ដំណឹងល្អៈស្ថាប័នអន្តរជាតិអះអាងថា ហានិភ័យវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤នេះ មានកម្រិតទាបជាងឆ្នាំមុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហានិភ័យចំពោះវិបត្តិសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៤នេះ គឺមានកម្រិតទាបជាងឆ្នាំមុន ប៉ុន្តែហានិភ័យអតិផរណានៅតែមានកម្រិតខ្ពស់ ដោយសារតែទិដ្ឋភាពនយោបាយ ដែលមិនអាចទាយទុកជាមុនបាន។

លោក David Solomon នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោក កំពុងឈានជើងចូលដល់ឆ្នាំ២០២៤ ក្នុងបរិយាកាសមួយ ដែលមានលក្ខណៈស្ថាបនាជាងមុន។ ទោះជាយ៉ាងណាក្តី  ការបញ្ជាក់បែបនេះ របស់លោកនាយកប្រតិ​បត្តិក្រុមហ៊ុន Goldman Sachs ពុំមែនមានន័យថា វិបត្តិសេដ្ឋកិច្ច នឹងគ្មានឱកាសកើតឡើងនោះទេ ។លោកបាន​បន្តថា​ “អតិផរណា​ពិតជា​បាន​ថមថយ​ចុះ ពិតមែន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា​ មាន​បញ្ហាដដែល។ តួយ៉ាង ប្រសិនបើក្រឡេកមើលពីភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលអាចប៉ះពាល់ដល់តម្លៃថាមពល ខ្ញុំគិតថា អតិផរណាអាចនឹងមានភាពតានតឹង ខ្លាំងជាងការគិតរបស់ទីផ្សារនាពេលបច្ចុប្បន្ន”។

យោងតាមនាយកប្រតិបត្តិរូបនេះ គេសង្កេតឃើញមានឱកាសកាន់តែច្រើន ដែលធនាគារកណ្តាលអាមេរិក នៅតែមានភាពប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះអតិផរណា ហើយការសម្រេចចិត្តរបស់ធនា​គារកណ្តាលអាមេរិក នឹងរងផលប៉ះពាល់ពីបរិយាកាស នយោបាយដែលកំពុងបន្តកើតមាន។

លោកបានបញ្ជាក់ទៀតថា “ខ្ញុំមិនមានសុទិដ្ឋិនិយមខ្ពស់ដូចអ្នកវិភាគផ្សេងទៀតទេ ដែលយល់ថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រា ការប្រាក់ជាបន្តបន្ទាប់នៅឆ្នាំនេះឡើយ”។លោក ​បន្ថែម​ថា “យើងនៅ​មាន​បញ្ហាប្រឈមជាច្រើនទៀត ​ដែល​នឹង​ធ្វើឱ្យសហរដ្ឋអាមេរិកពិចារណា រក្សា​ទុកអត្រា​ការ​ប្រាក់​ឱ្យ​ស្ថិតក្នុងកម្រិ​តខ្ពស់​ដដែល ក្នុង​រយៈ​ពេល​យូរ​ជាង​នេះទៅមុខ”។

លើសពីនេះ លោកបានលើកឡើងថា សកម្មភាពនៃការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន នៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន៕

ក្នុងទីក្រុងហូជីម៉ិញគ្រោងសាងសង់ស្ពានថ្មើជើង មានរាងដូចស្លឹកចា នៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសាងសង់ស្ពានថ្មើរជើងតភ្ជាប់សង្កាត់លេខ១ និងទីក្រុង Thu Duc ដោយឆ្លងកាត់ទន្លេ Saigon គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ក្រោមទុនវិនិយោគប្រហែល៤១,២លានដុល្លារអាមេរិក ជាថវិកាទទួលបានពីក្រុមហ៊ុនក្នុងស្រុក។

ក្រុមហ៊ុន Nutifood Nutrition Food JSC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរទីក្រុងហូជីមិញ ដើម្បីផ្តល់មូលនិធិសម្រាប់ការសាងសង់ស្ពាននេះ ដែលនឹងសាងសង់ឡើងតាមលំនាំស្រដៀងនឹង “ស្លឹកចា” ដែលជារុក្ខជាតិដ៏ពេញនិយម ដុះនៅភាគខាងត្បូងនៃប្រទេសវៀតណាម។ការរចនាឌីហ្សាញស្ពានជារូបរាងស្លឹកចានេះ គឺជាសមិទិ្ធផលកើតចេញពីការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនជប៉ុន Takashi Niwa Architects និងក្រុមហ៊ុនសំណង់ Chodai Kisojiban Vietnam។

គណៈកម្មាធិការ​ជ្រើសរើស​បាន​លើកឡើងថា ការ​រចនា​បែបនេះ​នឹង​អនុញ្ញាត​ឱ្យ​សសរ​ស្ពាន ​បោះនៅជិត​ច្រាំង​ទន្លេរ។ ដូច្នេះ វាអាចឱ្យនាវា​ឆ្លងកាត់ក្រោមស្ពានបាន ហើយរថយន្តសង្គ្រោះ ក៏នឹងអាចប្រើប្រាស់ស្ពាននេះ នៅពេលមានភាពចាំបាច់ផងដែរ។លោក Tran Bao Minh អនុប្រធានក្រុមហ៊ុន Nutifood បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនចង់បង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះប្រជាជនក្នុងទីក្រុង ដែលបានជួយក្រុមហ៊ុននេះ ឱ្យរីកចម្រើនពីអាជីវកម្មខ្នាតតូច ទៅជាម៉ាកយីហោធំដូចសព្វថ្ងៃនេះ។

