Energy producers urge talks on claims dispute

Member companies of the Petroleum Exploration and Production Industry Club are keen to support fresh government efforts to resume oft-delayed talks on joint petroleum production by Thailand and Cambodia in the overlapping claims area (OCA) in the Gulf of Thailand.

The club supports continuing OCA negotiations with Cambodia, said Nipatsin Yimyam, chairman of the club under the Federation of Thai Industries (FTI).

The OCA, which is claimed by Thailand and Cambodia, is likely to be a new petroleum source for both countries because the site is near the Bongkot and Erawan gas blocks, according to the Department of Mineral Fuels.

Following the visit of Cambodian Prime Minister Hun Manet to Thailand last month, Bangkok and Phnom Penh agreed to resume talks on the OCA, which have made no progress since the issue was raised in 2001.

If the talks prove successful, Thailand and Cambodia will have a new petroleum source that could jointly generate huge economic value, said Mr Nipatsin.

“If natural gas is discovered, both countries can add value to it,” he said.
Thailand has petroleum-related industries that can support new petroleum businesses, said Mr Nipatsin.

The FTI industry club has 30 members that are ready to help the government support the economy, he said.

The oil and gas industry is estimated to generate 200 billion baht in economic value for Thailand.

Prime Minister Srettha Thavisin earlier promised to uncover “treasure” from the OCA, as it is believed to have rich fossil fuel deposits, in an effort to help control electricity prices as the country moves towards green energy. Source: Bangkok Post

ក្រុងប៉ោយប៉ែតនឹងក្លាយជាតំបន់ដ៏មានសក្តានុពល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការសួនឧស្សាហកម្មកម្ពុជា-ថៃ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុលបានលើកឡើងថា ក្រុងប៉ោយប៉ែត នឹងក្លាយជាតំបន់ដ៏មានសក្តានុពល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ យើងនឹងភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តស្រះកែវ ប្រទេសថៃ។

លោកបញ្ជាក់ថា “ខ្ញុំយល់ឃើញថា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ នេះនឹងក្លាយជាតំបន់សក្ដានុពលមួយ ដោយសារតែបច្ចុប្បន្ននេះ យើងមានតំបន់សេដ្ឋកិច្ចពិសេស មានស្ទឹងបទ រថភ្លើងតភ្ជាប់នៅក្រុងប៉ោយប៉ែត ដូច្នេះខ្ញុំជឿជាក់ថា នេះជាតំបន់មួយដ៏ល្អ ក្នុងការពង្រីកវិសាលភាព ទំនាក់ទំនងការធ្វើថៃបូកមួយ ដើម្បីកម្ពុជា និងថៃ”។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសចុះទៅពិនិត្យ​ច្រក​​ស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹក​ជញ្ជូន ​​ឆ្លង​កាត់​ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នក​វិនិយោគ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន នាពេលថ្មីៗកន្លងទៅនេះ៕

សម្តេចធិបតីៈព្រែកជីកហ្វូណន-តេជោ នឹងបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅសមុទ្រ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។

សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង”។សម្តេចបន្ថែមថា “ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ”។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង “ព្រែកជីកហ្វូណនតេជោ” នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង “ព្រែកជីកហ្វូណនតេជោ” ប្រវែង១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពាន​ចំនួន១១កន្លែង សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។

 ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ​កម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ “ព្រែកជីកហ្វូណនតេជោ” នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕

The hottest housing markets for the super rich in 2024

The ultrawealthy are looking for a better lifestyle and strong investment when it comes to buying their next home, according to a new study.

One-quarter of American ultra-high-net individuals, or those worth $30 million or more, plan to buy a residential property this year, according to the Douglas Elliman and Knight Frank Wealth Report.

The average ultra-high-net-worth individual already owns four homes, according to the report. One-quarter of their residential portfolio is outside their home country.

When it comes to priorities for their next big purchase, the ultrawealthy ranked“lifestyle” and “investment” at the top of the list, followed by taxes and safety.

With interest rates stabilizing and possibly falling this year, real estate experts say there are early signs that luxury supply may be growing, which could lead to more sales.

“If we do see a pivot to lower rates, or at least more confidence that inflation is going in the right direction, I think you will begin to see inventory building up again,” said Liam Bailey, partner and global head of research at Knight Frank.

