រថភ្លើង Kiha-183 ធ្វើតេស្តបើកបរលើផ្លូវដែកភាគខាងជើង(ភ្នំពេញ-មានក)ប្រកបដោយជោគជ័យ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រថភ្លើង Kiha-183 ប្រភេទDMU (Diesel Multiple Unit)ចំនួន៤គ្រឿង បានបើកបរសាកល្បងជាថ្មី លើផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ចម្ងាយផ្លូវជាង ៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ បន្ទាប់ពីការបើកបរសាកល្បងលើកទី១ លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ការបើកសាកល្បងលើកទី២នេះ បានធ្វើឡើងក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោងពោល គឺតាមបទដ្ឋានដែលបានកំណត់។

ក្រុមមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់សហការគ្នាលើការពិនិត្យ និងតាមដានដំណើរការបើកបរសាកល្បងនេះ ដោយផ្តោតជាពិសេសលើ ដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា នៅពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយជាពីរខ្សែ ក្នុងនោះរួមមាន៖ (១) ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង និង (២)ខ្សែផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោង៕

អង់គ្លេសចាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ នៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីអង់គ្លេសបានចាប់អារម្មណ៍សិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបរវាង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ Mr. Emil Ancewicz ទីប្រឹក្សាប្រចាំតំបន់ ទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម (Regional Infrastructure and Urban Advisor)។

ជំនួបនារសៀលនេះបានប្រព្រឹត្តទៅ ក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចសហការក្រោមកម្មវិធីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងបៃតងរបស់ចក្រភពអង់គ្លេស( Green Cities and Infrastructure Programme)។

អង្គប្រជុំនាឱកាសនេះ ក៏បានពិភាក្សាពីលទ្ធភាពលើជំនួយបច្ចេ​កទេស ឱកាសលើការវិនិយោគ ព្រមទាំងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងវិស័យកំពង់ផែនៅកម្ពុជា។

គណៈប្រតិភូក៏បានស្នើសុំការគាំទ្រ ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹ​ងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

Xi Jinping using relatives to conceal $707.2mn wealth, says report

Chinese President Xi Jinping and other senior Chinese leaders have engaged in corruption and concealed vast amounts of wealth, using their relatives to obscure their activities, according to a US government report.

The report by the Congressional Research Service (CRS), a public policy research institute of the United States Congress also highlighted the challenges in obtaining public information regarding the wealth and corruption of high-ranking Communist Party officials.

According to the report, Xi had accrued a staggering $376 million in company investments by 2012.

This is in addition to an indirect 18 per cent stake in a rare-earth mineral company valued over $311 million as well as holdings totaling $20.2 million in a technology company.

The report underscored the lack of transparency within the Communist Party of China (CPC), as officials are not mandated to disclose their assets publicly.

Control of media is also mentioned in the report, saying that Chinese authorities want to ensure that any reporting on corruption is swiftly suppressed.

Notably, American intelligence agencies are also preparing a report that’s likely to uncover major corruption and undisclosed riches among Chinese Communist Party figures, including Xi Jinping.

CRS report is prepared for members of the US Congress ahead of this US intel report.
The CRS report indicated that there was an expulsion of 266 members of the CPC Central Committee, including prominent figures like former Defence Minister Li Shangfu and former Foreign Minister Qin Gang.

Source: Wionews

ខុសប្លែកពីមហាសេដ្ឋីដទៃ លោកមហាសេដ្ឋី Bill Gates កំពុងបោះទុនលើការផលិតថាមពលនុយក្លេអ៊ែរ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដោយខុសប្លែកពីមហាសេដ្ឋីដទៃទៀត ដែលកំពុងចាប់យកឱកាសវិនិយោគយ៉ាងខ្លាំង ទៅលើបច្ចេកវិទ្យា AI ប៉ុន្តែលោកមហាសេដ្ឋី Bill Gates គ្រោងបោះទុនវិនិយោគ ដើម្បីចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ក្រោយ នៅក្នុងរដ្ឋ Wyoming។
លោកជឿជាក់ថា រោងចក្រនេះនឹងធ្វើបដិវត្តន៍កម្ម លើវិធីសាស្ត្រផលិតថាមពល។

