Thai Prime Minister Visits Laos: New Infrastructure Projects in the Pipeline

As he landed in Vientiane, PM Srettha was welcomed by his Lao counterpart and a delegation of high-ranking Lao diplomats. During initial talks, Srettha proposed the building of a new railway bridge linking Nong Khai, Thailand, and Vientiane, Laos, across the Mekong River.

The move would facilitate bilateral trade and improve cross-country transport. The Thai PM is willing to provide financial support to Laos should the project move forward.The Thai Prime Minister will preside over the opening ceremony of the Vientiane Train Station (Khamsavath). The train station is the result of a joint project between Thailand and Laos through the Neighboring Countries Economic Development Cooperation Agency (NEDA).The officials will also have bilateral meetings to discuss cooperation in several areas, including trade, investment, tourism, and security. They will also discuss strategic partnership for growth and sustainable development.

On the agenda, there are further talks between Srettha to the President of Laos and the General Secretary of the Lao People’s Revolutionary Party Thongloun Sisoulith.
In his busy schedule Srettha will also have to make time for an in-person meet up with President of the National Assembly of the Lao PDR Xaysompone Phomvihane.

Since the establishment of their diplomatic relations in 1950, Laos and Thailand have increasingly strengthened their ties and bilateral cooperation. In 2022, they elevated their diplomatic relations to strategic partnership for sustainable growth and development. Source: Laotian Times

ក្រុមហ៊ុនហុងកុងចាប់អារម្មណ៍ក្នុងការពង្រីកទីផ្សាររបស់ខ្លួនមកកាន់តំបន់អាស៊ាន ខណៈវិបត្តិជំងឺរាតត្បាតបានធូរស្រាល

ដោយ: គង់ លាងហួរ

អន្តរជាតិ:តំណាងពាណិជ្ជកម្មថៃ លោកស្រីNalinee Taveesin បានមានប្រសាសន៍ថា ក្រុមហ៊ុនហុងកុង កំពុងបង្ហាញចំណាប់អារម្ម ណ៍ក្នុងការបង្កើតក្រុមហ៊ុនផលិត និងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេ សថៃ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Ronald Ho នាយកក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង នៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ លោកស្រី Nalinee បានបញ្ជាក់ថា ហុងកុងគឺជាសម្ព័ន្ធមិត្តរបស់ប្រទេសថៃ ក្នុងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងទេសចរណ៍អស់រយៈពេលជាយូរមកហើយ។

កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនៈកិច្ច ទៅកាន់ទីក្រុងហុងកុង ដើម្បីជួបអ្នកវិនិយោគ ដែលមានសក្តានុពលកាលពីដើមខែតុលានេះ។ លោកស្រី​ Nalinee បន្ត​ថា កិច្ចប្រជុំ​ក៏​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​រឹត​បន្តឹង​ទំនាក់ទំនង​ពាណិជ្ជកម្មផងដែរ។

លោកស្រីបានអះអាងថា “បន្ទាប់ពីជំងឺរាតត្បាតបានធូរស្រាល ក្រុមហ៊ុនហុងកុង បានចាប់អារម្មណ៍ ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់អាស៊ាន រួមទាំងប្រទេសថៃ ដោយមានក្រុមហ៊ុនហុងកុងចំនួន៣០ កំពុងស្វែងរកឱកាសវិនិយោគ និងបង្កើតមូលដ្ឋានផលិ​ត​កម្ម និងប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសថៃ”។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអ្នកធុរកិច្ចថៃ ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងអ្នកទើបចាប់ផ្តើមអាជីវកម្មថ្មីៗអាចទទួលបានបណ្តាញចែកចាយផលិតផល និងការអភិវឌ្ឍន៍ចំណេះដឹងក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។

