As Johor-Singapore SEZ plans accelerate, who stands to benefit?

SINGAPORE: There has been much excitement about the proposed Johor-Singapore Special Economic Zone (SEZ) since a Memorandum of Understanding was signed between Singapore and Malaysia in January.

During his introductory trip to Malaysia on Wednesday (Jun 12), new Singapore Prime Minister Lawrence Wong highlighted the potential of the SEZ, saying that it could unlock massive economic benefits for both countries.

“People harp a lot on the competition (between our two economies), but really, we are complementing one another,” said Mr Wong.
His counterpart, Mr Anwar Ibrahim, said that plans for the zone are very close to being finalised.

Touted as a potential “Shenzhen of Southeast Asia”, details of the geographical scope of the SEZ in the southern Malaysian state are still being finalised, as are the specific economic sectors. A series of meetings are scheduled to take place this month between the Malaysia and Singapore working groups, which could provide more clarity. A full-fledged agreement is expected to be signed in September.

When Malaysia and Singapore announced plans to work on the SEZ, questions were raised as to the types of industries and sectors that would dominate and thrive in this new zone. Johor is proposing 16 economic sectors as part of the zone, including electrical and electronics, medical, aviation and manufacturing.

During a Johor state assembly sitting last month, chief minister Onn Hafiz Ghazi also said that the state government has proposed the zone span across six districts – Johor Bahru, Iskandar Puteri, Pasir Gudang, Pontian, Kulai and Kota Tinggi – encompassing a land mass of 3,505 sq km. This is more than four times the size of Singapore, and nearly double the size of Shenzhen.

Both Shenzhen and Johor have abundant natural resources and land, as well as access to a young and growing workforce. Both are also strategically located, being close to major economic hubs – Hong Kong in Shenzhen’s case, and Singapore for Johor. With key parallels between Johor and Shenzhen, and with the development of the SEZ, it is possible for Johor to emulate Shenzhen’s success in the near future.

In 2023, Malaysia’s electrical and electronics sector secured RM85.4 billion (US$18.1 billion) in approved investments, nearly three times the amount in 2022. Meanwhile, Singapore’s electronics cluster accounted for 24.2 per cent of the country’s total fixed asset investments at S$3.1 billion (US$2.3 billion) last year.

Additionally, with Penang already established as a semiconductor hub, the SEZ could further cement Malaysia’s reputation as a leader in the electrical and electronics sector.

Penang, dubbed the Silicon Valley of the East, has a strong electrical and electronics ecosystem with a longstanding presence in chip assembly, packaging and testing. However, it is not uncommon for skilled workers such as engineers to choose to pursue similar jobs in Singapore for better employment packages.

Last year, Malaysia’s then human resources minister V Sivakumar, said that as of 2022, 1.13 million out of 1.86 million Malaysians who migrated abroad were living in Singapore.

Once the SEZ is established, it could help to attract skilled talent to the hub, thus retaining talent within Malaysia. This can be supported by plans for a passport-free QR code clearance on both sides, facilitating faster clearance of people at land checkpoints.

As supply chains become more integrated between Singapore and Johor, Malaysia could retain and grow its talent pool, depending on how companies set up their operations within the SEZ. Source : CNA

ការ​លក់​ផ្ទះ​ថ្មី​នៅទីក្រុងហុងកុងដាំក្បាលចុះ៤៦ភាគរយក្នុង​ខែ​ឧសភា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​ផ្ទះ​ដែលទើបសាងសង់ថ្មី​នៅទីក្រុងហុងកុងបាន​ដាំក្បាលចុះអស់ប្រមាណ៤៦%​ក្នុង​ខែ​ឧសភា​បើធៀប​នឹង​មេសា ​ទោះ​បីជា​អ្នក​អភិវឌ្ឍន៍​បាន​ខិតខំផ្តល់​ការ​បញ្ចុះ​តម្លៃ​អាផាតមុិន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍អ្នក​ទិញយ៉ាងណាក្តី។

