The world’s fastest-growing big economy is living up to its billing

India has reported surprisingly robust economic growth, ending 2023 on a high note and providing a boost to Prime Minister Narendra Modi just weeks before an election that could give him a third term in office.

Gross domestic product (GDP) in the world’s fastest growing major economy surged 8.4% in the final three months of 2023 compared with a year prior, up from growth of 7.6% in the June-to-September period, the country’s statistics office said Thursday.Laborers work at a construction site in Mumbai in November 2023.The latest increase was much stronger than analysts expected and means India’s economy “ended last year with a bang,” Thamashi De Silva, assistant India economist at Capital Economics, wrote in a note.

“That pace of growth was the strongest among major economies last quarter,” she added.
The data will further bolster optimism over the economic prospects of the world’s most populous nation.

According to a report Wednesday from real estate consultancy Knight Frank, the number of ultra-rich Indians, those with a net worth of at least $30 million, will rise 50% over the five years to 2028, the biggest increase globally.

Buoyed by the strong GDP numbers, India’s stock markets hit new all time highs on Friday. Indian investors have been driving shares steadily higher over the past 12 months, pushing the combined value of companies listed on India’s exchanges above $4 trillion late last year.

The International Monetary Fund expects India’s economy to expand by 6.7% for the fiscal year through March, while the Modi government has a much higher estimate of 7.6%. The IMF projects the economy to grow by 6.5% in the fiscal year starting April 1.

“Robust 8.4% GDP growth…shows the strength of Indian economy and its potential,” Modi said on X Thursday.

“Our efforts will continue to bring fast economic growth which shall help 140 crore [1.4 billion] Indians lead a better life.”

A sustained expansion will rapidly push India up the rankings of the world’s biggest economies. Analysts at Jefferies expect the country to become the world’s third-largest economy by 2027, up from fifth currently.Source: CNN

ទីក្រុងបាងកកដាក់ចេញវិធានការការពារភ្ញៀវទេសចរបរទេសពីការលក់កោរដោយអាជីវករក្នុងស្រុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលទីក្រុងបាងកក (BMA) បានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ កាលពីពេលថ្មីៗនេះ ដើម្បីការពារភ្ញៀវទេសចរបរទេស ពីការដំឡើងថ្លៃហួសកម្រិត ពីសំណាក់អ្នកលក់ដូរនៅក្នុងស្រុក។

រដ្ឋបាលក្រុងបាងកក បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីស្ថានភាពចរាចរណ៍ និងបញ្ហារបស់ភ្ញៀវទេសចរបរទេស ដែលត្រូវបានបង្ខាំងដោយរ៉ឺម៉កកង់៣ និងអ្នករត់តាក់ស៊ី ដោយបង្ខិតបង្ខំពួកគេឱ្យទិញទំនិញ និងសេវាកម្មពីហាងរបស់អ្នកស្គាល់គ្នា។ថ្លែងក្រោយកិច្ចប្រជុំ លោកស្រីWanthanee Wattana លេខា ធិការអចិន្ត្រៃយ៍របស់រដ្ឋបាលទីក្រុងបាងកក បានអះអាងថា យើងនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត និងបំពាក់បណ្តាញកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានការបំពានច្បាប់ចរាចរណ៍ ការបិទចិញ្ចើមផ្លូវដោយអាជីវករ និងការបំពានការហាមចតលើដងផ្លូវធំៗ។

វិធានការផ្សេងទៀត រួមមាន ការបិទស្ទីគ័រនៅលើតុកតុក តាក់ស៊ី និងហាងនានា ដើម្បីបញ្ជាក់ថា សេវាទាំងនេះនឹងមិនគិតថ្លៃលើសពីភ្ញៀវទេសចរ និងត្រូវ​បាន​ចុះ​បញ្ជី​ដោយរដ្ឋបាលក្រុងបាកក។

