កម្ពុជាគ្រោងទាញយកសក្តានុពលពីកំពង់ផែវៀតណាមនៅខេត្តឡុងអាន ដើម្បីដឹកទំនិញទៅកាន់ជុំវិញពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រី​កម្ពុជា​អះអាងថា​ ​កំពង់ផែ​អន្តរជាតិ​ឡុងអាន ​(Long​ ​An​)​នៅប្រទេស​វៀតណាម​ ​មាន​សក្ដានុពល​ និងអាចប្រែក្លាយ​ទៅជា​ស្ពាន​តភ្ជាប់រំហូរពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ​សម្រាប់​ប្រទេស​វៀតណាម​ ​និង​កម្ពុជា​។

កំពង់ផែនេះ នឹងក្លាយជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ សម្រាប់​ទំនិញ​​ឆ្លងកាត់​ពី​កម្ពុជា​ផងដែរ។​អភិបាល​ខេត្ត​ស្វាយរៀង​ ​លោក​ ​ប៉េង​ ​ពោធិ៍​សា​ ​បាន​លើកឡើង​យ៉ាងដូចនេះ​ បន្ទាប់ពីលោកបានបំពេញ ដំណើរ​ទស្សនកិច្ច​ការងារ​ ទៅ​កាន់ខេត្ត​​Long​ ​An​ ​ប្រទេស​វៀតណាម​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃប្រទេសទាំងពីរ។កំពង់ផែ​ Long An ស្ថិតក្នុងទីតាំង​ភូមិសាស្ត្រ​អំណោយផល​ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មិន​ត្រឹមតែ​ក្លាយ​ជា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ សម្រាប់​ទំនិញ​រវាងប្រទេស​ទាំង២ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំងបង្កភាព​ងាយស្រួល​ សម្រាប់​ការដឹកទំនិញ ​រវាងប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ​។​

លោក​ ប៉េង​ ​ពោធិ៍​សា​ បាន​បញ្ជាក់ទៀតថា​ ​នៅពេលដែល​កំពង់ផែ​ បើកដំណើរការតាមការ​គ្រោងទុក​ ​វា​នឹង​រួមចំណែក​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​រវាងប្រទេស​វៀតណាម​ ​និង​កម្ពុជា​ ​ក៏ដូចជា​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ផង​ដែរ​។​​អភិបាលខេត្តស្វាយរៀងរូបនេះបាន​សង្កត់ធ្ងន់​ថា​ ​នៅពេលដែល​កំពង់ផែ​Long An ប្រែក្លាយ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ សម្រាប់​ពាណិជ្ជកម្ម​ ​នោះវា​នឹង​ជួយ​បង្កើត​ផ្លូវ​ ដឹកជញ្ជូន​អន្តរជាតិ​ចម្រុះ ​ពី​កម្ពុជា​ ដោយឆ្លងកាត់​ប្រទេស​វៀតណាម ​ឆ្ពោះទៅកាន់​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។

លោក​ ប៉េង​ ​ពោធិ៍​សា​ បាន​បន្ថែមថា​ ​ការណ៍នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម ​របស់​ខេត្ត​ស្វាយរៀង​ ​និងខេត្ត Long​ ​An​ ​ព្រមទាំងលើក​ក​ម្ពស់​ ការប្រកួតប្រជែង​ផ្នែកខ្សែ​សង្វាក់ ​ផ្គត់ផ្គង់​ទំនិញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ។​ទន្ទឹមនឹងនេះដែរ ​កាលពីពេលថ្មីៗកន្លងទៅ ​បណ្តាសហគ្រិន​វៀតណាម​ ​និង​កម្ពុជា​ជាច្រើន ​បាន​ធ្វើដំណើរទស្សនកិច្ច មកកាន់ទីក្រុង​Long​ ​An​ ​ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​នាំ​ទំនិញ​ចូល​ ​និង​ចេញពី​កម្ពុជា​តាម​រយៈកំពង់ផែ​នេះ។​

កំពង់ផែ​ Long An គ្របដណ្តប់​លើ​ផ្ទៃដី១​៤​៧​ហិកតា​ ​និង​ជា​តំណ​ភ្ជាប់​ដ៏​សំខាន់​ សម្រាប់​ការធ្វើពាណិជ្ជកម្ម​​ នៅ​ក្នុង​តំបន់​ដីសណ្ដ​មេគង្គ​ ​ដែល​រួម​មាន​ទីក្រុង​ ​Long​ ​An​ ​និង​តំបន់​ភាគ​ខាងត្បូង​ចំនួន​១​២​ផ្សេងទៀត​៕ ប្រភព៖Tuoi Tre News៕

