How the US is trying to ensure stability in the Indo Pacific

WASHINGTON/CALIFORNIA: The Indo Pacific is home to more than half of the world’s population and 60 per cent of the global economy, spanning the US Pacific Coast and the Indian Ocean – including much of Asia.

It is this region that United States officials describe as one of the most important, with US President Joe Biden recently signing funding into law to support it.

The Biden administration released its Indo-Pacific Strategy two years ago, calling on the US to “firmly anchor itself in the region” and to work together with partners to ensure a connected, prosperous, secure, and resilient Indo Pacific.

The US State Department touts US$2 billion in two-way trade as a sign of the strategy’s success.

“The United States has shifted from being primarily an aid provider to an investment partner,” Ms Camille Dawson, deputy assistant secretary of the State Department’s Bureau of East Asian and Pacific Affairs, told CNA.

“That, I think, is critically important, and that reflects the growing economic strength of the region and also reflects, again, the fact that the economy of the Indo-Pacific region is critically important to prosperity for Americans living in the United States.”

Despite divisions on a host of issues, there is an understanding on Capitol Hill that the US’ interests lie in staying the course in the Indo Pacific.

“One of the things that I regularly hear from colleagues across the bipartisan spread of US Congress as well as across the entire whole of government in the United States, is a deep recognition of and support of the need for the United States to remain fully engaged in the Indo-Pacific region,” said Ms Lawson.

About US$3.3 billion has been allocated to developing submarine infrastructure, with an additional US$2 billion in foreign military financing for Taiwan and other allies in the region to support them “confronting Chinese aggression”.

The US’ security concerns in the region include North Korea and its support of Russia, as well as China’s intentions – particularly over the self-ruled island of Taiwan which Beijing considers as its own.

That has also led to security partnerships like AUKUS, which stands for Australia, the United Kingdom and the US. Formed by the three countries in 2021, it is part of efforts to push back against China’s growing power in the Indo-Pacific region.

Washington is further investing in cyber, AI and undersea defence with AUKUS allies, including nuclear-powered submarines. It has also entered an alliance of democracies with shared economic and security goals through the Quad grouping with Australia, India and Japan. Source: CNA

មន្ត្រីជាន់ខ្ពស់: គម្រោងព្រែកជីកហ្វូណន-តេជោ នឹងផ្តល់ផលចំណេញដល់សេដ្ឋកិច្ចកម្ពុជាដល់៣០ភាគរយ

ដោយ: គង់ លាងហួរ
ភ្នំពេញ: គម្រោងព្រែកជីកហ្វូណន-តេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីសំណាក់ក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ ចំនួន៤២រូប ដោយប្រើប្រាស់បច្ចេកទេសដែលទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ។

ជាលទ្ធផល ការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១៧០០លានដុល្លារអាមេរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានអាមេរិក CNBC លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ព្រែកជីកនេះនឹងអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរណ៍បាន ដែលនឹងផ្តល់ផលចំណេញសេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា គម្រោងព្រែកជីក ដែលមានប្រវែង១៨០គីឡូម៉ែត្រនេះ ពុំមែនមានន័យថា កម្ពុជានឹងជីកព្រែកថ្មីទាំងស្រុងប្រវែង១៨០គីឡូម៉ែត្រឡើយ ដោយហេតុថា ព្រែកជីកនេះគឺជាព្រែកជីកដែលមានស្រាប់ ហើយត្រូវបានប្រើប្រាស់ប្រមាណ២០០០ឆ្នាំកន្លងទៅហើយ”។

លោកបន្តថា អ្វីដែលកម្ពុជាអនុវត្តន៍នៅក្នុងគម្រោងនេះគឺ ពង្រីកទំហំទទឹង និងធ្វើឱ្យកាន់តែជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យនាវាធំៗចំណុះ៣.០០០តោនអាចធ្វើចរាចរណ៍ដោយត្រង់ពីរាជធានីភ្នំពេញទៅកាន់សមុទ្រខេត្តកែប។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងផងដែរថា ការអភិវឌ្ឍ ន៍គម្រោងនេះមិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ព្រោះថា ការសាងសង់ព្រែកជីកនេះ កម្ពុជានឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ។

បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល បានច្រានចោលចំពោះការចោទប្រកាន់មួយចំនួនដែលថា គម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់លំហូរទឹកពីទន្លេមេគង្គទៅសមុទ្រ និងថា គម្រោងនេះអភិវឌ្ឍន៍ឡើងដើម្បីបម្រើឱ្យនាវារបស់យោធាចិនជាដើម។ ត្រង់ចំណុចនេះ លោកបានបកស្រាយថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា នោះឡើយ។

មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា ព្រែកជីកនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ច ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕ប្រភព: CNBC៕

Indonesia Plans to Offer Dual Citizenship to Halt Brain Drain

Indonesia is planning to offer dual citizenship to its skilled diaspora as part of efforts to stem a brain drain of local talent.

Coordinating Minister of Maritime Affairs and Investment Luhut Panjaitan made the announcement on Tuesday without giving further details. The country seeks to have nearly 3,000 youths ready to work as developers by 2029 and an artificial intelligence center in Bali, he said at the briefing attended by Microsoft’s chief executive officer Satya Nadella.Brain drain: Indonesia mulls dual citizenship to entice talents to returnIndonesia’s law currently prohibits dual citizenship, even as it grapples with an outflow of talent seeking better employment prospects abroad. As many as 1,000 Indonesian students aged between 25 and 35 have decided to become Singaporean citizens each year, said the country’s director of immigration.

Meanwhile, the local unemployment rate stood at 5.3%, with the rate for those aged 15 to 24 hovering at 19.4%, according to the statistics agency. Source: Bloomberg

សហរដ្ឋអាមេរិកប្រែក្លាយជាដៃគូវិនិយោគនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ដើម្បីប្រជែងឥទ្ធិពលចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់ ដែលមានប្រជាជនរស់នៅជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុបរបស់ពិភពលោក និងគ្របដណ្តប់ចំណែក៦០ភាគរយ នៃសេដ្ឋកិច្ចសកល ដែលលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ចេញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន កាលពី២ឆ្នាំមុន ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងតំបន់នេះ ដើម្បីធានាឱ្យមានការតភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់។ យុទ្ធសាស្ត្រនេះ ក៏មានគោលដៅប្រជែងឥទ្ធិពលរបស់មហាយក្សចិន នៅក្នុងតំបន់ផងដែរ។

លោកស្រី Camille Dawson ឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានថ្លែងថា សហរដ្ឋអាមេរិក បានប្រែក្លាយខ្លួនពីអ្នកផ្តល់ជំនួយ ទៅជាដៃគូវិនិយោគនៅក្នុងតំបន់។លោកស្រីបន្តថា “ទុនវិនិយោគប្រហែល៣,៣ពាន់លានដុល្លារអាមេរិក ត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹក ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន យោធាបរទេសចំនួន២ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ ដើម្បីគាំទ្រពួកគេប្រឈមមុខនឹងការឈ្លានពានរបស់ចិន”។

កង្វល់ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ រួមមាន កូរ៉េខាងជើង និងការគាំទ្ររបស់កូរ៉េខាងជើង ចំពោះប្រទេសរុស្ស៊ី ក៏ដូចជា មហិច្ឆិតារបស់ប្រទេសចិនលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកត្រឹមតែជាខេត្តមួយរបស់ខ្លួន។

កង្វល់ទាំងនោះ ក៏បាននាំឱ្យមានការបង្កើតនូវភាពជាដៃគូសន្តិសុខ ដូចជា សម្ព័ន្ធភាព AUKUS ដែលតំណាងឱ្យប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពនេះ ត្រូវបានបង្កើតឡើង ដោយប្រទេសទាំង៣ក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់ឥទ្ធិពល និងដែនអំណាចរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន កំពុងបោះទុនវិនិយោគបន្ថែមលើប្រព័ន្ធអ៊ីនធឺណេត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងការការពារក្រោមសមុទ្រជាមួយសម្ព័ន្ធមិត្ត AUKUS រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានបង្កើតសម្ព័ន្ធភាព នៃលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងគោលដៅសេដ្ឋកិច្ច និងសន្តិសុខរួមគ្នា តាមរយៈការបង្កើតក្រុម Quad ជាមួយអូស្ត្រាលី ឥណ្ឌា និងជប៉ុន៕ប្រភព: CNA៕

Property investment race heats up

KUALA LUMPUR: The race to attract foreign investment in Malaysian property has intensified following Thailand’s recent policy adjustments.

