Hattha top Banner

ខុសប្លែកពីមហាសេដ្ឋីដទៃ លោកមហាសេដ្ឋី Bill Gates កំពុងបោះទុនលើការផលិតថាមពលនុយក្លេអ៊ែរ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដោយខុសប្លែកពីមហាសេដ្ឋីដទៃទៀត ដែលកំពុងចាប់យកឱកាសវិនិយោគយ៉ាងខ្លាំង ទៅលើបច្ចេកវិទ្យា AI ប៉ុន្តែលោកមហាសេដ្ឋី Bill Gates គ្រោងបោះទុនវិនិយោគ ដើម្បីចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ក្រោយ នៅក្នុងរដ្ឋ Wyoming។
លោកជឿជាក់ថា រោងចក្រនេះនឹងធ្វើបដិវត្តន៍កម្ម លើវិធីសាស្ត្រផលិតថាមពល។

លោក Bill Gates គឺជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft និងជាប្រធានក្រុមហ៊ុនថាមពលTerraPower ។ ក្រុមហ៊ុននេះ បានដាក់ពាក្យស្នើសុំទៅកាន់គណៈកម្មាការ និយតកម្មនុយក្លេអ៊ែរកាលពីខែមីនា ដើម្បីស្នើសុំលិខិតអនុញ្ញាតសាងសង់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរកម្រិតខ្ពស់។

ប្រសិនបើសំណើរនេះ ត្រូវបានអនុម័ត នោះវានឹងក្លាយជារោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្ម។
ទីតាំងរោងចក្រ ដែលក្រុមហ៊ុន TerraPower របស់លោក Bill Gatesបានជ្រើសរើស គឺស្ថិតនៅជាប់នឹងរោងចក្រថាមពល Naughton របស់ក្រុមហ៊ុន PacifiCorp ដែលរោងចក្រនេះគ្រោងបញ្ឈប់ការដុតធ្យូងថ្មនៅឆ្នាំ២០២៦ខាងមុខ ដើម្បីងាកមកប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ព្រោះវាមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យភពផែនដីកើនឡើងកំដៅ។ទីតាំងរោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនា ដើម្បីពន្លឿនរៀបចំកន្លែងឱ្យបានរួចរាល់។ ដូច្នេះ ក្រុមហ៊ុន TerraPower នឹងអាចសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ បានយ៉ាងលឿន ប្រសិនបើលិខិតអនុញ្ញាតត្រូវបានអនុម័ត។

បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីគឺជាប្រទេសនាំមុខគេ ក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រ។
លោក Bill Gates បានថ្លែងប្រាប់អ្នកចូលរួមនៅឯពិធីបើកសម្ពោធការដ្ឋានយ៉ាងដូច្នេះថា “យើងកំពុងឈរលើអ្វី ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ នៃអនាគតថាមពលរបស់សហរដ្ឋអាមេរិក នាពេលខាងមុខឆាប់ៗនេះ”។ លោក Bill Gates បានអះអាងទៀតថា “នេះគឺជាការបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកការផលិតថាមពល ដែលមានសុវត្ថិភាព និងគ្មានការបំភាយកាបូន ហើយវាមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់សហរដ្ឋអាមេរិក ប្រសិនបើគម្រោងបែបនេះទទួលបានជោគជ័យ”។

សារធាតុ​នុយក្លេអ៊ែរ ដែល​គេ​ប្រើ​សម្រាប់​ផលិត​អគ្គិសនី អាច​ជា​សារធាតុភ្លុយតូញ៉ូម (Plutonium) ឬ​ជា​សារធាតុអ៊ុយរ៉ាញ៉ូម (Uranium)។ ស្នូល​នុយក្លេអ៊ែរ​ត្រូវ​គេ​ដាក់​ត្រាំ​​នៅ​ក្នុង​ទឹក។ នៅពេល​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ វាបង្កើត​បានជា​កម្តៅ ដែលធ្វើ​ឲ្យ​ទឹក​ក្តៅ ហើយ​បង្ក​ទៅជា​ចំហាយ។ ចំហាយ​ទឹកក្តៅ​នេះ អាចបង្កើត​បានជា​កម្លាំង​បង្វិល​ទួរប៊ីន​អគ្គិសនី៕ប្រភព:AP៕

LEAVE A REPLY

Please enter your comment!
Please enter your name here