លោក Bill Gates គឺជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft និងជាប្រធានក្រុមហ៊ុនថាមពលTerraPower ។ ក្រុមហ៊ុននេះ បានដាក់ពាក្យស្នើសុំទៅកាន់គណៈកម្មាការ និយតកម្មនុយក្លេអ៊ែរកាលពីខែមីនា ដើម្បីស្នើសុំលិខិតអនុញ្ញាតសាងសង់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរកម្រិតខ្ពស់។

ប្រសិនបើសំណើរនេះ ត្រូវបានអនុម័ត នោះវានឹងក្លាយជារោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្ម។
ទីតាំងរោងចក្រ ដែលក្រុមហ៊ុន TerraPower របស់លោក Bill Gatesបានជ្រើសរើស គឺស្ថិតនៅជាប់នឹងរោងចក្រថាមពល Naughton របស់ក្រុមហ៊ុន PacifiCorp ដែលរោងចក្រនេះគ្រោងបញ្ឈប់ការដុតធ្យូងថ្មនៅឆ្នាំ២០២៦ខាងមុខ ដើម្បីងាកមកប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ព្រោះវាមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យភពផែនដីកើនឡើងកំដៅ។ទីតាំងរោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនា ដើម្បីពន្លឿនរៀបចំកន្លែងឱ្យបានរួចរាល់។ ដូច្នេះ ក្រុមហ៊ុន TerraPower នឹងអាចសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ បានយ៉ាងលឿន ប្រសិនបើលិខិតអនុញ្ញាតត្រូវបានអនុម័ត។

បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីគឺជាប្រទេសនាំមុខគេ ក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រ។
លោក Bill Gates បានថ្លែងប្រាប់អ្នកចូលរួមនៅឯពិធីបើកសម្ពោធការដ្ឋានយ៉ាងដូច្នេះថា “យើងកំពុងឈរលើអ្វី ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ នៃអនាគតថាមពលរបស់សហរដ្ឋអាមេរិក នាពេលខាងមុខឆាប់ៗនេះ”។ លោក Bill Gates បានអះអាងទៀតថា “នេះគឺជាការបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកការផលិតថាមពល ដែលមានសុវត្ថិភាព និងគ្មានការបំភាយកាបូន ហើយវាមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់សហរដ្ឋអាមេរិក ប្រសិនបើគម្រោងបែបនេះទទួលបានជោគជ័យ”។

សារធាតុ​នុយក្លេអ៊ែរ ដែល​គេ​ប្រើ​សម្រាប់​ផលិត​អគ្គិសនី អាច​ជា​សារធាតុភ្លុយតូញ៉ូម (Plutonium) ឬ​ជា​សារធាតុអ៊ុយរ៉ាញ៉ូម (Uranium)។ ស្នូល​នុយក្លេអ៊ែរ​ត្រូវ​គេ​ដាក់​ត្រាំ​​នៅ​ក្នុង​ទឹក។ នៅពេល​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ វាបង្កើត​បានជា​កម្តៅ ដែលធ្វើ​ឲ្យ​ទឹក​ក្តៅ ហើយ​បង្ក​ទៅជា​ចំហាយ។ ចំហាយ​ទឹកក្តៅ​នេះ អាចបង្កើត​បានជា​កម្លាំង​បង្វិល​ទួរប៊ីន​អគ្គិសនី៕ប្រភព:AP៕

មន្រ្តីជាន់ខ្ពស់មកពីតំបន់ឆ្នេរនៃខេត្តទាំងបួនកម្ពុជាចូលរួមទស្សនកិច្ចCVTEC Cruise Farm TriPជាមួយប្រទេសក្នុងតំបន់

