Japan’s economy contracts in first quarter

Japan’s economy contracted in the first quarter, squeezed by weaker consumption and external demand and throwing a fresh challenge to policymakers as the central bank looks to lift interest rates away from near-zero levels.

Preliminary gross domestic product (GDP) data from the Cabinet Office on Thursday showed Japan’s economy shrank 2.0% annualized in the January to March months from the prior quarter, faster than the 1.5% drop seen in a Reuters poll of economists. Downwardly revised data showed GDP barely grew in the fourth quarter.

The reading translates into a quarterly contraction of 0.5%, versus a 0.4% decline expected by economists.
Private consumption, which accounts for more than half of the Japanese economy, fell 0.7%, bigger than the forecast 0.2% drop. It was the fourth straight quarter of decline, the longest streak since 2009.

“Japan’s economy hit the bottom in the first quarter,” said Yoshimasa Maruyama, chief market economist at SMBC Nikko Securities.

“The economy will certainly rebound this quarter thanks to rising wages although uncertainty remains on service consumption.”

Capital spending, a key driver of private demand, fell 0.8% in the first quarter, versus an expected decline of 0.7%, despite hefty corporate earnings.

External demand, or exports minus imports, knocked 0.3 of a percentage point off first quarter GDP estimates.
Policymakers are counting on rising wages and income tax cuts from June to help spur flagging consumption.

The drag to growth from an earthquake in the Noto area this year and the suspension of operations at Toyota’s (TM) Daihatsu unit are also expected to fade.

The Bank of Japan (BOJ) raised interest rates in March for the first time since 2007, in a landmark shift away from negative rates, but the central bank is expected to go slow in unwinding easy money conditions given a fragile economy.Source: The Economic Times

Will climate change push Thailand to move its capital Bangkok?

Thailand may have to consider relocating its capital Bangkok because of rising sea levels, a senior official in the country’s climate change office said on Wednesday. Projections consistently show that low-lying Bangkok risks being inundated by the ocean before the end of the century. Much of the bustling capital already battles flooding during the rainy season.

Pavich Kesavawong, deputy director general of the government’s department of climate change and environment, warned that the city might not be able to adapt with the world on its current warming pathway.

“I think we are beyond the 1.5 [degrees Celsius] already,” he said, referring to the increase in global temperatures from pre-industrial levels. “Now we have to come back and think about adaptation.”

I imagine Bangkok will be underwater already, if we stay in our [current] circumstance.”

Bangkok’s city government is exploring measures that include building dykes, along the lines of those used in the Netherlands, he said. But “we’ve been thinking about moving”, Pavich said, noting that the discussions were still hypothetical and the issue was “very complex”. “Personally I think it’s a good choice, so we can separate the capital, the government areas, and business areas,” he said.

“Bangkok [would] still be the government capital, but move the business.” While a move is still a long way from being adopted as policy, it would not be unprecedented in the region.

Source: SCMP

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីពេលព្រឹក  ដោយសារក្រុមមន្ត្រីធនាគារFed បានអះអាងថា ដំណឹងវិជ្ជមានជុំវិញការថយចុះនៃអតិផរណា គឺមិនគ្រប់គ្រាន់ ក្នុងការអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។

តម្លៃមាស Spot Gold បានងើបឡើង០,៣១%ដល់២៣៨៣,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៩ភាគរយដល់២៣៨៧,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៤៧នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៦,៤៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៨៥,៥០ដុល្លារ ក្នុងមួយអោន៕

សេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរណ៍នៅកម្ពុជានឹងកើនប្រាក់ចំណូលដល់ជាង៥៩លានដុល្លារនៅឆ្នាំនេះ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ទី​ផ្សារ​ផ្ទះ​ស្នាក់​ន​កម្ពុជា ដែលប្រើប្រាស់សម្រាប់ឧស្សា​ហកម្មទេសចរណ៍ ​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​មាន​ប្រាក់ចំណូល​លើស​ពី​​៥​៩​,​៣​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​ ​ហើយ​ក្នុងរយៈពេល​​៤​ឆ្នាំខាងមុខ​នឹង​កើន​ដល់​​៨​១​,​៣​៤​​លាន​ដុល្លារ​។​ ​

