ទំនើបភាវូបនីយកម្មរបស់ប្រទេសចិននឹងបើកឱកាសកាន់តែច្រើនដល់បណ្តាក្រុមហ៊ុនមកពីជុំវិញពិភពលោក

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រធានាធិបតីចិនលោក សុី ជីនពីង បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ការធ្វើទំនើបកម្មរបស់ប្រទេសចិននឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនអាជីវកម្មមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក។

លោក សុី ជីនពីង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារអបអរសាទរចំពោះពិធីជប់លៀងអាហារពេលល្ងាចដើម្បីប្រារព្ធអបអរខួបលើកទី៥០ នៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-ចិន។

លោក សុី ជីនពីង បានធ្វើការកត់សម្គាល់ថា “យើងមានសក្ដានុពលដ៏ធំ លំហដ៏ធំទូលាយ និងអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែអស្ចារ្យរវាងប្រទេសចិន និងសហរដ្ឋអាមេរិក”។Xi: Build ‘solid’ barrier around China’s internet - Times of Indiaលោក សុី បានបន្តថា ប្រទេសចិននឹងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងស្ថិតក្នុងលំដាប់ថ្នាក់ពិភពលោក។

លោកបានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយភាគីអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេរភាគី។

លោក សុី ជីនពីង ក៏បានអះអាងផងដែរថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តលទ្ធផលផ្លែផ្កាពីកិច្ចប្រជុំនៅទីក្រុងសាន់ហ្វ្រាន់សុីស្កូ កាលពីខែវិច្ឆិកា ឆ្នាំមុន៕ប្រភព៖The edge malaysia៕

មហាសេដ្ឋីចិន លោក Chen Tianqiao ជាប់ឈ្មោះក្នុងបញ្ជីជនបរទេស ដែលទិញដីច្រើនជាងគេទី២ នៅអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីចិន លោក Chen Tianqiao បានជាប់ឈ្មោះនៅក្នុងបញ្ជី Land Report 100 ដែលជាជនបរទេស មានដីធ្លីច្រើនជាងគេទីពីរ និងជាម្ចាស់អចលនទ្រព្យធំជាងគេបំផុតទី៨២ នៅសហរដ្ឋអាមេរិក។

Land Report 100 គឺជាបញ្ជី ដែលចាត់ថ្នាក់បុគ្គល ដែលមានដីធ្លីច្រើនជាងគេទាំង១០០រូប នៅសហរដ្ឋអាមេរិក ដោយក្នុងនោះ រួមមានទាំងម្ចាស់ដីជាជនជាតិអាមេរិក និង ជនបរទេសផងដែរ។

យោងតាមរបាយការណ៍បានបង្ហាញថា កាលពីឆ្នាំ២០១៥ លោក Chen Tianqiao បានទិញដីក្នុងតំបន់ Oregon ចំនួន៨០.១២៧ហិកតា ពីក្រុមហ៊ុនវិនិយោគ Fidelity National Financial Ventures ដែលការណ៍នេះបានធ្វើឱ្យលោកជាប់ឈ្មោះក្នុងបញ្ជីខាងលើ។ចំណែកឯ ជនបរទេស ដែលមានដីធ្លីច្រើនបំផុតនៅអាមេរិក គឺគ្រួសារត្រកូល Irving មកពីប្រទេសកាណាដា ដែលមានដីធ្លីសរុបរហូតដល់ទៅ៥១៣.០៥៧ហិកតា។

កាសែត New York Post បានរាយការណ៍ថា លោក Chen និងភរិយារបស់លោក គឺលោកស្រី Chrissy Luo ក៏បានទិញភូមិគ្រឹះ Vanderbilt Mansion នៅផ្លូវ East 69th Street ក្នុងរដ្ឋ Manhattan ក្នុងតម្លៃ៣៩លានដុល្លារនៅឆ្នាំ២០១៨ និងភូមិគ្រឹះ Seeley Mudd Estate នៅជាយក្រុង Los Angeles ក្នុងតម្លៃ២៥លានដុល្លារកាលពីឆ្នាំ២០២១ផងដែរ។

លោក Chen Tianqiao បានឡើងឋានៈជាមហាសេដ្ឋី នៅឆ្នាំ១៩៩៩ ដោយលោកជាស្ថានិកក្រុមហ៊ុន Shanda Interactive Entertainment ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មហ្គេមអនឡាញរបស់ប្រទេសចិន។