សម្តេចធិបតីៈ គោលនយោបាយរបស់រដ្ឋាភិបាលគ្រប់អាណត្តិធ្វើយ៉ាងណាឲ្យប្រទេស និងប្រជាពលរដ្ឋរីកចម្រើន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។សម្តេចមហាបវរធិបតីបានបញ្ជាក់ថា “គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងបានកាន់តែរីកចម្រើន តាមរយៈការធ្វើឲ្យប្រជាពលរដ្ឋយើងមានភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់យើង”។ សម្តេចបន្ថែមថា “ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ គឺជាការបង្កើតនូវបរិស្ថានចាំបាច់ ដែលអាចឲ្យយើងអនុវត្តន៍ជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្របញ្ចកោណកន្លងទៅ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើង ត្រូវបានកាត់បន្ថយពីជាង៥០% នៅឆ្នាំ១៩៩៧ ចុះមកដល់១៧% នៅឆ្នាំនេះ ដែលកើនបន្តិចហើយ ខណៈដែលពីមុនមានជំងឺកូវីដ១៩ អត្រានៃភាពក្រីក្ររបស់ពលរដ្ឋមានទាបជាងនេះ។ កំណើនសេដ្ឋកិច្ចកម្ពុជា៧% តាំងពីពេលដែលយើងបានសន្តិភាពរហូតទៅដល់កូវីដ១៩ ដែលនោះមានន័យថា ជីវភាពប្រជាជនយើងបានរីកចម្រើន អ្នកដែលធ្លាប់នៅក្រោមបន្ទាត់ភាពក្រីក្របា​ន​ក្លាយទៅជាអ្នកដែលមានជីវភាពមធ្យម និងអ្នកដែលមានជីវភាពមធ្យម ភាគច្រើនបានក្លាយទៅជាអ្នកដែលមានជីវភាពខ្ពស់ នៅក្នុងរយៈពេល ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម។សម្តេចមហាបវរធិបតីបានបន្ថែមថា ជាការសោកស្ដាយណាស់ដែលកូវីដ១៩ បានឈានមកដល់ ហើយបើសិនជាគ្មានវិបត្តិជំងឺកូវីដ១៩ នោះទេជីវភាពរស់នៅរបស់ប្រជាជនកាន់តែកើនឡើង ប៉ុន្តែយើងនិយាយនេះ មិនមានបានន័យថាយើងអង្គុយយំ កើតទុក្ខនឹងអ្វីដែលកើតមាននោះទេ យើងត្រូវទទួលស្គាល់ការពិត ហើយយើងត្រូវធ្វើយ៉ាងណា ​ដើម្បីជួយបន្តនូវនិរន្តភាព និងចិរភាពនៃការអភិវឌ្ឍបន្តទៀត ព្រោះធម្មតាការឡើងចុះនៃសេដ្ឋកិច្ចជាតិ ការឡើងចុះនៃប្រទេ​សជាតិគឺជាការធម្មតា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើមិនមានវិបត្តិកូវីដ១៩ ក៏អាចមានវិបត្តិអតិផរណាពិភពលោក ឬមួយក៏កត្តាណាមួយដែលយើងតែងតែមាន ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែលវិបត្តិផ្ទួនៗ ពីកូវីដ១៩ ក៏ដូចជាវិបត្តិអតិផរណា និងសង្គ្រាមផ្សេងៗនៅតំបន់ផ្សេងៗ ដែលកំពុងកើតមានក៏ជះឥទ្ធិពលដល់កម្ពុជា ។ហេតុដូច្នេះហើយ ទាមទារឲ្យកម្ពុជាយើងត្រូវដៃម្ខាង ដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាងកសាងពង្រឹងមូលដ្ឋាន សម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។ បើយើងនិយាយពីបញ្ហាចំពោះមុខ គឺធ្វើយ៉ាងណា ដើម្បីទប់សភាពការណ៍កុំឲ្យវាអាក្រក់បំផុត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើនិយាយអំពីជីវភាពរស់នៅរបស់ប្រជាជនត្រូវធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋយើងលំបាក ជាពិសេសបញ្ហាជីវភាព។

ទាក់ទងគោលនយោបាយសង្គមកិច្ចវិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ​:ពេលប៉ុន្មានឆ្នាំនេះ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាព តាមរយៈបណ្ណសមធម៌ និងបណ្ណប.ស.ស. អ្នកដែលបានផល់មានជាង៦,៥លាននាក់ ចំណាយថវិកាប្រហែល១០០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចបញ្ជាក់ថា គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ​:ពេលប៉ុន្មានឆ្នាំនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធានានូវការដោះស្រាយបញ្ហាចំពោះមុខ និងបញ្ហាសេដ្ឋកិច្ចជាតិ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាព តាមរយៈបណ្ណសមធម៌ និងបណ្ណប.ស.ស.។

សម្ដេចធិបតីបានបន្តថា ចំពោះហានិភ័យដែលប្រឈមតាំងពីជំនាន់កូវីដ១៩នោះ មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា និងគ្រោះទឹកជំនន់ ប្រជាពលរដ្ឋដែលទទួលបានផលមាន៤លាន៩សែននាក់ ហើយប្រើប្រាស់ថវិកាជិត១៤០០លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។

សម្តេចធិបតីបានថ្លែងទៀតថា ប្រទេសមួយមានសេដ្ឋកិច្ចប្រកប​ដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង។ ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាព ក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍៕

កម្មវិធីជួញដូរដ៏ល្បីមួយនៅលើពិភពលោក របស់ក្រុមហ៊ុន BIC Markets ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព លើឆាកអន្តរជាតិ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត (BIC Markets) គ្រប់គ្រង និងដឹកនាំដោយ លោកស្រី ប៊ុន សុវ៉ាត់ឌី ជានាយកប្រតិបត្តិ ជាក្រុមហ៊ុនស្របច្បាប់មួយដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០២៩៩២៩ ដោយវិញ្ញាបនបត្រលេខ MOC-៩២៣៤០១៧៥ ពណ.ចបព ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ និងជាក្រុមហ៊ុនទទួលបានសិទ្ធិស្របច្បាប់ប្រកបអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា តាមរយៈអាជ្ញាបណ្ណលេខ ០១១ គ.ម.ក./អ.ប./ឈ.ឧ. ចាប់តាំងពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨ និងការអនុញ្ញាតបន្តអាជ្ញាបណ្ណបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន មានទីតាំងនៅអាគារលេខ៤៦២ ស្ថិតលើមហាវិថីព្រះមុនីវង្ស ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅជាន់ទី២នៃធនាគារ BIC Bank ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទតែមួយគត់ដែលឈានមុខគេនៅកម្ពុជា និងបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពពី MetaQuotes ជាមួយនឹងកម្មវិធី MetaTrader 4 ដែលជាកម្មវិធីជួញដូរមួយ ផ្តល់នូវ ភាពងាយស្រួល និងសុវត្ថិភាពរួមទាំងទំនុកចិត្តបំផុតសម្រាប់ការជួញដូរនៅលើទីផ្សារសកលលោក។
ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងបុត្រសម្ព័ន្ធ ប៊ី.អាយ.ស៊ី គ្រុប ដែលមានបុត្រសម្ព័ន្ធរហូតដល់ទៅ១៨ក្រុមហ៊ុន។ ទន្ទឹមនឹងនេះក៏ជាក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់សិស្សានុសិស្ស និស្សិត ស្ត្រី ជនមានពិការភាព ដោយពុំមានការរើសអើសពូជសាសន៍ ព័ណ៌សម្បុរ ព្រមទាំងបានបើកឱកាសទទួលស្វាគមន៍ដល់និស្សិតសម្រាប់ចុះកម្មសិក្សា ដែលមានគោលបំណង់ចង់ក្រេបជញ្ជក់ ដកស្រង់យកចំណេះដឹង បទពិសោធន៍ថ្មីៗទៀតផង។

