ដោយៈ គង់ សូរិយា
ភ្នំពេញៈ បញ្ហាគាំងលំហូរសាច់ប្រាក់ បាននិងកំពុងក្លាយជាបញ្ហាប្រឈមមួយនៅកម្ពុជា ដែលត្រូវមានការដោះស្រាយជាមួយយន្តការឈ្នះឈ្នះទាំងអស់គ្នារវាងរដ្ឋាភិបាល វិស័យឯកជននិងប្រជាពលរដ្ឋ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងកាលពីចុងសប្តាហ៍មុនថា បើទោះបីជាបញ្ហាវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋខ្វះលទ្ធភាព សងត្រឡប់ទៅធនាគារវិញក៏ដោយ ប៉ុន្តែអ្នកជាប់បំណុលមិនអាច មិនសងទៅធនាគារវិញបានទេ ព្រោះធនាគារត្រូវការប្រាក់ចំណេញ ដើម្បីធ្វើឱ្យខ្លួនមាននិរន្តភាពក្នុងអាជីវកម្ម និងត្រូវបង់ការប្រាក់ទៅដល់អ្នកដាក់បញ្ញើ និងទៅកាន់ប្រភពទុនពីក្រៅប្រទេស។
លោកបានបញ្ជាក់ថា “ការរួមចំណែកដោះស្រាយទាំងអស់គ្នា គឺជាយុទ្ធសាស្រ្តដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យវិស័យធនាគារបន្តភាពរឹងមាំ និងរក្សាបាននូវលំនឹងអាជីវកម្ម”។
លោកបានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋ បានជួបបញ្ហាហើយបាត់បង់ចំណូលទាំងស្រុង ត្រូវតែរាយការណ៍ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយចំពោះគ្រឹះស្ថានធនាគារវិញ គួរតែជូនដំណឹងទៅភ្នាក់ងាររបស់ខ្លួនឱ្យបានយល់ ប្រសិនបើក្នុងលក្ខខណ្ឌ ដែលប្រជាពលរដ្ឋ គ្មានលទ្ធភាពសងពិតប្រាកដ ត្រូវមានរបាយការណ៍ជូនទៅធនាគារជាតិ និងរកវិធីដោះស្រាយ។ បើមិនដូច្នេះទេ ប្រជាពលរដ្ឋដែលជាប់បំណុលទាំងនោះ នឹងងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិ ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីបញ្ហានេះ ដើម្បីពន្យារ ឬផ្អាកការបង់មួយរយៈសិន ឬរដ្ឋាភិបាលត្រូវជួយទំនុកបំរុងបង្កើតមុខរបរ បង្កើតការងារ ឱ្យពួកគាត់មានការងារធ្វើ។
លោកបន្តថា រីឯអ្នកដែលបានបាត់បង់ការងារ ឬមុខរបរវិញ អាចមកចូលរៀនជំនាញវិជ្ជាជីវៈ ដែលរាជរដ្ឋាលបាននឹងកំពុងដាក់ចេញយុទ្ធសាស្រ្ត ផ្តល់ការបណ្តុះបណ្តាលដល់កម្លាំង ជំនាញ១លានសែននាក់។ នៅពេលដែលប្រជាពលរដ្ឋ មានលទ្ធផលរកការងារបាន រកចំណូលបាន នោះពួកគាត់នឹងមានលទ្ធភាពសងបំណុល ត្រឡប់វិញ។ចំណែកអ្នកដែលបាត់បង់ចំណូលខ្លះ គួរស្នើសុំធ្វើឥណទានឡើងវិញ ដើម្បីជួយកាត់បន្ថយចំនួនប្រាក់បង់សងប្រចាំខែ ទៅដល់ធនាគារវិញ។លោកបណ្ឌិតគី សេរីវឌ្ឍន៍បញ្ជាក់។
លោកបន្តដោយពន្យល់ថា ការធ្វើឥណទានឡើងវិញ គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយពលរដ្ឋដែលរងផលប៉ះពាល់ ជួយកាត់បន្ថយភាពក្រីក្រី ព្រមទាំងការស្តារស្ថានភាព ដ៏លំបាករបស់ប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងនេះក្តី ការសម្របសម្រួលរបស់រដ្ឋាភិបាល ទៅលើការរៀបចំឥណទានឡើងវិញនេះ គឺសំខាន់ណាស់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនោះ និងកុំឱ្យវិស័យធានាគារចូលទៅក្នុងវិបត្តិ។
សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍នានាជួយសម្រួល និងរៀបចំឥណទានឡើងវិញ ពិសេសមិនអនុញ្ញាត្តឲ្យធនាគារ មីក្រូហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍នានារឹបអូសយកអចលទ្រព្យរបស់ប្រជាពលរដ្ឋនោះទេ៕









ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិន នៅក្នុងការអភិវឌ្ឍរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសចិន សម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។