លោកស្រី Wanthanee បានបន្តថា “រដ្ឋបាល BMA នឹងសហការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីត្រួតពិនិត្យ និងផាកពិន័យជនឆ្លៀតឱកាស ដែលគិតលុយលើសពីភ្ញៀវទេសចរ ដោយកត់សម្គាល់ថា ខ្លួនក៏នឹងស្វែងរកជំនួយពីសាធារណជន ដើម្បីតាមដានឧក្រិដ្ឋកម្មបែបនេះផងដែរ”។

លោកស្រីបានបន្ថែមថា “រដ្ឋបាលក៏នឹងផ្តល់ព័ត៌មាន ដែលមានប្រយោជន៍សម្រាប់ភ្ញៀវទេសចរ ដូចជាការផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទ ដែលអាចហៅទៅស្នើសុំជំនួយ ឬការបោះពុម្ពសៀវ ភៅណែនាំប្រាប់ភ្ញៀវទេសចរ អំពីហាងដែលលក់ទំនិញ និងសេវាកម្មក្នុងតម្លៃសមរម្យ”៕

រដ្ឋាភិបាលអាមេរិកវិនិយោគ២,៥ពាន់លានដុល្លារបន្ថែមក្នុងគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់រដ្ឋចំនួន២

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលសហព័ន្ធអាមេរិក កំពុងពង្រឹងការប្តេជ្ញាចិត្ត ក្នុងការជួយរៃអង្គាសប្រាក់ ឱ្យបានចំនួន២,៥ពាន់លានដុល្លារ សម្រា​ប់សាងសង់រថភ្លើងល្បឿនលឿន ដែលមានឈ្មោះថា Brightline West។

ចំណែក ថវិកាដែលបានមកពីការរៃអង្គារនេះ គឺបូកបន្ថែមពីលើជំនួយឥតសំណង ចំនួន៣ពាន់លានដុល្លារ ដែលរដ្ឋាភិបាលសហព័ន្ធបានប្រកាសដាក់ចេញនៅក្នុងខែធ្នូ ឆ្នាំ២០២៣។

Brightline West គឺជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Las Vegas ក្នុងរដ្ឋ Nevada។

Brightline គឺជាឈ្មោះក្រុមហ៊ុនរថភ្លើងល្បឿនលឿនឯកជន តែមួយគត់របស់សហរដ្ឋអាមេរិក ខណៈគម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណាយថវិកាសាងសង់ចំនួន១២ពាន់លានដុល្លារ។

សេវាកម្មរថភ្លើងល្បឿនលឿន Brightline West អាចចាប់ផ្តើមបើកដំណើរការបានភ្លាមៗ នៅឆ្នាំ២០២៨ខាងមុខ ស្របពេលដែលទីក្រុង Los Angeles ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ។

នៅពេលសាងសង់បញ្ចប់រួចរាល់ រថភ្លើងល្បឿនលឿន ដែលបើកបរនៅលើផ្លូវដែកប្រវែង៣៥១គីឡូម៉ែត្រនេះ នឹងដឹកជញ្ជូនអ្នកដំណើររវាងពីទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Vegas ក្នុងល្បឿន២៩៩គីឡូម៉ែត្រនៅក្នុងមួយម៉ោង។

យោងតាមនាយកដ្ឋានដឹកជញ្ជូន របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រថភ្លើងនេះនឹងក្លាយជាប្រព័ន្ធរថភ្លើងអគ្គិសនី ពេញលេញ ដោយគ្មានការបំភាយឧស្ម័ន ហើយនឹងក្លាយជាទម្រង់ដឹកជញ្ជូនបៃតងនៅក្នុងសហរដ្ឋអាមេរិក ហើយគម្រោងនេះ ក៏នឹងបង្កើតការងារបានចំនួន៣៥.០០០កន្លែងផងដែរ៕