        ដោយៈ និស្ស័យ

        ភ្នំពេញៈ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយគណៈប្រតិភូខេត្តកំពត កែប និងខេត្តកោះកុង បានចូលរួមក្នុងដំណើរទស្សនកិច្ច CVTEC Cruise Farm Trip ជាមួយថ្នាក់ដឹកនាំថ្នាក់រដ្ឋបាលខេត្តតំបន់ឆ្នេរនៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា -វៀតណាម -ថៃ។

កម្មវិធីនេះរៀបចំដោយរដ្ឋបាលខេត្តត្រាត សហការជាមួយក្រុមប្រឹក្សាជំរុញឧស្សាហកម្មទេសចរណ៍ថៃ និងនាយកដ្ឋានរៀបចំកិច្ចប្រជុំ និងពិព័រណ៌ នៃប្រទេសថៃ នៅកោះឆាង ខេត្តត្រាត ប្រទេសថៃ។

ក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន គណៈប្រតិភូបានចូលរួមកិច្ចប្រជុំជំរុញ ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹករវាងកម្ពុជា (ខេត្តតំបន់ឆ្នេរ) – វៀតណាម (ខេត្តគៀនយ៉ាង និងខេត្តកាម៉ៅ) -ថៃ (ខេត្តត្រាត) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Aiyapura Resort ខេត្តត្រាត។

អង្គប្រជុំ បានពិភាក្សាអំពីលទ្ធភាព នៃប្រតិបត្តិការទូកទេស​ចរណ៍សាកល្បងក្នុងរដូវ High Season ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ដោយភ្ជាប់ទេសចរណ៍តាមផ្លូវសមុទ្រពីខេត្តត្រាត (ផែខ្លងយៃ) ទៅកាន់ខេត្តព្រះសីហនុ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) និងក្រុងហ្វូគក់ (កោះហ្វូគក់)។

ដើម្បីឱ្យដំណើរការនេះ ធ្វើទៅបានភាគីទាំងបី នឹងត្រូវដាក់ស្នើសុំគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាលរៀងៗខ្លួន និងអនុវត្តតាមនីតិវិធីដែលបានកំណត់។ ជាមួយគ្នានេះ ភាគីទាំងបីរៀបចំផែនការទីផ្សារ ផែនការផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងជ្រើសរើស ប្រតិបត្តិករទូកទេសចរណ៍ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរតាមកម្មវិធី ដែលបានឯកភាពគ្នា៕

ក្រសួងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកសុខ សូកេន និងមន្រ្តីពាក់ព័ន្ឋ និងវិស័យឯកជនបានបើកកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសច​រណ៍កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ថ្នាមក់ដឹកនាំនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផងដែរ។

គោលបំណងដើម្បីជំរុញដំណើរការ ការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រសួងទេសចរ​ណ៍ នឹងរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាពិសេសធ្វើការពិភាក្សាតាមរបៀវារៈ៖ – បទបង្ហាញស្តីពី “ផែនការសកម្មភាពការងាររបស់ CTB” – កិច្ចពិភាក្សាលើប្រធានបទដូចជា ១. សេចក្តីព្រាងលក្ខន្តិកៈ CTB ២. សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង CTB ៣. ប្រភពធនធានទ្រទ្រង់ដល់ដំណើរការ នៃការរៀបចំនិងការប្រព្រឹត្តទៅរបស់ CTB ៤. បញ្ហាផ្សេងៗ៕

ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីរំពឹងសម្រេចបានកំណើនកាន់តែ ខ្ពស់នាពេលអនាគត

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Nga Kor Ming រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានម៉ាឡេស៊ីអះអាងថា ទីផ្សារអចលនទ្រព្យម៉ាឡេស៊ី នឹងរក្សាស្ថិរភាពនៅឆ្នាំនេះ មុននឹងសម្រេចបានកំណើន ប្រកបដោយនិរន្តរភាព ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារអចលនទ្រព្យម៉ាឡេស៊ី បានបង្ហាញពីការរីកចម្រើន និងភាពធន់យ៉ាងខ្លាំង ដោយក្នុងនោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អចលនទ្រព្យនីមួយៗបានហក់ឡើងយ៉ាងគំហុក។

