Fuel shortage in Japan hinders flight increases amid tourism surge

Critical fuel shortages for commercial flights at airports across Japan have led to difficulties in increasing the number of international flights and adding new routes, industry and government sources said Saturday.

A surge in demand for flights due to increasing inbound tourism has outpaced the supply capacity of petroleum refiners, with the issue further compounded by labor shortages in the distribution phase.

With the problem threatening to dampen efforts to revitalize regional economies through international tourism ahead of the peak summer holiday season, relevant government ministries are assessing the situation to consider countermeasures.

According to the Hiroshima prefectural government in western Japan, a foreign airline had to revise plans to increase Asia flights to and from Hiroshima airport due to insufficient fuel supply. Another airline is also encountering challenges securing fuel for summer and beyond, it said.

New Chitose, Asahikawa, and Obihiro airports in Hokkaido have been similarly affected by fuel shortages as they planned to increase flights.
Meanwhile, the operator of Sendai airport in northeastern Japan said it has not been affected, but airlines have expressed concerns about fuel shortages.

The National Governors’ Association is considering requesting the central government take action as airports in parts of the Kansai, Shikoku, and Kyushu regions also face difficulties in increasing the number of flights, according to local government sources familiar with the matter.

In Japan, petroleum wholesalers contractually supply passenger aircraft with fuel refined from crude oil.

They cannot suddenly increase production as they have been consolidating facilities in anticipation of a medium- to long-term decline in demand for petroleum products.

There is also the option of selling imported fuel as a temporary measure. But they face the risk of not being profitable that way.

“We are prioritizing the increased demand from existing customers and cannot adequately respond to (plans for) new international routes or sudden increases in flights,” a source at a petroleum refiner said.

There has also been a shortage of drivers and airport workers involved in the process of transporting fuel from refineries to airports and pumping it into the aircraft.
Source: Kyodo News

វៀតណាមកំពុងពន្លឿនការបូមខ្សាច់ និងពន្លឿនការសាងសង់ កោះនៅក្នុងសមុទ្រចិនខាងត្បូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកស្រាវជ្រាវអាមេរិកអះអាងថា ប្រទេសវៀតណាមបាន និងកំពុងបង្កើនការបូមខ្សាច់ និងពន្លឿនការចាក់ដីបំពេញនៅក្នុងសមុទ្រចិនខាងត្បូង ដោយបង្កើតបានជាកោះថ្មីមួយ ដែលមានទំហំស្ទើរតែដូចកាលពី២ឆ្នាំមុន។

គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣រហូតមកទល់ពេលនេះ វៀតណាមបានបង្កើតដែនដីថ្មី ឬកោះដែលមានទំហំចំនួន២៨០ហិកតា បើប្រៀបធៀបនឹងកោះ ទំហំ១៦៣,៥ហិកតា ដែលត្រូវបានបង្កើតឡើង ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៣ និងកោះទំហំ១៤០,៤២ហិកតាក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៃគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី។

ប្រទេសចិន ដែលបាននិងកំពុងសាងសង់ កោះសិប្បនិម្មិតរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីឆ្នាំ២០១៣ បានទាមទារអធិបតេយ្យភាព លើដែនទឹកដ៏ធំនៅក្នុងតំបន់នេះ រួមទាំងតំបន់ ដែលវៀតណាមកំពុងសាងសង់កោះផងដែរ។សមុទ្រចិនខាងត្បូង គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹក ដែលមានការប្រកួតប្រជែងខ្លាំងបំផុត នៅលើពិភពលោក ខណៈកប៉ាល់ពាណិជ្ជកម្ម ដែលមានទំហំទឹកប្រាក់ជាង៣ទ្រីលានដុល្លារ ត្រូវធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវទឹកនេះក្នុងមួយឆ្នាំៗ។ សកម្មភាពទាំងនេះ បានបង្កើនការភ័យខ្លាចថា តំបន់សមុទ្រចិនខាងត្បូងនេះ កំពុងក្លាយជាចំណុចក្តៅ ដែលអាចផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការពិភពលោក។

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងទៀតថា វៀតណាមបានកាន់កាប់ថ្មប៉ប្រះទឹក Barque Canada ដែលមានទំហំ១៦៦ហិកតា នៅប្រជុំកោះ Spratlys ខណៈប្រទេសចិនកាន់កាប់កោះសិប្បនិម្មិតដ៏ធំបំផុត គឺថ្មប៉ប្រះទឹក Panganiban ដែលមានទំហំ៦០៨ហិតា ដែលចិនបានរឹបអូសយកពីហ្វីលីពីនក្នុងឆ្នាំ១៩៩៥។លោក Jay Batongbacal អ្នកជំនាញខាងដែនសមុទ្រហ្វីលីពីន បានលើកឡើងថា “ការកសាងកោះរបស់វៀតណាម សំដៅពង្រឹងការការពាររបស់ខ្លួន បន្ទាប់ពីទីតាំងឈរជើងរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ត្រូវបានគំរាមកំហែងដោយចិន ខណៈទីក្រុងហាណូយបានខិតខំប្រឹងប្រែងរុករក និងអភិវឌ្ឍន៍ប្រេងនៅទីនោះ”។

លោក Batongbacal ដែលជាប្រធានវិទ្យាស្ថានកិច្ចការសមុទ្រ និងច្បាប់សមុទ្រ នៃសកលវិទ្យាល័យច្បាប់ហ្វីលីពីនCollege of Law បានអះអាងថា ប្រទេសវៀតណាមបានបង្ខំចិត្ត លុបចោលកិច្ចសន្យាប្រេង និងត្រូវបង់ប្រាក់សំណងចំនួន១ពាន់លានដុល្លារ ដល់ក្រុមហ៊ុនចម្រាញ់ប្រេងនានា ចំពោះការលុបចោលគម្រោងរបស់ខ្លួន ដោយ សារតែការគំរាមកំហែង សងសឹកពីប្រទេសចិន ៕ប្រភព: Reuters ៕

សហរដ្ឋអាមេរិកអាចវ៉ាដាច់ចិនឆ្ពោះទៅក្លាយជាគោលដៅនាំចេញកំពូលទី១របស់កូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

សេអ៊ូល: ទិន្នន័យបានបង្ហាញថា ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិក មានទំហំលើសពីការនាំចេញទៅកាន់ប្រទេសចិន នារយៈពេលប៉ុន្មានខែដំបូងដើម ឆ្នាំ២០២៤នេះ ដោយសហរដ្ឋអាមេរិក នឹងអាចក្លាយជាគោលដៅនាំចេញកំពូលទី១របស់កូរ៉េជាលើកដំបូងក្នុងរយៈពេល២២ឆ្នាំ។

ការនាំចេញរបស់កូរ៉េ ទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ចំនួន៥៣,៣ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ បើធៀបនឹងការនាំចេញរបស់កូរ៉េ ទៅកាន់ប្រទេសចិនដែលមានទំហំទឹកប្រាក់ចំនួន៥២,៦៩ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីស្ថិតិកូរ៉េ និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

ប្រសិនបើនិន្នាការបច្ចុប្បន្ន នៅតែបន្តកើតឡើងរហូតដល់ដំណាច់ឆ្នាំ២០២៤ នោះសហរដ្ឋអាមេរិក នឹងវ៉ាដាច់ប្រទេសចិនឆ្ពោះទៅក្លាយជាគោលដៅនាំចេញលេខ១ សម្រាប់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូង មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០២មក។កាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសចិនគឺជាគោលដៅនាំចេញដ៏ធំបំផុតទី១ សម្រាប់ប្រទេសកូរ៉េ ដែលមានទំហំទឹកប្រាក់ចំនួន១២៤,៨១ពាន់លានដុល្លារ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់ ចំនួន១១៥,៧១ពាន់លានដុល្លារ ដែលនេះគឺជាគម្លាតតូចបំផុត ក្នុងរយៈពេល១៩ឆ្នាំកន្លងមក។

