Bay of Lifeនឹងសាងសង់ទីលានវាយកូនហ្គោលលំដាប់ពិភពលោកតម្លៃ៥០លានដុល្លារធំជាងគេនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ទីលានវាយកូនហ្គោល Bay19 តម្លៃ៥០លានដុល្លារអាមេរិក នៃគម្រោងBay of Lights ជាទីលានវាយកូនហ្គោលជាប់មាត់ឆ្នេរស្តង់ដាអន្តរជាតិUSGA រចនាឡើងដោយ​​ ក្រុមហ៊ុនអភិវឌ្ឍន៍ទីលានវាយហ្គោល ដ៏ល្បីល្បាញលំដាប់ពិភពលោក Greg Norman។

ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay 19 ផងដែរ នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី និងផ្លូវដើរលំហែចំនួនបួន ដែលនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃ ទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ។

សម្រាប់ការសាងសង់ដំណាក់កាលដំបូង នឹងមានជាទីលានវាយកូនហ្គោលរយៈចម្ងាយឆ្ងាយ ដែលគ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ហើយទីលានវាយកូនហ្គោលស្តង់ដា១៨រន្ធ គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងគោលដៅសម្រេច ការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩៕

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣%ដល់២៣១៧,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៩៣ភាគរយដល់២.៣៣៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:២០នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២២,៥៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២៣៥៤,៨០ដុល្លារ ក្នុងមួយអោន៕

World Bank boosts forecast: Strength of US economy will support global growth of 2.6% this year

The World Bank upgraded its outlook for the global economy Tuesday, estimating that it will expand 2.6% this year on the strength of sustained growth in the United States.

The bank’s latest outlook marks an increase from the 2.4% growth for 2024 it had predicted in January. And it would match the global economy’s 2.6% expansion in 2023.

But the agency cautioned that global growth remains sluggish by past standards, that the poorest countries are struggling under the weight of heavy debts and high interest rates and that increased trade barriers endanger prosperity worldwide. The brutal wars in Ukraine and Gaza are inflicting further pressures on regional economies.

Stronger-than-expected growth in the United States — the world’s biggest economy — accounted for 80% of the World Bank’s upgraded outlook. The agency now expects the U.S. economy to expand 2.5% in 2024, the same as in 2023 but up sharply from the 1.6% the bank had predicted in January.

“U.S. growth is exceptional,’’ Ayhan Kose, the bank’s deputy chief economist, told The Associated Press ahead of the release of its latest Global Economic Prospects report.

The World Bank, made up of 189 member nations, seeks to reduce poverty and boost living standards by providing grants and low-rate loans to developing economies. Source: AP

US could outstrip China as top export destination for Korea for 1st time in 22 years

Korea’s exports to the United States exceeded those to China so far this year, data showed Monday, raising the possibility that the U.S. could be the top export destination for Korea for the first time in 22 years.

Outbound shipments to the U.S. amounted to $53.3 billion from January through May 2024, compared with Korea’s export value to China of $52.69 billion, according to the data from Statistics Korea and the Ministry of Trade, Industry and Energy.

If the current trend continues, the U.S. will be the No. 1 export destination for Korea for the first time since 2002.

Last year, China was the largest export destination for Korea with the export value of $124.81 billion, followed by the U.S. with $115.71 billion. The gap was the smallest in 19 years.

Exports by Korean large conglomerates to the U.S. already surpassed those to China for the first time in 20 years in 2023.

Korea’s exports to the U.S. have been on a constant increase in recent years. They advanced 5.4 percent on-year to reach a record high last year on the back of growing exports of cars and rechargeable batteries.
But exports to China had fallen for two years in a row after hitting an all-time high of $162.91 billion in 2021 amid China’s sagging manufacturing sector.

In a recent report, the Bank of Korea said that exports to the U.S. are forecast to continue an upturn driven by solid consumption among U.S. consumers and the expansion of Korean entities’ investment in the U.S.

But there have also been signs that the Chinese economy is recovering gradually, which could boost its demand for Korean goods and services.

