Hattha top Banner

វិភាគៈ តើកម្ពុជាត្រូវត្រៀមខ្លួនបែបណា ខណៈប្រទេសនេះត្រៀមចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច?

0

        ដោយៈ សហសេវិក

        ភ្នំពេញៈ កម្ពុជាត្រៀមបោះជំហ៊ានថ្មីដ៏វែងមួយទៀត ដោយចាកចេញពីឋានៈ ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ ប៉ុន្តែប្រទេសនេះកំពុងស្ថិតក្នុងហានិភ័យ។

យោងតាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​នា​ពេលថ្មីៗនេះ​បង្ហាញ​ថា​ ​កម្ពុជា​នៅតែ​ពឹងផ្អែក​ខ្លាំង ​លើ​វិ​ស័​យ​កាត់​ដេរ​ ​ស្បែក​ជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ (​G​F​T​) ​ដែល​ជា​ក្បាលម៉ាស៊ីន​កំណើន​របស់​ខ្លួន​។​ ​

ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​នឹង​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ ​ដូចជា ​ការ​បាត់បង់​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​។​ ​ដូច្នេះ​ ​កម្ពុជា​ ត្រូវ​ជំរុញ​យុទ្ធសាស្ត្រ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់ ​ពី​បរទេស​បន្ថែម​ទៀត​។​ ​

យើងនឹង​លើកឡើង​នូវ​បញ្ហា​ប្រឈម​ ដែល​កម្ពុជា​អាច​នឹង​ជួបប្រទះ​នៅ​ ​Man​oj ​Mat​hew​ ​ដំណើរការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទទួល​បាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ មុន​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ផលិតផល​ក្នុងស្រុក​សរុប​កើន​ឡើង​ប្រចាំ​ឆ្នាំ ​ប្រហែល​៧​,​៨​ ​ភាគរយ​ជាមធ្យម​ចន្លោះ​ឆ្នាំ​ ​២​០​១​០​ ​និង​២​០​១​៩​។​ ​

អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​៣​៣​,​៨​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​០​៩​ ​មក​ត្រឹម​១​៧​,​៨​ ​ភាគរយ​នៅ​ឆ្នាំ​២​០​១​៩​-​២​០​២​០​។​

បន្ទាប់ពី​ជំងឺ​ ​Co​v​i​d​-19 ​បាន​ថមថយ​ ​សេដ្ឋកិច្ច​កម្ពុជា​បាន​ចាប់ផ្តើម​មាន​កំណើន​នៅ​ឆ្នាំ​២​០​២​១​ ​ដោយសារ​កា​របើក​ប្រទេស​ឡើងវិញ​មុន​កាល​កំណត់​ ​និង​គោល​នយោបាយសេដ្ឋកិច្ច ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាល​។​ ​នៅ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​មាន​កំណើន​ចំនួន​៥​ភាគរយ​ ​ដោយ​យោង​តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​ ក្នុង​តំបន់​នៃ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​)​។​

​យោង​តាម​ ​I​M​F​ បានបង្ហាញថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​អត្រា​៦​​ភាគរយ ​នៅ​ឆ្នាំនេះ​ ​និង​៦​,​១​​នៅ​ឆ្នាំក្រោយ​។​ ​ក្នុង​តំបន់​អា​ស៊ាន​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ តាម​ពីក្រោយ​កំណើន​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​ត្រឹម ​ដែល​មាន​ចំនួន​​៦​,​២​​ភាគរយ​ សម្រាប់​ទាំងពីរ​ឆ្នាំ​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​និង​ធនាគារ​ពិភពលោក ​ក៏បាន​ព្យាករណ៍​ផង​ដែរ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​កើន​ឡើង​ក្នុង​អត្រា​ ​៥​,​៨​ ​ភាគរយ​នៅ​ឆ្នាំនេះ​។​ ​ដោយឡែក​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​រំពឹង​ថា ​នឹង​មាន​កំណើន​ខ្ពស់​ជាង​នេះ​ ​ក្នុង​អត្រា​៦​,​៦​​ភាគរយ​នៅ​ឆ្នាំនេះ​។​

ប៉ុន្តែ​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ដែល​គ្រោង​សម្រាប់​ឆ្នាំ​២​០​២​៩​ ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ ​ដែល​តម្រូវ​អោយ​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យបាន​ឆាប់រហ័ស ​ពី​ការ​ផលិត​ស​ម្លៀ​ក​បំពាក់​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​ដោយ​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​

