Hattha top Banner

ក្រសួងទេសចរណ៍រំពឹងទទួលបានភ្ញៀវជាតិ អន្តរជាតិ២០លាននាក់នៅឆ្នាំ២០៣០

0

ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលទេសចរ អន្តរជាតិចំនួន១៥លាននាក់ និងទេសចរក្នុងស្រុក២០លាននាក់ នៅឆ្នាំ២០៣០។

លោកទិត ចន្ថារដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងក្នុងសិក្ខាសាលាមួយ នៅខេត្តព្រះសីហនុនាសប្តាហ៍នេះថា ដើម្បីត្រៀមលក្ខណៈទទួល ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅឆ្នាំ២០៣០រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ មានគម្រោងកែលម្អផលិតផលទេសចរណ៍ ដែលមានស្រាប់ ការរៀបចំ ធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ។

លោកបន្តថា ការជំរុញរៀបចំព្រឹត្តិការណ៍ ទេសចរណ៍ដោយមានការចូលរួម ពីធនធានទាំងនៅកម្ពុជា និងមកពីបរទេស ការពង្រឹងគុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ដោយផ្តោតលើជំនាញជាអ្វី ដែលក្រសួងយកចិត្តទុកដាក់​។ ពិសេសយកចិត្តទុកដាក់ជំរុញ និងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ អេកូទេសចរណ៍ តំបន់ទេសចរណ៍វៃឆ្លាត និងបៃតងប្រកប​ដោយភាពទាក់ទាញទេសចរណ៍ឆ្នេរកោះ មជ្ឈមណ្ឌល វិស្សមកាល និងកីឡាទេសចរណ៍ សួនកំសាន្ត សណ្ឋាគារ ប្រណីតៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ និងផ្សាររួចពន្ធ ផ្សារលក់ទំនិញទំនើបៗ។ល។លោកបញ្ជាក់ថា “ទាំងអស់នេះជាអ្វីដែលស្ថិតក្នុងការស្តារ និងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជាឡើងវិញ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here