ដោយ: គង់ លាងហួរ
បាងកក: គណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃកំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពន្លឿនកិច្ចពិភាក្សាជាមួយកម្ពុជា ជុំវិញតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយអះអាងថា ក្រុមបច្ចេកទេសថ្មីមួយគួរតែត្រូវបានបង្កើតឡើងដើម្បីបន្តការចរចា។
លោក Noppadon Patama ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃ បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូ ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានៅតំបន់ទាមទារត្រួតសុីគ្នាធ្លាប់បានជាប់គាំង ប៉ុន្តែការផ្លាស់ប្តូរថ្នាក់ដឹកនាំនាពេលថ្មីៗនេះនឹងផ្តល់ឱកាសសម្រាប់ការចាប់ផ្តើមការចរចាថ្មីមួយ។
លោកបន្តថាទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងនាយករដ្ឋមន្ត្រីថៃលោកសេដ្ឋា ថាវីសុីន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យភាគីទាំងពីរបង្កើតក្របខ័ណ្ឌគោលនយោបាយ ដែលអនុញ្ញាតឲ្យអាជ្ញាធរ នៃប្រទេសទាំង២បន្តកុងសង់សុីស ឬការឯកភាពគ្នា។
លោក Noppadon បានអះអាងថា វឌ្ឍនភាពក្នុងការចរចាអាចជួយប្រទេសទាំងពីររួមគ្នាអភិវឌ្ឍតំបន់ដែលមានជម្លោះ និងប្រើប្រាស់ធនធានដ៏មានតម្លៃដើម្បីធានាសន្តិសុខថាមពល។
តំបន់ទាមទារត្រួតស៊ីគ្នា ដែលគ្របដណ្តប់ផ្ទៃក្រឡាជាង២៦.០០០គីឡូម៉ែត្រការ៉េនៅក្នុងឈូងសមុទ្រថៃត្រូវបានគេជឿថា មានផ្ទុកធនធានប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើនមហាសាល។
លោក Noppadon បានមានប្រសាសន៍ឱ្យដឹងទៀតថា “គណៈកម្មាការកិច្ចការបរទេសនៃសភាថៃស្នើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការបច្ចេកទេសរួមថ្មីមួយ ដើម្បីធ្វើការពិភាក្សាគ្នាលើតំបន់ទាមទារត្រួតស៊ីគ្នា ក្នុងផលប្រយោជន៍នៃការបោះបង្គោលព្រំដែន និងការអភិវឌ្ឍន៍រួមគ្នា”។
កាលពីឆ្នាំ២០០៩ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីព្រំដែនសមុទ្រដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១ ក្រោមអាណត្តិគ្រប់គ្រងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដកហូតដោយរដ្ឋាភិបាលរបស់លោក អាប់ភីស៊ីត វេចាជីវ៉ា បន្ទាប់ពីលោក ថាក់ស៊ីនត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា៕Bangkok Post៕







លោកបណ្ឌិត Alexander Evengroen ដៃគូ និងជានាយកផ្នែកអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុន Strategic Realty Investment Co., Ltd បានលើកឡើងថា “ខ្ញុំរីករាយយ៉ាងខ្លាំង ដែលបានមើលឃើញការវិវឌ្ឍន៍លើការរចនាគម្រោង Banteay Srei Eco City របស់យើងគឺកោះឋានសួគ៌”។
លោកបណ្ឌិត Alexander បានមានប្រសាសន៍ឱ្យដឹងថា ស្ថាបត្យករ និងក្រុមការងាររបស់ក្រុមហ៊ុន SRI បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីបញ្ចប់ការរចនាផ្ទះវីឡា នៅលើកោះឋានសួគ៌ សម្រាប់បំពេញគម្រោង Banteay Srei Eco City ។
វីឡាទាំងនោះត្រូវបានសាងសង់ លើផ្ទៃដីប្រមាណ២.០០០ម៉ែត្រការ៉េ ហើយត្រូវបានដាក់ឈ្មោះដូចជា វីឡា Heritage Villa ទំហំ៤០០ម៉ែត្រការ៉េ វីឡា Diamond Villa ទំហំ៣៨៦ម៉ែត្រការ៉េ វីឡា Emerald Villa ទំហំ៣៩៤ម៉ែត្រការ៉េ និងវីឡា Sunshine Villa ទំហំ៣៩៤ម៉ែត្រការ៉េ។
ក្រុមហ៊ុន Strategic Realty Investment Co., Ltd ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយសព្វថ្ងៃនេះ SRI គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីប្រែក្លាយខ្លួនជាក្រុមហ៊ុនដ៏ល្បីឈ្មោះ តាមរយៈការផ្តល់ជូននូវគុណភាពខ្ពស់ ភាពជឿជាក់ ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ភាពប្លែក និងទំនុកចិត្តដល់អតិថិជន។


ទីក្រុងលំដាប់ទី១ លំដាប់ទី២ និងទី៣ ទាំងអស់នៅក្នុងប្រទេសចិន បានកត់ត្រាពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី អស់រយៈពេល២ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា។ ក្នុងចំណោមទីក្រុងចំនួន៧០នៅប្រទេសចិន ដែលត្រូវបានអង្កេ តតាមដានដោយការិយាល័យស្ថិតិជាតិ (NBS) គេសង្កេតឃើញថា ក្នុងនោះ មានទីក្រុងចំនួន៥៩ ដែលបានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះ។
ចំណែកនៅឯទីផ្សារអចលនទ្រព្យ នៅសហរដ្ឋអាមេរិក ការលក់ផ្ទះបានដាំក្បាលចុះខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា។
លោកឧកញ៉ាបានបន្តថា បើសភាពការណ៍ពិភពលោក មានការធូរស្រាលលើបញ្ហាភូមិសាស្រ្ត នយោបាយរវាងអាមេរិក និងចិននឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក នឹងងាយភាពប្រសើរឡើងទាំងពិភពលោក និងកម្ពុជា”។
លោកបន្តថា “វិស័យផ្សេងៗក្រៅពីអចលនទ្រព្យ នឹងងើបឡើងផងដែរ ហើយបើវិស័យដទៃទៀតមានភាពប្រសើរ នឹងធ្វើឲ្យវិស័យអចលនទ្រព្យងើបឡើងផងដែរ”។ លោកបន្តថា “ឆ្នាំ២០២៣ យើងធ្លាក់ដល់បាតហើយ យើងឈប់ធ្លាក់ហើយ ហេតុនេះវិស័យនេះនឹងងើបឡើង តែតម្លៃមិនកើនឡើងទេ”៕
ការប្រកាសដាក់លក់ភាគហ៊ុនដ៏ប្រញាប់ប្រញាល់នេះ បានធ្វើឡើង ស្របពេលដែលម្ចាស់បំណុលរបស់ក្រុមហ៊ុន Country Garden កំពុង ទាមទារការសងប្រាក់ ខណៈវិស័យអចលនទ្រព្យនៅប្រទេសចិនក៏កំពុង ប្រឈម ហានិភ័យកាន់តែខ្ពស់បន្ថែមទៀត។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិនមួយនេះបានលើកឡើងថា ពួកគេនឹងប្រើប្រាស់ថវិកា ដែលទទួលបានមកពីការលក់ភាគហ៊ុនទាំងនេះ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល ជាមួយម្ចាស់បំណុលបរទេស ឡើងវិញ។