The report forecasts that the best-performing U.S. luxury market this year for price growth will be Miami, with an expected increase of 4%, according to the report. New York ranked second in the U.S., with expected price growth of 2%, followed by Los Angeles with 1% growth.

Globally, the top market for luxury real estate is expected to be Auckland, New Zealand, with projected price growth of 10% in 2024. Mumbai ranks second, at 5.5%; followed by Dubai (5%); Madrid (5%); Sydney (5%); and Stockholm (4.5%).

Source: CNBC

គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃ១៦ពាន់លានដុល្លារត្រៀមបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មBay of Lights

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍នៃទីក្រុង​រាម ស្ថិតនៅលើផ្ទៃដី៩៣៤​ហិកតា ជាមួយទំហំទុន​វិនិយោគរហូតដល់១៦ ពាន់លានដុល្លារត្រៀមបើកសម្ភោធនាពេលឆាប់ៗខាងមុខនេះ។

គំរោងដ៏មហិមានេះ ត្រូវបានអភិវឌ្ឍនន៍ដោយក្រុមហ៊ុន Canopy Sands Development Co.,Ltd ​ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​នៃ ​ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) របស់​អ្នកឧកញ៉ា ចេន ហ្ស៊ី។

គំរោងដែលចំណាយទុនដ៏សម្បើមនេះ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កាលពីសប្តាហ៍មុន លោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​អគ្គលេខា​ធិការ​រង​នៃ​គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ​​បាន​ដឹកនាំ​មន្ត្រីជំនាញ​​ចុះទីតាំងផ្ទាល់​ ដើម្បីពិនិត្យ និងផ្តល់យោបល់ ជូនទៅខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី តាមសំណើសុំអញ្ជើញ​សម្តេចធិបតី បើកសម្ភោធនូវគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Canopy Sands Development Co.,Ltd។​​

ការចុះពិនិត្យទីតាំង​គ្រោង​បើកសម្ពោធ​នេះ​ ក៏​​មានការចូលរួមពី​ លោក យូសុះ សូឡៃម៉ាន អភិបាលរងនៃគណៈអភិបាល​ខេត្តព្រះសីហនុ ប្រធានផ្នែកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រធានមន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ អនុប្រធានមន្ទីរសុរិយោដី​ខេត្តព្រះសីហនុ លោកអភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ និងមន្រ្តី​ជំនាញ​ជា​ច្រើន​រូប​ទៀត​ចូលរួមផងដែរ។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន Canopy Sands Development Co.,Ltd​ បាន​ចាប់ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate)​ បើកការដ្ឋានសាងសង់​ជំហានដំបូង​​គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ដែលមានទីតាំងនៅឆ្នេររាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល​កម្មវិធីនោះ​ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក​ គួច ចំរើន អភិបាល ខេត្ដព្រះសីហនុផងដែរ។

យោងតាម​ផែនការមេ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង​រាម ដែលជាគម្រោង​អភិវឌ្ឍន៍ ​លំដាប់ថ្នាក់ពិភពលោក​ បាន​ចែកជា ៣ជំហានគឺ៖ ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមាន​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ ដូចជាសណ្ឋាគារ ភោ​ជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់​នៅ​ សាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា រួមទាំង​ទីលាន​កីឡា​វាយកូនគោលផងដែរ។

កាលឆ្នាំ២០២២ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ​របស់​អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវ​បានទទួលស្គាល់ដោយ​ទស្សនាវដ្ដីធុរកិច្ច​អន្តរជាតិ ដែល​បោះពុម្ព​នៅ​ទីក្រុង​ឌូបៃ ជា​ក្រុមហ៊ុន​អភិវ​ឌ្ឍន៍​អចលន​ទ្រព្យ​ល្អ​បំផុត​នៅ​កម្ពុជា ក្នុង​នោះ​ការវិវឌ្ឍន៍ដ៏សំខាន់មួយ គឺការដាក់ចេញនូវផែនការមេ នៃការអភិវឌ្ឍន៍ប្រកប​ដោយចីរភាពសម្រាប់​គម្រោងឆ្នេររាមនៃខេត្តព្រះសីហនុ៕

