រាជធានីភ្នំពេញទទួលបានគម្រោងថ្មីចំនួនជាង៥០០គម្រោងក្នុងវិស័យសំណង់ ក្នុងទុនវិនិយោគសរុបប្រមាណជាង១០០លានដុល្លារ នៅឆ្នាំ២០២៣នេះ

ភ្នំពេញ៖ បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាន និងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦គម្រោង លើផ្ទៃក្រឡាសំ ណង់សរុប ២៦៩.១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិកបន្ថែមទៀត។ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធី “បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះលោកអភិបាលបានបញ្ជាក់ថា ចំពោះរោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញ មានចំនួន ៧៦៣រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១រោងចក្រ កើនឡើង ១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦៥៩៣លានដុល្លាអាមេរិក កើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុប ក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល ២ឆ្នាំចុងក្រោយនេះ៕

តើទស្សនវិស័យលើទីផ្សារអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ មានសញ្ញាបែបណាសម្រាប់ឆ្នាំ២០២៤?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលការភ័យខ្លាច អំពីវិបត្តិជំងឺកូវីដ-១៩ ស្ទើរតែរលាយបាត់ទាំងស្រុង ពីអារម្មណ៍របស់មហាជន គេសង្កេតឃើញថា ទីផ្សារអចលនទ្រព្យនៅប្រទេសនានា កំពុងកម្រើកឡើងវិញ ប៉ុន្តែទីផ្សារអចលនទ្រព្យនៅប្រទេសខ្លះទៀតស្ថិតនៅទ្រឹង។

ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួន នៃទីផ្សារអចលនទ្រព្យនៅប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៤៖

ទី១: ប្រទេសថៃ
សារពត៌មាន Bangkok Post បានចុះផ្សាយថា ខុនដូដែលមានតម្លៃទាបនៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានតម្រូវការខ្ពស់នៅឆ្នាំក្រោយ ដោយផ្អែកលើតម្លៃសមរម្យ ការពង្រីកបណ្តាញដឹកជញ្ជូនថ្មីធំៗ និងតម្លៃដីកើនឡើង។

លោកស្រី Sumitra Wongpakdee នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Terra Media and Consulting បាននិយាយថា ខុនដូ ដែលមានតម្លៃទាបជាង៨០.០០០បាត ក្នុងមួយម៉ែត្រការ៉េមានការលក់ដាច់បំផុតក្នុងឆ្នាំ២០២៣នេះ។

ទី២: ប្រទេសម៉ាឡេស៊ី
លោក Tan Ka Leong នាយកគ្រប់គ្រងសេវាកម្មអចលនទ្រព្យនៅក្រុមហ៊ុន CBRE Malaysia បានលើកឡើងអំពីកាតាលីករមួយចំនួន ដែលនឹងជួយជំរុញគាំទ្រ ដល់កំណើនវិស័យលំនៅដ្ឋានក្នុងប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៤ខាងមុខ។

កតាលីកររួមមាន ការបន្ធូរបន្ថយតម្រូវការកម្មវិធី“ប្រទេសម៉ាឡេស៊ី ផ្ទះទីពីររបស់ខ្ញុំ”ការបែងចែកថវិកាពី៥ពាន់លានរីងហ្គីត ទៅ១០ពាន់លានរីងហ្គីត សម្រាប់គំនិតផ្តួចផ្តើមមួយ ដែលនឹងផ្តល់អត្ថប្រ​យោ​​ជន៍ដល់អ្នកខ្ចីប្រាក់ ប្រហែល៤០.០០០នាក់ និងការបន្តកើនឡើងនៃតម្រូវការ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Far Capital លោក Faizul Ridzuan បានលើកឡើងថា គម្រោងលំនៅដ្ឋានដែលលើកកម្ពស់របៀបរស់នៅល្អ មានយូនីតតូចៗ និងមានចំណុចលក់ពិសេស នឹងមានតម្រូវការនៅឆ្នាំក្រោយ។

ទី៣: ប្រទេសឥណ្ឌូនេស៊ី
ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងត្រៀមសម្រេចបានកំណើនជាបន្តក្នុងឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយការបន្ធូរបន្ថយការរឹតបន្តឹង តម្រូវការកើនឡើង និងឱកាសវិនិយោគចម្រុះ។

វិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយទីផ្សារអចលនទ្រព្យ នៅទីក្រុងហ្សាការតាត្រូវបានរំពឹងថា នឹងមានការកើនឡើងចំនួន៥ភាគរយ នៅឆ្នាំ២០២៤។

អ្នកវិភាគបានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ទីក្រុងហ្សាការតា ត្រូវបានគេវាយតម្លៃថាបានបណ្តាលមកពីសេដ្ឋកិច្ចដ៏រឹងមាំ ការធ្វើនគរូបនីយកម្ម និងការកើនឡើងចំនួនប្រជាជនវណ្ណៈកណ្តាល។

ជាមួយគ្នានេះ ទំហំទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើងពី៦១,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ រហូតដល់៨១,២៤ពាន់លានដុល្លារ នៅឆ្នាំ២០២៨ខាងមុខ៕

Japan PM Kishida asks firms to achieve larger pay hikes in 2024

Prime Minister Fumio Kishida on Monday urged Japanese firms to raise pay at a faster pace in 2024 than this year, before the start of annual wage negotiations that would sway the Bank of Japan’s monetary policy.

In a joint appearance with Kishida at an event organized by the country’s powerful business lobby, BOJ Governor Kazuo Ueda said the likelihood of attaining the central bank’s 2 percent inflation target is “gradually rising” and the outcome of the so-called shunto spring wage talks between management and labor unions holds “the key.”

Financial markets expect the BOJ to end its negative interest rate policy early next year, as the country’s headline inflation has stayed above 2 percent for 20 months through November.

The Japanese central bank has said the inflation trend after the effects of surging energy and raw material costs wane is more important, bringing into focus the sustainability of wage hikes.

“I strongly ask everyone in the business community to accelerate domestic investment and, above anything else, to achieve wage growth that will exceed this year’s,” Kishida told the gathering.

Japan has long been struggling with chronic deflation, which led to the BOJ to introduce unprecedented monetary easing programs, as well as low pay and low growth, but the “the tide is clearly changing,” he said.

The prime minister said ordinary people should be able to feel wages are rising, adding that the government will make sure their disposable incomes will increase through a 40,000 yen ($281) tax cut that will be implemented in June and other policy measures.

It has become customary for the prime minister to attend a meeting of Keidanren, formally known as the Japan Business Federation, to seek wage hikes. Kishida did not give a numerical target on Monday.

The comments made by Kishida and Ueda reflect how the ball is now in the court of Japanese firms, which have been passing on higher costs to consumers.

For the fiscal 2023 shunto wage negotiations, the average pay hike at major firms stood at 3.99 percent and at smaller firms 3.00 percent, both the highest in about 30 years.

Expectations have been heightening that the upward momentum will continue as inflation remains elevated and amid record profits made by Japanese firms, particularly those that have benefited from a weaker yen against the U.S. dollar. Still, small and midsize firms find themselves in a much more difficult situation, having been unable to raise prices.

In the event that took place a week after the BOJ left its ultralow rate policy unchanged, Ueda justified his bank’s persistence with monetary easing because uncertainty remains over the price and wage outlook despite some recent positive developments.

“In order for the economy to see a sustained recovery led by domestic demand and for the virtuous cycle between wages and prices to intensify, it is essential that the increase in corporate profits lead to improvement in household income,” Ueda said. Source: kyodo news

រដ្ឋាភិបាលជប៉ុនស្នើឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ខែឱ្យកាន់តែខ្ពស់ជូនដល់បុគ្គលិក ក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
តូក្យូ: កាលពីថ្ងៃច័ន្ទ ទី២៥ ខែធ្នូ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានស្នើក្រុមហ៊ុននានាដំឡើងប្រាក់ខែឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤ ក្នុងគោលដៅជួយដល់ប្រជាជនក្នុងការចំណាយថ្លៃរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យអតិផរណាមានស្ថិរភាព។

ក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុនJapan Business Federation កាលពីថ្ងៃទី២៥ ខែធ្នូ លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានអំពាវនាវឱ្យក្រុមហ៊ុនដំឡើងប្រាក់បៀវត្សកាន់តែខ្ពស់ ស្របពេលដែលការចំណាយលើថ្លៃរស់នៅកាន់តែហក់ឡើងខ្លាំង។

