US firm wins first prize for architectural design of Vietnam’s tallest building to be

The design for the 108-story Financial Tower in Hanoi's Dong Da District by American firm Skidmore, Owings & Merrill. Photo courtesy of the company

American Skidmore, Owings & Merrill has won first prize in an architectural design competition for the 108-story Financial Tower in Hanoi, as announced by the organizing committee.

According to the judges, the chosen design for the 108-story Financial Tower within the North Hanoi Smart City project merges modern and traditional architecture, highlighted by a 360-degree panoramic view of the surrounding landscape.

The building will become the tallest in Vietnam, incorporating materials and colors representing elements like water, gardens, the wind, and moon, intertwined with sky gardens within the tower, creating a vibrant living space in harmony with nature, the organizing committee design competition said Tuesday.

The design features a Lunarium in the observation lobby at the top of the building, where a sphere simulating the lunar cycle changes appearance throughout the day. This combination of water walls and reflective images from water bodies, along with the light from the moon sphere, offers a visually artistic experience.

Phan Dang Son, president of the Vietnam Association of Architects and chairman of the selection committee, said Skidmore, Owings & Merrill’s innovative and unique proposal met the vision for a modern, integrated, and intelligent urban development.
The competition started in late February. Renowned global consulting firms participated, including Gensler (U.S.), Farrells (U.K.), and Pelli Clarke & Partners (U.S.).

Upon completion, the 108-story Financial Tower is expected to be one of the tallest in Southeast Asia. The tower managed by North Hanoi Smart City Investment Development JSC, a joint venture between BRG Group (Vietnam) and Sumitomo Corporation (Japan), with a total investment of US$4.2 billion, will be a focal point of the North Hanoi Smart City project in Dong Anh District.

According to the investor, it will be implemented over nine years in five phases. The first four phases, covering approximately seven years, will involve the development of green spaces, public buildings, housing, schools, transportation, parking lots, cultural and religious sites, and individual projects. The fifth phase will include several architectural landmarks, including the Financial Tower. Source: Vnexpress

Billionaire Frank McCourt’s Project Liberty forms consortium to bid for TikTok’s US operations

Entrepreneur and former Los Angeles Dodgers owner Frank McCourt said on Wednesday his organization, Project Liberty, is forming a consortium to buy social media platform TikTok in the United States.

A law signed by President Joe Biden on April 24 gives the social media platform’s owner, ByteDance, until Jan. 19 next year to sell TikTok or face a ban.

The bill was passed by U.S. lawmakers on account of worries that China could access Americans’ data or surveil them through the app.

The White House had said it wants to see Chinese-based ownership ended on national security grounds but not a ban on TikTok.

Entrepreneur and former Los Angeles Dodgers owner Frank McCourt said on Wednesday his organization, Project Liberty, is forming a consortium to buy social media platform TikTok in the United States.

Project Liberty, working with Guggenheim Securities, law firm Kirkland & Ellis, technologies, academics and others, proposed to migrate the platform to a digital open-source protocol.
Inventor of the World Wide Web, Sir Tim Berners-Lee, and David Clark, senior research scientist at the MIT Computer Science and Artificial Intelligence Laboratory, are among the supporters of the bid, the organization said.

Project Liberty had launched the open-source Decentralized Social Networking Protocol in 2021, establishing a shared social graph that is not dependent on a specific application or a centralized platform.

The organization encompasses work of the Project Liberty Institute, with an international partner network that includes academic institutions and a for-profit arm that includes a technology team developing digital infrastructure. Source: Reuters

ក្រុមហ៊ុនអាមេរិកឈ្នះការប្រកួតរចនាអគារប្រណីតខ្ពស់ជាងគេ បំផុតនៅក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន American Skidmore, Owings & Merrill បានឈ្នះពានរង្វាន់ទីមួយ ក្នុងការប្រកួតប្រជែងការរចនាស្ថាបត្យកម្មសម្រាប់អគារ Financial Tower ដែលមានកំពស់១០៨ជាន់ នៅទីក្រុងហាណូយ។

យោងតាមគណៈកម្មការដាក់ពិន្ទុ និងកាត់សេចក្តី បានឱ្យដឹងថា ផែនការរចនាអគារខ្ពស់កប់ពពក Financial Tower នៅក្នុងគម្រោង North Hanoi Smart City បានរួមបញ្ចូលគ្នានូវស្ថាបត្យកម្មទំនើប និងប្រពៃណី ដែលរំលេចដោយទេសភាព៣៦០ដឺក្រេ នៃទេសភាពជុំវិញ។

