អ្នកជំនាញៈ ទីផ្សារដីធ្លីដែលដាក់លក់ក្រោមតម្លៃទីផ្សារ៥០ភាគរយ អាចមានឱកាសបញ្ចេញបាន

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញនិងកំពុងប្រតិបត្តិ លើទីផ្សារផ្ទាល់បានលើកឡើងថា ស្ថានភាពទីផ្សារដីធ្លី ឬអចលនទ្រព្យដទៃទៀត ដែលដាក់លក់ក្រោមតម្លៃទីផ្សារ មានឱកាសបញ្ចេញបាន។

លោកស៊ាឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ារៀលធីបាមមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាល្ងាចថ្ងៃទី៨កក្កដាកន្លងមកថាគិតមកដល់ដើមត្រីមាសទី៣ឬដើមសមា​សទី២ឆ្នាំនេះ ស្ថានភាពអចលនទ្រព្យ ដែលម្ចាស់លក់ចេញក្រោមតម្លៃទីផ្សារ អាចមានឱកាសបញ្ចេញបាន។

លោកបន្តថា “ស្ថានភាពទីផ្សារនេះ មានអ្នកដាក់លក់ច្រើន និងមានអ្នករង់ចាំទិញយក សម្រាប់អចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារ៥០ភាគរយ”។ លោកបន្ថែមថា “ស្ថានភាពមិនទាន់ប្រសើរទេ ទីផ្សារមានចំនួនអ្នកលក់កាន់តែច្រើន ដែលធ្វើឲ្យអ្នកទិញមានអំណាចក្នុងការចចារ”។

លោកបន្តទៀតថាទីផ្សារនេះកំពុងស្ថិតក្នុងស្ថានភាពដំនើរ​​ការសន្សឹមៗ មិនមានសភាពរីកចម្រើន គួរឲ្យកត់សំគា​ល់ណានោះទេ។

ជាមួយគ្នានេះលោកប៉ូអ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារនេះ មានសភាពមិនមានអ្វីប្រសើរនៅឡើយទេ ដែលទាមទារឲ្យអ្នកនៅក្នុងទីផ្សារនេះអត់ធ្មត់ និងប្រុងប្រយ័​ត្នជាងមុន។

លោកបន្តថា “ស្ថានភាពទីផ្សារមិនមានការវិវត្តន៍ទេ ហេតុនេះអ្នកដែលមានលទ្ឋភាពវិនិយោគ ត្រូវតែប្រុងប្រយ័ត្ននិងសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ ទើបមិនជួបហានិភ័យ”៕

ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ចុះMOUស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅទីស្ដីការក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ទៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន”។

ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាដើម្បីសហការផលិត និងផ្សព្វផ្សាយមាតិកានានារបស់ក្រសួងពាណិជ្ជកម្ម ឱ្យទៅក្នុងបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ របស់ក្រសួងទាំងពីរ ដែលបានខិតខំប្រឹងប្រឹងរួមគ្នា រហូតសម្រេចបាននូវការចុះហត្ថលេខារួមគ្នានាពេលនេះ ដែលនេះគឺជារបត់ថ្មីមួយទៀតនៃការផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈការជ្រោមជ្រែងពីក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។

លោកជំទាវរដ្ឋមន្រ្តី បានស្នើដល់ក្រសួងព័ត៌មាន ក្នុងកិច្ចសហការ ពិនិត្យរៀបចំខ្លឹមសារព័ត៌មាន អត្ថបទ រូបភាព ឬវីដេអូ និងសម្លេង បទយកការណ៍ ស្ពត ព្រមទាំងការបណ្តុះបណ្តាលលើការសរសេរខ្លឹមសារព័ត៌មាន ការងារអ្នកនាំពាក្យជូនដល់មន្ត្រី ឬអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មា​ន និងទំនាក់ទំនងសាធារណៈមួយចំនួនដូចជា៖ ១–គេហទំព័រ www.moc.gov.kh, ២–ទំព័រហ្វេសបុក (ក្រសួងពាណិជ្ជកម្ម Ministry of Commerce), ៣–តេឡេក្រាមឆានែល (ក្រសួងពាណិជ្ជកម្ម Ministry of Commerce), ៤–យូធូប (Ministry of Commerce, Cambodia), ៥–ប្រព័ន្ធ X (Ministry of Commerce, Cambodia), ៦–អ៊ីម៉ែល ([email protected]) ៧–ប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម 1266៕