លោកបន្តថា “ខ្ញុំចង់ស្វែងរកកិច្ចសហប្រតិបត្តិការរបស់អ្នក ដើម្បីធ្វើឱ្យប្រាក់បៀវត្សនៅឆ្នាំក្រោយខ្ពស់ជាងប្រាក់បៀវត្សនៅឆ្នាំនេះ”។ លោក គីស៊ីដា បានបញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការជួយគាំទ្រចំពោះចំណូលរបស់ប្រជាជន ខណៈការកាត់បន្ថយពន្ធ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។
ការអំពាវនាវរបស់លោក Fumio Kishida បានធ្វើឡើង មុនពេលមានការចរចាដំឡើងប្រាក់បៀវត្សរវាងអ្នកគ្រប់គ្រង និងសហភាពការងារ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ឆាប់ៗខាងមុខ។

លើសពីនេះ រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន បានយល់ឃើញពីភាពចាំបាច់នៃការដំឡើងប្រាក់បៀវត្សរបស់ប្រជាជន ដើម្បីដោះស្រាយការចំណាយថ្លៃរស់នៅ និងធ្វើឱ្យអតិផរណាមានស្ថិរភាព។ អត្រាអតិផរណាជាមធ្យមនៅប្រទេសជប៉ុន ស្ថិតក្នុងរង្វង់៣,២១ភាគរយ នៅឆ្នាំ២០២៣នេះ។

ចាប់តាំងពីថ្ងៃទី១ ខែតុលា ប្រាក់ឈ្នួលអប្បបរមាក្នុងមួយម៉ោងនៅប្រទេសជប៉ុន បានកើនពី ៧,៥៣ដុល្លារ ទៅដល់៧,៨១ដុល្លារ។ ម្យ៉ាងទៀត រដ្ឋាភិបាលជប៉ុន ក៏បានឯកភាពកាត់បន្ថយពន្ធលើប្រាក់ចំណូលប្រមាណ២៦៦ដុល្លារ ក្នុងមួយនាក់ ចាប់ពីខែមិថុនាផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានលើកលែងការបង់ពន្ធចំពោះប្រជាជន ដែលរកប្រាក់ចំណូលបានតិច ហើយផ្តល់ជូនប្រាក់ជិត៥០០ដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយជាមួយវិបត្តិអតិផរណានៅក្នុងប្រទេស៕Kyodo News៕

Dubai luxury homes, offices tipped to extend hot price growth streak in 2024 amid China demand, analysts say

Demand from Chinese buyers has catapulted Dubai’s property market as a highly sought-after destination for the wealthy, with the real estate market in the United Arab Emirate’s financial capital a magnet for rich individuals, according to Knight Frank. In the long-run, the trend will put Dubai among top financial hubs such as New York, London and Singapore, the property consultancy said.

The city’s office and residential property segments are tipped to see price growth next year because of high demand and tight supply, according to Faisal Durrani, partner and head of research for Middle East and North Africa at Knight Frank. “Dubai has reached a tipping point and instead of jostling for recognition, the city is going toe to toe with the world’s long-established hubs as a magnet for the world’s wealthy,” Durrani said.

The city’s transport infrastructure, global connectivity and forward-thinking leadership has catapulted Dubai’s reputation and status globally, he added. “This is evidenced by the unrelenting demand from international high-net-worth individuals to own second homes here, or relocate to the emirate.”

For the prime residential market, an area that encompasses the neighbourhoods of Palm Jumeirah, Emirates Hills and Jumeirah Bay, a 5 per cent increase is likely next year, while the rest of the market is expected to grow by 3.5 per cent. Prime property refers to the most desirable, and normally most expensive, real estate. Source: SCMP

តើខណ្ឌណាខ្លះដែលដីធ្លីមានតម្លៃទាបជាងគេក្នុងរាជធានីភ្នំពេញ និងមានតម្លៃបែបណា?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នៅក្នុង​រាជធានីភ្នំពេញ គ្រប់តំបន់​មិនមែនសុទ្ធតែដីមានតម្លៃខ្ពស់នោះទេ វាមានតំបន់ខ្លះខ្ពស់ តំបន់ខ្លះទាប ហើយ​សម្រា​ប់​តំបន់​ដែល​មាន​តម្លៃ​ដីធ្លីទាប គេអាច​ទិញដើម្បី​ទុកវិនិយោគ​បាន។