ទីក្រុងប៉េកាំងបង្កើនជើងហោះហើររបស់ខ្លួនទៅកាន់ទឹកដី សហរដ្ឋអាមេរិកឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានដឹកជញ្ជូនអាមេរិក(USDOT) បានទម្លា យឱ្យដឹងថា ប្រទេសចិនគ្រោងបង្កើនជើងហោះហើរ ទៅមកប្រចាំសប្តាហ៍ ជាមួយសហរដ្ឋអាមេរិកបន្ថែម ពីចំនួន៣៥ជើងនាពេលបច្ចុបន្ន ឡើងដល់៥០ជើង ចាប់ពីដំណាច់ខែមីនាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ប្រភពដដែលបានបន្តថា “ការព្រមព្រៀងគ្នានេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើប្រក្រតីភាវូបនីយកម្មបន្ថែមទៀត នៃទីផ្សារទេសចរណ៍រវាងសហរដ្ឋអាមេរិក និងប្រទេសចិន”។

នាយកដ្ឋានដឹកជញ្ជូនអាមេរិក (USDOT) បានបញ្ជាក់ថា ខ្លួនបានរៀបចំកិច្ចសន្ទនា ជាមួយក្រុមនិយតករអាកាសចរណ៍ចិន ដើម្បីអនុវត្តផែនទីចង្អុលផ្លូវ ក្នុងគោលបំណងបើកទីផ្សារសេវាកម្មផ្លូវអាកា សរវាងអាមេរិក និងប្រទេសចិនជាបណ្តើរៗ និងបើកចំហទីផ្សារមួយនេះឱ្យកាន់តែធំនាពេលខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួន ដូចជាក្រុមហ៊ុន Delta Air Lines និងក្រុមហ៊ុន United Airlines ជាដើម ដែលបើកការហោះហើរចំនួន៣១ជើង ក្នុងមួយសប្តាហ៍ទៅកាន់ប្រទេសចិន បានអះអាងថា “ក្រុមហ៊ុនគាំទ្រដល់វិធីសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការបើកចំហទីផ្សារឡើងវិញដោយសន្សឹមៗ បន្តិចម្តងៗ និងទៅវិញទៅមកជាមួយប្រទេសចិន ហើយវាជាការចាំបាច់ណាស់ ដែលរដ្ឋាភិបាលអាមេរិក ត្រូវបន្តអនុវត្តវិធីសាស្រ្តមួយនេះ”។

ម្យ៉ាងវិញទៀត  ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញក្តីរីករាយផងដែរ ក្រោយពីបានឃើញវឌ្ឍនភាពជាវិជ្ជមាន ក្នុងការបង្កើនជើងហោះហើរដឹកអ្នកដំណើរ ដោយផ្ទាល់រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

កាលពីខែសីហា ឆ្នាំ២០២៣ លោកស្រីGina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លើសពីនេះ ប្រសិនបើចំនួនភ្ញៀវទេសចរពីប្រទេសចិន ចូលទៅកាន់សហរដ្ឋអាមេរិក អាចកើនឡើងដល់កម្រិតក្នុងឆ្នាំ២០១៩វិញ នោះ វានឹងផ្តល់ប្រាក់ចំណូល៣០ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចអាមេរិក និងបង្កើតការងារ៥០.០០០កន្លែងនៅសហរដ្ឋអាមេរិក៕

អ្នកស្រីតាំង ហួរៈ ដីដែលលក់តម្លៃក្រោមទីផ្សារកំពុងទាក់ទាញ ការចាប់អារម្មណ៍

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សកម្មភាពរបស់អ្នកវិនិយោគស្ងៀមស្ងាត់ បានសម្ងំទិញយកដី ដែលមានតម្លៃក្រោមទីផ្សារ ដោយសារពួកគេមានការរំពឹងឱកាសចំណេញនាពេលអនាគត។

អ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ដីដែលមានទីតាំងល្អៗ និងតម្លៃក្រោមទីផ្សារ ត្រូវបានប្រមូលទិញពីអ្នកវិនិយោគ ដែលចូលចិត្តភាពស្ងៀមស្ងាត់។

អ្នកស្រីបន្តថា “មានសកម្មភាព ទិញ លក់ច្រើនក្នុងទីផ្សារ ប៉ុន្តែវាស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ និងជាដីដែលមានតម្លៃល្អៗ ដែលវិនិយោគិនមើលឃើញឱកាសចំណេញ”។ អ្នកស្រីបន្តថា “នៅពេលដីតម្លៃក្រោមទីផ្សារ ត្រូវបានទិញអស់ អ្វីៗនឹងមានសភាពប្រសើរឡើង”។