លោកស្រីបន្តថា “ប្រជាពលរដ្ឋរស់នៅបានសាំនឹងជម្ងឺកូវីដ និងសង្រ្គាមលើពិភពលោកហើយ ដោយពួកគេមិនមានអារម្មណ៍ភិតភ័យអ្វីច្រើនទៀតនោះទេ”។
លោកបន្តថា “បច្ចុប្បន្នវិស័យនេះមានសភាពស្ងប់ស្ងាត់ អញ្ចឹងបើមានយន្តការក្នុងការបន្ឋូរបន្ថយ ក្នុងការផ្តល់ឥណទានកាន់តែច្រើន នឹងជួយស្រោចស្រង់ និងធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើន”។លោកបន្តថា “ការជួយពីរាជរដ្ឋាភិបាលជារឿងចាំបាច់ និងសំខាន់បំផុតក្នុងកាលៈទេសៈដ៏លំបាកនេះ”។
លោកបន្តថា “អ្វីសំខាន់ គឺយើងធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែងរបស់អ្នកអភិវឌ្ឍន៍ និងម្ចាស់អាជីវកម្មក្នុងវិស័យអចលនទ្រព្យជាក់ស្តែង”។
អ្នកឧកញ៉ាបានបន្តថា “បើសួរថាតើនឹងមានការបញ្ចេញឥណទានក្នុងកម្រិតណានៅឆ្នាំ២០២៤ យើងមិនអាចកំណត់បានទេ វាអាស្រ័យតាមគោលនយោបាយផ្ទៃក្នុងរបស់ធនាគារនិមួយៗ”។
លោកបណ្ឌិតបានបន្តថា យើងគ្រោងពិចារណាលើការបើកសាខាថ្មី នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត និងបណ្តាខេត្តផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យសេវាកម្មធនាគារ លំដាប់ពិភពលោករបស់យើង កាន់តែខិតទៅជិតអតិថិជន នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនោះ យើងក៏កំពុងធ្វើការសិក្សាលទ្ធភាព នៃការពង្រីក សាខានៅតាមខេត្តធំៗផ្សេងទៀតដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុផងដែរ។
សកម្មភាពវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ រួមទាំងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំង ដែលនៅតែបន្តពង្រីកឥតឈប់ឈរ។ ជាលទ្ធផល កម្ពុជាទទួលបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលដ៏វែងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនឹងសន្តិភាពពេញលេញ ដែលប្រទេសកម្ពុជាទទួលបានចាប់តាំងពីចុងឆ្នាំ ១៩៩៨។
អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ វិសមភាពបានរួមតូចសម្រាប់ប្រទេសកម្ពុជា ខណៈពេលដែលវិសមភាពសកល ជាពិសេសនៅក្នុងប្រទេសអ្នកមានមួយចំនួនកំពុងរីកធំ។
លោកស្រីបន្តថា “ការរីកចម្រើនវិស័យទេសចរណ៍ អាចនឹងមានភាពល្អប្រសើរនៅឆ្នាំខាងមុខ បន្ទាប់ពីការបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ដែលបានទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗអាចចុះចតបាន”។
លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា មេរៀនដែលយើងបានឆ្លងកាត់ ហើយយើងកំពុងតែឆ្លងកាត់ ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមសកល តាំងពីឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២៣ បានបង្រៀនមនុស្សយើងលើចំណុចជាច្រើន ដូចជា ទី១-ត្រូវមានភាពអត់ធ្មត់ ព្រោះមានតែការអត់ធ្មត់ទេ ទើបអាចឲ្យយើងឆ្លងកាត់រឿងលំបាកជាច្រើន និងទី២ ធ្វើឲ្យយើងចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើប្រាស់លុយ។
ទោះជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនប្រមាណ៦,១ភាគរយក្នុងឆ្នាំ២០២៤ ជាមួយការងើបឡើងវិញនៃវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម កម្មន្តសាល ខណៈវិស័យអចលទ្រព្យនឹងនៅតែបន្តរក្សាបានកំណើនយឺតដដែល៕





