ដោយៈ គង់ សូរិយា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ។
កិច្ចប្រជុំដែលបានប្រារពធ្វើកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងពីការត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
លោកសុខ លូ បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យម្ហូបអាហារប្រពៃណីនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបានល្អ ព្រោះវាជាចំណុចទាក់ទាញមួយ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា បានភ្លក់នូវរសជាតិរបស់ម្ហូបអាហារ ក្រោមស្នាដៃរបស់អ្នកខេត្តបាត់ដំបង ព្រមទាំងផ្ដល់ឱកាសដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ កាន់តែទូលំទូលាយបន្ថែមទៀត។
លោកបន្តមានប្រសាសន៍ថា ចំពោះការរៀបចំស្តង់ម្ហូបអាហារនេះ គឺត្រូវរៀបចំចាប់ចេញពីមុខសាលា ខេត្តបាត់ដំបង ឆ្ពោះទៅកាន់វិមានឯករាជ្យ ហើយការរៀបចំនេះ ធ្វើយ៉ាងណាឲ្យមានលក្ខណៈ ស្រស់ស្អាត មានរបៀបរៀបរយ ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរណ ងាយស្រួលក្នុងការដើរទស្សនា និងជាវម្ហូបអាហារនោះយកទៅពិសាផងដែរ។
លោកសុខ លូបានបន្តទៀតថា នៅក្នុងពិធីបុណ្យម្ហូបអាហារនេះមិនមែនមានតែតាំង លក់នូវមុខម្ហូបអាហារតែប៉ុណ្ណោះនោះទេ ក៏មានការដាក់តាំងនូវផលិតផលរបស់ខ្មែរផងដែរ ក្រោមប្រធានបទភូមិមួយផលិតផលមួយ ហើយអនុញ្ញាតឲ្យប្រជាជននៅតាមភូមិ ឃុំ ស្រុក អាចយកស្នាដៃផលិតផលរបស់ខ្លួន មកដាក់តាំងបង្ហាញ ដើម្បីលើកតម្កើងខេត្តបាត់ដំបងយើង ឲ្យមានមុខមាត់ បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបង។
លោកបានលើកទឹកចិត្ត ដល់បងប្អូន ដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុង នៃខេត្តបាត់ដំបង អញ្ជើញចូលរួមឲ្យបានច្រើនកុះករក្នុងការបង្ហាញនូវមុខម្ហូប ប្រចាំតំបន់ភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ផ្សេងៗនៅក្នុងខេត្តបាត់ដំបងក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្ត នៅក្នុងខេត្តបាត់ដំបងបានស្គាល់រសជាតិ៕



លោកឧកញ៉ាលើកឡើងជាយោបល់ថា ប្រសិនបើចង់ឱ្យទិសខាងត្បូង នៃរាជធានីភ្នំពេញរីកចម្រើនខ្លាំង ទាល់តែកាត់បញ្ចូលទីក្រុងតាខ្មៅ និងព្រលានយន្តហោះ នៅក្នុងខេត្តកណ្តាលបច្ចុប្បន្នចូលមកក្នុងរាជធានីភ្នំពេញ ព្រោះប្រជាជនមិនសូវចង់ទិញអចលនទ្រព្យនៅតាមបណ្តាខេត្តនោះទេ។
លោកបណ្ឌិតអះអាងថា “ប្រសិនបើយើងសាងសង់វីឡា ដែលមានតម្លៃកន្លះលានដុល្លារអាមេរិកឡើងទៅ នៅប៉ែកខាងកើតរាជធានីភ្នំពេញ នោះយើងនឹងពិបាកលក់ចេញ ព្រោះកត្តាដង់ស៊ីតេ ហើយប្រជាជនកម្ពុជាមិនចូលចិត្តឆ្លងស្ពាន។ រីឯប៉ែកខាងលិច យើងអាចសាងសង់ផ្ទះ ដែលមានតម្លៃ៥ម៉ឺនដុល្លារ ហើយប្រសិនបើចង់អភិវឌ្ឍលំនៅដ្ឋានថ្លៃៗនៅប៉ែកខាងត្បូង យើងត្រូវសង់ចូលពីទីក្រុងតាខ្មៅមករាជធានីភ្នំពេញវិញ”៕
ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម នឹងបើកដំណើរការជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះតទៅ។
ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដែលចំណាយថវិកា សាងសង់ចំនួនជិត៥២លានដុល្លារអាមេរិក។
កាលពីយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ចន្លោះPK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)។
កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីត១៩ តែសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនាវាទាំងអស់នោះ ដើម្បីឱ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។
ដោយសារសណ្តានចិត្តដ៏ល្អរបស់កម្ពុជា អ្នកទេសចរណ៍ដែលបានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ បានទទួលការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ រួមទាំងសហនាវឹក បូករួមនឹងអ្នកទេសចរណ៍ នឹងត្រលប់មកកម្ពុជាជាថ្មី ដើម្បីមកទទួលយកស្នាមញញឹម ការរួសរាយរាក់ទាក់ ប្រកបដោយបេះដូងកក់ក្តៅរបស់ប្រជាជនកម្ពុជា៕