ក្រសួងសាធារណការសាងសង់ផ្លូវបានជាង២ម៉ឺនគីឡូម៉ែត្រលើគំរោងផ្លូវចំនួន៨៥០ខ្សែ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​នៅ​ឆ្នាំ​២០២៣ ​បាន​ដាក់​គោលដៅ​ស្ថាបនា​ និង​សាងសង់​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​ចំនួន​៨​៥​០​ខ្សែ ​ដែល​មាន​ប្រវែង​ជាង​២​ម៉ឺន​គីឡូម៉ែត្រ។

ក្នុងចំណោម​ផ្លូវ​ទាំងនោះ​ បាន​ក្រាល​កៅស៊ូ​ និង​បេតុង​បាន​ប្រវែង​ជាង​១​.​១​ម៉ឺន​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​៥​៦​.​៣៨% ​នៃ​ប្រវែង​ខ្សែ​ផ្លូវ​សរុប​។​

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ​ពីម្សិលមិញ​បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​៤​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​ក្រោម​ប្រធាន​បទ​ “​ពង្រឹ​ង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​គុណភាព​សំណង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការ​រៀបចំ​ច្បាប់​-​បទដ្ឋាន​គតិយុត្ត​ ​ការ​ផ្តល់​សេវា​ ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ឌី​ជី​ថល​”​។​

លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ​ដែល​អញ្ជើញ​ជា​អធិបតី​ នៅ​ក្នុង​ពិធី​នោះ​បាន​អាន​របាយការណ៍​សង្ខេប​ថា​ ​នៅ​ឆ្នាំ​២​០​២​៣​ក្រសួង​បាន​ស្ថាបនា ​និង​សាងសង់​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​៨​៥​០​ខ្សែ​ មាន​ប្រវែង​២​០​,០​១​៦​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​ប្រវែង​១​១,​​២​៨​៥​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​ ​៥​៦​,​៣​៨​% ​នៃ​ប្រវែង​ផ្លូវ​សរុប​។​

លោកបានបន្ត​ថា​ ​នៅ​ក្នុង​នោះ​ក្រសួង​បាន​ស្ថាបនា ​និង​សាងសង់​ផ្លូវជាតិ​ក​ម្រិ​ត​១​ ចំនួន​៩​ខ្សែ​មាន​ប្រវែង​សរុប​ ​២​២​,០​៥​៤​គីឡូ ម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​សម្រេច​បាន​១​០​០​%​។​

លោក​បាន​បន្ថែម​ថា ​ក្រសួង​បាន​ស្ថាបនា​ និង​សាងសង់​ផ្លូវជាតិ​ក​ម្រិ​ត​២​ចំនួន​៧​២​ខ្សែ ​មាន​ប្រវែង​សរុប​​៥​១,​​៣​៥​.​៨​៨​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​ និង​បេតុង​ប្រវែង​៣​​៩​៣​១​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​៧​៦​.​៥​៤​% ​នៃ​ប្រវែង​ផ្លូវ​សរុប​។​

លោកបានបន្ត​ថា ​ក្រសួង​បាន​ស្ថាបនា​ និង​សាងសង់​ផ្លូវ​ខេត្ត​ចំនួន​៧​៦​៩​ខ្សែ​ មាន​ប្រវែង​សរុប​​១​២,​​៦​២​៦​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​​៥,១០០​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​៤​០.៣៩%​នៃ​ប្រវែង​ផ្លូវ​សរុប​។​

នៅ​ក្នុង​ពិធី​បើក​សន្និបាត​នោះ​លោក​ ​ប៉េង​ ​ពោធិ៍​នា​​​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ ដែល​មិន​សម្រេច​តាម​គោលដៅ​ ​ហើយ​ក៏​មិនបាន​បញ្ជាក់​ពី​ថវិកា​សរុប​ ដែល​បាន​ចំណាយ​លើ​គម្រោង​ស្ថាបនា​ និង​ជួសជុល​ផ្លូវ​ទាំង​នោះ​ទេ​ ​ដោយ​គ្រាន់តែ​និយាយ​ថា​ ​គម្រោង​ស្ថាបនា​និង​សាងសង់​ផ្លូវ​ស្ពាន ​ដោយ​ប្រើប្រាស់​ថវិកាជាតិ​ និង​ថវិកា​ដៃគូ​អភិវឌ្ឍន៍​នានា​។​

លោកបញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កំពុង​ដំណើរការ ​សាងសង់​គម្រោង​ផ្លូវ​ស្ពាន​ ដោយ​ប្រើប្រាស់​ថវិកា​ដៃគូ​អភិវឌ្ឍន៍​ ​ដូចជា​ គម្រោង​ប្រើប្រាស់​ថវិកា​ប្រទេស​ចិន​សម្រា​ប់​ផ្លូវជាតិ​ចំនួន​៧​ខ្សែ ​មាន​ប្រវែង​សរុប​៥​៧​៥​.​២​៩​គីឡូម៉ែត្រ​ ​រួម​មាន​មាន​កំណត់​ផ្លូវជាតិ​លេខ​៧ ​ប្រវែង​៤​៥​.​៤​៨​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​១​០​ប្រវែង​១​៩​៨​.​៥​១​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៣​១​ប្រវែង​៥​៣​.​៣​៩​គីឡូ​ម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៣​៣​ប្រវែង​៥២.៥៧​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៤​១​ប្រវែង​៩​៥​.​២​៩​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៧​១​សេ​ប្រវែង​១​០​១​.​៣​៦​គីឡូម៉ែត្រ​ ​និង​ផ្លូវ​តភ្ជាប់​ពី​ក្រុង​ក្រចេះ​ប្រវែង​៣​១​.​៦​៩​គីឡូម៉ែត្រ​។​

គម្រោង​ប្រើប្រាស់​ថវិកា​ប្រទេស​ចិន​ សម្រាប់​សាង​សង់ស្ពាន​ចំនួន​ពីរ ​ប្រវែង​សរុប​២​៦​០​៦​.​៧​០​ម៉ែត្រ​ ​រួម​មាន​ស្ពាន​ឆ្លង​ទន្លេ​ក្រចេះ​ប្រវែង​១​៧​៦​១​ម៉ែត្រ​ ​និង​ស្ពាន​ចាក់​អង្រែ​ក្រោម​- ​ព្រែ​ប្រា​ប្រវែង​៨​៤​៥​.​៧​០​ម៉ែត្រ​។​

លោក​បន្ថែម​ថា​ ​ក្រសួង​កំពុង​ដំណើរការ​ គម្រោង​សាងសង់​ផ្លូវ​ដោយ​ប្រើប្រាស់​ថវិកា​ប្រទេស​ជប៉ុន ​មាន​មួយ​ខ្សែ​មាន​ប្រវែង​៣​៥​.​១​៤​គីឡូម៉ែត្រ​ ​គឺ​កំណត់​ផ្លូវជ​ាតិ​លេខ​៥​ពី​សិរីសោភ័ណ​ទៅ​ប៉ោយ​ប៉ែត​។​ ​គម្រោង​ប្រើ​ប្រស់​ថវិកា​ ប្រទេស​កូរ៉េ​ខាងត្បូង​មាន​មួយ​ខ្សែ​ផ្លូវ​ ​គឺ​ផ្លូវ​លេខ​ជាតិ​៤​៨​ប្រវែង​១​៤​៨​គីឡូម៉ែត្រ​។​