ការ​នាំ​ចេញ​របស់​កូរ៉េ​ទៅ​កាន់អាមេរិក​ បាន​កើន​ឡើង​ជា​លំដាប់នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែការនាំចេញរបស់កូរ៉េទៅកាន់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេល២ឆ្នាំជាប់ៗគ្នា បន្ទាប់ពីបានកើនឡើង ដល់កម្រិតខ្ពស់បំផុតចំនួន១៦២,៩១ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ស្របពេលវិស័យផលិតកម្ម របស់ប្រទេសចិនធ្លាក់ចុះ។នៅក្នុងរបាយការណ៍ថ្មីៗនេះ ធនាគារកណ្តាលកូរ៉េបានព្យាក រណ៍ថា ការនាំចេញរបស់កូរ៉េ ទៅកាន់សហរដ្ឋអាមេរិក នឹងបន្តកើនឡើង ដែលជំរុញដោយការប្រើប្រាស់ដ៏រឹងមាំ ក្នុងចំណោមពលរដ្ឋអាមេរិក និងការពង្រីកការវិនិយោគ របស់ក្រុមហ៊ុនកូរ៉េនៅក្នុងសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក្តី គេក៏បានសង្កេតឃើញមានសញ្ញា ដែលបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងងើបឡើងវិញបន្តិចម្តងៗ ដែលការណ៍នេះ អាចជួយបង្កើនការនាំចេញទំនិញ និងសេវាកម្មរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិនផងដែរ៕ប្រភព:Yonhap៕

អាកាសយានដ្ឋានទូទាំងប្រទេសជប៉ុន បង្ខំចិត្តផ្អាកបង្កើនជើងហោះហើរ ស្របពេលមានបញ្ហាកង្វះប្រេងឥន្ធនៈ

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមប្រភពឧស្សាហកម្ម និងរដ្ឋាភិបាលជប៉ុនបានអះអាងថា កង្វះខាតប្រេងឥន្ធនៈ នៅតាមអាកាសយានដ្ឋានទូទាំងប្រទេសជប៉ុនបានបង្កការលំបាក ក្នុងការបង្កើនចំនួនជើងហោះហើរអន្តរជាតិ និងការបន្ថែមផ្លូវហោះហើរថ្មី។

តម្រូវការជើងហោះហើរ បានកើនឡើងលើសពីសមត្ថភាពនៃការផ្គត់ផ្គង់របស់រោងចក្រចម្រាញ់ប្រេង គួបផ្សំនឹងកង្វះកម្លាំងពលកម្មក្នុងដឹកជញ្ជូនចែកចាយប្រេង ទៅកាន់អាកាសយានដ្ឋាននៅទូទាំងប្រទេស។

បញ្ហាប្រឈមនេះកំពុងគំរាមកំហែង និងអាចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ តាមរយៈទីផ្សារទេសចរណ៍អន្តរជាតិ។ យ៉ាងណាមិញ បណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល កំពុងវាយតម្លៃស្ថានភាពនេះ ដើម្បីពិចារណាដាក់ចេញវិធានការឆ្លើយតបឱ្យទាន់ពេលវេលា។យោងតាមរដ្ឋបាលខេត្ត Hiroshima ដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន១ ត្រូវពិនិត្យមើលឡើងវិញ នូវផែនការបង្កើនជើងហោះហើរទៅ និងមកពីព្រលានយន្តហោះHiroshima ដោយសារតែការផ្គត់ផ្គង់ប្រេងមានចំនួនមិនគ្រប់គ្រាន់។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ទៀត​ក៏​កំពុង​ជួប​ប្រទះ​ នឹង​បញ្ហា​ប្រឈម​បែបនេះផងដែរ។

ចំណែកឯ អាកាសយានដ្ឋាន New Chitose អាកាសយានដ្ឋានអាកាសយានដ្ឋាន Asahikawa និងអាកាសយានដ្ឋាន Obihiro នៅកោះហុកកៃដូ ក៏បានទទួលរងផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារកង្វះខាតប្រេងឥន្ធនៈ ខណៈដែលពួកគេមានគម្រោងបង្កើនជើងហោះហើរ។

ទន្ទឹមនឹងនេះ ប្រតិបត្តិករអាកាសយានដ្ឋាន Sendai ស្ថិតនៅភាគឦសាន នៃប្រទេសជប៉ុនបានអះអាងថា ខ្លួនមិនទាន់រងផលប៉ះពាល់នោះទេ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នានា បានសម្តែងការព្រួយបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈ។

លើសពីនេះ រដ្ឋបាលតំបន់មូលដ្ឋាន បានស្នើឱ្យរដ្ឋាភិបាលកណ្តាលចាត់វិធានការជាបន្ទាន់ ខណៈព្រលានយន្តហោះនៅក្នុងផ្នែកខ្លះនៃតំបន់ Kansai តំបន់ Shikoku និងតំបន់ Kyushu ក៏កំពុងប្រឈមមុខនឹងការលំបាក ក្នុងការបង្កើនចំនួនជើងហោះហើរផងដែរ៕ប្រភព:Kyodo៕

តើកំណើននៃការនាំចូលដែកជាសញ្ញាវិជ្ជមានក្នុងវិស័យ សំណង់នៅកម្ពុជា?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​រាយការណ៍​កាលពី​ពេលថ្មីៗនេះ​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចូល​ដែក​ ​និង​ដែកថែប​ ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​១​៦​៨​​លាន​ដុល្លារ​អាមេរិក​ ​ក្នុងរយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៤​។​

ស្ថិតិ​នៃ​ការនាំចូល​ចុងក្រោយ​ បានបង្ហាញ​ពី​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​៣​០​,​៦​ភាគរយ​ ​ធៀប​នឹង​១​២​៩​លាន​ដុល្លារ​ ​ដែល​បាន​កត់ត្រា​ក្នុង​អំឡុង​ពេល​ដូចគ្នា ​រយៈពេល​បួន​ខែ​ ​នៃ​ឆ្នាំ​២​០​២​៣​។​

ទិន្នន័យ​បង្ហាញ​ថា​ វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ក្នុងស្រុក​កំពុង​ស្ទុះ​ងើបឡើង​វិញ​ វិ​ស័​យ​នេះ​បាន​ជួបប្រទះ ​ការ​ធ្លាក់ចុះ​ដំណើរការ​យ៉ាង​ខ្លាំង​កាលពីឆ្នាំមុន​។​

ផលិតផល​ដែក​ ​និង​ដែកថែប ​ក៏​បានឃើញ​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុងរយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​ដែល​ឈាន​ដល់​ចំនួន​ ​២​២​៤​,​៨​១​ ​លាន​ដុល្លារ​។​ ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​៤​៥​,​៤​ ​ភាគរយ​នៃ​ផលិតផល​ដែក​ ​និង​ដែកថែប​ធៀប​នឹង​១​៥​៤​លាន​ដុល្លារ​ ​ដែល​បាន​នាំ​ចូល ក្នុង​អំឡុង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​៣​។​លើស​ពី​នេះ​ទៀត​ក្នុងរយៈពេល​​៤​​ខែ នៃ​ដំបូង​នៃ​ឆ្នាំ​២​០​២​៤​ ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​រាយការណ៍​ថា ​កម្ពុជា​ក៏​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ នៃ​ការនាំចូល​ស៊ីម៉ងត៍ ​ដោយ​បាន​នាំចូល​ស៊ីម៉ងត៍​ពី​បរទេស​ ​ក្នុង​ទំហំ​ទឹកប្រាក់​៥​,​៣​២​​លាន​ដុល្លារ​ ​ដែល​ឆ្លុះបញ្ចាំ​​ង​ពី​ការ​កើន​ឡើង​១​៥​ ​ភាគរយ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​៣​។​

ពេញ​មួយ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​បាន​នាំចូល​ដែក​ ​និង​ដែកថែប​ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​៣​៧​២​,​៤​៧​ ​លាន​ដុល្លារ​ ​កើន​ឡើងជា​ង​ ​៣​,​៥​ ​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​២​ ​ដែល​ក្នុង​នោះ​ការនាំចូល​វត្ថុធាតុដើម​សរុប​មាន​ចំនួន​ ​៣​៥​៩​,​៨​២​ ​លាន​ដុល្លារ​ ​នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​។​

តួលេខ​នេះ​តំណាង​ឱ្យ១​,​៥​​ភាគរយ​ នៃ​ការនាំចូល​សរុប​របស់​ប្រទេស​កម្ពុជា ​កាលពីឆ្នាំមុន​ដែល​មាន​ចំនួន​ ​២​៤​,​១​៨​ ​ប៊ី​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​២​០​២​៣​។​

ការនាំចូល​ដែក​ ​និង​ដែកថែប​ភាគច្រើន ​របស់​ប្រទេស​កម្ពុជា​មកពី​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ក្បែរ​ខាង​ ​ដែល​មាន​ដូចជា​ ​វៀតណាម​ ​ចិន​ ​និង​ថៃ​។​

ទោះ​យ៉ាងណាក៏ដោយ​ ​រោងចក្រ​ដែក​ក្នុងស្រុក​មួយ​ចំនួន​ក៏​កំពុង​ដំណើរការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​កំពង់ស្ពឺ​ដែរ​។​