លោក Phan Van Mai  ប្រធានគណៈកម្មាធិការប្រជាជននៅទីក្រុងហូជីមិញ បានថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថា យើងតែងតែផ្តល់អាទិភាព ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង ប៉ុន្តែដោយសារធនធាននៅមានកម្រិត។ ដូច្នេះការអំពាវនាវឱ្យមានមូលនិធិវិនិយោគឯកជន គឺជាគោលនយោបាយដែលទីក្រុងហូជីមិញបានអនុវត្តជាញឹកញាប់។យោងតាមសារពត៌មាន VNexpress បានចុះផ្សាយឱ្យដឹងថា ស្ពាន​ថ្មើរជើង​ ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មួយនេះ នឹង​ត្រូវ​បានសាងសង់​ឡើងនៅ​ចន្លោះ​ស្ពាន Ba Son និង​ផ្លូវរូងក្រោមដី Thu Thiem៕

តើអ្នកជំនាញអន្តរជាតិលើកឡើងអ្វីខ្លះពីស្ថានភាពសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

ភ្នំពេញ: ស្របពេលការព្យាករណ៍របស់រដ្ឋាភិបាល លើកំណើនសេដ្ឋកិច្ចប្រសើរជាងមុន សម្រាប់ឆ្នាំនេះ និងមានភាពមិនច្បាស់លា​ស់នៃវិស័យអចលនទ្រព្យកម្ពុជា ក្រុមអ្នកជំនាញបានបង្ហាញពីសុទិ​ដ្ឋិនិយមច្រើននៅក្នុងបរិបទនេះ។

ក្រុមអ្នកជំនាញ និងសមាជិកនៃសហគមន៍ធុរកិច្ចរបស់កម្ពុជា បានលើកឡើងអំពីទស្សនៈយល់ឃើញរបស់ខ្លួន សម្រាប់ការវិវត្តន៍នៃសេដ្ឋកិច្ច និងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ។

១ បញ្ហាប្រឈមនៅទូទាំងវិស័យស្នូល និងឧស្សាហកម្មរបស់កម្ពុជា
លោកChristophe Forsinetti ប្រធានក្រុមហ៊ុន OBOR Management បានកត់សម្គាល់ឃើញស្ថានភាពមិនអំណោយផល នៅគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមទាំងការនាំចេញ កសិកម្ម ទេសចរណ៍ និងអចលនទ្រព្យ។

ទោះជាយ៉ាងនេះក្តី លោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Capital បានអះអាងថា កម្ពុជាបានចាប់ផ្តើមបង្កើនវិធានការមួយចំនួន និងប្រទះឃើញលំហូរសាច់ប្រាក់ងាយស្រួលចូលទៅក្នុងទីផ្សារ។ ដូច្នេះហើយ លោកមើលឃើញនូវទស្សនវិស័យសុទិដ្ឋិនិយម បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក Forsinetti ក៏រំពឹងថា នៅគ្រប់វិស័យផ្សេងៗ នឹងមានស្ថានភាពប្រសើរឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាពិសេសក្នុងវិស័យទេសចរណ៍។

២ ការស្ទុះងើបឡើងវិញយឺតសន្សឹមៗពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩
ចំណែកលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅកម្ពុជា បានចាត់ទុកឆ្នាំ២០២៣ ថា ជាឆ្នាំដ៏លំបាកសម្រាប់កម្ពុជា ប៉ុន្តែវាក៏ជាឆ្នាំមួយដែលបង្ហាញថា ឧស្សាហកម្ម​មួយចំនួនមានការកម្រើកឡើងមកវិញផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត Ben Li ប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានលើកឡើងអំពីផលវិបាក ដែលពាណិជ្ជករចិនជួបប្រទះ ជាពិសេស ស្របពេលដែលសេដ្ឋកិច្ចក្នុងប្រទេសចិន មិនទាន់ងើបឡើងវិញទាំងស្រុងនៅឡើយ។ ដូច្នេះហើយ ទើបអ្នកវិនិយោគចិន ហាក់មិនទាន់ហូរចូលមកកម្ពុជាឡើងវិញ។

លោកបណ្ឌិត Stefan Hanselmann ប្រធានក្រុមហ៊ុន GIZ-ICONE ក៏បានកត់សម្គាល់ផងដែរថា “ការស្តារឡើងវិញរបស់កម្ពុជា ក្រោយជំងឺរាតត្បាត មិនចាំបាច់សម្រេចបាន ដូចដែលមនុស្សគ្រប់គ្នារំពឹងទុកនោះទេ”។

៣ ម្ចាស់ដី និងអ្នកលក់ គឺជាអ្នកជួបប្រទះបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣
លោក Tom O’Sullivan នាយកប្រតិបត្តិ និងជានាយកនៃគេហទំព័រ Realestate.com.kh បានទទួលស្គាល់ថា ទីផ្សារអចលនទ្រព្យម្ពុជាក្នុងឆ្នាំ២០២៣ មានស្ថានភាពមិនល្អដូចអ្វី ដែលអ្នកវិភាគបានរំពឹងទុកពីមុននោះទេ។

ទោះជាយ៉ាងនេះក្តី លោក Tom O’Sullivan បានបញ្ជាក់ថា អ្នកទិញ និងអ្នកជួលនឹងទាញបានផលវិជ្ជមាន ស្របពេលដែលតម្លៃអចលនទ្រព្យនៅកម្ពុជា កាន់តែមានភាពសមរម្យ និងមាន​ភាព​ស៊ីសង្វាក់​គ្នា​ ជាមួយនឹង​ភាព​ជាក់ស្តែង​នៃ​ទីផ្សារ​ក្នុង​ស្រុក។

លោក Lawrence Lennon នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានគូសបញ្ជាក់បន្ថែមទៀតនូវការវិភាគនេះ ដោយពន្យល់ថា ការកើនឡើងនៃការផ្គត់ផ្គង់ និងការថយចុះនៃតម្រូវការ នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត បានបណ្តាលឱ្យមានស្ថានភាពលំបាក សម្រាប់ទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៣។

លោក Marc Townsend អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការិយាល័យ និងមជ្ឈមណ្ឌលលក់រាយថ្មីៗជាច្រើន បានបើកដំណើរការនៅឆ្នាំ២០២៣ ប៉ុន្តែតម្រូវការបានដាំក្បាលចុះខ្លាំង។