Sr. Samuel Tan, executive director at KGV International Property Consultants, said it is crucial for the Malaysian government to revive the local economy and entice foreign investors, especially with challenging times ahead.

Thailand’s government has introduced various measures, including reductions in property registration and transfer fees, to stimulate its residential real estate market.

Tan highlighted the significance of these measures, aimed at bolstering Thailand’s economy, the second-largest in Southeast Asia.

He noted significant changes, such as lowering transaction fees and tax deductions for home construction, along with revised rules on foreign ownership and lease extensions.

“This shows the gravity of the matter. The Malaysian government should adopt a proactive approach, and review the less favourable policies to encourage foreign property ownership. One of the most glaring is the 4.0 per cent stamp duty levied on foreigners who buy Malaysian properties. This may deter investment,” he told NST Property.

He also questioned the necessity of recent policies, such as the prohibition on Malaysia My Second Home (MM2H) residents selling their homes for 10 years, arguing that such transactions could contribute to tax revenue.

“Many foreigners sell their property because they are upgrading or leaving. Any such transactions will bring tax revenues to the coffer,” he added. Source: NST Online

សម្តេចធិបតី ចាត់ទុកការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា ជាមោទនភាពសម្រាប់ជាតិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅកម្ពុជា គឺនឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋកម្ពុជា ហើយនឹងជួយលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ដូចជាផ្ដល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា ការបើករោងចក្រផលិតនៅក្នុងប្រទេស មិនចំណាយថ្លៃពន្ធនាំចូល នោះនឹងធ្វើឱ្យប្រជាជនអាចទិញប្រើប្រាស់ក្នុងតម្លៃសមរម្យ។ ទោះបីមិនបង់ពន្ធនាំចូល តែក្រុមហ៊ុនក៏ត្រូវបង់ពន្ធក្នុងស្រុកដែរ ព្រោះនៅពេលប្រជាជនទិញប្រើប្រាស់ច្រើន នឹងមានការបង់ពន្ធផ្សេងៗទៀត។

សម្ដេចបានបន្តថា បច្ចុប្បន្ននៅកម្ពុជាមិនត្រឹមតែមានក្រុមហ៊ុនផលិតប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនផលិតទំនិញ ផលិតផលនាំចេញក្រៅស្រុកទៀតដែរ។ នេះហើយជាមហិច្ឆតារបស់កម្ពុជា ដែលពីមុនធ្លាប់តែជាប្រទេសនាំចូលគ្រប់មុខ តែឥឡូវនេះមានសមត្ថភាពអាចផលិតខ្លួនឯង ពង្រីកការផ្គត់ផ្គង់ ពង្រីកមុខទំនិញកាន់តែច្រើនជាងមុខ។

ការបង្កើនជីវភាពរស់នៅរបស់ប្រជាជន មិនមែនត្រឹមតែបង្កើនតែប្រាក់បៀវត្សរ៍របស់ពួកគាត់នោះទេ តែក៏ត្រូវរក្សានូវថ្លៃទំនិញ ដើម្បីធ្វើឱ្យចំណាយរបស់ពួកគាត់នៅតិច មានលទ្ធភាពទិញបានច្រើន ហើយសល់ប្រាក់ច្រើនសម្រាប់ប្រើប្រាស់លើផ្នែកផ្សេងៗ។ ដូច្នេះការរក្សាអតិផរណារបស់កម្ពុជា គឺជាការសំខាន់ៗ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានាពេលនេះ គឺនាំផលប្រយោជន៍ជាច្រើនជូនទៅដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋកម្ពុជា ហើយសំខាន់គឺលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ជាមោទនភាពរបស់ជាតិយើងផង របស់ប្រជាជនខ្មែរយើងផង»។

សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញផលិតផលជាច្រើន បញ្ជាក់ថា ផលិតនៅកម្ពុជា ព្រោះនេះបង្ហាញថាកម្ពុជាកាន់តែពង្រីកសមត្ថភាពដកដង្ហើមខ្លួនឯង ម្ចាស់ការខ្លួនឯងកាន់តែទូលំទូលាយ៕

ឥណ្ឌូនេស៊ីគ្រោងអនុញ្ញាតឱ្យប្រជាជនអាចមានសញ្ជាតិពីរ ដើម្បីទប់ស្កាត់លំហូរចេញនៃអ្នកមានទេពកោសល្យ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់សញ្ជាតិទីពីរដល់បុគ្គល ដែលមានជំនាញខ្ពស់ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការហូរចេញនៃក្រុមមនុស្ស ដែលមានទេពកោសល្យនៅក្នុងស្រុក។

លោក Luhut Panjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី បានធ្វើសេចក្តីប្រកាសបែបនេះកាលពីថ្ងៃអង្គារទី៣០ ខែមេសាកន្លងទៅ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។

លោកបានថ្លែងនៅក្នុងសន្និសីទមួយ ដែលចូលរួមដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft គឺលោក Satya Nadella យ៉ាងដូច្នេះថា “ឥណ្ឌូនេស៊ីព្យាយាមខិតខំ ត្រៀមយុវជនជិត៣.០០០នាក់ឱ្យរួចជាស្រេច ដើម្បីធ្វើការជាអ្នកអភិវឌ្ឍន៍នៅឆ្នាំ២០២៩ និងបង្កើតមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតនៅកោះបាលី”។

បច្ចុប្បន្ននេះ ច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី បានហាមប្រាមមិនឱ្យប្រជាជនមានសញ្ជាតិពីរ។ តួយ៉ាង កុមារដែលមានលិខិ​តឆ្លងដែនចំនួន២ត្រូវជ្រើសរើសយកមួយ ហើយបោះបង់ចោលលិខិតឆ្ល​ងដែនមួយទៀត នៅពេលពួកគេឈានដល់អាយុ១៨ឆ្នាំ។

ប៉ុន្តែយ៉ាងណាមិញ ច្បាប់នេះបានបង្ខំឱ្យមនុស្ស ដែលមានទេពកោសល្យ និងមានជំនាញខ្ពស់ សម្រុកចាកចេញពីប្រទេសណ្ឌូនេស៊ី ឆ្ពោះទៅកាន់បណ្តាប្រទេសផ្សេងទៀត ដែលអនុញ្ញាតឱ្យប្រជាជនអាចមានសញ្ជាតិទីពីរ។

យោងតាមនាយកដ្ឋានផ្នែកអន្តោរប្រវេសន៍ របស់ប្រទេសនេះបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ និស្សិតឥណ្ឌូនេស៊ីប្រមាណ១.០០០នាក់ ដែលមានអាយុចន្លោះពី២៥ទៅ៣៥ឆ្នាំ បានសម្រេចចិត្តដាក់ពាក្យស្នើសុំសញ្ជាតិជាពលរដ្ឋសិង្ហបុរី។

ទន្ទឹមនឹងនេះដែរ អត្រាអ្នកគ្មានការងារធ្វើក្នុងស្រុក នៅឥណ្ឌូនេស៊ី ស្ថិតក្នុងកម្រិត៥,៣ភាគរយ ដោយក្នុងនោះ អត្រាអ្នកគ្មានការងារធ្វើសម្រាប់មនុស្ស ដែលមានអាយុពី១៥ ទៅដល់២៤ឆ្នាំ មានកម្រិត១៩,៤ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ី។ប្រភព: BNN Bloomberg៕

