កម្ពុជាវ៉ាដាច់ហ្វីលីពីន ដោយទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៦ ក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ
ប៉េកាំង: បន្ទាប់ពីប្រទេសចិនបានបើកព្រំដែនឡើងវិញកាលពីខែដើមឆ្នាំ២០២៣ ប្រជាជនចិនជាច្រើនបាននាំគ្នាធ្វើដំណើរកំសាន្តទៅក្រៅប្រទេស ក្រោយខកខានអស់ជាច្រើនឆ្នាំដោយសារវិបត្តិកូវីដ និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន។

ក្នុងរយៈពេល១១ដំបូង ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា ភ្ញៀវទេសចរចិនមួយចំនួនធំ បានសម្រុកមកធ្វើដំណើរកំសាន្តឡើងវិញនៅក្នុងតំបន់អាស៊ាន។ ចុះតើប្រទេសណា ដែលទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ?ខាងក្រោមនេះគឺបណ្តាប្រទេសចំនួន៧ នៅក្នុងតំបន់អាស៊ាន ដែលភ្ញៀវទេសចរចិនបានចូលមកកំសាន្តច្រើនជាងគេក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០២៣នេះ ៖

ទី១: ប្រទេសថៃ ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី១ ចំនួនជាង៣,១លាននាក់។
ទី២: ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី២ ចំនួន១,៥លាននាក់។
ទី៣: ប្រទេសម៉ាឡេសុី ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៣ ចំនួន១,៤លាននាក់។
ទី៤: ប្រទេសសិង្ហបរុី ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៤ ចំនួន១,២៣លាននាក់។
ទី៥: ប្រទេសឥណ្ឌូនេសុី ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៥ ចំនួន៦៣៧.០០០នាក់ គិតត្រឹមខែតុលា។
ទី៦: ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៦ ចំនួន៤៩៨.២៥០នាក់។
ទី៧: ប្រទេសហ្វីលីពីន ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៧ ចំនួន២៤០.០០០នាក់៕

តម្លៃទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងឌូបៃរំពឹងសម្រេចបានកំណើនខ្ពស់ខ្លាំងនៅឆ្នាំ២០២៤ខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank ឱ្យដឹងថា តម្រូវការពីអ្នកទិញជាជនជាតិចិនបានឆក់យកទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃក្នុងប្រទេសអារ៉ាប់រួម ដែលជាគោលដៅដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើបានអះអាងថា ក្នុងរយៈពេលវែងទៅមុខ និន្នាការនេះនឹងធ្វើឱ្យទីក្រុងឌូបៃឈរក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលៗនៅលើពិភពលោកដូចជា ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ និងទីក្រុងសិង្ហបុរី។

លោក Faisal Durrani ដៃគូ និងជាប្រធានផ្នែកស្រាវជ្រាវសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅក្រុមហ៊ុន Knight Frank លើកឡើងថា តម្លៃការិយាល័យ និងអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងឌូបៃត្រូវបានគេរំពឹងថា នឹងតម្លៃកើនឡើងនៅឆ្នាំក្រោយ ដោយសារតែតម្រូវការខ្ពស់ និងកង្វះការផ្គត់ផ្គង់។

លោក Faisal Durrani បន្តថា “ទីក្រុងឌូបៃបានឈានដល់ចំណុចរបត់មួយ ហើយទីក្រុងនេះនឹងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលនានា ដែលបានបង្កើតឡើងជាយូរមកហើយ ក្នុងនាមជាមេដែកស្រូបទាញអ្នកមាននៅលើពិភពលោក”។

តម្លៃលំនៅដ្ឋានប្រណីតនៅក្នុង តំបន់ដែលគ្របដណ្តប់សង្កាត់ Palm Jumeirah សង្កាត់ Emirates Hills និងសង្កាត់ Jumeirah Bay ក្នុងទីក្រុងឌូបៃ ត្រូវបានគេរំពឹងថា នឹងកើនឡើង៥ភាគរយនៅឆ្នាំក្រោយ។