លោកបន្ត​​ថា ​សម្រាប់​គម្រោង​ប្រើប្រាស់​ថវិកា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ មាន​ពីរ​ខ្សែ​ផ្លូវជាតិ​ ប្រវែង​សរុប​៤​៣​.​២​០​គីឡូម៉ែត្រ​ ​រួម​មាន​ផ្លូវជាតិ​លេខ​​២​៣​ប្រវែង​១​៩​.​៨​៣​គីឡូម៉ែត្រ​ ​និង​ផ្លូវ​ខេត្ត​លេខ​​៣​១​២​ប្រវែង​២​៣​.​៣​៧​គីឡូ​ម៉ែត្រ​។​ ​ចំណែក​​គម្រោង​ប្រើប្រាស់​​ធ​នា​គារ​ពិភព​លោក​​​មាន​ប្រាំ​ខ្សែ​ផ្លូវ​ប្រវែង​សរុប​ ៣​២​៥​.​៧​៥​គីឡូម៉ែត្រ​ ​រួម​មាន​ផ្លូវជាតិ​លេខ​៤​ ​ប្រ​វែង​១​៩​៦​.​១​០​គីឡូម៉ែត្រ​ ​កំណាត់ផ្លូវ​ជាតិ​លេខ​៧​ប្រវែង​៣​១​.​២​៥​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៧​៣​ប្រវែង​៤​៩​.​៨​១​គីឡូម៉ែត្រ​ ​ព្រមទាំង​ផ្លូវ​ខេត្ត​លេខ​៣​៧​៧​ ​និង​ផ្លូវ​ខេត្ត​លេខ​​៣​៧​៧​A​ប្រវែង​៤​៨​.​៥​គីឡូម៉ែត្រ​៕​

គម្រោងផ្លូវជាតិ៥០C កំពង់ឆ្នាំង តភ្ជាប់ទៅកាន់ខេត្តកំពង់ធំនឹងត្រូវបើកការដ្ឋានសាងសង់ឱ្យបានក្នុងឆ្នាំនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី ជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា គម្រោងស្ថាបនាផ្លូវជាតិ៥០C ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ គឺជាជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤នេះ។

លោកបានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យគម្រោងនេះ ឈានទៅដល់ការចរចាតម្លៃ និងសម្រេចបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ។

ថ្លែងនាពិធីបិទសន្និបាតបូកសរុបវាយតម្លៃ ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីទិសដៅការ​ងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែន​​ការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ក្រសួង។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គ្រោងអនុវត្តគម្រោងជួសជុល ថែរទាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលនឹងត្រូវស្ថាបនាឡើងវិញនាពេលខាងមុខ។
ត្រៀមអនុវត្តគម្រោងសាងសង់ កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម), កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគ្រៀល), ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក), ផ្លូវជាតិលេខ៥០សេ (កំពង់ឆ្នាំង-កំពង់ធំ) និងស្ពានឆ្លងកាត់ទន្លេសាប ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដុំ), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)។

 ផ្លូវវាងក្រុងសៀមរាប ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម-ពាមរក៍) ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ផ្លូវក្រវាត់ក្រុងទី៣ ផ្នែកខាងកើត និងស្ពានឆ្លងទន្លតភ្ជាប់នឹងផ្លូវក្រវាត់ក្រុង និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជាដើម។

លោកស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោង ដែលលោកប៉េង ពោធិ៍នា បានលើកឡើងជាច្រើន ដើម្បីសម្រេចក្នុងឆ្នាំ២០២៤នេះ លោកស៊ុន ចាន់ថុល យល់ឃើញថាក្រសួងគួរតែ សម្រេចឱ្យបានការចរចាឱ្យបានចប់សព្វគ្រប់មួយគម្រោងសិន។

ក្នុងន័យនេះ ថ្នាក់ដឹកនាំរូបនេះ អះអាងថា នៅក្នុងឆ្នាំ២០២៤នេះ គឺធ្វើយ៉ាងណាសម្រេចឱ្យបាននូវ ការចរចាឱ្យបានចប់សព្វគ្រប់ ឬសម្រេចឱ្យបាននូវ ការបើកការដ្ឋានសាងសង់ផ្លូវ ៥០C តភ្ជាប់ពីពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដ្បិតថាគម្រោងនេះត្រូវបានប្រមុខរាជដ្ឋាភិបាលកម្ពុជា ប្រកាសជាគម្រោងអាទិភាពបំផុតក្នុងឆ្នាំនេះ។