ក្រុមហ៊ុនមានបេសកកម្មក្នុងការផ្តល់ជូនអតិថិជននូវការប្រឹក្សាលើការជួញដូរឧបករណ៍និស្សន្ទប្រកបដោយ ស្តង់ដារ ក្រមសីលធម៌ និងវិជ្ជាជីវៈដល់វិនិយោគិនតាមរយៈភ្នាក់ងារជើងសាឧបករណ៍និស្សន្ទប្រកបដោយចំណេះដឹង ជំនាញ បទពិសោធន៍ច្រើនឆ្នាំ ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ និងមានអាជ្ញាបណ្ណទទួលស្គាល់ និងផ្តល់ដោយនិយ័តករមូលបត្រកម្ពុជា។ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរ ក្នុងគោលបំណងធ្វើបដិវត្តឧស្សាហកម្ម ដោយផ្តល់ជូនអតិថិជននូវសេវាកម្មកាន់តែល្អប្រសើរ គម្លាតថ្លៃទាប និងប្រតិបត្តិការកាន់តែលឿនជាងមុន ហើយក្រុមហ៊ុនមានមហិច្ឆិតា ប្រែក្លាយខ្លួនជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទផ្តល់សេវាប្រឹក្សាយោបល់លើការជួញដូរឧបករណ៍និស្សន្ទតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំបំផុតនៅកម្ពុជា។ ក្រុមហ៊ុនក៏ជាបុគ្គលដំបូងគេដែលបានផ្តួចផ្តើម និងរៀបចំបង្កើតសមាគមន៍ឈ្មួញជើងសាឧបករណ៍នៅប្រទេសកម្ពុជាក្នុងគោលបំណងលើកស្ទួយវិស័យឧបករណ៍និស្សន្ទក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានការលូតលាស់បន្ថែមបន្តទៀតដែលអាចនឹងលេចចេញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត ធានាផ្ដល់ជូនអតិថិជននូវមធ្យោបាយក្នុងការ បើកគណនីជួញដូរ និងដកដាក់ប្រាក់យ៉ាងលឿន រហ័ស ងាយស្រួល រហ័សទាន់ចិត្ត សុវត្ថិភាព ទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្ដល់ជូននូវកម្មវិធីជួញដូរដ៏អស្ចារ្យ និងពេញនិយមបំផុតនៅទូទាំងពិភពលោកដែលអតិថិជន អាចជួញដូរបានគ្រប់ប្រភេទឧបករណ៍ដូចជា កុំព្យូទ័រ iPad Tablet ទូរស័ព្ទដៃវៃឆ្លាតគ្រប់ប្រភេទជាមួយនឹងកម្មវិធី MetaTrader 4 ។

ក្រៅពីនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ម៉ាឃីត ក៏បានរៀបចំសកម្មភាពផ្សេងៗ ដូចជា កម្មវិធីវគ្គបណ្តុះបណ្តាលជាប្រចាំ សម្រាប់បណ្តុះបណ្តាលអតិថិជនរបស់ខ្លួនឱ្យបានយល់ដឹងកាន់តែច្បាស់លើបច្ចេកទេសនៃការជួញដូរឧបករណ៍និស្សន្ទ ការកំណត់ហានិភ័យ។ ក្រុមហ៊ុនបានផ្តល់ភាពកក់ក្តៅ និងចង់ដឹងសុខទុក្ខតិថិជនដោយបានរៀបចំ “កម្មវិធីទទួលទានអាហារពេលល្ងាចជួបជុំ អតិថិជន វី អាយ ភី” ដើម្បីជួបជុំសំណះសំណាលគ្នានៅសណ្ឋាគារ Sofitel Phnom Penh កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅនេះដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ស៊ូ សុជាតិ និងឯកឧត្តម វិន ភក្តី ជាគណៈធិបតីដ៏ខ្ពង់ខ្ពស់អមដោយថ្នាក់មន្ត្រីជាន់ខ្ពស់របស់និយ័តករមូលបត្រកម្ពុជាជាច្រើនរូបទៀត។ លើសពីនេះក្រុមគ្រួសារ ប៊ី.អាយ.ស៊ី. ម៉ាយីត (BIC Markets) ក៏បានចែករំលែកក្តីស្រឡាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារកំព្រានៅមណ្ឌលមែកឈើផងដែរ។ក្រុមហ៊ុននេះប្រកាន់យកនូវគុណតម្លៃចំនួន១០ ដូចជា ១.គោរព និងអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ បទបញ្ញាត្តិ ឬវិធានគតិយុត្តនានា ២.ការប្រឹក្សាផ្តល់យោបល់មិនរំលោភលើភាពទុនខ្សោយចំណេះដឹងនៃការជួញដូររបស់អតិថិជន ៣.មិនជំរុញអតិថិជនជួញដូរច្រើនហួសហេតុលើសពីតម្រូវរបស់អតិថិជន ៤.ផ្តល់ជូនអតិថិជននូវដំណោះស្រាយដោយតម្លាភាព និងទទួលខុសត្រូវខ្ពស់ ៥.ហានិភ័យទាប ៦.ឡេវើរេចល្អប្រសើរ ៧.ផ្តល់ជូនតម្លៃទីផ្សារជាក់ស្តែង និងផ្តល់ការប្រឹក្សា២៤ម៉ោង ៨.តម្លៃប្រតិបត្តិការទាប បើកគណនីជួញដូរ និងការដកដាក់ប្រាក់លឿនឆាប់រហ័ស ៩.មិនគិតកម្រៃជើងសា ១០.ផ្តល់ជូនអតិថិជននូវវគ្គបណ្តុះបណ្តាលជាប្រចាំ។

បន្ថែមពីលើនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត បានយកចិត្តទុកដាក់អតិថិជនយ៉ាងខ្លាំងលើចំណេះដឹងនៃការជួញដូរ និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ការជួញដូរឧបករណ៍និស្សន្ទរបស់អតិថិជនដោយបានរក្សាទុក និងទូទាត់សាច់ប្រាក់របស់អតិថិជន តាមរយៈធនាគារ ប៊ី.អាយ.ស៊ី. ប៊ែង ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ពន្ធនឹងវិស័យមូលបត្រ ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាស្របតាមបទបញ្ញាត្តិរបស់និយ័តមូលបត្រកម្ពុជា៕

តើកម្ពុជារំពឹងអាចទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន យ៉ាងដូចម្តេច?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល ប្រទេសទាំងពីរ ស្របពេលកម្រិតទំនាក់ទំនង បានឈានដល់ភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជាបាននិងកំពុងពង្រីកឱកាស ទាក់ទាញការវិនិយោគពីជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន។

រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ដែល​ខ្លួន​មាន​ទាំង​កត្តា​ភូមិសាស្ត្រ ច្បាប់​វិនិយោគ កម្លាំង​ពលកម្ម និង​ទីផ្សារ​នាំ​ចេញ​ទំនិញជាដើម​។​

សម្តេចធិបតីហ៊ុន ម៉ា​ណែ​ត ក្នុង​ដំណើរ​ទស្សន​​កិច្ច​ទៅ​ប្រទេស​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុ​ស្សាវ​រី​យ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិ​បត្តិ​ការ​អាស៊ាន​-​ជប៉ុន ក៏បាន​ចូល​រួម​នៅក្នុង​សិក្ខាសាលា ​វិនិយោគ​កម្ពុជា​ឆ្នាំ​ ២០២៣ ដោយបាន​ជួប​ផ្ទាល់​ជាមួយនឹង​វិនិយោគិន​ជប៉ុន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ពួកគេ​ឱ្យ​ចូលមក ​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន រួមទាំង​ផែនការ​ក្នុងការ​បង្កើត​ តំបន់​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ផងដែរ​។​ជាការ​ឆ្លើយ​ទៅនឹង​សំណើ​របស់​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​កម្ពុជា លោក Yoshihisa Suzuki ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​មេគង្គ​-ជប៉ុន នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន កាលពី​ចុង​សប្តាហ៍​កន្លងមក ​បាន​ជួបពិភាក្សា​ជាមួយសម្តេចធិបតីហ៊ុន ម៉ា​ណែ​ត មុន​បន្ត​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC)​ ដែល​ដឹកនាំ​ដោយអ្នកឧកញ៉ាគិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​។​

កម្ពុជា​សង្ឃឹមថា ទទួលបាន​កា​រវិ​និ​​យោគ​ពី​ក្រុមហ៊ុន​ជប៉ុន​កាន់តែច្រើន​
អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នក លឹម ហេង ដែល​ចូលរួម​ក្នុងជំនួប​ទ្វេភាគី​ រវាង​ថ្នាក់ដឹកនាំ​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា ជាមួយ​គណៈប្រតិភូ​​ជប៉ុន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់ គ្រុប កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា ជំនួប​រវាង​ផ្នែក​ឯកជន​កម្ពុជា​-​ជប៉ុន គឺជា​ការឆ្លើយតប​ជា​វិជ្ជមាន ​នឹង​ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​កម្ពុជានា​ជំនួប​ជាមួយ​វិនិយោគិន​ជប៉ុន ​កាល​ពី​អំឡុង​ខែធ្នូ ឆ្នាំ​មុន​​​។

អ្នកឧកញ៉ាបាន​បន្តថា “ជំនួប​នេះ​គឺមាន​សារៈសំខាន់ និង​អត្ថន័យ​ធំធេង​សម្រាប់​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ ឱ្យ​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន និង​បង្កើន​ចំណងទាក់ទង​ផ្នែក​ទីផ្សារ​ឱ្យ​កាន់តែ​ធំ”​។អ្នកឧកញ៉ាបន្ថែមថា “បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច ​របស់​ថ្នាក់ដឹកនាំ​សភា​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម​ជប៉ុន​នេះ ខ្ញុំ​មាន​សុទិដ្ឋិនិ​យ​ម​ថា កម្ពុជា​នឹង​ទទួល​​បាន​ការវិវឌ្ឍ​ ជា​វិជ្ជមាន​ថ្មីៗ​បន្ថែម​កាន់តែច្រើន​ពី​វិនិយោគិន​ជប៉ុន​​”។​

អ្នកឧកញ៉ាលឹម ហេងបានសម្តែងសុទិដ្ឋិនិយមថា អ្វីដែល​គួរ​ចាប់អារម្មណ៍​ខ្លាំង ​ក្នុងជំនួប​រវាងCCC ជាមួយ​ភាគី​ជប៉ុន គឺ​វត្តមាន​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុនJapan Airlines ខណៈ​កន្លងមក​ការហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ជប៉ុន គឺ​មានតែ​ក្រុមហ៊ុន​​អាកាសចរណ៍​ជប៉ុន ANA ប៉ុណ្ណោះ​។​

ការវិនិយោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា​ពេលនេះ គឺមាន​គម្រោង​ធំៗ​ច្រើន ដូច​​ជា ក្រុមហ៊ុន Minebea (Cambodia), រោងចក្រ​ផលិត​គ្រឿង​ម៉ាស៊ីន និង​ម៉ូ​ទ័​រ​ រោងចក្រ​ដំឡើងរថយន្ត​,​ផ្សារ Aeon Mall វិស័យ​កសិកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។​

នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចធិបតីហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី ​១ ខែ​កម្ភៈ លោក Yoshihisa Suzuki បានឱ្យដឹងថា បច្ចុប្បន្ន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន គឺជា​ស្ថាប័ន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន ដោយមាន​ការិយា​ល័យ​ចំនួន៥១៥ ​ទីតាំង និង​មាន​សមាជិក​ជាង១,២៥​ លាន​នាក់ ដែល​ផ្តោត​ភាគច្រើន​ លើ​វិស័យ​វាយ​ន​ភណ្ឌ គ្រឿង​ម៉ាស៊ីន លោហធាតុ ថាមពល សារធាតុ​គីមី អាហារ លំនៅ​​ឋាន បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​។​