ចំណែក តម្លៃនៅលើទីផ្សារលំនៅដ្ឋានប្រណីតនៅក្នុងតំបន់ផ្សេងៗទៀតក្នុងទីក្រុងឌូបៃ នឹងកើនឡើង៣,៥ភាគរយនោឆ្នាំក្រោយដូចគ្នា។

យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ ជនជាតិចិនគឺជាក្រុមជនបរទេស ដែលទិញផ្ទះច្រើនជាងគេទី២នៅក្នុងទីក្រុងឌូបៃ ដែលមានចំណែក១៤ភាគរយ បន្ទាប់ពីជនជាតិអង់គ្លេសដែលមានចំណែក១៦ភាគរយ។ ប៉ុន្តែ កាលពីឆ្នាំមុន ជនជាតិចិនគឺជាអតិថិជនកំពូលទី១ ដែលមានចំំណែក២៣%នៃការទិញផ្ទះសរុបដោយជនបរទេសនៅទីក្រុងឌូបៃ៕South China Morning Post៕

Vietnam, Cambodia vow to facilitate cross-border trade

Vietnamese Ambassador to Cambodia Nguyen Huy Tang paid a courtesy call to Cambodian Deputy Prime Minister and Minister of Interior Sar Sokha in Phnom Penh on December 26, during which they stressed to work together to maintain order along the border to create favourable conditions for cross-border trade activities.

Tang congratulated Cambodia on successfully assuming its role as the rotating ASEAN Chair in 2022, holding the fifth-term commune and ward council elections, and the seventh-term National Assembly elections. He praised Cambodia for hosting two regional sports events, namely the 32nd Southeast Asian Games (SEA Games) and the 12th ASEAN Para Games, which contributed to enhancing Cambodia’s standing in the region and the world.

He also congratulated Sar Sokha on being appointed as Deputy Prime Minister and Minister of Interior of Cambodia by the seventh legislature, and wished that the two countries’ governments, ministries and agencies, especially the Cambodian Ministry of Interior and the Vietnamese Ministry of Public Security, would work closely together to further deepen bilateral relationship, bringing about effective outcomes.

Sar Sokha, for his part, expressed his delight at the positive developments of bilateral economic, trade and investment ties over the past years.

He wished that both sides would expand collaboration between ministries, agencies and localities, especially those sharing a common border; realise agreements in economy, trade and investment while increasing coordination in national defence-security to maintain security, stability, order, and societal safety in each country, contributing to consolidating and improving the efficiency of practical cooperation between the two sides.

They agreed to maintain the exchange of delegations at all levels, increase meetings via various channels to share information and experience; continue upholding existing cooperation mechanisms while exploring new, effective opportunities and mechanisms for collaboration across various sectors.

Host and guest underlined the importance of ensuring peace, security and stability for both sides. They underscored the mutual commitment to maintaining order along the border to create favourable conditions for cross-border trade activities and socio-economic development. Source: Vietnam News Agency