ចំនួន​នេះ​មានន័យ​ថា ​ជា​អត្រា​កំណើន​​៨​,​២​២​​ភាគរយ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ ​រហូតដល់​ឆ្នាំ​២​០​២​៨​ ​នេះ​បើ​យោង​តាម​គេហទំព័រ​ស្រាវជ្រាវ​ទី​ផ្សារ​របស់គេហទំព័រS​t​at​i​s​t​a​.​co​m​ ។​

លោក​​សុខុម​ ​សំអុល​ ​នាយក​ប្រតិបត្តិ​សមាគម​ក្លឹប​ទេសចរណ៍​ខេត្ត​សៀមរាប​ ​មានប្រសាសន៍ថា​ ​ទោះបីជា​តួលេខ​នេះ​ ប្រកបដោយ​សុទិដ្ឋិនិយម​ដ៏​ប្រសើរ ​នៅ​ក្នុង​ទី​ផ្សារ​ក៏ដោយ​ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដូចជា​ ភាព​មិន​ស៊ី​សង្វាក់​នៃ​ប្រាក់ចំណូល​ ​ហើយ​បញ្ហា​កង្វះ​ចំណេះ​ដឹង​អំពី​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ ​អវត្តមាន​នៃ​សេវាកម្ម​អតិថិជន​ ​និង​ឧបសគ្គ​ភាសា​ ​គឺជា​បញ្ហា​ប្រឈម​ផ្សេងទៀត​។​

យ៉ាងណាក៏ដោយ​ ​លោក​យល់ថា​ ​ផ្ទះ​ស្នាក់​ ​គឺជា​បទពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ដើម្បី​ធ្វើការ​ស្វែងយល់​ឱ្យ​ច្បាស់​អំពី​ជីវិ ត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកស្រុក​។​ ​បើ​ប្រៀបធៀប​ទៅ​នឹង​សណ្ឋាគារ​ ​ផ្ទះ​ស្នាក់​នៅ ​មាន​ក​ម្រិ​ត​លើក​ម្រិ​ត​ផាសុកភាព​ ​និង​ស្តង់​ដារ​សេវាកម្ម​។​ក្តី​បារម្ភ​មួយទៀត​ការ​គំរាមកំហែង ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ​អនាគត​នៃ​ផ្ទះ​ស្នាក់​។​

លោក​Van​n​y​ ​Man​ ​ម្ចាស់ផ្ទះ​ស្នាក់​ ​Lazy​ ​Mango​ ​Home​stay​ ​ក្នុង​ខេត្ត​បាត់​ដំបង​​បាន​និយាយ​ថា​ ​បច្ចេកវិទ្យា​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ គឺជា​បញ្ហា​ប្រឈម​ធំបំផុត ​សម្រាប់​ម្ចាស់ផ្ទះ​ស្នាក់​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។​ ​ភាគច្រើន​នៃ​ម្ចាស់ផ្ទះ​ស្នាក់ ​ក្នុង​ប្រទេស​កម្ពុជា​ ​ខ្វះ​ចំណេះ​ដឹង​អំពី​មធ្យោបាយ ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អ៊ី​ន​ធឺ​ណិ​ត​សម្រាប់​ការ​កក់​។​

លោក​Van​n​y​ ​យល់ថា​ ​ផ្ទះ​ស្នាក់​ ​គឺជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​ធ្វើដំណើរ​ ​ដោយសារ​ពួកគេ​មានឱកាស​ជួប ​ជាមួយ​គ្រួសារ​អ្នកស្រុក​ ​និង​ស្វែងយល់​ពី​របៀបរស់នៅ​ផ្ទាល់​របស់​ពួកគេ​ ​ជាពិសេស​មុខម្ហូប​ក្នុងស្រុក​។​