យោងតាមការ​វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញថា តំបន់ដែលមានតម្លៃដីធ្លីទាប ​គឺភាគច្រើន​ជា​​តំបន់​ដែលនៅជាយក្រុង​ ឬឆ្ងាយពីទី​ប្រជុំ​ជន ក្នុងនោះដែរ​ មានខណ្ឌចំនួន​៣ដែលមានតម្លៃដីទាប​ជា​ងគេ​។១.ខណ្ឌដង្កោ
ខណ្ឌដង្កោ​ ជា​តំបន់នៅប៉ែកខាង​ត្បូងរាជធានីភ្នំពេញ ហើយខណ្ឌនេះ​ ជា​ខណ្ឌដែលនៅ​ជាយ​រា​ជ​ធា​នីភ្នំពេញ និងមាន​ព្រំ​ប្រ​ទល់​ជាប់​នឹង​​ខេត្តកណ្ដាល ស្រុកកណ្ដាលស្ទឹង​។ តំបន់នេះ​មាន​តម្លៃ​ស្ថិត​នៅចន្លោះពី២៥ដុល្លារ​ ទៅ​២៦០០​ដុល្លា​រ​អាមេរិក ​ក្នុងមួយម៉ែត្រការ៉េ ក្នុងនោះសង្កាត់​គង​នយ​ ជា​សង្កាត់​ដែល​មានតម្លៃដីទាប​ជា​ងគេ ​ក្នុង​ខណ្ឌ​នេះ គឺស្ថិ​ត​នៅច​ន្លោះ​ពី២៥ដុល្លារ​ ទៅ​១៨០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​។​

ចំណែកសង្កាត់​ដ​ង្កោ ​​ជា​តំប​ន់​ដែ​ល​មា​នត​​ម្លៃ​ខ្ព​ស់ជាងគេ ​ក្នុង​​ចំណោម​សង្កាត់ទាំង​អស់​ក្នុង​ខណ្ឌនេះ ដែល​មាន​តម្លៃចន្លោះពី​១២០​ដុល្លារ​អាមេរិក​ ទៅ​២៦០​០​ដុ​ល្លា​រអា​មេរិ​ក​​ក្នុ​ងមួ​យ​ម៉ែត្រការ៉េ។​

២.ខណ្ឌព្រែកព្នៅ
ព្រែក​ព្នៅ​ជា​ខណ្ឌ ដែលស្ថិតនៅខាង​ជើង​រាជធានីភ្នំពេញ​ និង​មានព្រំប្រទល់​ជាប់នឹង​ស្រុក​មុខ​​កំពូល​ ខេត្ត​កណ្ដាល​ ។ តំបន់នេះ តម្លៃ​ដី​​មានចន្លោះពី​២០ដុល្លា​រអាមេរិក ទៅ​១៦០០​ដុល្លារ​អា​មេរិ​ក​ក្នុង​មួ​យម៉ែត្រការ៉េ ដោយ​សង្កាត់​ពន្សាំង ជា​សង្កាត់ដែលមានតម្លៃដីធ្លីទាប​​ជាង​គេ ​ក្នុង​ចំ​ណោ​ម​បណ្ដាសង្កាត់​នានា ដោយតម្លៃដីធ្លីក្នុង​សង្កា​ត់នេះ មានតម្លៃចន្លោះពី​២០ដុល្លា​រអាមេរិក ទៅ​៣៥០ដុល្លា​រអាមេរិក។​

ចំណែ​កស​ង្កាត់​​ព្រែកព្នៅ ចាត់ទុកជាសង្កាត់ដែល​មាន​តម្លៃដីខ្ពស់ជាង​គេ ស្ថិតនៅក្នុ​ងតម្លៃចន្លោះ ពី​១២០ដុល្លារអាមេរិក​ទៅ​១៦០០ដុល្លារអាមេរិក​។