សម្តេចធិបតីលើកឡើងពីសក្តានុពលនិងការរីកចច្រើននៅទិស ខាងត្បូងរាជធានីភ្នំពេញ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើកឡើងពីសក្តានុពល និងការរីកចម្រើននាភាគខាងត្បូងរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឲ្យដំនើរ​ការអាងប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក ស្ថិតក្នុងខ័ណ្ឌដង្ករាជធានីភ្នំពេ​ញនាព្រឹកថ្ងៃទី២៧ ធ្នូនេះថា តំបន់ភាគខាងត្បូង ផ្លូវ៦០ម៉ែត្រពីមុនជាបឹង ប៉ុន្តែដោយសារការរីកចម្រើនសេដ្ឋកិច្ច និងកំនើនប្រជាពលរដ្ឋកើនឡើងជិត៣លាននាក់ តំបន់ភាគខាងត្បូងកំពុងមានការរីកចម្រើន។សម្តេចបន្តថា “តំបន់នេះពីមុនជាបឹង ផ្លូវជាតិលេខ២ជាផ្លូវតូចមួយ ប៉ុន្តែបច្ចុប្បន្នមើលមិនស្គាល់ទេ សម្រាប់អ្នកមិនបានមកកាន់ក្រុងភ្នំពេញរយៈពេល៣០ឆ្នាំចុងក្រោយនេះ”។ សម្តេចបន្តថា “រាជធានីភ្នំពេញបានរីកធំ ហើយនឹងរីកកាន់តែធំបន្ថែមទៀតនាពេលខាងមុខ”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានរំលឹកដល់មន្រ្តីជប៉ុន ដែលបានចូលរួមក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នមន្រ្តីរូបនោះ មានអាយុជាង៩០ឆ្នាំ និងធ្លាប់បានជួយកសាងផ្លូវនៅកម្ពុជាថា មន្រ្តីជាន់ខ្ពស់កងទ័ពជប៉ុនរូបនោះបានបង្ហាញពីរូបថត ដែលលោកបានមកបំពេញការងារនៅកម្ពុជា និងកសាងស្ពានមួយដោយគ្រាន់តែ ដាក់ដើមឈើ២ដើមប៉ុណ្ណោះ សម្រាប់យានយន្តបរឆ្លងកាត់ ប៉ុន្តែបច្ចុប្បន្នផ្លូវនេះធំ តំបន់វាលស្រែក្លាយជាតំបន់លំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម។សម្តេចបន្តថា “សូម្បីតែផ្សារទំនើបAEON MALL3 ក៏បានផ្តល់ការងាររាប់ពាន់នាក់ដល់ប្រជាពលរដ្ឋ ហើយមនុស្សរាប់ម៉ឺននាក់បានរស់នៅតំបន់នេះ”។ សម្តេចបន្តថា “នាពេលអនាគត មនុស្សរាប់លាននាក់នឹងមករស់នៅតំបន់នេះ”។

តំបន់ភាគចខាងត្បូងរាជធានីភ្នំពេញ ពិតជាកំពុងមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដូចជាផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣ ការពង្រីកនិងលើកកំពស់ផ្លូវជាតិលេខ២ ពិសេសការសាងសង់ព្រលានយន្តហោះ អន្តរជាតិតេជោក្រុងតាខ្មៅ ដែលបច្ចុប្បន្នសម្រេចបាន ប្រមាណ៦០ភាគរយរួចហើយ។តម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសលើផ្លូវ៦០ម៉ែត្រ មានតម្លៃចន្លោះ៩០០ ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នាពេលបច្ចុប្បន្ននេះ៕

ក្រុមហ៊ុនវេរប្រាក់ធំមួយរបស់ចិនបានឈានជើងចូលទីផ្សារ ខេត្តព្រះសីហនុ

ដោយៈ គង់ ម៉ាលីនណា

 ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកដំណើរការ DV PAY សាខាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកគួច ចំរើន បានមានប្រសាសន៍បើកឱ្យដំណើការ DV PAY សាខាខេត្តព្រះសីហនុ ជាផ្លូវការនាពេលនេះ ស្របពេលដែលអ្នកវិនិយោគទុន មានជំនឿជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋា​គារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកា​សយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណី​យដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត សប្បា​យយ៉ាងច្រើនកុះករ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណក្រុមហ៊ុន DV PAY បានពង្រីកខ្លួនលើផ្នែកសេវាកម្មជាបន្តបន្ទាប់ និងជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសំខាន់សម្រាប់អតិថិជន ព្រមទាំងបានកោតសរសើ និងលើកទឹកចិត្ត និងស្មារតីដែលក្រុមហ៊ុន DV PAY កំពុងបានអនុវត្ត ស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភីបាលអាណត្តិទី៧ ដែលបានដាក់ចេញនូវបច្ចេកវិទ្យាឌីជីថល តាមរយៈការចាយលុយ និងការរក្សាសុវត្ថិភាពលុយ សេវាកម្មទូទាត់សាច់ប្រាក់ មានការកើនឡើង ដើម្បីពង្រឹងគុណភាព សមត្ថភាពដល់អតិថិជនជាអ្នកប្រើប្រាស់ និងបានចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារជូនប្រជាពលរដ្ឋ រួមចំណែកផ្តល់ភាពងាយស្រួលលឿន ឆាប់ និងសុវត្ថិភាពសាច់ប្រាក់បានថែមទៀត និងសូមឱ្យក្រុមហ៊ុនDV PAY សាខាខេត្តព្រះសីហនុ ទទួលបានជោគជ័យ ក្នុងប្រតិបត្តិការរបស់ខ្លួន និងមានការគាំទ្រយ៉ាងច្រើនឡើងពីអតិថិជននាពេលខាងមុខ៕

