ម៉ារ៉ុកចង់ចុះ MOU ចងសម្ព័ន្ឋមេត្រីភាពរវាងក្រុង Dakhla និងក្រុងព្រះសីហនុ

        ដោយៈ​គង់ សូរិយា

ព្រះសីហនុៈ លោក EI Mostafa TRIFAIAធារៈធារីស្ថានទូតម៉ារ៉ុកប្រចាំកម្ពុជាបានបង្ហាញបំណងចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ចងសម្ព័ន្ឋមេត្រីភាពរវាងទីក្រុងDakhla និងក្រុងព្រះសីហនុ។

លោកEl Mostafa THIFAIIAបានមានប្រសាសន៍បែបនេះក្នុងជំនួបជាមួយ លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៤ មិនាកន្លងមកនេះ។

លោកបន្តថា “ប្រទេសយើងទាំងពីរ មានទំនាក់ទំនងការទូតជិត៣០ឆ្នាំមកហើយ លោកចង់ឃើញមានការចុះMOU សម្ព័ន្ធមេត្រីភាពរវាងក្រុង Dakhla  នៃប្រទេសម៉ារ៉ុក ជាមួយនឹងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជានៅពេលខាងមុខ”។

ជាមួយនឹងការមើលឃើញការរីកចម្រើន ខេត្តព្រះសីហនុ លោកបានបង្ហាញទំនុកចិត្តលើការដឹកនាំរបស់អភិបាលខេត្ត ទោះបីជួបវិបត្តិកូវីដ-១៩ មានការប៉ះពាល់ដល់សេដ្ឋកិច្ចសកល តែខេត្តព្រះសីហនុ នៅតែបន្តសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងអបអរការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ ពិសេសការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លងមកនេះ។

លោកបន្តថា ខេត្តព្រះសីហនុ និងប្រទេសម៉ារ៉ុក មានលក្ខណភូមិសាស្ត្រស្រដៀងគ្នា និងវាយតម្លៃខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត និងការអភិវឌ្ឍរីកចម្រើនលឿន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបានជំរាបជូន ពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់១៧៥គីឡូម៉ែត្រ កោះចំនួន៣២។

លោកបន្តថា រាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ (JICA) ពង្រីកវិសាលភាពកំពង់ផែដែលមានជម្រៅទឹក៩,៥០ ទៅ១៣,៥០ម៉ែត្រ ជំហានទី១ ទី២ និងបញ្ចប់នៅឆ្នាំ២០២៦ និងបន្តជំហានទី៣ និងទី៤ មានជម្រៅទឹតរហូត ១៦,៥០ម៉ែត្រ បញ្ចប់នៅឆ្នាំ២០២៩ ព្រោះការដឹកជញ្ជូនតាមផ្លូវសមុទ្រ វាមានសារសំខាន់និងចាំបាច់។

ខេត្តព្រះសីហនុ មានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង កំពុងធ្វើការពង្រីកជាបន្តបន្ទាប់។ ខេត្តផ្លូវល្បឿ​ន​លឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន នៅចុងសប្តាហ៍ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន គួបផ្សំនឹងខេត្តមានឆ្នេរខ្សាច់សរស្អាត និងកោះជាច្រើនទាក់ទាញភ្ញៀវបរទេស និងភ្ញៀវជាតិ ពិសេសនៅលើកោះ ភ្ញៀវបរទេសជនជាតិអឺរ៉ុប មានចំនួនច្រើនសឹងក្លាយជាភូមិអឺរ៉ុបផងដែរ៕

ជិតបញ្ចប់ត្រីមាសទី១ តើវិស័យអចលនទ្រព្យនិងសំណង់មានសភាពដូចម្តេច?

        ដោយៈជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញមានសុទិដ្ឋិនិយមជាងឆ្នាំចាស់ សម្រាប់ទីផ្សារសំណង់ និងអចលនទ្រព្យនៅដើមឆ្នាំ២០២៤នេះ ខណៈស្ថានភាពនៃការទិញ លក់ដីធ្លីបានកំរើកឡើងវិញខ្លះៗ។

លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ារៀលអេស្ទេតបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បើទោះបីជាមិនមានចរន្រទិញ លក់សកម្មឡើងវិញខ្លាំងក្តី ប៉ុន្តែទីផ្សារបានបង្ហាញសញ្ញាវិជ្ជមាន ដោយសកម្មភាពទិញ លក់ដីធ្លី ផ្ទះ តម្លៃក្រោមទីផ្សារមានសកម្មភាពឡើងវិញខ្លះៗ។លោកបន្តថា “យើងរំពឹងថាអ្វីៗនឹងកាន់តែប្រសើរ នាពេលខាងមុខនេះ”។

 ចំណែកលោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Real estateបានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា ទីផ្សារមានសភាពប្រសើរឡើងបណ្តើរៗ ដោយអ្នកមាមបទពិសោធន៍ និងទទួលបានទំនុកចិត្តក្នុងទីផ្សារ នៅតែអាចលក់បានបណ្តើរៗ។ លោកបញ្ជាក់បន្តថា “ប្រសិនជានាយក ឬថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះ មិនអាចលក់បាន ពួកគេនឹងបិទក្រុមហ៊ុនរបស់ពួកគាត់រួចទៅហើយ មិនអាចនៅដំណើរការបែបនេះទេ”។ លោកបន្តថា “តម្លៃដីនៅលើទីផ្សារមិនទាន់ឡើងទេ តែសកម្មភាពទិញ លក់នៅតែមានលើអចលនទ្រព្យតម្លៃល្អ”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ថា សម្រាប់ដីធ្លីនៅតែមានការទិញលក់ តែជាការទិញដី ដែលមានតម្លៃក្រោមទីផ្សារចន្លោះពី៣០ទៅ៤០ភាគរយ។លោកស្រីបន្តថា “តម្លៃដីធ្លីមិនទាន់កើនឡើងទេនៅឆ្នាំនេះ ប៉ុន្តែអាចកើនឡើង នៅរយៈពេល១ទៅ២ឆ្នាំខាងមុខ ប្រសិនជាស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរ និងមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសច្រើន”។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារមានភាពប្រសើរឡើង ប៉ុន្តែទាមទារឲ្យរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយពីឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជាទៅកាន់បរទេសឲ្យបានច្រើនបន្ថែមទៀត។លោកបន្តថា “បរិយាកាស ស្ថានភាពសេដ្ឋកិច្ច ស្ថេរភាពនយោ​បាយយើងប្រសើរហើយ ប៉ុន្តែរដ្ឋាភិបាលគួរធ្វើMarketingបន្ថែមសម្រាប់ប្រទេសនេះ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា លោកសន សៀបដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗ បង្កើតកម្មវិធីLand Matchingរួមគ្នា ដើម្បីលើកស្ទួយទីផ្សារអចលនទ្រព្យបានប្រសាសន៍ថា ស្ថានភាពទីផ្សារមិនទាន់មាន​សកម្មភាពជាដុំកំភួននៅឡើយទេ ប៉ុន្តែវាមានសញ្ញាវិជ្ជមានជាងឆ្នាំ​២០២៣កន្លងមក។ លោកបានសម្តែងសុទិដ្ឋិនិយមថា “អ្វីៗនឹងប្រសើរ នាពេលខាងមុខ”៕

តើបុរសខ្លាំងឥណ្ឌាNarendra Modi មានចក្ខុវិស័យអ្វីខ្លះ ដើម្បីប្រែក្លាយឥណ្ឌាទៅជាមហាអំណាចសេដ្ឋកិច្ច?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌាកំពុងលេចមុខមាត់ខ្លាំង នៅលើពិភពលោក ស្របពេលដែលក្រុមហ៊ុនធំៗជាច្រើន បានសម្រុកចូលមកបង្កើតរោងចក្រ សហគ្រាសនានា។បច្ចប្បន្ន ឥណ្ឌាក៏ជាប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេលំដា​ប់ទី៥ របស់ពិភពលោក និងមានប្រជាជនច្រើនជាងគេផងដែរ។

ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា មានភាពរីកចម្រើនខ្លាំងនៅក្រោមការដឹកនាំរបស់លោកNarendra Modiនាយករដ្ឋមន្រ្តីមហាយក្សដ៏ធំនេះ ។

លោកនាយករដ្ឋមន្ត្រី Narendra Modi មានចក្ខុវិស័យ ក្នុងការប្រែក្លាយឥណ្ឌា ទៅប្រទេសអភិវឌ្ឍន៍  ដែលតំណាងឱ្យប្លង់មេពេញលេញ សម្រាប់ជំរុញភាពរុងរឿងរបស់ប្រទេសឥណ្ឌា។ ស្របពេលមានការរួមបញ្ចូលគ្នា នៃការផ្លាស់ប្តូរសង្គម ការច្នៃប្រឌិតបច្ចេកទេស និងកំណែទម្រង់សេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រី Modi សង្ឃឹមថា នឹងលើកកំពស់ជំហររបស់ប្រទេសឥណ្ឌា នៅលើឆាកពិភពលោក។  ចក្ខុវិស័យនេះ មានធាតុផ្សំជាច្រើន រាប់ចាប់ពីកំណើនសេដ្ឋកិច្ច រហូតដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការច្នៃប្រឌិតបច្ចេកវិទ្យា។ប្រទេសឥណ្ឌាមានគោលបំណងធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងសេដ្ឋកិច្ច។
លោក Modi មានក្តីស្រមៃមួយ គឺជំរុញឱ្យសេដ្ឋកិច្ចឥណ្ឌាមានភាពរឹងមាំ បរិយាប័ន្ន និងពោរពេញដោយឱកាសការងារ និងសហគ្រិនភាព។ ដើម្បីសម្រេចបានមហិច្ឆិតានេះ រដ្ឋាភិបាលលោក Modi បានអនុវត្តន៍គោលនយោបាយ ដើម្បីលើកទឹកចិត្តការវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការបង្កើតថ្មី នៅក្នុងឧស្សាហកម្មផ្សេងៗជាច្រើន។