Global credit appraiser Moody’s Investors Service recently revised up its forecast for China’s economic growth rate for this year to 4.5 percent from its previous estimate of 4 percent. Source: Yonhap

ធនាគារពិភពលោក: សេដ្ឋកិច្ចសកលនឹងកើនឡើង២,៦ភាគរយនៅឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍ពីមុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីបង្ហាញថា ធនាគារពិភពលោក បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលថា នឹងកើនឡើង២,៦% នៅឆ្នាំ២០២៤នេះ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់សហរដ្ឋអាមេរិក។

របាយការណ៍ធ្វើបច្ចុប្បន្នភាព ចុងក្រោយបង្អស់របស់ធនាគារពិភពលោក បានបង្ហាញសញ្ញាសុទិដ្ឋិនិយមកាន់តែខ្ពស់ បើប្រៀបធៀបទៅនឹងការព្យាករណ៍ កាលពីខែមករា ថា សេដ្ឋកិច្ចសកលនឹងកើនឡើងត្រឹមតែ២,៤% សម្រាប់ឆ្នាំ២០២៤។

ស្ថាប័នដ៏ធំមួយនេះអះអាងថា សេដ្ឋកិច្ចសកល ជាពិសេសគឺសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានបង្ហាញពីភាពធន់ដែលយើងមិននឹកស្មានដល់ នៅចំពោះមុខការដំឡើងអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលដទៃទៀត ដើម្បីទប់ស្កាត់អតិផរណា។

ប៉ុន្តែស្ថាប័ននេះបានព្រមានថា កំណើនសេដ្ឋកិច្ចសកលនៅតែមានល្បឿនយឺតយ៉ាវ បើធៀបនឹងអតីតកាល ខណៈបណ្តាប្រទេសក្រីក្របំផុត កំពុងរស់នៅក្រោមបន្ទុកបំណុលដ៏ធ្ងន់ និងកម្រិតអត្រាការប្រាក់ខ្ពស់។

ជាមួយគ្នានេះ ការដាក់របាំងពាណិជ្ជកម្ម នឹងបង្កគ្រោះថ្នាក់ដល់វិបុលភាពទូទាំងពិភពលោក ខណៈសង្គ្រាម​ដ៏​ឃោរឃៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​តំបន់​ហ្គាហ្សា​ កំពុង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់។

ធនាគារពិភពលោករំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងកើនឡើងក្នុងអត្រា២,៥% នៅឆ្នាំ២០២៤នេះ ដែលដូចគ្នាទៅនឹងអត្រាកំណើនកាលពីឆ្នាំមុន។ ប៉ុន្តែការព្យាករណ៍ថ្មីនេះ បង្ហាញសញ្ញាពីការកើនឡើងយ៉ាងគំហុក បើធៀបនឹងអត្រា១,៦% នៅក្នុងរបាយការណ៍នៃការព្យាករណ៍កាលពីខែមករាកន្លងទៅ។

លោក Ayhan Kose អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានថ្លែងប្រាប់សារព័ត៌មាន The Associated Press មុនពេលចេញផ្សាយ របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល ចុងក្រោយរបស់ខ្លួនយ៉ាងដូច្នេះថា “កំណើន​សេដ្ឋកិច្ចអាមេរិក​ មានភាពពិសេសខុសប្លែកពីធម្មតា”។

ធនាគារពិភពលោក ដែលត្រូវបានបង្កើតឡើងដោយបណ្តាប្រទេសសមាជិកចំនួន១៨៩ប្រទេស មានគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាព តាមរយៈការផ្តល់ជំនួយ និងប្រាក់កម្ចី ដែលមានអត្រាទាបដល់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕ប្រភព:AP៕

