Hattha top Banner

តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃពុធនេះ។ ប៉ុន្តែ តម្លៃមាសអាចប្រែប្រួលផ្សេងពីនេះ អាស្រ័យលើកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៩%ដល់២៣១៤,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២៣៣០,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:០៥នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣១៦,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២៣២៦,៦០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here