 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ធ្វើឱ្យកម្ពុជាអាចទាក់ទាញសម្រាប់ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឆ្នាំនេះ​គឺជា​ខួប​មួយ​ឆ្នាំ ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​ដោយ​កិច្ចព្រមព្រៀង​នេះ ​បាន​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​​១​,​០​៥​ ​ពាន់​លាន​ដុល្លារ​។​

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ ​បាន​លើកឡើង​ពី​តួនាទី​របស់​កិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី​រួម​ជាមួយនឹង​ច្បាប់​វិនិយោ​គ​ថ្មី​ឆ្នាំ​២​០​២​១ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ​របស់​សាធារណរដ្ឋ​កូរ៉េ​មកកាន់កម្ពុជា។​កម្ពុជា​កំពុង​ផ្លាស់ប្តូរ ​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថល​ទំនើប​ ​ដោយ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​មកពី​សាធារណរដ្ឋ​កូរ៉េ​។​

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ ​ឈាន​ចូល​ដល់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ពី​បាន​ចូលជាធរមាន​ក្នុង​ខែ​នេះ​។​ កិច្ចព្រមព្រៀង​នេះ ​បាន​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី ​រវាងប្រទេស​ទាំង​ពី​​​រ​កើន​ឡើង​ដល់​១​,​០​៥​ពាន់​លាន​ដុល្លារ​។ ​នេះ​បើ​យោង​តាម​លោកស្រី​ ​ជ្រឹង​ បុទុ​ម​រង្សី​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។​លោកស្រី​បាន​លើកឡើង​ក្នុង​សុន្ទរកថា ​បើក​វេទិកា​ធុរកិច្ច​ ​និង​វិនិយោគ​កម្ពុជា​-​កូរ៉េ​លើក​ទី​២​ ​នៅ​ទីក្រុង​សេអ៊ូល​ ​នា​ពេលថ្មីៗនេះ​ថា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រួម​ជាមួយនឹង​កា​រដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី​នៅ​ឆ្នាំ​២​០​២​១​ ​បាន​បង្កើត​បរិយាកាស​អំណោយផល​បន្ថែ​ម​ទៀត ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ​ក្លាយ​ជាគោល​ដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​។​

លោកស្រី​បាន​បន្ថែម​ថា​ ​កន្លងមក​ ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ជា​ចម្បង​លើ​វិ​ស័​យ​កសិកម្ម​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​ ​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ទំនើប​ ​ជាមួយនឹង​ការ​កើន​ឡើង​នៃ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ ​រួម​ជាមួយនឹង​ការ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

ប្រទេស​ទាំងពីរ​មាន​យន្ត​ការ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​រួម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​កិច្ចព្រមព្រៀង​ស្តីពី​ ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា ​និង​កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ​។​ ​លើស​ពី​នេះ​ ​ប្រទេស​ទាំង​ពី​​​រក៏​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-​កូរ៉េ​ [​A​K​F​T​A​] ​ដែល​ជា​យន្ត​ការសំខាន់ ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​។​

លោកស្រី​បាន​បន្ត​ថា​ “​យើង​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ស្វាគ​មន៍​វិនិ​យោគិន​ ​ហើយ​យើង​លើកទឹកចិត្ត​អ្នក​វិនិយោគ​កូរ៉េ ​ឱ្យ​មើលឃើញ​ពី​សក្តានុពល​ដោយ​ផ្ទាល់​របស់​ប្រទេស​យើង​”​៕

Cambodia receives nearly half million Chinese tourists in 11 months, up 449 pct

Cambodia attracted 498,250 Chinese visitors during the first 11 months of 2023, up 449 percent from only 90,648 in the same period last year, said a Ministry of Tourism’s report released on Monday.