រដ្ឋាភិបាលឥណ្ឌារបស់លោក Modi បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការពង្រីកអាជីវកម្ម និងការបង្កើតការងារ។ ឥណ្ឌាបានបង្កើតកម្មវិធីនានា ដូចជា “Made in India” “Digital India” និង“ Startup India” ។

ដោយសារតែមានការគាំទ្រពីការធ្វើឌីជីថល ការផលិតក្នុងស្រុក និងការរីកចម្រើននៃសហគមន៍ Startup លោកនាយករដ្ឋមន្ត្រី Modi សង្ឃឹមថា នឹងជួយដល់មនុស្សរាប់លាននាក់ ឱ្យចាកចេញពីភាពក្រីក្រ និងដឹងពីសក្តានុពលសេដ្ឋកិច្ចពេញលេញរបស់ប្រទេស។

លោក Modi ក៏មានចក្ខុវិស័យលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ដើម្បីលើកកម្ពស់កំណើន ប្រកបដោយនិរន្តរភាព និងលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនគ្រប់រូបផងដែរ។  ដើម្បីបង្រួមគម្លាតហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស រដ្ឋាភិបាល​ឥណ្ឌា កំពុងដាក់ចេញគម្រោងខ្នាតធំនានា រាប់ចាប់ពីការសាងសង់ផ្លូវថ្នល់ រថភ្លើង និងកំពង់ផែលំដាប់ពិភពលោក រហូតដល់ការបង្កើនការតភ្ជាប់ឌីជីថល និងការធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ការដាក់ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកសាងទីក្រុងដែលអាចរស់នៅបាន និរន្តរភាព បង្កើនការតភ្ជាប់ និងការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យដល់មនុស្សគ្រប់គ្នា។ តួយ៉ាងការសាងសង់ប្រព័ន្ធផ្លូវរថភ្លើង Vande Bharat  បានផ្តល់បទពិសោធន៍ធ្វើដំណើរ ដោយមិនមានការរំខានសម្រាប់ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ ការពង្រីករថភ្លើងក្រោមដី ក៏បានធានានូវបទពិសោធន៍ធ្វើដំណើរ ប្រកបដោយភាពរលូននៅក្នុងទីក្រុងផងដែរ។

លោកនាយករដ្ឋមន្ត្រី Narendra  Modi មានមហិច្ឆិតាបង្កើនផលិតភាព បញ្ចេញសក្តានុពលសេដ្ឋកិច្ច និងលើកកំពស់កម្រិតជីវភាពទូទៅ តាមរយៈការបណ្តាក់ទុនវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ។

លើសពីនេះ ប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់លោក Modi បានផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍រួម និងសុខុមាលភាពសង្គម ដើម្បីធានាបាននូវអត្ថប្រយោជន៍ពីវឌ្ឍនភាពសេដ្ឋកិច្ច។

រដ្ឋាភិបាលបានដាក់ចេញនូវ គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដើម្បីគាំទ្រប្រជាជនដែលជួបការលំបាក ផ្តល់សិទ្ធិអំណាចដល់សហគមន៍ដែលខ្វះខាត និងពង្រីកសន្តិសុខសង្គម ការថែទាំសុខភាព និងការអប់រំ។

លោក Narendra Modi បានដាក់ចេញកម្មវិធីជាច្រើនដូចជា កម្មវិធី Ayushman Bharat កម្មវិធី Swachh Bharat Abhiyan កម្មវិធី Beti Bachao Beti Padhao និងកម្មវិធី Pradhan Mantri Jan Dhan Yojana ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការថែទាំសុខភាព ការដាក់បញ្ចូលហិរញ្ញវត្ថុ សមភាពយេនឌ័រ និងអនាម័យ។

លោកនាយករដ្ឋមន្ត្រី Modi មានគោលបំណងកសាងសង្គមមួយប្រកបដោយបរិយាប័ន្ន និងសមធម៌បន្ថែមទៀត ដែលមនុស្សទាំងអស់អាចរីកចម្រើនរួមគ្នា តាមរយៈការផ្តោតជាសំខាន់ចំពោះសុខុមាលភាពសង្គម។