អ្នកវិនិយោគបរទេសធំៗកំពុងដើរចេញពីវៀតណាមទៅកាន់ប្រទេសផ្សេងក្រោយពីការអនុវត្តអត្រាពន្ធ១៥ភាគរយ

ដោយ: គង់ លាងហួរ

ហាណូយ: រដ្ឋាភិបាលវៀតណាម បានតម្រូវឱ្យបណ្តាក្រុមហ៊ុនបរទេសធំៗបង់ពន្ធអប្បរមាជាសកល ដែលការណ៍នេះកំពុងធ្វើឱ្យអ្នកវិនិយោគជាច្រើន ងាកទៅបណ្តាក់ទុននៅតាមប្រទេសផ្សេងទៀត។ នេះបើយោងតាមក្រសួងផែនការ និងវិនិយោគ។

បន្ទាប់ពីវៀតណាម បានចាប់ផ្តើមអនុវត្តន៍ពន្ធអប្បបរមាជាសកលចំនួន១៥% ក្នុងខែមករា ក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងប្រតិបត្តិការ ឬគ្រោងចូលវិនិយោគបានទាមទារការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដោយសារផលប៉ះពាល់ពីការបង់ពន្ធ។

ប៉ុន្តែយ៉ាងណាមិញ ការទាមទារមិនបានទទួលបានលទ្ធផលអ្វីឡើយ ដូច្នេះហើយទើបបណ្តាល ឱ្យក្រុមហ៊ុនបរទេសមួយចំនួន សម្រេចចិត្តផ្លាស់មូលដ្ឋាន ចេញទៅកាន់បណ្តាប្រទេសផ្សេងទៀត។

ជាក់ស្តែង ក្រុមហ៊ុនផលិតបន្ទះឈីប AT&S ធ្លាប់បានបង្ហាញបំណងបោះ ទុនវិនិយោគនៅប្រទេសវៀតណាម។ ប៉ុន្តែនៅទីបំផុត ក្រុមហ៊ុននេះបានសម្រេចចិត្តវិនិយោគ នៅប្រទេសម៉ាឡេស៊ីវិញ ដោយសារវៀតណាម មិនបានផ្តល់ការលើកទឹកចិត្ត ឬពុំមានចំនួនកម្មករជំនាញគ្រប់គ្រាន់។

ក្រសួងផែនការ និងវិនិយោគ ក៏បានគូសបញ្ជាក់ផងដែរថា “ការពង្រីកគម្រោងបច្ចេកវិទ្យា ជាន់ខ្ពស់ធំៗមួយចំនួនត្រូវបានទុកចោលមួយឡែកសិន ខណៈអ្នកវិនិយោគទាំងនោះកំពុងរង់ចាំការឧបត្ថម្ភធន”។ ចំណែក បណ្តាក្រុមហ៊ុនធំៗមួយចំនួនទៀត មានបំណងផ្អាកការបណ្តាក់ទុនថ្មី ឬផែនការពង្រីកអាជីវកម្មរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលមិនផ្តល់ជំនួយហិរញ្ញវត្ថុ។

គម្រោងទាំងនោះរួមមាន ដូចជា គម្រោងផលិតឧបករណ៍វេជ្ជសាស្ត្ររបស់ក្រុមហ៊ុនជប៉ុន SMC ដែលមានតម្លៃចន្លោះពី៥០០លានដុល្លារទៅ១ពាន់លានដុល្លារ  និងគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Foxconn ក្រុមហ៊ុន Compal និងក្រុមហ៊ុន Quanta របស់កោះតៃវ៉ាន់។

ក្រសួងបានព្រមានថា ប្រសិនបើគ្មានការឧបត្ថម្ភធន ឬគោលនយោបាយស្រដៀងគ្នាផ្សេងទៀត នោះការអនុវត្តន៍អត្រាពន្ធអប្បបរមាជាសកល នឹងបង្អាក់ប្រសិទ្ធភាពនៃការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលសាជីវកម្ម ហើយប្រទេសវៀតណាម នឹងលែងមានភាពទាក់ទាញគ្រប់គ្រាន់ សម្រាប់អ្នកវិនិយោគបរទេសតទៅទៀតហើយ៕ប្រភព: Vnexpress៕