គណៈកម្មាធិការរៀបចំ ការប្រកួតរចនាបានបញ្ជាក់ថា អគារមួយនេះ នឹងក្លាយជាអគារខ្ពស់ជាងគេ នៅក្នុងប្រទេសវៀតណាម ដោយរួមបញ្ចូលនូវសម្ភារៈ និងពណ៌តំណាងឱ្យធាតុមួយចំនួនដូចជា ទឹក សួនច្បារ ខ្យល់ និងព្រះច័ន្ទ ដើម្បីបង្កើតកន្លែងរស់នៅដ៏រស់រវើកស្របតាមធម្មជាតិ។

ការរចនានេះមានលក្ខណៈពិសេស ដូចជា ការរចនាបន្ទប់សង្កេតការណ៍នៅលើកំពូលអគារ ដែលមានបំពាក់ស៊្វែរវិលត្រាប់តាមវដ្តច័ន្ទគតិ ព្រមទាំងរួមបញ្ចូលគ្នា នូវការរចនាជញ្ជាំងទឹកហូរ និងរូបភាពចាំងឆ្លុះទៅលើផ្ទៃទឹក រួមជាមួយនឹងពន្លឺពីផ្ទៃព្រះច័ន្ទ។

លោក Phan Dang Son ប្រធានសមាគមស្ថាបត្យករវៀតណាម និងជាប្រធានគណៈកម្មាធិការជ្រើសរើសការរចនា បានមានប្រ សាសន៍ឱ្យដឹងថា សំណើប្រកបដោយភាពច្នៃប្រឌិត និងមានលក្ខណៈពិសេសរបស់ក្រុមហ៊ុន Skidmore, Owings & Merrill បានឆ្លើយតបនឹងចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងទំនើប និងឆ្លាតវៃ។

បន្ថែមពីលើនេះ ក្រុមហ៊ុន Skidmore, Owings & Merrill ក៏ជា​អ្នក​រចនា​អគារ​ខ្ពស់​ ជាងគេបំផុត​របស់​ពិភពលោក គឺ​អគារ Burj Khalifa កម្ពស់១៦៣ជាន់ នៅ​ទីក្រុងឌូបៃ ប្រទេស​អារ៉ាប់រួមផងដែរ។

នៅពេលបញ្ចប់ការសាងសង់រួចរាល់ អគារ Financial Tower កម្ពស់១០៨ជាន់នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាអគារខ្ពស់បំផុតមួយ ក្នុងចំណោមអគារខ្ពស់ៗផ្សេងទៀត នៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសារពត៌មាន Vnexpress។

អគារនេះ គ្រប់គ្រងដោយក្រុមហ៊ុន North Hanoi Smart City Investment Development JSC ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន BRG Group របស់វៀតណាម និងក្រុមហ៊ុន Sumitomo របស់ជប៉ុន ជាមួយនឹងទុនវិនិយោគសរុប ចំនួន៤,២ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpress៕

គំរោងអាគារដែលក្រុមហ៊ុនអាមេរិកឈ្នះលើការឌីសាញ

សណ្ឋាគារ និងកាស៊ីណូរបស់ជប៉ុនប្រណីតថ្មីមួយបើកដំណើរការ នៅក្រុងព្រះសីហនុ

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានអញ្ជើញសម្ពោធសណ្ឋាគារក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក កូជី យ៉ាម៉ាម៉ូតូ  (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុនGRAND LA  VOGUE HOTEL AND CASINOបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធសណ្ឋាគារ និងកាស៊ីណូខាងលើកាលពីចុងសប្តាហ៍មុ​នថា គោលគំនិតរបស់ Grand La Vogue គឺ “បដិសណ្ឋារកិច្ចបែបទំនើប និងរមណីយដ្ឋានដ៏ប្រណិត ក្នុងក្រុងព្រះសីហនុ ដែលមានការចាប់អារម្មណ៍បំផុត ចំពោះអ្នកវិនិយោគជនជាតិជប៉ុន។

