China cancels premier’s press conference for first time since 1993

BEIJING: China has scrapped one of the most widely-followed events on its economic and policy calendar, the premier’s post-parliament news conference, a move seen by some observers as a sign of the country’s increasingly inward focus and centralised control.

For three decades, during a period when China was opening up, the briefing had offered foreign investors and governments insights into how Chinese policymakers regard the challenges of managing what is now the world’s second-largest economy.

In a surprise announcement on Monday (Mar 4), a spokesman said China’s Premier Li Qiang will not brief the media at the close of this year’s annual parliamentary meeting, which begins on Tuesday in Beijing.

Moreover, barring special circumstances, Li will hold no such annual press conferences for the remaining term of China’s parliament ending in 2027, National People’s Congress spokesman Lou Qinjian said.

Since 1993, China’s premiers have met the media after the annual parliament gathering, taking wide-ranging questions from Chinese and foreign journalists in news conferences broadcast live globally.

Throughout the 1990s and 2000s, China actively sought to elucidate its politics and policies in a bid to attract foreign investment and boost trade.

“China was heading towards an era of opening up. Now it is heading towards an era of isolation, as shown by the cancelled premier news conference,” said Chen Daoyin, an independent political commentator who formerly taught at Shanghai University of Political Science and Law.

Lou said the premier’s news conference was cancelled because there would be more briefings on diplomacy, the economy and the livelihoods of the people by government ministers during the week-long parliament meeting.

The premier’s annual meet-the-press session used to be the highlight of the parliamentary meeting, because as the head of the State Council and the main person tasked to run economic policy, he was seen as speaking with more authority and more big-picture perspective than cabinet ministers.

At the close of the annual parliament session last year, Li sought to reassure the country’s private sector in his first media conference as premier.

While premiers generally toe the Communist Party line in their answers, some have in the past used the news conference to express views that struck a different tone.

For example, Li Qiang’s predecessor, Li Keqiang, said in 2020 that 600 million Chinese earned less than US$140 per month, a revelation that stood in contrast with the official line that China had eradicated rural poverty.

IWen-Ti Sung, a political scientist at the Australian National University, said that scrapping the premier’s news conference is Beijing’s effort to further control the narrative
about the state of China.

This does not mean that President Xi Jinping distrusts Li Qiang, the current premier, Sung said.

“This is consistent with their relations with Xi playing policy architect and Li playing Xi’s faithful policy implementer. Willingly stepping away from the limelight is an act of loyalty,” Sung said.

Source: Reuters/ac

Australia plans 10-year visa for frequent travelers from Southeast Asia

Australia is to consider extending its 10-year frequent traveler visa scheme to tourists of eligible ASEAN countries as well as Timor Leste to drive tourism recovery.

Prime Minister Anthony Albanese is expected to announce a series of measures including visa policies in a speech to top executives at a special summit between Australia and the bloc in Melbourne on Tuesday, Bloomberg reported.Australia plans 10-year visa for frequent travelers from Southeast Asia -  VnExpress InternationalIn addition to the 10-year visa for tourists from Southeast Asia, Australia plans to extend its business validity visas from three to five years, according to The Strait Times.

The frequent traveler visa scheme can be granted for up to 10 years that allows frequent business travelers to stay up to three months each time.

Australia previously allowed Chinese tourists to apply for the 10-year visa scheme as part of its effort to boost the world’s second largest population.

However, Australia is losing out as Chinese tourists have been flocking to Southeast Asian countries like Thailand and Malaysia thanks to visa-free policy, tourism insiders said.

Source: VNexpress

Dubai’s Al Maktoum International Airport en route to becoming the world’s largest

តម្លៃបន្ទប់សណ្ឋាគារនៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនឡើង៣០ ភាគរយចាប់ពីខែមីនានេះតទៅ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃបន្ទប់សណ្ឋាគារ នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើង៣០% ចាប់ពីខែមីនានេះតទៅ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ សម្រេចដំឡើងពន្ធលើសេវាកម្ម និងការលក់។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញឧស្សាហកម្មសណ្ឋា គារបានលើកឡើងថា ការដំឡើងពន្ធទាំងនេះ នឹងមិនជះផលប៉ះពា ល់ដល់វិស័យទេសចរណ៍អន្តរជាតិ របស់ប្រទេសម៉ាឡេស៊ីឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន VNexpress។