​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច គឺ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​
ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោកឧកញ៉ាសំ សុខ​នឿន ដែល​កំពុង​សិក្សា​លទ្ធភាព​ចាប់​ដៃគូ ​ជាមួយ​វិនិយោគិន​ជប៉ុន លើ​គម្រោង​បង្កើត​ តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន បាន​និយាយថា នៅពេល​មានការ​វិនិយោគ​ លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​សំណាក់​វិ​និ​យោ​​គិ​ន​ជប៉ុន គឺ​ពិតណាស់​វា​នឹង​ជួយ​ទាក់​​ទាញ ​វិនិយោគិន​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។

 ជាក់ស្តែង​ដោយសារ​បច្ចុប្បន្ន ​តំបន់​សេដ្ឋកិច្ច​ពិ​សេស​នៅ​កម្ពុ​ជាមាន​ម្ចាស់​ភាគច្រើន ​ជា​ជន​ជាតិចិន ដូច្នេះ​វិនិយោគិន​ចិន​នៅ​កម្ពុជា​ក៏មាន​ជាងគេ​ច្រើន​ដែរ​។​

លោកឧកញ៉ាបានបញ្ជាក់ថា “វិនិយោគិន​ជប៉ុន​ភាគច្រើន ​ត្រូវបានគេទទួលស្គាល់​ថា ជា​វិនិយោគិន​មាន​សក្តានុពល និង​មាន​ភាពច្បាស់លាស់ ដូច្នេះ​បើ​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច ​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​ជប៉ុន គឺ​ប្រាកដជា​មានឱកាស​ច្រើន​ ក្នុងការ​ទាក់ទាញ​ក្រុម​ហ៊ុន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​។​

លោក​បន្ថែមថា ​ទន្ទឹមនឹង​ការ​សិក្សា​ទីតាំង​ បង្កើត​តំបន់​សេដ្ឋកិច្ច​នេះ លោក​ក៏​កំពុង​សិក្សា​ស៊ីជម្រៅ ​ជាមួយ​អ្នក​វិនិយោគ​ជប៉ុន ​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ ដែលមាន​លទ្ធភាព​កៀរគរ​ ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ឱ្យមក​បើក​រោងចក្រ​/​ សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច ​ពិសេស​កម្ពុជា​-​ជប៉ុន ដែល​អាច​លេច​វត្តមាន​នាពេលខាងមុខ​​។​

លោក​បន្ថែមថា​ “​បើសិន​ក្រុមហ៊ុន​ជប៉ុន​ល្បីៗ ​មក​បើក​រោងចក្រ​ផ្ទាល់​នៅ​កម្ពុជា គឺ​វា​នឹង​ជួយ​ឱ្យ​គុណភាព​ផលិតផល ​ប្រើប្រាស់​នៅ​កម្ពុជា​កាន់តែ​ល្អ ហើយក៏​ជួយ​លើក​​កម្ពស់​សមត្ថភាព ​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​”។​

នៅក្នុង​បំណង​ទាក់ទាញ​វិនិយោគិន​​ជប៉ុន ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ២៥ ធ្នូ ឆ្នាំ​ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ​ជាមួយនឹង​គណៈប្រតិភូ​នៃ​ប្រទេស​ជប៉ុន​ ដែល​ដឹកនាំ​ដោយ លោក UENO Atsushi ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​នោះបាន​ពិភាក្សា​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​ធំៗ​ចំនួន​២ដូចជា ទី​១ ការពង្រីក​វិសាលភាព​កំពង់ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ​ ឱ្យក្លាយ​ជា​កំពង់ផែ​ប្រចាំ​តំបន់ និង​ទី​២ គម្រោង​សិក្សា និង​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​- ​ជប៉ុន ​ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​បង្កើតឡើង​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។​

​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​សំខាន់​របស់​កម្ពុជា​
យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា បើ​គិត​ត្រឹម​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ ២០២៣ ជប៉ុន ជា​ប្រទេស​ដែល​វិនិយោគ​ផ្ទាល់ ​នៅ​កម្ពុជា​ច្រើនជាងគេ​ទី​៤ ដោយមាន​ទឹកប្រាក់​សរុប១១,៣​ ទ្រី​លាន​រៀល​ (​កើន ១១,៦​ ភាគរយ​ ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិ​និ​យោ​គិ​ន​ជប៉ុន​ភាគច្រើន​វិនិយោគ ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​។​

​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប១,៨​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ៧,២ភាគរយ ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន១,៩៤​ ពាន់​លាន​ដុល្លារ​។

ក្នុងនោះ​ទំនិញ​កម្ពុជា ​នាំទៅ​ប្រទេស​ជប៉ុន មាន​ចំនួន១,១៧​ ពាន់​លាន​ដុល្លារ កើន០,២​ភាគរយ និង​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា មាន​ចំនួន៦២៣,៦​ លាន​ដុល្លារ ធ្លាក់ចុះ១៨,៥​ ភាគរយ​៕

ខណ្ឌទួលគោក ត្រូវបានកំណត់ជាតំបន់ស្នូលអភិវឌ្ឍនៃ រាជធានីភ្នំពេញ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ខណ្ឌទួលគោក ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ និងត្រូវបានកំណត់ជាតំបន់ស្នូល អភិវឌ្ឍនៃរាជធានីភ្នំពេញ ក្នុងចំណោមតំបន់ស្នូល អភិវឌ្ឍចំនួនបីផ្សេងទៀត។

ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ជាទីក្រុងចាស់និងជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមដែលមានការអភិវឌ្ឍ ប្រកបដោយសក្តានុពលប្រកួតប្រជែង និងនិរន្តរភាពលើគ្រប់វិស័យ។ បើតាមប្លង់គោលប្រើប្រាស់ខណ្ឌទួលគោក ចក្ខុវិស័យឆ្នាំ២០៣៥។