​ការសិក្សា​ថ្មី​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍ ​អង្គការសហប្រជាជាតិ​ (UN​D​P​) ​បាន​បង្ហាញ​ថា​ ​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ នឹង​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ​ធ្លាក់ចុះ​ចំនួន​​២​,​៩​៤​ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល​៤​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២​០​២​៧​-​២​០​៣​០​ ​។​ (​សន្មត​ថា​ការ​ចាកចេញ​ ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២​០​២​៧​ ​ដោយ​យោង​តាម​អង្គការសហប្រជាជាតិ​)​។​

​ភាគច្រើន​នៃ​ការ​ធ្លាក់ចុះ​នេះ​ គឺ​ដោយសារតែ​ការ​ដក​ពន្ធ​ពាណិជ្ជកម្ម​អនុគ្រោះ​ដោយ​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ សម្រាប់​ទំនិញ​កម្ពុជា ​ដែល​ទទួល​បាន​ក្នុងនាម​ជា​ប្រទេស ​ដែល​មានការ​អភិវឌ្ឍន៍​តិចតួច​។​ ​នេះ​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ ​និង​សេដ្ឋកិច្ច​របស់​ខ្លួន​។​

លើស​ពី​នេះ​ ​យោង​តាម​ UN​D​P​ ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ភាព​ងាយ​រងគ្រោះ​ខ្លាំង ​ពី​ផល​ប៉ះពាល់​ពី​ខាងក្រៅ​ ​រួម​ទាំង​ជំងឺរាតត្បាត​ ​Co​v​i​d​-19 ​ភាព​មិន​ប្រាកដប្រជា ​នៃ​ភូមិសាស្ត្រនយោបាយ​សកល​ ​សង្គ្រាម​ ​និង​វិបត្តិ​ផ្សេងៗ​ទៀត​។​

ដើម្បី​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ‘​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ (​ADO​) ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​’ ​ដែល​ទើប​ចេញផ្សាយ​ថ្មីៗ​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​កម្ពុជា​ត្រូវ​ពង្រឹង​សមាហរណ​កម្ម​សេដ្ឋកិច្ច​ពិភពលោក​ ​ធ្វើ​ពិពិធ​កម្ម​ទី​ផ្សារ​ ​ផ្តោត​លើ​ផលិតផល​តម្លៃ​បន្ថែម​ខ្ពស់​ ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព​ ​និង​ធនធានមនុស្ស​ ​និង​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ក្នុងស្រុក​។​

បន្ថែម​លើស​ពី​នេះ​ ​គឺ​បញ្ហា​ប្រឈម​នៃ​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​ ​ទោះបីជា​របាយការណ៍​មួយ​ចំនួន​បាន​ដាក់​ប្រទេស​កម្ពុជា​ជាទី​ផ្សារ​​​ ដែល​កំពុង​រីក​ចម្រើន ​សម្រាប់​ការ​វិនិយោគ​ផ្ទាល់ ​ពី​បរទេស​នៅ​ឆ្នាំនេះ​ក៏ដោយ​ ​ក៏​នៅតែ​មានការ​ព្រួយបារម្ភ​ ​ផង​ដែរ​។​

លោក​ ​Ant​h​on​y​ ​Gall​i​an​o ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Cambodian​ ​Investment​ ​Management​ ​ដែល​ឃ្លាំមើល​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដិតដល់​ ​បាន​ចែករំលែក​​អំពី​និន្នាការ​ថ្មីៗ​ នៃ​លំ​ហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ទៅកាន់​អាស៊ី​អាគ្នេយ៍​។​

លោក​បាន​និយាយ​ថា​ “​វា​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​ ដែល​កម្ពុជា​មិនមែន​ជា​អ្នកទទួល​ផល​ ពី​ការ​វិនិយោគ​ធំ​ៗ​មួយ​ចំនួន ​ដោយ​ក្រុមហ៊ុន​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ”​។​

លោក​បាន​បន្ថែម​ថា​ ​កម្ពុជា​មិន​ទទួល​បានការ​វិនិយោគ​ថ្មីៗ​ គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​ ដោយ​ក្រុមហ៊ុន​អាមេរិក​ ​រួម​ទាំង​ ​Amazon​ ​Web​ ​Service​s (​A​W​S) ​ដែល​បាន​វិនិយោគ​បន្ថែមចំនួន​​៩​​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​cloud​ ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ដោយ​បាន​បន្ថែម ​ការ​វិនិយោគ​ចំនួន​៨​,​៥​​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​។​