លោកបញ្ជាក់ថា “បេសកកម្មរបស់យើង គឺដើម្បីបញ្ចូលគ្នានូវបដិសណ្ឋារកិច្ចបែបប្រពៃណីជប៉ុន ជាមួយនឹងរមណីយដ្ឋានទីក្រុងទំនើបផ្តល់ជូននូវបទពិសោធន៍យ៉ាងពិសេស ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់បណ្តាប្រទេស”។ លោកបន្តថា “La Vogue បានបើកតាំងពីឆ្នាំ២០១៨ និងGrand La Vogue មានទស្សនតែមួយយើងខ្ញុំជា La Vogue Group មានគោលដៅបន្តការរីកចម្រើនរួមគ្នាមិនត្រឹមតែអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលិក របស់យើង ក្រុមគ្រួសាររបស់ពួកគេ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋាន”។

ផែនការនេះធ្វើឡើង ជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមានឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់ នៃខេត្តព្រះសីហនុ ដើម្បីវិនិយោគ នៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងបេះដូងរបស់អ្នកជារៀងរហូត។

លោកសង្ឃឹមយ៉ាងមុតមាំថា អាចរីករាយជាមួយសេវា កម្មរបស់ Grand La Vogue ដែលចាប់ផ្តើមនៅទីនេះ ថ្ងៃនេះ ជាមួយអ្នកទាំងអស់គ្នា។

អភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានមានប្រសាសន៍ថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាង ច្រើនសម្រាប់ជាមូលដ្ឋានគ្រឹះ កសាងសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកអភិបាលខេត្ត បានសម្តែងការអបអរសាទរពិធីសម្ពោធសណ្ឋាគារ និងកាស៊ីណូនាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ពិធីបើកសម្ពោធសណ្ឋាគារ និងកាស៊ីណូ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេស​ចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៕

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរគ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានថ្មី

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ជាក្រុមហ៊ុនវិនិយោគអាកាយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ បានបង្ហាញពីបំណងវិនិយោគ ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋានថ្មីមួយនេះ។

ការបង្ហាញព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងពេលតំណាងរបស់ក្រុមហ៊ុនេះ អញ្ជើញមកទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលវិនិយោគ ក្នុងវិស័យមួយចំនួននៅកម្ពុជា បន្ថែមលើការវិនិយោគដែលមានស្រាប់នៅកម្ពុជា និងជួបពិភាក្សាជាមួយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជាកាលពីសប្តាហ៍មុន។

ក្នុងឱកាសនោះ លោកជា វុទ្ឋី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូក្រុមហ៊ុនYIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា និងបានជម្រាបជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធ វិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួ លវិនិយោគ និងបានធ្វើការកត់សម្គាល់ ពីកំណើនវិនិយោគចិនដោយផ្តើមចេញ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។

ជាការឆ្លើយតប លោក Lu Xiaolong បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមជួយសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាង ដល់គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីបំណង នៃការជួបពិភាក្សា គឺដើម្បីស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោត លើសកម្មភាពបថមចំនួន៣ដូចជា ទី១-ការវិនិយោគថាមពលកកើតឡើងវិញ ដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

លោកជា វុទ្ឋីបានសម្តែងនូវការគាំទ្រ ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះ នឹងជួយចូលរួមអភិ​វឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិន ជួយទាក់ទាញទេសចរ ឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនធ្វើការគិតគូរ ក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា។

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយ ដែលមានសកម្ម​ភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរផងដែរ៕

លោកជា វុទ្ឋី
លោកជា វុទ្ឋី ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនYUNAN ដែលវិនិយោគព្រលានយន្តហោះសៀមរាប អង្គរ

អ្នកទិញផ្ទះនៅប្រទេសម៉ាឡេស៊ីប្រឈមមុខនឹងបញ្ហា និងការចំណាយជាច្រើន បន្ទាប់ពីផ្លាស់ចូលរស់នៅ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្តីសុបិនរបស់ប្រជាជនម៉ាឡេស៊ីវណ្ណៈកណ្តាល ដែលប្រាថ្នាចង់ទិញផ្ទះបានក្លាយជាការពិត ប៉ុន្តែចំពោះប្រជាជនភាគច្រើនផ្សេងទៀត វាគ្រាន់តែជាក្តីសុបិន ដែលមិនអាចសម្រេចបាន ខណៈតម្លៃផ្ទះ កំពុងកើនឡើងហួសពីលទ្ធភាពរបស់ពួកគេ។