ការធ្លាក់ចុះយ៉ាងគំហុកនេះសរបញ្ជាក់ឱ្យឃើញពីបញ្ហាប្រឈមដែលទីផ្សារលំនៅដ្ឋានហុងកុងកំពុងជួបប្រទះ។ ប៉ុន្តែ ការលក់ផ្ទះនៅក្នុងខែមីនាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ បន្ទាប់​ពី​រដ្ឋបាលហុងកុងបាន​លុប​ចោល​រាល់​ការ​ទប់ស្កាត់​ការ​ទិញ​ដើម្បី​ជួយ​ស្រោចស្រង់វិស័យ​នេះ។

លោក Sam Wong អ្នកវិភាគភាគហ៊ុននៅធនាគារវិនិយោគអាមេរិក Jefferies បានមានប្រសាសន៍ឱ្យដឹងថា “អ្នកទិញកំពុងដកខ្លួនចេញ ស្របពេលដែលអត្រាការប្រាក់នៅតែមានកម្រិតខ្ពស់យូរជាងការរំពឹងទុក”។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Bloomberg ។លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “មនុស្សគ្រប់គ្នារំពឹងថា សន្ទុះនឹងថយចុះ។ អ្នកអភិវឌ្ឍន៍មិនអាចទទួលបានប្រាក់ចំណូលពីការលក់ផ្ទះ ដែលមានទំហំទឹកប្រាក់សរុបចំនួន១០ពាន់លានដុល្លារហុងកុង (១,២៨ពាន់លានដុល្លារអាមេរិក) រៀងរាល់សប្តាហ៍ ជារៀងរហូតនោះទេ”។

លោក Wong បានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ច និងការបន្ទាបចក្ខុវិស័យនៃកំណើនប្រាក់បៀវត្សរ៍កំពុងរារាំងអ្នកទិញ និងធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ។ លោក​រំពឹង​ថា​តម្លៃ​លំនៅដ្ឋាននៅទីក្រុងហុងកុងនឹង​ថយ​ចុះ​​ក្នុង​ឆមាស​ទី​២ ​ឆ្នាំ​២០២៤នេះ។

អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះជាមធ្យមនៅក្នុងទីក្រុងហុងកុងស្ថិតក្នុងរង្វង់៤,១៦ភាគរយនៅក្នុងខែមីនា ដែលកើនឡើងជាង២ដង បើអត្រា១,៧២ភាគរយកាលពី២ឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់សេវាកម្មកម្ចីទិញផ្ទះ mReferral។

ការផ្គត់ផ្គង់ផ្ទះឯកជននៅទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងមានចំនួនប្រហែល១៩.០០០យូនីតជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ បើធៀបនឹងការផ្គត់ផ្គង់ត្រឹមតែ៩.៩០០យូនីតក្នុងមួយឆ្នាំ នៅចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។នេះបើយោងតាមទិន្នន័យពីស្ថាប័នOur Hong Kong Foundation៕ប្រភព: Bloomberg៕

EU increases Schengen visa fees by 12% due to inflation

The European Union has increased Schengen visa application fees worldwide by 12% from Tuesday, blaming rising inflation in member states.

The new visa fee costs 90 euros (US$97) for adults and 45 euros for children aged 6-12, according to a statement by the EU.

Despite the hike, the commission said the Schengen visa fees are “relatively low” compared to other countries, noting that visa costs start at $170 in the U.K., around $235 in the U.S., and $149 in Australia.
A Schengen visa allows holders to travel to the 27 member countries for a maximum of 90 days.

According to recent data published by the EU, more than 10.3 million applications for short-stay Schengen visas were received last year, a 37% increase compared to the previous year. Source: Vnexpress

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញពីវីឡាឃីងដ៏ប្រណីត

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញនូវរចនាបទវីឡាឃីង “ដ៏ប្រណីត” ស្ថិតនៅក្នុងបុរីវិមានសំណាង។

លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៣ ​មិថុនាថា ថ្ងៃនេះសូមណែនាំនូវប្រភេទ វីឡាឃីងដ៏ប្រណិត ដែលបែរមុខទៅមាត់ទឹកធម្មជាតិ ជាពិសេសយើងបានសាងសង់ទីធ្លាសម្រាប់ប្រើប្រាស់ដូចជា ហាត់ប្រាណ អង្គុយលេង និងជិះកង់ផងដែរ។លោកសរសេរបន្តថា វីឡាឃីង ជាវីឡាដែលធំស្កឹមស្កៃលំដាប់ទី3បន្ទាប់ពីវីឡាឃ្វីន និងវីឡាព្រីន ដែលមានទំហំ𝟖𝟔𝟑𝐦𝟐 កំពស់បីជាន់ប្លង់សេរហូតទៅដល់​4សន្លឹកកន្លះ សាកសមបំផុតសម្រាប់គ្រួសារអភិជន។