លោករំពឹងថា និន្នាការជាច្រើន ដែលយើងជួបប្រទះនៅឆ្នាំ២០២៣ នឹងបន្តកើតមាន ជាពិសេសដោយសារតែមិនសូវមានក្រុមហ៊ុនថ្មីៗ ចូលមកបណ្តាក់ទុននៅប្រទេសកម្ពុជា។ ដូច្នេះ អ្នកអភិវឌ្ឍន៍ការិយាល័យថ្មីៗ នឹងនៅតែពិបាកស្វែងរកអ្នកជួលដដែល។

៤ សុទិដ្ឋិនិយមអំពីរដ្ឋាភិបាលថ្មី និងអនាគតរបស់កម្ពុជា
លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM Holding បានចាត់ទុកឆ្នាំ២០២៣ ថាជា “ឆ្នាំនៃការផ្លាស់ប្តូរ និងក្តីសង្ឃឹម”។ លោកក៏បានលើកឡើង ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មី ក្នុងការអភិវឌ្ឍកម្ពុជា ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្នុងតំបន់ ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់អនាគត។

លោក Hanselmann បានសម្ដែងការយល់ឃើញដូចគ្នាថា ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណថ្មី បានបង្ហាញថារដ្ឋាភិបាលកម្ពុជាកំពុងទទួលបន្ទុក ក្នុងការគ្រប់គ្រងនូវដំណើរការផ្លាស់ប្តូរ របស់ប្រទេសយ៉ាងសកម្ម។

លោក Thomas Schings អ្នកគ្រប់គ្រងជាន់ខ្ពស់នៅផ្សារហ៊ុន Royal Group Exchange (RGX) លើកឡើងថា “ក្នុងរយៈពេល៣ឬ៤ឆ្នាំចុងក្រោយនេះ  យើងជួបប្រទះស្ថានភាព ដ៏ច្របូកច្រប​ល់នៅគ្រប់ទិសទីលើពិភពលោក ពោលគឺមិនត្រឹមតែកើតឡើងនៅកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែកម្ពុជាក៏មិនបានជួបបញ្ហា និងភាពចលាចលជាច្រើន ដូចបណ្តាប្រទេសលោកខាងលិចដែរ។ ដូច្នេះខ្ញុំមានសុទិដ្ឋិ​និយមខ្លាំងចំពោះប្រទេសនេះ”។

៥ ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំនៃឱកាស និងការអភិវឌ្ឍន៍ដ៏ជោគជ័យនៅកម្ពុជា
លោក Babulal Parihar ប្រធានសភាធុរកិច្ចឥណ្ឌាប្រចាំនៅកម្ពុជា (IBCC) បានសម្តែងសុទិដ្ឋិនិយមអំពីអនាគត នៃសេដ្ឋកិច្ចរបស់កម្ពុជា ដោយលោកបានមើលឃើញ ពីការរីកចម្រើនឥតឈប់ឈរ បន្ទាប់ពីបានរស់នៅប្រទេសកម្ពុជា អស់រយៈពេលជាង៩ឆ្នាំកន្លងមកនេះ។

លោកបន្តថា “យើងមិនគួរមើលមកកម្ពុជា ត្រឹមតែជាប្រទេស ដែលមានប្រជាជន១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែយើងគួរតែសម្លឹងមើលមកកម្ពុជាថា ជាប្រទេស ដែលដើរតួនាទីយ៉ាងសំខាន់ជាច្រកចេញចូលទៅកាន់តំបន់អាស៊ានទាំងមូល ដែលមានប្រជាជនសរុបចំនួន៦០០លាននាក់”។

លោកបញ្ជាក់ទៀតថា “ខ្ញុំជឿថា មានចំណុចល្អ និងចំណុចខ្លាំងជាច្រើន ដែលយើងគួរតែផ្តោតទៅលើប្រទេសមួយនេះ។ ជាឧទា​ហរណ៍ កម្ពុជាគឺជាប្រទេសតែមួយគត់ ដែលអនុញ្ញាតឱ្យជនបរទេសអាចកាន់កាប់ភាគហ៊ុន១០០% ហើយកម្ពុជាមានទីតាំងភូមិសាស្រ្តល្អ កំពង់ផែសមុទ្រទឹកជ្រៅ និងគុណសម្បត្តិជាច្រើនផ្សេងទៀត”។

ចំណែក លោក Galliano បានសង្កត់ធ្ងន់ពីក្តីសង្ឃឹមរបស់លោកលើការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយលោកអះអាងថា   រដ្ឋាភិបាលថ្មីនេះបានដាក់ចេញនូវ “គោលនយោបាយដ៏អស្ចារ្យមួយចំនួន” ដើម្បីជំរុញឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ យ៉ាងពេញលេញនៅឆ្នាំ២០២៤នេះ។

ចំណែក លោកបណ្ឌិត Ben Li បានបន្ថែមថា  សសរស្តម្ភសំខាន់ៗទាំងអស់ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមមានអចលនទ្រព្យ ផលិតកម្ម និងកសិកម្ម នឹងងើបឡើងវិញម្តងទៀត ដោយលោកមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងជួបប្រទះ “រយៈពេល១០ឆ្នាំមាស” នាពេលអនាគតខាងមុខ៕

សម្តេចធិបតីៈក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍វិនិយោគ លើវិស័យកសិកម្ម

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនបរទេសជាច្រើន ចាប់អារម្មណ៍មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម បន្ទាប់ពីសម្ដេចបានចុះបេសកម្ម នៅក្រៅប្រទេសជាច្រើន ក្នុងរយៈពេល៥ខែកន្លងមក។