លោក​បាន​បន្ត​ថា​ ​A​W​S ​ក៏​គ្រោង​នឹង​វិនិយោគ​៦​​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​និង​៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។​

​លោក​បាន​កត់​សម្គាល់​ថា​ “​Micro​soft​ ​ក៏​កំពុង​ដាក់ភ្នាល់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ ជាមួយនឹង​ការ​វិនិយោគ​ចំនួន​២​៥​០​​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ វិនិយោគ​ចំនួន​១​,​៧​​ពាន់​លាន​ដុល្លារ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​cloud​ ​និង​ ​A​I​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ការ​វិនិយោគ​ចំនួន​២​,​២​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ ​cloud​ ​co​m​put​in​g​ ​និង​ ​Artificial​ ​Intelligence​ ​in​f​r​a​structure​”​។​

លោក​បាន​បន្ថែម​ថា​ ​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត​បាន ​បាន​បង្ហាញ​ថា​ N​i​v​e​d​i​a​ ​ដែល​ជា​ក្រុមហ៊ុន​រីក​ចម្រើន​លឿន​បំផុត ​របស់​សហរដ្ឋអាមេរិក​ នឹង​វិនិយោគ​​២​០​០​​លាន​ដុល្លារ​ផ្នែក​A​I​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ហើយ​គ្រោង​នឹង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ ជាមួយ​ប្រទេស​វៀតណាម​តាមរយៈ​ក្រុមហ៊ុន​ ​IT​ ​យក្ស​ ​F​P​T​ ​Cor​p​ ​ជាមួយនឹង​រោងចក្រ​ ​A​I​ ​ចំនួន​២​០​០​លាន​ដុល្លារ​ ដែល​រួមបញ្ចូល​បច្ចេកវិទ្យា​របស់​ពួកគេ​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ក្រុមហ៊ុន​ ​Am​kor ​Technology​ ​បាន​បើក​ដំណើរការ​រោងចក្រ​ ​semi​conductor​ ​រួចហើយ​នៅ​ខេត្ត​ B​a​c N​in​h​ ​ប្រទេស​វៀតណាម​ ​ដោយ​ចំណាយ​ថវិកា​ចំនួន​១​,​៦​ ​ពាន់​លាន​ដុល្លារ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំបំផុត​ របស់​ក្រុមហ៊ុន​អាមេរិក​នៅ​ក្នុង​ពិភពលោក​។​

​លោកAnt​h​on​y​ ​Gall​i​an​o បញ្ជាក់ថា “​មិនមែន​តែ​អាមេរិក​តែមួយ​ទេ ​ដែល​កំពុង​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​ នៅ​អាស៊ី​អាគ្នេយ៍​ ​អឺរ៉ុប​ ក៏បាន​ធ្វើសកម្មភាព​វិនិយោគ​ផង​ដែរ​”។

លោកបន្ថែមថា ​វៀតណាម​គឺ​ជាគោល​ដៅ​កំពូល​ សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​ ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ ​ឧទាហរណ៍​ដូចជា​ ​Leg​o ​សាងសង់​រោងចក្រ​តម្លៃ​១​​ពាន់​លាន​ដុល្លារ​ នៅ​ទីក្រុង​ហូ​ជី​មិញ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ក៏​កំពុង​ជំរុញ​ការ​វិនិយោគ ​នៅ​វៀតណាម​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​E​U-​Vietnam​ (​E​V​F​T​A​) ​និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ រវាង​សហរដ្ឋអាមេរិក​ ​និង​វៀតណាម​ ​គឺជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​។​

លោក​បាន​កត់​សម្គាល់​ថា​ “​ជាមួយនឹង​រលក​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​ហូរចេញ​ពី​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​នា​ពេលថ្មីៗនេះ​ ​វា​មានការ​បារម្ភ​ខ្លាំង ​ដែល​កម្ពុជា​មិនមែន​ជា​អ្នកទទួល​ផល​ ​ហើយនឹង​អាច​ខាត​បាត់បង់​ឱកាស​ដ៏​សំខាន់​មួយ​”​។​

យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​២​,​២​​ពាន់​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ​។​

