(ភ្នំពេញ)៖ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ ជួយជំរុញឲ្យការចុះ MOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រា ឲ្យបានលឿន។
លោកទូតឥណ្ឌូនេស៊ី បានស្នើឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកពីរបប ប៉ុល ពត ដែលធ្វើឱ្យរាជធានីភ្នំពេញ ធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
លោក ឃួង ស្រេង បានបន្តទៀតថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗ របស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោក ស៊ូកាណូ (Soekano) និងលោក អាលី អាឡាតាស (Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែនបានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថី ឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េ ប្រវែង ៦.២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា «មហាវិថី ស៊ូកាណូ (Soekano Boulevard)» និងខ្សែទី២ ផ្លូវបេតុងម៉េ ប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថី ឈ្នះ-ឈ្នះ ជា «មហាវិថី អាលី អាឡាតាស់ (Ali Alatas Boulevard)»។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានជំរាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សាសន្តិសុខ ជូនស្ថានទូតឲ្យបានល្អ និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន នៅជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញស្ថានទូត ទៅតាមការស្នើឡើងរបស់លោក សាន់តូ ជាម៉ូស៊ូម៉ាតូ។
ជាការឆ្លើយតប លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី០២- ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
បន្ថែមពីនេះ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ ក៏បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ ជាង២០០០នាក់ ដែលគ្រោងនឹងបោះឆ្នោតសកល នៅខែកុម្ភៈ ខាងមុខនេះ និងជំរុញឲ្យការចុះ MOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រា ឲ្យបានលឿន៕



លោក Jung បានថ្លែងក្នុងពេលជួបជាមួយលោករដ្ឋមន្ត្រី ថា“ក្រុមហ៊ុន Daewoo E&C ចង់នាំមុខក្នុងការរួមចំណែកដល់ភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា តាមរយៈការណែនាំចំណេះដឹងផ្នែកសំណង់ដែលក្រុមហ៊ុនបានប្រមូលផ្តុំនៅក្នុងប្រទេសកូរ៉េ និងគម្រោងទីក្រុងថ្មីនានា”។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាង សង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោង សាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង (២) គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ យើងចង់បានការវិនិយោគ ពីសាធារណៈរដ្ឋប្រជាមានិតចិន លើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ ហើយនិងវារីវប្បកម្ម ដែលជាតម្រូវការចាំបាច់របស់បងប្អូន ប្រជាពលរដ្ឋរស់នៅផ្ទាល់ក្នុងខេត្ត។
លោក យៀន បានបញ្ជាក់ថា ក្រោយវិលត្រឡប់ទៅវិញ និងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ត្រូវខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

អនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាលខាងលើនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodiae-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។