ការបង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តិចទៀត មានក្រុមហ៊ុនមួយចំនួនធំៗ របស់សិង្ហបុរី ដែលផលិតខាង ផលិតផលកសិកម្ម មកទីនេះ (កម្ពុជា) ក្រោយពីជួបខ្ញុំ”។ សម្តេចបន្ថែមថា “បន្តិចទៀត ក្រុមវិនិយោគពីអាមេរិកមក ដែលត្រូវជួប មកពីជប៉ុន និងមកពីប្រទេសផ្សេងៗ ក្នុងនោះវិស័យមួយ ដែលគេចាប់អារម្មណ៍ខ្លាំង គឺជាវិស័យកសិកម្ម”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចាប់អារម្ម​ណ៍វិនិយោគ របស់ក្រុមហ៊ុនបរទេស លើវិស័យកសិកម្មនៅកម្ពុជានេះ គឺជាឱកាសមួយ ដែលត្រូវសិក្សាឲ្យបានច្បាស់ថា ប្រទេសណាគេត្រូវការអ្វី ហើយគួរតែដាក់គោលដៅ ទៅលើអ្វីដែលគេត្រូវការនោះតែម្ដង។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលខ្លះចេញទៅបេសកម្មនៅក្រៅប្រទេស ដាក់មួយប្រទេសតែមួយផលិតផលក៏បាន ដើម្បីបើកទីផ្សារ ដោយមិនចាំបាច់យកទៅច្រើនមុខ ដែលបង្កការលំបាកដល់គេ។ ដូច្នេះត្រូវសិក្សាឲ្យច្បាស់ នូវអ្វីដែលប្រទេសនោះត្រូវការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ត្រូវនាំមុខក្នុងការទាក់ទាញ និងរៀបចំយុទ្ធសាស្ដ្រ ជាមួយអ្នកផលិត អ្នកដាំ និងអ្នកលក់ ក្នុងការរកទីផ្សារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យក្រសួង ស្ថាប័នរដ្ឋ ត្រូវបន្តសហការគ្នាឲ្យស្អិតល្មួត ដើម្បីជំរុញការនាំចេញផងដែរ៕

កម្ពុជាស្ថិតក្នុងចំណោមប្រទេស និងតំបន់ជាង៤០ដែលពលរដ្ឋចិនអាចទទួលបានទិដ្ឋាការនៅពេលពួកគេមកដល់

ដោយ: គង់ លាងហួរ

ប៉េកាំង: ចាប់តាំងពីបានបើកព្រំដែនរបស់ខ្លួនឡើងវិញ នៅឆ្នាំ២០២៣រួចមក ប្រទេសចិនបានបង្កើតកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ ជាមួយបណ្តាប្រទេសមួយចំនួន ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ខាង​ក្រោម​នេះ​គឺជា​កិច្ច​ព្រម​ព្រៀង​ទិដ្ឋាការ​ផ្សេងៗ​ ដែល​ប្រទេសចិន​បាន​បង្កើតឡើង គិតមក​ទល់​ពេល​នេះ៖
១. ទិដ្ឋាការនៅពេលមកដល់
អ្នកកាន់លិខិតឆ្លងដែនចិន អាចទទួលបានទិដ្ឋាការនៅពេលមកដល់នៅក្នុងប្រទេស និងតំបន់ជាង៤០ ដូចជាប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាដាហ្គាស្ការ បូលីវី កោះឃុក ប៉ាឡូ និងអេហ្ស៊ីប។

២. ការលើកលែងទិដ្ឋាការឆ្លងកាត់(Transit visa)
អ្នកដំណើរចិនត្រូវបានលើកលែង ពីតម្រូវការទិដ្ឋាការឆ្លងកាត់នៅក្នុងប្រទេស និងតំបន់ចំនួន៤០ ដូចជា ប្រទេសអូទ្រីស ប៉ូឡូញ ស្វីស ស៊ីប ស្លូវ៉ាគី ហុងគ្រី និងអ៊ីតាលីជាដើម។ល។

៣.ការលើកលែងទិដ្ឋាការឯកតោភាគី
ប្រទេស និងតំបន់ជាង២០ បានផ្តល់សិទ្ធិជាឯកតោភាគី ដោយលើកលែងទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនចិន។

នៅតំបន់អាស៊ី ពលរដ្ឋដែលកាន់លិខិតឆ្លងដែនចិន អាចចូលទៅកាន់ប្រទេសអូម៉ង់ កោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង អ៊ូសបេគីស្ថាន អ៊ីរ៉ង់ កោះ Phu Quoc ក្នុងប្រទេសវៀតណាម និងហ្សកហ្ស៊ី ដោយមិនចាំបាច់មានទិដ្ឋាការ។

៤. ការលើកលែងទិដ្ឋាការទៅវិញទៅមកជាលក្ខណៈទ្វេរភាគី
ប្រទេស​ចិន និង​ថៃ​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​លើក​លែង​ទិដ្ឋាការ​ជា​អចិន្ត្រៃយ៍​ សម្រាប់​ពលរដ្ឋ​នៃប្រទេសទាំង២  ទៅ​វិញ​ទៅ​មក ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ។ កិច្ច​ព្រម​ព្រៀង​នេះត្រូវបានចុះហត្ថលេខា ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi នៅ​ប្រទេស​ថៃ។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងចិន និងសិង្ហបុរី នឹងចូលជាធរមាននៅថ្ងៃទី៩ ខែកុម្ភៈ ដោយនាំឱ្យចំនួនប្រទេ​ស ដែលអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការឱ្យគ្នាទៅវិញទៅមក ជាមួយប្រទេសចិនកើនឡើងដល់២២ប្រទេស។ប្រទេសភាគច្រើន ដែលអនុវត្តកិច្ចព្រមព្រៀង លើកលែងទិដ្ឋា កា​រទៅវិញទៅមក ជាមួយប្រទេសចិនគឺស្ថិតនៅក្នុងទ្វីបអាស៊ី រួមមានប្រទេសកាហ្សាក់ស្ថាន អេមីរ៉ាតអារ៉ាប់រួម កាតា ម៉ាល់ឌីវ និងអាមេនី។

ចំណែក បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន៥ ដែលបានយល់ព្រមលើការលើកលែង ទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសចិន រួមមាន ប្រទេសអាល់បានី ប្រទេសបេឡារុស្ស ប្រទេសបូស្នៀ ប្រទេសហឺហ្សេហ្គោវីណា ប្រទេសស៊ែប៊ី និងប្រទេសសាន់ម៉ារីណូ។