The number accounted for 10.1 percent of a total of 4.91 million international tourist arrivals to the Southeast Asian country during the January-November period
this year, the report said.

China was the third biggest source of foreign tourists to the kingdom after Thailand and Vietnam, the report said, adding that some 1.65 million Thais and 920,093 Vietnamese traveled to Cambodia during the above-mentioned period, up 130 percent and 129 percent, respectively.Ministry of Tourism’s Secretary of State and Spokesperson Top Sopheak said Cambodia is keen to see more Chinese holidaymakers, assuring that the kingdom is a safe tourist destination.

“We want more Chinese tourists as they have importantly contributed to our economic and tourism development as well as poverty reduction,” he told Xinhua. Source: Xinhua

CGCCចេញលិខិតបញ្ជាក់ឥណទានជិត២០០០គណនី ដល់វិស័យSME

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ភីអិលស៊ី (CGCC) បានចេញ​លិខិតបញ្ជាក់​ការធានា​ឥណទាន(LG) ចំនួន១៨៨០គណ​​នី ​ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​ប្រមាណ១៥៩,៦៩ លាន​ដុល្លារ​គិត​ត្រឹម​ដំណា​ច់ខែ​វិច្ឆិកា។

ការចេញលិខិតនេះ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) ដែល​រង​ផលប៉ះពាល់​ ដោយ​ការរីក​រាល​​ដាល​ជំងឺ​រា​ត​កូ​វីដ​​១៩ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

យោងតាម​តួលេខ​ចុងក្រោយ​បំផុត គិត​ត្រឹម​ថ្ងៃទី​ ២២ ខែធ្នូ គិត​ត្រឹម​ចុងខែ​វិច្ឆិកា ទំហំ​ប្រាក់កម្ចី​ដែលមាន​ការធានា ​មាន​ចំនួន ១១៣,៩៦លាន​ដុល្លារ ហើយ​ចំនួន​ទឹកប្រាក់​ធានា​មាន​ចំនួន ៨២,១២លាន​ដុល្លារ ខណៈដែល​អនុ​បាត​ប្រាក់កម្ចី​មិន​ដំណើរការ នៃ​ចំនួន​ទឹកប្រាក់​ធានា​មាន​ចំនួន៥,៤១ភាគរយ និង​ប្រាក់​ទូទាត់​សំណ​ង​មាន​ចំនួន១២៣,៣៣៦ដុល្លារ​។ ក្នុង​ទឹកប្រាក់​ដែល​បានផ្តល់​នោះ​មាន១៧៣១ ជាMSME និង១៤៩ជា​ក្រុមហ៊ុន​ធំៗ​។​

លោក ម៉ី វ៉ាន់​រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​កាលពី​ខែ​ថ្មីៗ​នេះ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម របស់​កម្ពុជា​តាមរយៈ​ការរួមចំណែក ​កាត់បន្ថយ​ភាពក្រីក្រ​ចំនួន៥០,២​ ភាគរយ​កាលពី​ឆ្នាំ​២០០៣ មក​ត្រឹមតែ១៧,៨ ​ភាគរយ​កាលពី​ឆ្នាំ​២០២០ តាមរយៈ​ការបង្កើន​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​។​

លោក​បានឱ្យដឹងថា ការបង្កើត​សាជី វ​កម្ម​ធានា​ឥណទាន​កម្ពុជា​ភីអិលស៊ី (CGCC) គឺ​ដើម្បី​ចែករំលែក ហានិភ័យ ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ ក្នុង​គោលបំណង​បង្កើន​លទ្ធ​​ភាព​ទទួ លបាន​ប្រាក់កម្ចី​ដល់​អាជីវកម្ម ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។​