លោកបញ្ជាក់ថា “អ្វីដែលពិសេសគឺ ការរស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលធ្វើអោយលោកអ្នកមានផាសុខភាព ក្នុងការរស់នៅ”៕

តើសិង្ហបុរី និងម៉ាឡេសុីអាចទាញបានផលប្រយោជន៍ពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាដែរឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងស្ថាបនាតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា Johor-Singapore រវាងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីភាគីទាំង២បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពី
ខែមករាដើមឆ្នាំ២០២៤។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មីលោក Lawrence Wong បានលើកឡើងពីសក្តានុពលនៃតំបន់សេដ្ឋកិច្ចពិសេស ដោយកត់សម្គាល់ថា តំបន់នេះអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ។

លោក Wong បានសង្កត់ធ្ងន់ថា “មនុស្សមួយចំនួនតែងតែងនិយាយច្រំដែលថា ប្រទេសយើងទាំង២កំពុងប្រកួតប្រជែងគ្នា។ប៉ុន្តែ តាមការពិត យើងកំពុងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកចំពោះអ្វីដែលយើងខ្វះខាត”។

ត្រង់ចំណុចនេះ លោកស្រី Lim Lay Wah និងលោកស្រី Tay Xiaohan អ្នកជំនាញនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ UOB បានលើកឡើងថា “សិង្ហបុរីមានធនធានទេពកោសល្យ និងបច្ចេកវិទ្យា។ចំណែករដ្ឋ Johor មានដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ”។ដូច្នេះ តើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំង២ដោយរបៀបណា?
ដូចដែលគេបានដឹងស្រាប់ បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី គឺជាតួអង្គ និងដៃគូដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី semiconductor។ ដូច្នេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនឹងពង្រឹងជំហររបស់ប្រទេសទាំងពីរក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក។

ម្យា៉ងវិញទៀត កាលពីឆ្នាំមុន លោក V Sivakumar រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ប្រជាជនម៉ាឡេស៊ីចំនួន១,១៣លាននាក់ក្នុងចំណោម១,៨៦លាននាក់ដែលបានធ្វើចំណាកស្រុកទៅក្រៅប្រទេស កំពុងរស់នៅក្នុងប្រទេសសិង្ហបុរី។

ហេតុនេះ នៅពេលដែលតំបន់សេដ្ឋកិច្ចពិសេសត្រូវបានបង្កើតឡើង វានឹងអាចជួយទាក់ទាញធនធានមនុស្សដែលមានជំនាញមកកាន់មជ្ឈមណ្ឌលរួម និងទប់ស្កាត់លំហូរធនធានមនុស្សដែលមានទេពកោសល្យកុំឱ្យចាកចេញពីប្រទេសម៉ាឡេស៊ី។បន្ថែមពីលើនេះ បណ្តាក្រុមហ៊ុនផលិតកម្មបរទេស ដែលកំពុងស្វែងរកឱកាសពង្រីកខ្លួន ឬធ្វើពិពិធកម្មចូលមកក្នុងតំបន់អាស៊ាន នឹងចាប់អារម្មណ៍ងាកមកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលនឹងជួយលើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្តាប្រទេស​ជិត​ខាង​ដូច​ជា​ថៃ និង​វៀតណាម។

បច្ចុប្បន្ន ប្រទេសសិង្ហបុរីក៏មានក្រុមហ៊ុនឈានមុខគេលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) និងមានបច្ចេកវិទ្យាទំនើប ខណៈដែលប្រទេសម៉ាឡេស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គុំ និងសាកល្បងបន្ទះសៀគ្វី។