លោកបានបន្តថា តម្លៃភាគហ៊ុនអចលនទ្រព្យ នៅក្នុងទីផ្សារបាន និងកំពុងបន្តហក់ឡើងថ្លៃចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុនអចលនទ្រព្យចំនួន៧៦ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចំនួន១០០ ដែលបានចុះបញ្ជីលើផ្សារហ៊ុន Bursa Malaysia សុទ្ធតែបានហក់ឡើងថ្លៃ។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យចំនួន២២ បានជួបប្រទះ ការដាំក្បាលចុះនៃតម្លៃភាគហ៊ុន ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចំនួន២ទៀត បានស្ថិតនៅក្នុងសភាពទ្រឹង។

លោកបានកត់សម្គាល់ថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន DPS Resources Bhd បានហក់ឡើង៦០០ភាគរយ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន UEM Sunrise Bhd បានហក់ឡើង៣៤៧ភាគរយ និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន WMG Holdings Bhd បានហក់ឡើង៣២៦ភាគរយគិតចាប់ពីខែមករា ឆ្នាំមុន ដល់ខែមិថុនា ឆ្នាំនេះ។

លោករដ្ឋមន្ត្រីជឿជាក់ថា “និន្នាការវិជ្ជមាននេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានទៅដល់ឆមាសទី២ ឆ្នាំ២០២៤។ ទីផ្សារអចលនទ្រព្យរបស់យើង នឹងមានអនាគតដ៏ល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim”។

លោក Nga បានបន្ថែមថា “យើងត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើនកេរ្តិ៍ឈ្មោះឧស្សាហកម្មរបស់យើង និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យម៉ាឡេស៊ី កាន់តែមានភាពធន់បន្ថែមទៀត”។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ប្រតិបត្តិការនៃទីផ្សារអចល​នទ្រព្យម៉ាឡេស៊ី បានកើនឡើងដល់ទំហំទឹកប្រាក់៥៦,៥៣ពាន់លានរីងហ្គីត ដោយបានកត់ត្រាប្រតិបត្តិការ ជាង១០៤.០០០ប្រតិបត្តិការ៕ប្រភព: Bernama៕

សិង្ហបុរីបង្កើនការត្រួតពិនិត្យធនាគារក្នុងប្រទេសរបស់ខ្លួន ដើម្បីបញ្ចៀសលំហូរសាច់ប្រាក់ខុសច្បាប់

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាធនាគារនានានៅប្រទេសសិង្ហបុរី កំពុងបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន ឱ្យស្គាល់សញ្ញាណពីការលាងលុយកខ្វក់ ក្រោយពីអាជ្ញាធរសិង្ហបុរី បានឃាត់ខ្លួនឧក្រិដ្ឋជនចិនមួយចំនួន ដែលបានលាងលុយជាង២ពាន់លានដុល្លារ តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន១៦នៅសិង្ហបុរី។

តួយ៉ាង ធនាគារCitigroup ធនាគារ DBS Group Holding Ltd និងធនាគារផ្សេងៗទៀតនៅសិង្ហបុរី ដែលមានជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់របស់ជនជាតិចិន បានប្តេជ្ញាបង្កើនការត្រួតពិនិត្យលើអតិថិជន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដើម្បីបញ្ចៀសកុំឱ្យករណីទាំងនេះកើតឡើងជាថ្មីទៀត។

ជាមួយគ្នានេះ បុគ្គលិកដែលធ្វើការនៅតាមធនាគារឯកជននានានៅប្រទេសសិង្ហបុរី កំពុងត្រូវបានបណ្តុះបណ្តាល សមត្ថភាពបន្ថែម ដើម្បីវែកមុខរកឧក្រិដ្ឋជន ដែលពូកែក្នុងការលាក់ប្រវត្តិ និងប្រភពទ្រព្យសម្បត្តិរបស់ពួកគេ។