លំនៅដ្ឋានមួយចំនួនធំ ដែលបានដាក់លក់ នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាប្រភេទលំនៅដ្ឋានទទេ ដែលអ្នកទិញត្រូវតែធ្វើការជួសជុលដោយខ្លួនឯង ដូចជា ការសាងសង់ផ្ទះបាយជាដើម មុនពេលអាចចូលរស់នៅ និងហៅវាថាជា “ផ្ទះ”បាន។

តួយ៉ាង នៅតំបន់ Klang Valley  អាផាតម៉ិន មានតម្លៃអប្បបរមា៣០០.០០០រីងហ្គីត ក្នុងមួយយូនីត ខណៈពេលដែលការងារជួសជុលមូលដ្ឋាន អាចមានតម្លៃប្រហែល២០.០០០រីងហ្គីត ឬច្រើនជាងនេះ។
លើសពីនេះ អតិថិជនក៏ត្រូវចំណាយ លើអ្វីផ្សេងទៀតផងដែរ ដូចជា ប្រាក់កក់សម្រាប់ថ្លៃទឹក-ថ្លៃភ្លើង និងថ្លៃសេវា ការធានារ៉ាប់រងផ្ទះ ពន្ធលើអចលនទ្រព្យ និងថ្លៃថែទាំជាដើម។

ថ្វីបើអតិថិជនត្រូវបង់ប្រាក់អស់ច្រើន ប៉ុន្តែចុងក្រោយពួកគេភាគច្រើនបែរ ជាទទួលបានផ្ទះ ដែលមិនមានគុណភាពល្អទៅវិញ ហើយអ្នកអភិវឌ្ឍន៍ ក៏គ្មានទំនួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន។ បញ្ហាទូទៅ ដែលម្ចាស់ផ្ទះប្រឈមមុខ រួមមាន ខ្សែភ្លើងមិនមានស្តង់ដារខ្ពស់ ផ្ទះមានស្នាមប្រេះច្រើន និងការលេចជ្រាបទឹកជាដើម។

ជុំវិញបញ្ហានេះ អ្នកអភិវឌ្ឍន៍មួយចំនួនបានឆ្លើយយករួចខ្លួន ដោ​យដាក់ការស្តីបន្ទោស ទៅលើលក្ខខណ្ឌអាកាសធាតុ។ ការឆ្លើយតបបែបនេះ អាចមានប្រសិទ្ធិភាព សម្រាប់អតិថិជន ដែលបានទិញផ្ទះកាលពីប៉ុន្មានទសវត្សរ៍មុនប៉ុណ្ណោះ ប៉ុន្តែហេតុផលបែបនេះ មិនមានប្រសិទ្ធភាពចំពោះអតិថិជន ដែលបានទិញផ្ទះក្នុងរយៈពេល១០ ទៅ១៥ឆ្នាំចុងក្រោយនេះនោះទេ ដោយសារបច្ចុប្បន្ននេះ អតិថិជនមានការយល់ដឹងកាន់តែច្រើន អំពីផលប៉ះពាល់អវិជ្ជមាន នៃអាកាសធាតុ និងការកើនឡើងកំដៅផែនដី។

អតិថិជនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា“យើងបានផ្លាស់ទៅរស់នៅផ្ទះនោះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក មានស្នាមប្រេះ និងការលេចធ្លាយជាច្រើន។  យូនីតមួយចំនួន នៅក្នុងអគារអាផាតម៉ិនមានទឹកជ្រាប”។

អតិថិជន ដែលបានទិញអាផាតម៉ិន ដែលមានតម្លៃថោកនៅក្នុងតំបន់Klang Valley រូបនោះ បាន​បញ្ជាក់បន្ថែមថា​ “ខ្ញុំ​ខ្លាច​ថា​ ថ្ងៃ​ណា​មួយ​ ផ្ទះ​នោះនឹង​រលំ​ហើយ​។ ក្រៅពីបញ្ហាប្រព័ន្ធម៉ាស៊ីនត្រជាក់ ខ្សែភ្លើង និងសំណង់គ្មានគុណភាព នៅមានបញ្ហាជាច្រើន ដែលអតិថិជនកំពុងប្រឈមមុខ”។