បច្ចុប្បន្ន ខណ្ឌទួលគោកមានព្រំប្រទល់ ផ្នែកខាងជើងជាប់នឹងខណ្ឌឫស្សីកែវ ផ្នែកខាងត្បូងជាប់នឹងខណ្ឌមានជ័យ ខណ្ឌបឹងកេង​កង ផ្នែកខាងលិចជាប់នឹងខណ្ឌសែនសុខ និងផ្នែកខាងកើតជាប់នឹងខណ្ឌដូនពេញ ខណ្ឌ៧មករា។ ខណ្ឌទួលគោកមានផ្ទៃដីប្រមាណ​៧៩៨, ៩០ហិកតា និងចែកជា១០សង្កាត់និង១៤៣ភូមិ។ក្នុងគោលដៅធានាការគ្រប់គ្រង និងការអភិវឌ្ឍខណ្ឌទួលគោកប្រកបដោយពីរភាព គណៈកម្មាធិការរៀបចំ ដែនដីនិងនគរូបនីយកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយឥន្ធខណ្ឌមួលគោកក្រោម ការគាំទ្របច្ចេកទេស ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកចក្ខុវិស័យឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់​គ្រង និងតម្រង់ទិសការអភិវឌ្ឍដែនដីខណ្ឌ ទួលគោកទាំងមូលឱ្យស្របតាមចក្ខុវិស័យ គោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។

ដើម្បីកំណត់ចក្ខុវិស័យប្លង់គោល ប្រើប្រាស់ដីខណ្ឌទួលគោកដល់ឆ្នាំ២០៣៥ ក្របខណ្ឌសង្គម-សេដ្ឋកិច្ច ត្រូវបានសិក្សាវិភាគតាមបែបវិទ្យាសាស្ត្រ ដោយផ្នែកតាមលទ្ធផល នៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជា ឆ្នាំ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
តាមរយៈការសិក្សាខាងលើនេះ ខណ្ឌទួលគោកមានផ្ទៃដីប្រមាណ៧៩៨,៩០ហិកតា ប្រជាជននៅឆ្នាំ២០០៨ មានចំនួន១៧១ ២០០នាក់ និងនៅឆ្នាំ២០១៩ មានចំនួន១៤៥,៥៧០នាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០៣៥ ប្រជាជននឹងថយចុះមកត្រឹមចំនួន ១២៧,១១៥នាក់ ផ្នែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ។

ចំនួនប្រជាជនឆ្នាំ២០១៩ មានការថយចុះជាងឆ្នាំ២០០៨ ដែលអាចបណ្តាល មកពីចលនាបំលាស់ទីចេញ ពីខណ្ឌទួលគោកទៅរស់នៅខណ្ឌផ្សេងទៀត ឬតាមបណ្តាខេត្តផ្សេងៗ និងវិធីសាស្ត្រប្រមូលទិន្នន័យរវាងការធ្វើជំរឿន និងទិន្នន័យមូលដ្ឋានមានភាពខុសគ្នា។

ជាមួយគ្នានេះ ការបែងចែកកម្លាំងពលកម្ម តាមវិស័យសេដ្ឋកិច្ចសម្រាប់ខណ្ឌទួលគោកនៅឆ្នាំ២០០៨ ប្រជាជនដែលធ្វើការក្នុងវិស័យកសិកម្មមានចំនួន ៥៩៨នាក់ ស្មើនឹង០, ៨០% វិស័យឧស្សាហកម្មមានចំនួន១៤,១១២នាក់ ស្មើនឹង១៨,៤០% និងវិស័យសេវាកម្មមានចំនួន៦២,០០៣នាក់ ស្មើនឹង៨០, ៨០% ហើយរំពឹងថានៅឆ្នាំ២០៣៥ ប្រជាជនដែលធ្វើ ការក្នុងវិស័យកសិកម្ម នឹងថយចុះមកត្រឹមចំនួន០នាក់ ស្មើនឹង០% វិស័យឩស្សាហកម្ម នឹងថយចុះមកត្រឹមចំនួន១២,០១២នាក់ ស្មើនឹង២៧,០០% និងវិស័យសេវាកម្មនឹងថយចុះមកត្រឹមចំនួន៣២,៤៧៨នាក់ស្មើ នឹង៧៣, ០០%។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកគឺសំដៅរៀបចំ និងអភិវឌ្ឍទណ្ឌទួលគោកជា “តំបន់ស្នូលមួយក្នុងរាជធានីភ្នំពេញ ប្រកបដោយសក្តានុពល ការប្រកួតប្រជែងខ្ពស់ និងការទាក់ទាញផ្នែក លំនៅឋាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ សេវាកម្ម និងវប្បធម៌ តាមរយៈការជំរុញរួមមាន ទី១-លើកកម្ពស់ការ គ្រប់គ្រង ការអភិវឌ្ឍ និងការកែលមួនគរូបនីយកម្ម និងការគ្រប់គ្រងការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅមានគុណភាពបរិស្ថានរស់នៅល្អ និងសកម្មភាពទីក្រុងរស់រវើក ប្រកបដោយភាពឆ្លាត ចីរភាព និងបរិយាបន្ន។

ទី២-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារនិងសេវាទីក្រុងសម្បូរបែបប្រកបដោយគុណភាពបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងធ្វើសមាហរណកម្មទៅក្នុងតំបន់ ដើម្បីធានាគុណភាពរស់នៅល្អប្រសើរ ទី៣-អភិវឌ្ឍពាណិជ្ជកម្ម ធុរកិច្ច និងសេវាកម្មសម្បូរបែប ទី៤-អភិវឌ្ឍន៍លើកកម្ពស់ការគ្រប់គ្រង អភិបាលកិច្ចល្អ ការអភិវឌ្ឍសង្គម និងការផ្តល់សេវា សាធារណៈល្អ និងទី៥-លើកកម្ពស់កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោក នឹងចូលរួមសម្រេចចក្ខុវិស័យប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ សំដៅធ្វើឱ្យរាជធានីភ្នំពេញដែលជា “បេះដូងរប​ស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំណុចពិសេសនៃប្រស​ព្វទន្លេបួនមុខ ហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប្រកបដោយសក្តានុពល ប្រកួតប្រជែងជាមួយការ អភិវឌ្ឍមួយប្រកប​ដោយវឌ្ឍនភាព សមធម៌ និងចីរភាព”៕

តើអ្នកជាប់ពន្ធត្រូវតវ៉ាយ៉ាងដូចម្តេច? និងមានរយៈពេលប៉ុន្មាន ថ្ងៃក្នុងការតវ៉ា?