ក្រោយមក លោក Chen បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្គេមអនឡាញនេះ និងបានប្តូរទីតាំងក្រុមហ៊ុនវិនិយោគ Shanda Group ទៅកាន់ប្រទេសសិង្ហបុរី ជាទី ដែលលោកបានចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ តាមរយៈការបង្កើតក្រុមហ៊ុន Shanda World ។

គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Chen ត្រូវបានប៉ាន់ស្មានថា មានចំនួន១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយទស្សនាវដ្តី Forbes៕

សញ្ញាវិជ្ជមាន: ឆ្នាំ២០២៤នេះ នឹងក្លាយជាចំណុចរបត់សម្រាប់ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម

ដោយ: គង់ លាងហួរ
ហាណូយ: អ្នកជំនាញបានអះអាងថា ទីផ្សារអចលនទ្រព្យវៀតណាមនឹងចាប់ផ្តើមស្ទុះងើបឡើងវិញ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤ ប៉ុន្តែការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពនឹងមិនអាចសម្រេចបានទេ រហូតទាល់តែដល់ត្រីមាសទី៣ ឆ្នាំ២០២៥ខាងមុខ។

យោងតាមរបាយការណ៍ថ្មីចុងក្រោយបំផុតរបស់ខ្លួនស្តីអំពីទីផ្សារ ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ និងវេទិកាទិញ-លក់ Batdongsan បានអះអាងថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ នឹងក្លាយជា “ចំណុចរបត់”សម្រាប់ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម។

លោក Nguyen Quoc Anh អគ្គនាយករងរបស់ក្រុមហ៊ុនខាងលើបានលើកឡើងថា ការព្យាករណ៍នេះធ្វើឡើងដោយផ្អែកលើកត្តាជាច្រើន ដូចជាច្បាប់ថ្មីដែលចូលជាធរមាន កំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំក្រោយ និងទំនុកចិត្តរបស់អ្នកទិញ។លោកបានបន្តថា “ចំណុចរបត់” គ្រាន់តែជាសញ្ញាសម្គាល់ពីការបញ្ចប់នៃការធ្លាក់ចុះប៉ុណ្ណោះ ប៉ុន្តែការស្ទុះងើបឡើងវិញនឹងចាប់ផ្តើមដំណើរការល្អបន្ទាប់ពីនោះ។

លោក Michael Kokalari នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Vina Capital ជឿជាក់ថា ភាពអាក្រក់បំផុតសម្រាប់ទីផ្សារបានបញ្ចប់ ខណៈប្រតិបត្តិការទិញ-លក់បានកើនឡើងបន្ទាប់ពីធនាគារនានាបានកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះក្នុងខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ប្រជាជនក៏បានផ្លាស់ប្តូរបន្តិចម្តងៗពីការសន្សំដាក់ប្រាក់តាមធនាគារទៅវិនិយោគលើទីផ្សារភាគហ៊ុន និងអចលនទ្រព្យ ដែលជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារក្នុងឆ្នាំ២០២៤។

លោក Can Van Luc ប្រធានសេដ្ឋវិទូនៅធនាគាររដ្ឋ BIDV បានមានប្រសាសន៍ឱ្យដឹងថា ឆ្នាំ២០២៤ នឹងនាំមកនូវឱកាសសម្រាប់ទីផ្សារអចលនទ្រព្យ។

លោកបានបន្តថា ការបើកព្រំដែនឡើងវិញរបស់ប្រទេសចិន ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក លំហូរមូលធន ការជំរុញឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម កម្មវិធីស្តារសេដ្ឋកិច្ចសង្គម នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។

លោកបានបន្ថែមថា អតិផរណា និងបំណុលអាក្រក់របស់ប្រទេសវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងបាន ដែលការណ៍នេះនឹងជួយទាក់ទាញលំហូរមូលធនចូលទៅក្នុងទីផ្សារលំនៅដ្ឋាន៕

ក្រសួងសាធារណៈការបើកដំណើរការចំណតផែពហុបំណងថ្មីៗចំនួន៣នៅភ្នំពេញ ត្បូងឃ្មុំ និងខេត្តព្រៃវែង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ចំណតផែរណបពហុបំណងចំនួន៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) កាលពីថ្ងៃទី១២ មករាកន្លងមកនេះ។