កាលពីខែតុលា ឆ្នាំមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim  បានសម្រេចចិត្តដំឡើងអត្រាពន្ធ ទៅលើការលក់ និងសេវាកម្មពី៦% ទៅ៨% ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា។Malaysia Hotel Rates Expected to Rise | eTN | 2024យោងតាមប្រភពពីកាសែត Malay Mail បានរាយការណ៍ថា ក្រុមប្រតិបត្តិករសណ្ឋាគារព្យាករថា តម្លៃបន្ទប់អាចនឹងកើនឡើងចន្លោះពី១០% ទៅ៣០% ដោយសារការដំឡើងពន្ធខាងលើ។

ទោះជាយ៉ាងនេះក្តី លោកស្រី Datin Christina Toh ប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី  បានមានប្រសាសន៍ឱ្យដឹងថា ម៉ាឡេស៊ីគឺជាប្រទេស ដែលមានអត្រាតម្លៃបន្ទប់សណ្ឋាគារ ថោកជាងគេបំផុតមួយ នៅក្នុងតំបន់អាស៊ាន ហើយការដំឡើងពន្ធនឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ។ចំណែក លោក Datuk Tan Kok Liang ប្រធានសហព័ន្ធទេសចរណ៍ម៉ាឡេស៊ី បានលើកឡើងថា “វានឹងមិនមានផលប៉ះពាល់អ្វីធំដុំនោះទេ ដោយសាររូបិយប័ណ្ណម៉ាឡេស៊ី បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត ហើយគោលនយោបាយលើកលែងទិដ្ឋាការ អាចទាក់ទាញភ្ញៀវទេសចរបរទេស មកពីប្រភពទីផ្សារធំៗ”។នេះបើយោងតាមសារព័ត៌មាន Malaysia News ។

ទោះជាយ៉ាងណាក្តី លោក Tan បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរក្នុងស្រុក អាចនឹងរងផលប៉ះពាល់ ប៉ុន្តែលោកសង្ឃឹមថា ប្រតិបត្តិករ ឬម្ចាស់សណ្ឋាគារនឹងពិចារណា ទៅលើការកំណត់តម្លៃផ្សេងពីជនបរទេស សម្រាប់អ្នកធ្វើដំណើរក្នុងស្រុក។

កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសចិន ដើម្បីប្រកួតប្រជែងជាមួយប្រទេសថៃ ខណៈប្រទេសនេះបានកត់ត្រា នៃការមកដល់របស់ជនបរទេសជិត២៩លាននាក់កាលពីឆ្នាំមុន ដោយបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕

អារ៉ាប់រួមគ្រោងពង្រីកអាកាសយានដ្ឋាន Dubai World Central ទៅជាអាកាសយានដ្ឋានធំជាងគេបំផុតរបស់ពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអារ៉ាប់រួម(UAE) បានប្រកាសផែនការពង្រីកអាកាសយានដ្ឋានរបស់ខ្លួនដែលមានស្រាប់ ទៅជាអាកាសយានដ្ឋានធំជាងគេបំផុតរបស់ពិភពលោក នាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN។

អាកាសយានដ្ឋាននោះមានឈ្មោះថា Dubai World Central ដែលមានចម្ងាយ៣៧គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុងឌូបៃ  និងបានបើកដំណើរការកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១០កន្លងទៅ។

ផែនការពង្រីកអាកាសយានដ្ឋាន Dubai World Central នេះគ្រោងនឹងរៀបចំធ្វើឡើង ដោយចែកចេញទៅជាពីរដំណាក់កាល ក្នុងរយៈពេលចាប់ពី៦ឆ្នាំទៅ៨ឆ្នាំខាងមុខ។\ដំណាក់កាលទី១ រួមមាន ការសាងសង់អគារផ្កាយរណបចំនួន២ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ១២០លាននាក់ ក្នុងមួយឆ្នាំ និងមានសមត្ថភាព ទទួលយន្តហោះប្រភេទA380 ចំនួន១០០គ្រឿង។  ការអភិវឌ្ឍន៍នេះនឹងគ្របដណ្តប់ លើផ្ទៃដីទំហំ៥៦គីឡូម៉ែត្រការ៉េ។

ចំណែកឯ ដំណាក់កាលទីពីរ គឺផ្តោតលើការរចនាឌីហ្សាញ និងការសាងសង់ ដើម្បីដោះស្រាយតម្រូវការសមត្ថភាព ផ្ទុកអ្នកដំណើរក្នុងរយៈពេលមធ្យម និងបន្តទៅកាន់រយៈពេលវែង។នៅពេលដែលគម្រោងនេះ បញ្ចប់ការសាងសង់រួចរាល់ គេរំពឹងថា អាកាសយានដ្ឋាន Dubai World Central (DWC) នឹងអាចផ្ទុកអ្នកដំណើរលើសពី២២០លាននាក់ និងទំនិញប្រហែល១៦លានតោនក្នុងមួយឆ្នាំៗ។