កម្ពុជា​បាន​អនុម័ត​ គម្រោង​វិនិយោគ​ចំនួន​១​០​៦​ ​ក្នុង​អំឡុង​ខែ​មករា​ ដល់​ខែ​មីនា​ឆ្នាំនេះ​ ​ដែល​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ពី​គម្រោង​ចំនួន​៣​៩​ ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​ដែល​បង្កើត​ការងារ​បាន​ប្រមាណ​១​០​៧​.​០​០​០​កន្លែង​។

ទោះជាយ៉ាងណាតួលេខនេះ មិនត្រូវបានសាធារណៈជនជឿថាជាការពិតឡើយ។​

លោក​ ​Ant​h​on​y​ ​បាន​លើកឡើង​ទៀត​ថា​ ​សម្រាប់​កម្ពុជា​ក្នុង​ការប្រកួតប្រជែង​ក្នុង​តំបន់​ ​យើង​ត្រូវការ​ធ្វើ​ទំនើបកម្ម​ សេដ្ឋកិច្ច​ដ៏​សំខាន់​ជាមួយនឹង​នុ​វា​នុ​វត្ត​ន៍ ​នៅ​ក្នុង​បច្ចេកវិទ្យា​ ​ជាពិសេស​ ​A​I​ ​ឌី​ជី​ថល​ភា​វូប​នី​យ​កម្ម​ ​និង​ទិន្នន័យ​។​ ​

លោក​បាន​បន្ថែម​ថា​ “​សសរស្តម្ភ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​របស់​ប្រ​ទេស ​នៅ​មិនទាន់​មាន​ភាព​រឹង​មាំ​នៅឡើយ​ ​ស​ម្លៀ​ក​បំពាក់​ត្រូវ​បាន​ចាត់ទុកជា​ឧស្សាហកម្ម​ថ្ងៃលិច​ ​ទេសចរណ៍​មាន​ការប្រកួតប្រជែង​ខ្លាំង​ ​ហើយ​អចល​ន​ទ្រព្យ​ ​និង​សំណង់​មាន​វ​ដ្តឡើងចុះ​ខ្លាំង​”​។​

​លោក​បាន​បន្ត​ថា​ ​កម្ពុជា​ត្រូវតែ​កសាង​ទំនុក​ចិត្ត​ឱ្យ​កាន់តែ​ធំ​ ​និង​ទូលំទូលាយ​ ​និង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន ​វិនិយោគ​បរទេស​របស់​ខ្លួន​។​ ​គន្លឹះ​អាច​ជា​តម្លៃ​ទាប​ ​កម្លាំង​ពលកម្ម​ជំនាញ​ខ្ពស់​ ​សម្បទាន​ពន្ធគយ​ ​កម្មសិទ្ធិ​បញ្ញា​ ​ការ​ការពារ​វិនិ​យោគិន​ ​ការ​លើកទឹកចិត្ត​ពន្ធ​ ​និង​ភាព​ប្រាកដប្រជា​ក្នុង​ប្រព័ន្ធ​ ​ថ្លៃ​អគ្គិសនី​ទាប​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ប្រសើរ​ឡើង​ ​និង​ការ​ប្រមូល​ផល​ពី​ធនធានធម្មជាតិ​។​

​បើ​តាម​គំនិត​របស់​លោកAnthony​ ​បញ្ហា​ប្រឈម​បំផុត​គឺ​អាច​ជាគោល​នយោបាយ​ទិន្នន័យ​ ​ខណៈ​ដែល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​កាន់តែ​កើន​ឡើង​។​

​ការ​ធ្វើ​ពិពិធ​កម្ម​យឺតយ៉ាវ​

យោង​តាម​របាយការណ៍​របស់​ ​A​D​B ​ថ្មីៗ​នេះ​ ​ការ​ធ្វើ​ពិពិធ​កម្ម​យឺតយ៉ាវ​ រារាំង​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​នៅ​កម្ពុជា​ ​ខណៈ​ដែល​កម្ពុជា​ បាន​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ ពី​កសិកម្ម​ទៅជា​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ដោយ​ជោគជ័យ​ ​កម្ពុជា​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិ​ស័​យ​ទាំងនេះ​ ​និង​ការផ្លាស់ប្តូរ​កត្តា​ផលិតកម្ម​ទៅជា​ផលិតផល​ ​និង​សេវាកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។​

ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​មាន​ចំនួន​ប្រហែល​៣​​ភាគ​៤​ ​នៃ​ផលិតកម្ម​សរុប​ ​និង​៦​២​ភាគរយ​នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២​០​២​២​។​ ​លើស​ពី​នេះ​ ​ទី​ផ្សារ​នាំចេញ​របស់​កម្ពុជា​ នៅតែ​មានការ​ប្រមូលផ្តុំ​យ៉ាង​ខ្លាំង​ ​ដោយ​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​មាន​ចំនួន​៦​៣​​ភាគរយ​ នៃ​​ការនាំចេញ​សរុប​នៅ​ឆ្នាំ​នោះ​។​

យោង​តាម​A​D​B ​ការ​ធ្វើ​ពិពិធ​កម្ម​ភាព​យឺតយ៉ាវ​ ​និង​ទី​ផ្សារ​ប្រមូ​លផ្តុំ​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងាយ​រងគ្រោះ​ ទៅ​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​។​ ​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ នា​ពេល​ខាងមុខ​នឹង​បង្ហាញ​ពី​បញ្ហា​ប្រឈម​ថ្មីៗ​ ​រួម​ទាំង​ការ​កាត់បន្ថយ​ការ​អនុគ្រោះ​ពាណិ​ជ្ជកម្ម​ ​ជាពិសេស​ពី​ទី​ផ្សារ​សហភាព​អឺរ៉ុប​ ​និង​ការ​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (O​D​A​) ​ពី​ដៃគូ​អភិវឌ្ឍន៍​។​

ការ​ពន្លឿន​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ មុន​ពេល​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​និង​ការ​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ឱកាស​បន្ថែម​ទៀត ​ដើម្បី​បង្កើត​ការងារ​ដែល​មាន​តម្លៃ​ខ្ពស់​ ​ពង្រឹង​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​ ​និង​ធានា​បាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព​។​

យោង​តាម​លោក​ ថុ​ង​ ​ម៉េង​ដា​វិ​ត​ ​អ្នកវិភាគ​ភូមិសាស្ត្រនយោបាយ​ ​និង​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ ​និង​គោល​នយោបាយ​សាធារណៈ​ (​I​I​S​P​P​) ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។​

បច្ចុប្បន្ននេះ​ ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង ​លើ​វិ​ស័​យ​សំខាន់​ៗ​មួយ​ចំនួន​ ​រួម​មាន​ ​ផលិតកម្ម​កាត់​ដេរ​ ​សំណង់​ ​កសិកម្ម​ ​និង​ទេសចរណ៍​។​ ​

លោក​​កត់​សម្គាល់​ថា​ ​“ជាមួយនឹង​ការផ្លាស់ប្តូរ​ជាស​កល​ឆ្ពោះ​ទៅ​រក​ទី​ផ្សារ​ឌី​ជី​ថល​ ​ឧស្សាហកម្ម​ ​និង​ស្វ័យប្រវត្តិកម្ម​កាន់តែ​ច្រើន​ ​កម្ពុជា​ត្រូវតែ​កាត់បន្ថយ ​ការពឹងផ្អែក​លើ​វិ​ស័​យ​ទាំងនេះ​ ​ដើម្បី​ជៀសវាង​ភាព​ងាយ​រងគ្រោះ​ ​និង​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក​”។​

​លោក​បាន​បន្ត​ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម ​នឹង​អាច​ឱ្យ​កម្ពុជា​លើក​ក​ម្ពស់​ស្ថិរភាព​សេដ្ឋកិច្ច​ ​បង្កើត​ការងារ​កាន់តែ​ច្រើន​ ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ ​និង​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​។​ ​លើស​ពី​នេះ​ ​វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ មាន​ភាព​ធន់​នឹង​ការ​រង្គោះរង្គើ​ ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការអប់រំ​វិជ្ជាជីវៈ​ ​និង​ឧត្តម​សិក្សា​ ​ស្រប​ពេល​ជំរុញ​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​និង​គ្រឿងបន្លាស់​រថយន្ត​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ ​កំពុង​ចាត់វិធានការ​រួចហើយ​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​តាមរយៈ​គំនិត​ផ្តួចផ្តើម​គោល​នយោបាយ​ ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​កំណែ​ទម្រង់​អប់រំ​។​ ​ប៉ុន្តែ​​ការ​ធ្វើ​ពិពិធ​កម្ម​ដែល​ទទួល​បាន​ជោគជ័យ​ នឹង​តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទា​ប់​ ​ការ​ធ្វើ​ផែនការ​យុទ្ធ​សា​ស្រ្ត ​និង​កិច្ច​សហការ​រវាង​វិ​ស័​យ​រដ្ឋ​ ​និង​ឯកជន​។​