ក្នុង​ជំនួប​នោះ លោក Ho ក៏​បាន​អញ្ជើញ​លោក សេដ្ឋា ថាវីស៊ីន ទៅ​ចូលរួម​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ខែ​មករា ខាងមុខផងដែរ។ជាមួយគ្នានេះ លោកស្រី Nalinee ក៏បានជួបជាមួយលោក Kevin Yang ប្រធានសមាគមអ្នករចនាម៉ូដហុងកុង ដើម្បីពិភាក្សាអំពីវិធីផ្សព្វផ្សាយសូត្រថៃនៅលើទីផ្សារពិភពលោក។

លោក Yang បានស្នើឱ្យប្រទេសថៃ បង្ហាញប្រវត្តិរឿងរ៉ាវអំពីសូត្ររបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីបង្ហាញថា សូត្រមិនត្រឹមតែត្រូវបានគេប្រើប្រាស់ ដើម្បីផលិតសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់សម្រាប់ការតុបតែង និងគ្រឿងសង្ហារឹមតាមរយៈការតាំងពិពណ៌ផងដែរ។ លោក​បាន​បន្ថែមថា ការ​រចនា​រ៉ូប​សូត្រ​ថៃ ​ក៏​គួរ​កាត់​បន្ថយ​ទម្រង់​បែបបទ​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យវាកាន់​តែ​មានភាពទាក់ទាញ សម្រាប់​យុវវ័យ៕

រដ្ឋាភិបាលជប៉ុនវាយតម្លៃថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ទុះងើបឡើងវិញក្នុងកម្រិតល្បឿនមធ្យម

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមរបាយការណ៍ប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានរក្សា ការវាយតម្លៃរបស់ខ្លួនថា សេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងស្ទុះងើបឡើងវិញ ក្នុងកម្រិតល្បឿនមធ្យម និងបានព្រមានអំពីហានិភ័យ ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

រដ្ឋាភិបាលជប៉ុនបានរក្សាទស្សនៈរបស់ខ្លួន លើវិស័យសំខាន់ៗភាគច្រើននៃសេដ្ឋកិច្ច រាប់ចាប់តាំងពីការប្រើប្រាស់ឯកជន និងការចំណាយដើមទុន រហូតដល់ការនាំចេញ ដោយរក្សាការវាយតម្លៃដូចគ្នាសម្រាប់រយៈពេល៦ខែជាប់ៗគ្នា។

ក្រុមហ៊ុននានាបានចាត់ទុកលក្ខខណ្ឌ អាជីវកម្មរបស់ពួកគេថា ជាការស្ទុះងើបឡើងវិញ ក្នុងកម្រិតល្បឿនមធ្យម ដែលនេះជាភាពប្រសើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល៣ខែ។ នេះបើយោងតាមរបាយការណ៍ប្រចាំខែតុលា។របាយការណ៍នេះបានបន្តថា ការប្រើប្រាស់ឯកជន និងការវិនិ​យោគអាជីវកម្មកំពុងកើនឡើង ហើយការនាំចេញកំពុងបង្ហាញសញ្ញានៃការកើនឡើងនាពេលថ្មីៗនេះ។

រដ្ឋាភិបាលបានអះអាងថា ទន្ទឹមនឹងនោះ ការយកចិត្តទុកដាក់យ៉ាងពេញលេញ គួរតែត្រូវបានផ្តោតទៅលើការកើនឡើង នៃតម្លៃទំនិញ ស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ និងមូលធន។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើង ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំនេះ ដោយសារកំណើននៃការនាំចេញរថយន្ត និងការមកដល់របស់ភ្ញៀវទេសចរ បានជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៃការប្រើប្រាស់។

កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ បានកើតមានឡើង បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ច នៅតំបន់អាស៊ីមួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ច ៣,៧ភាគរយនៅក្នុងត្រីមាសទី១ ដែលជាកំណើនលឿនបំផុត គិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០មក៕