រដ្ឋាភិបាលបានបង្កើតគំនិតផ្តួចផ្តើម Jan Aushandu Kendras ដែលអាចសន្សំប្រាក់បាន៣៦២លានដុល្លារ សម្រាប់បុគ្គលមកពីគ្រួសារក្រីក្រ និងគ្រួសារវណ្ណៈកណ្តាល ដោយផ្តល់ថ្នាំក្នុងអត្រាបញ្ចុះតម្លៃ៨០%។

ទាក់ទិនទៅនឹងផ្នែកបរិស្ថាន លោក Modi មានគោលបំណងធ្វើឱ្យប្រទេសឥណ្ឌាកាន់តែមានភាពបៃតង និងស្រស់ស្អាតជាងមុន។     រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីនានា ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការអភិរក្សទឹក និងអនាម័យ រួមទាំងការបង្កើតបេសកកម្ម Swachh Bharat Abhiyan បេសកកម្ម Jal Jeevan និងបេសកកម្មថាមពលពន្លឺព្រះអាទិត្យជាតិ។

ក្នុងកម្រិតសកល លោកនាយករដ្ឋមន្ត្រី Modi បានគាំទ្រគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសម្ព័ន្ធពន្លឺព្រះអាទិត្យអន្តរជាតិ(The International Solar Alliance)។

រដ្ឋាភិបាលមានគោលបំណង កាត់បន្ថយបញ្ហាបរិស្ថាន និងបង្កើតអនាគត ប្រកបដោយចីរភាព សម្រាប់មនុស្សជំនាន់ក្រោយ​។ ប្រទេសឥណ្ឌាក៏ប្តេជ្ញារក្សាស្តង់ដារបរិស្ថាន ដែលត្រូវបានទទួលស្គា​ល់ជាលក្ខណៈអន្តរជាតិ និងដាក់ចេញគោលដៅសម្រេចឱ្យបានសមត្ថភាពថាមពលអគ្គិសនី៥០ភាគរយ ពីប្រភពឥន្ធនៈមិនមែនហ្វូស៊ីលនៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ម្យ៉ាងទៀត រដ្ឋាភិបាលលោក Modi  ក៏ពឹងផ្អែកលើការទាញយកអត្ថប្រយោជន៍ ពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យា  ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងអភិបាលកិច្ចផងដែរ។

តាមរយៈវេទិកាផ្លាតហ្វមដូចជា វេទិកា Aadhaar និងវេទិកា Direct Benefit Transfer (DBT) រដ្ឋាភិបាលឥណ្ឌាបានសម្រួលដល់ការចែកចាយប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្នែកសុខុមាលភាព ព្រមទាំងធានាថា ជំនួយអាចឆ្ពោះទៅដល់ដៃរបស់អ្នក ដែលត្រូវការដោយផ្ទាល់តែម្តង។

លើសពីនេះ គម្រោងមួយ ដែលមានឈ្មោះថា Ayushman Bharat បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធសុខភាពឌីជីថល ដែលអាចឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល និងមិនមានការរំខាន ក្នុងការចូលប្រើប្រាស់សេវាថែទាំសុខភាព។

សរុបមកការសង្កត់ធ្ងន់របស់រដ្ឋាភិបាល លើការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់គោលបំណងសុខុមាលភាព បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍រួម និងការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋទាំងអស់ប្រកបដោយសមធម៌។

នៅក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ របស់លោកនាយករដ្ឋមន្ត្រី Modi គេសង្កេតឃើញថា ប្រទេសឥណ្ឌាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅលើគ្រប់វិស័យ។ ប្រទេសឥណ្ឌា កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍ ដែលមិនអាចប្រកែកបាន ខណៈឥណ្ឌាគឺជាប្រទេសទី១ ដែលបានចុះចតនៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ និងត្រៀមខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ របស់ពិភពលោកក្នុងឆ្នាំ២០២៧ខាងមុខ។

សរុបជារួម ចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រី Modi ដើម្បីប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍ គឺផ្អែកលើផែនការប្រកបដោយមហិច្ឆតា និងច្នៃប្រឌិត ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ប្រទេសឥណ្ឌា និងជំរុញប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ និងវិបុលភាពដែលមិនធ្លាប់មានពីមុនមក៕