លោកបញ្ជាក់ថា “​អ្វី​ទាំងនេះ​នឹង​មិន​អាច​មាន នៅ​ឯ​ផ្ទះសំណាក់​ ​ឬ​រមណីយដ្ឋាន​នោះ​ទេ​។​ ​អ្នក​ធ្វើដំណើរ​មិន​ត្រឹមតែ​ចំណាយ​ប្រាក់​តិច​ក្នុង​ការ​ស្នាក់​នៅផ្ទះ​ស្នាក់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​ទទួល​បានឱកាស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​និង​និយាយ​អំពី​ជីវិត​ប្រចាំថ្ងៃ​ជាមួយ​អ្នកស្រុក​ផង​ដែរ​”។​

ចំណែក​ ​T​i​m​ ​Blond​eel​ ​នាយក​ក្រុមហ៊ុន​ ​Rose​ ​Apple​ ​Villa​s ​បាន​លើកឡើង​ថា​ ​បញ្ហា​ប្រឈម​ដ៏​ធំបំផុត ​សម្រាប់​អាជីវកម្ម​របស់​គាត់​ គឺ​របៀប​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​ ​នៅ​ក្នុង​ទី​ផ្សារ​នៃ​សណ្ឋា​គារ​ ​និង​ផ្ទះសំណាក់​បែប​ប្រពៃណី​។​

លោកបន្តថា “​បញ្ហា​ប្រឈម​ចម្បង​មួយទៀត ​គឺ​ត្រូវ​រក​វិធី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ដ៏​ច្រើន ​ជាមួយនឹង​ផលិតផល​របស់​អ្នក​ ​ទន្ទឹម​នឹង​ការ​បង្កើន​ទំនុក​ចិត្ត​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍​ងាយស្រួល​ក្នុង​ការ​កក់​ទុកមុន”​។​លោកបន្តទៀតថា “​ដោយសារ​យើង​ត្រូវ​ស្នើសុំ​ការ​កក់​ប្រាក់​នៅ​ថ្ងៃ​កក់​ ​យើង​មិន​អាច​ពឹងផ្អែក​លើ​ការ​បង់​ប្រាក់ ​តាម​ប្រព័ន្ធ​នៅកន្លែង​នោះ​ទេ​” ។​

ភ្ញៀវ​ដែល​ខកខាន ​គឺ​ត្រូវ​ខាតបង់​​២​០​០​​ភាគរយ​ ​ដោយសារ​បន្ទប់​ក៏​មិន​មាន​សម្រាប់​អ្នក​ធ្វើដំណើរ ​ដែល​មាន​សក្តានុពល​ផ្សេងទៀត​ដែល​ចាប់អារម្មណ៍​។​ ​នេះ​បង្កើន​បញ្ហា​ប្រឈម​មួយទៀត ​នៃ​ការផ្ទេរ​ប្រាក់​មក​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​។​​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ផ្ទះ​ស្នាក់​ ​ឬ​វី​ឡា​ឯកជន​ ​Blond​eel​ ​បាន​អះអាង​ថា​ នឹង​ផ្តល់​នូវ​បទពិសោធន៍​ឯកជន​ភាព ​កាន់តែ​ប្រសើរ​ឡើង​។​

គាត់​បាន​និយាយ​ថា​ “​អាច​ក្រោក​ពី​គេង​ ​និង​ញ៉ាំ​អាហារ​ពេលព្រឹក​តាមពេលវេលា​សមរម្យ​របស់​អ្នក​ ​ដោយ​មិន​ខ្វល់​ពី​កូ​ដ​សំលៀកបំពាក់​ណាមួយ​ឡើយ​។​ ​អាច​ឆុងកាហ្វេ​ ​តែ​ ​ឬ​ទឹក​ផ្លែឈើ​គ្រប់ពេល​ ​ដោយ​មិន​គិតថ្លៃ​ ​ព្រោះថា​វា​ត្រូវ​បាន​រួមបញ្ចូល​ទាំងអស់​”​។​