ម្យ៉ាងទៀត រដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសក្រសួងកិច្ចការអ្នកប្រើប្រាស់ និងក្រសួងលំនៅដ្ឋាន នាយកដ្ឋានវាយតម្លៃ ក៏ដូចជាភ្នាក់​ងារពាក់ព័ន្ធក្នុងការសាងសង់ ត្រូវតែសហការជួយដល់ម្ចាស់ផ្ទះ ដែលគ្មានទីពឹងទាំងនោះ។

ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលគួរតែកែប្រែច្បាប់ ដើម្បីធានាថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ដោយមិនគិតពីរយៈពេល ដែលអចលនទ្រព្យនោះត្រូវបានទិញយូរប៉ុណ្ណាហើយនោះទេ៕ប្រភព: The Malaysian Reserve៕

តើគំរោងSTAR BAY កំពស់ជិត៦០០ម៉ែត្រនៅក្រុងព្រះសីហនុ អាចលេចចេញរូបរាងឬទេ?

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ក្រុងព្រះសីហនុកំពុងរះឡើងវិញហើយ ដោយអាគារកំពស់កប់ពពក ដែលគ្រោងបោះទុន៩០០លានដុល្លារអាចនឹងបង្ហា​ញ​វត្តមាននាពេលខាងមុខ។

យោងតាមការបង្ហោះរបស់ផេកឈ្មោះ Business Condo Cambodia កាលពីសប្តាហ៍មុនបានបង្ហាញថា អគារដែលមានឈ្មោះ​STAR Bay នឹងសាងសង់កម្ពស់៥៩៦ម៉ែត្រ ស្មើនឹង១០៦ជាន់ វិនិយោគ ក្នុងទឹកប្រាក់សាងសង់៩០០លានដុល្លា។អាគារមួយនេះផុសឡើងមកបង្អួតរាង នៅក្រុងព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកដាក់ទុនវិនិយោគ នៅក្នុងខេត្តមួយនេះកាន់តែច្រើន។

ម្ចាស់ផេកបានសរសេរបន្តថា “អគារនេះ ជាអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក្រុងព្រះសីហនុដែរមានកម្ពស់ខ្ពស់ជាងគេបំផុត នៅក្រុងព្រះសីហនុ បន្ទាប់ពីសាងសង់រួច”។

គំរោងSTAR BAY ដំណាក់កាលទី១ បានសាងសង់បញ្ចប់ហើយ ដែលគម្រោងនេះវិនិយោគដោយក្រុមហ៊ុន ស៊ីងហួយគ្រុប។ ក្រុមហ៊ុននេះ បានអភិវឌ្ឍន៍យ៉ាងជោគជ័យ នៅគម្រោងអចលនទ្រព្យជាច្រើន នៅទីក្រុងប៉េកាំង សៀងហៃ និងហៃណានជាដើម។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសហការ ជាមួយក្រុមហ៊ុនក្នុងស្រុកដ៏ធំគឺ ថៃ ប៉ុនរ៉ុងគ្រុប ក្នុងការសាងសង់លំនៅដ្ឋាន លើផ្ទៃដីទំហំ៨០ហិចតា ដែលមានទីតាំងផ្លូវ២ធ្នូ ក្បែរឆ្នេរសុខា។

គំរោងSTAR BAY ដែលគ្រោងសាងសង់នាពេលខាងមុខ

ក្នុងណាក់កាលទី១ លើផ្ទៃដីចំនួន៨ហិចតា ស្មើនឹង១០% នៃផ្ទៃដីទាំងមូល ត្រូវបានអភិវឌ្ឍន៍ជាអគារខុនដូ ដ៏ស្រស់ស្អាតប្រណិតៗ ទំនើប ស៊ីវីល័យ និងលេចធ្លោក្នុងក្រុងព្រះសីហនុ។គម្រោងអគារខុនដូប្រណិត ស្ដាបេអគារកម្ពស់៣៣ជាន់វិនិយោ​គក្នុងដំណាក់កាលទី១ លើផ្ទៃក្រឡាសំណង់សរុបជាង៣០៩,៦២៤ ម៉ែត្រការ៉េ ដែរបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណណ២០២លានដុល្លារអាមេរិក។

លោកសៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុនKW Cambodia ប្រចាំខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា លោកមិនទាន់អាចបញ្ជាក់ពីភាពជាក់លាក់របស់គំរោងនេះនោះទេ ប៉ុន្តែកន្លងមកមានអាគារឈ្មោះSTAR BAY មួយគំរោងបានសាងសង់បញ្ចប់ហើយ។ ហេតុនេះ គំរោងនេះអាចជាគំរោងថ្មីរបស់ក្រុមហ៊ុនខាងលើ។

ម្ចាស់ផេកbusiness Condo Cambodia លោកឡុង រតនា ភ្នាក់ងារទិញ លក់ ជួលអចលនទ្រព្យប្រចាំក្រុមហ៊ុនERA Cambodia​បានមានប្រសាសន៍ឲ្យដឹងថា គំរោងអាគារSTAR BAYកំពស់ជិត៦០០ម៉ែត្រនេះ បានសុំច្បាប់ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាំងពីឆ្នាំ២០១៩។

លោកបន្តថា “គំរោងនេះ មិនទាន់បានចាប់ផ្តើសាងសង់នៅឡើយទេ ប៉ុន្តែតាមព័ត៌មានគំរោងនេះ អាចចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ”៕

ឆ្នេរចំនួន២ និងព្រែកកម្សាន្ត១ នៅខេត្តកោះកុងត្រូវបានត្រួតពិនិត្យនិងវាយតម្លៃ សម្រាប់ចូលរួមប្រលងប្រណាំងថ្នាក់ជាតិ

        ដោយៈ គង់ សូរិយា

        កោះកុងៈ គណប្រតិភូក្រសួងទេសចរណ៍ និងមន្រ្តីខេត្តកោះកុង បានចុះវាយតម្លៃ និងត្រួតពិនិត្យឆ្នេរចំនួន២ និងព្រែកកម្សាន្តចំនួន១ សម្រាប់ដាក់ជាបេក្ខភាព ក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៥ និងព្រែកកម្សាន្តលើកទី២ ឆ្នាំ២០២៤។ចលនាប្រលងប្រណាំងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍។

គណៈប្រតិភូថ្នាក់ក្រសួងទេសចរណ៍ និងថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរ និងព្រែកកម្សាន្ត នៅក្នុងស្រុកមណ្ឌលសីមាកាលពីសប្តាហ៍មុន។

ឆ្នេរចាំយាម
ព្រែកកោះប៉ោ
ឆ្នេរកោះយ៉

ឆ្នេរចំនួនពីរ និងព្រែកកម្សាន្ត ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃនោះរួមមាន១.ឆ្នេរចាំយាម ២.ឆ្នេរកោះយ៉ និង៣.ព្រែកកោះប៉ោ។លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមាបានចូលរួមអមដំណើរប្រតិភូថ្នាក់ជាតិ ដើម្បីវាយតម្លៃលើមូលដ្ឋានខាងលើនេះ៕

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជាចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណបING CITY

ដោយៈ សហសេវិក

ភ្នំពេញៈ ក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings) និងក្រុមហ៊ុនកូជីម៉ា  ហូលឌីង(KOJIMA Holdings) និងក្រុមហ៊ុន យូ អ លីងខេក (UR Linkage) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការអភិវឌ្ឍ គម្រោងលំនៅដ្ឋានទំនើបបែបជប៉ុន​​ដំបូងគេនៅរាជធានីភ្នំពេញ។

គំរោងអភិវឌ្ឍន៍បុរីនេះ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបING CITY ដោយមានការចូលរួមពីលោក អុឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង, លោក KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយកក្រុមហ៊ុន កូជីម៉ា ហូលឌីង, លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន យូ អ លីងខេក និងគណៈគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង លោកអភិបាលរង នៃរដ្ឋបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា និងមន្រ្តីសាលាខណ្ឌមានជ័យ និងបណ្ដាក្រុមហ៊ុនជាដៃគូអាជីវកម្មជាច្រើនទៀត នៅសណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ។

តាមផែនការគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានទំនើបបែបជប៉ុនលើកទី១នៅកម្ពុជានេះ​ នឹងត្រូវធ្វើការសិក្សាប្លង់រចនាលម្អិត និងកិច្ចការពាក់ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ក្រុមហ៊ុនទាំងបី​​ ពិចារណានិងធ្វើការសម្រេចចិត្តលើការអភិវឌ្ឍ​ ប្រតិបត្តិការ​ និងដំណើរការលក់ជូនអតិថិជន ដោយគ្រោងនឹងបញ្ចប់ការសិក្សា នៅដំណាច់ឆ្នាំ២០២៤នេះ​ និងឈានទៅដំណាក់កាលសាងសង់ និងលក់​ នៅដើមឆ្នាំ២០២៥ខាងមុខ។​