អ្នកអភិវឌ្ឍន៍អន្តរជាតិៈ អ្នកមានលុយច្រើនគួរតែទិញអចលនទ្រព្យដើម្បីផលចំណេញពេលអនាគត

ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍អន្តរជាតិដ៏ធំមួយរូប នៅទីក្រុងភ្នំពេញបានបង្ហើបថា បើអ្នកមិនទិញអចលនទ្រព្យនៅឆ្នាំ២០២៤នេះ ពួកគេនឹងយឺតពេលសម្រាប់ទីផ្សារកម្ពុជា។
លោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលកំពុងអភភិវឌ្ឍន៍The Factory Phnom Penh & Urban Villageបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៤ មិនាថា ស្ថានភាពសេដ្ឋកិច្ចល្អប្រសើររបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ការកើនឡើងនូវអ្នកវិនិយោគអន្តរជាតិ ពិសេសសម្តេចធិបតីហ៊ុន ម៉ាណែត តែងតែចេញក្រៅប្រទេស ដើម្បីទាក់ទាញអ្នកធុរកិច្ចមកវិនិយោគមកកាន់កម្ពុជា នឹងធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា នឹងមានការរីកចម្រើន។Dr. Ben L. - Urban Village Phnom Penh | LinkedInលោកបន្តថា “ប្រសិនជាអ្នកមិនទិញអចលនទ្រព្យ នៅត្រីមាសទី២ ទី៣ និងទី៤ អ្នកនឹងយឺតពេល ក្នុងការចាប់យកឱកាសចំណេញ”។លោកបន្តថា “អ្នកវិនិយោគអន្តរជាតិជាច្រើន បាននិងកំពុងចូលមកកម្ពុជា ដោយសារសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរ ធៀបនឹងប្រទេសក្នុងតំបន់”។

លោកបណ្ឌិតBen Liបានបន្តថា កម្ពុជាមិនពឹងផ្អែកលើការវិនិ យោគពីប្រទេសចិននោះទេ តែពឹងផ្អែកលើអ្នកធុរកិច្ចមកពីជាតិសាសន៍ចម្រុះ ហើយឆ្នាំនេះកម្ពុជាបានទាក់ទាញ អ្នកវិនិយោគមកពី មជ្ឈឹមបូព៌ា ឥណ្ឌា និងមកពីប្រទេសដទៃទៀត។

លោកបន្តថា អ្នកវិនិយោគមកពីមជ្ឈឹមពូព៌ា កំពុងស្វែករកទីតាំងវិនិយោគថ្មី ហើយទីតាំងដែលពួកគេផ្តោតគឺនៅតំបន់អាស៊ី ហើយកម្ពុជា ជាទីតាំងមួយដែលផ្តល់ភាពងាយស្រួល សម្រាប់វិនិយោគិនដោយសារពួកគេអាចយកលុយចំណេញ ត្រលប់ទៅវិញបានងាយស្រួល ដោយមិនជាប់ពន្ឋ ខណៈសឹង្ហបុរីមានគោលនយោបាយថ្មី ដែលផលចំណេញនឹងធ្លាក់ទៅរដ្ឋរហូតដល់៣០ភាគរយ៕

ដំណឹងល្អៈកម្ពុជា និងអូស្ត្រាលី សម្រេចបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលីដើម្បីជម្រុញការវិនិយោគ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  ប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់អូស្រ្តាលីបានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា អូស្រ្តាលី ដើម្បីលើកកម្ពស់ និងជំរុញសកម្មភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យល្អប្រសើរ​ថែមទៀត។

ការព្រមព្រៀងនេះ បានកើតមានឡើងនៅក្នុងជំនួបពិភាក្សាការ​ងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកBran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច​អូ​ស្ត្រាលី (Business Council of Australia) កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនោះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យ​ឯកជន ​ដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង១២០ក្រុមហ៊ុន ហើយផ្ដល់ឱកាសការងារជាង១លាន​កន្លែង។

លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតីផងដែរថា​ ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី​ មានកិច្ច​សហប្រតិបត្តិការជាមួយបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់​ព័ន្ធនានា​នៃរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់ ដើម្បីសម្របសម្រួល ក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលី​ជាមួយបណ្តាប្រទេសនានា។

លោក Bran Black បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនង​ការងារ​ជាមួយ បណ្ដាប្រទេសជាច្រើន ក្នុងនោះ រួមមាន បណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បី​ពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច​ និងពាណិជ្ជកម្មរវាងអូស្ត្រាលី​ និងកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិ ​នៃក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី និងសហការី ដែលបានជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្តេចធិបតីបានបញ្ជាក់​ថា “រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន ក្នុងការចូលរួម​ចំណែក​កសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា”។

សម្តេចធិបតី ក៏បានបញ្ជាក់ជូន​លោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុ​ញ​ឱ្យ​វិស័យ​ឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ សម្ដេចធិបតី ប្រកាសស្វាគមន៍ដោយក្តីរីករាយ ចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ក្នុងការជំរុញកិច្ច​សហ​ប្រតិ​​បត្តិការ រវាងក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី​ជាមួយ​កម្ពុជា។

សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហ​ទ្វារស្វាគមន៍​គ្រប់​ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងធានាបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មី​របស់កម្ពុជា ដែលមានការលើកទឹកចិត្ត ដល់វិស័យឯកជនវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាបាន​ភ្ជាប់​ទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោក ​តាម​រយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេរភាគី និងពហុភាគី។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងលើកទឹក​ចិត្តឱ្យមានការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំអគ្គិសនី និងគ្រឿងបង្គំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចធិបតី និងលោកនាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នាបង្កើត​យន្តការ​មួយ​បន្ថែម​ទៀត គឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council)ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី។ សម្ដេចធិបតី​បានលើកទឹកចិត្ត ឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី បន្តធ្វើកិច្ចសហការរៀបចំយន្តការនេះ ជាមួយក្រសួង​ពាណិជ្ជ​កម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា៕

Chinese airlines can boost US flights to 50 per week, US says

Chinese passenger airlines will be allowed to boost their weekly round-trip U.S. flights to 50 starting on March 31, up from the current 35, the U.S. Transportation Department said on Monday, returning the market to nearly one-third of pre-pandemic levels.