លោកឧកញ៉ាហួត អៀងតុងៈធនាគារហត្ថានៅតែមានសុខភាពល្អប្រសើរក្នុងរយៈពេល១០ខែឆ្នាំនេះ

1343072603

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ប្រតិបត្តិការរបស់ធនាគារនៅតែមានភាពល្អប្រសើរ។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារនេះបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣១ តុលាថា ស្ថានភាពនៃការផ្តល់ឥណទានរបស់ធនាគារ នៅតែដំណើរការធម្មតា ហើយការដាក់ប្រាក់បញ្ញើរ ក៏មានដំណើរការជាប្រក្រតីផងដែរ ប៉ុន្តែមិនមានសញ្ញាកើនឡើងនោះទេ។លោកឧកញ៉ាបានបន្តថា “ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ យើងមិនសម្រេចបានកំណើនប្រាក់ចំណេញទេ គឺប្រាក់ចំណេញរបស់យើ​ងនឹងថយចុះ”។ លោកបន្តថា “ទោះជាយ៉ាងណា ប្រតិបត្តិការបស់យើងនៅតែដំណើរការជាប្រក្រតី ដោយ​មិនមានសញ្ញាហានិភ័យណាមួយគួរឲ្យបារម្ភនោះទេ”។​

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងល្បឿននៃការផ្តល់ឥណទានមានសភាពយឺតយ៉ាវ អត្រាសងត្រលប់របស់យើង​ក៏មានការកើនឡើងផងដែរ ប៉ុន្តែកម្រិតនៃហានិភ័យរបស់វា មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ លោកបន្តថា យើងបាននិងកំពុងដាក់ចេញ យុទ្ឋសាស្រ្តជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអ្វីៗនឹងមានសភាពកាន់តែប្រសើរឡើង តាមផែនការរបស់យើងនាពេលអនាគត។

ធនាគារហត្ថា បានក្លាយជាធនាគារឈានមុខមួយ នៅកម្ពុជា បន្ទាប់ពីស្ថាប័ននេះ បានលក់ភាគហ៊ុនរបស់ខ្លួន ដល់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅប្រទេសថៃ៕

អភិបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំមិនប្រមូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ពីអ្នកលក់ដូរតូចតាច និងការលក់ដូរចល័តគ្រប់ប្រភេទ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអនុវត្តនូវសារាចរណែនាំខាងលើ ឲ្យបានម៉ឺងម៉ាត់បំផុត។

ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាប្រចាំដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងអាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចការងារសំខាន់ៗចំនួន៤ចំណុច។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

រដ្ឋាភិបាលថៃគ្រោងផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ទន្លេមេគង្គ

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: កាសែត Bangkok Post បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃចន្ទ ហើយបានស្នើឱ្យប្រទេសទាំងពីរ សាងសង់ស្ពានផ្លូវដែកថ្មីមួយ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេរភាគីបន្ថែមទៀត។

​លោក Chai Wacharonke អ្នកនាំពាក្យរបស់រដ្ឋាភិបាល​ថៃ បានមានប្រសាសន៍ឱ្យដឹងថា លោក សេដ្ឋា បានស្នើឱ្យប្រទេសទាំងពីរ ធ្វើការកែលម្អការដឹកជញ្ជូន និងពាណិជ្ជកម្មទ្វេរភាគី ហើយប្រែក្លាយប្រទេសឡាវ និងភាគឦសាននៃប្រទេសថៃ ទៅជា “តំបន់រីកចម្រើនរួមគ្នា” ។

គោលបំណងនៃការបង្កើត តំបន់រីកចម្រើនរួមគ្នានេះ គឺដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី ឱ្យហក់ឡើងដល់១១ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឡាវនោះ លោក សេដ្ឋា បាន​ស្នើ​គម្រោងសាងសង់ស្ពាន ​ផ្លូវ​រថភ្លើង​ថ្មី​មួយ ឆ្លង​កាត់ទន្លេ​មេគង្គ ដោយ​ត​ភ្ជាប់​ពីខេត្ត Nong Khai របស់ប្រទេសថៃទៅកាន់ទីក្រុង​វៀងចន្ទន៍ប្រទេសឡាវ។