បណ្តាប្រទេសចំនួន៦នៅក្នុងទ្វីបអាមេរិក ដែលបានយល់ព្រមលើការលើកលែងទិដ្ឋាការ ទៅវិញទៅមកជាមួយចិន  រួមមាន ប្រទេ​សBarbados ប្រទេស Bahamas ប្រទេស Ecuador ប្រទេសDominica ប្រទេសGrenada និងប្រទេស Suriname។

លើសពីនេះ គោលនយោបាយលើកលែងទិដ្ឋាការ​ ទៅវិញទៅមក​ក៏​អនុវត្ត​ផងដែរ ​ចំពោះ​ប្រទេស​នៅទ្វីបអាហ្វ្រិក​ចំនួន គឺ​ប្រទេសម៉ូរីស និង​ប្រទេសសីស្ហែល និង​ប្រទេស​មហាសមុទ្រ​ចំនួន២ទៀត គឺ​ប្រទេសហ្វីជី និង​ប្រទេសតុងហ្គា។

ចំណែក កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិនបានប្រកាសលើកលែងទិដ្ឋាការ ដល់អ្នកកាន់លិខិតឆ្លងដែនម៉ាឡេស៊ី រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ត្រឹមតែប៉ុន្មានថ្ងៃក្រោយមក ប្រទេសម៉ាឡេស៊ី ក៏បានប្រកាសលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ផងដែរ៕

ទេសាភិបាលNBCអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ទេសាភិបាល​ធនា​​គារ​ជាតិ​នៃ​កម្ពុជា(NBC) លោកស្រី​ ជា​ សិរី បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ និង​ភាពមិន​ច្បាស់​លាស់​ជាច្រើន ​ដូចជា ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេសចរ​​ណ៍ និង​ភាពមិនច្បាស់លាស់​ លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

ការណ៍​នេះ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​ត្រូវបាន​ព្យាករ​ណ៍ដោយ​សុទិដ្ឋិ​និយម​ថា នឹង​កើនឡើង​ក្នុង​រង្វង់៦,៤​​ភាគរយ ​នៅក្នុង​ឆ្នាំ​២០២៤នេះ​។​

ការ​ថ្លែង​របស់​លោកស្រី ជា សិរី ធ្វើឡើង​ក្នុង​កម្មវិធី​បិទ​អង្គសន្និ​បាត​ប្រចាំឆ្នាំ​២០២៣ កាលពី​ចុង​សប្តាហ៍​មុន ដោយ​លោកស្រី​អះអាងថា ចំពោះ​ទស្សនវិស័យ​ឆ្នាំ​ ២០២៤ គឺ​សេដ្ឋកិច្ចពិភពលោក​នៅតែ​បន្ត​ប្រឈម​ ទៅនឹង​ភាពមិនច្បាស់លាស់​ជាច្រើន ​រួមមាន ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិ​សា​ស្ត្រ​នយោបាយ​។​

លោកស្រីបញ្ជាក់ថា “លំហូរ​មូលធន ​អាច​នឹងមាន​ការប្រែប្រួល​តាម​ល្បឿន​ នៃ​ការធ្វើ​ប្រក្រតី​កម្ម​នយោបាយ​រូបិយ​​វត្ថុ និង​អាច​នាំឱ្យមាន​ភាពមិន​ច្បាស់​លាស់ ​លើ​លំហូរ​វិនិយោគ និង​សម្ពាធ​លើ​អត្រា​ប្តូរប្រាក់”​។ លោកស្រីបន្ថែមថា “ក្នុងស្ថានភាព​នេះ សេដ្ឋកិច្ចកម្ពុជា​អាច​បន្ត​ប្រឈម​នឹង​ហានិភ័យ​ខាងក្រៅ​ខ្ពស់”​។​

ទោះជាយ៉ាងណាលោកស្រីជា សិរីបានអះអាងថា ​ទោះបី​ប្រឈម​នឹង​បញ្ហា​ទាំងនេះ ក៏​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា​ នឹង​កើនឡើង​ក្នុង​រង្វង់៦,៤​ភាគរយ ​នៅក្នុង​ឆ្នាំ​ ២០២៤ ដែល​រួមចំណែក​ជា​ចម្បង ​ដោយ​ការបន្ត​កើនឡើង​នៃ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ងើបឡើង​នៃ​វិស័យ​កម្មន្តសាល ស្របពេល​វិស័យ​កសិកម្ម សំណង់ និង​អចលនទ្រព្យ​មាន​កំណើន​ទាប​​។​

ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អា​ស៊ាន​+៣ (AMRO) ដែលមាន​មូល​ដ្ឋា​ន​នៅ​ប្រទេស​សិង្ហ​បុរីបាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​៦,២​ភាគរយ​នៅ​ឆ្នាំនេះ បើធៀបនឹងកំណើន៥,៣​ ភាគរយ​កាលពី​ឆ្នាំ​២០២៣​។

ចំណែក​អត្រា​អតិផរណា​ នឹង​កើនឡើង​ពី២,៦​ភាគរយ​ កាលពី​ឆ្នាំ​ ២០២៣ ដល់ ៣,១​ ភាគរយ​នៅ​ឆ្នាំនេះ​។ស្ថាប័នAMROឱ្យដឹងទៀតថា សម្ពាធ​តម្លៃ​បន្ត​ធ្លាក់ចុះ​នៅ​ទូទាំងប្រទេស ​ជា​សមាជិក​ដោយ​ឆ្លុះបញ្ចាំង ​ពី​និន្នាការ​តម្លៃ​ទំនិញ​សកល​។ អតិផរណា​ នៅក្នុង​តំបន់​អាស៊ាន​+៣ ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ព្យាករ​ណ៍ថា នឹងមាន​កម្រិត​មធ្យម​មក​ត្រឹម​ចំនួន២,៦ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០២៤ នេះ​។​

