ដោយ: គង់ លាងហួរ
តៃបុិ: នៅទីបំផុត លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ ដោយទទួលបានសំឡេងគាំទ្រជិត៥,៦លានសំឡេង ឬស្មើនឹង៤០ភាគរយនៃសំឡេងឆ្នោតបានការទាំងអស់។
គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ បានជាប់ឆ្នោតដើម្បីឡើងមកដឹកនាំរដ្ឋាភិបាល ចំនួន៣អាណត្តិជាប់ៗគ្នា គិតត្រឹមការបោះឆ្នោតលើកនេះ។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា។ទាក់ទិនទៅនឹងលទ្ធផលនៃការបោះឆ្នោតខាងលើ ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសចិន បានបង្ហាញប្រតិកម្មចំពោះការជ្រើសរើសបានប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់នាពេលនេះ ។
ជាក់ស្តែង លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានថ្លែងថា “ការបង្រួបបង្រួម ជាមួយតៃវ៉ាន់នៅតែជារឿងជៀសមិនរួច បន្ទាប់ពីលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន” ។
យោងតាមសេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Binhua បានបន្តទៀតថា “ចិនប្រឆាំង យ៉ាងដាច់ខាត ចំពោះ សកម្មភាព ចង់ប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ ព្រម ទាំង ប្រឆាំងនឹងការ ជ្រៀត ជ្រែក ពី បរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់គណបក្ស DPP ក៏ពុំអាចតំណាងឱ្យសាធារណមតិរបស់កោះមួយនេះដែរ” ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញអំពីការយល់ឃើញផងដែរ ចំពោះប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដែលមកពីបក្សកំពុងកាន់អំណាចស្រាប់ ជាពិសេសលោក Lai Ching-te គឺជាបុគ្គលដែលទីក្រុងប៉េកាំងចាត់ទុកជាមនុស្សគ្រោះថ្នាក់ និងជាជនបំផ្លាញសន្តិភាព ។
ម្យ៉ាងទៀត នៅពេលដែលសារព័ត៌មាន Reuters សាកសួរអំពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោនលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក ចូ បៃដិន បានបញ្ជាក់យ៉ាងខ្លីថា “សហរដ្ឋអាមេរិកមិនគាំទ្រចំពោះឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ”។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Lai ផងដែរ ដោយបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាចិត្ត ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គ្មានការបង្ខិតបង្ខំ និងគ្មានការដាក់សម្ពាធ”៕




លោកនាយករដ្ឋមន្ត្រីថៃ បានបន្តថាការជំរុញទីផ្សារអចលនទ្រព្យក៏នឹងមានឥទ្ធិពលច្រើនទៅលើអាជីវកម្ម ដែលពាក់ព័ន្ធ ផ្សេង ៗទៀត ផងដែរ។
សំណួរទាំង៨ចំណុចនោះ រួមមានដូចខាងក្រោម៖




ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំពីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនីមួយៗ នៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោង រួមមាន ទី១ សម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព គម្រោងឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ទី៤ ដឹកនាំត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេសជាដើម សំដៅធានាឱ្យសម្រេចបាន នូវលទ្ធផលរបស់គម្រោងទៅតាមពេលវេលាដែលបានកំណត់ និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់៕
លោក ទូច សំណាងបានបន្តថា “ការងារសាងសង់ហាក់មិនទាន់វិលមករកភាពល្អប្រសើរនោះទេ។ វិស័យនេះ ហាក់នៅមានសភាពទ្រឹងនៅឡើយ”។
តួយ៉ាងថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបន្តពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤ បន្ថែមទៀត និងការអនុគ្រោះជាច្រើនទៀត។
ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
លោកអភិបាលរងបានជម្រាបជូន គណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា “ខេត្តព្រះសីហនុ បាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើន ប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែក ទៅលើវិស័យទេសចរណ៍តែមួយមុខ”។ លោកបន្តថា “ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ”។
លោកបន្តថា “អាគារនេះ យើងមិនបោះបង់ចោលនោះទេ យើងនឹងនៅតែបន្តសាងសង់ នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង”។ ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿន ដែលជាថ្នាក់ដឹកនាំ ជាន់ខ្ពស់មួយរូបរបស់អាគារនេះ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលអាគារនេះនឹងចាប់ផ្តើមសាងសង់នោះទេ។