លោក Chai បានបន្តថា រដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីផ្តល់មូលនិធិដល់គម្រោងនេះ ខណ:ប្រទេស​ថៃ ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំចូលថាមពល​ស្អាត​បន្ថែម​ទៀត​ ពី​ប្រទេស​ឡាវ ដើម្បី​ជំរុញកំណើន​ឧស្សា​ហកម្មរបស់ខ្លួន។អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ រូបនេះអះអាងទៀតថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាជាគោលការណ៍ ក្នុងការកសាងស្ពានមិត្តភាពទី៦ តភ្ជាប់ពីខេត្ត Ubon Ratchathani ទៅកាន់ខេត្ត Salavan ក្នុងប្រទេសឡាវផងដែរ។

លើសពីនេះ លោក សេដ្ឋា ថាវីស៊ីន បានសន្យាថា ប្រទេសថៃនឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីប្រែក្លាយប្រទេសឡាវដែលគ្មានកំពង់ផែសមុទ្រ ទៅជាប្រទេសដែលមានផ្លូវគមនាគ​មន៍​ដឹកជញ្ជូនតភ្ជាប់ទៅកាន់ពិភពលោក៕

Qatar Airways resumes daily flights to Cambodia’s capital

The Doha-based Qatar Airways has resumed its daily flights to Phnom Penh, capital of Cambodia, via Vietnam’s Ho Chi Minh City, the airline operator said on Monday.

The first flight landed at the Phnom Penh International Airport on Sunday afternoon. Qatar Airways country manager for Vietnam and Cambodia, Vu Thi Thanh Huong, said the airline was delighted to resume daily services to Phnom Penh.

“This route not only strengthens our commitment to the Cambodian market but also opens up new travel possibilities for our passengers,” she said in a statement.

Cyril Girot, CEO of Cambodia Airports, a subsidiary of VINCI Airports, said the resumption of daily flights between Doha and the Gulf Region and the Cambodian capital “is a very positive sign for Cambodia’s leisure industry and the business community.” Source: Xinhua

សម័យសេដ្ឋកិច្ជធ្លាក់ គួរស្រោចស្រង់ជីវភាពដោយរបៀបណា?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គ្រួសារនៅតាមទីជនបទដែលជំពាក់បំណុល និងមានជីវភាពខ្វះខាត គួរធ្វើកសិកម្មលក្ខណៈគ្រួសារ ដើម្បីជួយទ្រទ្រង់ជីវភាព និងកាត់បន្ថយការចំណាយ។

លោកង៉ែត ជូអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិភាគអចលនទ្រព្យបានសរសេរថា តាមការស្រាវជ្រាវកាលពី១០ឆ្នាំមុន (2013) និងការស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា យ៉ាងតិចមានពលរដ្ឋដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៨ភាគរយ បានកាត់បន្ថយការចំណា​យលើម្ហូបអាហារ ដើម្បីព្យាយាមសងកម្ចី និងការប្រាក់ប្រចាំខែ។

លោកបន្តថា ប្រការនេះអាចធ្វើអោយប៉ះពាល់ ដល់សុខភាពសំរាប់ក្រុមគ្រួសារទាំងមូល ក៏ដូចជាកង្វះអាហារូបត្ថម្ភសំរាប់កុមារ ដែលស្ថិតក្នុងវ័យលូតលាស់ទាំងរាង្គកាយ និងសតិបញ្ញា។ ដូច្នេះ ពលរដ្ឋនៅតាមទីជនបទគប្បីផ្តោតលើការធ្វើកសិកម្ម (ដាំ និងចិញ្ចឹម) បែបលក្ខណះគ្រួសារដើម្បីទ្រទ្រង់ជីវភាព។

ការដាំបន្លែ និងចិញ្ចឹមសត្វគូរធ្វើក្នុងរូបភាពមួយចំនួនដូចជា ទី១ ដាំបន្លែផ្លែឈើងាយៗ៖ ដូចជាស្លឹកបាស ផ្ទី ត្រកួន កញ្ឆែត ព្រលិត ឆៃយ៉ា ដំឡូង ចេក ត្រាវ។ល។