ចំណតផែរណបពហុបំណងទាំង៣ទីតាំង ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបាននិងកំពុងរួមចំណែក ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹងទិសដៅក្នុងការពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា។ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីចូលរួមសម្រេចឱ្យបានស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងសាធារ​ណការ និងដឹកជញ្ជូនក៏បានដាក់ចេញនូវ ផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីក មានភាពប្រកួ​តប្រជែង និងការផ្តល់សេវាមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពផងដែរ។

លោកក៏បានជម្រាបជូនអង្គពិធីដែរថា នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសិក្សារៀបចំផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹកទន្លេរជាមួយផ្លូវសមុទ្រ រួមទាំងមណ្ឌលអាជីវកម្មអាទិភាព សម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ។ទន្ទឹមនឹងនេះ ក្រោមកិច្ចសម្របសម្រួល របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាននិងកំពុងចូលរួមសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បីជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។

ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាងក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ៤ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។បច្ចុប្បន្ននេះ ចំណតផែរណបពហុបំណងTS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើឱ្យប្រតិបត្តិការលើកដាក់ទំនិញនិងកុងតឺន័រ និងស្ថិតនៅទីតាំង ដែលមានសក្តានុពលខ្ពស់សម្រា​ប់បម្រើឱ្យសេចក្តីត្រូវការ ប្រើប្រាស់របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត ជាពិសេសចូលរួមចំណែ​កបានយ៉ាងច្រើន ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។

ចំពោះចំណតផែរណបពហុបំណងUM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។គោលបំណងនៃការបង្កើតចំណត ផែរណបពហុបំណងUM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិត​ផលកសិផលផ្សេងទៀត។ ចំណតផែរណបពហុបំណង UM២ ក៏ជាចំណតផែទន្លេដែលមានសក្តានុពលខ្ពស់ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ នៅតំបន់ជុំវិញតាមដងទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និងនាំចូលទំនិញពីខាងក្រៅមកចំណតផែរណបនេះវិញ។

បន្ថែមពីនេះ ចំណតផែរណបពហុបំណងនេះ នឹងចូលរួមចំណែ​កកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។ ដោយឡែកចំណតផែរណបពហុបំណងLM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ បច្ចុប្បន្នចំណតដែរណបពហុបំណងនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ក.ស.ភ.។

គោលបំណងនៃការបង្កើតចំណតផែ រណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេចជាដើម៕

អគារខ្ពស់ជាងគេបំផុតទី២របស់ពិភពលោក ដែលស្ថិតក្នុងប្រទេសម៉ាឡេសុី បានបើកសម្ពោធដាក់ឱ្យដំណើរការហើយ

ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុន Samsung C&T ដែលជាក្រុមហ៊ុនសំណង់ដ៏ធំមួយ របស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ថា ខ្លួនបានបញ្ចប់ការស្ថាបនាអគារ ដែលមានកំពស់១១៨ជាន់នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី។

ក្រុមហ៊ុន Samsung C&T ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Samsung Group បានប្រកាសថា ពិធីបើកសម្ពោធអគារ Merdeka 118 ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី១០ ខែមករា ដែលនេះជាអគារខ្ពស់ជាងគេទី២ នៅលើពិភពលោក ដែលមានកម្ពស់៦៧៩ម៉ែត្រ និងមានទីតាំងស្ថិតនៅចំកណ្តាលនៃទីក្រុងគូឡាឡាំពួ។ការសាងសង់អគារខ្ពស់កប់ពពក Merdeka 118 ត្រូវបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៤។
Merdeka 118 គឺជាអគារ និងរចនាសម្ព័ន្ធខ្ពស់ជាងគេបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលក្រុមហ៊ុន Samsung បានសាងសង់រួចរាល់ក្នុងឆ្នាំ២០០៩។

អគារ Merdeka 118 ដែលមានផ្ទៃក្រឡាខាងក្នុង(floor space)សរុបប្រហែល៦៧៣.៩០០ម៉ែត្រការ៉េ គឺជាអគារពហុមុខងារ ដែលរួមមានទាំងការិយាល័យ សណ្ឋាគារលំដាប់ខ្ពស់ និងផ្សារទំនើបចំនួនមួយផងដែរ។