៣. ខណ្ឌកំបូល
ខណ្ឌនេះ​ស្ថិតនៅប៉ែកខាង​លិច​រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹង​ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល ។ ​តម្លៃដីក្នុង​ខណ្ឌន​គេអាចរកបាន ចន្លោះពី​៣០ដុល្លារអាមេរិក ទៅ​១៨០០ដុល្លារអាមេរិក​ ក្នុងនោះដែរ​សង្កាត់ប្រទះឡាង ជា​តំបន់​ដែល​មានត​ម្លៃដីទាបជាងគេក្នុង​ខណ្ឌកំបូល ដោយមានតម្លៃចន្លោះពី ៣០​ដុល្លារ​អាមេរិក​ទៅ​២៨០​ដុល្លារអាមេរិក ។

ចំណែក​សង្កាត់​កំបូល​ ជា​តំបន់​ដែល​មាន​តម្លៃខ្ពស់ជាងគេ ​ក្នុង​ខណ្ឌកំបូល ដោយ​តម្លៃវា​ស្ថិតនៅក្នុងចន្លោះ ពី​៦០ដុល្លារ​អាមេរិក​ទៅ​១៨០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

អ្នកជំនាញនៃវិស័យដីធ្លី​បានឱ្យដឹងថា ចង់វិនិយោគ​ដីធ្លី​ទទួលបានប្រាក់ចំណេញ​ អ្នកវិនិយោគគួ​រស្វែងរក​ដីធ្លី ​នៅតំបន់ដែលស្ថិតនៅឆ្ងាយពី​ទីក្រុង ពី​ព្រោះ​ដីនៅតំបន់ជាយក្រុង មានតម្លៃទាបជាតំបន់​កណ្ដាលក្រុង ហើយ​ទិញដីនៅតំបន់ជាយក្រុង ក្នុង​រយៈពេល​ណាមួយលក់​វិញ នោះ​អ្នក​វិនិយោគ​នឹង​ទទួលបានផល​ចំណេញ​ខ្ពស់៕

រដ្ឋមន្រ្តីទេសចរណ៍អញ្ជើញស្វាគមន៍នាវាខ្នាតយក្សWesterdam

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកសុខ សូកេនបានអញ្ជើញស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។

នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក​ ដែលជាទង្វើមនុស្សធម៌​ ជួយសង្គ្រោះជីវិត​ លើកកម្ពស់សិទ្ធិរស់រានមានជីវិត​ និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។

“កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងសង្រោះអ្នកទេសចរចំនួន១,៤៥៥នាក់ និងក្រុមនាវឹក៨០២នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលបដិសណ្ឋារកិច្ច ដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

ការត្រឡប់មកវិញនេះ គឺជាការរំលឹកដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច​ គឺបានសរបញ្ជាក់ច្បាស់​ ពីចក្ខុវិស័យដ៏វែងឆ្ងាយ​ និងប្រកបដោយភាពប្រាកដនិយម របស់សម្តេចតេជោ​ ហ៊ុន​ សែន៕

អ្នកវិភាគលើកពីហេតុផលចំនួន៤ដែលសេដ្ឋកិច្ចចិននឹង បន្តធ្លាក់ចុះនៅឆ្នាំ២០២៤

        ដោយៈ សហការី

ប្រទេសចិនៈ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​នៅ​មិន​ទាន់​ស្ទុះ​ងើប​ឡើង​វិញខ្លាំង ​ក្រោយពីការ​រាតត្បាតដោយវិបត្តិកូវីដ នៅឡើយនោះទេ ហើយនៅតែបន្តបែបនេះរហូតដល់ឆ្នាំ២០២៤។

នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ វាហាក់ដូចជាមានការស្ទុះងើប​ឡើងវិញនៃតម្រូវការ ប៉ុន្តែក្រោយមកបានធ្លាក់ចុះនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ បានជំពាក់បំណុលអតិថិជន ដូចជា Evergrande និង Country Garden ខណៈដែលអត្រាប្រជាសាស្រ្តវ័យចំណាស់ខ្ពស់ និងការកើនឡើង នៃភាពអត់ការងារធ្វើរបស់យុវវ័យបានធ្វើឱ្យទីផ្សារការងារចុះខ្សោយ បណ្តាលឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបរិត្តផរណា។ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុក និងខាងក្រៅកាន់តែទន់ខ្សោយសម្រាប់ទំនិញចិន ទីផ្សារការងារកាន់តែយ៉ាប់យ៉ឺន និងការធ្លាក់ចុះនៃប្រាក់ចំណេញអាជីវកម្ម បានអូសបន្លាយអតិផរណាដល់ត្រឹមាសទីពីរ។ បន្ទាប់មកនៅក្នុងត្រីមាសទី៣ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងខ្ពស់ ប៉ុន្តែគេសង្ស័យថាវាមិនពិតប្រាកដ។