កាលពី​​​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក៏បាន​ផ្តល់​វិញ្ញា​បន​ប​ត្រ ​នៃ​ការ​ចុះឈ្មោះ​ដល់​ក្រុមហ៊ុន​ ​H​u​ale​ ​Steel​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​. ​សម្រាប់​កា​របើក​រោងចក្រ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៤​០​លាន​ដុល្លារ​ ​ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ខេត្ត​ព្រះ​សី​ហ​នុ (SS​E​Z​)​។​

ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ​៥​ ​ដែល​មាន​សមត្ថភាព​ផលិត​រួមគ្នា ​ប្រមាណ​​៩​​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

របាយការណ៍​បង្ហាញ​ពី​កំណើន ​នៃ​តម្រូវ​ការ​សម្ភារៈសំណង់​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​ ​នេះ​បញ្ជាក់​ថា​ វិ​ស័​យ​សំណង់​ ​និង​ការ​អភិវឌ្ឍ​កំពុង​ងើបឡើង​វិញ​នៅ​ឆ្នាំនេះ​ ​បន្ទាប់ពី​ឆ្នាំ​២​០​២​៣​ ​ដែល​មាន​ភាព​យឺតយ៉ាវ​នៅ​ក្នុង​គម្រោង​សាងសង់​ថ្មី​។​

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​ ‘​ទស្សនវិស័យ​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ធនាគារ​ឆ្នាំ​២​០​២​៣​ ​និង​ទស្សនវិស័យ​ឆ្នាំ​២​០​២​៤​’ ​ដែល​ចេញផ្សាយ​ក្នុង​ខែ​មករា​ ​បាន​ឱ្យ​ដឹង​ថា​ វិ​ស័​យ​សំណង់​នៅ​ឆ្នាំ​២​០​២​៣​ ​បាន​កើន​ឡើង​ក្នុង​ល្បឿន​យឺត​១​,​១​​ភាគរយ​ សម្រាប់​ឆ្នាំនេះ​ ​បើ​ទោះបីជា​កំណើន​លើស​ពី​​០​,​៥​ ​ភាគរយ ​ដែល​បាន​បង្ហាញ​នៅ​ឆ្នាំ​២​០​២​២​។​

ធនាគារជាតិនៃកម្ពុជា​ ​បាន​ចាត់​ទុក​ការ​កើន​ឡើង​នៃ​វិ​ស័​យ​សំណ​ង់​នៅ​ឆ្នាំ​២​០​២​៣​ ​ភាគច្រើន​ជា​សកម្មភាព​ របស់​វិ​ស័​យ​សាធារណៈ​ ​ជាជាង​ការ​វិនិយោគ​សំណង់​ឯកជន​ ​ដោយ​លើកឡើង​ពី​ការ​អភិ​វឌ្ឍន៍​ជា​បន្ត​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ ​ដូចជា​ស្ពាន​ ​អាកាសយានដ្ឋាន​ ​និង​ផ្លូវ​ល្បឿន​លឿន​។​

ដោយ​បង្ហាញ​ពី​និន្នាការ​កើន​ឡើង ​សម្រាប់​ឆ្នាំ​២​០​២​៤​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ផ្ទៃដី​ ​និង​តម្លៃ​នៃ​គម្រោង​សាងសង់​ដែល​ត្រូវ​បាន​អនុម័ត​បាន​កើន​ឡើង ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​២​០​២​៣​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​ៗ​ ​រួម​ទាំង​គម្រោង​សាងសង់​លំនៅ​ដ្ឋា​ន​ ​និង​សំណ​ង់​សាធារណៈ​ ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​វិនិយោគ​។​

​នេះ​អាច​បង្ហាញ​ពី​លំ​ហូរ​ នៃ​វិ​ស័​យ​សំណង់ ​ដ៏​មាន​សក្ដានុពល​ ​ដោយសារ​ការ​វិនិយោគ​ នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ថ្មី​ទ្រង់ទ្រាយ​ធំ​ទាំងនេះ​បាន​លេចចេញ​ជា​រូបរាង ​នៅដើម​ខែ​នៃ​ឆ្នាំ​២​០​២​៤​ ​ហើយដែល​នេះ​មាន​ភាព​ទាក់ទងគ្នា​ នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​សម្ភារៈសំណង់​។​

របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​ ​បាន​ព្យាករណ៍​ថា​ ​នៅ​ឆ្នាំ​២​០​២​៤​ វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ ​នៅកម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​រីក​ចម្រើន​ ​គាំទ្រ​ដោយ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​រួមបញ្ចូល​គ្នា​ ​ដូច​ករណី​នៅ​ឆ្នាំ​២​០​២​៣​។​

ធនាគារ​កណ្តាល​ក៏បាន​ព្យាករណ៍​ ពី​ការ​ស្ទុះ​ងើបឡើង​វិញ​បន្តិចម្តងៗ ​នៃ​តម្រូវ​ការ​ក្នុងស្រុក​ក្នុងឆ្នាំនេះ​ ​ផ្តោត​លើ​លំនៅ​ដ្ឋា​ន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ធនាគារជាតិនៃកម្ពុជា​ ​បាន​ព្យាករណ៍​ថា​ តម្រូវ​ការ​សម្រាប់​សេវាកម្ម​សំណង់​ប្រណីត​ សម្រាប់​អ្នក​វិនិយោគ​បរទេស​(​non-​resident​ ​investor​s)​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នៅតែ​មាន​ភាព​ទន់ខ្សោយ​នៅ​ឆ្នាំ​២​០​២​៤​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​មុន​កូ​វី​ដ​៕

វេទិកាមួយបានពិភាក្សាលើប្រធានបទ តើអ្វីទៅជារូបរាងនៃទីក្រុង កម្ពុជាក្នុងពេលអនាគត

        ដោយៈ ស៊ីវ ម៉េង

        សឹង្ហបុរីៈ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីរដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញអន្តរជាតិនានា បានចូលរួមវេទិកាដ៏ធំមួយនៅប្រទេសសឹង្ហបុរី។

គណៈកម្មាធិការ​អចលនវត្ថុ​ ​និង​សំណង់​របស់​ ​E​uroC​ham​ ​សហការ​ជាមួយ​គណៈកម្មាធិការ​សំណង់​ ​E​uroC​ham​ ​វៀតណាម​បាន​រៀបចំ​វេទិកា​ ​Cam​bo​d​i​a​ ​Tall​ ​Building​ ​Forum​ ​លើក​ទីបី​ ​ដែល​ផ្តោត​លើ​អនាគត ​នៃ​ការ​អភិវឌ្ឍន៍​អគារ​ខ្ពស់​នៅ​កម្ពុជា​។​

វេទិកា​នេះ​បាន​សង្កត់ធ្ងន់ ​លើ​តម្រូវ​ការ​តុល្យភាព​រវាង​គុណភាព​ ​និរន្តរភាព​ ​និង​តម្រូវ​ការ​សហគមន៍​ ​ដើម្បី​ទ្រទ្រង់​៧​០​​ភាគរយ ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ​ដែល​រស់នៅ​ក្នុង​ទីក្រុង​នៅ​ឆ្នាំ​២​០​៥​០​ ​ហើយ​ប្រាកដ​ណាស់​នៅ​កម្ពុជា ​យើង​អាច​មើលឃើញ​ការ​រីក​លូតលាស់ ​នៃ​ន​គ​រូប​នី​យ​កម្ម​។​

វាគ្មិន​ក៏បាន​លើកឡើង​ពី​បញ្ហា​មួយ​ចំនួន ​ដូចជា​ ​និន្នាការ​បច្ចេក​វិទ្យា ​ដែល​កំពុង​លេចចេញ​នៅ​ក្នុង​វិ​ស័​យ​នេះ​ (​បច្ចេកវិទ្យា​ធន់​នឹង​ខ្យល់​ ​ការ​ច្នៃប្រឌិត​ថ្មី​ ​និង​ដំបូល​ពណ៌បៃតង​) ​ដែល​អាច​ដោះស្រាយបញ្ហា​ដោយ​ផ្តោត​លើ​ ​និរន្តរភាព​ ​និង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​។​

វាគ្មិន​រួម​មាន​ លោកសាយ​ ​សំ​អា​ល់ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ព្រមទាំង​លោក​ ​សេង ​វណ្ណៈ​ ​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​លោក​ ​Law​r​e​nc​e​ ​L​e​n​non​ ​នាយក​គ្រប់គ្រង​ CBR​E​ ​លោក​ S​erg​e​ ​P​a​k ​នាយក​ប្រតិបត្តិ​ ​Bet​on ​Block​ ​និង​ ​P​a​v​e​ ​និង​លោក​ ​M​o​ham​me​d​ ​A​d​i​b​ប្រធាន​ផ្នែក​រចនា​នៅ​ ​Dew​an​ ​Architect​s & ​Engineer​s​។​