ក្រុមហ៊ុនអចលនទ្រព្យចិនគ្រោងដាក់លក់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែងនៅក្នុងប្រទេសជប៉ុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Fosun International គ្រោងដាក់លក់រមណីយដ្ឋាន ជិះស្គីទឹកកកមួយកន្លែង នៅក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា “Hoshino Resorts Tomamu” ក្នុងទំហំទឹកប្រាក់ចំនួន២៥២លានដុល្លារអាមេរិក។

ផែនការនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនខាងលើ ក្នុងការដាក់លក់ទ្រព្យសកម្មទាំងឡាយណា ដែលមិនសូវមានសារៈសំខាន់ចាំបាច់ ដើម្បីប្រមូលសាច់ប្រាក់ និងដោះស្រាយបញ្ហាប្រឈម ដែលខ្លួនកំពុងតែជួបប្រទះ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។

រមណីយដ្ឋាន Hoshino Resorts Tomamu រួមមានកន្លែងជិះស្គី សណ្ឋាគារ និងអាងហែលទឹក។ ក្រុមហ៊ុន Fosun បានទិញរមណីយដ្ឋាននេះ ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ១៨,៣ពាន់លានយ៉េន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Shanghai Yuyuan Tourist Mart ។

បើយោងតាមផែនការបានឱ្យដឹងថា ក្រុមហ៊ុន Fosun គ្រោ ងនឹងដាក់លក់ភាគហ៊ុន ចំនួន៩៩,៩៩៨ភាគរយ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Shinsetsu ដែលជាម្ចាស់គ្រប់ គ្រងរមណីយដ្ឋានខាងលើនេះ។

ដោយមាន​ទីតាំង​ស្ថិតនៅ​កោះ​ហុកកៃដូ នៃប្រទេស​ជប៉ុន រមណីយដ្ឋាន​នេះ ​ផ្តល់​នូវ​ទិដ្ឋភាព​ធម្មជាតិ​ដ៏​អស្ចារ្យនិងជាគោលដៅដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍ចិននិងភ្ញៀវអន្តរជាតិដទៃទៀត។

កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Shinsetsu ដែលអ្នកគ្រប់គ្រងរមណីយដ្ឋាន សម្រេចបានទ្រព្យសកម្មសរុបចំនួន៤៣,៨ពាន់លានយ៉េន និងប្រាក់ចំណេញសុទ្ធចំនួន៦១១លានយ៉េន។ នេះបើយោងតាមសារពត៌មាន Nikkei Asia។

ថ្មីៗនេះ ក្រុមហ៊ុន Fosun បានលក់ចំណែកភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ Banco Comercial Portugues និងបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងខែឧសភាដើម្បីលក់ធនាគារឯកជននៅអាល្លឺម៉ង់ Hauck Aufhauser Lampe ទៅឱ្យធនាគារ ABN Amroរបស់ប្រទេសហូឡង់៕ប្រភព: Nikkei Asia ៕

តើខុនដូដែលមានតម្លៃថ្លៃជាងគេបំផុតនៅទីក្រុងបាងកក ស្ថិតនៅអគារណាខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងបាងកក ដែលជាទីក្រុងដ៏មមាញឹកបំផុតមួយនៅក្នុងតំបន់អាស៊ាន បានក្លាយជាគោលដៅនៃការរស់នៅលំដាប់កំពូល សម្រាប់ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមកពីជុំវិញពិភពលោក។

រាជធានីនៃប្រទេសថៃមួយនេះ សម្បូរទៅដោយបេតិក ភណ្ឌវប្បធម៌ បទពិសោធន៍ធ្វើម្ហូបចម្រុះ និងការលាយបញ្ចូលគ្នារវាងប្រពៃណី និងភាពទំនើប ដែលបានប្រែក្លាយទីក្រុងបាងកកទៅជាទីតាំង ដ៏ទាក់ទាញសម្រាប់ការកម្សាន្ត និងអាជីវកម្ម។ សក្តានុពល និងភាពទាក់ទាញនៅទីក្រុងបាងកក បានជំរុញឱ្យតម្រូវការខុនដូ ប្រណីតកើនឡើង ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)។

ខាងក្រោមនេះអគារខុនដូ ដែលមានតម្លៃថ្លៃជាងគេបំផុតទាំង៤ នៅទីក្រុងបាងកក ដែលដកស្រង់ចេញពីវេបសាយ Proplism.com៖