​ប្រធាន​សេដ្ឋវិទូ​របស់ AMRO លោក Hoe Ee Khor បាន​មានប្រសាសន៍ឲ្យដឹងផងដែរថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វដ្ត ​បច្ចេកវិទ្យា​សកល ​កំពុង​ចាប់ផ្តើម​បង្ហាញ​អំពី​ប្រតិ​ប​ត្តិ​ការ នាំចេញ​ក្នុង​តំបន់ ជាពិសេស​សម្រាប់​គ្រឿង​អេឡិចត្រូនិក​។

លោក​បញ្ជាក់ថា ​ប៉ុន្តែ​ការនាំចេញ​ ដែល​មិនមែនជា​បច្ចេកវិទ្យា​គឺមាន​ភាពយឺតយ៉ាវ​ បើ​និយាយ​អំពី​ការ​ស្ទុះ​ងើបឡើង​វិញ ដែលជា​មូលហេតុ​នៃ​ការស្ទង់មតិ​ ផ្នែក​ផលិតកម្ម​នាពេល​ថ្មីៗ​នេះ​មាន​ភាព​ចម្រុះ​គ្នា​”។

លោក​បញ្ជាក់ថា​ ការកើនឡើង​តម្លៃ​ទំនិញ​សកល ​នៅតែ​ជា​ហានិភ័យ​ដ៏​សំខាន់ ​ចំពោះ​កំណើនសេដ្ឋកិច្ច​។ យើង​នៅតែ​មិនអាច​បដិសេធ​ការធ្លាក់​ចុះ ​សេដ្ឋកិច្ច​របស់​អាមេរិក​ឡើយ​។ ការ​ឈានទៅរក​ការបោះឆ្នោត​នៅ​អាមេរិក​ នៅ​ចុងឆ្នាំ​ ២០២៤ ក៏​អាចធ្វើ​ឱ្យមាន​ភាពមិនច្បាស់លាស់ ​ផ្នែក​គោ​លន​យោ​បាយ និង​ការប្រែប្រួល​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ផងដែរ​​។​

​លោកស្រី ជា សិរីបានបន្តទៀតថា កម្ពុជា​ក៏​នឹង​ប្រឈម​ហានិភ័យ​ខាងក្នុង ​រួមមាន ការ​ងើបឡើង​ទន់ខ្សោយ​នៃ​វិស័យ​សំ​ណង់ និង​ការថយចុះ​តម្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ ដែលជា​ចម្បង​ដោយ​សារ​វិបត្តិ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការ​បន្ថយល្បឿន​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ ដែលជា​ប្រទេស​វិ​និ​យោគ​ដ៏​ធំ​មួយ ​សម្រាប់ប្រទេស​កម្ពុជា​។

លោកស្រីបញ្ជាក់ថា “លំហូរ​ទាប​នៃ​ការវិនិយោគ​បរទេស ​ទៅកាន់​វិស័យ​អចលនទ្រព្យ នឹង​នាំឱ្យ​ថយចុះ​ប្រភព​ចំណូល​មួយ ​គាំទ្រ​ដល់​តម្រូវ​ការ​អចលនទ្រព្យ​ក្នុងស្រុក​ផងដែរ​”។​លោកស្រី​បន្ថែមថា “​ពិតមែនតែ​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ការចំណាយ​របស់​ភ្ញៀវទេសចរ​ជា​មធ្យម ត្រូវបាន​ប៉ាន់​ស្មានថា ​មាន​កម្រិត​ទាប​ជាង​មុនពេល​វិបត្តិ​កូ​វីដ​១៩ ដោយសារតែ​ភាគច្រើន​នៃ​ភ្ញៀវទេសចរ គឺ​បាន​ចូលមក​កម្ពុជា​តាមផ្លូវ​គោក ពី​ប្រទេ​សជិតខាង​ ដែល​ការ​ស្នាក់​នៅមាន​រយៈពេល​ខ្លី​​។​

លោកស្រី​ឱ្យដឹងទៀតថា ប្រសិនបើ​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​ចូល​កម្ពុជា​ តាមផ្លូវ​​អាកាស​នៅ​បន្ត​កើនឡើង​យឺត ​វា​នឹង​បន្ត​ដាក់​សម្ពាធ​ដល់​វិស័យ​ ដែល​ទទួលផល​ពី​ភ្ញៀវទេសចរ​ទាំងនោះ ជា​​ពិសេ​ស វិស័យ​សណ្ឋាគារ និង​ភោ​ជ​នី​យ​ដ្ឋា​ន និង​អាជីវកម្ម​លក់​គ្រឿង​អនុ​ស្សាវ​រី​យ៍​ជាដើម​។ ក្នុង​រយៈពេល២​ឆ្នាំ​ចុង​ក្រោយនេះ អត្រា​ឥណទាន​មិន​ដំណើរការបាន​កើនឡើង ដែលជា​ឥទ្ធិពល​ដក់​សល់​ពី​វិបត្តិ​កូ​វីដ​ ១៩ និង​ការថយចុះ​កំណើន​ឥណទាន​។​