ចំណាត់ការនេះបង្ហាញឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទចន្លោះប្រហោង ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនបរទេស លាងលុយកខ្វក់នៅសិង្ហបុរី បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីលាងលុយ ក្នុងទំហំទឹកប្រាក់ប្រហែល២,២៣ពាន់លានដុល្លារ កាលពីខែសីហា ឆ្នាំមុន។

កាលពីឆ្នាំមុន សិង្ហបុរីបានចាប់ខ្លួនជនជាតិចិនមួយក្រុម ក្រោមការចោទប្រកាន់ ពីបទលាងលុយកខ្វក់ជាង២ពាន់លានដុល្លារ ពីការលេងល្បែងអនឡាញ តាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងតិចចំនួន១៦នៅក្នុងប្រទេសសិង្ហបុរី ដូចជា ធនាគារ Credit Suisse សាខាធនាគារ Citigroup និងធនាគារ United Overseas Bank Ltdជាដើម។

បន្ថែមលើនេះ រដ្ឋាភិបាលសិង្ហបុរី បានបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យមើលយន្តការប្រឆាំងនឹងការលាងលុយ និងពង្រឹងការការពារក្នុងវិស័យនានា ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ អចលនទ្រព្យ និងការជួញដូរលោហៈធាតុដែលមានតម្លៃខ្ពស់។

កាលពីពេលថ្មីៗនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសម្រេចបញ្ចប់ការត្រួតពិនិត្យ នៅតាមធនាគារមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងករណីនេះ តាមរយៈការសម្ភាសន៍ជាមួយបុគ្គលិករបស់ធនាគារ។ លើសពីនេះ ធនាគារដែលពាក់ព័ន្ធ ក្នុងសំណុំរឿងនេះមិនត្រឹមតែទទួលយកប្រាក់បញ្ញើប៉ុណ្ណោះទេ។ ប៉ុន្តែធនាគារមួយចំនួនក៏បានផ្តល់ប្រាក់កម្ចីដល់អាជីវកម្ម ដែលឧក្រិដ្ឋជនបង្កើតឡើងនៅក្នុងស្រុក ឬជួយពួកគេធ្វើការវិនិយោគផងដែរ។

អាជ្ញាធរសិង្ហបុរីអះអាងថា ស្ថាប័នហិរញ្ញវត្ថុទាំងឡាយណា ដែលមានទំនាក់ទំនង ជាមួយឧក្រិដ្ឋជនច្រើនជាងគេ តាមរយៈប្រាក់បញ្ញើ ប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត  អាចនឹងប្រឈមការផាកពិន័យ និងការដាក់ទណ្ឌកម្មផ្សេងទៀត នៅពេលដែលសវនកម្មត្រូវបានបញ្ចប់៕ប្រភព:Vnexpress៕

អ្នកជំនាញបង្ហើបពីត្រីវិស័យចំនួន២សម្រាប់អ្នកចង់វិនិយោគ អចលនទ្រព្យក្នុងស្ថានភាពបច្ចុប្បន្ន

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញ និងវិភាគអចលនទ្រព្យ បានលើកឡើងនូវគន្លឹះឬត្រីវិស័យចំនួន២ សម្រាប់អ្នកចង់វិនិយោគអចលនទ្រព្យ ក្នុងស្ថានភាពបច្ចុប្បន្នយកទៅវិភាគ ពិចារណា។

អគ្គនាយកក្រុមហ៊ុនAdvance Real estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១១ មិថុនាថា ស្ថានភាពទីផ្សារក្នុងឱកាសនេះ នៅតែទាមទារឲ្យអ្នកមានបំណងវិនិយោគក្នុងវិស័យនេះ មានការបន្តប្រុងប្រយ័ត្ន មុនសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ដោយសារឱកាសកើបប្រាក់ចំណេញពី    វិស័យនេះកាន់តែរួមតូច និងមានហានិភ័យ។

