ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យលទ្ឋភាពដាក់លក់ទំនិញកម្ពុជានៅក្នុងក្រុមហ៊ុនAmazon

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន Amazon ​ដើម្បី​ពិភាក្សា​លទ្ធភាព​ដាក់លក់ទំនិញកម្ពុជា នៅក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ។

ក្រសួង​ពាណិជ្ជកម្មបាន​ឲ្យ​ដឹង​ថា ជំនួប​នេះ​ធ្វើ​ឡើង​រវាង​លោកស្រី ជា រដ្ឋា រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម ​ជាមួយ​លោក Darren Ong ដែល​ជា​អ្នកចាត់ការ​ជាន់​ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន Amazon ដោយ​មាន​ការ​ចូលរួម​ពី លោក​ស្រី​ ចាន់ សុខរស់ (Chann Sokros) តំណាង​ស្ថានទូត​អាមេរិក។

កិច្ច​ប្រជុំ​នេះ ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង ​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព ​ក្នុង​ការ​ចូល​រួម​សហការ​រវាង​កម្ពុជា ​និង​ក្រុមហ៊ុន ​Amazon​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ផុស​ផុល ​ពី​អ្នក​លក់​កម្ពុជា​លើ​ថ្នាល​ពាណិជ្ជកម្ម ​តាម​អនឡាញ​ Amazon​ និង ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ឌីជីថល និង​លើក​កម្ពស់​សេដ្ឋកិច្ច​ឌីជីថល​រវាង​ប្រទេស​កម្ពុជា ​និងAmazon.com”។

Amazon គឺជាទីផ្សារ​លក់​ផលិតផល​​លំដាប់​ទី១ ​នៅ​លើ​ពិភពលោក​ ដែល​មាន​អ្នក​ចូល​ទស្សនា ​ស្វែង​រក​ទិញ​ផលិត​ផល​ជិត៤.៨ ពាន់​លាន​ដង​ក្នុង​មួយ​ឆ្នាំ។

យ៉ាងណា​ក៏ដោយ មិន​មាន​ព័ត៌មាន​លម្អិត​ថាតើ​ការ​ចរច​ពិភាក្សា​នេះ ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ដោយ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម មិន​ទាន់​បាន​ឆ្លើយ​តប​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ។​

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជាបាន​យល់​ថា ការផ្សព្វ​ផ្សាយ​លក់​ផលិត​ផ​ល​ជា​រឿង​សំខាន់​ណាស់ ​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​មាន​ផលិតផល​ល្អ​ហើយ។ ដូច្នេះដំណាក់​ដំបូង គួរ​មាន​ការ​ពិនិត្យ​ផលិតផល​ណា​មួយ​ដែល​មាន​គុណភាព ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក និង​អ្នក​ភ្ញៀវទេសចរ​បរទេស​ ដែល​មក​ទស្សនា​ស្រុក​ខ្មែរ។ ​

បន្ទាប់​មក ទើប​យក​ផលិតផល​នោះ ​ដាក់​លក់​នៅ​លើ​ទីផ្សារ​អនឡាញ​ល្បីៗ។

លោក​បន្ត​ថា បន្ទាប់​ពី​បានទៅ​ដល់​ទីផ្សារ​អនឡាញ​អន្តរជាតិ​ហើយ ត្រូវ​អង្កេត​មើល​បន្ត​ទៀត​ថា​ តើ​ផលិតផល​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូចម្ដេច​ខ្លះ ​ពី​អ្នក​ប្រើប្រាស់​អន្តរជាតិ។

លោកបញ្ជាក់​ថា “ជា​ទស្សនៈ​របស់​ខ្ញុំ បើ​យើង​មិន​បាន​ផ្សពផ្សាយ​លក់​ ក្នុង​ស្រុក​ឲ្យ​បាន​ទូលំទូលាយ ហើយ​ទៅផ្សព្វផ្សា​យ​​នៅ​លើ​ទីផ្សារ​អនឡាញ​អន្តរជាតិ វា​ក៏ជា​ការ​ខាត​ដែរ ព្រោះ​វា​អាច​មាន​ការ​ចំណាយ​ខ្ពស់”។ លោកបន្តថា “បើ​យើង​យក​ផលិតផល​របស់​យើង​ ដែល​គេ​មិន​ស្គាល់​សោះ ​ទៅផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ល្បីៗ គឺយើង​ចំណាយ​សម្រាប់​ពាណិជ្ជកម្ម​ខ្ពស់ យើង​អត់​អាច​ទទួល​បាន​ផល​ត្រូឡប់​មក​វិញ​ច្រើន​ទេ”៕