ទី១៖ អគារ 98 Wireless

អគារនេះមានកម្ពស់ខ្ពស់កប់ពពក​ និងជា​អគារលំនៅដ្ឋានផ្តាច់មុខ និង​មានតម្លៃថ្លៃ​បំផុត​នៅទីក្រុងបាងកក។ អគារនេះត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ Sansiri។ ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី១លានបាត(ប្រហែល២៧.១៦៦ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ទី២៖ អគារ Scope Langsuan

អគារនេះស្ថិតនៅលើផ្លូវ Langsuan ក្បែរស្ថានីយរថយន្តក្រុង BTS Chidlom។ អគារ Scope Langsuan គឺជាអគារលំនៅដ្ឋានផ្តាច់មុខ ដែលត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុន SC Asset ។អគារកម្ពស់៣៤ជាន់មួយនេះមានរចនាបថបែបសហសម័យនៅក្នុងកន្លែងទទួលភ្ញៀវនិងគ្រឿងបរិក្ខារផ្សេងៗ។

ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី៩១៧.៤៣១បាត(ប្រហែល២៤.៩៣០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ទី៣: អគារ Aman Nai Lert Residences Bangkok

អគារនេះស្ថិតនៅលើផ្លូវWireless road ដ៏ល្បីល្បាញក្នុងទីក្រុងបាងកក។ អគារនេះផ្តល់ជូននូវលំនៅដ្ឋាន និងសណ្ឋាគារ។  ដើម្បីធានាបាននូវភាពផ្តាច់មុខ និងឯកជនភាព គម្រោងនេះមានលំនៅដ្ឋាន ត្រឹមតែ៥០យូនីតប៉ុណ្ណោះ និងមានកម្ពស់១៨ជាន់។ ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី៨០ម៉ឺនបាត(ប្រហែល២១.៧៤១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ទី៤: អគារ Q1 Sukhumvit

អគារនេះគឺជាប្រភេទលំនៅដ្ឋានប្រណីត ដែលមានកម្ពស់៤០ជាន់ និងមានខុនដូសរុបចំនួន២៧៣យូនីត។ អគារនេះមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ដែលត្រូវតភ្ជាប់ទៅកាន់ស្ថានីយរថភ្លើង BTS Nana តាមរយៈផ្លូវដើរលើអាកាសឬហៅថា “Skywalk”។ 

ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី៤៩៥.៦២៦បាត(ប្រហែល១៣.៤៦៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Proplism៕

ទីផ្សារខុនដូបន្តស្ថិតក្នុងសភាពទ្រឹងរហូតដល់ដើម ត្រីមាសទី៣នេះ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារខុនដូគិតពីដើមឆ្នាំ រហូតមកដល់ដើមត្រីមាសទី៣នេះ បាននិងកំពុងបន្តស្ថិតក្នុងសភាពទ្រឹងនៅឡើយ។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៨ កក្កដាថា ស្ថានភាពទីផ្សារនៃការទិញ លក់ខុនដូ មានសកម្ម​ភាពមួយៗព្រោះអ្វីៗមិនទាន់ប្រសើរខ្លាំងនៅឡើយទេដែលទាមទារឲ្យអ្នកនៅក្នុងវិស័យនេះបន្តរក្សាភាពអត់ធ្មត់បន្ថែមទៀត។

លោកបន្តថា “បើទោះជាស្ថានភាព មានភាពប្រសើរជាងឆ្នាំមុនក្តី ប៉ុន្តែនៅឆ្នាំ២០៤នេះ ទីផ្សារនៅតែយ៉ាប់យ៉ឺននៅឡើយ”។

ទីផ្សារខុនដូនៅកម្ពុជាបន្ទាប់ពីវិបត្តិកូវីដទីផ្សារបានងាកទៅកាន់វិនិយោគិនក្រៅប្រទេសជាជាងពឹងផ្អែកលើស្ថានភាពទីផ្សារក្នុងស្រុកដែលជាហេតុធ្វើឲ្យគំរោងធំៗជាច្រើនត្រូវពន្យាពេលសាងសង់ដូចជាគំរោងNaga3 គំរោងDiamand Bay , គំរោងរបស់ក្រុមហ៊ុនSUNWAH នៅជិតសណ្ឋាគារ និងកាស៊ីណូណាហ្គា១ និងគំរោងធំៗជាច្រើនទៀត។

