Hattha top Banner

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះតិចតួចនៅល្ងាចថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃអង្គារនេះ។ ប៉ុន្តែ តម្លៃមាសនៅល្ងាចនេះបានធ្លាក់ថ្លៃចុះតិចជាងកាលពីព្រឹកមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១%ដល់២៣០៨,២០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់២៣២៤,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៣៤នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣១០,៦០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២.៣២៧ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here