លោក​ថ្លែងថា​ “​រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា ការប្រើប្រាស់​ថវិ​ការដ្ឋ​ក្នុងការ​​ទ្រទ្រង់​ហិរញ្ញប្បទាន តាមរយៈ​យន្តការ​ធានា​ឥណទាន​មាន​អត្ថប្រយោជន៍​ចម្បង​ទី​១ គឺ “ប្រសិទ្ធភាព​ការប្រើប្រាស់​” ដោយ ប្រើប្រាស់​ដើមទុន​ របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​ក្នុង​ការធានា​កម្ចី​បង្វិល ព្រោះ​ដើមទុន​នេះ ប្រើប្រាស់​តែ នៅ ពេលដែល​ប្រាក់កម្ចី​ធានា​ត្រូវបាន​បាត់បង់​។

ដូច្នេះ​ថវិការដ្ឋ​ចំនួន២០០ លាន​ដុល្លារ ដែល​ផ្តល់​ដល់​សាជីវកម្ម ធានា​ឥណទាន​កម្ពុជា ធ្វើជា​ដើមទុន វា​នឹង​អាច​ទ្រទ្រង់​ការចេញ​ប្រាក់កម្ចី​ថ្មី ដែលមាន​ការធានា​ជាង២០០​លាន​ដុល្លារ​។ ទី​២ ​ឧបករណ៍​ទប់ទល់​វិបត្តិ​” តាមរយៈ​ការរក្សា​ទំនុកចិត្ត​ទីផ្សារ ជា​​ពិសេស​ក្នុងអំឡុងពេល​មាន​វិបត្តិ ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​សកម្មភាព​សេដ្ឋកិច្ច​។​

ជាមួយគ្នានេះ លោក តូច ចៅ​ចេក នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ភីអិលស៊ី (CPBank) ដែលជា ដៃគូ​របស់ CGCC បាន​គូសបញ្ជាក់ថា សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ស្វែងរក​ប្រាក់កម្ចី ដោយមាន​ជំនួយ​ពី​សាជីវកម្ម​ធានា​ឥណទាន​រដ្ឋ​កម្ពុជា ភីអិលស៊ី ជា​សហគ្រាស​រដ្ឋ មាន​ហានិភ័យ​តិចជាង​ដៃគូ​របស់​ពួកគេ​ ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​។​

កាលពីដើម​ខែមករា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​បន្ត​ដាក់ឱ្យ​ដំណើរការ ​នូវ​គម្រោង​ធានា​ឥណទាន ​ដើម្បី​ស្តារ​អាជីវកម្ម (BRGS)  ​របស់CGCC ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម ទាំង​មីក្រូសហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) និង​សហគ្រាស​ធំៗ ក្នុងការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញ​ប្ប​ទាន ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម  (PFIs) សម្រាប់​ជា​ទុន​បង្វិល ការ​វិនិយោគ និង​ការពង្រីក​អាជីវកម្ម​៕

តើប្រទេសវៀតណាមផ្តល់សិទ្ធិដល់ជនបរទេសឱ្យទិញអចលនទ្រព្យបែបរមណីយដ្ឋានបានដែរឬទេ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកអភិវឌ្ឍន៍ស្នើដល់រដ្ឋាភិបាលថា ជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យ ទិញអចលនទ្រព្យរមណីយដ្ឋាន នៅក្នុងប្រទេសវៀតណាម មិនមែនត្រឹមតែលំនៅដ្ឋានប៉ុណ្ណោះទេ ដើម្បីស្រូបទាញរូបិយប័ណ្ណបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។

លោកស្រី Nguyen Thai Hoai Anh អគ្គនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន និងសួនកម្សាន្ត Sun Group បានថ្លែង ក្នុងសន្និសីទទេសចរណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ជនបរទេសជាច្រើន ចង់កាន់កាប់អចលនទ្រព្យរមណីយដ្ឋាន នៅប្រទេសវៀតណាម ហើយពួកគេកំពុងកាន់កាប់អចលនទ្រព្យ រមណីយដ្ឋានរួចទៅហើ​យនៅប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ”។លោកស្រី​បានបន្ត​ថា “ការ​អនុញ្ញាត​ឱ្យ​ជនបរទេស ​ធ្វើ​ជា​ម្ចាស់​អចលនទ្រព្យ​រមណីយដ្ឋាន​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​កាន់ប្រទេសវៀតណាម”។