នេះជាហេតុផលសំខាន់ៗចំនួន៤ ដែលអ្នកវិភាគមើលឃើញថា សេដ្ឋកិច្ចចិន នឹងបន្តប្រឈមមុខនឹងការធ្លាក់ចុះនៅឆ្នាំ២០២៤។

១ ការផ្គត់ផ្គង់លើសពីតម្រូវការ នឹងការធ្លាក់ចុះទំនុកចិត្ត
 កំណើននៃការប្រើសប្រាស់នៅចិន បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងត្រីមាសទី៣ឆ្នាំនេះ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើង ប៉ុន្តែវានឹងធ្លាក់ចុះនៅក្នុងប៉ុន្មានខែខាងមុខនេះ។ អ្នកសេដ្ឋកិច្ចបានចែករំលែកជាមួយBusiness Insider ថា ទំនុកចិត្តនៅតែខ្សោយ ហើយមិនមានប្រែប្រួលនៅពេលនេះទេ ដោយសារតាមទស្សនៈរបស់ពួកគេ ការប្រើប្រាស់មិនទាន់បានងើបឡើងវិញ ក្នុងកម្រិតមួយប្រកបដោយនិរន្តរភាពទេ។

បន្ថែមពីនេះ ពលរដ្ឋចិននៅតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពហិរញ្ញវត្ថុ និងទីផ្សារការងាររបស់ពួកគេ ក៏ដូចជាគោលនយោបាយរបស់ទីក្រុងប៉េកាំង ដែលជាឧបសគ្គ សម្រាប់ការចំណាយរបស់ពលរដ្ឋ។

២ ការ​ធ្លាក់​ចុះនៃវិស័យ​អចលនទ្រព្យ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ របស់ចិនបានលុបចោលបំណុលរបស់ខ្លួន ឬប្រកាសក្ស័យធននៅឆ្នាំនេះ ហើយការព្យាយាមរបស់រដ្ឋាភិបាល មិនទាន់មានឥទ្ធិពលអ្វី ទៅលើវិស័យអចលនទ្រព្យនៅឡើយទេ។ ទន្ទឹមនេះ គេមើលឃើញថា ការ​ធ្លាក់​ចុះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ទំនង​ជា​មាន​រយៈពេល​យូរ ហើយពលរដ្ឋចិនដែលជាអតិថិជនបានបាត់បង់ទំនុកចិត្តលើអចលនទ្រព្យ។

មិនត្រឹមតែប៉ុណ្ណោះ វាពិបាកក្នុងការទស្សន៍ទាយថា នៅពេលណាដែលវិស័យនេះ នឹងមានស្ថិរភាពឡើងវិញ ប៉ុន្តែប្រសិនបើវាកើតឡើងបែបនោះមែន ក៏វានឹងមិនត្រលប់ ទៅជាកត្តាជំរុញកំណើនដ៏សំខាន់ដូចកាលពីទសវត្សរ៍មុននោះដែរ។ យ៉ាងណាមិញ តាមទស្សនៈរបស់អ្នកសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា វិស័យអចលនទ្រព្យមិនទាន់ធ្លាក់ចុះនៅឡើយ ហើយទីក្រុងប៉េកាំងនឹងតស៊ូ ដើម្បីស្តារតម្រូវការឡើងវិញ។

៣. តម្រូវការពីបរទេសសម្រាប់ផលិតផលរបស់ចិននឹងធ្លាក់ចុះ
ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក ​ដែល​នាំ​មុខ​ដោយ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​អាមេរិក និង​អឺរ៉ុប គឺជា​ដំណឹង​អាក្រក់​សម្រាប់​ប្រទេស​ចិនផងដែរ។ អ្នកវិភាគសេដ្ឋកិច្ចនិយាយថា តម្រូវការសម្រាប់ការនាំចេញផលិតកម្មរបស់ចិននឹងបន្តធ្លាក់ចុះ ខណៈដែលមានការធ្លាក់ចុះជាសកលនៅក្នុងឆ្នាំក្រោយនេះ។