ពីមុន​ ​គេ​បាន​បង្កើត​ឡើង ជា​ការរៀបចំ​សម្រាប់​សិស្សានុសិស្ស​ដើម្បី​រស់នៅ​ជាមួយ​គ្រួសារ​ ​ដោយ​បង់ថ្លៃ​តិចតួច​ ​ឬក៏​ដោះ​ដូរ​ដោយ​ការ​ធ្វើការងារ​ផ្ទះ​ ​ហើយ​ផ្ទះ​ស្នាក់​បាន​ក្លាយ ទៅជា​ផ្នែក​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ ​ដោយសារតែ​ជា​ជម្រើស​ដែល​មាន​តម្លៃថោក​ជាង​សណ្ឋាគារ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ផ្ទះ​ស្នាក់​ផ្តល់​ជូន​នូវ​គ្រឿងបរិក្ខារ​ប្រណិត​ៗ​ ​ដូចជា ​វី​ឡា​ដែល​មាន​អាងហែលទឹក​ឯកជន​ ​និង​មេ​ចុងភៅ​ផ្ទាល់ខ្លួន​ ដើម្បី​រៀបចំ​មុខម្ហូប​៕

ផ្ទះ ៣ ប្រភេទលក់ដាច់ជាងគេនៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន

គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលមានការចាប់អារម្មណ៍ច្រើន និងលក់ដាច់បំផុត ហើយផ្ទះច្រើនគឺសាងសង់ស្ទើរតែចប់១០០% ត្រឹមតែរយៈពេល៧ថ្ងៃ អាចរើចូលរស់នៅ ឬប្រកបអាជីកម្មបានតែម្ដង។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ  និងវីឡាកូនកាត់ LA។
ខាងក្រោមនេះជាលក្ខណៈសម្បត្តិ​របស់ផ្ទះទាំង ៣ប្រភេទនេះ៖

ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និងចំណតរថយន្ត1។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។ វីឡាភ្លោះ  មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និងចំណតរថយន្ត2។ ទីតាំងស្ថិតនៅជិតសួន កន្លែងក្មេងលេង និងមានសភាពស្ងប់ស្ងាត់ល្អ ស័ក្ដិសមសម្រាប់អ្នកដែលត្រូវការការរស់នៅលក្ខណៈគ្រួសារទាន់សម័យ។វីឡាកូនកាត់ LA មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និង ចំណតរថយន្ត1។ ទីតាំងនៃផ្ទះនេះគឺនៅក្បែរៗវីឡាភ្លោះ និងមានសួនច្បារសាធារណៈ កន្លែងក្មេងលេង ជាមួយបរិយាកាសសុខដុមរមនាទៀតផង។គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ដាយមិន គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់បុរី ប៉េង ហួត អភិវឌ្ឍលើផ្ទៃដីប្រមាណ៤០ហិកតា មានប្រភេទផ្ទះចម្រុះសម្បូរបែបទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ រីឯបរិក្ខាទាំងក្នុងនិងក្រៅគម្រោងគឺមានគ្រប់ប្រភេទ ទាំងសួនច្បារសាធារណៈ ផ្សារទំនើប ទូរ ATM ចំណែកផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។ លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789។ ទីតាំងគម្រោងនៅផ្លូវ 60 ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល 1 គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈលីងនេះ https://bit.ly/TheStarDiamondMaps ៕

វគ្គបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុលើទីផ្សារឌីជីថលនឹងរៀបចំឡើងនៅចុងខែមិថុនាខាងមុខនេះ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រុមហ៊ុនB.I.C Markets បានត្រៀមរៀបចំសិក្ខាសា​លា​ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។

សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹងវិនិយោគបែបទំនើប យុទ្ធសាស្ត្រដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូលក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់BIC Markets បានឲ្យដឹងថា អត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១

-ទទួលបាន វិញ្ញាបនបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា  ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួ​លបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ទី៥ យល់ដឹងពីព័ត៌មានសេដ្ឋកិច្ចសកល។

ទី៦ការប្រើប្រាស់ Platform ដ៏ទំនើប តាមរយៈទូរស័ព្ទដៃ ទី៧ ឱកាសបង្កើតប្រាក់ចំណេញក្នុងរយៈពេលវែង ទី៨ ទទួលបានឱកាសឈ្នះ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ និងទី៩ មានការផ្តល់ជូនអាហារសម្រន់និងភេសជ្ជៈ។

សិក្ខាសាលានេះ នឹងចាប់ផ្តើមពីម៉ោង​៧:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០ល្ងាច ដែលប្រារពពិធីនៅទីតាំង  មជ្ឈមណ្ឌលអភិ​វឌ្ឍន៍ធុរកិច្ចលើផ្លូវ OCIC ឬចុះឈ្មោះតាមរយៈលេខទូរស័ព្ទ: 023 966 669 / 081 899 555៕

ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ និងសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋជាច្រើន

        ដោយៈ ស៊ីវ ម៉េង

        ព្រះសីហនុៈ ជាខេត្តមួយកំពុងរះឡើង និងលេចធ្លោជាងគេនៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យសេដ្ឋកិច្ច ដោយ​ខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥។

អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតក្នុងជំនួបជាមួយប្រតិភូទីក្រុងនីងប៉ ប្រទេសចិន បានមានប្រសាសន៍ដោយលើកឡើងពីសកម្តានុពលខេត្តមួយនេះ។

លោកបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៥ ទី១.តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ  (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) ទី២.តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ទី៣.តំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ ទី៤.តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេន បូកគោ ទី៥.តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក ស្ទឹងហាវ ហើយអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន ចំពោះបញ្ហាទឹកស្អាត និងអគ្គិសនី ខេត្តមានគ្រប់គ្រាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកបញ្ជាក់ថា “ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់​ជាប៉ូលទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រកាសដូរដីជាមួយបុរីខេអេស រ៉េស៊ីដេន ដល់ប្រជាពលរដ្ឋនៅរាជធានី ខេត្តទាំង២៥

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ជាដំណឹងដ៏ល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅតាមទីរួមខេត្ត និងរាជធានីទាំង២៥ ដែលពួកគាត់អាចប្តូរដីជាមួយបុរីខេអេស រ៉េស៊ីដេន(KS Resident) របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាអ្នកភិវឌ្ឈន៍បុរីខាងលើនេះ។

លោកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១៧ ឧសភានេះថា លោក អ្នកមានដីនៅភ្នំពេញ តែមិនទាន់មានផ្ទះស្នាក់នៅ អាចអញ្ជើញមកដូរដី ជាមួយផ្ទះនៅក្នុងបុរី ខេអេស រ៉េស៊ីដេន បាន។  ចំណែកលោក អ្នកមានដីនៅតាមទីរួមខេត្ត ឬទីរួមស្រុក ឬទីប្រជុំជន ហើយចង់បានផ្ទះមួយ នៅជាយក្រុងភ្នំពេញ ដើម្បីអោយកូន ឬស្នាក់នៅខ្លួនឯង។

លោកឧកញ៉ាបានបន្តថា ផ្ទះនៅបុរី ខេអេស រ៉េសដេន បានសង់ចប់១០០% មានប្លង់រឹងLMAP ស្រាប់ ហើយមានប្រជាជនជាច្រើន កំពុងស្នាក់នៅស្រាប់ នៅកៀនស្វាយ ខាងកើតផ្សារច្បារអំពៅ៨គម ឬ១០គម ពីទីក្រុងកោះនរា។