ពួកគេ​បាន​ពិភាក្សា​អំពី​ទិដ្ឋភាព ​នៃ​ការវិវត្តន៍​របស់​បរិ​បទ​ក្នុងស្រុក​ ​និង​ប្រធាន​បទ​សំខាន់​ៗ ​រួម​មាន ​សារៈសំខាន់​នៃ​សាលារៀន​ដែល​មានគុណ​ភាព​ ​និង​ទីធ្លា​បៃតង​ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង​ ​សារៈសំខាន់​នៃ​ជំនាញ​ក្នុង​ការរចនា​ ​និង​សំណង់​ ​តម្រូវ​ការ​លំនៅឋាន​តម្លៃ​សមរម្យ​ ​ការ​អភិវឌ្ឍន៍​អគារ​ខ្ពស់ ​ដែល​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ការប្រើប្រាស់​ដី​ជាមួយនឹង​ទីតាំង​បៃតង​ ​និង​កន្លែង​ក​ម្សាន្ត​។​

លោកសាយ​ ​សំ​អា​ល់ ​បាន​លើកឡើង​ថា​ “​យើង​ចង់បាន​ទីក្រុង​មួយ ​ដែល​មនុស្ស​គ្រប់គ្នា​អាច​រស់នៅ​ ​អាច​​​រក​ការងារ​សមរម្យ​ ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​ហើយ​កូន​ៗ​របស់​ពួកគេ​អាច​ទៅ​សាលារៀន​”។​ លោកបន្តថា “​អត្តសញ្ញាណ​របស់យើង ​ត្រូវ​បាន​បាត់បង់​ក្នុង​សម័យ​ខ្មែរក្រហម​ ​ហើយ​យើង​ត្រូវ​កសាង​វា​ឡើងវិញ​ដោយខ្លួនឯង​។​ ​យើង​បាន​ចាកចេញ​ពីសម័យ​អាប់អួ​រ​ ​ហើយ​យើង​កំពុង​កសាង​សង្គម​ថ្មី​ ​កំណត់​តម្លៃ​ថ្មី​ ​និង​បង្កើត​របៀបរស់នៅ​ថ្មី​”​។​

ជាមួយគ្នានេះ លោក​ ​សេង​ ​វណ្ណៈ​ ​បាន​បញ្ជាក់​ថា​ ​ចំនួន​អគារ​ខ្ពស់​ជាង​១​០​​ជាន់​ក្នុង​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​មាន​លើស​ពី​ការ​អភិវឌ្ឍ​ចំនួន​១​៨​០​០​គម្រោង​។​

លោក​បាន​បន្ថែម​ថា​ “​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ​បាន​បង្កើត​បញ្ហា​ប្រឈម ​សម្រាប់​ទីក្រុង​ក្នុង​ការ​សម្រប​ខ្លួន​ ​ខណៈ​ដែល​ការរស់នៅ​អគារ​ខ្ពស់ ​មាន​លក្ខណៈ​ខុសគ្នា ​ពី​ការរស់នៅ​បែប​ប្រពៃណី​នៅ​កម្ពុជា​”។​

លោកបន្ថែមថា កង្វះ​បទ​ប្បញ្ញត្តិ​កំណត់​តំបន់​ (​zoning​ ​regulations) ​មានន័យ​ថា​ ​ជារឿយៗ​តំបន់​ជុំវិញ​អគារ​ខ្ពស់ ​មិន​ត្រូវ​បាន​រចនា​ឡើង​ សម្រាប់​ការ​កំណើន​រថយន្ត​ភា្ល​ម​ៗ​ ​ឬ​ដំណើរ​ថ្មើ​ជើង​ ​ហើយ​ជា​លទ្ធផល​ ធ្វើ​ឱ្យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ទទួលរង​ផល​ប៉ះពាល់​ (​ដូចជា​ប្រព័ន្ធ​លូ​ ​និង​បណ្តាញ​ផ្លូវថ្នល់​)”។​

ចំណែក​លោក​ ​Law​r​e​nc​e​ ​L​e​n​non​ នាយកគ្រប់គ្រងក្រុមហ៊ុនCBRE Cambodia ​បាន​លើកឡើង​ពី​កាលានុវត្ត​ភាព​ ​ដោយ​បាន​កត់​សម្គាល់​ពី​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​មាន​សក្តានុពល​ច្រើន​ សម្រាប់​អគារ​ខ្ពស់​ៗ​ ​ហើយ​លោក​មើលឃើញ​ ពី​តម្រូវ​ការ​មន្ទីរពេទ្យ​ ​ការអប់រំ​ ​និង​ការរស់នៅ​ ​ព្រមទាំង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ ​ដែល​ជាទូទៅ​កំពុង​ខ្វះខាត​នៅ​កម្ពុជា​។​

ការជម្រុញសកម្មភាព​ដើម្បី​កម្ពុជា​វេទិកាដ៏មានសារៈសំខាន់នេះ បានផ្តល់អនុសាសន៍ចំនួន៣សំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជាពិចារណា រួមមាន ទី១ ​បង្កើត​លំនៅ​ដ្ឋា​ន​ ​និង​សាកលវិទ្យាល័យ​ដែល​មាន​តម្លៃ​សមរម្យ​។ ទី២ ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ការ​អភិវឌ្ឍន៍​អគារ​ខ្ពស់​ ​ជាមួយនឹង​ការចូលរួម​ពី​សហគមន៍​តាម​គំរូ​ ដូចជា​ ​Marina​ ​Bay​ ​ក្នុង​ប្រទេស​សិង្ហបុរី​។​ ទី៣ ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​ ​ដើម្បី​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​អគារ​ខ្ពស់​ៗ​៕

តើកិច្ចប្រជុំWCSបានរកឃើញអ្វីខ្លះពីនិន្នាការនគរូបនីយកម្មទីក្រុងក្នុងពិភពលោក?

        ដោយៈ គង់ សូរិយា

        សឹង្ហបុរីៈ មន្រ្តីរដ្ឋាភិបាល ក្រុមអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍បានចូលរួមកិច្ចប្រជុំ​កំពូល​ទីក្រុង​ពិភពលោក​ (​W​CS) 2024 ​រយៈពេល​បី​ថ្ងៃនៅប្រទេសសឹង្ហបុរីកាលពីពេលថ្មីៗនេះ ។

កិច្ចប្រជុំនេះ​ត្រូវ​បាន​ធ្វើឡើង​ នៅ​ប្រទេស​សិង្ហបុរី​ក្រោម​ប្រធាន​បទ​ “​ទីក្រុង​ដែល​អាច​រស់នៅ​បាន​ ​និង​និរន្តរភាព​៖​ ​រស់​ឡើងវិញ​ ​បង្កើត​ឡើងវិញ​ ​ស្រមៃ​ឡើងវិញ​” ​ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​បាន​ពិនិត្យមើល​អនាគត​នៃ​ការ​អភិវឌ្ឍន៍​ទីក្រុង​។​

នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​៩​របស់​​W​CS ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​ដោយ​មជ្ឈមណ្ឌល​ ​Centre​ ​for​ ​Live​able​ C​i​tie​s (C​L​C) ​និង​អាជ្ញាធរ​ ​Urban​ R​e​development​ ​Authority​ (UR​A​) ​។​

​ការពិភាក្សា​បាន​ផ្តោត​លើ​ឱកាស​ ​និង​យុទ្ធសាស្ត្រ ​ដើម្បី​សម្រេច​បាន​ “​ទីក្រុង​ឆ្លាតវៃ​ ​និង​មាន​ភាព​ធន់​ ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​”​។​

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ទិន្នន័យ​មួយ​ចំនួនត្រូវបានបង្ហាញរួម​មាន​:

  • ​ក្នុង​ឆ្នាំ​២​០​០​០​ ​មាន​ទីក្រុង​ចំនួន​៣​៧​១​ ​នៅ​ទូទាំង​ពិភពលោក ​ដែល​មាន​ប្រជាជនរស់ នៅ​យ៉ាងហោចណាស់​១​​លាន​នាក់​ ​ប៉ុន្តែ​នៅ​ឆ្នាំ​២​០​៣​០​ ​ចំនួន​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​លើស​ពី​៧​០​០​ទីក្រុង​ (​ជិត​២​ដង​ក្នុងរយៈពេល​ត្រឹមតែ​៣​ ទសវត្សរ៍​)​។​
  • ​តាម​ការ​សន្និដ្ឋាន​ ​នៅ​ចុង​សតវត្ស​ន៍​នេះ​ ​ក​ម្រិ​ត​ទឹក​សមុទ្រ​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​កើន​ឡើង​ដល់​១​,​១​៥​ ​ម៉ែត្រ​ ​ឬ​ច្រើនជាង​នេះ​។​
  • ​អាកាសធាតុ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កាន់តែ​ក្តៅ​ផង​ដែរ​ ​ដោយ​សីតុណ្ហភាព​ជាមធ្យម​ប្រចាំ​ឆ្នាំ ​កើន​ឡើង​ចន្លោះ​ពី​០​,​៦​ ​ទៅ​៥​អង្សា​សេ​នៅ​ចុង​សតវត្សរ៍​។​
  • ​នេះ​មានន័យ​ថា​ ​នៅចំពោះមុខ​មាន​ភស្តុតាង​បន្ថែម​ទៀត ​ដែល​បង្ហាញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការ​ឡើង​កំដៅ​ផែនដី​ ​ទីក្រុង​ជាច្រើន​ទៀត ​នៅ​ទូទាំង​ពិភពលោក ​កំពុង​ប្រឈម​នឹង​បញ្ហា​ ​ហើយ​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការផ្លាស់ប្តូរ​។​
  • ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ ដែល​ទីក្រុង​កំពុង​ប្រឈម ​គឺ​ទីធ្លា​សាធារណៈ​មិន​គ្រប់គ្រាន់​ ​និង​ការប្រើប្រាស់​ធនធាន ​មិន​មាន​ប្រសិទ្ធ​ភាព​ ​ប៉ុន្តែ​ក៏មាន​ការសិក្សា​ថ្មីៗ​បន្ថែម​ទៀត​ ដែល​ពិចារណា​ទៅលើ​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ទីក្រុង ​ទៅលើ​សុខុមាលភាព​ផ្លូវចិត្ត​ផង​ដែរ​៕​

វិភាគៈ តើកម្ពុជាត្រូវត្រៀមខ្លួនបែបណា ខណៈប្រទេសនេះត្រៀមចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច?

        ដោយៈ សហសេវិក

        ភ្នំពេញៈ កម្ពុជាត្រៀមបោះជំហ៊ានថ្មីដ៏វែងមួយទៀត ដោយចាកចេញពីឋានៈ ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ ប៉ុន្តែប្រទេសនេះកំពុងស្ថិតក្នុងហានិភ័យ។

យោងតាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​នា​ពេលថ្មីៗនេះ​បង្ហាញ​ថា​ ​កម្ពុជា​នៅតែ​ពឹងផ្អែក​ខ្លាំង ​លើ​វិ​ស័​យ​កាត់​ដេរ​ ​ស្បែក​ជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ (​G​F​T​) ​ដែល​ជា​ក្បាលម៉ាស៊ីន​កំណើន​របស់​ខ្លួន​។​ ​

ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​នឹង​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ ​ដូចជា ​ការ​បាត់បង់​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​។​ ​ដូច្នេះ​ ​កម្ពុជា​ ត្រូវ​ជំរុញ​យុទ្ធសាស្ត្រ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់ ​ពី​បរទេស​បន្ថែម​ទៀត​។​ ​

យើងនឹង​លើកឡើង​នូវ​បញ្ហា​ប្រឈម​ ដែល​កម្ពុជា​អាច​នឹង​ជួបប្រទះ​នៅ​ ​Man​oj ​Mat​hew​ ​ដំណើរការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទទួល​បាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ មុន​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ផលិតផល​ក្នុងស្រុក​សរុប​កើន​ឡើង​ប្រចាំ​ឆ្នាំ ​ប្រហែល​៧​,​៨​ ​ភាគរយ​ជាមធ្យម​ចន្លោះ​ឆ្នាំ​ ​២​០​១​០​ ​និង​២​០​១​៩​។​ ​

អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​៣​៣​,​៨​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​០​៩​ ​មក​ត្រឹម​១​៧​,​៨​ ​ភាគរយ​នៅ​ឆ្នាំ​២​០​១​៩​-​២​០​២​០​។​

បន្ទាប់ពី​ជំងឺ​ ​Co​v​i​d​-19 ​បាន​ថមថយ​ ​សេដ្ឋកិច្ច​កម្ពុជា​បាន​ចាប់ផ្តើម​មាន​កំណើន​នៅ​ឆ្នាំ​២​០​២​១​ ​ដោយសារ​កា​របើក​ប្រទេស​ឡើងវិញ​មុន​កាល​កំណត់​ ​និង​គោល​នយោបាយសេដ្ឋកិច្ច ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាល​។​ ​នៅ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​មាន​កំណើន​ចំនួន​៥​ភាគរយ​ ​ដោយ​យោង​តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​ ក្នុង​តំបន់​នៃ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​)​។​

​យោង​តាម​ ​I​M​F​ បានបង្ហាញថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​អត្រា​៦​​ភាគរយ ​នៅ​ឆ្នាំនេះ​ ​និង​៦​,​១​​នៅ​ឆ្នាំក្រោយ​។​ ​ក្នុង​តំបន់​អា​ស៊ាន​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ តាម​ពីក្រោយ​កំណើន​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​ត្រឹម ​ដែល​មាន​ចំនួន​​៦​,​២​​ភាគរយ​ សម្រាប់​ទាំងពីរ​ឆ្នាំ​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​និង​ធនាគារ​ពិភពលោក ​ក៏បាន​ព្យាករណ៍​ផង​ដែរ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​កើន​ឡើង​ក្នុង​អត្រា​ ​៥​,​៨​ ​ភាគរយ​នៅ​ឆ្នាំនេះ​។​ ​ដោយឡែក​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​រំពឹង​ថា ​នឹង​មាន​កំណើន​ខ្ពស់​ជាង​នេះ​ ​ក្នុង​អត្រា​៦​,​៦​​ភាគរយ​នៅ​ឆ្នាំនេះ​។​

ប៉ុន្តែ​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ដែល​គ្រោង​សម្រាប់​ឆ្នាំ​២​០​២​៩​ ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ ​ដែល​តម្រូវ​អោយ​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យបាន​ឆាប់រហ័ស ​ពី​ការ​ផលិត​ស​ម្លៀ​ក​បំពាក់​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​ដោយ​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​

​ការសិក្សា​ថ្មី​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍ ​អង្គការសហប្រជាជាតិ​ (UN​D​P​) ​បាន​បង្ហាញ​ថា​ ​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ នឹង​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ​ធ្លាក់ចុះ​ចំនួន​​២​,​៩​៤​ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល​៤​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២​០​២​៧​-​២​០​៣​០​ ​។​ (​សន្មត​ថា​ការ​ចាកចេញ​ ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២​០​២​៧​ ​ដោយ​យោង​តាម​អង្គការសហប្រជាជាតិ​)​។​

​ភាគច្រើន​នៃ​ការ​ធ្លាក់ចុះ​នេះ​ គឺ​ដោយសារតែ​ការ​ដក​ពន្ធ​ពាណិជ្ជកម្ម​អនុគ្រោះ​ដោយ​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ សម្រាប់​ទំនិញ​កម្ពុជា ​ដែល​ទទួល​បាន​ក្នុងនាម​ជា​ប្រទេស ​ដែល​មានការ​អភិវឌ្ឍន៍​តិចតួច​។​ ​នេះ​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ ​និង​សេដ្ឋកិច្ច​របស់​ខ្លួន​។​

លើស​ពី​នេះ​ ​យោង​តាម​ UN​D​P​ ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ភាព​ងាយ​រងគ្រោះ​ខ្លាំង ​ពី​ផល​ប៉ះពាល់​ពី​ខាងក្រៅ​ ​រួម​ទាំង​ជំងឺរាតត្បាត​ ​Co​v​i​d​-19 ​ភាព​មិន​ប្រាកដប្រជា ​នៃ​ភូមិសាស្ត្រនយោបាយ​សកល​ ​សង្គ្រាម​ ​និង​វិបត្តិ​ផ្សេងៗ​ទៀត​។​