គម្រោងនេះ នឹងក្លាយជាគម្រោងធំទី២ ​របស់ជប៉ុននៅក្នុងទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប​ អុឹង​ ស៊ីធី   (ING City) បន្ទាប់ពី ផ្សារទំនើប អ៊ីអន មានជ័យម៉ល​ (AEON3)។

លោកមាន ចាន់យ៉ាដាដែលអញ្ជើញជាអធិបតីក្នុងពិធី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនវិនិយោគជប៉ុនទាំង២ ដែលបានសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង លើការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត ក្នុងភូមិសាស្ត្រទីក្រុងរណបបឹងទំពុន និងជើងឯក ដែលជាទីក្រុងរណបថ្មី (អុឹង​ ស៊ីធី ) ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលបានផ្តួចផ្តើម ឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ដែលកាលពីមុនជាតំបន់វាលទំនាប និងលិចទឹកនារដូវវស្សា ហើយក្រុមហ៊ុនក៏បានសិក្សា ប្លង់មេ (Master Plan) នៃគម្រោង ដែលជាត្រីវិស័យបម្រើឱ្យ ការរៀបចំនគរូបនីយកម្មក្នុងតំបន់ សំដៅប្រែក្លាយជាទីក្រុងរណបដ៏ប្រណីតពណ៌បៃតង។

លើសពីនេះ ក្រុមហ៊ុនបានចំណាយថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ និងផ្ទៃដីកម្មសិទ្ធិមួយចំនួន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារ ណៈ រួមមាន មហាវិថីចំនួន៣ ខ្សែ  (មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាវិថីឈុន គង់ ព្រមទាំងផ្លូវមេ-ផ្លូវរណបនានា និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត ហើយក្រុមហ៊ុនក៏បានបោះទុនវិនិយោគ ដោយសហការជាមួយក្រុមហ៊ុន វិស័យឯកជនទាំងក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍ វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងតំបន់ផងដែរ។

លោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នា លើកដំបូងរវាងក្រុមហ៊ុនជប៉ុនជាមួយក្រុមហ៊ុនក្រុមហ៊ុន អាយអិនជី ហូលឌីង ដោយបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

លោកបន្តថា តាមរយៈគម្រោងនេះ នឹងនាំមនូវបទពិសោធន៍នៃការរស់នៅ និងបច្ចេកវិទ្យារបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុន នឹងចាត់ចែងទាំងការរចនា ការសាងសង់ និងការគ្រប់គ្រងគម្រោង​អភិ​វឌ្ឍន៍ផ្ទះបែបជប៉ុន សុទ្ធសាធដំបូងគេនៅកម្ពុជា។

យោងតាមប្រសាសន៍ លោកអុឹង ស៊ីវខូវ  អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុនពិតជារីករាយ ចំពោះវឌ្ឍនភាពនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងបី ជាការឆ្លុះបញ្ចាំងនូវការបោះជំហានមួយថ្មីបន្ថែមទៀត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ដ៏មានសក្តានុពលនេះ ដែលនឹងកាន់តែជួយបង្កើន លើកមុខមាត់ទីក្រុងរណបអុឹង​ ស៊ីធី  ក៏ដូចជា ជម្រុញការចាប់អារម្មណ៍ ពីបណ្តាវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនថែមទៀត ចូលមកកាន់ទីក្រុងរណប អុឹង​ ស៊ីធី ដើម្បីប្រែក្លាយជាទីក្រុងរណបបៃតងប្រណិត និងវៃឆ្លាតធំដំបូងទី១ ពោរពេញដោយភាពទំនើបស៊ីវិល័យ ដូចទីក្រុងធំៗនៅបណ្តាប្រទេសជឿនលឿនផងដែរ។

ចំណែកលោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន UR Linkage បានបង្ហាញអំពីគោលបំណងឆ្ពោះទៅមុខបន្តក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ដើម្បីគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា។