លោកឧកញ៉ាបានបន្តទៀតថា ការដោះដូរនេះ នឹងធ្វើឡើងតាមរយៈការវាយតម្លៃដីធ្លីជាក់ស្តែង ធៀបជាមួយតម្លៃផ្ទះនៅបុរីខេអេស រ៉េស៊ីដេន (KS Resident) ជាមួយនឹងការចចារជាក់ស្តែង ដែលលោកនឹងសម្រួល ដល់ការដោះដូរនេះជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។

ប្រជាពលរដ្ឋចាប់អារម្មណ៍ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ069 96 2000 និង 077 96 2000
ស្ថាបនិកបុរី ខេអេស រ៉េស៊ីដេន៕

នាយករដ្ឋមន្រ្តីកូរ៉េថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ

        ដោយៈ ជេស៊ីកា

        ប្រទេសកូរ៉េៈ លោកហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជាគឺជាទិសដៅនៃការវិនិ​យោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។

លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេ​ចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើ​ងនូវកម្រិតទំនាក់ទំនងកូរ៉េ -កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ហើយទំនាក់ទំនងនេះ នឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យនានារវាងប្រទេសទាំងពីរ។

លោកក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្ត ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការ នៃការជួបពិគ្រោះយោបល់ជាទៀងទាត់ រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយ ក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA)  និងឥណទានសម្បទាន តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។

សម្តេចធិបតីបានកោតសរសើរ ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ទន្ទឹមនោះ សម្តេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការពង្រឹងតួនាទីរបស់វិស័យឯកជន នឹងធ្វើឱ្យការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត៕

ការកើនឡើងអំណាចនៃការទិញ បានធ្វើឲ្យផ្សារទំនើបធំៗចំនួន២របស់ថៃប្រកាសបើកសាខាបន្ថែមទៀតនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ផ្សារទំនើបធំៗរបស់ថៃចំនួន២ នឹងមកបើកសាខាបន្ថែ​មទៀតនៅកម្ពុជា ខណៈនៅក្នុងនោះផ្សារទំនើបMakro នឹងមកបើកសាខា៣បន្ថែមកម្ពុជា។ ចំណែកផ្សារទំនើបBig C វិញនាពេលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមសាងសង់ ទីតាំងថ្មី១កន្លែងទៀតផងដែរ។

ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺMakro បានបង្ហើបពីគោលបំណងដែលខ្លួន គ្រោងនឹងមកពង្រីក ផ្សារទំនើបចំនួន៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះ ធ្លាប់បានបើកសាខាចំនួន៣កន្លែង កន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោង​តាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀត គឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា។

ចំណែកផ្សារទំនើប Big C កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) និងក្រុមហ៊ុន BJC របស់ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការអភិវឌ្ឍន៍ផ្សារទំនើប Big C ទំហំ២.៧ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់គម្រោងផ្សារទំនើបថ្មីនេះដែរ ក្រុមហ៊ុន BJC បានដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់សរុ​បរហូតដល់៥០លានដុល្លារ។ បើតាមការគ្រោងទុកផ្សារទំនើប Big C នេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការក្នុងចន្លោះរយៈពេលពី១៨ ទៅ២៤ខែ គិតចាប់ពីពេលចាប់ផ្តើមសាងសង់។

កន្លងមកនេះ Big C បានដំណើរការផ្សារទំនើបទី១ របស់ខ្លួននៅក្រុងប៉ោយប៉ែតរួចមកហើយ។ ដោយក្នុងនោះក៏មាន Big C Mini ចំនួន២០ នៅរាជធានីភ្នំពេញ និងខេត្ដកំពត ហើយBig C ក៏គ្រោងនាំយកយីហោរបស់ខ្លួន ទៅខេត្តបាត់ដំបងផងដែរ៕​