សមិទ្ធិផលនេះបានសរបង្ហាញឱ្យឃើញពីការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យសំណង់របស់ម៉ាឡេស៊ី ដែលជាសមាជិកមួយ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏ជាមុខមាត់ថ្មីគួរឱ្យស្ញប់ស្ញែង សម្រាប់ប្រទេសកាន់សាសនាអុីស្លាមភាគច្រើន ដែលមានប្រជាជនសរុបជាង៣២,៧លាននាក់មួយនេះផងដែរ។

អគារ ដែលចំណាយអស់ទឹកប្រាក់១,៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd ខាងលើនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Fender Katsalidis សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មម៉ាឡេស៊ី RSP KL និងទទួលសាងសង់ ដោយក្រុមហ៊ុនម៉ៅការកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនម៉ៅការម៉ាឡេស៊ី UEM Group៕

India’s Modi woos investors at business summit, firms unveil big spending plans

India’s Prime Minister Narendra Modi touted his country’s economic prospects at a major business summit in his home state on Wednesday, as companies Maruti Suzuki and Adani unveiled investment plans worth nearly US$30 billion combined.

India is a “powerhouse for talented youth, a technology hub for finding solutions and a democracy that delivers”, Modi said at the Vibrant Gujarat Global Summit, adding that the nation was on its way to becoming the third-largest economy in a few years.

His pitch comes just months before national elections, in which he will seek a third term, and at a time when global businesses are looking at India to diversify supply chains beyond China.

The biennial summit, which this year is focused on wooing funds for chip and electric vehicle manufacturing where India lags, has drawn thousands of business leaders, investors and diplomats to the three-day event. On Wednesday, top carmaker Maruti Suzuki pledged to invest 350 billion rupees (US$4.2 billion) to build a second car plant in Gujarat state and a new production line at an existing plant.

Billionaire Gautam Adani said his conglomerate will invest US$24 billion over five years in renewable energy in the state.

Tata Group is also close to announcing plans to build a new, huge semiconductor fabrication plant in Gujarat, with construction to start this year, Tata Sons chairman Natarajan Chandrasekaran said at the summit.

He added that Tata will also begin construction of a 20 gigawatt battery storage factory in Gujarat in the next couple of months.

Ahead of the summit, Gujarat, one of India’s top industrial hubs, signed initial investment agreements with 58 companies, worth a combined US$86 billion. Dutch and Singapore firms are also set to commit to more than US$7 billion in spending at the event.

Modi said India’s economy has shown momentum and resilience despite geopolitical troubles around the world and invited investors to be a part of its growth journey, saying “my determination will be as big as your dreams”. Source: Reuters

នាយករដ្ឋមន្រ្តីឥណ្ឌាបង្ហាញពីសក្តានុពល និងសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទាក់ទាញអ្នកវិនិយោគ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានលើកឡើងពីទស្សនវិស័យ សេដ្ឋកិច្ចរបស់ឥណ្ឌា នៅឯកិច្ចប្រជុំកំពូលធុរកិច្ចដ៏សំខាន់មួយ នៅក្នុងរដ្ឋGujarat កាលពីថ្ងៃពុធទី១០ ខែមករា។

ក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅពេលក្រុមហ៊ុនខ្នាតយក្សចំនួន២ គឺក្រុមហ៊ុន Maruti Suzuki និងក្រុមហ៊ុន Adani បានបង្ហាញផែនការវិនិយោគ ដែលមានតម្លៃជិត៣០ពាន់លានដុល្លារអាមេរិក។

នៅឯកិច្ចប្រជុំកំពូល Vibrant Gujarat Global Summit លោក Modi បានថ្លែងថា ប្រទេសឥណ្ឌា​ជា​មហាអំណាច ​សម្រាប់​យុវជន​ដែល​មាន​ទេពកោសល្យ ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ សម្រាប់​ការ​ស្វែងរក​ដំណោះស្រាយ និង​ជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ។លោកបានបន្តថា ប្រទេសឥណ្ឌា កំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

លោក Modi បានគូសបញ្ជាក់ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានបង្ហាញពីសន្ទុះ និងភាពធន់ ទោះបីជាមានបញ្ហាភូមិសាស្ត្រនយោបាយនៅជុំវិញពិភពលោកយ៉ាងណាក្តី។