លោកបន្តថា “ពេលនេះក្រុមហ៊ុន កំពុងបោះជំហានឆ្ពោះទៅរក លទ្ធភាពថ្មី រួមជាមួយក្រុមហ៊ុន ING Holdings និងក្រុមហ៊ុន Kojima Holdings”។ លោកបន្ថែមថា “ក្រុមហ៊ុន UR Linkage មានជំនឿចិត្តថាភាពជាដៃគូថ្មីនេះ នឹងក្លាយជាផ្លូវឆ្ពោះទៅរកភាព ជោគជ័យសម្រា​ប់ទាំងអស់គ្នា”។

លោក​ KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយក ក្រុមហ៊ុន កូជីម៉ា ហូលឌីង​​បានឲ្យដឹងថា  ក្រុមហ៊ុន កូជីម៉ា ហូលឌីង គឺជាក្រុមហ៊ុនធំមួយ មានប្រវត្តិអាជីវកម្មប្រមាណ១៣០ឆ្នាំ មានស្នាដៃជាច្រើនលើវិស័យអចលនទ្រព្យ សំណង់ទូទៅ ការគ្រប់គ្រងសណ្ឋាគារ​ អគារស្នាក់នៅរួម​ និងមណ្ឌលថែទាំមនុស្សចាស់ជាដើម ទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស៕

IMFបានផ្តល់អនុសាសន៍ឲ្យបែងចែងរាជធានីភ្នំពេញជាបីតំបន់

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF) បានផ្តល់អ​នុសា​សន៍ឲ្យបែងចែករាជធានីភ្នំពេញ ជាបីតំបន់ខុសៗគ្នា។

មន្រ្តីIMFបានជួបជាមួយមន្រ្តីធនាគារជាតិនៃកម្ពុជា កាលពីខែមេសា ដោយបានលើកឡើងថា ជាមួយនឹង “ការសង្កេតឱ្យបានគ្រប់គ្រាន់ ក្នុងរាជធានីភ្នំពេញ” រាជធានីភ្នំពេញគួរបែងចែកជាបីតំបន់ខុស​ៗគ្នា គឺរាជធានីភ្នំពេញកណ្តាល រាជធានីភ្នំពេញប៉ែកខាងកើត ដែលគ្របដណ្តប់ចំនួន៨ខណ្ឌ តំបន់ជាយក្រុងផ្នែកខាងត្បូង គ្របដណ្តប់ចំនួន៤ខណ្ឌ និងជាយក្រុងគ្របដណ្តប់ចំនួន៤ខណ្ឌ។

របាយការណ៍របស់IMF បានផ្តល់អនុសាសន៍ឱ្យគេហទំព័ររប​ស់​NBC ផ្សព្វផ្សាយព័ត៌មានលម្អិត នៃវិធីសាស្ត្រថ្មីសម្រាប់ការគណនាសន្ទស្សន៍។

ក្រុម IMF បាន​រក​ឃើញ​ថា “សន្ទស្សន៍តម្លៃអចលនទ្រព្យដែលអាចទុកចិត្តបាន និងសូចនាករផ្សេងទៀត នៃទីផ្សារអចលនទ្រព្យមានសារៈសំខាន់ សម្រាប់ការវាយតម្លៃការអភិវឌ្ឍន៍ និងហានិភ័យនៅក្នុងទីផ្សារអចលនទ្រព្យ និងការយល់ដឹងពីទំនាក់ទំនងរវាងទីផ្សារអចលនទ្រព្យ និងគុណភាពហិរញ្ញវត្ថុ”។

របាយការណ៍ និងអនុសាសន៍នេះ ត្រូវបានផ្តល់ឲ្យដោយលោក Barra Casey សេដ្ឋវិទូជាន់ខ្ពស់នៅ IMF នៅទីក្រុង Washington ដែលមានជំនាញខាងស្ថិតិអចលនទ្រព្យបានដឹកនាំក្រុមនេះ។

ក្នុងដំណើរបេសកកម្មមកកាន់រាជធានីភ្នំពេញ ក្រុមការងាររបស់លោកBaara Casey បានជួបជាមួយមន្ត្រីធនាគារជាតិនៃកម្ពុជា ចំនួន៩រូបរួមទាំងលោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករងទទួលបន្ទុកគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុប្រធានរបស់គាត់ គឺលោក អ៊ិត ហេរ៉ូ ដែលជាប្រធាននាយកដ្ឋានស្ថិតិរបស់ធនាគារកណ្តាលផងដែរ៕