ក្រុមហ៊ុនមួយស្នើសុំសាងសង់អាងតន្រ្តីបាញ់ទឹកកំពស់៦០ម៉ែត្រនៅឆ្នេរអូរត្រេះខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុនយូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមលិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានឯកភាពជាគោលការណ៍ ចំពោះសំណើសុំអនុញ្ញាតសាងសង់អាងតន្ត្រីបាញ់ទឹកទំហំ៨.៦១២ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រប្រវែង៤២០ម៉ែត្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ។

បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតនេះ ក្រុមហ៊ុនត្រូវអនុវត្តលក្ខខ័ណ្ឌ ៣ចំណុចដូចខាងក្រោម៖ ១/ ស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំណត់ និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពា​ររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។

២/ សិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯក សម្រាប់ខេត្តព្រះសីហនុ ដែលផ្ដល់បន្ថែមនូវសោភណភាព ដល់តំបន់ឆ្នេរសមុទ្រ ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

៣/ ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន។

ប៉ុន្តែនៅពេលដែលក្រុមការងារចម្រុះខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែងឃើញថាក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី មិនទាន់មានលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ ពិសេសលក្ខខ័ណ្ឌទាំង ៣ចំណុចរបស់លិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺក្រុមហ៊ុនមិនទាន់បានបំពេញនៅឡើយទេ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន គឺមានការភាន់ច្រឡំថា លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យក្រុមហ៊ុនមានសិទ្ធិសាងសង់ ទើបក្រុមហ៊ុនចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីស្តាប់ការណែនាំ របស់ក្រុមការងារចម្រុះខេត្តរួច ក្រុមហ៊ុនមានការយល់ច្បាស់ និងសូមអនុវត្តតាមខ្លឹមសារទាំង ៣ចំណុច របស់លិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារចម្រុះខេត្ត។

ចំពោះគម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ដោយអាងតន្ត្រីបាញ់ទឹក មានភ្លើងព័ណ៌ និងអាចបាញ់ទឹកបានកម្ពស់៦០ម៉ែត្រ ដោយផុសអណ្តែតខ្លួននៅលើលំហសមុទ្រ។

ដោយឡែកចំពោះរបាំងការពាររលកសមុទ្រ ក្រៅពីជួយទប់រលកសមុទ្រមកប៉ះលើលើនាវា ក៏មានការរៀបចំជាផ្លូវថ្មើរជើងនៅលើទំនប់នោះ ដោយអនុញ្ញាតឱ្យសាធារណជន អាចចេញចូលទៅស្ទូចត្រី ថតរូប និងទស្សនាអាងតន្ត្រីបាញ់ទឹកកំសាន្តដោយសេរី។

រដ្ឋបាលខេត្តមានការគាំទ្រ ប៉ុន្តែមុនពេលសាងសង់សូមក្រុមហ៊ុនត្រូវអនុវត្តតាមខ្លឹមសារទាំង ៣ចំណុចរបស់លិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកអ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ បានធ្វើការណែនាំក្រុមហ៊ុនដូចខាងក្រោម៖
-ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ទាំងស្រុង
-ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។
-ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ ឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល។
-ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ។
-ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់ ។
-ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន៕

Vietnam speeding up South China Sea island-building pace, US researchers say

Vietnam has been increasing its dredging and landfill work in the South China Sea, creating almost as much new land as in the previous two years combined, setting the stage for a record year of island-building, U.S. researchers said on Friday.

Since November 2023, when the Washington-based think tank issued its last report, Vietnam has created 692 new acres (280 hectares) of land, compared to 404 acres created in the first 11 months of 2023 and 347 acres in 2022, the Center for Strategic and International Studies’ Asia Maritime Transparency Initiative said in a new report.

China, which has been building islands in the South China Sea since 2013, claims sovereignty over vast swathes of it, including the areas where Vietnam has been building up islands.

The sea is one of the world’s most contested waterways, where more than $3 trillion of trade passes each year. China, Brunei, Malaysia, the Philippines, Taiwan and Vietnam have lodged competing claims for some or all of the Spratly Islands.