ប៉ុន្តែ សិង្ហបុរីគឺជាប្រទេសតូច ដែលជួបប្រទះកង្វះដីធ្លី និងការកើនឡើងថ្លៃដើមក្នុងស្រុក។ រីឯ រដ្ឋ Johor មានដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ប៉ុន្តែ ម៉ាឡេសុីខ្វះខាតធនធានមនុស្ស។ដូច្នេះ ធនធានមនុស្សរបស់សិង្ហបុរី នឹងអាចហូរចូលយ៉ាងលឿនទៅកាន់រដ្ឋ Johor ដោយសម្រួលដល់ការផ្លាស់ប្តូរគំនិតល្អបំផុត។សិង្ហបុរីផ្តល់នូវមជ្ឈមណ្ឌលក្នុងតំបន់ជាយុទ្ធសាស្ត្រ បទពិសោធន៍ស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ខណៈរដ្ឋ Johor ផ្តល់តម្លៃជួល និងកម្រិតប្រាក់ឈ្នួលទាប ដែលការណ៍នេះធ្វើឲ្យថ្លៃដើមផលិតកម្មមានលក្ខណៈប្រកួតប្រជែង។ ក្នុងន័យនេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ អាចបំពេញការខ្វះខាតឱ្យគ្នាទៅវិញទៅមក ដើម្បីទាក់ទាញក្រុមហ៊ុនកាន់តែច្រើនឱ្យមកបណ្តាក់ទុនទាំងនៅសិង្ហបុរី និងម៉ាឡេសុី។

ជាឧទាហរណ៍ ក្រុមហ៊ុនផលិតបន្ទះ semiconductor អាចបង្កើតមជ្ឈមណ្ឌលលក់នៅសិង្ហបុរី ប៉ុន្តែក្រុមហ៊ុនត្រូវបង្កើតឃ្លាំងរបស់ខ្លួននៅរដ្ឋ Johor ដើម្បីរក្សាថ្លៃដើមផលិតកម្មឱ្យនៅកម្រិតទាប។ ដូច្ន្នេះ វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំសំបើមដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២៕ប្រភព:CNA៕

ក្រុមហ៊ុនយក្សអាមេរិក និងកូរ៉េខាងត្បូងកំពុងប្រើប្រាស់សក្តានុពលបច្ចេកវិទ្យា AI ដើម្បីប្រកួតក្នុងទីផ្សារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Apple បានប្រកាសផ្តល់អាទិភាពដល់ការពង្រឹងឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ IPhone។ ប្រសិនបើរឿងនេះដំណើរការទៅតាមផែនការ នោះអ្នកប្រើប្រាស់ Samsung រាប់លាននាក់នឹងងាកមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ជំនួសវិញ។

ការលក់ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីនឹងត្រូវបាននាំមុខដោយសមត្ថភាព AI ជំនាន់ថ្មីប្រកបដោយភាពច្នៃប្រឌិត ដែលនេះ​ក្លាយ​ជា​ហេតុផល​ដ៏​ធំ​បំផុត និង​លឿន​បំផុត​ ដែលក្រុមហ៊ុននានាបានសម្រុកអភិវឌ្ឍន៍ទូរស័ព្ទស្មាតហ្វូន​របស់ពួកគេឱ្យកាន់តែទំនើបក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក។

កាល​ពី​ដើមសប្តាហ៍នេះ ក្រុមហ៊ុន Apple បាន​ប្រកាស​​​ពី​មុខងារ​ AI និង​ការ​ពង្រឹង​​ប្រព័ន្ធ​កម្មវិធី​​នៅ​លើ​ស្មាតហ្វូន​របស់​ខ្លួន ហើយ​អ្វី​ដែល​លេចធ្លោ​ជាង​​គេ​នោះគឺ​ ការ​​​បំពាក់​បច្ចេកវិទ្យា AI របស់ ChapGPT នៅ​លើ​កម្មវិធី Siri។ ប្រព័ន្ធ​​បច្ចេកវិទ្យា​ថ្មី​នេះ មាន​​ឈ្មោះ​ថា “Apple Intelligence”។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា“កម្មវិធី Siri នឹងអាចសរសេរអ៊ីមែល និងប្ដូរសំឡេងឱ្យសាកសមនឹងឱកាស និងពេលវេលាជាក់ស្តែងបានថែមទៀតផង”។ កម្មវិធីនេះក៏មានសមត្ថភាពក្នុងការឆ្លើយសំណួរបានកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។