លើសពីនេះ លោក Narendra Modi បានអញ្ជើញបណ្តាអ្នកវិនិយោគ ឱ្យចូលរួមជាផ្នែកមួយ នៃដំណើររីកចម្រើនរបស់ឥណ្ឌា ដោយលោកបន្ថែមថា “ការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងធំដូចក្តីស្រមៃរបស់អ្នក”។

ការថ្លែងបែបនេះរបស់លោក Modi បានធ្វើឡើង ខណៈការបោះឆ្នោតជាតិខិតជិតមកដល់ ដែលលោកនឹងឈរឈ្មោះនៅអាណត្តិទី៣បន្ថែមទៀត និងស្របពេលដែល ក្រុមហ៊ុនសកលកំពុងងាកមកកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន។

នៅមុនកិច្ចប្រជុំកំពូលខាងលើ រដ្ឋGujarat ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មកំពូលមួយរបស់ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគដំបូង ជាមួយក្រុមហ៊ុនចំនួន៥៨ ដែលមានតម្លៃសរុបចំនួន៨៦ពាន់លានដុល្លារអាមេរិក៕

CBRE Cambodia to Host “Fearless Forecast 2024” Yearly Event at Oakwood Premier Hotel Phnom Penh, Cambodia

Phnom Penh, Cambodia 12 of January 2024-CBRE Cambodia is excited to announce its annual Fearless Forecast event, which will take place on Friday 12 of January 2024, from 8:00 am to 10:00 am at the Oakwood Premier Phnom Penh’s Grand Ballroom. The event will provide an overview of Cambodia’s macro economy and the state of the real estate market in the year ahead.

According to CBRE Cambodia, the challenges of 2023 are expected to persist, particularly for the office, retail, and condominium sectors. However, there may be some bright spots in alternatives, industrial logistics and agriculture. The Fearless Forecast 2024 event will provide valuable insights into the real estate market and help industry leaders and enthusiasts make informed decisions.

The highlight of the occasion will be a keynote address by the esteemed Chairman of CBRE Cambodia, Marc Townsend. As a leading figure in the real estate sector, his insights are anticipated to shed light on the trajectory of Cambodia’s property market throughout the coming year.

“The drawn out challenges the market face are present globally as economies face post-COVID shocks conflicts, elections, rising interest rates, inflation and the impact of rising geopolitical tensions; though are exacerbated in the Cambodian context by the ever-growing supply overhang,” said Marc Townsend Chairman of CBRE Cambodia.

“Developers have a multitude of possible solutions ranging from the simple, such as better marketing competitive pricing, good payment terms and great management to the more complex such as repurposing and repositioning a development the key tailleeway being that solutions exist, if you’re willing to look for them.” added Townsend.

CBRE Cambodia’s Managing Director, Lawrence Lennon added, “There’s never been a better time to be an occupier or buyer as the quality of options has significantly improved while asking rates continue to fall by as much as 30% over the past few years. Now is a great time to upgrade where you live, work and play”

“Conversely, from a developer’s perspective, (couldn’t recommend more to push to control future supply coming online through stronger planning and zoning regulations. Such actions would allow existing stock to be absorbed and rates to gradually grow, “Lennon added.

“On a more positive note, there may be opportunities created in the fall out of the present challenges For instance, the government and banking sector may work to intervene to create decent first-time buyer programs on certain projects to stimulate sales and increase affordability of more centrally located condominium projects to new pool of local buyers that will occupy and benefit from the development cycle, noted Kinkesa Kim, Deputy Managing Director.

The event promises to be an engaging and informative session with networking opportunities. It is to be attended by more than 100 individuals from all key areas of the real estate industry.

Following the event, a Press Release session will give journalists a chance to interact with the presenter. discussing the challenges and opportunities unfolding in Cambodian real estate market in 2024.

Source: CBRE Cambodia

ការសិក្សាថ្មីៈ ផ្នែកចំនួន៣នៃវិស័យអចលនទ្រព្យឆ្នាំ២០២៤កំពុងមានបញ្ហាប្រឈម

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការសិក្សារបស់ក្រុមហ៊ុនប្រឹក្សា ផ្នែកអចលនទ្រព្យ CBRE Cambodia បានបញ្ជាក់ឱ្យដឹងថា បញ្ហាប្រឈមក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅឆ្នាំនេះ ជាពិសេសសម្រាប់វិស័យការិយាល័យ ការលក់រាយ និងខុនដូនៅរាជធានីភ្នំពេញ។