អ្នកស្រីតាំង ហួរបានបន្តថា កាលពីឆ្នាំ២០២៣ ដីដែលលក់តម្លៃក្រោមទីផ្សារច្រើនហើយ ក៏ពិបាកលក់ឬលក់មិនចេញ ប៉ុន្តែនៅពេលបើកទំព័រឆ្នាំ២០២៤មក ដីស្ថិតនៅលើផ្លូវមេ ទីតាំងល្អៗមានការទិញច្រើន។

អ្នកស្រីបន្តថា​ “អ្នកមិនហ៊ាន នៅតែមិនទិញ តែអ្នកហ៊ាន គេនៅតែឆ្លៀតឱកាសទិញ”។ អ្នកស្រីបន្តថា “នាពេលបច្ចុប្បន្ននេះ ដីក្រោមតម្លៃទីផ្សារចន្លោះពី៣០ ទៅ៤០ភាគរយ មិនសូវមាននោះទេ ប៉ុន្តែបើមានហើយស្ថិតនៅទីតាំងល្អៗ លើផ្លូវធំៗ នឹងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា”៕

តើចំនួនជើងហោះហើរនៅព្រលានយន្តហោះទាំងបីរបស់កម្ពុជាមានការកើនឡើងក្នុងកម្រិតណា?

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំនួនជើងហោះហើរ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មានការកើនឡើងតិចតួច។

លោកបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចំនួនជើងហោះហើរ នៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន១៦៨ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។

លោកបន្តថា “ចំនួនហោះហើរនៅព្រលានយន្តហោះ សៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈ បានធ្លាក់ចុះមកត្រឹម៤៤ជើង ជាមធ្យមក្នុងមួយថ្ងៃ”។

ដោយឡែកសម្រាប់ព្រលាន យន្តហោះភ្នំពេញ មានការកើនឡើងបន្តិច។
លោកស៊ិន ចាន់សិរីវុត្ថាបានឱ្យដឹងទៀតថា អ្នកដំណើរតាមផ្លូវអាកាសច្រើនជាងគេ គឺទី១ ជនជាតិថៃ ទី២ ជនជាតិវៀតណាម ទី៣ ជនជាតិសិង្ហបុរី ទី៤ ជនជាតិម៉ាឡេស៊ី និងទី៥ ជនជាតិឡាវ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះបានរំពឹងថា ចំនួនជើងហោះហើរនៅកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤នេះ អាចនឹងការកើនឡើងបន្តិចទៀត ដោយសារការតភ្ជាប់ជើងហោះហើររវាងអេមីរ៉ាតអារ៉ាប់រួម និងកម្ពុជា និងឥណ្ឌាជាមួយកម្ពុជា៕

តើតម្លៃដីធ្លីនឹងកើនឡើងវិញដែរឬទេនៅឆ្នាំ២០២៤នេះ?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សកម្មភាពទិញ លក់ដីធ្លី បានចាប់ផ្តើមានសកម្មភាពខ្លះៗឡើងវិញ នៅតំបន់ជុំវិញរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចនានា។

ប៉ុន្តែសំណួរនៅទីនេះ គឺយើងអាចសួរថា តើតម្លៃដីធ្លីនឹងកើនឡើងឬទេនៅឆ្នាំ២០២៤នេះ?។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia & Cambodiafinancialtimes.com លោកយិន លាងគង់ បានលើកយកចំណុចសំខាន់ៗ​មួយចំនួនមកវិភាគ ទុកគ្រាន់ពិចារណា។

ស្ថានភាពសេដ្ឋកិច្ចកម្ពុជា

ពិតណាស់ តាមការព្យាករណ៍របស់រដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងរង្វង់៦,៦ភាគរយ នៅឆ្នាំ២០២៤នេះ ហើយតួលេខនេះមានភាពប្រហាក់ប្រហែលគ្នា ​នឹងការព្យាករណ៍របស់ស្ថាប័នអន្តរជាតិធំៗ ដូចជា​ADB World Bank, IMF, AMROជាដើម។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ ត្រូវបានជម្រុញដោយ   វិស័យកសិ​កម្ម ទេសចរណ៍ កម្មន្តសាល ការងើបឡើងវិញនូវវិស័យសេវាកម្ម និងឧស្សាហកម្ម ដែលងើបឡើងបណ្តើរៗ ប៉ុន្តែផ្ទុយទៅវិញ វិស័យសំ​ណង់ និងអចលនទ្រព្យ ដែលត្រូវការលំហូរមូលធនដ៏ច្រើន ហាក់ស្ថិតនៅ ក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ នៅដើមឆ្នាំ២០២៤នេះ។

