Hattha top Banner

Bay of Lifeនឹងសាងសង់ទីលានវាយកូនហ្គោលលំដាប់ពិភពលោកតម្លៃ៥០លានដុល្លារធំជាងគេនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ទីលានវាយកូនហ្គោល Bay19 តម្លៃ៥០លានដុល្លារអាមេរិក នៃគម្រោងBay of Lights ជាទីលានវាយកូនហ្គោលជាប់មាត់ឆ្នេរស្តង់ដាអន្តរជាតិUSGA រចនាឡើងដោយ​​ ក្រុមហ៊ុនអភិវឌ្ឍន៍ទីលានវាយហ្គោល ដ៏ល្បីល្បាញលំដាប់ពិភពលោក Greg Norman។

ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay 19 ផងដែរ នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី និងផ្លូវដើរលំហែចំនួនបួន ដែលនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃ ទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ។

សម្រាប់ការសាងសង់ដំណាក់កាលដំបូង នឹងមានជាទីលានវាយកូនហ្គោលរយៈចម្ងាយឆ្ងាយ ដែលគ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ហើយទីលានវាយកូនហ្គោលស្តង់ដា១៨រន្ធ គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងគោលដៅសម្រេច ការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here