ដើម្បី​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ‘​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ (​ADO​) ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​’ ​ដែល​ទើប​ចេញផ្សាយ​ថ្មីៗ​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​កម្ពុជា​ត្រូវ​ពង្រឹង​សមាហរណ​កម្ម​សេដ្ឋកិច្ច​ពិភពលោក​ ​ធ្វើ​ពិពិធ​កម្ម​ទី​ផ្សារ​ ​ផ្តោត​លើ​ផលិតផល​តម្លៃ​បន្ថែម​ខ្ពស់​ ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព​ ​និង​ធនធានមនុស្ស​ ​និង​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ក្នុងស្រុក​។​

បន្ថែម​លើស​ពី​នេះ​ ​គឺ​បញ្ហា​ប្រឈម​នៃ​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​ ​ទោះបីជា​របាយការណ៍​មួយ​ចំនួន​បាន​ដាក់​ប្រទេស​កម្ពុជា​ជាទី​ផ្សារ​​​ ដែល​កំពុង​រីក​ចម្រើន ​សម្រាប់​ការ​វិនិយោគ​ផ្ទាល់ ​ពី​បរទេស​នៅ​ឆ្នាំនេះ​ក៏ដោយ​ ​ក៏​នៅតែ​មានការ​ព្រួយបារម្ភ​ ​ផង​ដែរ​។​

លោក​ ​Ant​h​on​y​ ​Gall​i​an​o ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Cambodian​ ​Investment​ ​Management​ ​ដែល​ឃ្លាំមើល​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដិតដល់​ ​បាន​ចែករំលែក​​អំពី​និន្នាការ​ថ្មីៗ​ នៃ​លំ​ហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ទៅកាន់​អាស៊ី​អាគ្នេយ៍​។​

លោក​បាន​និយាយ​ថា​ “​វា​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​ ដែល​កម្ពុជា​មិនមែន​ជា​អ្នកទទួល​ផល​ ពី​ការ​វិនិយោគ​ធំ​ៗ​មួយ​ចំនួន ​ដោយ​ក្រុមហ៊ុន​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ”​។​

លោក​បាន​បន្ថែម​ថា​ ​កម្ពុជា​មិន​ទទួល​បានការ​វិនិយោគ​ថ្មីៗ​ គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​ ដោយ​ក្រុមហ៊ុន​អាមេរិក​ ​រួម​ទាំង​ ​Amazon​ ​Web​ ​Service​s (​A​W​S) ​ដែល​បាន​វិនិយោគ​បន្ថែមចំនួន​​៩​​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​cloud​ ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ដោយ​បាន​បន្ថែម ​ការ​វិនិយោគ​ចំនួន​៨​,​៥​​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​។​

លោក​បាន​បន្ត​ថា​ ​A​W​S ​ក៏​គ្រោង​នឹង​វិនិយោគ​៦​​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​និង​៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។​

​លោក​បាន​កត់​សម្គាល់​ថា​ “​Micro​soft​ ​ក៏​កំពុង​ដាក់ភ្នាល់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ ជាមួយនឹង​ការ​វិនិយោគ​ចំនួន​២​៥​០​​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ វិនិយោគ​ចំនួន​១​,​៧​​ពាន់​លាន​ដុល្លារ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​cloud​ ​និង​ ​A​I​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ការ​វិនិយោគ​ចំនួន​២​,​២​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ ​cloud​ ​co​m​put​in​g​ ​និង​ ​Artificial​ ​Intelligence​ ​in​f​r​a​structure​”​។​

លោក​បាន​បន្ថែម​ថា​ ​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត​បាន ​បាន​បង្ហាញ​ថា​ N​i​v​e​d​i​a​ ​ដែល​ជា​ក្រុមហ៊ុន​រីក​ចម្រើន​លឿន​បំផុត ​របស់​សហរដ្ឋអាមេរិក​ នឹង​វិនិយោគ​​២​០​០​​លាន​ដុល្លារ​ផ្នែក​A​I​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ហើយ​គ្រោង​នឹង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ ជាមួយ​ប្រទេស​វៀតណាម​តាមរយៈ​ក្រុមហ៊ុន​ ​IT​ ​យក្ស​ ​F​P​T​ ​Cor​p​ ​ជាមួយនឹង​រោងចក្រ​ ​A​I​ ​ចំនួន​២​០​០​លាន​ដុល្លារ​ ដែល​រួមបញ្ចូល​បច្ចេកវិទ្យា​របស់​ពួកគេ​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ក្រុមហ៊ុន​ ​Am​kor ​Technology​ ​បាន​បើក​ដំណើរការ​រោងចក្រ​ ​semi​conductor​ ​រួចហើយ​នៅ​ខេត្ត​ B​a​c N​in​h​ ​ប្រទេស​វៀតណាម​ ​ដោយ​ចំណាយ​ថវិកា​ចំនួន​១​,​៦​ ​ពាន់​លាន​ដុល្លារ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំបំផុត​ របស់​ក្រុមហ៊ុន​អាមេរិក​នៅ​ក្នុង​ពិភពលោក​។​

​លោកAnt​h​on​y​ ​Gall​i​an​o បញ្ជាក់ថា “​មិនមែន​តែ​អាមេរិក​តែមួយ​ទេ ​ដែល​កំពុង​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​ នៅ​អាស៊ី​អាគ្នេយ៍​ ​អឺរ៉ុប​ ក៏បាន​ធ្វើសកម្មភាព​វិនិយោគ​ផង​ដែរ​”។

លោកបន្ថែមថា ​វៀតណាម​គឺ​ជាគោល​ដៅ​កំពូល​ សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​ ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ ​ឧទាហរណ៍​ដូចជា​ ​Leg​o ​សាងសង់​រោងចក្រ​តម្លៃ​១​​ពាន់​លាន​ដុល្លារ​ នៅ​ទីក្រុង​ហូ​ជី​មិញ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ក៏​កំពុង​ជំរុញ​ការ​វិនិយោគ ​នៅ​វៀតណាម​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​E​U-​Vietnam​ (​E​V​F​T​A​) ​និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ រវាង​សហរដ្ឋអាមេរិក​ ​និង​វៀតណាម​ ​គឺជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​។​

លោក​បាន​កត់​សម្គាល់​ថា​ “​ជាមួយនឹង​រលក​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​ហូរចេញ​ពី​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​នា​ពេលថ្មីៗនេះ​ ​វា​មានការ​បារម្ភ​ខ្លាំង ​ដែល​កម្ពុជា​មិនមែន​ជា​អ្នកទទួល​ផល​ ​ហើយនឹង​អាច​ខាត​បាត់បង់​ឱកាស​ដ៏​សំខាន់​មួយ​”​។​

យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​២​,​២​​ពាន់​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ​។​

កម្ពុជា​បាន​អនុម័ត​ គម្រោង​វិនិយោគ​ចំនួន​១​០​៦​ ​ក្នុង​អំឡុង​ខែ​មករា​ ដល់​ខែ​មីនា​ឆ្នាំនេះ​ ​ដែល​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ពី​គម្រោង​ចំនួន​៣​៩​ ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​ដែល​បង្កើត​ការងារ​បាន​ប្រមាណ​១​០​៧​.​០​០​០​កន្លែង​។

ទោះជាយ៉ាងណាតួលេខនេះ មិនត្រូវបានសាធារណៈជនជឿថាជាការពិតឡើយ។​

លោក​ ​Ant​h​on​y​ ​បាន​លើកឡើង​ទៀត​ថា​ ​សម្រាប់​កម្ពុជា​ក្នុង​ការប្រកួតប្រជែង​ក្នុង​តំបន់​ ​យើង​ត្រូវការ​ធ្វើ​ទំនើបកម្ម​ សេដ្ឋកិច្ច​ដ៏​សំខាន់​ជាមួយនឹង​នុ​វា​នុ​វត្ត​ន៍ ​នៅ​ក្នុង​បច្ចេកវិទ្យា​ ​ជាពិសេស​ ​A​I​ ​ឌី​ជី​ថល​ភា​វូប​នី​យ​កម្ម​ ​និង​ទិន្នន័យ​។​ ​

លោក​បាន​បន្ថែម​ថា​ “​សសរស្តម្ភ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​របស់​ប្រ​ទេស ​នៅ​មិនទាន់​មាន​ភាព​រឹង​មាំ​នៅឡើយ​ ​ស​ម្លៀ​ក​បំពាក់​ត្រូវ​បាន​ចាត់ទុកជា​ឧស្សាហកម្ម​ថ្ងៃលិច​ ​ទេសចរណ៍​មាន​ការប្រកួតប្រជែង​ខ្លាំង​ ​ហើយ​អចល​ន​ទ្រព្យ​ ​និង​សំណង់​មាន​វ​ដ្តឡើងចុះ​ខ្លាំង​”​។​