ខុនដូដែលបានផ្គត់ផ្គង់ក្នុងទីផ្សារនៅកម្ពុជាបានកើនឡើ​ង​ដល់ប្រមាណ៦០,០០០យូនីតដែលអ្នកជំនាញនៅក្នុងវិស័យនេះមិនទាន់ចាត់ទុកថាលើសតម្រូវការនៅឡើយ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាលោកយិនលាងគង់ដែលជាអ្នកតាមដានដំណើរវិវត្តន៍នៅក្នុងវិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងផងដែរថាការជាប់គាំងលំហូរទុនវិនិយោគពីបរទេសមកលើវិស័យអចលនទ្រព្យការមិនបញ្ចេញសាច់ប្រាក់របស់ធនាគារនានានិងបញ្ហាបំណុលគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរបាននិងកំពុងធ្វើឲ្យទីផ្សារខុនដូជួបហានិភ័យរយៈពេលវែងបន្តទៀត។

លោកបន្តថា “ស្ថានភាពសេដ្ឋកិច្ចកម្ពុជាជារួមមានភាពប្រសើរ ប៉ុន្តែម្ចាស់អាជីវកម្មនានា និងបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ បាននិងកំពុងដាក់សម្ពាធធនាគារនានា ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការបញ្ចេញឥណទាន”។ លោកបន្តថា “ការគាំងលំហូរឥណទាន និងលំហូរសាច់ប្រាក់ពីបរទេ​សជាបញ្ហាធំមួយ កំពុងដាក់ជាចំណោទរយៈពេលវែង ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា”៕

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយកក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្ដេ​ចធិបតីអំពីវឌ្ឍនភាពនិងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជាបន្ទាប់ពីការសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤។

បន្ថែមលើនេះ លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាល ជំនាញយានយន្ត (Toyota Academy)នៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតី ពាក់ព័ន្ធនឹងការរៀបចំ បង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព រីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។ទន្ទឹមនោះ សម្ដេចធិបតី ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជី​វកម្ម។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស ទី(១) ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និងទី២ ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព ក្នុងការរៀបចំការបណ្តុះបណ្តាលនេះ ឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់តែបម្រើការក្នុងក្រុមហ៊ុន តូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាព នៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការ​ងា​រផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ ដែលរួមមាន៖ (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និង (២) ពិនិត្យលទ្ធភាព និងពិចា​រណា លើការភ្ជាប់កិច្ចសហការជាមួយ នឹងបណ្ដាក្រុមហ៊ុនក្នុងស្រុក ដែលអាចផ្គត់ផ្គង់ជាសម្ភារៈបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា៕

សម្តេចធិបតីៈកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិននិងធុរជនពីគ្រប់បណ្តាប្រទេស

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា–បារាំង មានវិសាលភាពលើសពីនយោ​បាយនិងជំនួយអភិវឌ្ឍន៍។

សម្តេចបន្តថា ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង២០៦,៤១លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤។

ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើន រាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង ហើយការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា ។

ជាមួយការអញ្ជីញវិនិយោគិនបារាំងទាំងអស់ ឱ្យមកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ របស់ប្រទេសទាំងពីរ សម្តេចមហបវរធិបតី បានស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេស វិនិយោ​គិនបារាំងដែលជ្រើសរើសនិងមានបំណងមកបណ្តាក់ទុននៅកម្ពុជាដោយផ្ទាល់ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។

ទន្ទឹមនេះសម្តេច បានសង្កត់បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុក​ដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនង ឥតឈប់ឈរជាមួយវិស័យឯកជន ដើ​ម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍”គិតរួមគ្នា, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា” ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ ក្នុងនេះ យន្តការដែលលេចធ្លោជាងគេ គឺ វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។ ជាមួយគ្នា គ្រប់ក្រសួង–ស្ថាប័នពាក់ព័ន្ធ បាន​និងកំពុងអនុវត្តន៍ និងតាមដានយ៉ាងជាប់លាប់ ប្រកប​ដោយភាពបុរេសកម្ម នូវរាល់វិធានការ ដែលត្រូវបានដាក់ចេញនៅក្នុង វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជនលើកទី១៩។

ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងសង្កេតឃើញ នូវលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលធ្វើឱ្យបរិយាកាសធុរកិច្ច កាន់តែមានភាពអំណោយផលជាងមុន ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានសម្រាលបន្ទុក របស់វិស័យឯកជន ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ការស្នើសុំអាជ្ញាបណ្ណ, អនុលោមភាពការងារនិងអនុលោមគណនេយ្យនិងសវនកម្មជាដើម។

រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំនិងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជនជាពិសេសពាក់ព័ន្ធនឹងសវនកម្មនិងការវាយតម្លៃពន្ធឡើងវិញ។

យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងពិគ្រោះយោបល់ជាមួ​យវិស័យឯកជន ក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពនៃរដ្ឋបាលសារពើពន្ធ ។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូន ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់(Pre-arrival processing)ជាដើម។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ទីប្រឹក្សាពាណិជ្ជកម្ម ក្រៅប្រទេសរបស់បា​រាំងប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះ ជាលើកទី២ ដែលជាកាលានុវត្តន៍​ ដ៏វិសេសវិសាលក្នុងការពង្រឹងចំណងមិត្តភាព និងស្វែងរកសក្តានុពលដ៏ធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ កម្ពុជា–បារាំង៕

Investors demand 12-plus percent return for Nusantara projects

Investors have demanded hefty returns in order to get engaged in the future capital city, Nusantara, despite numerous incentives already offered to woo them.

Public Works and Housing Minister Basuki Hadimuljono, who also serves as acting head of the Nusantara Capital City (IKN) Authority, said potential investors typically sought a minimum internal rate of return (IRR) above 12 percent, based on his experience with handling construction projects under his ministry.

In simple terms, the IRR represents the annual profit a project yields for its investors.

“An IRR above 12 percent will definitely be attractive for both foreign and domestic investors,” Basuki said on Friday, as quoted by Bisnis.

The government might need to provide additional support to make construction projects more appealing should the return rate fell below 11 percent, he added, but if the return rate was 12 percent or higher, the project could attract purely foreign direct investment (FDI) without any additional government assistance.

The IKN Authority’s special staffer for regional economic area development and peer regions, Rusmin Lawin, said on Monday that an IRR above 11 percent was “attractive enough” for government construction projects.

“An attractive IRR for government projects and public-private partnership (PPP) typically ranges between 12 to 15 percent, while private sector projects typically aim for 15 to 20 percent,” said Rusmin, who also serves as deputy chair for foreign relations at property group Real Estate Indonesia (REI).

Source: Asia News Network

1.5 million Singaporeans to get up to $850 in August to cope with rising costs

About 1.5 million eligible adult Singaporeans will receive US$333 or US$629 in cash in August to help with their daily living expenses, the Ministry of Finance (MOF) said on July 4.

Those living in homes with annual values of up to US$15,541 will get $850.

Those with homes with annual values of more than US$15,541, and up to US$18,501, will receive US$333.

“This means that all eligible recipients will receive an additional US$111 or US$74, as compared to last year,”

said MOF.

The payments will be made to Singaporeans aged 21 and above who have an assessable income of up to US$25,160 for the year of assessment 2023.

Those who own more than one property are not eligible for the payout.

About 650,000 Singapore citizens aged 65 and above will also have up to US$333 credited to their Central Provident Fund MediSave accounts in August.

These disbursements are part of the GST Voucher (GSTV) scheme, which helps to permanently defray GST expenses for lower- to middle-income Singaporeans as they cope with the hike in goods and services tax over the past two years.

In January 2023, the GST rate increased from 7 % to 8 %, before jumping to 9 % at the start of 2024.

The 2024 GSTV disbursements, which were first announced by Prime Minister Lawrence Wong in February 2023, will amount to US$1.04 billion, which is around US$148 million more than in 2023, according to the ministry.

Those who have not previously signed up for the GSTV Scheme can do so at the govbenefits website by July 9. Citizens who sign up after this date and by June 20, 2025, will receive their payments by the end of the following month.

The ministry encouraged citizens to link their NRIC to funds transfer service PayNow by July 22, as this would allow them to receive their handouts in early August. Twelve banks here, including DBS Bank and UOB, are linked to PayNow.

Those without PayNow-NRIC linked bank accounts can update their bank account information at the govbenefits website by July 26.

Meanwhile, people receiving payments via Giro will receive them from Aug 12.

Eligible citizens who have not linked their NRICs to PayNow, or provided a valid bank account, will receive payment via GovCash, which allows them to withdraw their cash disbursements at OCBC ATMs around the island.

Source: The nation