The approval “is a significant step forward in further normalization of the U.S.-China market in anticipation of the Summer 2024 traffic season,” the USDOT said.

More than 150 weekly round-trip passenger flights were allowed by each side before restrictions were imposed in early 2020 due to the COVID-19 pandemic, but until August 2023, Chinese and U.S. carriers could each fly only 12 a week between the two countries.

The number rose on Sept. 1 to 18 weekly round-trips and then to 24 per week starting Oct. 29. The USDOT approved 35 for Chinese carriers in November.

Airlines for America, a group representing American Airlines (AAL.O), opens new tab, Delta Air Lines (DAL.N), opens new tab and United Airlines (UAL.O), opens new tab, which fly a combined 31 weekly flights to China, said it “supports the U.S. government’s approach to slowly, gradually and reciprocally reopen the market with China. It’s imperative the U.S. government maintains this approach.”

The Chinese embassy in Washington said it was “glad to see the positive progress made on increasing direct passenger flights between China and the U.S.” The embassy added it is working to “further facilitate cross-border travel and promote people-to-people exchange between the two countries.”

On a trip to China last year, U.S. Commerce Secretary Gina Raimondo said she wanted to boost travel and tourism between the two countries.

If China returned to 2019 U.S. tourism levels, it would add $30 billion to the U.S. economy and 50,000 U.S. jobs, Raimondo said in August.Source: reuters

ការសិក្សាថ្មី: ក្រុមអ្នកមាននៅទូទាំងពិភពលោកគ្រោងសម្រុកទិញលំនៅដ្ឋានច្រើននៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ក្រុមមហាសេដ្ឋីនៅទូទាំងពិភពលោក កំពុងស្វែងរករបៀបរស់នៅដ៏ប្រណី​ត និងល្អប្រសើរជាងមុន និងការវិនិយោគ នៅពេលនិយាយអំពីការទិញផ្ទះថ្មីរបស់ពួកគេ។

យោងតាមក្រុមហ៊ុនអចលនទ្រព្យអាមេរិក ​​Douglas Elliman និងរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យKnight Frank បានបង្ហាញថា “ចំនួនមួយភាគបួននៃបុគ្គល ដែលមានទ្រព្យសម្បត្តិខ្ពស់បំផុតរបស់អាមេរិក ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារឡើងទៅ គ្រោងនឹងទិញអចលនទ្រព្យ លំនៅដ្ឋាននៅឆ្នាំ២០២៤នេះ”។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា បុគ្គលដែលមានតម្លៃទ្រព្យសម្បត្តិខ្ពស់បំផុត ជាមធ្យមមានផ្ទះចំនួន៤ រួចមកហើយ ខណៈចំនួនមួយភាគបួន នៃផលប័ត្រលំនៅដ្ឋានរបស់ពួកគេ គឺស្ថិតនៅក្រៅប្រទេសកំណើត។

របាយការណ៍ខាងលើបន្តថា នៅពេលនិយាយដល់ការទិញអចលនទ្រព្យ ដែលមានតម្លៃថ្លៃៗកប់ពពក ក្រុមមហាសេដ្ឋីទាំងនោះបានគិតគូរខ្លាំងជាងគេ ទៅលើរបៀបរស់នៅ និងការវិនិយោគ បន្ទាប់មកគឺពន្ធ និងសុវត្ថិភាព។

ស្របពេលដែលអត្រាការប្រាក់មានស្ថេរភាព និងអាចធ្លាក់ចុះនៅឆ្នាំនេះ ក្រុមអ្នកជំនាញអចលនទ្រព្យលើកឡើងថា “យើងសង្កេតឃើញមានសញ្ញាដំបូងដែលបង្ហាញថា ការផ្គត់ផ្គង់អចលនទ្រព្យប្រ​ណី​តអាចនឹងកើនឡើង ដែលអាចនាំឱ្យមានការលក់កាន់តែច្រើន”។លោក Liam Bailey ដៃគូ និងជាប្រធានផ្នែកស្រាវជ្រាវសកលនៅក្រុមហ៊ុន Knight Frank បានអះអាងថា “ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ ឬយ៉ាងហោចណាស់ យើងមានទំនុកចិត្តបន្ថែមថា អតិផរណាកំពុងដំណើរការ ក្នុងទិសដៅត្រឹមត្រូវ នោះខ្ញុំគិតថា ស្តុកអចលនទ្រព្យ(Inventory)នឹងកើនឡើងជាថ្មីម្តងទៀត”។