លោកស៊ុន ចាន់ថុល គម្រោងស្ថាបនាផ្លូវ ៥០សេនេះ ក៏ត្រូវបានឯកឧត្តម ប៉ែង ពោធិ៍នា ធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរដើម្បីដាក់បញ្ចូល ជាគម្រោងសម្រាប់ឆ្នាំ២០២៤​។

តាមផែនការដែលក្រសួងសាធារណការ ធ្លាប់បានប្រកាស គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេនេះ មានប្រវែងប្រមាណ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ជាមួយខេត្តកំពង់ធំ ឆ្លងកាត់បឹងទន្លេសាប។ និងគម្រោងប្រើប្រាស់ រយៈពេលកសាងប្រមាណ៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ២៥០លានដុល្លារ៕

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៨ត្រូវបានជម្រុញយកចិត្ត ទុកដាក់ជាអាទិភាព

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗ មានដូចជា ព្រែកជីកហ្វូណនតេជោ គំរោងផ្លូវល្បឿនលឿន រថភ្លើងលើអាកាស ជាដើម ត្រូវបានជម្រុញឲ្យយកចិត្តទុកដាក់ជាអាទិភាព។

ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងក្នុងពិធីបិទសន្និបាតក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៩ កុម្ភៈ ដោយបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិសក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងជួយឱ្យក្រសួងអនុវត្តសម្រេចបានជោគជ័យ ជាចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកបន្តថា គម្រោងអទិភាពដែលក្រសួងសាធារណៈការត្រូវពិនិត្យយកចិត្តទុកដាក់មាន ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប -ប៉ោយប៉ែត គម្រោងសិក្សាផ្លូវរទះភ្លើងធុនស្រាលភ្នំពេញ -ព្រលានយន្តហោះភ្នំពេញថ្មី  គម្រោងសិក្សាផ្លូវរទះភ្លើងធុនស្រាលសៀមរាប -ព្រលានយន្តហោះសៀមរាបអង្គរ គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងក្រុងភ្នំពេញ គម្រោងសិក្សាលើកកម្រិតផ្លូវ រថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកល្បឿនលឿនភាគខាងជើង និងគម្រោងសាងសង់ផែកុងតឺន័រក្នុងក្រុងព្រះសីហនុជាដើម។ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានផ្តល់អនុសាសន៍ចំនួន១២ចំណុច ដើម្បីតម្រង់ទិសមាន ដូចជា ទី១ ខិតខំពន្លឿន និងជំរុញនីតិវិធីក្នុងការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទាន ឥតសំណងរបស់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា។

ទី២ បន្តជំរុញការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាមផែនការគ្រោងទុក និងធានាបាននូវគុណភាព ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ទី៣ ជំរុញការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀ​ស និងគ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំងលើកកម្ពស់អនាម័យនៅតាមទីក្រុងសំខាន់ៗ។ ទី៤ ជំរុញកិច្ចសហការរបស់ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ទី៥ ជំរុញការអភិវឌ្ឍលើប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ តាមរយៈការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ ប្រទាក់ក្រឡាជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ។ ទី៦ ជំរុញអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ជាពិសេសគម្រោងអាទិភាពដែលបានកំណត់នៅក្នុងផែនការមេនេះ ក្នុងចំណោម ១៧៤គម្រោង។

ទី៧. ជំរុញ និងបន្តសហការជាមួយក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយ។ន្តអគ្គិសនី(EV)។ ទី៨ ជំរុញការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមរយៈយន្តការមួយចំនួន ដែលក្រសួងបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងពន្លឿននីតិវិធីក្នុងការរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យសមស្របទៅនឹងការវិវត្តរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

ទី៩ បន្តជំរុញការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រា ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា។