លើសពីនេះ សេដ្ឋវិទូបានកត់សម្គាល់ថា ចិននឹងពិបាករកដំណោះ​ស្រាយពីបញ្ហាតម្រូវការសរុប ដែលបណ្តាលមកពីការធ្លាក់ចុះនៃអចលនទ្រព្យរបស់ខ្លួន។

៤ ទីក្រុងប៉េកាំងមិនអាចអនុវត្តន៍លើវិធានការសំខាន់ធំៗបានទេ មានតែវិធានការតិចតួចបន្ថែមប៉ុណ្ណោះដោយសារតែសេដ្ឋកិច្ចរបស់ចិន ប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ ការផ្លាស់ប្តូរ ឬវិធានការជំរុញដ៏ធំសំខាន់ណាមួយ បានជំរុញឲ្យសេដ្ឋកិច្ចមានគ្រោះថ្នាក់។ ដូច្នោះហើយ រដ្ឋាភិបាលគួរទុកកន្លែងខ្លះ សម្រាប់គោលនយោបាយ ជំរុញកំណើនឥណទាន និងការវិនិយោគ ប៉ុន្តែវិធានការកាន់តែធំ អាចបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចបាននិយាយថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធ មិនអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ច ដែលមានមូលដ្ឋានទូលំទូលាយ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលកំពុងបង្កើនវិធានការរូបិយវត្ថុ និងសារពើពន្ធ ដើម្បីជំរុញការវិនិយោគគោលដៅ ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការស្ដារឡើងវិញនូវការការពារទឹកជំនន់ និងគ្រោះមហន្តរាយ។

ជាលទ្ធផល កំណើនមានការធ្លាក់ចុះនៅត្រីមាសទីបី ប៉ុន្តែគេរំពឹងថា កំណើននៅឆ្នាំ២០២៤ ទំនងជាមានស្ថិរភាពវិញ៕

កម្ពុជាស្វាគមន៍នាវា Westerdamជាមួយនឹងអនុស្សាវរីយ៍ ចងចាំមិនអាចបំភ្លេចបាន

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ ផ្កាកូលាប ស្នាមញញឹម និងការបក់ដៃរវិកៗពីអ្នកដំណើរ ដែលអស់សង្ឃឹមក្នុងជីវិត បានបន្សល់នូវការចងចាំមួយមិនអាចបំភ្លេចបាន ដែលសម្តេចតេជោបានអនុញ្ញាត្តនិងអញ្ជើញទទួលអ្នកដំណើរដោយផ្ទាល់ចេញពីនាវានេះ។

ប្រសិនបើគ្មានការប្រែប្រួលទេ នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក ដែលមានអ្នករួមដំណើររាប់ពាន់នាក់ នឹងចូលចតជាថ្មីម្ដងទៀត នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងចូលចតនេះ ត្រូវបានក្រសួង និងអាជ្ញាធរខេត្ត ត្រៀមធ្វើពិធីស្វាគមន៍ ចំពោះភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ដោយរំពឹងថា វត្តមានរបស់នាវា Westerdam នឹងរួមចំណែកជួយផ្សព្វ​ផ្សា​យពីសក្ដានុពល ក្នុងវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក។

ប្រមុខរដ្ឋាភិបាលជំរុញអាជ្ញាធរពន្លឿនការបញ្ចៀសទឹកជំនន់ជន់ លិចនៅក្រុងភ្នំពេញ

        ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយដៃគូអភិវឌ្ឍន៍ ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ នៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់អាជ្ញាធររាជធានីភ្នំពេញ បញ្ចៀសជំនន់ទឹកភ្លៀង នៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិច ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ នៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ ។

សម្ដេចធិបតី ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ ការពារសន្ដិសុខសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសប្បាយរីករាយ ក្នុងឱកាសអបអរសាទរចូលឆ្នាំសក​លឆ្នាំថ្មី២០២៤ នាពេលខាងមុខនេះ៕