លំហូរទុនវិនិយោគពីបរទេសនៅមានកម្រិត

ការរឹតបន្តឹងគោលនយោបាយ ខ្ទប់មិនឲ្យមានការបញ្ចេញលំហូរសាច់ប្រាក់ច្រើន មកក្រៅប្រទេសរបស់រដ្ឋាភិបាលចិន ក៏ដូចជាប្រទេ​សមួយចំនួនទៀត បានធ្វើឲ្យកម្ពុជា ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា មានឱកាសងើបឡើងមានសភាពយឺតៗ ជាមួយស្ថានភាពមិនអាចព្យាករណ៍បាន។

ទីផ្សារអចលនទ្រព្យ និងសំណង់បានងើបឡើងយ៉ាងលឿននៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែតជាដើម បាននិងកំពុងស្ថិតក្នុងសញ្ញាមិនទាន់ប្រាកដប្រជានៅឡើយ ស្របពេលស្ថានភាពទី​ផ្សារអចលនទ្រព្យក្នុងប្រទេសចិន ជប៉ុន និងបណ្តាប្រទេសជាច្រើនទៀតកំពុងជួបបញ្ហាផងដែរ។

ការរឹតបន្តឹងឥណទានពីធនាគារនានា

ធនាគារពាណិជ្ជធំៗនៅកម្ពុជា បាននិងកំពុងបន្តពង្រឹងគុណភាពឥណទាន និងកំពុងរៀបចំយុទ្ឋសាស្រ្ត កាត់បន្ថយហានិភ័យ ស្រ​បពេលស្ថានភាពបំណុលមានបញ្ហា និងបំណុលស្អុយ បាននិងកំពុងបន្តមានការកើនឡើង។

នាយក អគ្គនាយកធនាគារមួយចំនួន បានឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ធនាគាររបស់ពួកគេ មិនបញ្ចេញឥណទាន សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងវិស័យ​សំ​ណង់ និងអចលនទ្រព្យឡើយនៅដើមឆ្នាំនេះ ប៉ុន្តែស្ថានភាពប្រែប្រួលយ៉ាងណា អាស្រ័យលើមូលដ្ឋានសេដ្ឋកិច្ចជាក់ស្តែង។

អ្នកវិនិយោគស្វែងរកតែដីតម្លៃក្រោមទីផ្សារ

បឹងមួយដែលធ្លាប់មានត្រី១០០០ក្បាល មានអ្នកចាប់ពីមុនត្រឹម៥០នាក់ តែបច្ចុប្បន្នទំហំបឹង និងចំនួនត្រីនៅដដែល ប៉ុន្តែចំនួនអ្នកចាប់បានកើនឡើងដល់៤០០នាក់ ច្បាស់លាស់ណាស់​ឱកាសកើបប្រាក់ចំណេញពីវិស័យនេះ ត្រូវបានរួមតូច ស្របពេលចំនួនអ្នកស្វែងរកលាភធំៗ ក្នុងវិស័យនេះក៏បានថយចុះផងដែរ។

ស្ថានភាពទីផ្សារដីធ្លី នៅដើមឆ្នាំ២០២៤នេះ មិនទាន់មានសញ្ញាណាមួយ បង្ហាញពីសញ្ញាកើនឡើងខ្ពស់នៅឡើយទេ ប៉ុន្តែវាបាននិងកំពុងប្រឈមហានិភ័យ នៃការជាប់គាំងរយៈពេលវែង ប៉ុន្តែផ្ទុយទៅវិញប្រសិនជាអ្នកវិនិយោគមានប្រាក់ច្រើន និងមិនមានបញ្ហាលំហូរសាច់ប្រាក់ វាជាឱកាសសម្រាប់រកផលចំណេញនាពេលអនាគត។

