Hattha top Banner

អង់គ្លេសចាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ នៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីអង់គ្លេសបានចាប់អារម្មណ៍សិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបរវាង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ Mr. Emil Ancewicz ទីប្រឹក្សាប្រចាំតំបន់ ទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម (Regional Infrastructure and Urban Advisor)។

ជំនួបនារសៀលនេះបានប្រព្រឹត្តទៅ ក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចសហការក្រោមកម្មវិធីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងបៃតងរបស់ចក្រភពអង់គ្លេស( Green Cities and Infrastructure Programme)។

អង្គប្រជុំនាឱកាសនេះ ក៏បានពិភាក្សាពីលទ្ធភាពលើជំនួយបច្ចេ​កទេស ឱកាសលើការវិនិយោគ ព្រមទាំងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងវិស័យកំពង់ផែនៅកម្ពុជា។

គណៈប្រតិភូក៏បានស្នើសុំការគាំទ្រ ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹ​ងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here