យោងតាមលោកស្រី Anh បានឱ្យដឹងទៀតថា ជនបរទេសដែលទិញអចលនទ្រព្យរមណីយដ្ឋានទំនងជា នឹងស្នាក់នៅក្នុងប្រទេសវៀតណាមរយៈពេលវែង និងចាក់បញ្ចូលទឹកប្រាក់ចូលសេដ្ឋកិច្ច ក្នុងស្រុកច្រើនជាងភ្ញៀវទេសចរ ដែលស្នាក់នៅរយៈពេលខ្លី។ បច្ចុប្បន្ននេះ ច្បាប់​របស់ប្រទេសវៀតណាម ​បានអនុញ្ញាត​ឱ្យ​ជនបរទេស​អាចទិញ​លំនៅដ្ឋានបាន ប៉ុន្តែ​ពួកគេមិនមានសិទ្ធិទិញអចល​នទ្រព្យ​រមណីយដ្ឋាន​នោះទេ​។

ច្បាប់​របស់ប្រទេសវៀតណាម​បានអនុញ្ញាតឱ្យ ជនបរទេសអាចទិញផ្ទះ ឬអាផាតម៉ិន នៅក្នុងគម្រោងបែបពាណិជ្ជកម្ម ប៉ុន្តែពួកគេមិនអាចកាន់កាប់លើសពី១០% នៃចំនួនផ្ទះសរុបឬលើសពី៣០% នៃចំនួនអាផាតម៉ិនសរុប នៅក្នុងគម្រោងនោះទេ។ ជនបរទេសក៏មិនអាចទិញអចលនទ្រព្យ នៅក្នុងតំបន់សន្តិសុខជាតិផងដែរ៕VNExpress៕

កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនកំពុងបង្កើនជើងហោះហើរមកកកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: របាយការណ៍របស់ក្រសួងទេសចរណ៍ បានចេញផ្សាយឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជាបានទាក់ទាញ ភ្ញៀវទេសចរចិនចំនួនជិតកន្លះលាននាក់ ក្នុងអំឡុងពេល១១ខែដំបូង នៃឆ្នាំនេះ កើនឡើង៤៤៩ភាគរយ បើធៀបត្រឹមតែ៩០.៦៤៨នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍ដដែល​បាន​បន្ត​ថា ចំនួន​ខាងលើនេះ​គ្របដណ្តប់១០,១ភាគរយ ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ សរុប៤,៩១លាន​នាក់​ ដែលបានចូលមក​កាន់​ប្រទេស​កម្ពុជា  ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ២០២៣នេះ។

របាយការណ៍នេះបានឱ្យដឹងទៀតថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេទី៣ មកកាន់កម្ពុជា បន្ទាប់ពីប្រទេសថៃ និងវៀតណាម ដោយបានបន្ថែមថា ជនជាតិថៃប្រមាណ១,៦៥លាននាក់ និងជនជាតិវៀតណាម ចំនួន៩២០.០៩៣នាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំនេះ ដោយកើនឡើង១៣០ភាគរយ និង១២៩ភាគរយរៀងៗគ្នា។លោកតុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេស​​ចរណ៍  បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាចង់ឃើញភ្ញៀវទេស​ចរចិនមកកម្សាន្តកាន់តែច្រើន ដោយធានាថាប្រទេសនេះ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។

លោកបានប្រាប់សារពត៌មាន Xinhua ថា “យើងចង់បានភ្ញៀវទេសចរចិនកាន់តែច្រើន ដោយសារពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍របស់យើង ក៏ដូចជាការកាត់បន្ថយភាពក្រីក្រផងដែរ”។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនមា​នក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីៗ បានហោះហើរមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិននានា ដែលបានភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បានបង្កើនចំនួនជើងហោះហើរមកកាន់ប្រទេសរបស់យើង។

លោកបន្តថា “នេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យអាកាសចរណ៍ ក៏ដូចជាសម្រាប់វិស័យទេសចរណ៍ និងការធ្វើធុរកិច្ចរវាងចិន និងកម្ពុជា”៕