Apple Intelligence គឺជាប្រព័ន្ធ AI ថ្មីមួយដែលរួមបញ្ចូលគ្នានូវគំរូទូទៅជាមួយនឹងបរិបទផ្ទាល់ខ្លួន ដើម្បីផ្តល់នូវភាពឆ្លាតវៃដែលមានប្រយោជន៍ និងពាក់ព័ន្ធ។ ប្រព័ន្ធនេះអាចកំណត់អត្តសញ្ញាណការជូនដំណឹង និងផ្ញើសារសំខាន់ៗដោយស្វ័យប្រវត្តិ សំយោគខ្លឹមសារអ៊ីមែល សរសេរកថាខណ្ឌឡើងវិញ ឬលុបរូបភាពផ្នែកខ្លះក្នុងរូបថត។ យ៉ាងណាមិញ ប្រព័ន្ធ Apple Intelligence នឹងដំណើរការតែនៅលើទូរស័ព្ទ iPhone 15 Pro និងទូរស័ព្ទ iPhone 15 Pro Max និងរាល់កំព្យូទ័រ Mac និងទូរស័ព្ទ iPad ដែលប្រើប្រាស់បន្ទះឈីប M1 ឡើងទៅប៉ុណ្ណោះ។

ដោយឡែកចំពោះ ChatGPT វិញ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ចេញឱ្យប្រើប្រាស់នៅឡើយនោះទេ ដែលយើងនឹងត្រូវរង់ចាំរហូតដល់ចុងឆ្នាំនេះ ទើបក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការកំព្យូទ័រ Mac ទូរស័ព្ទ iPhone និងទូរស័ព្ទ iPad។

ចំណែក ក្រុមហ៊ុនយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង បានអភិវឌ្ឍន៍ប្រព័ន្ធ​​បច្ចេកវិទ្យា Galaxy AI ក៏ដូចជាស្មាតហ្វូនទំនើប Galaxy S24 Series ថ្មីរបស់ខ្លួនដើម្បីប្រកួតប្រជែងក្នុងទីផ្សារនាពេលបច្ចុប្បន្ន។

Galaxy AI នឹងក្លាយជាយុគសម័យបច្ចេកវិទ្យា AI ដ៏ទំនើបបំផុតរបស់ក្រុមហ៊ុន Samsung ហើយវាត្រូវបានគេរាយការណ៍ថាជាការសហការគ្នាយ៉ាងជិតស្និតជាមួយក្រុមហ៊ុន Google ផ្ទាល់តែម្តង។ មុខងារ AI ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺមុខងារ AI Live Translate Call ដែលជាមុខងារដំបូងគេបង្អស់ដែលមានលទ្ធភាពអាចបកប្រែភាសាផ្សេងៗបានភ្លាមៗ ក្នុងអំឡុងពេលអ្នកប្រើប្រាស់កំពុងនិយាយទូរស័ព្ទ។

បន្ទាប់មក សំឡេងនិងអត្ថបទដែលបានបកប្រែទៅជាភាសាផ្សេងៗនោះ នឹងលោតបង្ហាញនៅលើអេក្រង់ឲ្យអ្នកប្រើប្រាស់បានដឹង ក៏ដូចជាភាគីម្ខាងទៀត ដែលនិយាយទូរសព្ទឆ្លើយឆ្លងគ្នា។

ត្រង់ចំណុចនេះ យើងអាចសន្និដ្ឋានបានថា កម្មវិធីក្នុងស្មាតហ្វូនជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Samsung នឹងមានភ្ជាប់ដោយ AI មកជាមួយស្រាប់តែម្តងពិសេសគឺ AI Live Translate Call និងមាន AI ជាច្រើនទៀតដែលក្រុមហ៊ុនSamsung ត្រៀមបង្ហាញនាពេលអនាគត៕ប្រភព:Forbes៕

អគារសារៈមន្ទីរថ្មីដ៏អច្ឆរិយៈមួយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងសាងសង់សារៈមន្ទីរថ្មីដ៏អច្ឆរិយៈមួយនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជិតបញ្ចប់រួចរាល់ហើយ ដែលសំណង់នេះរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេសដ៏ល្បីឈ្មោះ Foster + Partners។