បច្ចុប្បន្ន​នេះ ផលិតផល​របស់​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​ អនឡាញAlibaba ដូចជា ម្រេច អាហារ​សម្រន់ គ្រាប់​ស្វាយ​ចន្ទី ដំណាប់​ស្វាយ ដំណាប់ជាដើម៕

Manila Casinos To Benefit From Increased Air Traffic With Seoul’s Incheon International

Manila casinos are expected to benefit from the Philippines and South Korean governments agreeing to expand weekly air service between the two capital cities.

Aviation government officials from the two Asian countries last week signed a memorandum of understanding that will increase weekly seat capacity to 30,000 from 20,000 seats each way from Manila Ninoy Aquino International and Seoul Incheon International. The agreement expands passenger traffic to and from the capital metros, which are among the world’s most populated.

The Manila metro is home to approximately 13 million people, while Seoul has about 25.5 million residents.

Manila and Incheon are both commercial casino markets, though the casinos at Incheon International are reserved for foreigners only. Manila’s Entertainment City casinos — Okada, City of Dreams, Solaire, and Newport Resorts World — welcome both domestic and foreign guests.

The Philippines’ gaming industry continues to grow post-COVID-19. The Southeast Asia nation has benefited from pent-up demand that grew during the pandemic and China’s crackdown on junket groups that had kept Macau’s VIP high roller rooms busy for decades.

Those junkets, which had catered to mainland China’s elite, have refocused their operations to more favorable operating climates like the Philippines. Many of the travel organizers have also looked to other rich countries in Asia where gambling is outlawed or heavily restricted such as South Korea.

The Philippines Department of Tourism reports that South Korea has been the largest feeder country for foreign visitors to the archipelagic nation this year. The Philippines has reportedly welcomed nearly 793K Koreans from January through June, or 28% of the country’s total foreign visitation.

Source: Casino.org

ASEAN Express completes first inbound trip

The cargo train ASEAN Express, connecting Malaysia, Thailand, Laos, and China, returned to Malaysia on Thursday after a 14-day trip to Chongqing, China, marking its first completed inbound trip.

The train, carrying 20 wagons of 40-m containers, started its journey on June 27.

“This is the first inbound trip; we hope that there will be more trips between the countries,” said Keretapi Tanah Melayu Bh (KTMB) chief operating officer Mohd Zain Mat Taha as quoted by the Malaysian newspaper The Star.

He noted that the one-way trip took about nine days and crossed Thailand, Laos, and China.

The schedule for the next cargo train and its frequency is unconfirmed. However, KTMB corporate planning head Abdul Salim Shah Abdul Aziz said that they currently expect two to three trips a month.

As the service grows, there will be daily trains, he added.

The ASEAN Express is expected to boost trade connectivity between Malaysia, Thailand, Laos, and China as it is a faster mode of transportation, taking nine days for goods to reach China as compared to between 14 and 21 days by sea.

Source: Vnexpress

កាសែត Bangkok Post៖ ព្រែកជីកហ្វូណនតេជោ នឹងជំរុញឱ្យ​កម្ពុជា​ស្ទុះទៅមុខ និងក្លាយជា​ខ្លា​តូច​មួយ

ដោយៈ គង់ លាងហួរ

ភ្នំពេញ: ការប្រកាសអនុវត្តន៍ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានទំហំទុនវិនិយោគប្រមាណ១,៧ពាន់លានដុល្លារអាមេរិក បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់កាន់តែខ្លាំងឡើងរបស់កម្ពុជា ក្នុងការស្វែងរកផលប្រយោជន៍ជាតិ។ 