ទី២ ជីកស្រះចិញ្ជឹមត្រី ខ្យង ខ្ចៅ ចិញ្ចឹមមាន់ ទា (យកពង និងសាច់)។ល។ ទី៣ ក្រៅពីការប្រើប្រាស់ជាអាហារ ដែលមានសុវត្ថិភាព (គ្មានសារធាតុគីមីសំយោគ ដែលប៉ះពាល់ដល់សុខភាព) អាចលក់យកប្រាក់ សំរាប់ជួយសំរួលដល់ជីវភាពផងដែរ៕

រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យបារក្នុងតំបន់ទេសចរណ៍បើកដល់ម៉ោង៤ទៀបភ្លឺចាប់ពីឆ្នាំ២០២៤

ដោយៈ តែម សុខុម

បាងកកៈ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច បារ ឬកន្លែងកម្សាន្តក្នុងបណ្ដាខេត្តទេសចរណ៍របស់ថៃ នឹងត្រូវបានអនុញ្ញាតឱ្យបើកដល់ម៉ោង៤:០០ទៀបភ្លឺចាប់ពីឆ្នាំថ្មីតទៅ។

លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ថា ការអនុញ្ញាតថ្មីនេះ គឺជាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin ហើយជាជំហានដំបូង នឹងត្រូវអនុវត្តនៅតាមបណ្ដាខេត្តដែលពេញនិយម ក្នុងចំណោមភ្ញៀវទេសចរ ជាពិសេសជនបរទេស។

លោកលើកឡើងថា តំបន់ទេសចរណ៍គោលដៅទាំងនោះរួមមានបាងកក ឈៀងម៉ៃ និងភូកេត។ លោកបញ្ជាក់ថា កន្លែងកម្សាន្តនានាត្រូវតែរក្សាសណ្ដាប់ធ្នាប់ឱ្យបានល្អ និងគ្មានបទល្មើសកើតឡើង ក្នុងម៉ោងបើកដំណើរការរកស៊ី។

លោកបន្ថែមថា “យើងធ្វើបែបនេះ គឺសម្រាប់អ្នកដែលមិនបំពានច្បាប់។ ដូចនេះត្រូវតែនាំគ្នាគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ឧទាហរណ៍តាមរយៈការចៀសវាងការស្រវឹងបើកបរ ការកាន់ប្រដាប់អាវុធ និងការចែកចាយគ្រឿងញៀនជាដើម”។

លោកបន្ថែមទៀតថា យុវជនដែលមានវ័យក្រោម២០ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ហើយភ្ញៀវទេសចរត្រូវតែជួយទប់ស្កាត់ការវាយតប់គ្នា។ ប្រសិនបើគ្រប់គ្នាសហការគ្នាបានល្អ ហើយការកម្សាន្តប្រព្រឹត្ត ទៅដោយគ្មានបញ្ហាអ្វីកើតឡើង ពួកគេចង់បើកយូរដល់ម៉ោងប៉ុន្មានក៏បានដែរ។

លោកបញ្ជាក់ថា មន្ត្រីមានសមត្ថកិច្ច នឹងបន្តទទួលយកមតិយោបល់លើបញ្ហានេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ហើយបន្ទាប់មកនឹងបញ្ជូនសំណើពាក់ព័ន្ធ នឹងការកម្សាន្តនេះទៅគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តជាផ្លូវការ៕ Bangkok Post៕

រដ្ឋមន្រ្តីក្រសួងដែនដីជំរុញឱ្យរៀបចំបែងចែកដីនៅតំបន់ឆ្នេរទៅតាមសក្ដានុពល ដើម្បីទាក់ទាញវិនិយោគិន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំណង់​ បានជំរុញគណៈកម្មាធិកា​រជាតិ ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បែង​ចែក ​និងកំណត់​សក្ដានុពល​ដី​នៅតំបន់​ឆ្នេរ ដើម្បីបង្កលក្ខណៈ​ងាយស្រួល សម្រាប់​វិនិយោគិន​ ក្នុងការ​ស្វែងរក​ការ​វិនិយោគ​នានា។