លោក Marc Townsend អគ្គនាយកក្រុមហ៊ុន CBRE Cambodia ដែលជាបុគ្គលឆ្នើមមួយរូបក្នុងវិស័យនេះ បានផ្តល់នូវការយល់ឃើញរបស់លោកអំពីគន្លង នៃទីផ្សារអចលនទ្រព្យនៅកម្ពុជាពេញមួយឆ្នាំ២០២៤នេះ។លោកបញ្ជាក់ថា “បញ្ហានានា ដែលទីផ្សារកំពុងប្រឈម ដូចជាការផ្គត់ផ្គង់លើសតម្រូវការ បានកើតមានឡើង នៅទូទាំងពិភពលោក ស្របពេលដែលសេដ្ឋកិច្ចសកលជួបបញ្ហា ក្រោយជំងឺកូវីដ-១៩ សង្គ្រាម ការបោះឆ្នោត ការដំឡើងអត្រាការប្រាក់ អតិផរណា និងផលប៉ះពាល់នៃការកើនឡើង ភាពតានតឹងភូមិសាស្ត្រនយោបាយ”។

លោក Townsend បានបន្តដោយផ្តល់អនុសាសន៍ថា “អ្នកអភិវឌ្ឍន៍គួរមានដំណោះស្រា​យជាច្រើន ដែលអាចធ្វើទៅបាន រាប់ចាប់ពីដំណោះស្រាយសាមញ្ញ ដូចជា ការធ្វើទីផ្សារឱ្យកាន់តែប្រសើរ កំណត់តម្លៃឱ្យមានភាពប្រកួតប្រជែង ផ្តល់លក្ខខណ្ឌនៃការទូទាត់ងាយស្រួល និងដំណោះស្រាយស្មុគស្មាញ ដូចជា ការរៀបចំ និងការកំណត់ទីតាំងនៃការអភិវឌ្ឍន៍ឡើងវិញ។លោកបញ្ជាក់ថា “ដំណោះស្រាយប្រាកដជាមាន ប្រសិនបើអ្នកមានឆន្ទៈក្នុងការស្វែងរកវា”។

ចំណែក លោក Lawrence Lennon នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ពុំមានពេលវេលាណាដែលល្អប្រសើរនេះ ក្នុងការទិញអចលនទ្រព្យនោះទេ ដោយសារជម្រើសបានកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្លៃលក់ បន្តដាំក្បាលចុះអស់រហូតដល់ទៅ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ទន្ទឹមគ្នានេះ លោកស្រី គីម គិនកេសា នាយិការងគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានកត់សម្គាល់ថា យើងអាចមានឱកាស ដែលបង្កប់ នៅក្នុងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ជាឧទាហរណ៍ រដ្ឋាភិបាល និងវិស័យធនាគារ អាចធ្វើការអន្ត​រាគមន៍ ដើម្បីបង្កើតកម្មវិធីអ្នកទិញផ្ទះលើកដំបូង សម្រាប់គម្រោងជាក់លាក់មួយចំនួន ដើម្បីជំរុញការលក់ និងធ្វើឱ្យគម្រោងខុនដូ ដែលមានទីតាំងនៅតំបន់ កណ្តាលរាជធានីភ្នំពេញ មានតម្លៃសមរម្យសម្រាប់អតិថិជនក្នុងស្រុក។

ជាងនេះទៅទៀត ក្រុមហ៊ុន CBRE Cambodia គ្រោងនឹងរៀបចំព្រឹត្តិការណ៍ Fearless Forecast ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ នៅសាលធំ Oakwood Premier Phnom Penh ។

ព្រឹត្តិការណ៍នេះ នឹងផ្តល់នូវទិដ្ឋភាពទូទៅនៃម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពនៃទីផ្សារ អចលនទ្រព្យរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៤។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាបទពិសោធន៍ដ៏ល្អ និងប្រកបដោយការយល់ដឹង។

ការរៀបចំព្រឹត្តិការណ៍ Fearless Forecast ប្រចាំឆ្នាំ២០២៤នេះឡើង មានគោលបំណងផ្តល់នូវការយល់ដឹង ដ៏មានតម្លៃទៅដល់អ្នកដឹកនាំ ឧស្សាហកម្ម និងអ្នកដែលចង់ធ្វើការសម្រេចចិត្តប្រកប​ដោយការយល់ដឹង នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា៕