អគារសារៈមន្ទីរដ៏អច្ឆរិយៈនេះត្រូវបានដាក់ឈ្មោះថា សារមន្ទីរជាតិ Zayed។ អគារនេះមានលក្ខណៈពិសេសអស្ចារ្យ ដោយក្នុងនោះ គេសង្កេតឃើញមានការរចនាស្លាបបែបចម្លាក់ចំនួន៥ ដែលមានរូបរាងដូចជាស្លាបបក្សី។ អគារនេះត្រូវបានរចនាយ៉ាងប៉ិនប្រសប់ ដើម្បីជួយឱ្យផ្ទៃខាងក្នុងអគារ មានសីតុណ្ហភាពត្រជាក់ទៅតាមបែបធម្មជាតិ។

គម្រោងនេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ២០១០។ ដើមឡើយ សារមន្ទីរជាតិ Zayed នេះត្រូវបានបង្កើតឡើងជាវិមានឧទ្ទិសដល់អតីតប្រធានាធិបតីទី១របស់ប្រទេសអារ៉ាប់រួម គឺព្រះអង្គម្ចាស់ Zayed bin Sultan Al Nahyan ។អាគារមេមានរូបរាងដូចជា “ពំនូក ឬដំបូក”ដែលមានកម្ពស់៣០ម៉ែត្រ ដោយយកលំនាំតាមសណ្ឋានដីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ ស្លាបដែកត្រូវបានតុបតែងឡើងឱ្យផុសចេញពីអគារនេះ ដែលមានកម្ពស់ចន្លោះពី៨៣ម៉ែត្រ ដល់១២៣ម៉ែត្រ។

ស្លាបរបស់អគារនេះប្រៀបបានដូចជាបំពង់ផ្សែងដែលមានមុខងារស្រូបខ្យល់ក្តៅចេញពីខាងក្នុងអគារ ហើយស្រូបយកខ្យល់បរិសុទ្ធតាមរយៈបំពង់ ដែលកប់នៅក្រោមដីចូលទៅក្នុងអគារវិញ ដែលធ្វើឱ្យអគារនេះមានខ្យល់ចេញ-ចូលបានល្អ។ សារមន្ទីរនេះគឺជាទីតាំងគួរឱ្យទាក់ទាញបំផុត ស្ថិតក្នុងសង្កាត់វប្បធម៌នៅលើកោះ Saadiyat Island ដែលស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីឆ្នេរទីក្រុង Abu Dhabi។ នៅពេលដែលចាប់ផ្តើមបើកដំណើរការ សារមន្ទីរនឹងរៀបចំការតាំងពិពណ៌អំពីសត្វសមុទ្របុរាណដែលមានអាយុកាលរាប់លានឆ្នាំ កាក់សម័យដើម និងប្រវត្តិសាស្ត្រសង្រ្គាម ក៏ដូចជាវប្បធម៌សហសម័យផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ទីភ្នាក់ងារសារព័ត៌មាន Emirates បានឱ្យដឹងថា ការអភិវឌ្ឍន៍សារៈមន្ទីរទាំងមូលនឹងត្រូវបញ្ចប់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ខាងមុខ។ប៉ុន្តែ គេពុំបានបញ្ជាក់កាលបរិច្ឆេទថ្ងៃខែច្បាស់លាស់នៅឡើយនោះទេ៕ប្រភព: Foster + Partner៕

លោកសាយ សំអាល់ៈ បុរីប៉េង ហួតជាឧទាហរណ៍នៃអ្វីដែលយើងហៅថា “ភូមិឋានក្សេមក្សាន្ត”

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា  បុរីប៉េង ហួតជាឧទាហរណ៍នៃអ្វីដែលយើងហៅថា “ភូមិឋានក្សេមក្សាន្ត”។

ក្នុងសំណេរលើបណ្តាញទំនាក់ទំនងសង្គម លោកបានចែករំលែ​កផេកមួយឈ្មោះASEAN Skylineកាលពីល្ងាចថ្ងៃទី១៣ មិថុនាកន្លងមកនេះ។

បណ្តាញទំនាក់ទំនងសង្គមឈ្មោះASEAN Skylineបានសរសេរជាភាសាអង់គ្លេស អមដោយរូបភាព ដែលមានការបកប្រែក្រៅផ្លូវការពីគេហទំព័រPropertyarea.asia យកមកចុះផ្សាយតាមខ្លឹមសារដើមថា ដើមផ្កាក្ងោករាប់រយដើម កំពុងបញ្ចេញសម្រស់នៅតាមបណ្តោយមហាវិថី Eco Collection ក្នុងរាជធានីភ្នំពេញនៃ ប្រទេសកម្ពុជា។