លោកបន្តថា ប៉ុន្តែប្រសិនជាអ្នកទិញ មានលំហូរសាច់ប្រាក់ល្អ ហើយចង់វិនិយោគក្នុងវិស័យនេះ គួរសិក្សាលើកត្តាសំខាន់ៗចំនួនពីរ ទី១ សិក្សាពីគោលនយោបាយរបស់រដ្ឋាភិបាល និងគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនានា ប៉ុន្តែត្រូវប្រាកដថា គំរោងនោះលេចចេញរូបរាងលឿន ជាជាងគំរោងហេដ្ឋារចនាសម្ព័ន្ឋ គ្រាន់តែជាគំរោងពង្រាងនៅឡើយ ព្រោះគំរោងហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលមួយចំនួន ក៏មានការពន្យាពេលផងដែរ។

ការសិក្សាពីគំរោងឲ្យបានច្បាស់លាស់ ដើម្បីប្រាកដថា មិនប៉ះពាល់លំហូរសាច់ប្រាក់ និងពាក់ព័ន្ឋនឹងការប្រាក់របស់ខ្លួន ព្រោះបើគំរោងមួយពន្យាពេលនៅទីតាំង ដែលយើងវិនិយោគអាចធ្វើឲ្យអ្នកវិនិយោគមានបញ្ហាគាំងលំហូរសាច់ប្រាក់ផងដែរ។ លោកប៉ូ អ៊ាវគង់បញ្ជាក់ឲ្យដឹង។

 ទី២ អ្នកវិនិយោគ គួរសិក្សាឥរិយាបទទីផ្សារ ត្រូវមើលពីលំហូរសាច់ប្រាក់ឲ្យបានល្អ និងសិក្សាលើអចលនទ្រព្យណា ដែលមានតម្លៃល្អ ជាតម្លៃក្រោមទីផ្សារ ក្នុងករណីម្ចាស់អចលនទ្រព្យលក់បន្ទាន់ ព្រោះបច្ចុប្បន្ន មានម្ចាស់អចលនទ្រព្យច្រើនបានដាក់លក់ ច្រើនជាងអ្នកទិញ។

លោកប៉ូ អ៊ាវគង់បានបន្តថា ប្រសិនជាអ្នកវិនិយោគ អាចទិញអចលនទ្រព្យ ដែលអាចជួលបាន ដើម្បីបង្កើតលំហូរសាច់ប្រាក់ជាការល្អ ដែលជាការបង្កើតចំណូលទៀងទាត់ ជាជាងទិញអចលនទ្រព្យ ដែលរង់ចាំយកផលចំណេញ នៅពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ៕

រដ្ឋាភិបាលគ្រោងសាងសង់ស្ពានអាកាសភ្លោះថ្មីមួយនៅកន្ទុយ មហាវិថីសម្តេចតេជោ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់អាកាសភ្លោះថ្មី១ទៀត នឹងលេចរូបរាងឡើងនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ពាននេះស្ថិតនៅត្រង់ចំណុចប្រសព្វ រវាងមហាវិថីសម្ដេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងកំណាត់ផ្លូវជាតិលេខ២។

បច្ចុប្បន្នគម្រោងស្ពាននេះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធកំពុងសិក្សាត្រៀមរៀបចំ បើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ។

យោងតាមការដកស្រង់ ពីរដ្ឋបាលខេត្ដកណ្ដាលឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធីបើក ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនេះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២ ដោយមានការចូលរួមប្រជុំពី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធផងដែរ។

ការស្ថាបនាស្ពានអាកាសខាងលើ ធ្វើឡើងដើម្បីសម្រួលចរាចរត្រង់ចំណុចប្រសព្វនេះ ពិសេសគឺផ្លូវថ្មីដែលតភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាដើមឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះ សម្រេចការសាងសង់បានប្រមាណ៧៥.៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។

នៅពេលបើកដំណើរការព្រលានថ្មីនេះ អាចទទួលអ្នកដំណើរបានចំនួន១៣លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១ និង ៣០ លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី២ ដែលបញ្ចប់នៅឆ្នាំ២០៣០ និងចំនួន៥០លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី៣ ដែលបញ្ចប់នៅឆ្នាំ២០៥០ផងដែរ៕