លោក Kavi Chongkittavorn អ្នក​កាសែត​ជើង​ចាស់​ទទួលបន្ទុកផ្នែកកិច្ចការ​តំបន់ បានសរសេរអត្ថបទមួយ ដែលត្រូវបានចុះផ្សាយដោយកាសែត Bangkok Post ដែលមានខ្លឹមសារថា  “គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ​ជាប្រវត្តិសាស្ត្រមួយនេះ​ ​នឹងជំរុញឱ្យប្រទេស​កម្ពុជា​ស្ទុះទៅមុខ និងក្លាយជា​ខ្លា​តូច​មួយ​ ដែល​ពោរពេញដោយថាមពល ហើយកម្ពុជាពុំមែនជា​ប្រទេស​ ដែល​ហែកហួរ ​ដោយសារសង្រ្គាម​តទៅទៀត​ឡើយ”។ 

ក្រោមការដឹកនាំនាពេលបច្ចុប្បន្ន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Kavi សង្កេតឃើញថា “កម្ពុជាកំពុងប្រកាន់ជំហរកាន់តែរឹងមាំ បើទោះបីជាខ្លួនប្រ​ឈ​មមុខនឹងការជំទាស់ ពីប្រទេសជិតខាង ដូចជា វៀតណាម ដែលព្យាយាមវាយប្រហារ មកលើគម្រោងព្រែកជីកនេះជាញឹកញាប់”។

គម្រោងផ្លូវនាវាចរណ៍ប្រវែង១៨០គីឡូម៉ែត្រ ដែលមានទទឹងប្រវែង១០០ម៉ែត្រ និងមានជម្រៅ៥,៤ម៉ែត្រមួយនេះ នឹងតភ្ជាប់កំពង់ផែស្វយ័តក្រុងភ្នំពេញ ជាមួយឆ្នេរសមុទ្រខេត្តកែប នៅឈូងសមុទ្រថៃ ខណៈបច្ចុប្បន្ន កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់កំពង់ផែ របស់វៀតណាម សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ជាពិសេសគឺ កំពង់ផែ Cai Mep។

នៅពេលគម្រោងត្រូវបានសាងសង់បញ្ចប់រួចរាល់ ព្រែកជីកថ្មីនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការពឹងផ្អែករបស់កម្ពុជា ទៅលើប្រទេសវៀតណាម ដោយសារកប៉ាល់កម្ពុជានឹងអាចបើកបរ តាមរយៈផ្លូវវាងពីទឹកដីវៀតណាម បានទាំងស្រុង។

ការប្រកាសអភិវឌ្ឍន៍គម្រោងនេះឡើងបានជំរុញឱ្យមានការចាប់អារម្មណ៍និងការជជែកពិភាក្សាគ្នាយ៉ាងច្រើន។យ៉ាងណាម៉ិញកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្ថាបនាគម្រោងនេះឱ្យទទួលបានជោគជ័យទោះបីជាភាគីវៀតណាមបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានយ៉ាងណាក្តី។

គិតរហូត​មក​ដល់​ពេល​នេះ បណ្តាប្រទេស​ដែល​ស្ថិតនៅជាប់​អាងទន្លេ​មេគង្គខាង​ក្រោម​ផ្សេង​ទៀត ដូចជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និង​ប្រទេសថៃ បាន​រក្សាភាពស្ងៀមស្ងាត់​ និងមិនបង្ហាញប្រតិកម្មអ្វីឡើយចំពោះគម្រោងនេះ។

ក្នុងនាមជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​ជាយុទ្ធសាស្ត្រ ព្រែក​ជីកហ្វូណនតេជោ​ នឹង​ជួយបង្កើន​ការ​តភ្ជាប់​របស់​កម្ពុជា និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ផ្លូវទឹក និង​កំពង់ផែ​របស់វៀតណាម។ សំខាន់​ជាង​នេះ​ទៅ​ទៀត គម្រោងផ្លូវនាវាចរណ៍នេះ ក៏​នឹងតំណាងឱ្យកេរដំណែល ​របស់​សម្តេចតេជោ ហ៊ុន សែន អតីត​​នាយក​រដ្ឋមន្ត្រីកម្ពុជាផង​ដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំរដ្ឋាភិបាលបន្តវេនពីសម្តេចតេជោ បាន​ចាត់ទុក​គម្រោងព្រែកជីកនេះ​ថា​ ជា “ការដកដង្ហើម​តាម​ច្រមុះ​របស់​កម្ពុជាខ្លួនឯង ដោយមិនខ្ចីច្រមុះគេដក” ដែល​ការណ៍នេះឆ្លុះ​បញ្ចាំង​ឱ្យឃើញ ពី​បំណងប្រាថ្នា​របស់​កម្ពុជា ដើម្បីជំរុញស្វ័យភាព​យុទ្ធសាស្ត្រ​ឱ្យកាន់តែ​ខ្លាំង។

ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ខ្លួន កម្ពុជាគ្រោងនឹងប្រារព្ធពិធី បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ដែលចំនឹងថ្ងៃកំណើតរបស់សម្តេចតេជោតែម្តង ព្រោះសម្តេចគឺជាតួអង្គដ៏សំខាន់បំផុត ក្នុងការផ្តួចផ្តើមគម្រោងព្រែកជីកនេះ ឱ្យលេចជារូបរាងឡើង។

បន្ថែមពីលើនេះ រដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រជាពល​រដ្ឋនៅទូទាំងប្រទេសចូលរួមទូងស្គរ និងរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរក្នុងឱកាសនោះ ហើយថ្នាក់ដឹកនាំក្រសួង–ស្ថាប័នរដ្ឋនានា ​ក៏​បាន​សំណូមពរ​ដល់​គ្រប់វត្ត​អារាម ទូង​ស្គរ​ទៅតាមពេលវេលាកំណត់ ដើម្បី​ប្រារព្ធ​ពិធី​នេះ ឱ្យកាន់តែអធិកអធ័ម៕ប្រភព: Bangkok Post៕

River Seine to have flying taxi landing pad at Paris Olympics

An official decree said that the pad “can be used until December 31, 2024” after months of suspense over whether the taxis would take to the air during the July 26 – August 11 Games.

The landing site will float on the Seine near the Austerlitz railway station in southeastern Paris.

Flights will be limited to two per hour, between 8:00 am to 5:00 pm, and no more than 900 over the whole trial period “given the experimental nature” of the vehicles, the decree read.

Private firms involved in the flying taxi project include Paris airport operator ADP and Germany-based Volocopter.

Its “Volocity” two-seaters are fitted with 18 electric-powered rotors on a circular frame above the fuselage.

They hope to use the global draw of the Olympics to show that the technology can efficiently link “vertiport” take-off and landing sites.

While four vertiports — airports for vertical take-off and landing vehicles — have already been set up in the Paris suburbs, including one at Charles de Gaulle airport, the Austerlitz site will be the first within the city proper.

Backers tout flying taxis as a low-carbon form of aviation and hope future larger versions could be used as ambulances or in other roles.

But many city officials in Paris have derided the plans as harmful to the environment.

People close to mayor Anne Hidalgo told AFP Tuesday that city hall would challenge the landing pad permit in court.

France’s national environment authority found that an impact assessment for the landing pad was “incomplete” on issues including noise pollution, energy consumption and greenhouse emissions.

Neither have the taxis been certified by the European Union’s Aviation Safety Agency (EASA) — meaning operators can only offer free demonstration flights during the Games.

Source: France2024

ខ្សែរថភ្លើងដឹកទំនិញតភ្ជាប់តំបន់អាស៊ានជាមួយប្រទេសចិនបានបញ្ចប់ការធ្វើដំណើរជើងដំបូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: រថភ្លើងដឹកទំនិញមួយខ្សែ ដែលតភ្ជាប់រវាងប្រទេសម៉ាឡេស៊ី ថៃ ឡាវ និងចិន បានបកវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីបានធ្វើដំណើរ ទៅកាន់ទីក្រុង Chongqing នៅក្នុងប្រទេសចិន ដែលនេះគឺជាជោគជ័យមួយសម្រាប់វិស័យភស្តុភារ។

ខ្សែរថភ្លើងខាងលើមានឈ្មោះថា “ASEAN Express”។ រថភ្លើង បានដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន ដោយបានចាប់​ផ្តើម​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី២៧ ខែមិថុនា និងបានត្រឡប់មកដល់ប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា។

លោក Mohd Zain Mat Taha ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Keretapi Tanah Melayu Bh (KTMB) បានលើកឡើងថា “នេះគឺជាការធ្វើដំណើរលើកដំបូង ហើយយើងសង្ឃឹមថា នឹងមានការដឹកជញ្ជូនទំនិញបន្ថែមទៀត រវាងប្រទេសទាំង៤”។