“ទិដ្ឋភាពដ៏អស្ចារ្យ និងបរិយាកាសពោរពេញ ទៅដោយផ្កាក្ងោក អមដោយស្លឹកបៃតងខៀវស្រងាត់ ក្នុងរដូវកាលនេះ កំពុងក្លាយជាទេសភាពទាក់ទាញអ្នកស្រុក និងអ្នកធ្វើដំណើរតាមបណ្តោយមហាវិថី Eco Collection។

ក្រៅ​ពី​ការ​រស់​នៅ​ក្នុង​ផ្ទះ ​ដ៏​មាន​សុភមង្គល បុរី ប៉េង ហួត តែងតែ​គិត​គូរ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សោភ័ណភាព  បរិស្ថាន​បៃតង និង​ការ​រស់​នៅ​ក្នុង​បរិយាកាស​បែបធម្មជាតិ៕

ដំណឹងល្អៈកម្ពុជាចាប់ផ្តើមជើងហោះហើរត្រង់ពីឥណ្ឌានៅចុង សប្តាហ៍នេះ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ជើងហោះហើរត្រង់កម្ពុជា -ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៤ចុងសប្តាហ៍នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ពោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៤ជើងក្នុងមួយសប្តាហ៍។

លោកបន្តថា ពិធីសម្ពោធដំណើរការជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា នឹងត្រូវរៀបចំឡើង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន, បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ដោយឡែកបើគ្មានអ្វីប្រែប្រួលទេ កម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ ពីទីក្រុងញូវដេលី មកសៀ​មរាប ចាប់ពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ ៧ជើងក្នុងមួយសប្តាហ៍។

លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជា ប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន EmiratesAirlines បានហោះហើរមកកម្ពុជាឡើងវិញ ពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជាលក្ខណៈសិទ្ធិហោះហើរទី៥។

នៅឆ្នាំ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង៥,១លាននាក់ កើនឡើង ១១៥% ធៀបនឹង    រយៈពេល១២ខែឆ្នាំ២០២២ ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ក្រសួងទេសចរណ៍រំពឹងទទួលបានភ្ញៀវជាតិ អន្តរជាតិ២០លាននាក់នៅឆ្នាំ២០៣០

ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលទេសចរ អន្តរជាតិចំនួន១៥លាននាក់ និងទេសចរក្នុងស្រុក២០លាននាក់ នៅឆ្នាំ២០៣០។

លោកទិត ចន្ថារដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងក្នុងសិក្ខាសាលាមួយ នៅខេត្តព្រះសីហនុនាសប្តាហ៍នេះថា ដើម្បីត្រៀមលក្ខណៈទទួល ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅឆ្នាំ២០៣០រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ មានគម្រោងកែលម្អផលិតផលទេសចរណ៍ ដែលមានស្រាប់ ការរៀបចំ ធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ។

លោកបន្តថា ការជំរុញរៀបចំព្រឹត្តិការណ៍ ទេសចរណ៍ដោយមានការចូលរួម ពីធនធានទាំងនៅកម្ពុជា និងមកពីបរទេស ការពង្រឹងគុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ដោយផ្តោតលើជំនាញជាអ្វី ដែលក្រសួងយកចិត្តទុកដាក់​។ ពិសេសយកចិត្តទុកដាក់ជំរុញ និងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ អេកូទេសចរណ៍ តំបន់ទេសចរណ៍វៃឆ្លាត និងបៃតងប្រកប​ដោយភាពទាក់ទាញទេសចរណ៍ឆ្នេរកោះ មជ្ឈមណ្ឌល វិស្សមកាល និងកីឡាទេសចរណ៍ សួនកំសាន្ត សណ្ឋាគារ ប្រណីតៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ និងផ្សាររួចពន្ធ ផ្សារលក់ទំនិញទំនើបៗ។ល។លោកបញ្ជាក់ថា “ទាំងអស់នេះជាអ្វីដែលស្ថិតក្នុងការស្តារ និងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជាឡើងវិញ”៕