​លោក​បាន​បន្ត​ថា​ ​កម្ពុជា​ត្រូវតែ​កសាង​ទំនុក​ចិត្ត​ឱ្យ​កាន់តែ​ធំ​ ​និង​ទូលំទូលាយ​ ​និង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន ​វិនិយោគ​បរទេស​របស់​ខ្លួន​។​ ​គន្លឹះ​អាច​ជា​តម្លៃ​ទាប​ ​កម្លាំង​ពលកម្ម​ជំនាញ​ខ្ពស់​ ​សម្បទាន​ពន្ធគយ​ ​កម្មសិទ្ធិ​បញ្ញា​ ​ការ​ការពារ​វិនិ​យោគិន​ ​ការ​លើកទឹកចិត្ត​ពន្ធ​ ​និង​ភាព​ប្រាកដប្រជា​ក្នុង​ប្រព័ន្ធ​ ​ថ្លៃ​អគ្គិសនី​ទាប​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ប្រសើរ​ឡើង​ ​និង​ការ​ប្រមូល​ផល​ពី​ធនធានធម្មជាតិ​។​

​បើ​តាម​គំនិត​របស់​លោកAnthony​ ​បញ្ហា​ប្រឈម​បំផុត​គឺ​អាច​ជាគោល​នយោបាយ​ទិន្នន័យ​ ​ខណៈ​ដែល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​កាន់តែ​កើន​ឡើង​។​

​ការ​ធ្វើ​ពិពិធ​កម្ម​យឺតយ៉ាវ​

យោង​តាម​របាយការណ៍​របស់​ ​A​D​B ​ថ្មីៗ​នេះ​ ​ការ​ធ្វើ​ពិពិធ​កម្ម​យឺតយ៉ាវ​ រារាំង​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​នៅ​កម្ពុជា​ ​ខណៈ​ដែល​កម្ពុជា​ បាន​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ ពី​កសិកម្ម​ទៅជា​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ដោយ​ជោគជ័យ​ ​កម្ពុជា​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិ​ស័​យ​ទាំងនេះ​ ​និង​ការផ្លាស់ប្តូរ​កត្តា​ផលិតកម្ម​ទៅជា​ផលិតផល​ ​និង​សេវាកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។​

ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​មាន​ចំនួន​ប្រហែល​៣​​ភាគ​៤​ ​នៃ​ផលិតកម្ម​សរុប​ ​និង​៦​២​ភាគរយ​នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២​០​២​២​។​ ​លើស​ពី​នេះ​ ​ទី​ផ្សារ​នាំចេញ​របស់​កម្ពុជា​ នៅតែ​មានការ​ប្រមូលផ្តុំ​យ៉ាង​ខ្លាំង​ ​ដោយ​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​មាន​ចំនួន​៦​៣​​ភាគរយ​ នៃ​​ការនាំចេញ​សរុប​នៅ​ឆ្នាំ​នោះ​។​

យោង​តាម​A​D​B ​ការ​ធ្វើ​ពិពិធ​កម្ម​ភាព​យឺតយ៉ាវ​ ​និង​ទី​ផ្សារ​ប្រមូ​លផ្តុំ​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងាយ​រងគ្រោះ​ ទៅ​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​។​ ​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ នា​ពេល​ខាងមុខ​នឹង​បង្ហាញ​ពី​បញ្ហា​ប្រឈម​ថ្មីៗ​ ​រួម​ទាំង​ការ​កាត់បន្ថយ​ការ​អនុគ្រោះ​ពាណិ​ជ្ជកម្ម​ ​ជាពិសេស​ពី​ទី​ផ្សារ​សហភាព​អឺរ៉ុប​ ​និង​ការ​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (O​D​A​) ​ពី​ដៃគូ​អភិវឌ្ឍន៍​។​

ការ​ពន្លឿន​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ មុន​ពេល​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​និង​ការ​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ឱកាស​បន្ថែម​ទៀត ​ដើម្បី​បង្កើត​ការងារ​ដែល​មាន​តម្លៃ​ខ្ពស់​ ​ពង្រឹង​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​ ​និង​ធានា​បាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព​។​

យោង​តាម​លោក​ ថុ​ង​ ​ម៉េង​ដា​វិ​ត​ ​អ្នកវិភាគ​ភូមិសាស្ត្រនយោបាយ​ ​និង​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ ​និង​គោល​នយោបាយ​សាធារណៈ​ (​I​I​S​P​P​) ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។​

បច្ចុប្បន្ននេះ​ ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង ​លើ​វិ​ស័​យ​សំខាន់​ៗ​មួយ​ចំនួន​ ​រួម​មាន​ ​ផលិតកម្ម​កាត់​ដេរ​ ​សំណង់​ ​កសិកម្ម​ ​និង​ទេសចរណ៍​។​ ​

លោក​​កត់​សម្គាល់​ថា​ ​“ជាមួយនឹង​ការផ្លាស់ប្តូរ​ជាស​កល​ឆ្ពោះ​ទៅ​រក​ទី​ផ្សារ​ឌី​ជី​ថល​ ​ឧស្សាហកម្ម​ ​និង​ស្វ័យប្រវត្តិកម្ម​កាន់តែ​ច្រើន​ ​កម្ពុជា​ត្រូវតែ​កាត់បន្ថយ ​ការពឹងផ្អែក​លើ​វិ​ស័​យ​ទាំងនេះ​ ​ដើម្បី​ជៀសវាង​ភាព​ងាយ​រងគ្រោះ​ ​និង​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក​”។​

​លោក​បាន​បន្ត​ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម ​នឹង​អាច​ឱ្យ​កម្ពុជា​លើក​ក​ម្ពស់​ស្ថិរភាព​សេដ្ឋកិច្ច​ ​បង្កើត​ការងារ​កាន់តែ​ច្រើន​ ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ ​និង​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​។​ ​លើស​ពី​នេះ​ ​វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ មាន​ភាព​ធន់​នឹង​ការ​រង្គោះរង្គើ​ ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការអប់រំ​វិជ្ជាជីវៈ​ ​និង​ឧត្តម​សិក្សា​ ​ស្រប​ពេល​ជំរុញ​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​និង​គ្រឿងបន្លាស់​រថយន្ត​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ ​កំពុង​ចាត់វិធានការ​រួចហើយ​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​តាមរយៈ​គំនិត​ផ្តួចផ្តើម​គោល​នយោបាយ​ ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​កំណែ​ទម្រង់​អប់រំ​។​ ​ប៉ុន្តែ​​ការ​ធ្វើ​ពិពិធ​កម្ម​ដែល​ទទួល​បាន​ជោគជ័យ​ នឹង​តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទា​ប់​ ​ការ​ធ្វើ​ផែនការ​យុទ្ធ​សា​ស្រ្ត ​និង​កិច្ច​សហការ​រវាង​វិ​ស័​យ​រដ្ឋ​ ​និង​ឯកជន​។​

យោង​តាម​ ​A​D​B ​ក្នុង​ឆ្នាំ​២​០​១​៩​ ​ការ​វិនិយោគ​របស់​កម្ពុជា​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​មានត្រឹមតែ​២​,​៩​​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ​ដែល​ធ្លាក់ចុះ​ពី​ក​ម្រិ​ត​៥​​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដែល​ត្រូវការ​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​។​

​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​ ផែនការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ចំនួន​​៣​៦​,​៦​​ពាន់​លាន​ដុល្លារ​ សម្រាប់​ទសវត្សរ៍​ក្រោយ​ ​ដោយ​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​វិ​ស័​យ​ឯកជន ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​វិនិយោគ​ទាំងនេះ​។​

របាយការណ៍​របស់​ ​A​D​B ​បាន​អោយ​ដឹង​ទៀត​ថា​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឯកជន ​នៅតែ​ជួប​ការលំបាក​ ​និង​ក្របខណ្ឌ​ដែល​មិនទាន់​មានការ​អភិវឌ្ឍ សម្រាប់​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​។​ ​ដូច្នេះ​ ​កម្ពុជា​នៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​១​០​៦​ ​ក្នុងចំណោម​ប្រទេស​ចំនួន​១​៤​០​។​

​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

​ការ​វាយ​តម្លៃ​បឋម​របស់​អង្គការសហប្រជាជាតិ​ សម្រាប់​ការពិនិត្យ​ឡើងវិញ​នៃ​ឆ្នាំ​ ​២​០​២​៤​ ​បាន​អោយ​ដឹង​ថា​ កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ សម្រាប់​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដោ​យ​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​ទាំង​បី​។​