កាលវិភាគសម្រាប់ដំណើរការរថភ្លើង ដឹកទំនិញជើងទី២ មិនត្រូវបានបញ្ជាក់នៅឡើយទេ។ យ៉ាងណាមិញ បច្ចុប្បន្នខ្សែរថភ្លើងថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចេញធ្វើដំណើរចន្លោះពី២ជើង ទៅ៣ជើងក្នុងមួយខែ។

រថភ្លើង ASEAN Express ត្រូវបានគេរំពឹងថា នឹងជួយជំរុញការតភ្ជាប់ទំនាក់ទំនង ដោះដូរពាណិជ្ជកម្មរវាងប្រទេសម៉ាឡេស៊ី ថៃ ឡាវ និងចិន ដោយសារនេះ គឺជាមធ្យោបាយដឹកជញ្ជូនលឿនជាងមុន ដោយចំណាយពេល៩ថ្ងៃ ក្នុងការដឹកជញ្ជូនទំនិញទៅដល់ប្រទេសចិន បើធៀបនឹងការដឹកទំនិញតាមផ្លូវសមុទ្រ ដែលត្រូវចំណាយពេលចន្លោះពី១៤ថ្ងៃ ទៅ២១ថ្ងៃ៕ប្រភព: vnexpress៕

ថ្នាក់ដឹកនាំCVEA LAND MATCHINGបន្តជួបគ្នាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបន្តកិច្ចប្រជុំ CVEA LAND MATCHING។

កិច្ចប្រជុំជារៀងរាល់សប្តាហ៍តែងតែមានការចែករំលែកចំណេះដឹងបទពិសោធន៍ចែករំលែកពីការលក់និងតម្រូវការអចលនទ្រព្យសំរាប់សមាជិកដែលបានចូលរួម។

តាមព័ត៌មានដែលបានបង្ហោះ លើផេកសមាគមនេះបានឲ្យដឹងថា CVEA Land Matching មិនមែនគ្រាន់តែជាការប្រមូ​លផ្តុំជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែ​ជាចលករ ដែលផ្តល់នូវអត្ថប្រ​យោ​ជន៍ទៅវិញទៅមក។

សមាគមនេះបានបញ្ជាក់ថា “យើងសហការគ្នារ ផ្លាស់​ប្តូរ​គំនិត​គ្នា និងជួយគាំទ្រគ្នា ដើម្បីបង្កើតឱកាសពាណិជ្ជកម្មថ្មីៗជាមួយគ្នា”៕

តើការិយាល័យនៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ាន មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ាន ហាក់កំពុងបង្ហាញសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ឥទ្ធិពលនៃវិបត្តិអចលនទ្រព្យចិន  ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលធំៗនៅលើពិភពលោក។

ក្នុងនោះទីផ្សារអចលនទ្រព្យពាណិជ្ជកម្មដូចជាការិយាល័យជាដើមបានស្ទុះងើបឡើងវិញយឺតសន្សឹមៗក្រោយពីបណ្តាក្រុមហ៊ុនបរទេសធំៗបានសម្រុកបើកអាជីវកម្មរបស់ពួកគេនៅតំបន់អាស៊ានដើម្បីងាកចេញពីប្រទេសចិនដែលកំពុងជាប់ផុងក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។

ខាងក្រោមនេះ ជាស្ថានភាពតម្លៃទីផ្សារការិយាល័យ ក្នុងទីក្រុងចំនួន៣ របស់តំបន់អាស៊ាន គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១: ទីក្រុងសិង្ហបុរី

ថ្លៃជួលការិយាល័យកម្រិតA ជាមធ្យមក្នុងមួយខែនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងសិង្ហបុរី បានកើនឡើង០,៥% ដល់១១,៦៣ដុល្លារសិង្ហបុរី (ប្រហែល៨,៦៦ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ (ប្រមាណ៩៣,២២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ) បន្ទាប់ពីសម្រេចបានកំណើន០,៧% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers ។

ចំណែក អត្រាការិយាល័យទុកទំនេរចោល គ្មានអ្នកជួលនៅតំបន់ខាងលើដដែល បានធ្លាក់ចុះពី២,៦ភាគរយក្នុងត្រីមាសទី១ មកនៅត្រឹម២,៣ភាគរយក្នុងត្រីមាសទី២ ខណៈអគា​រការិយាល័យ សម្រាប់ដាក់លក់មានតម្លៃ ជាមធ្យមចំនួន២.២៧០ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ(ប្រមាណ២៤.៤៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ)។