យោង​តាម​ ​A​D​B ​ក្នុង​ឆ្នាំ​២​០​១​៩​ ​ការ​វិនិយោគ​របស់​កម្ពុជា​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​មានត្រឹមតែ​២​,​៩​​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ​ដែល​ធ្លាក់ចុះ​ពី​ក​ម្រិ​ត​៥​​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដែល​ត្រូវការ​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​។​

​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​ ផែនការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ចំនួន​​៣​៦​,​៦​​ពាន់​លាន​ដុល្លារ​ សម្រាប់​ទសវត្សរ៍​ក្រោយ​ ​ដោយ​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​វិ​ស័​យ​ឯកជន ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​វិនិយោគ​ទាំងនេះ​។​

របាយការណ៍​របស់​ ​A​D​B ​បាន​អោយ​ដឹង​ទៀត​ថា​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឯកជន ​នៅតែ​ជួប​ការលំបាក​ ​និង​ក្របខណ្ឌ​ដែល​មិនទាន់​មានការ​អភិវឌ្ឍ សម្រាប់​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​។​ ​ដូច្នេះ​ ​កម្ពុជា​នៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​១​០​៦​ ​ក្នុងចំណោម​ប្រទេស​ចំនួន​១​៤​០​។​

​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

​ការ​វាយ​តម្លៃ​បឋម​របស់​អង្គការសហប្រជាជាតិ​ សម្រាប់​ការពិនិត្យ​ឡើងវិញ​នៃ​ឆ្នាំ​ ​២​០​២​៤​ ​បាន​អោយ​ដឹង​ថា​ កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ សម្រាប់​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដោ​យ​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​ទាំង​បី​។​

ខណៈ​ដែល​ប្រាក់ចំណូល​ជាតិ​សរុប​ (​G​N​I​) ​របស់​កម្ពុជា​សម្រាប់​មនុស្សម្នាក់​មាន​១​៥​៤​៦​ដុល្លារ​ គឺ​លើស​ពី​១​៣​០​៦​ដុល្លារ​ដែល​កំណត់​ ​កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ​ល្អ​​៧​៧​,​៧​ ​លើ​សន្ទស្សន៍​ទ្រព្យសម្បត្តិ​មនុស្ស​ (​H​A​I​) ​ដែល​លើស​ពី​ក​ម្រិ​ត​៦​៦​។​

កម្ពុជា​ក៏​ទទួល​បាន​វឌ្ឍនភាព​ល្អ ​នៅ​ក្នុង​សន្ទស្សន៍​សេដ្ឋកិច្ច​ ​និង​បរិស្ថាន​ (​E​V​I​) ​ផង​ដែរ​ជាមួយនឹង​ពិន្ទុ​ ​២​៣​,​៣​ (​ក​ម្រិ​ត​សម្រាប់​ប្រភេទ​នេះ​គឺ​៣​២​ ​ឬ​ទាប​ជាង​នេះ​)​។​

​កម្ពុជា​ក៏​ត្រូវ​បាន​រំពឹង​ថា ​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​រដ្ឋាភិបាល​បាន​ដាក់​ក្តី​សង្ឃឹម ​លើ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ដែល​ផ្តួចផ្តើម​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពីឆ្នាំមុន​ ​ដើម្បី​ដឹកនាំ​ប្រទេស​ឱ្យ​សម្រេច​បាន ​នូវ​គោលដៅ​នេះ​។​

ខណៈ​ដែល​ការ​ចាកចេញ​ ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ត្រូវ​បាន​ចាត់ទុកថា​ ជា​ដំណាក់កាល​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ ​វាក៏មានន័យ​ថា ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​បាន​បាត់បង់​អត្ថប្រយោជន៍​ពាណិជ្ជកម្ម ​ដែល​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ (​G​S​P​) ​ដោយ​ប្រទេស​ផ្សេងៗ​ ​ជាពិសេស​សហភាព​អឺរ៉ុប​។​