លោក Nguyen Phu Trong និងសមភាគីចិនលោកស៊ី ជីនពីង បានធ្វើជាសាក្សីកាលពីថ្ងៃអង្គារ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣៦ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជាសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែកឆ្លងព្រំដែន។
លើសពីនេះ លោកចូ បៃដិន មើលឃើញឱកាសមួយ ដើម្បីទាញប្រទេសជាច្រើនទៀត រួមទាំងប្រទេសវៀតណាម និងកម្ពុជា ចូលទៅក្នុងគន្លងរបស់អាមេរិក ស្របពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចចិន និងការពង្រឹងអំណាចនយោបាយ របស់លោកស៊ី ជីនពីង៕

គម្រោងនេះត្រូវបានស្ថាបនាឡើង ក្នុងគោលដៅសាងសង់ទីក្រុងមួយ សម្រាប់ប្រជាជនរស់នៅចំនួន៧០០ពាន់នាក់ ជាមួយនឹងបរិក្ខារប្រើប្រាស់ដ៏សំបូរបែប រាប់ចាប់តាំងពីការិយាល័យ រហូតដល់អគារផ្ទះល្វែង វីឡា សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសាលារៀន។
នៅពេលដែលការសាងសង់បានបញ្ឈប់ គម្រោង Forest City ស្ថិតក្នុងពាក់កណ្តាលដំណាក់កាលទី២ នៃការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ស្របតាមផែនការដើម។
លោក John Han ដៃគូរបស់ក្រុមហ៊ុនច្បាប់ Kobre & Kim ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានលើកឡើងថា គម្រោង Forest City ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់ក្រុមហ៊ុន Country Garden នៅបរទេស។ គម្រោងខ្នាតយក្ស ដែលមិនទាន់បញ្ចប់ការសាងសង់នេះ អាចជួយម្ចាស់បំណុលរបស់ក្រុមហ៊ុន Country Garden ប្រមូលប្រាក់បានប្រហែល១,៥ពាន់លានដុល្លារ។
ទោះជាយ៉ាងនេះក្តី គម្រោង Forest City ត្រូវបានគេប្រៀបធៀបទៅនឹង ទីក្រុងខ្មោច ស្រដៀងទៅនឹងគម្រោងធំៗជាច្រើន ដែលបានជាប់គាំងស្ទើរនៅទូទាំងប្រទេសចិន ។ យោងតាមកាសែតអាមេរិក WSJ បានចុះផ្សាយថា អាផាតម៉ិនភាគច្រើន ក្នុងគម្រោងនេះត្រូវបានទិញទុកសម្រាប់ការវិនិយោគ និងពុំមានមនុស្សរស់នៅទេ។