The activity has raised fears that the area is becoming a flashpoint that could yield serious consequences in global affairs. Source: Reuters

វិភាគ: តើវិបត្តិអចលនទ្រព្យនៅប្រទេសចិនពិតជាមានភាពស្រដៀងគ្នានឹងប្រទេសជប៉ុនមែនឬយ៉ាងណា?

ដោយ: គង់ លាងហួរ
ប៉េកាំង: វិបត្តិ​អចលនទ្រព្យ​នៅ​​ប្រទេសចិនត្រូវបានគេ​​រំពឹង​ថា​ នឹង​ស្ថិតក្នុងភាពជាប់គាំងដូចជាប្រទេស​​ជប៉ុនកាលពីឆ្នាំ១៩៩១ ​បន្ទាប់​ពី​ការផ្គត់ផ្គង់លំនៅដ្ឋាន​លើសតម្រូវការបានផ្ទុះ​ឡើង​ ខណៈរដ្ឋាភិបាលជប៉ុនបានចំណាយពេលវេលាអស់១៨ឆ្នាំ ដើម្បីស្តារទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ។

វិបត្តិអចលនទ្រព្យនៅប្រទេសចិននាពេលនេះ ហាក់មានភាពស្រដៀងគ្នាស្ទើរតែទាំងស្រុង បើប្រៀបធៀបនឹងភាពស្ថិតនៅទ្រឹងនៃវិបត្តិអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងប្រទេសអេស្ប៉ាញកាលពីទសវត្សរ៍ឆ្នាំ២០០០។ តួយ៉ាង នាពេលនេះ ការ​សាងសង់​លំនៅដ្ឋាន​ថ្មីនៅ​ប្រទេសចិនបានដាំក្បាលចុះ​អស់ពាក់កណ្តាល​ បើធៀបនឹងឆ្នាំ២០២១។

ជាពិសេស ក្នុងរយៈពេល១២ខែគិតត្រឹមខែមេសា ឆ្នាំនេះ ការសាងសង់ផ្ទះថ្មីនៅចិនបានដាំក្បាលចុះ៦៣ភាគរយ បើធៀបនឹងឆ្នាំ២០២១ មកនៅត្រឹមទំហំ៦៣៤លានម៉ែត្រការ៉េ។China sees property silver lining but can't shake Japan comparisons -  BusinessWorld Onlineលោក Logan Wright អ្នកវិភាគមួយរូបនៅក្រុមហ៊ុន Rhodium Group បានលើកឡើងថា សកម្មភាពសាងសង់នៅប្រទេសចិន ត្រូវបានរំពឹងទុកថា នឹងមានស្ថិរភាពក្នុងពេលឆាប់ៗខាងមុខនេះ។ជាមួយគ្នានេះ ដោយផ្អែកលើកត្តាប្រជាសាស្ត្រ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា តម្រូវការលំនៅដ្ឋាននៅប្រទេសចិននឹងមានកម្រិតជាមធ្យមប្រមាណ៩៥០លានម៉ែត្រការ៉េក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ទោះជាយ៉ាងណាក្តី ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋាននៅប្រទេសចិន ត្រូវបានមើលឃើញថា មានភាពស្រដៀងគ្នាកាន់តែច្រើន បើធៀបទៅនឹងវិបត្តិជាប់គាំងនៃទីផ្សារអចលនទ្រព្យជប៉ុនកាលពីអំឡុងឆ្នាំ១៩៩១ដល់ដើមទសវត្សរ៍ឆ្នាំ២០០០។

វិបត្តិអចលនទ្រព្យនៅអាមេរិក និងអេស្ប៉ាញ ត្រូវចំណាយពេល៥ឆ្នាំដើម្បីស្តារតម្លៃផ្ទះពីកម្រិតបាតតារាង បន្ទាប់ពីដាំក្បាលចុះ៣០ ទៅ៤០ភាគរយ។ ចំណែក ជប៉ុនបានចំណាយពេលវេលាអស់១៨ឆ្នាំដើម្បីស្តារទីផ្សារឡើងវិញ បន្ទាប់តម្លៃអចលនទ្រព្យនៅប្រទេសមួយនេះបានដាំក្បាលចុះ៤៧ភាគរយ។ចំណែក តម្លៃផ្ទះថ្មី និងផ្ទះដែលមានស្រាប់នៅប្រទេសចិនបានធ្លាក់ចុះ១១ភាគរយ ចាប់តាំងពីបញ្ហាសេដ្ឋកិច្ចបានផ្ទុះឡើង។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រុមហ៊ុន ​​JPMorgan ។