សម្តេចធិបតី៖ ការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ពលរដ្ឋ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា ធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខតែបច្ចុប្បន្នកម្ពុជា អាចផលិតផលដោយខ្លួនឯងនូវសម្ភារៈ និងផលិតផលនានា ជាក់ស្តែងកម្ពុជាអាចផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារ បើទោះបីមិនមែនជាក្រុមហ៊ុនរបស់កូនខ្មែរ ក៏ដោយ ប៉ុន្តែ ជាក្រុមហ៊ុនបរទេសដែលផលិតផលក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ ចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះបង្កើនជីវភាពរស់នៅរបស់ប្រជាជនមិនមែនបង្កើនតែប្រាក់បៀវត្សរ៍គាត់ទេ តែត្រូវរក្សានូវថ្លៃ ដើម្បីចំណាយរបស់គាត់នេះតិច គាត់មានលទ្ធភាពទិញបានច្រើន ហើយសល់លុយច្រើនសម្រាប់ធ្វើអីផ្សេង អ៊ឹចឹងការរក្សាអតិផរណាទីផ្សារក្នុង១ឆ្នាំ ប៉ុន្មានភាគរយ គឺសំខាន់ខ្លាំងណាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនបើក្នុង ១ឆ្នាំតម្លៃទំនិញឡើង៣០ ឬ៤០ភាគរយនោះ គឺលំបាកណាស់ ដូច្នេះ សម្រាប់ប្រាក់បៀវត្សរ៍ គឺរាជរដ្ឋាភិបាល តែងតែគិតគូរនៅក្នុងការដំឡើងទៅតាមលទ្ធភាព និងខិតខំផលិតផលនានាជូនដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើនិយាយពីការអភិវឌ្ឍ គឺមិនមែននិយាយតែមួយជ្រុងនោះទេ ដើម្បីផ្គុំគ្នាចេញជាលទ្ធផលជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបានផលជាច្រើនជូនដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋខ្មែរ សំខាន់លើកម្ពស់នូវផលិតភាព លើកកម្ពស់កិត្យានុភាព និងផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា នឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់ទៀត៕

តើគោលនយោបាយអចលនទ្រព្យរបស់ប្រទេសថៃ អាចជះផលប៉ះពាល់ទៅលើទីផ្សារម៉ាឡេស៊ីដែរឬទេ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការប្រណាំងប្រជែង ដើម្បីទាក់ទាញការវិនិយោគពីបរទេស ចូលទៅក្នុងទីផ្សារអចលនទ្រព្យម៉ាឡេស៊ី បានពុះកញ្ជ្រោលកាន់តែខ្លាំងឡើង បន្ទាប់ពីប្រទេសថៃកែសម្រួល គោលនយោបាយរបស់ខ្លួននាពេលថ្មីៗនេះ។

លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុន KGV International Property Consultants បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការស្តារសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញវិនិយោគិនបរទេស ជាពិសេសស្របពេលដែលមានពេលវេលាដ៏លំបាកនាពេលខាងមុខ”។

ថ្មីៗនេះ រដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការផ្សេងៗ រួមទាំងការកាត់បន្ថយថ្លៃចុះបញ្ជី និងថ្លៃផ្ទេរអចលនទ្រព្យ ដើម្បីជំរុញទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ខ្លួន។

លោក Tan បានលើកឡើងអំពីសារៈសំខាន់ នៃវិធានការទាំងនេះ ដែលមានបំណងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេ​សមានសេដ្ឋកិច្ចធំជាងគេទីពីរនៅតំបន់អាស៊ាន។

ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញ ពីការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងគោលនយោបាយរបស់ប្រទេសថៃ ដូចជាការបញ្ចុះថ្លៃប្រតិបត្តិការ និងការកាត់បន្ថយពន្ធសម្រាប់ការសាងសង់ផ្ទះ រួមជាមួ​យនឹងការកែប្រែច្បាប់លើកម្មសិទ្ធិបរទេស និងការពង្រីករយៈពេលនៃការជួល។

លោក Samuel Tan អះអាងថា “នេះបង្ហាញពីសារៈសំខាន់នៃបញ្ហាគួរឱ្យព្រួយបារម្ភ។ រដ្ឋាភិបាលម៉ាឡេស៊ី គួរតែប្រកាន់យកនូវវិធីសាស្រ្តសកម្ម ហើយពិនិត្យមើលឡើងវិញ នូវគោលនយោបាយដែលមិនសូវអំណោយផល ដើម្បីលើកទឹកចិត្តដល់កម្មសិទ្ធិបរទេស”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ចំណុចមួយដែលគួរឱ្យចាប់អារម្ម​ណ៍បំផុតនោះគឺនៅត្រង់ថា ម៉ាឡេស៊ីបានកំណត់ពន្ធប្រថាប់ត្រា៤ភាគរយ លើជនបរទេសដែលទិញអចលនទ្រព្យ នៅក្នុងប្រទេសរបស់ខ្លួន ហើយការណ៍នេះអាចរារាំងដល់ការវិនិយោគ។

បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសថៃយ៉ាងណាក្តី ក៏ប៉ុន្តែ លោក Tan ជឿជាក់ថា ម៉ាឡេស៊ីនៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដោយសារតែក្របខ័ណ្ឌច្បាប់ មានលក្ខណៈអំណោយផល គួបផ្សំនឹងបរិយាកាសស្វាគមន៍កក់ក្តៅ សន្តិសុខ និងអាហារ។

លោក Tan Ka Leong នាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Malaysia ជឿជាក់​ថា​ វិធានការ​អចលនទ្រព្យ​ថ្មី​របស់​ប្រទេស​ថៃ ​នឹង​មិន​ជះផលប៉ះពាល់​ខ្លាំង ​ដល់​ទីផ្សារ​របស់​ម៉ាឡេស៊ី​ទេដោយសារ​គុណសម្បត្តិ​ និង​ភាព​ទាក់ទាញ​ខុសៗ​គ្នា៕ប្រភព: NST Online៕

លោកស្រីតាំង ហួរបង្ហើបពីក្រុមអ្នកវិនិយោគដែលកំពុងស្ថិត ក្នុងទីផ្សារដីធ្លី

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceលោកស្រីតាំង ហួរបានបង្ហើបពីក្រុមអ្នកវិនិយោគ ដែលនៅបន្តទិញដីធ្លី ស្របពេលទីផ្សារស្ថិតក្នុងសភាពមិនច្បាស់លាស់។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១ ឧសភាថា សកម្មភាពទិញ លក់អចលនទ្រព្យនៅតែមានសម្រាប់ដី ដែលមានតម្លៃក្រោមទីផ្សារ ពិសេសអ្នកវិនិយោគ ដែលមានគោលបំណងច្បាស់លាស់ ពួកគេនៅតែបន្តទិញសម្រាប់សាងសង់អ្វីមួយ។លោកស្រីបន្តថា “អ្នកទិញដីរកផលចំណេញនៅតែមាន ប៉ុន្តែពួកគេស្វែងរកទិញដីតម្លៃក្រោមទីផ្សារ ហើយជ្រើសរើសរកតាំងល្អៗសម្រាប់ឱកាសចំណេញនាពេលអនាគត”។ លោកស្រីបន្តថា “សកម្ម​ភាពទិញ លក់ អចលនទ្រព្យនៅត្រីមាសទី២នេះ មិនទាន់មានសភាពគួរឲ្យកត់សំគាល់នៅឡើយទេ ប៉ុន្តែសម្រាប់ដីមានតម្លៃក្រោមទីផ្សារ ដែលម្ចាស់ដីលក់ប្រញាប់ នៅតែមានឱកាសលក់ និងមានអ្នកទិញ”។ការព្យាករណ៍របស់រដ្ឋាភិបាល បានបង្ហាញថា ទីផ្សារអចលនទ្រព្យ នឹងបន្តងើបឡើងវិញយឺតនៅឆ្នាំ២០២៤នេះ។លោកស្រីតាំង ហួរបានបន្តថា ការរីកចម្រើនរបស់ទីផ្សារនេះ ត្រូវការពេលវេលាបន្ថែម ដែលអ្នកវិនិយោគគួរតែបន្តវិនិយោគ ដើម្បីជម្រុញទីផ្សារនេះឲ្យរីកចម្រើន និងកុំអស់សង្ឃឹម អ្វីៗនឹងប្រសើរឡើង ព្រោះប្រមុខរដ្ឋាភិបាលលោកបាននិងកំពុងខិតខំណាស់ ដើម្បីទាក់ទាញការវិនិយោគពីបរទេស៕