លោក​បាន​មានប្រសាសន៍ថា ការរៀបចំ​ និង​បែង​ចែក​ដី ​ដូចជា​តំបន់​លំនៅឋាន តំបន់​លម្ហែ​ និងតំបន់​ពាណិជ្ជកម្ម​ជាដើម គឺបង្កលក្ខណៈ​ងាយស្រួល​ ដល់​វិនិយោគិន ​ដែលចូលទៅតំបន់​នោះ ​តួ​យ៉ាង​អ្នក​វិនិយោគដែល​ចូលទៅ​កាន់​តំបន់ឆ្នេរ​ ហើយចង់​វិនិយោគ​សណ្ឋាគារ គឺ​មានតំបន់មួយ សម្រាប់ឱ្យ​គាត់​វិនិយោគ ឬអ្នកវិនិយោគចង់វិនិយោគ​លើ​បុរី គឺមានតំបន់​លំនៅឋាន ​សម្រាប់​ឱ្យ​វិនិយោគិន​ពិចារណា​ក្នុងកា​របណ្ដាក់​ទុនវិនិយោគ​​ ។

ជាមួយគ្នានេះ លោកគួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​​ធ្លាប់បានលើកឡើងថា ការ​រៀបចំ​ និងបែង​ចែក​ដី ​ទៅតាម​សក្ដានុពល​នីមួយៗ​ គឺពិតជា​ផ្តល់ភាពងាយស្រួល ​ដល់​អ្នកវិនិយោគ​មកពីក្រៅប្រទេស ​និ​ងអ្នក​វិនិយោគ​នៅក្នុ​ងប្រទេស​កម្ពុជា​ផងដែរ ​។​ លោក​អភិបាលខេត្តបានបង្ហាញថា​ បច្ចុប្បន្ន​ រដ្ឋបាលខេត្តព្រះសីហនុ បាន​ចូលរួម​យ៉ាង​សកម្ម​ ក្រោម​ការ​ចង្អុល​បង្ហាញពី​គណៈកម្មាធិការសម្របសម្រួល​ អន្តរក្រសួង​រៀបចំ​ផែនការ​មេ ដើម្បី​អភិវឌ្ឍ​ខេត្តព្រះសីហនុ​ ទៅជា​តំបន់សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ដោយបានសិក្សា​បែង​ចែក​ជា​តំបន់​លំនៅឋាន ពាណិជ្ចកម្ម​ ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់​សាសនា ​និ​ងវប្បធម៌ជាដើម ។​

លោកបញ្ជាក់ថា  “ការគ្រប់គ្រង​ការប្រើប្រាស់​ដីធ្លី​ ការ​បែង​ចែក​ដីធ្លី​ ការអភិវឌ្ឍ​ដែនដី និង​នគរូបនីយកម្ម​ ព្រម​ទាំង​ការ​រៀបចំ​គោល​នយោបាយ​នានា ដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុ និងឧត្តម​ភាព​ នវា​នុវត្តន៍​ខ្ពស់ ​សំដៅរួម​ចំណែក​ប្រែក្លាយ​កម្ពុជា ​ទៅជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០”។   យោងតាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ប្រទេស​កម្ពុជាមានឆ្នេរសមុទ្រ លាតសន្ធឹងប្រវែង៤៤០គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន៤ រួមមាន ខេត្ត​ព្រះសី​ហ​នុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំ​ណោ​ម​ឆ្នេរ​ខ្សា​ច់​សរុប៤៨កន្លែង មានឆ្នេរខ្សាច់ចំនួន១៦កន្លែង បា​នចូលរួ​មប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត ដោយក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន២ និងខេ​ត្ត​ព្រះសី​ហ​នុចំនួន៨។ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ ទទួលជ័យលាភីមានចំនួន១០ឆ្នេរ ។ធនធានស​មុ​ទ្រ​​យ៉ាង​ច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេស​នៅក្នុ​ង​ខេ​ត្ត​ព្រះ​​សីហនុ ដែល​គេ​ឃើ​ញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុ​ទ្រ​តូ​ច​ធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់ថ្មីៗជាច្រើន​៕