‘world’s greenest highway’ in Dubai

Plans for a new mega-project which would make Dubai home to “the world’s greenest highway” have been unveiled.

The “Dubai Green Spine” project has been designed to transform Sheikh Mohammad Bin Zayed Road into a 64-kilometre-long sustainable corridor.

The ambitious project, which aligns with the Dubai 2040 Urban Master Plan, includes an extensive solar-powered tram system connecting many of Dubai’s neighbourhoods between Muhaisnah and Dubai Industrial City.

Dubai plans on becoming a 20-minute city where residents are able to reach anywhere by foot or by bicycle within, well, 20 minutes.

At an estimated cost of more than Dhs36 billion, plans would feature more than a million trees as well as urban farms and gardens to promote sustainable living.

Plans for the project have been unveiled by Dubai-based urban planning and development firm URB and remain in the concept stage for now, with no official announcement from the city.

URB has previously announced plans to plant 100 million mangrove trees and for a 93-kilometre air-conditioned walking and cycling track called The Loop.

Planners estimate that, if introduced, it would reduce the CO2 emissions of Dubai by 1 million tonnes annually.

It would be able to harvest 300 Megawatts of clean energy and power approximately 130,000 homes.

The plans also include a sustainable urban drainage system which would be capable of absorbing rainfall and reduces the risk of flooding in a city which often struggles when it is stormy.

Source: Time out

វិទ្យាស្ថានតេជោសែនចុះMOUជាមួយវិទ្យាស្ថាន ខុង ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកនឹម សុធា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSIPWT) និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងសំណេះសំណាលក្នុងអង្គពិធី នាថ្ងៃទី១១ កក្កដា លោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់នេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងដើរតួយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការវិស័យអប់រំកម្ពុជា–ចិន និងការបណ្តុះបណ្តាលភាសាចិន និងជំនាញបច្ចេកទេស ដល់និស្សិតរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានព្រមព្រៀង និងកំណត់ខ្លឹមសារនៃអនុស្សរណៈនេះឡើង ក្នុងគោលបំណងធានានិរន្តភាព និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការរៀបចំថ្នាក់បណ្តុះបណ្តាលភាសាចិន សម្រាប់មន្ត្រីរាជការ បុគ្គ​លិក និងនិស្សិតវិទ្យាស្ថាន និងមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន៕

Asean’s free trade successes are only the beginning

An upgrade to the Southeast Asian bloc’s key trade agreement holds huge potential for businesses that can keep up with a changing regulatory environment.

There’s no doubt Southeast Asia has been the lucky winner in the realignment of global supply chains. But when digging deeper, it’s clear this recent influx of foreign investment and international businesses has little to do with luck.

At a time when many governments are putting up barriers, Asean’s commitment to open trade has helped increase the region’s total exports by nearly 40% in the four years leading to 2022, reaching US$1.96 trillion.

This effort is supported by a number of important and growing free trade deals, including the Regional Comprehensive Economic Partnership, which came into effect in 2022, covering the 10 Asean members plus Australia, New Zealand, Japan, South Korea and China.

This effort is supported by a number of important and growing free trade deals, including the Regional Comprehensive Economic Partnership, which came into effect in 2022, covering the 10 Asean members plus Australia, New Zealand, Japan, South Korea and China.

Businesses in Asean can also look to the Comprehensive and Progressive Agreement for Trans-Pacific Partnership and bilateral treaties, such as the EU-Vietnam free trade agreement (FTA), to increase access to new markets and create opportunities in the region. We’re seeing increasing awareness of these agreements among our clients, who are keen to understand how they can benefit their growth.

Alongside an expanding network of bilateral and regional FTAs, closer integration within the Asean bloc is increasing its appeal to international businesses and those seeking expansion.

By  Krisda Phatcharoen is head of wholesale banking with HSBC Thailand.

Source: Bangkok Post

ថៃកំណត់យកខែសីហា ដើម្បីស្ទាបស្ទង់ចំនួនពលរដ្ឋចិន មកទស្សនាកោះភូកេតក្នុងត្រីមាសទី៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកជំនាញអះអាងថា នៅខែសីហាខាងមុខ គឺជាខែមួយដ៏សំខាន់ សម្រាប់ព្យាករណ៍ចំនួនពលរដ្ឋចិន ដែលនឹងមកទស្សនាកោះភូកេត នៅត្រីមាសទី៤ ខណៈការផ្គត់ផ្គង់ខុនដូនៅលើកោះនេះ បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានលើកឡើងថា ជាធម្មតា ទីភ្នាក់ងារទេសចរណ៍ចិន តែងមកទស្សនាកោះភូកេតក្នុងខែសីហា ដើម្បីស្វែងរកកន្លែងស្នាក់នៅ និងស្ទាបស្ទង់ផលិតផលទេសចរណ៍ ក្នុងគោលដៅរៀបចំដំណើរកំសាន្ត ក្នុងខែតុលាខាងមុខ។

លោកបានបន្តថា “ការមកដល់នៃទីភ្នាក់ងារទេសចរណ៍ចិននៅខែក្រោយ នឹងអនុញ្ញាតឱ្យយើងអាចធ្វើការ ស្ទាបស្ទង់មើលថា តើពលរដ្ឋចិននឹងមកលេងកំសាន្ត នៅកោះភូកេតក្នុងត្រីមាសទី៤ខាងមុខ ដែរឬទេ?”។ លោកជឿជាក់ថា “ការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរណ៍ចិន នឹងផ្តល់ផលវិជ្ជមានចំពោះទីផ្សារខុនដូ នៅលើកោះនេះ ព្រោះនាពេលកន្លងមក ចិនគឺជាជនជាតិបរទេស ដែលទិញខុនដូច្រើនជាងគេនៅប្រ ទេសថៃ”។

យោងតាមមជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យថៃ(REIC) បានរាយការណ៍ថា ជនជាតិចិន និងរុស្ស៊ីបាននាំមុខគេ ក្នុងចំណោមជនបរទេសផ្សេងទៀត ដែលទទួលបានការផ្ទេរខុនដូច្រើនជាងគេបង្អស់ ក្នុងអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០២៣។

លោក Nattha បានព្យាករណ៍ថា “ការផ្គត់ផ្គង់ខុនដូថ្មីសរុបចំនួន៥.៧៣៩យូនីត នឹងត្រូវបានដាក់បញ្ចូល ទៅក្នុងទីផ្សារនៅកោះភូកេតក្នុងឆ្នាំ២០២៤នេះ ហើយការត្រលប់មកវិញរបស់ពលរដ្ឋចិន ពិតជាមានសារៈសំខាន់ណាស់”។

លោកNattha បានបន្ថែមថា ជនជាតិចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារខុនដូ ដោយសារពួកគេចូលចិត្តកំសាន្តនៅលើកោះនេះ ពេញមួយឆ្នាំតែម្តង មិនដូចជនជាតិអឺរ៉ុប ដែលភាគច្រើនមកលេង ក្នុងរដូវកាល High season ខណៈពលរដ្ឋមកពីតំបន់មជ្ឈឹមបូព៌ា និងឥណ្ឌាចូលចិត្តមកកំសាន្តនៅរដូវវស្សា៕ប្រភព: Bangkok Post៕