កម្ពុជាទទួលបានចំណែកឥណទាន៥០០០លានដុល្លារពីADB និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រទេស​ម្ចាស់​ជំនួយ​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​អនុម័ត ​ផ្តល់​ថវិកា​ចំនួន​៥​ពាន់​លាន​ដុល្លារ ​សម្រាប់​មូលនិធិ​អភិ​វឌ្ឍន៍​អាស៊ី​ (​A​D​F​) ​និង​មូលនិធិ​ជំនួយ​បច្ចេកទេស​ពិសេស​របស់​ខ្លួន​។​

​ធនាគារADB​បាន​ឱ្យ​ដឹង​ថា​ ​មូលនិធិ​អភិវឌ្ឍន៍​ចំនួន​​៤​,​១​ពាន់​លាន​ដុល្លារ​ ​សម្រាប់​ឆ្នាំ​២​០​២​៥​-​២​០​២​៨​ ដែល​បំពេញ​បន្ថែម​រៀងរាល់​បួន​ឆ្នាំ​ម្តង​ ​នឹង​ផ្តល់​ឱ្យ​សមាជិក​ដែល​មាន​សិទ្ធិ​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ជាមួយនឹង​ “​បរិមាណ​ដ៏​ធំបំផុត​មិនធ្លាប់​មាន ​នៃ​ជំនួយ​ឥត​សំណង​របស់​ ​A​D​F​” ​។​

នៅ​ក្នុង​សេចក្តីប្រកាស​មួយ ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​ឧសភា​ ​A​D​B ​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ ​ត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ ​របស់​ធនាគារ​ ​នៅ​ក្នុង​រដ្ឋធានី​ ​T​b​i​l​i​s​i​ ​នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​។​

A​D​F​ ​គឺជា​ប្រភព​ជំនួយ​ដ៏​ធំបំផុត ​របស់​ធនាគារ​សម្រាប់​ប្រទេស​សមាជិក​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​បំផុត​របស់​ខ្លួន​។​​ធនាគារ​បាន​និយាយ​ថា​ ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ជំនួយ​របស់​ ​A​D​F​ ​ក្នុងរយៈពេល​៤​ឆ្នាំខាងមុខ ​នឹង​មាន​សម្រាប់​ “​គម្រោង​ផ្លាស់ប្តូរ​”( ​transform​at​i​v​e​ ​project​s) ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​ទី​ម័​រ​ឡេ​ស្តេ ​ព្រមទាំង​មាន​សម្រាប់​ ”​ជួយ​ដល់​ប្រជាជន​” ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។​

ប្រធាន​ ​A​D​B ​លោក​ ​Ma​sat​su​g​u ​As​a​k​a​w​a​ ​បាន​មានប្រសា​សន៍ថា​ ជំនួយ​បន្ថែម​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នេះ ​បង្ហាញ​ពី​ភាពជា​ដៃគូ​បន្ត​របស់​ម្ចាស់​ជំនួយ​​A​D​F​ ​ជាមួយ​A​D​B ​ដើម្បី​ដោះស្រាយបញ្ហា​ប្រ​ឈម​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស ​ដែល​ជួប​ការលំបាក​បំផុត​”។​

លោកបន្តបញ្ជាក់ថា “​ជំនួយ​នេះ​មាន​សារៈសំខាន់​ជាង​ពេលណា​ៗ​ទាំងអស់​ ​ដោយសារ​ប្រទេស​សមាជិក​ក្រីក្រ​បំផុត​ ​និង​ងាយ​រងគ្រោះ​បំផុត​របស់យើង​ ​កំពុង​ព្យាយាម​ដោះស្រាយ​ផល​ប៉ះពាល់​ថ្មីៗ​ ​ចំពោះ​ការ​អភិវឌ្ឍន៍​ ​និង​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​”។​

សេចក្តីប្រកាស​បាន​ឱ្យ​ដឹង​ថា​ ​ជំនួយ​បន្ថែម​របស់​A​D​F​ ​ចុងក្រោ​យបង្អស់​នឹង​ “​បន្ត​ដើរ​តួនាទី​យ៉ាងសំខាន់​ ក្នុង​ការ​គាំទ្រ​ការ​បន្សាំ​នឹង​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​និង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​។​

​ជំនួយ​បំពេញ​បន្ថែម​ ​នឹង​អាច​ពង្រីក​ជំនួយ​ សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​តំបន់​ ​និង​ទំនិញ​សាធារណៈ​ក្នុង​តំបន់​ ​និង​សម្រាប់​សកម្មភាព​ផ្លាស់ប្តូរ​យេ​ន​ឌ័រ​។​ ​វាក៏នឹង​ផ្តល់​ជំនួយ​រហ័ស​ (​agile​ ​assistance​) ​ក្នុង​គ្រា​មានអាសន្ន​ ​តាមរយៈ​ច្រក​ឆ្លើយតប​វិបត្តិ​របស់​ខ្លួន​។​

ស្រប​ទៅ​នឹង​ដំណាក់កាល​ ​A​D​F​ ​រយៈពេល​៤​ឆ្នាំខាងមុខ​នេះ​ ​ធនាគារ​បាន​និយាយ​ថា​ ​ខ្លួន​គ្រោង​នឹង​ផ្តល់​ប្រាក់​ក​ម្ចី​សម្បទាន​ចំនួន​ ​១​៦​,​៧​ ​ពាន់​លាន​ដុល្លារ​ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត​ ​និង​រយៈពេល​សង​ត្រលប់​រយៈពេល​វែង​។​

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ ដាច់ដោយឡែក​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃសៅរ៍​ ​ធនាគារ​បាន​និយាយ​ថា​ ​លោក​ប្រធាន​ ​Ma​sat​su​g​u ​As​a​k​a​w​a​ ​និង​ឧបនាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ ​លោក​ C​h​o​i​ S​an​g​ ​M​ok ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​សម្រាប់​ទឹកប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ​ ​ក្នុង​សហ​ហិរញ្ញប្បទាន​ក្នុងរយៈពេល​បី​ឆ្នាំខាងមុខ​។​

ធនាគារ​បាន​និយាយ​ថា​ “​ការ​ផ្តល់​ហិរញ្ញប្បទាន​រួមគ្នា​នេះ​ ​នឹង​គាំទ្រ​ដល់​គម្រោង ​ដែល​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ក៏ដូចជា​ការ​​​ដឹកជញ្ជូន​ ​ថាមពល​ ​កសិកម្ម​ ​ការអប់រំ​ ​កំណែ​ទម្រង់​អភិបាល​កិច្ច​ ​សុខាភិបាល​ ​និង​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទំនាក់ទំនង​ (​I​C​T​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here