លើសពីនេះ អាកាសយានដ្ឋានDubai World Central នឹងមានផ្លូវរត់ស្របគ្នាចំនួន៥ ដែលនឹងអនុញ្ញាតឱ្យយន្តហោះចំនួន៤គ្រឿងអាចចុះចតក្នុងពេលដំណាលគ្នា  និងបំពាក់ប្រព័ន្ធភស្តុភារសកលដោយស្វ័យប្រវត្តិកម្រិតខ្ពស់ ដូចជាប្រព័ន្ធ Biometrics & Smart Passenger Tracking ដើម្បីជួយសម្រួលដល់លំហូរអ្នកដំណើរ។

បើក្រឡេកមកមើលប្រភពថវិកាវិញ រដ្ឋាភិបាលអារ៉ាប់រួម  បានជ្រើសរើសធនាគារ HSBC ឱ្យរៀបចំការផ្តល់មូលនិធិចំនួន៣ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ រីឯបណ្តាអង្គភាពរដ្ឋរបស់ទីក្រុងឌូបៃ រួមមាននាយកដ្ឋានហិរញ្ញវត្ថុ មូលនិធិវិនិយោគសាជីវកម្មឌូបៃ និងសាជីវកម្មទីក្រុងអាកាសចរណ៍ឌូបៃ នឹងសហការគ្នាដើម្បីផ្តល់ហិរញ្ញប្បទានបន្ថែមទៀត៕

Malaysia hotel room rates to rise by 30% from March

Hotel room rates in Malaysia are expected to rise by up to 30% from March following the increase in sales and service tax service but industry insiders said the hike will not hurt international tourism.

Malaysia’s Prime Minister Datuk Seri Anwar Ibrahim in October last year decided to raise the sales and service rate from 6% to 8%, which will take effect from March 1.

Hotel operators predict room rates could rise by between 10-30% as a result, Malay
Mail reported.Malaysian Hotel Association president Datin Christina Toh said Malaysia boasts some of the lowest hotel room rates in the Southeast Asian region and the price hike would not affect tourism, news site Sinar
Harian reported.

Malaysia Tourism Federation president Datuk Tan Kok Liang said there would be no major impact because Malaysian currency was at the lowest and visa-free policies were able to attract foreign tourists from major source markets, according to Malaysia News.

However, Tan said domestic tourism could be affected, adding that he hoped hotel operators would consider alternate pricing for domestic travelers.

Malaysia last year waived visas for Indian and Chinese tourists to catch up with Thailand in regional tourism race.

The country recorded nearly 29 million foreign arrivals last year, becoming the most popular destination in Southeast Asia, a throne that previously belonged to Thailand, according to Focus Malaysia. Source: Vnexpress

បណ្តាប្រទេសអឺរ៉ុបចំនួន៥ គ្រោងសាងសង់ផ្លូវល្បឿនល្បឿនប្រវែង១.២៦៥គីឡូម៉ែត្រតភ្ជាប់ជាមួយប្រទេសទួរគី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយ ដែលមានឈ្មោះថា Large Infrastructure Projects បានប្រកាសពីគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតធំ​ ស្ថិតក្រោមគំនិត​ផ្តួច​ផ្តើម ABC+De​។

គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនប្រភេទ Motorway ដែលមានប្រវែង៧៨៦ម៉ាយ(១.២៦៥គីឡូម៉ែត្រ) ដោយតភ្ជាប់បណ្តាប្រទេសសមាជិក របស់សហភាពអឺរ៉ុប (EU) ចំនួន៥ ជាមួយប្រទេសទួរគី ដើម្បីសម្រួលការធ្វើដំណើរនៅទូទាំងទ្វីបអឺរ៉ុប។

គម្រោងផ្លូវល្បឿនលឿននេះ លាតសន្ធឹងទៅលើប្រទេសប៊ុលហ្គារី រូម៉ានី ក្រិច ហុងគ្រី ស្លូវ៉ាគី និងទួរគី។ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួល ដល់ការធ្វើដំណើររវាងតំបន់ភាគឦសាន និងតំបន់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ដែលធ្វើឱ្យការធ្វើដំណើរពីតំបន់បាល់ទិក ទៅកាន់សមុទ្រ Aegean មានភាពរលូន និងមានប្រសិទ្ធភាព។បច្ចុប្បន្ននេះ ការធ្វើដំណើររវាងតំបន់ទាំង២ គឺជាបញ្ហាប្រឈមដ៏ធំធេងមួយ ដោយសារកង្វះនៃការតភ្ជាប់ផ្លូវល្បឿនលឿន ក្នុងតំបន់។  ជាលទ្ធផល អ្នកដំណើរត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវ ដែលមានស្រាប់ដោយឆ្លងកាត់តំបន់អឺរ៉ុបកណ្តាល ដែលនាំឱ្យការធ្វើដំណើរត្រូវចំណាយពេលច្រើន និងមានភាពធុញទ្រាន់។