ចំណែក ក្រុមអ្នកវិភាគផ្សេងទៀតបានអះអាងទៀតថា គិតរហូតមកដល់ពេលនេះ ការដាំក្បាលចុះនៃតម្លៃផ្ទះនៅប្រទេសចិន មានកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងប្រទេសជប៉ុនកាលពីមុន ហើយនិន្នាការនេះអាចនឹងបន្តកើតមានតទៅមុខទៀត។

ម្យា៉ងវិញទៀត វិធានការដែលរដ្ឋាភិបាលជប៉ុន និងចិន បានដាក់ចេញដើម្បីដោះស្រាយវិបត្តិនេះ ក៏មានលក្ខណៈស្រដៀងគ្នាផងដែរ។ តួយ៉ាង រដ្ឋាភិបាលជប៉ុន​បានតម្រូវ​ឱ្យ​ធនាគារ​នានា ជួយទិញ​អចលនទ្រព្យ​ដែលជាប់គាំង ខណៈរដ្ឋាភិបាលចិនបានជំរុញឱ្យរដ្ឋបាលក្នុងតំបន់មូលដ្ឋានប្រមូលទិញផ្ទះដែលលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយចំនួនផ្ទះដែលមានស្រាប់ក្នុងស្តុក។

កាលពីខែឧសភាកន្លងទៅ ទីក្រុងប៉េកាំងបានប្រកាសបញ្ចេញកញ្ចប់លើកទឹកចិត្តថ្មីមួយ ដែលអនុញ្ញាតឱ្យធនាគារនានាអាចកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ និងតម្រូវឱ្យរដ្ឋបាលក្នុងតំបន់ទិញផ្ទះពីអ្នកវិនិយោគ ដើម្បីប្រែក្លាយទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

ក្រុមអ្នកវិភាគលើកឡើងថា “គោលបំំណងដ៏សំខាន់នៃចំណាត់ការនេះ គឺដើម្បីផ្ទេរទ្រព្យសកម្មដែលមានបញ្ហាចេញពីអ្នកអភិវឌ្ឍន៍ទៅឱ្យអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែ នៅទីបំផុត ការខាតបង់នឹងមានទំហំប្រហាក់ប្រហែលទៅនឹងប្រទេសជប៉ុនកាលឆ្នាំ១៩៩១”៕ប្រភព:Reuters៕

ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យពិចារណាទិញក្រុមហ៊ុនផលិតអង្ករនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ហ្សាការតាៈ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ លោក​ Joko ​W​i​do​do​ ​បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​ភ័ស្តុ​ភារ​រដ្ឋ​ (Bu​log​) ​ពិចារណា​អំពី​លទ្ធភាព​ទិញ​ ក្រុមហ៊ុន​ផលិត​អង្ករ​នៅ​កម្ពុជា​។​

លោក​បាន​បញ្ជាក់​ថា​ “​វា​ជា​ការ​ប្រសើរ​ សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ផលិត​តែមួយ​ ​ជាជាង​ការ​បន្ត​នាំចូល​ពី​ប្រទេសជិតខាង​”។​

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញ​ថា​ ​ឥណ្ឌូ​នេ​ស៊ី​ ​គឺជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាងគេ​ទី​៤ ​របស់​ពិភពលោក​ ​ដោយ​ផ្អែកលើ​ផលិតកម្ម​ប្រចាំ​ឆ្នាំ​ ជាមធ្យម​ក្នុងរយៈពេល​៥​ ​ឆ្នាំ​កន្លងមក​នេះ​។​ ​