        ដោយៈ គង់ ហ្វីអូណា

       ភ្នំពេញៈ តើអ្នកជាប់ពន្ឋត្រូវធ្វើយ៉ាងដូចម្តេច និងមានរយៈពេលប៉ុន្មានថ្ងៃក្នុងការតវ៉ា?។

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ផ្នែកទី៤ ដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចជា ទី១. អ្នកជាប់ពន្ធដែលមិនយល់ព្រម នឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ការតវ៉ាត្រូវមានកម្រិតព្រំដែន តែត្រឹមដើមហេតុឬព័ត៌មានផ្សេងទៀតដែលមាន នៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេចឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញតែប៉ុណ្ណោះ។

ទី២ ការតវ៉ាខាងរដ្ឋបាល ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធ បានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមាន សមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ និងត្រូវធ្វើជាលាយលក្ខណ៍អក្សរទៅតាមទម្រង់និងខ្លឹមសារដូចជា៖

លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធ ដែលធ្វើពាក្យតវ៉ាសេចក្តី យោងទៅរកការកំណត់សេចក្តីសម្រេច ឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ាដើមហេតុ ឬអំពើដែលជាកម្មវត្ថុ នៃពាក្យតវ៉ាហេតុផលនៃការតវ៉ាកាលបរិច្ឆេទ និងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ។

ទី៣ ការតវ៉ាខាងរដ្ឋបាល ពុំធ្វើឱ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ផ្សេងៗដែល បញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាព មានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធឡើយ។

បន្ទាប់ពីទទួលបានពាក្យតវ៉ា រដ្ឋបាលសារពើពន្ធនឹងចេញសេចក្តីសម្រេចជាថ្មី ក្នុងរយៈពេលយ៉ាងយឺតបំផុត៦០ថ្ងៃ ក្រោយពី ថ្ងៃដែលទទួលបានពាក្យតវ៉ា ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវទាំងស្រុង ឬចំណែកណាមួយនៃការកំណត់ពន្ធ សេចក្តីសម្រេចផ្សេងៗ ដែលអ្នកជាប់ពន្ធតវ៉ា។

ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រម លើសេចក្តីសម្រេចថ្មីនេះអ្នកជាប់ពន្ធ អាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធ ក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។

អ្នកជាប់ពន្ធមានសិទ្ធិ ប្តឹងទៅតុលាការមានសមត្ថកិច្ច ជំទាស់នឹងសេចក្តីសម្រេច របស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ។

កាលពីឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយពាក្យតវ៉ាចំនួន៤៤២ករណី ដែលចំនួននេះកើនឡើងលើសឆ្នាំ២០២២ ចំនួន២៧៨ករណី៕

ការបើកដំណើរការព្រលានយន្តហោះតារាសាគរមិនទាន់កំណត់ពេលជាក់លាក់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបបញ្ហា

        ដោយៈ គង់ សូរិយា

        កោះកុងៈ ការបើកដំណើរការព្រលានយន្តហោះ អន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ដែលសាធារណៈជនរង់ចាំជាយូរមក បានស្ថិតក្នុងភាពមិនច្បាស់លាស់សាជាថ្មី។

       អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៥ កុម្ភៈម្សិលម៉ិញនេះថា គំរោងបើកដំណើរការព្រលានយន្តហោះនេះ ស្ថិតនៅសឆ្ងាយនៅឡើយ ដោយសារក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន។

       លោកបញ្ជាក់ថា “តំណាងក្រុមហ៊ុនគាត់បានលើកឡើង ពីផលប៉ះពាល់ ខាងវិស័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជារួម ក៏ដូចជាគម្រោងសាងសង់ជាច្រើនត្រូវបានជាប់គាំង”។

លោកបានរំលឹកថា អំពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងមកខាងអាកាសចរណ៍ស៊ីវិលអាចបញ្ជាក់បាន នូវចំណុចមួយចំនួនដូចជា ទី១ ការដ្ឋានសាងសង់នៅបន្តតែពុំមានការ ប្រែប្រួលគួរអោយកត់សំគាល់ឡើយ ក្នុងដំណើរការសាងសង់រប៉េះរបោះមានកម្មករចំនួនតិចតួច។

ទី២ យើងបានណែនាំជូនតំណាងក្រុមហ៊ុន ធ្វើលិខិតអំពីវឌ្ឍនភាព និងផែនការសាងសង់ជំហ៊ានថ្មី ដាក់ជូនមករដ្ឋលេខាធិការអាកា​សចរណ៍ស៊ីវិល ជូនជ្រាបជាពត៌មាន។

លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា “បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រុមហ៊ុន និងក្រុមការងារបានត្រឡប់ទៅចិនវិញ ដោយសារត្រូវវិស្សមកាល ក្នុងឱកាសចូលឆ្នាំចិន”។

ខេត្តកោះកុង ជាតារារះនាទិសនារតី ដែលមានសក្តានុពលលើទេសចរណ៍ធម្មជាតិដ៏សមហ្បូរបែប រួមមានព្រៃភ្នំ ទឹកជ្រោះ ដងព្រែក តំបន់ឆ្នេរ ដ៏ស្រស់ស្អាត និងរំណីយដ្ឋានធម្មជាតិជាច្រើនទៀត។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថា ខេត្តកោះ​កុងមានសក្តានុពលទេសចរណ៍ ធម្មជាតិដ៏សម្បើម ដែលយើងមិនទាន់បានទាញយកមកប្រើប្រាស់ នូវសក្តានុពលទាំងនោះអស់នៅឡើយ។

លោកស្រីបន្តថា “ ខេត្តនេះមានតំបន់ទេសចរណ៍ ដ៏អាថ៌កំបាំង និងទាក់ទាញខ្លាំងណាស់ ហេតុនេះបើព្រលានយន្តហោះបើកដំណើរ​ការ នឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ និងភ្ញៀវទេសចរណ៍មានជម្រើ​សកាន់តែច្រើន ក្នុងការមកសម្រាកកំសាន្ត”៕

Real estate in Việt Nam attractive to FDI, foreigners

Real estate has emerged as the biggest recipient of foreign direct investment (FDI) in January while foreigners now also have great demand for property in Việt Nam, statistics show.

As much as US$1.27 billion of FDI was poured into real estate in January, accounting for 53.9 per cent of the total registered capital and doubling the figure recorded in the same period last year, according to the Foreign Investment Agency (FIA) under the Ministry of Planning and Investment.