របាយការណ៍ដដែលបានព្យាករថា ទីក្រុងម៉ៃអាមី នឹងក្លាយជាទីផ្សារដែលដំណើរការល្អបំផុត របស់អាមេរិកនៅឆ្នាំនេះ ដោយតម្លៃអចលនទ្រព្យប្រណីត នៅទីក្រុងនេះនឹងកើនឡើង៤% បន្ទាប់មកគឺទីក្រុងញូវយ៉ក ដែលតម្លៃអចលនទ្រព្យប្រណីតនឹងកើនឡើង២% តាមពីក្រោយដោយទីក្រុង Los Angeles ជាមួយនឹងការរំពឹងទុកកំណើនតម្លៃអចលនទ្រព្យប្រណីតចំនួន១% ។

នៅទូទាំងពិភពលោក ទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ ត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សារអចលនទ្រព្យប្រណីតលំដាប់កំពូលទី១ ជាមួយនឹងការរំពឹងទុកកំណើនតម្លៃ១០% នៅឆ្នាំនេះ បន្ទាប់មកគឺទីក្រុងបុមបៃ ជាមួយនឹងការរំពឹងទុកកំណើនតម្លៃ៥,៥% តាមពីក្រោយដោយទីក្រុងឌូបៃ ទីក្រុងMadrid ទីក្រុងស៊ីដនី  និងទីក្រុងStockholm ៕

The hottest housing markets for the super rich in 2024

The ultrawealthy are looking for a better lifestyle and strong investment when it comes to buying their next home, according to a new study.

One-quarter of American ultra-high-net individuals, or those worth $30 million or more, plan to buy a residential property this year, according to the Douglas Elliman and Knight Frank Wealth Report.

The average ultra-high-net-worth individual already owns four homes, according to the report. One-quarter of their residential portfolio is outside their home country.

When it comes to priorities for their next big purchase, the ultrawealthy ranked“lifestyle” and “investment” at the top of the list, followed by taxes and safety.

With interest rates stabilizing and possibly falling this year, real estate experts say there are early signs that luxury supply may be growing, which could lead to more sales.

“If we do see a pivot to lower rates, or at least more confidence that inflation is going in the right direction, I think you will begin to see inventory building up again,” said Liam Bailey, partner and global head of research at Knight Frank.

The report forecasts that the best-performing U.S. luxury market this year for price growth will be Miami, with an expected increase of 4%, according to the report. New York ranked second in the U.S., with expected price growth of 2%, followed by Los Angeles with 1% growth.

Globally, the top market for luxury real estate is expected to be Auckland, New Zealand, with projected price growth of 10% in 2024. Mumbai ranks second, at 5.5%; followed by Dubai (5%); Madrid (5%); Sydney (5%); and Stockholm (4.5%). Source: CNBC

ក្រុមហ៊ុនប្រេងថៃប្រកាសគាំទ្រការផលិតប្រេងរួមគ្នារវាងថៃ និងកម្ពុជា ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា

ដោយ: គង់ លាងហួរ

បាងកក: បណ្តាក្រុមហ៊ុនសមាជិកក្លឹបឧស្សាហកម្មរុករក និងផលិតប្រេងនៃប្រទេសថៃ បានប្រកាសគាំទ្រដល់រដ្ឋាភិបាលរបស់ខ្លួន ជុំវិញការចរចារ លើការផលិតប្រេងរួមគ្នាដោយប្រទេសថៃ និងកម្ពុជា នៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្រថៃ។

លោក Nipatsin Yimyam ប្រធានក្លឹបឧស្សាហកម្មរុករក និងផលិតប្រេង ដែលស្ថិតក្រោមចំណុះសហព័ន្ធឧស្សាហកម្មថៃ (FTI) បានមានប្រសាសន៍ឱ្យដឹងថា “ក្លឹបរបស់លោកសូមគាំទ្រការបន្តការចរចាជុំវិញតំបន់ OCA ជាមួយប្រទេសកម្ពុជា”។

នាយកដ្ឋានឥន្ធនៈរ៉ែរបស់ប្រទេសថៃ បានលើកឡើងថា តំបន់ OCA ដែលត្រូវបានទាមទារដោយប្រទេសថៃ និងកម្ពុជា ទំនងជាប្រភពប្រេងថ្មី សម្រាប់ប្រទេសទាំងពីរ ដោយសារទីតាំងនេះស្ថិតនៅជិតប្លុកឧស្ម័ន Bongkot និងប្លុកឧស្ម័ន Erawan។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃកាលពីខែមុន ភាគីទាំង២ បានយល់ព្រមបន្តកិច្ចពិភាក្សាស្តីពីតំបន់OCA ដែលស្ថិតក្នុងភាពជាប់គាំងអស់ជាច្រើនមកហើយ។