លោក​ ប៊ិ​ន​ ​ត្រឈៃ​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​សម្រាប់​ការ​ចាកចេញ ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​និយាយ​នៅ​ក្នុង​បទ​បង្ហាញ​ មុន​ពេល​កិច្ចប្រជុំ​ក្រុម​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​គោល​នយោបាយ ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ថា​ “​កម្ពុជា​ដឹង​ច្បាស់​អំពី​ស្ថានភាព​ បន្ទាប់ពី​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​នៅដើម​ខែ​មករា​ឆ្នាំនេះ​។​

លោក​បាន​ន្ត​ថា​ ​ទី១ ​មូលដ្ឋាន​សេដ្ឋកិច្ច​តូច​ចង្អៀត​ ​និង​ពឹងផ្អែក​លើ​វិ​ស័​យ​ជំរុញ​កំណើន​តិចតួច​ ​ក៏ដូចជា​ការពឹងផ្អែក​លើ​ការនាំចេញ​កសិផល​ ​និង​ផលិតផល​កសិកម្ម​ ​ដែល​ភាគច្រើន​ជា​ទំនិញ​កសិកម្ម​មិនទាន់​កែច្នៃ​ ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ ​ទៅ​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​។​

ទី២ ​សេដ្ឋកិច្ច​របស់​កម្ពុជា ​ផ្អែកលើ​វិ​ស័​យ​កសិកម្ម​ ​និង​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ ​ដែល​មាន​៣​៦​ភាគរយ​ នៃ​ប្រជាជន​ដែល​មាន​អាយុ​ពី​១​៥​ ​ដល់​​៦​៤​ឆ្នាំ ​ធ្វើការ​ក្នុង​វិ​ស័​យ​កសិកម្ម​នៅ​ឆ្នាំ​ ​២​០​២​១​ ​ខណៈ​ដែល​ការ​រួមចំណែក​ របស់​វិ​ស័​យ​កសិកម្ម​មានត្រឹមតែ​១​៧​​ភាគរយ​នៅ​ឆ្នាំ​២​០​២​២​ ​។​

ទី៣ ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​មួយ​ចំនួន ​ទទួល​បាន​ការអប់រំ​ទាប​ ​ក៏ដូចជា​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ទោះបីជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​វិ​ស័​យ​អប់រំ​ក្នុង​ទសវត្សរ៍​កន្លងមក​ក៏ដោយ​។​

លោក​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ការនាំចេញ​របស់​កម្ពុជា ​ប្រឈម​នឹង​អត្រា​ពន្ធ​ខ្ពស់​ ​ច្បាប់ដើម​តឹងរ៉ឹង​ ​និង​ការប្រកួតប្រជែង​ទី​ផ្សារ​។​ ​ដោយសារ​ការ​ចាកចេញ ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​នឹង​មានផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង ​ទៅលើ​ការនាំចេញ​ផលិតផល​កសិកម្ម​ (​ជាពិសេស​អង្ករ​) ​និង​ផលិតផល​ផលិតកម្ម​ (​ជាពិសេស​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ទំនិញ​ធ្វើដំណើរ​ ​និង​កង់​) ​ការ​បាត់បង់​អត្ថប្រយោជន៍​ខាងលើ ​អាច​កំណត់​ទំហំ​សារពើពន្ធ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​

យោង​តាម​ ​A​D​B ​កម្ពុជា​គួរតែ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​បន្ថែម​ ​ហើយ​ធ្វើសកម្មភាព​ភ្លាម​ៗ​ ដើម្បី​ពន្លឿន​កំណែ​ទម្រង់​ពាណិ​ជ្ជកម្ម​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ ​ក្រោយ​ចាកចេញ​ពី​ក្រុម​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍​​។​ ​ឱកាស​រួម​មានលទ្ធភាព ​ទទួល​បាន​ទុន​កាន់តែ​ទូលំទូលាយ​ ​ទំនុក​ចិត្ត​វិនិ​យោគិន​កាន់តែ​ច្រើន​ ​និង​ឱកាស​ពាណិជ្ជកម្ម​។​

A​D​B ​បានបញ្ជាក់ឲ្យ​ដឹង​ថា​ ​“ដើម្បី​សម្រេច​បាន​អត្ថប្រយោជន៍​ទាំងនេះ​ ​កម្ពុជា​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ យ៉ាងសកម្ម​ពី​រដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here