With this result, real estate ranks first in FDI attraction after a long time standing at the second place, after the processing – manufacturing sector.

Notably, the FDI flow into Hà Nội has continued surging thanks to a new residential area project worth over $662 million, the FIA reported.

Besides, there is also great demand for real estate in Việt Nam among foreigners as shown in the Vietnam Institute of Real Estate Studies (VIRES)’s recent survey of 500 large investors from 10 associations of property businesses and investors in such developed real estate markets as the US, the Republic of Korea, and Singapore.

It found that the top reason for foreign investors’ interest in Vietnamese real estate is attractive prices.

However, VIRES held that the country still needs to further improve the legal framework and access to information and data to provide the best possible conditions for foreign investors in this sector. Source: Vietnam News

សណ្ឋាគារប្រណីតថ្មីមួយទៀតបានបើកដំណើរការនៅ ក្រុងព្រះសីហនុ

ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ សេវាបដិសណ្ឋារកិច្ច នៅក្រុងព្រះសីហនុកាន់តែធ្វើពិពិធកម្ម ដោយសណ្ឋាគារថ្មីមួយ បានបើកដំណើរការនៅក្រុងព្រះសីហនុ។

ម៉ាកយីហោសណ្ឋាគារ Novotel ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញAccor ជាប្រតិបត្តិករសណ្ឋា​គារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋាន សម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។

ការ​បើក​សម្ពោធ​សណ្ឋាគារ ដែល​មាន​ការ​រំពឹង​ទុក​ជា​យូរមកហើយនេះ បានគូសបញ្ជាក់ពីទីតាំងដំបូងរបស់ក្រុមហ៊ុន​ Novotel នៅក្នុង​ប្រទេស​កម្ពុជា។ រមណីយដ្ឋានមួយនេះ មានទីតាំងនៅលើឆ្នេរឯករាជ្យរួមមានបន្ទប់ចំនួន២១៥ ប្រកបដោយទេសភាពដ៏អស្ចារ្យ នៅលើឈូងសមុទ្រថៃ មានជម្រើសអាហារដ្ឋានចំនួន៤កន្លែង  ក៏ដូចជាបរិក្ខារសក្តិសមសម្រាប់ក្រុមគ្រួសារផងដែរ។

 លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ និងមធ្យមនៃក្រុមហ៊ុន Accorបានមានប្រសាសន៍ថា ការសម្ពោធសណ្ឋាគារ Novotel Sihanoukville Holiday Resort ដែលជាអចលនទ្រព្យរបស់ក្រុមហ៊ុន Novotel ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាការចាប់ផ្តើម នៃដំណើរដ៏គួរឱ្យរំភើប សម្រាប់យើងក្នុងឆ្នាំ ២០២៤។

លោកបញ្ជាក់ថា “សមិទ្ធផលមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការ ប្តេជ្ញាចិត្ត យ៉ាងជាប់លាប់របស់ក្រុមហ៊ុន Accor ក្នុងការផ្តល់នូវបទពិសោធន៍បដិសណ្ឋារកិច្ចចម្រុះ និងសម្បូរបែបនៅក្នុងតំបន់អាស៊ី”។

លោកក៏បានបន្ថែមទៀតថា សណ្ឋាគារ Novotel ក៏បានផ្តល់នូវការផ្សំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះជាមួយ នឹងការរចនាបែបសហសម័យ ទីធ្លាធំទូលាយ និងបរិក្ខារប្រកបដោយផាសុកភាព។ ការផ្សំបញ្ចូលគ្នានេះធ្វើឱ្យNovotel Sihanoukville Holiday Resort ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរ ដែលកំពុងស្វះស្វែងរកឱកា​ស ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ និងខ្លួនឯង ឬសម្រាកលំហែកាយ នៅក្នុងទីក្រុងមាត់សមុទ្រ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ។

នាយកកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Novotel Sihanoukville Holiday Resort លោក Ayub Yulianto បានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំពិតជារំភើបណាស់ ដែលបានស្វាគមន៍ភ្ញៀវទេសចរណ៍ឱ្យមកទទួលយកបទពិសោធន៍នៅតំបន់ថ្មីមួយ នៃក្រុងព្រះសីហនុ”។

លោកបន្តថា ស្របពេលដែលទីក្រុងឆ្នេរសមុទ្រនេះ កំពុងមានភាពល្បីល្បាញ ដោយសារឆ្នេរខ្សាច់ស អាកាសធាតុ ត្រូពិច និងកិច្ចបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ភោជនីយដ្ឋានចម្រុះ និងបារជាច្រើនដ៏រស់រវើក គ្រឿងបរិក្ខារ សមស្របសម្រាប់គ្រួសារដ៏ល្អ និងការរចនាបែបទំនើបរបស់ Novotel Sihanoukville Holiday Resort ពិតជាបន្ថែមនូវភាពពិសេស ប្លែកពីគេនៅក្នុងទីក្រុងមួយនេះ​៕

China new home prices rise at fastest pace in nearly 2-1/2 years -private survey

BEIJING :China’s new home prices rose in January at the fastest monthly pace in nearly 2-1/2 years, according to a survey released on Thursday, following a slew of government support measures and expectations of further relaxation in homebuying policies.

Average prices across 100 cities grew for a fifth consecutive month, with the January month-on-month gain of 0.15 per cent outpacing the 0.1 per cent increase in December, according to Chinese real estate research firm China Index Academy. It was the fastest rise since a 0.2 per cent gain in August 2021.

The number of cities with month-on-month price growth stood at 49 in January, up from 47 in December.
China’s property market ended last year with the equal worst monthly decline in new home prices in nearly nine years at 0.4 per cent in December, according to Reuters calculations based on official data.

Over the past year, the world’s second-largest economy has been introducing policies to help revive the industry and restore buying sentiment. This week, two major cities, Shanghai and Suzhou, followed Guangzhou in easing home-buying curbs.

A state-backed property project also received the first development loan under a so-called whitelist mechanism, according to reports in state media.
Market activity may pick up after the Feb. 10 to 17 Lunar New Year holidays, according to the research firm. Source: Reuters