លោកស្រី​អះអាងថា ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹង​សម្ទុះ​កំណើន និង​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធនា​គារជាតិ​នៃ​កម្ពុជា ​នឹង​បន្ត​អនុវត្តន៍​នយោបាយ​រូបិយវត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន ពង្រឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ លើក​កម្ពស់​ប្រសិទ្ធភាព សុវត្ថិភាព និង​សមាហរណកម្ម នៃ​ប្រព័ន្ធ​ទូទាត់ ព្រម​ទាំង​ដាក់ចេញ​នយោបាយ និង​វិធាន​ការគាំទ្រ​ចាំបាច់​នានា ប្រកបដោយ​ភាព​បុ​រេ​សកម្ម ស្របតាម​ស្ថានភាព​សេដ្ឋ​កិច្ច និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនសម្រុកទិញដីធ្លីទុកសាងសង់ការិយាល័យ ខណៈវិស័យអចលនទ្រព្យកំពុងដាំក្បាលចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដូចជាក្រុមហ៊ុន Tencent Holdings និង Alibaba Group Holding បានសម្រុកទិញដីនៅតំបន់ចិនដីគោក ខណៈវិស័យបច្ចេកវិទ្យា និងអចលនទ្រព្យកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងគោលនយោបាយ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងហ្គេមវីដេអូខ្នាតយក្ស Tencent បានបញ្ចេញកញ្ចប់ទឹកប្រាក់ ចំនួន៦,៤២ពាន់លានយ័ន(៩០៥លានដុល្លារអាមេរិក) ដើម្បីទិញបានដីទំហំជាង៧០.៦០១ម៉ែត្រការ៉េនៅក្នុងសង្កាត់ Haidian នៃទីក្រុងប៉េកាំង។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​ផែនការ​ និង​ធនធាន​ធម្មជាតិ​ក្រុង​ប៉េកាំង។Tencent ends all exclusive music deals - CGTNតំណាង​ក្រុមហ៊ុន​ Tencent បាន​បញ្ជាក់ប្រាប់​កាសែត South ChinaMorning Post កាលពី​សប្តាហ៍មុនថា “ក្រុមហ៊ុនទិញដី​នៅទីនោះ ក្នុងគោល​បំណង​ ដើម្បីបំពេញ​តម្រូវ​ការ​អគារការិយាល័យរបស់ក្រុមហ៊ុន ​ដែល​អាច​ផ្តល់​កន្លែង​ធ្វើ​ការ​ដែល​មាន​ស្ថិរភាព និងមជ្ឈការ”។

ក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ មានបុគ្គលិកជាង១២.០០០នាក់ ដែលធ្វើការនៅទីក្រុងប៉េកាំង គិតត្រឹមចុងឆ្នាំ២០២៣កន្លងទៅ។

កាលពីដើមខែមករានេះ ក្រុមហ៊ុន Alibaba បានបញ្ចប់ការសាងសង់អគារការិយាល័យថ្មីរបស់ខ្លួន នៅទីក្រុងប៉េកាំង ដែលមានផ្ទៃក្រឡា៤៧០.០០០ម៉ែត្រការ៉េ និងស្ថិតនៅក្នុងសង្កាត់ Chaoyang។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Beijing Daily ។កាលពីខែតុលាឆ្នាំមុន ក្រុមហ៊ុនផលិតវីដេអូហ្គេម miHoYo និងក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់Alibaba បានចំណា យប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញដីឡូតិ៍ក្នុងទីក្រុង Shanghai និងទីក្រុង Hangzhou រៀងៗគ្នា។

miHoYo ដែលជាក្រុមហ៊ុនផលិតហ្គេមវីដេអូ Genshin Impact ដ៏ល្បីឈ្មោះ បានទិញដីមួយកន្លែង ក្នុងតម្លៃជាង១ពាន់លានយ័ន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៅសង្កាត់ Caohejing ក្នុងទីក្រុងសៀងហៃ។

ចំណែកឯ ក្រុមហ៊ុន Ant Group បានចំណាយប្រាក់១,៥ពាន់លានយ័ន ដើម្បីទិញដីមួយកន្លែង ដែលមានទីតាំងនៅក្នុងសង្កាត់ Xihu ទីក្រុង Hangzhou ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

ដោយឡែក ក្រុមហ៊ុន JD.com កាលពីឆ្នាំមុន បានចំណាយប្រាក់ជាង៣ពាន់លានយ័ន ដើម្បីទិញដីនៅក្នុងតំបន់ Yizhuang នៃទីក្រុងប៉េកាំង ខណៈក្រុមហ៊ុនខ្នាតយក្សមួយនេះ មានស្នាក់ការកណ្តាលនៅទីនោះស្រាប់៕

ហានិភ័យ: បំណុលក្នុងគ្រួសារនៅប្រទេសថៃ នឹងកើនដល់ ៩១ភាគរយនៃGDPនៅចុងឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារ TMBThanachart បានរាយការណ៍ថា នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ បំណុលគ្រួសាររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៩១,៤% នៃផលទុនជាតិសរុប(GDP) ដែលស្មើនឹងទំហំទឹកប្រាក់១៦,៩ទ្រីលានបាត។

ស្ថាប័ន TTB Analytics ដែលជាមជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ចរបស់ធនាគារTMBThanachart បានវាយតម្លៃថា និន្នាការនេះបណ្តាលមកពីការថយចុះ នៃកំណើនសេដ្ឋកិច្ច ដែលនាំឱ្យប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗមានការធ្លាក់ចុះ។

មជ្ឈមណ្ឌលនេះបានបន្តថា ការកើនឡើងនៃការចំណាយហិរញ្ញវត្ថុ បានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដោយវាបានជះផលប៉ះពាល់ដល់សមត្ថភាពទូទាត់ សងកម្ចីរបស់កូនបំណុល។ ធនាគារនេះបានបន្ថែមថា មនុស្សជាច្រើនបានងាកទៅពឹងផ្អែក លើប្រភពកម្ចីក្រៅផ្លូវការ ឬពួកអ្នក​ចងការ​ប្រាក់ជំនួសវិញ។Household debt a key issue as election looms | The Starយោងទិន្នន័យរបស់ធនាគារកណ្តាលថៃ (BOT) បង្ហាញថា សមតុល្យបំណុលគ្រួសារ សរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន១៦,២ទ្រីលានបាត ដែលកើនឡើង៣,៤%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងស្មើនឹង៩០,៩% នៃGDP របស់ប្រទេសថៃ។

ធនាគារកណ្តាលថៃ ក៏បានរាយការណ៍ផងដែរថា “ប្រាក់កម្ចី ដែលមិនដំណើរការនៅក្នុងធនាគារ មានទំហំទឹកប្រាក់ចំនួន១៥២ពាន់លានបាត ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលកើនឡើង៣,៦% បើធៀបនឹងត្រីមាសទី២”។

ដោយ​មើលឃើញពី​ទម្លាប់​ នៃ​ការ​ចំណាយ​របស់​ពលរដ្ឋថៃ មជ្ឈមណ្ឌល​វិភាគ TTB Analytics ក៏បាន​លើកឡើង​ពី​ក្តីកង្វល់​របស់ខ្លួនចំពោះការចំណាយ​ ដែល​ពុំមាន​វិន័យ​ត្រឹមត្រូវផងដែរ។

មជ្ឈមណ្ឌលខាងលើ ក៏បានកត់សម្គាល់ផងដែរថា ឧស្សាហកម្មទេសចរណ៍ ដែលជំរុញដោយអាជីវកម្មខ្នាតតូច កំពុងជួបប្រទះនឹងបញ្ហាកំណើនដើរយឺត ហើយស្ថានភាពហិរញ្ញវត្ថុ នៃអាជីវកម្មទាំងនេះនៅតែមានភាពតានតឹងដដែល៕

Evergrande: Crisis-hit Chinese property giant ordered to liquidate

Debt-laden Chinese property giant Evergrande has been ordered to liquidate by a court in Hong Kong.

