Hattha top Banner

វេទិកាមួយបានពិភាក្សាលើប្រធានបទ តើអ្វីទៅជារូបរាងនៃទីក្រុង កម្ពុជាក្នុងពេលអនាគត

0

        ដោយៈ ស៊ីវ ម៉េង

        សឹង្ហបុរីៈ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីរដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញអន្តរជាតិនានា បានចូលរួមវេទិកាដ៏ធំមួយនៅប្រទេសសឹង្ហបុរី។

គណៈកម្មាធិការ​អចលនវត្ថុ​ ​និង​សំណង់​របស់​ ​E​uroC​ham​ ​សហការ​ជាមួយ​គណៈកម្មាធិការ​សំណង់​ ​E​uroC​ham​ ​វៀតណាម​បាន​រៀបចំ​វេទិកា​ ​Cam​bo​d​i​a​ ​Tall​ ​Building​ ​Forum​ ​លើក​ទីបី​ ​ដែល​ផ្តោត​លើ​អនាគត ​នៃ​ការ​អភិវឌ្ឍន៍​អគារ​ខ្ពស់​នៅ​កម្ពុជា​។​

វេទិកា​នេះ​បាន​សង្កត់ធ្ងន់ ​លើ​តម្រូវ​ការ​តុល្យភាព​រវាង​គុណភាព​ ​និរន្តរភាព​ ​និង​តម្រូវ​ការ​សហគមន៍​ ​ដើម្បី​ទ្រទ្រង់​៧​០​​ភាគរយ ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ​ដែល​រស់នៅ​ក្នុង​ទីក្រុង​នៅ​ឆ្នាំ​២​០​៥​០​ ​ហើយ​ប្រាកដ​ណាស់​នៅ​កម្ពុជា ​យើង​អាច​មើលឃើញ​ការ​រីក​លូតលាស់ ​នៃ​ន​គ​រូប​នី​យ​កម្ម​។​

វាគ្មិន​ក៏បាន​លើកឡើង​ពី​បញ្ហា​មួយ​ចំនួន ​ដូចជា​ ​និន្នាការ​បច្ចេក​វិទ្យា ​ដែល​កំពុង​លេចចេញ​នៅ​ក្នុង​វិ​ស័​យ​នេះ​ (​បច្ចេកវិទ្យា​ធន់​នឹង​ខ្យល់​ ​ការ​ច្នៃប្រឌិត​ថ្មី​ ​និង​ដំបូល​ពណ៌បៃតង​) ​ដែល​អាច​ដោះស្រាយបញ្ហា​ដោយ​ផ្តោត​លើ​ ​និរន្តរភាព​ ​និង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​។​

វាគ្មិន​រួម​មាន​ លោកសាយ​ ​សំ​អា​ល់ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ព្រមទាំង​លោក​ ​សេង ​វណ្ណៈ​ ​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​លោក​ ​Law​r​e​nc​e​ ​L​e​n​non​ ​នាយក​គ្រប់គ្រង​ CBR​E​ ​លោក​ S​erg​e​ ​P​a​k ​នាយក​ប្រតិបត្តិ​ ​Bet​on ​Block​ ​និង​ ​P​a​v​e​ ​និង​លោក​ ​M​o​ham​me​d​ ​A​d​i​b​ប្រធាន​ផ្នែក​រចនា​នៅ​ ​Dew​an​ ​Architect​s & ​Engineer​s​។​

ពួកគេ​បាន​ពិភាក្សា​អំពី​ទិដ្ឋភាព ​នៃ​ការវិវត្តន៍​របស់​បរិ​បទ​ក្នុងស្រុក​ ​និង​ប្រធាន​បទ​សំខាន់​ៗ ​រួម​មាន ​សារៈសំខាន់​នៃ​សាលារៀន​ដែល​មានគុណ​ភាព​ ​និង​ទីធ្លា​បៃតង​ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង​ ​សារៈសំខាន់​នៃ​ជំនាញ​ក្នុង​ការរចនា​ ​និង​សំណង់​ ​តម្រូវ​ការ​លំនៅឋាន​តម្លៃ​សមរម្យ​ ​ការ​អភិវឌ្ឍន៍​អគារ​ខ្ពស់ ​ដែល​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ការប្រើប្រាស់​ដី​ជាមួយនឹង​ទីតាំង​បៃតង​ ​និង​កន្លែង​ក​ម្សាន្ត​។​