ភាពតានតឹងភូមិសាស្រ្តនយោបាយ និងសង្រ្គាម

ភាពតានតឹងភូមិសាស្រ្តនយោបាយ រវាងអាមេរិក និងប្រទេសចិននឹងនៅតែបន្តរយៈពេលវែងតទៅទៀត ខណៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់កំណត់ពេលបញ្ចប់ ស្របពេលសង្រ្គាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ព្រមទាំងមានបញ្ហានៅច្រកសមុទ្រដ៏សំខាន់ ដែលជាផ្លូវដឹកជញ្ជូនទំនិញនៅលើពិភពលោក កំពុងរងការគំរាមកំហែង ច្បាស់ណាស់បញ្ហាទាំងនេះ វានឹងបន្តគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងស្ថានភាពសកល។

សរុបមកតើដីធ្លី នឹងងើបឡើងថ្លៃឬយ៉ាងណានៅឆ្នាំនេះ ចំណុចវិភាគខាងលើអាចបញ្ជាក់ និងជាមូលដ្ឋានសម្រាប់វិភាគ និងពិចារ​ណារបស់លោក អ្នកនៅដើមឆ្នាំ២០២៤នេះ៕

មន្រ្តីជាន់ខ្ពស់ៈកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសច្រើនទម្រង់ ដើម្បីបំពេញចិត្តអ្នកវិនិយោគ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាបាននិងកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសច្រើនទម្រង់ ដើម្បីបំពេញចិត្តអ្នកវិនិយោគ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្ដាញព័ត៌មានកាលពីចុងសប្តាហ៍មុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ “ខ្ញុំសូមជម្រាបថា នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦កន្លែង ដែលបានដាក់ដំណើរការ ក្នុងចំណោមសរុបចំនួន៤២កន្លែង”។

ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា តាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺសម្ដេចចង់បង្កើតឲ្យមានតំបន់សេដ្ឋកិច្ចកម្ពុជា និងជប៉ុន ដើម្បីជាការងាយស្រួលដល់អ្នកវិនិយោគ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នជប៉ុន កំពុងតែសិក្សាចំពោះទីតាំងថា តើនៅកន្លែងណាបានល្អ ដែលរួមមាន៖ ពោធិ៍សាត់ កោះកុង ក្រុងព្រះសីហនុ កំពត កំពង់ស្ពឺ ឬក៏នៅភ្នំពេញ។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋអត់កំណត់ថា ត្រូវទៅកន្លែងណាទេ ឲ្យតែអ្នកវិយោគថា ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំដីយ៉ាងតិច៤០០ហិកតា អ្នកវិនិយោគដាក់ទុន ហើយរដ្ឋាភិបាល នឹងធ្វើការជាមួយគ្នា ទាក់ទាញអ្នកវិនិយោគ ដើម្បីធ្វើការនៅតំបន់នោះ។

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សំដៅដល់មជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សា​ហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សា​ហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។

យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។

វិនិយោគិនត្រូវបានលើកទឹកចិត្ត ឱ្យជ្រើសរើសការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។

ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានា របស់តំបន់សេដ្ឋកិច្ចពិសេស ជូនដល់វិនិយោគិនរួមមាន ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិតនិងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។

តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែង ដូចជា សេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធី ធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការលើកទឹកចិត្ត សម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួ​យគម្រោងវិនិយោគ សរុបប្រមាណ៦៥៥ ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។

តំបន់សេដ្ឋកិច្ចពិសេសទាំងនោះមាននៅរាជធានី ខេត្តដូចជា

  • រាជធានីភ្នំពេញ មានត.ស.ព.កំពុងដំណើរការចំនួន២
  • ខេត្តកណ្ដាល មានត.ស.ព.កំពុងដំណើរការចំនួន២
  • ខេត្តកំពង់ស្ពឺ មានត.ស.ព.កំពុងដំណើរការចំនួន១
  • ខេត្តព្រះសីហនុ មានត.ស.ព.កំពុងដំណើរការចំនួន៤
  • ខេត្តកំពត មានត.ស.ព.កំពុងដំណើរការចំនួន១
  • ខេត្តកោះកុង មានត.ស.ព.កំពុងដំណើរការចំនួន១
  • ខេត្តក្រចេះ មានត.ស.ព.កំពុងដំណើរការចំនួន១
  • ខេត្តស្វាយរៀង មានត.ស.ព.កំពុងដំណើរការចំនួន៩
  • ខេត្តបន្ទាយមានជ័យ មានត.ស.ព.កំពុងដំណើរការចំនួន៣៕