ប៉ុន្តែ​ប្រទេស​នេះ​នៅតែ​បន្ត​នាំចូល​អង្ករ​ ​ដោយសារ​អង្ករ​ក្នុងស្រុក​មាន​តម្លៃ​ខ្ពស់​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ជាពិសេស​​បាតុភូត​អាកាសធាតុ​ ​E​l​ N​in​o ​និង​រដូវប្រាំង​អូស​បន្លាយ​ក្នុង​តំបន់​ ​បាន​ធ្វើ​ឱ្យ​ផលិតកម្ម​ស្រូវ​ក្នុងស្រុក​ធ្លាក់ចុះ​។​

យោង​តាម​ Bu​log​បានឲ្យដឹងថា ​ឥណ្ឌូ​នេ​ស៊ី​បាន​ទិញ​អង្ករ​ចំនួន​១​,​៩​ ​លាន​តោន​ក្នុងឆ្នាំនេះ​ ​ដែល​ស្មើនឹង​៥​២​% ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ​។​ ​កាលពីឆ្នាំមុន​ ​ឥណ្ឌូ​នេ​ស៊ី​ បាន​នាំចូល​គ្រាប់​ធញ្ញជាតិ​ចំនួន​​៣​,​៣​ ​លាន​តោន​។​ ​V​N​A៕

ថៃប្រកាសបន្តសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានចំនួន៣ឡើងវិញនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

បាងកក: លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានចូលរួមក្នុងនាមជាប្រធាននៃកិច្ចប្រជុំមួយ ជាមួយក្រុមប្រឹក្សាភិបាល ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ក្នុងចំណោមនោះ ការសាងសង់បណ្តាញផ្លូវដែកល្បឿនលឿន ដើម្បីតភ្ជាប់អាកាសយានដ្ឋានចំនួន៣ ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមឡើងវិញ នៅក្នុងឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមលទ្ធផលពីកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលច្រករបៀង សេដ្ឋកិច្ចភាគខាងកើត (EEC) កាលពីថ្ងៃទី១០ ខែមិថុនា។

គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ មានគោលបំណងតភ្ជាប់អាកាសយានដ្ឋានធំៗចំនួន៣ រួមមានដូចជា អាកាសយានដ្ឋានដុនមឿង អាកាសយានដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានអ៊ូតាប៉ាវ។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មាន The Nation។ជុំវិញរឿងនេះ ក្រុមហ៊ុនផ្លូវដែករដ្ឋថៃ (SRT) និងដៃគូឯកជនរបស់ខ្លួន បានដាក់សំណើរទៅកាន់ក្រុមប្រឹក្សាភិបាល EEC ដើម្បីពិនិត្យឡើងវិញ ចំពោះភាពជាដៃគូសាធារណៈ និងឯកជន (PPP) របស់គម្រោងនេះ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីចាស់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។

បន្ទាប់ពីកែប្រែរួច សំណើរនេះត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីនៅខែកក្កដាខាងមុខ។ ជាមួយគ្នានេះ  ក្រុមហ៊ុន SRT និងដៃគូរបស់ខ្លួន គ្រោងនឹងពិភាក្សាគ្នាអំពីការរៀបចំវិសោធនកម្មលើកិច្ចសន្យា ដែលនឹងត្រូវដាក់ស្នើទៅកាន់ ការិយាល័យអគ្គមេធាវី ក្រុមប្រឹក្សាភិបាល EEC និងគណៈរដ្ឋមន្ត្រីតាមលំដាប់លំដោយ។

ក្រុមប្រឹក្សាភិបាល EEC បានអះអាងថា នៅពេលដែលទទួលបានការអនុម័តពី គណៈរដ្ឋមន្ត្រី ដៃគូឯកជននឹងទទួលបានសេចក្តីជូនដំណឹង ដើម្បីស្តារគម្រោងមួយនេះឡើងវិញ ហើយការសាងសង់នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ខាងមុខ៕ប្រភព: The Nation ៕