លោកសាយ​ ​សំ​អា​ល់ ​បាន​លើកឡើង​ថា​ “​យើង​ចង់បាន​ទីក្រុង​មួយ ​ដែល​មនុស្ស​គ្រប់គ្នា​អាច​រស់នៅ​ ​អាច​​​រក​ការងារ​សមរម្យ​ ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​ហើយ​កូន​ៗ​របស់​ពួកគេ​អាច​ទៅ​សាលារៀន​”។​ លោកបន្តថា “​អត្តសញ្ញាណ​របស់យើង ​ត្រូវ​បាន​បាត់បង់​ក្នុង​សម័យ​ខ្មែរក្រហម​ ​ហើយ​យើង​ត្រូវ​កសាង​វា​ឡើងវិញ​ដោយខ្លួនឯង​។​ ​យើង​បាន​ចាកចេញ​ពីសម័យ​អាប់អួ​រ​ ​ហើយ​យើង​កំពុង​កសាង​សង្គម​ថ្មី​ ​កំណត់​តម្លៃ​ថ្មី​ ​និង​បង្កើត​របៀបរស់នៅ​ថ្មី​”​។​

ជាមួយគ្នានេះ លោក​ ​សេង​ ​វណ្ណៈ​ ​បាន​បញ្ជាក់​ថា​ ​ចំនួន​អគារ​ខ្ពស់​ជាង​១​០​​ជាន់​ក្នុង​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​មាន​លើស​ពី​ការ​អភិវឌ្ឍ​ចំនួន​១​៨​០​០​គម្រោង​។​

លោក​បាន​បន្ថែម​ថា​ “​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ​បាន​បង្កើត​បញ្ហា​ប្រឈម ​សម្រាប់​ទីក្រុង​ក្នុង​ការ​សម្រប​ខ្លួន​ ​ខណៈ​ដែល​ការរស់នៅ​អគារ​ខ្ពស់ ​មាន​លក្ខណៈ​ខុសគ្នា ​ពី​ការរស់នៅ​បែប​ប្រពៃណី​នៅ​កម្ពុជា​”។​

លោកបន្ថែមថា កង្វះ​បទ​ប្បញ្ញត្តិ​កំណត់​តំបន់​ (​zoning​ ​regulations) ​មានន័យ​ថា​ ​ជារឿយៗ​តំបន់​ជុំវិញ​អគារ​ខ្ពស់ ​មិន​ត្រូវ​បាន​រចនា​ឡើង​ សម្រាប់​ការ​កំណើន​រថយន្ត​ភា្ល​ម​ៗ​ ​ឬ​ដំណើរ​ថ្មើ​ជើង​ ​ហើយ​ជា​លទ្ធផល​ ធ្វើ​ឱ្យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ទទួលរង​ផល​ប៉ះពាល់​ (​ដូចជា​ប្រព័ន្ធ​លូ​ ​និង​បណ្តាញ​ផ្លូវថ្នល់​)”។​

ចំណែក​លោក​ ​Law​r​e​nc​e​ ​L​e​n​non​ នាយកគ្រប់គ្រងក្រុមហ៊ុនCBRE Cambodia ​បាន​លើកឡើង​ពី​កាលានុវត្ត​ភាព​ ​ដោយ​បាន​កត់​សម្គាល់​ពី​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​មាន​សក្តានុពល​ច្រើន​ សម្រាប់​អគារ​ខ្ពស់​ៗ​ ​ហើយ​លោក​មើលឃើញ​ ពី​តម្រូវ​ការ​មន្ទីរពេទ្យ​ ​ការអប់រំ​ ​និង​ការរស់នៅ​ ​ព្រមទាំង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ ​ដែល​ជាទូទៅ​កំពុង​ខ្វះខាត​នៅ​កម្ពុជា​។​

ការជម្រុញសកម្មភាព​ដើម្បី​កម្ពុជា​វេទិកាដ៏មានសារៈសំខាន់នេះ បានផ្តល់អនុសាសន៍ចំនួន៣សំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជាពិចារណា រួមមាន ទី១ ​បង្កើត​លំនៅ​ដ្ឋា​ន​ ​និង​សាកលវិទ្យាល័យ​ដែល​មាន​តម្លៃ​សមរម្យ​។ ទី២ ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ការ​អភិវឌ្ឍន៍​អគារ​ខ្ពស់​ ​ជាមួយនឹង​ការចូលរួម​ពី​សហគមន៍​តាម​គំរូ​ ដូចជា​ ​Marina​ ​Bay​ ​ក្នុង​ប្រទេស​សិង្ហបុរី​។​ ទី៣ ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​ ​ដើម្បី​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​អគារ​ខ្ពស់​ៗ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here