គម្រោងគំនិតផ្តួចផ្តើម ABC+De ត្រូវបានបង្កើតឡើង ក្នុងគោលបំណង លុបបំបាត់ឧបសគ្គទាំងនេះ ដោយបង្កើតបណ្តាញផ្លូវល្បឿនលឿនប្រភេទ Motorway ត្រង់ដោយផ្ទាល់ និងតភ្ជាប់ឱ្យបានយ៉ាងរលូនល្អ។

ក្រុមហ៊ុន Large Infrastructure Projects បានស្រមៃទៅដល់អនាគតមួយ ដែលការបើកបរពីតំបន់បាល់ទិក ទៅកាន់សមុទ្រ Aegean ក្លាយជាការពិតប្រចាំថ្ងៃ និងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនកាន់តែរលូន និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសដែលចូលរួម។

គម្រោងផ្លូវល្បឿនលឿននេះ នឹងមិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ចំណែក ប្រទេសចំនួន៦ ដែលចូលរួមក្នុងគម្រោងនេះ នឹងទទួលបានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាលទ្ធផលផ្លែផ្កាកើតចេញពីគម្រោងខ្នាតធំនេះ៕

មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យគណៈប្រតិភូខេត្តតៃនិញសិក្សាលទ្ធភាពបើករោងចក្រ

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា ដែលដឹកនាំដោយលោកយ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ.។

ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីលោក លោកជំទាវអភិបាលរង លោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង​២៥ រាជធានី-ខេត្ត មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញនៃ អ.គ.ហ. និងមន្ត្រីពាក់ព័ន្ធនានា នៅក្រុមហ៊ុនសាជីវកម្មតំបន់ឧស្សាហកម្មថាញ់ថាញ់កុង។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងដូចជា​ទី១ ស្វែងយល់អំពីការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទី២ សិក្សាពីស្ថានភាពអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចខេត្តជាប់ព្រំដែន ទី៣ ចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសាធារណៈ ចំពោះតំបន់ឧស្សាហកម្ម ទី៤ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

ផ្អែកលើគោលបំណងខាងលើ គណៈប្រតិភូកម្ពុជា បានស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងបានជួបពិភាក្សាជាមួយ លោកវ៉ ឌឹកត្រុង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនខេត្តតៃនិញផងដែរ។

ក្នុងជំនួបនេះ លោកអភិបាលរងខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចែករំលែកអំពីសក្តានុពល នៃការវិនិយោគក្នុងខេត្តព្រះសីហនុ និងបានលើកឡើង អំពីកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ ដែលទើបដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានសំណូមពរឱ្យភាគីវៀតណាម រៀបចំដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាលទ្ធភាពបើករោងចក្រផលិត ផលិតផលសម្រេច ឬពាក់កណ្តាលសម្រេច សំរាប់បំពេញខ្សែ​ចង្វាក់ផលិតកម្មឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនឱកាសការងារ បណ្តុះជំនាញ និងការនាំចេញនៅកម្ពុជា៕

ប្រទេសអូស្ត្រាលីគ្រោងផ្តល់ទិដ្ឋាការរយៈពេល១០ឆ្នាំសម្រាប់អ្នកធ្វើដំណើរញឹកញាប់មកពីតំបន់អាស៊ានទាំង១០

ដោយ: គង់ លាងហួរ

ម៊ែនប៊ន: ប្រទេសអូស្ត្រាលី គ្រោងពិចារណាលើការពង្រីកគម្រោងទិដ្ឋាការរយៈពេល១០ឆ្នាំរបស់ខ្លួន ដល់ភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន ក៏ដូចជា ប្រទេសទីម័រខាងកើត ដើម្បីជំរុញការស្តារវិស័យទេសចរណ៍ឡើងវិញ។

កាសែត Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ត្រូវបានគេរំពឹងថា នឹងប្រកាសវិធានការជាបន្តបន្ទាប់ រួមទាំងគោលនយោបាយទិដ្ឋាការ នៅក្នុងកិច្ចប្រជុំកំពូលពិសេសរវាងប្រទេសអូស្ត្រាលី និងតំបន់អាស៊ាននៅទីក្រុងមែលប៊ន ។