Judge Linda Chan said “enough is enough” after the troubled developer repeatedly failed to come up with a plan to restructure its debts.

The firm has been the poster child of China’s real estate crisis with more than $300bn (£236bn) of debt.
When Evergrande defaulted two years ago it sent shockwaves through global financial markets.

Evergrande’s executive director, Shawn Siu, described the decision as “regrettable”, but said the company would continue to operate in mainland China.
The firm’s Hong Kong arm was independent from its mainland business, he added in a statement.

While any potential impact of the ruling on Evergrande’s home building business is currently unclear, the crisis at the company has already left many home buyers waiting for their new properties.

Beijing has previously sought to temper public concern about the property crisis as people have taken to Chinese social media sites such as Weibo to share their frustrations about developers like Evergrande.

The court’s decision is also likely to send further ripples through China’s financial markets at a time when authorities are trying to curb a stock market sell-off.
China’s property sector contributes roughly a quarter of the world’s second biggest economy.

Evergrande shares fell by more than 20% in Hong Kong after the announcement on Monday. Trading in the shares has now been suspended.
Liquidation is a process where a company’s assets are seized and sold off. The proceeds can then be used to repay outstanding debts.Source: BBC

បើកទំព័រឆ្នាំថ្មី ភីអេច ហ្គ្រេនហលប្រកាសតម្លៃជួលអគារត្រឹមតែ $120 ប៉ុណ្ណោះក្នុងមួយតុនិងបានសហការជាមួយ៤ចុងភៅល្បីៗ ក្នុងការផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនប្រារព្ធកម្មវិធីផ្សេងៗ

ដោយ ÷ សហការី
(ភ្នំពេញ)
៖ បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤សាលសន្និបាតនិងអគារប្រារព្ធពិធីមង្គលការ ភីអេច​ ហ្គ្រេនហលដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $120 តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។ការបោះជំហានថ្មីមួយនៃការសហការនៃភាពជាដៃគូនេះត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច​ ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន៤គឺ ក្រុមហ៊ុនWorld dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង​ និង ក្រុមហ៊ុន Tonle​bassac Catering Service ​ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទផ្សេងៗ និងកម្មវិធីផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ ១ ។
សាលសន្និបាតនេះមានរចនាបទបែបអឺរ៉ុបដ៏ស្រស់ស្អាតប្លែកពីគេ មានកំពស់ ៥ជាន់ ជាន់ក្រោមដីមានចំណតរថយន្ត២ជាន់ និងជាន់ផ្ទាល់ដីមាន សាលធំៗ ចំនួន៣ គឺ Euro 1, Euro 2 និង Euro 3 ជាន់ទី១ មានបន្ទប់រៀបចំកម្មវិធី ចំនួន២ ជាន់ទី២មានបន្ទប់ចំនួន៦ និងមានបន្ទប់ផ្លាស់សំលៀកបំពាក់ស្រស់ស្អាត និង មានផាកសុខភាពចំនួន ៨បន្ទប់ និង បន្ទប់រង់ចាំ VIP ចំនួន១ ។ក្រៅពីនេះ ភីអេច ហ្គ្រេនហលមានចំណតយានយន្ត ក្នុងនិងក្រៅដែលអាចចតរថយន្តបានដល់ទៅជាង ៤០០០ គ្រឿង និងម៉ូតូប្រមាណ ១២០០ គ្រឿង ក៏មានចំណតឧទ្ធម្ភាគចក្រដល់ទៅ ៤គ្រឿងថែមទៀតផង។ ជាពិសេសមានបំពាក់នូវ LED ខ្នាតធំបំផុតជាប់នឹងជញ្ជាំង ឧបករណ៌បំពងសម្លេងត្រូវបានដាក់តំឡើងជាមួយបច្ចេកវិទ្យាចុងក្រោយគេបំផុត ជាមួយភ្លើងក្នុង និង ក្រៅអគារអាចប្តូរពណ៌បានរាប់លានពណ៌ស្របទៅតាមតម្រូវការកម្មវិធីរបស់អតិថិជន។ រៀបចំពិធីមង្គលការ និងកម្មវិធីនានានៅអគារភីអេច ហ្គ្រេនហល ផ្តល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យដែលលោកអ្នកមិនអាចបំភ្លេចបាន។បន្ថែមលើសពីនេះទៅទៀត ភីអេច ហ្គ្រេនហលជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដែលមានចង្ក្រានធំ ទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ព្រមទាំងម៉ាស៊ីន ទំនើបៗ ជាច្រើនប្រភេទ ដែលអាចធានាដល់គុណភាព រសជាតិម្ហូប និង ស្តង់ដាអនាម័យកម្រិតខ្ពស់ ការរៀបចំម្ហូប និងសម្ភារៈរៀបចំផ្សេងៗផងដែរ។ ដូចនេះដើម្បីទទួលបានការផ្តល់ជូននេះសូមទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467
អាសយដ្ឋាន៖ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១
Google Map: https://maps.app.goo.gl/HWR5s7S1odQBVJ2BA
Follow us on:
Facebook Page: https://www.facebook.com/phgrandhall22
TikTok: https://www.tiktok.com/@phgrandhall