ប្រជាពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេស៥៦នៅលើពិភពលោកដោយពុំចាំបាច់សុំទិដ្ឋាការ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍បានបង្ហាញថា កម្ពុជា​ជាប់​ចំណាត់លេខ៨៦ ក្នុង​សន្ទស្សន៍​លិខិតឆ្លងដែន ឬប៉ាស្ព័រ​សកល (The Henly Passport Index) សម្រាប់​ឆ្នាំ២០២៤នេះ។

ផ្អែកតាម​សន្ទស្សន៍​នេះ ពលរដ្ឋកម្ពុជា​ដែល​កាន់លិខិត​ឆ្លងដែន​កម្ពុជា អាច​ធ្វើដំណើរ​ចេញចូល​ក្នុង​ប្រទេស ឬគោលដៅ​ធ្វើដំណើរ​សរុប​ចំនួន៥៦ ក្នុងចំណោម​ប្រទេស ឬគោលដៅ​ធ្វើដំណើរ​សរុបចំនួន២២៧ នៅទូទាំង​ពិភពលោក ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ។

រីឯ ប្រទេស​ដែល​ជាប់លេខ១ ខាង​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី សិង្ហបុរី អេស្ប៉ាញ និងជប៉ុន ដែល​ពលរដ្ឋ​កាន់​លិខិត​ឆ្លងដែន​របស់ប្រទេស​ទាំងនេះ​ អាច​ធ្វើ​ដំណើរ​ចេញចូល​ ដោយ​ពុំចាំបាច់​ស្នើសុំ​ទិដ្ឋាការ​ទៅកាន់ប្រទេស​ ឬគោលដៅ​ធ្វើដំណើរ​ចំនួន១៩៤ នៅទូទាំង​ពិភពលោក។ចំណែក ប្រទេស​ហ្វាំងឡង់ ស៊ុតអែត និង​កូរ៉េខាងត្បូង ឈរ​នៅ​លេខរៀង​ទី២ ដែលពលរដ្ឋកាន់​លិខិត​ឆ្លងដែន ​​នៃ​ប្រទេស​ទាំងនេះ​ អាច​ធ្វើ​ដំណើរ​ចេញចូល​ ដោយ​ពុំចាំបាច់​ស្នើសុំ​ទិដ្ឋាការ​ ទៅកាន់ប្រទេ​ស​ ឬគោលដៅ​ធ្វើដំណើរ​ចំនួន១៩២ នៅទូទាំង​ពិភពលោក។

ដោយឡែក សហរដ្ឋអាមេរិកជាប់លេខ៧ ដែល​ពលរដ្ឋ​កាន់​លិខិតឆ្លងដែន​អាមេរិកាំង អាច​ធ្វើដំណើរ​ទៅកាន់​ប្រទេស ឬគោលដៅ​ធ្វើដំណើរ​សរុប​ចំនួន១៨៨ ដោយ​ពុំចាំបាច់​សុំ​ទិដ្ឋាការ​ជាមុន ឬ​ទិដ្ឋាការ​នៅពេល​មកដល់។

ចំណែក ប្រទេស​អាហ្វហ្កានីស្ថាន (Afghanistan) គឺជា​ប្រទេស​ជាប់ចំណាត់ថ្នាក់​បាតតារាង លេខ១០៤ ដែល​លិខិតឆ្លងដែន​មានឥទ្ធិពល​ខ្សោយជាង​គេបំផុត​នៅលើពិភពលោក ខណៈ​ពលរដ្ឋ​នៃ​ប្រទេសនេះ ​អាច​ធ្វើដំណើរ​ចេញចូល​ប្រទេស ឬគោលដៅ​តែ២៨ ប៉ុណ្ណោះ ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ។

សន្ទស្សន៍​លិខិត​ឆ្លងដែន​សាកល ឬ The Henly Passport Index ធ្វើ​ឡើង​ផ្អែកតាម​ទិន្នន័យ​ទទួលបាន ​ពី​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA)។

សន្ទស្សន៍​នេះត្រូវ​បាន​ធ្វើបច្ចុប្បន្នភាព ​ជារៀងរាល់​ត្រីមាស ដោយ​វាយតម្លៃ​លើ​លិខិតឆ្លងដែន ​សរុប​ចំនួន១៩៩ និង​គោលដៅ​ធ្វើដំណើរ​សរុប​ចំនួន២២៧ នៅទូទាំង​ពិភពលោក៕