បន្ថែមពីលើការផ្តល់ទិដ្ឋាការរយៈពេល១០ ឆ្នាំសម្រាប់ភ្ញៀវទេ ស ចរមកពីតំបន់អាស៊ាន ប្រទេសអូស្ត្រាលី ក៏គ្រោងនឹងពង្រីកសុពលភាពទិដ្ឋាការអាជីវកម្ម របស់ខ្លួនពី៣ទៅ៥ឆ្នាំផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The Strait Times ។គម្រោងនៃការផ្តល់ជូនទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ អាចពង្រីកដល់១០ឆ្នាំ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរញឹកញាប់ក្នុងគោលដៅអាជីវកម្ម អាចស្នាក់នៅប្រទេសអូស្ត្រាលីចំនួន៣ខែ ជារៀងរាល់ពេល ដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសមួយនេះ។

កាលពីមុន ប្រទេសអូស្ត្រាលី បានអនុញ្ញាតឱ្យភ្ញៀវទេសចរចិនដាក់ពាក្យស្នើសុំ គម្រោងទិដ្ឋាការរយៈពេល១០ឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេ ស ដែលមានចំនួនប្រជាជនច្រើនជាងគេទី២ របស់ពិភពលោកមួយនេះ។

ទោះជាយ៉ាងនេះក្តី ប្រទេសអូស្ត្រាលីកំពុងចាញ់ប្រៀប ដោយ សារតែភ្ញៀវទេសចរចិន បាននិងកំពុងសម្រុកទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដោយសារគោលនយោបាយលើកលែងទិដ្ឋាការ៕

ធនាគារ ហត្ថា រៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំក្រោមប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» ដោយផ្តោតជាពិសេសលើឧត្តមភាពសេវាកម្មអតិថិជន

ដោយ ÷ សហការី
ភ្នំពេញ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤៖
 ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធាន​ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងប្រធានប្រតិបត្តិការសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជំុឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង បង្ហាញអំពីផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលដៅ ទាក់ទងនឹងឧត្តមភាពសេវាកម្មអតិថិជន សម្រាប់ឆ្នាំ២០២៤។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំនៅថ្ងៃនេះ ដើរតួនាទីជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវចំណេះជំនាញ ពង្រឹងកិច្ចសហការ និងកំណត់នូវយុទ្ធសាស្ត្រចាំបាច់ក្នុងការ  ផ្តល់សេវាកម្មអតិថិជនកាន់តែប្រសើរ ស្របទៅតាមតម្រូវការអតិថិជនដែលមានការវិវត្តជាប់រហូត។” លោកឧកញ៉ា​ បានមានប្រសាសន៍បន្ថែមថា៖ “ដើម្បីសម្រេចឱ្យបាននូវឧត្តមភាពសេវាកម្មអតិថិជនឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជោគជ័យនាពេលអនាគតទាំងអស់គ្នា វាមានភាពចាំបាច់យ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្មអតិថិជនប្រកបដោយឧត្តមភាព តម្លាភាព និងមានទំនួលខុសត្រូវខ្ពស់បំផុត។ បន្ថែមជាងនេះទៀត សេវាកម្មប្រកបដោយភាពងាយស្រួល សេវាកម្មរហ័ស និងការយកចិត្តទុកដាក់ចំពោះអតិថិជនជាមួយនឹងអាកប្បកិរិយារួសរាយរាក់ទាក់ មានលក្ខណៈគុណសម្បតិ្តគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់​ គឺជាអ្វីដែលយើងត្រូវតែសម្រេចឱ្យខាងតែបាន ដើម្បីធានានូវស្នាមញញឹមចេញពីបេះដូងរបស់អតិថិជនជាមួយនឹងការពេញចិត្តខ្ពស់ចំពោះសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ធនាគារ ហត្ថា។”

ជាមួយនឹងការយកចិត្តទុកដាក់ក្រេបយកចំណេះជំនាញ និងបទពិសោធ ក្នុងចំណោមអ្នកចូលរួមជាពិសេសប្រធានប្រតិបត្តិការសាខា តាមរយៈការធ្វើបទបង្ហាញ និងការចែករំលែកពីវាគ្មិនជំនាញ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានបញ្ចប់ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ និងបានបន្សល់នូវធាតុចូលថ្មីៗ​ សម្រាប់ប្រធានប្រតិបត្តិការសាខា ក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយទំនុកចិត្តខ្ពស់​ សុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តកាន់តែរឹងមាំ ឆ្ពោះទៅរកវឌ្ឍនភាព និងភាពជោគ​ជ័យ នាពេលខាងមុខ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែល     ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។