លោក Nipatsin បានមានប្រសាសន៍បន្តថា “ប្រសិនបើកិច្ចចរចាទទួលបានជោគជ័យ នោះប្រទេសថៃ និងកម្ពុជានឹងមានប្រភពប្រេងថ្មីមួយ ដែលអាចរួមគ្នាបង្កើតតម្លៃសេដ្ឋកិច្ចដ៏ធំ”។

លោក Nipatsin បានបញ្ជាក់បន្ថែមថា ប្រសិនបើតំបន់ OCA អាចផ្គត់ផ្គង់ឧស្ម័នកាន់តែច្រើន ទៅកាន់ប្រទេសថៃ នោះប្រទេសរបស់យើង នឹងកាត់បន្ថយការពឹងផ្អែក លើការនាំចូលឧស្ម័នធម្មជាតិរាវ(LNG) ដែលមានតម្លៃថ្លៃពីបរទេស។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ធ្លាប់បានប្តេជ្ញាថា ប្រទេសថៃនឹងទាញយក “កំណប់ទ្រព្យ” ពីតំបន់ OCA ដែលត្រូវបានគេជឿថា មានធនធានឥន្ធនៈហ្វូស៊ីលដ៏សម្បូរបែប ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយគ្រប់គ្រងតម្លៃអគ្គិសនី ស្របពេលដែលប្រទេសថៃឆ្ពោះទៅរកថាមពលបៃតង៕

សម្តេចធិបតីជួបមេដឹកនាំប្រចាំតំបន់ និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗដើម្បីទាក់ទាញរំហូរFDI

        ដោយៈ គង់ សូរិយា

        អូស្រ្តាលីៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបមេដឹកនាំមួយចំនួននៃសមាជិកអាស៊ាន និងថ្នាក់ដឹកនាំកក្រុមហ៊ុនធំៗ ដើម្បីទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI)។

       ជំនួបនេះបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃក​ម្ពុជា និងលោកជំទាវពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមមកិច្ចប្រជុំកំពូលពិសេសអាស៊ាន អូស្រ្តាលី ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ដល់៦ មិនាខាងមុខនេះ។

       ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា​ដែលរស់នៅ និងសិក្សានៅប្រទេសអូស្រ្តា​លី និងណូវែលហ្សេឡង់ ប្រកបដោយភាពស្និទ្ឋស្នាលរាក់ទាក់យ៉ាងកក់ក្តៅ បើទោះបីជាមានក្រុមមនុស្សមួយចំនួនតូច បានប្រមូលផ្តុំតវ៉ាចំពោះដំណើរទស្សនកិច្ចនេះក្តី។

       សម្តេចធិបតីឆ្លៀតពេលវេលា ដ៏មមាញឹកជួបជាមួយពិភក្សាការ​ងារជាមួយប្រធានាធិបតីហ្វីលីពីន លោកFerdinand Romualdez Marcos Jr.ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចផងដែរ។

       ទោះបីជាពេលវេលាដ៏មមាញឹកក្តី ប៉ុន្តែសម្តេចធិបតីហ៊ុន ម៉ាណែតបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាច្រើន ដូចជា  កាលពីថ្ងៃទី២ ​មិនា សម្តេចបានអនុញ្ញាតអោយ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ ។

FreshStart Energy គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia ដែលធ្វើអាជីវកម្មលើថាមពលកកើតឡើងវិញ ដោយ​បានចូលរួមចំណែកគិតគូរលើ ការរក្សានូវនិរន្តរភាព និងបរិយា​បន្ន សម្រាប់ពេលអនាគត ។

       ចំណែកនៅថ្ងៃទី៣ មិនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ ស្ថាប័ន IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងសេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត៥០ឆ្នាំ នៅក្នុងឧស្សាហកម្មនេះ ដោយបានជួយសិស្សជិត៥០០,០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាងគេបំផុតរបស់កម្ពុជា សម្រាប់ការធ្វើតេស្តIELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់ គ្លេសកម្រិតខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។ IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ជារៀងរាល់ឆ្នាំ។

នៅថ្ងៃដដែលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុ​ញ្ញាតឱ្យលោកTanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីផ្តល់នូវ ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត ។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ ។

SunRice Group មានចំណាប់អារម្មណ៍ លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់ នៅលើទីផ្សារអន្តរជាតិ។

ជាបន្តបន្ទាប់មកទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia ដោយក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។

ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម  ហើយក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។

សម្តេចធិបតីហ៊ុន ម៉ាណែតតែងតែផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនអន្តរជាតិ ​មកវិនិយោគនៅកម្ពុជា គ្រប់ពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំ និងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសជាមិត្តនានា៕