ទី២: ទីក្រុងហ្សការតា ប្រទេសឥណ្ឌូនេស៊ី

ថ្លៃជួលការិយាល័យកម្រិតA នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងហ្សាការតា បានធ្លាក់ចុះ១,៨៣%ដល់១៣,០៧ដុល្លារ ក្នុងមួយហ្វីតការ៉េ (ប្រមាណ១៤០,៧ដុល្លារក្នុងមួយម៉ែត្រការ៉េ)ក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Collierដដែល។

ចំណែក អត្រាការិយាល័យ ដែលគេទុកទំនេរចោលគ្មានអ្នកជួល បានធ្លាក់ចុះ២,៣៨ភាគរយ មកនៅត្រឹម២៤,៥ភាគរយក្នុងត្រីមាសទី២ ខណៈអគារការិយាល័យសម្រាប់ដាក់លក់មានតម្លៃជាមធ្យម ចំនួន៣.០៤០ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ(ប្រមាណ៣២.៧១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ)។

ទី៣: ទីក្រុងគូឡាំឡាំពួរ ប្រទេសម៉ាឡេស៊ី

ថ្លៃជួលការិយាល័យកម្រិតA នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងគូឡាឡាំពួរ បានកើនឡើងដល់១,៤៧ដុល្លា​រក្នុងមួយហ្វីតការ៉េ (ប្រមាណ១៥,៨២ដុល្លារក្នុងមួយម៉ែត្រការ៉េ)ក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cushman& Wakefield។

ចំណែក អត្រាការិយាល័យទំនេរ គ្មានអ្នកជួលបានកើនឡើងដល់២៧,៥ភាគរយ ខណៈដែលការផ្គត់ផ្គង់ការិយាល័យដែលមានស្រាប់ នៅក្នុងស្តុក(Inventory)មានទំហំចំនួនជាង៥,៦៤លានម៉ែត្រការ៉េ៕ប្រភព: Edgeprop៕

មន្រ្តីសាធារណៈការ និងជប៉ុនបើកកិច្ចប្រជុំទាក់ទងនឹងគំរោងហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមមន្រ្តីសាធារណៈការកម្ពុជា ជប៉ុនបានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេ​សជប៉ុន។

លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងតាមរយ:វីដេអូពីចម្ងាយ ដោយតំណាងមកពីក្រសួ​ងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិភាក្សាការ​ងារស្តីពី ការរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធា​រណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន ដែលកម្មវិធីនេះ គ្រោងនឹងរៀបចំឡើងនាថ្ងៃទី ២២ កក្កដា ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal៕

និយ័តករហាមប្រជាពលរដ្ឋប្រើប្រាស់សេវាកម្មទិញ លក់ ជួល​អចលនទ្រព្យជាមួយម្ចាស់ផេកចំនួន៤

ដោយៈ គង់ សូរិយា

ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបង្ហា​ញពីផេកបណ្តាញទំនាក់ទំនងសង្គមចំនួន៤ ដោយហាមប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់សេវាកម្ម ទិញ លក់ ជួលជាមួយម្ចាស់ផេកចំនួន៤។

យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករអនបគ្មានចុះលេខនិងចុះថ្ងៃទី៩កក្កដាឆ្នាំ២០២៤បានឲ្យដឹងថានិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថាម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន៤បាននិងកំពុងធ្វើអាជីវកម្ម​ ភ្នាក់ងារអចលនវត្ថុ ដោយគ្មានអាជ្ញាប័ណ្ណ។

ម្ចាស់គណនីហ្វេសបុកទាំងបួននោះរួមមានទី១ធីអិលអរៀលធីឯកទី២វិនិយោគដីទី៣ Elites Realty និងទី៤ One Real Estate។

និយ័តករបានបញ្ជាក់ថាសូមសាធារណៈជនទាំងអស់គួរបញ្ឈប់ការប្រើប្រាស់សេវាកម្មក្នុងការទិញលក់ជួលនិងចូលរួមធ្វើអាជីវកម្មឬពាក់ព័ន្ឋជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលើដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