ទី១០ បន្តពង្រឹងការអភិវឌ្ឍធនធានមនុស្ស ទំាងបរិមាណ និងទាំងគុណភាព តាមរយៈការលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដា​លទៅលើជំនាញ និងសមត្ថភាពរបស់មន្ត្រី ស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

ទី១១ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី១២. ពិនិត្យលទ្ធភាពបន្ថែមក្នុងការពង្រីកវិសាលភាព នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការតាមដាននិងត្រួតពិនិត្យការអនុវត្តគម្រោង និងការគ្រប់គ្រងលំហូរទិន្នន័យឯកសារជាដើម៕

ឧកញ៉ានួន រិទ្ធីៈ ការបើកអាជីវកម្មថ្មីត្រូវចាប់ផ្តើមដោយ “គិតធំ ចាប់ផ្ដើមតូច”

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន KFAលោកឧកញ៉ានួន រិទ្ឋី បានបង្ហាញពីគន្លឹះសំខាន់មួយចំនួន ដែលសហគ្រិនថ្មីថ្មោង ឬអ្នកមានបំណងបោះជំហានចូល ក្នុងវិស័យរកស៊ីត្រូវដឹង ត្រូវសិក្សារៀនសូត្រនោះគឺ អ្វីក៏ដោយ អ្នកត្រូវគិតឲ្យធំចាប់ផ្ដើមតូច។

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា ក្នុងន័យនៃពាក្យ “គិតធំ​ ចាប់ផ្ដើមតូច” គឺសហគ្រិនត្រូវមានគំនិតឲ្យធំ ប៉ុន្ដែការចាប់ផ្ដើមតូចៗ ជាជំហានៗ ការចាប់ផ្ដើមតូចៗនេះ គឺធ្វើដើម្បីយើងអាចស្ទាបស្ទង់ពីសមត្ថភាព និងមានសុវត្ថិភាពក្នុងការបន្ដដំណើរទៅមុខ។លោកឧកញ៉ាបញ្ជាក់ថា ការបើកអាជីវកម្មដែលចាយដើមតិចភាគច្រើន គឺក្រុមហ៊ុនសេវាកម្ម ប៉ុន្ដែត្រូវការភាពឧស្សាហ៍ព្យាយាមខ្ពស់ ក្នុងនោះការបង្កើតBrand ផលិតផលដោយខ្លួនឯង ការនាំចូលផលិតផលមកលក់ ដែរនេះសុទ្ធសឹងតែជាអាជីវកម្ម ដែលសហគ្រិនថ្មីថ្មោងគួរសាកល្បង។ ប៉ុន្ដែក្រៅពីនេះការកែច្នៃផលិតផល ការផលិតពីតូចទៅធំ ក៏ជាជម្រើសល្អ ដើម្បីបន្ដទៅរកការបើកអាជីវកម្ម និងបើកដោយទទួលបានជោគជ័យ។

លោកឧកញ៉ានួន រិទ្ឋីបានបញ្ជាក់ថា ចំពោះការបោះជំហានចូលក្នុងវិស័យអាជីវកម្ម គឺស្ថិតលើលទ្ធភាពនៃបុគ្គល មានន័យថា មានសហគ្រិនមួយចំនួន បានទៅដកបទពិសោធន៍ ពីក្រុមហ៊ុនដទៃជាមុនសិន មុននឹងចាប់ផ្ដើមដោយខ្លួនឯង ប៉ុន្ដែមានបុគ្គលខ្លះទៀតបញ្ចប់មហាវិទ្យាល័យមក គឺចាប់ផ្ដើមតែម្ដង ជាមួយនឹងការគ្រប់គ្រង និងការរើសអ្នកជំនាញៗចូលក្រុមហ៊ុន៕

រដ្ឋាភិបាលគ្រោងចំណាយលុយ៤៥០លានរៀលដើម្បីទាក់ទាញទេសចរណ៍ចូលរួមទស្សនាបុណ្យទន្លេរនៅខេត្តសៀមរាប

ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងចំណាយថវិកា ប្រមាណ៤៥០លានរៀល សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកសូ ម៉ារ៉ាបានថ្លែងឲ្យ ដឹងកាលពីថ្ងៃទី២៨ កុម្ភៈថា  ថវិកា យើងមានប្រហែលជា៤៥០លានរៀល តិចជាងការរៀបចំបុណ្យសមុទ្រ៣ដង។ ការណ៍ដែលរាជរដ្ឋាភិបាលអាចប្រើប្រាស់ថវិកានេះ សម្រាប់រៀបចំពិធីធំៗនេះបាន គឺដោយសារការឧបត្ថម្ភគាំទ្រពីវិស័យឯកជនខ្លះ ស្មារតីចូលរួមដើម្បីវិស័យទេសចរណ៍។

លោកបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជាទី១ ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
ទី២ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានា នៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។
លោកសូ ម៉ារ៉ា ពិធីបុណ្យទន្លេនៅខេត្តសៀមរាប ខាងមុខនេះនឹងអាចទាក់ទាញភ្ញៀវទេសចរ ប្រមាណ១លាននាក់ គិតចាប់ពីថ្ងៃទី១៥-១៧។

លោកបានជឿជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ស្របជាមួយនឹងយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរ នូវភាពសម្បូរបែបនៃមហាអនុតំបន់មេគង្គ។
ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេរដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
តាមផែនការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក៏នឹងអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកជាផ្លូវការពិធីបុណ្យទន្លេរ លើកទី៨នេះ នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤៕

Air taxi eVTOL completes 1st flight in China

Dubbed an “air taxi”, the eVTOL aircraft completed its first inter-city electric air taxi demonstration flight in South China’s Guangdong province on Feb 27.

The flight started from Shekou Cruise Home port in Shenzhen to Jiuzhou Port in Zhuhai. It took about 20 minutes for the over 55-kilometer trip.
The eVTOL aircraft was developed by a high-tech company AutoFlight and named Prosperity.

With a maximum range of 250 kilometres, the electric-powered Prosperity is capable of carrying five people with a cruise speed of up to 200 kilometres per hour.

Tian Yu, founder, CEO and Co-Chairman of AutoFlight said: “We are thrilled to showcase AutoFlight’s cutting-edge capabilities today in the world’s first cross-sea and inter-city eVTOL demonstration flight.

“Working closely together with the local authorities and partners here, and in other jurisdictions around the world, we will continue to drive this revolution to bring safe, efficient, sustainable and affordable eVTOL flight options to cities around the world.”
Source: China Daily

PropertyGuru lays off 79 employees amid ‘comprehensive review’ of operations

SINGAPORE:Singapore-based property technology company PropertyGuru Group will cut 79 jobs as it undergoes organisational changes.

The layoffs were announced in a letter sent to employees on Tuesday (Feb 27) by PropertyGuru Group CEO and managing director Hari V Krishnan.

“We are undertaking a comprehensive review to re-architect our organisation, ensuring we focus our investments on businesses based on their market potential,” Mr Krishnan wrote in the letter, which was later published on the company’s website.

“This involves continuing to evolve our organisational structure, team composition, operational processes and smartly automating where possible, guided by a clear focus on our identified priorities.”

As part of this process, PropertyGuru will close “operationally non-scalable and non-profitable businesses”, he said.

These include two of their nine branches in Vietnam related to their marketplace business.
The company will also consolidate technology delivery and improve customer support by “redesigning roles across marketing, product and enterprise sales”, he added.

“Volatile market conditions and changing customer needs require us to adapt our strategy so that we can continue to grow sustainably,” Mr Krishnan said.

“It’s essential that we periodically reassess our progress and take proactive steps to future-proof our business.”

“This decision was made after careful and objective identification of the roles for PropertyGuru’s next phase of growth,” he added. Source: CNA