ខណៈ​ដែល​ប្រាក់ចំណូល​ជាតិ​សរុប​ (​G​N​I​) ​របស់​កម្ពុជា​សម្រាប់​មនុស្សម្នាក់​មាន​១​៥​៤​៦​ដុល្លារ​ គឺ​លើស​ពី​១​៣​០​៦​ដុល្លារ​ដែល​កំណត់​ ​កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ​ល្អ​​៧​៧​,​៧​ ​លើ​សន្ទស្សន៍​ទ្រព្យសម្បត្តិ​មនុស្ស​ (​H​A​I​) ​ដែល​លើស​ពី​ក​ម្រិ​ត​៦​៦​។​

កម្ពុជា​ក៏​ទទួល​បាន​វឌ្ឍនភាព​ល្អ ​នៅ​ក្នុង​សន្ទស្សន៍​សេដ្ឋកិច្ច​ ​និង​បរិស្ថាន​ (​E​V​I​) ​ផង​ដែរ​ជាមួយនឹង​ពិន្ទុ​ ​២​៣​,​៣​ (​ក​ម្រិ​ត​សម្រាប់​ប្រភេទ​នេះ​គឺ​៣​២​ ​ឬ​ទាប​ជាង​នេះ​)​។​

​កម្ពុជា​ក៏​ត្រូវ​បាន​រំពឹង​ថា ​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​រដ្ឋាភិបាល​បាន​ដាក់​ក្តី​សង្ឃឹម ​លើ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ដែល​ផ្តួចផ្តើម​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពីឆ្នាំមុន​ ​ដើម្បី​ដឹកនាំ​ប្រទេស​ឱ្យ​សម្រេច​បាន ​នូវ​គោលដៅ​នេះ​។​

ខណៈ​ដែល​ការ​ចាកចេញ​ ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ត្រូវ​បាន​ចាត់ទុកថា​ ជា​ដំណាក់កាល​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ ​វាក៏មានន័យ​ថា ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​បាន​បាត់បង់​អត្ថប្រយោជន៍​ពាណិជ្ជកម្ម ​ដែល​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ (​G​S​P​) ​ដោយ​ប្រទេស​ផ្សេងៗ​ ​ជាពិសេស​សហភាព​អឺរ៉ុប​។​

លោក​ ប៊ិ​ន​ ​ត្រឈៃ​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​សម្រាប់​ការ​ចាកចេញ ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​និយាយ​នៅ​ក្នុង​បទ​បង្ហាញ​ មុន​ពេល​កិច្ចប្រជុំ​ក្រុម​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​គោល​នយោបាយ ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ថា​ “​កម្ពុជា​ដឹង​ច្បាស់​អំពី​ស្ថានភាព​ បន្ទាប់ពី​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​នៅដើម​ខែ​មករា​ឆ្នាំនេះ​។​

លោក​បាន​ន្ត​ថា​ ​ទី១ ​មូលដ្ឋាន​សេដ្ឋកិច្ច​តូច​ចង្អៀត​ ​និង​ពឹងផ្អែក​លើ​វិ​ស័​យ​ជំរុញ​កំណើន​តិចតួច​ ​ក៏ដូចជា​ការពឹងផ្អែក​លើ​ការនាំចេញ​កសិផល​ ​និង​ផលិតផល​កសិកម្ម​ ​ដែល​ភាគច្រើន​ជា​ទំនិញ​កសិកម្ម​មិនទាន់​កែច្នៃ​ ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ ​ទៅ​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​។​

ទី២ ​សេដ្ឋកិច្ច​របស់​កម្ពុជា ​ផ្អែកលើ​វិ​ស័​យ​កសិកម្ម​ ​និង​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ ​ដែល​មាន​៣​៦​ភាគរយ​ នៃ​ប្រជាជន​ដែល​មាន​អាយុ​ពី​១​៥​ ​ដល់​​៦​៤​ឆ្នាំ ​ធ្វើការ​ក្នុង​វិ​ស័​យ​កសិកម្ម​នៅ​ឆ្នាំ​ ​២​០​២​១​ ​ខណៈ​ដែល​ការ​រួមចំណែក​ របស់​វិ​ស័​យ​កសិកម្ម​មានត្រឹមតែ​១​៧​​ភាគរយ​នៅ​ឆ្នាំ​២​០​២​២​ ​។​

ទី៣ ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​មួយ​ចំនួន ​ទទួល​បាន​ការអប់រំ​ទាប​ ​ក៏ដូចជា​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ទោះបីជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​វិ​ស័​យ​អប់រំ​ក្នុង​ទសវត្សរ៍​កន្លងមក​ក៏ដោយ​។​

លោក​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ការនាំចេញ​របស់​កម្ពុជា ​ប្រឈម​នឹង​អត្រា​ពន្ធ​ខ្ពស់​ ​ច្បាប់ដើម​តឹងរ៉ឹង​ ​និង​ការប្រកួតប្រជែង​ទី​ផ្សារ​។​ ​ដោយសារ​ការ​ចាកចេញ ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​នឹង​មានផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង ​ទៅលើ​ការនាំចេញ​ផលិតផល​កសិកម្ម​ (​ជាពិសេស​អង្ករ​) ​និង​ផលិតផល​ផលិតកម្ម​ (​ជាពិសេស​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ទំនិញ​ធ្វើដំណើរ​ ​និង​កង់​) ​ការ​បាត់បង់​អត្ថប្រយោជន៍​ខាងលើ ​អាច​កំណត់​ទំហំ​សារពើពន្ធ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​

យោង​តាម​ ​A​D​B ​កម្ពុជា​គួរតែ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​បន្ថែម​ ​ហើយ​ធ្វើសកម្មភាព​ភ្លាម​ៗ​ ដើម្បី​ពន្លឿន​កំណែ​ទម្រង់​ពាណិ​ជ្ជកម្ម​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ ​ក្រោយ​ចាកចេញ​ពី​ក្រុម​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍​​។​ ​ឱកាស​រួម​មានលទ្ធភាព ​ទទួល​បាន​ទុន​កាន់តែ​ទូលំទូលាយ​ ​ទំនុក​ចិត្ត​វិនិ​យោគិន​កាន់តែ​ច្រើន​ ​និង​ឱកាស​ពាណិជ្ជកម្ម​។​

A​D​B ​បានបញ្ជាក់ឲ្យ​ដឹង​ថា​ ​“ដើម្បី​សម្រេច​បាន​អត្ថប្រយោជន៍​ទាំងនេះ​ ​កម្ពុជា​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ យ៉ាងសកម្ម​ពី​រដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​”៕

Singapore banks intensify wealthy client checks after $2.2B money laundering case

Citi has instructed its wealth bankers to complete training on warning signs of money laundering within a month, people familiar with the matter told Bloomberg News.

These signs include clients from China’s Fujian and Guangdong provinces who do not speak English but hold “golden” passports from countries like Turkey, Saint Kitts and Nevis, or Vanuatu.
Significant transfers labeled as “loan repayments” to Citi customers from Hong Kong-based firms with no online presence are another red flag.
Swiss investment bank UBS Group, which acquired lender Credit Suisse in 2023, is also providing additional staff training.

Credit Suisse and Citigroup’s local unit held the largest amounts on deposit for the convicted in the scandal.
Singapore’s largest bank DBS Group, which had about S$100 million in exposure, is tightening its processes for vetting major client transactions.

Additionally, private bankers across several institutions are undergoing extra training to detect methods used by criminals to conceal their backgrounds and sources of
funds.

Lenders in Singapore are voluntarily enhancing controls to close loopholes that allowed a group of criminals from China to launder more than S$3 billion in proceeds from online gambling through at least 16 financial institutions in the city-state’s largest-ever money laundering case, which came to light in August 2023, The Straits Times reported.
The Monetary Authority of Singapore (MAS), the country’s central bank, recently completed on-site inspections of some banks that were involved in the case.

Banks that had extensive dealings with the criminals through deposit accounts, loans, and other financial services are expected to face fines and other punitive measures from the financial regulator once the review concludes.

MAS will also evaluate whether these institutions have implemented adequate and appropriate safeguards against money laundering and terrorism financing and take action if they have not met the required standards, The Business Times reported.

The regulator also requested that banks not linked to the case have their know-your-customer (KYC) measures reviewed by external consultants. Source : Vnexpress

តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃពុធនេះ។ ប៉ុន្តែ តម្លៃមាសអាចប្រែប្រួលផ្សេងពីនេះ អាស្រ័យលើកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៩%ដល់២៣១៤,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២៣៣០,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:០៥នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣១៦,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២៣២៦,៦០ដុល្លារ ក្នុងមួយអោន៕