គំរោងដីលំហែរបូកគោលែន១ អមជាមួយទេសភាពជើងភ្នំបូកគោបានបញ្ចប់តាមផែនការ

ដោយៈ គង់ សូរិយា

        កំពតៈ អមដោយទេសភាពដ៏ខៀវស្រងាត់ នាជើងភ្នំបូកគោ បានធ្វើឲ្យគំរោងបូកគោលែន១ បានទទួលជោគជ័យទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញដីលំហែរ។ គំរោងនេះ ស្ថិតនៅលើផ្លូវលេខ៣២ ជាផ្លូវឡើងភ្នំបូកគោឬទៅកាន់ទីក្រុងឆ្លាតវៃបូកគោ ដែលមានផ្ទៃដីសរុប៧ហិកតា និងមានឡូត៏ដីសរុបជាង២០០ឡូត៍។

នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុនYoungsia Real Estate អ្នកនាងហ៊ាង ពណ្ណរី បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ជាមួយនឹងទំនុកចិត្តផ្តើមចេញពីទីនេះ បានធ្វើឲ្យក្រុមហ៊ុនពង្រីកគំរោងជាច្រើន ដូចជាបូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរដសមុទ្រកោងកាង និងគំរោងខឋានសួគ៌លំហែរជាដើម។

អ្នកនាងបានបន្តថា គំរោងបូកគោលែន១មានលក្ខណៈពិសេសជាច្រើន ដូចជាផ្លូវភ្លោះទំហំ១៨ម៉ែត្រ សួនច្បារនៅចំកណ្តាល ខ្លោ​ងទ្វារដ៏ស្រស់ស្អាត ផ្ទះអាជីវកម្ម និងមានការតភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត ពិសេសផ្លូវក្នុងគំរោងនេះសុទ្ឋតែអ៊ុតកៅស៊ូ និងមានការដាំផ្កាដ៏ស្រស់ស្អាត នៅមុខគំរោងដីលំហែរនិមួយៗផងដែរ។  ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានមូលដ្ឋានទុនរ៉ឹងមាំមិនគ្រប់គ្រាន់ទេ ប្រសិនជាគំរោងអភិវឌ្ឍន៍របស់យើងមានតែរូបភាពនៅក្នុង3D យើងនឹងសម្លាញ់វិស័យនេះ ប៉ុន្តែប្រសិនជាយើងធ្វើពិតប្រាកដ និងធ្វើស័ក្តិសមជាដីលំហែរ ទីផ្សារនេះនៅតែមានឱកាសរីកចម្រើនលឿនបន្តទៀត។

លោកបន្តថា “ជាក់ស្តែងទោះជាមានវិបត្តិ ប៉ុន្តែគំរោងរបស់យើងនៅតែលក់បានដដែល គ្រាន់តែមានល្បឿនយឺតជាងមុនបន្តិច”។ លោកបន្តថា “យើងបាននិងកំពុងធ្វើឲ្យអតិថិជនគាំទ្រ និងទទួលបានទំនុកចិត្ត ដោយសារយើងធ្វើពិត ធ្វើលឿន និងអភិវឌ្ឍន៍គំរោងមួយ ដែលមានលក្ខណៈលំហែរពិតប្រាកដ”៕

សម្តេចធិបតី ស្នើប្រធានាធិបតីវៀតណាមពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

ដោយៈ គង់ ហ្វីអូណា

        ប៉េកាំងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។

ក្នុងឱកាសនៃជំនួបនេះ លោកវ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះសម្តេចធិបតី ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យ នូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។លោកវ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយ លោកប្រធានាធិបតីវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួ​លដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេរភាគី លើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ទន្ទឹមនឹងនេះ លោកប្រធានាធិបតីវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្តេចធិបតី បានឆ្លើយតបទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខ៕

 

រដ្ឋមន្រ្តីសាធារណៈការដឹកនាំពិភាក្សាលើអនុក្រិតថ្មីទាក់ទងការកំណត់ល្បឿនយានយន្ត

ដោយៈ គង់ ម៉ាលីណា

ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៧ តុលា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការកំណត់ល្បឿនសម្រាប់យានយន្ត។

អនុក្រឹត្យនេះ មានគោលបំណងកំណត់ល្បឿន បើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប។ ក្នុងនោះដែរ សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានធ្វើការពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអនុវត្តច្បាប់ស្តីពី ការកំណត់ល្បឿនបើកបរ សំដៅលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ឱ្យកា​ន់តែ​ប្រសើរឡើង។បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យ វាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្ន៕

នាយករដ្ឋមន្រ្តីចិនឯកភាពយកឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូររវាងប្រជាជាតិទាំងពីរនិងលើកកំពស់វិស័យទេសចរណ៍

ដោយៈ ហ្វីអូណា

        ប៉េកាំងៈ នាយករដ្ឋមន្ត្រីចិន លោកលី ឈាង បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាន នៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។

កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកលី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនៃជំនួបនេះ លោកលី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសចិន សាជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែង សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

លោកនាយករដ្ឋមន្រ្តីចិន ក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ លើគម្រោងជាច្រើន ជាពិសេស ការបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កា​លពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់ (MOU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បក្ស និងរដ្ឋាភិបាលចិនចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញនូវក្តីសោម​នស្សរីករាយ ដែលបានជួបលោកនាយករដ្ឋមន្ត្រី លី ឈាង ជាលើកទី៤ ក្នុងរយៈពេលត្រឹមប៉ុន្មានខែកន្លងទៅនេះ ព្រមជាមួយនឹងការអរគុណផងដែរ ចំពោះការរៀបចំទទួលដំណើរ យាងពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍កីឡាSEA Games លើកទី១៩ នៅក្នុងប្រទេសចិន ព្រមទាំងបានចូលរួមសម្តែងនូវមរណៈទុក្ខ និងការសោកស្តាយចំពោះការបាត់បង់ជីវិត របស់ប្រជាជនចិនចំនួនបួនរូប និងបាត់ខ្លួនពីររូប នៅក្នុងប្រទេសអ៊ីស្រាអែល។ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន សម្តេចធិបតី បានសម្តែងនូវក្តីពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើMOUចំនួនប្រាំបី ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន វិស័យវិនិយោ​គ កសិកម្ម ពាណិជ្ជកម្ម អប់រំ កីទ្បា ការពារជាតិ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែ​ក្រវាត់ និងផ្លូវ ។ ជាមួយគ្នានេះ លោកលី ឈាង ក៏បានឯកភាពតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាន នៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស ដោយយកកត្តាប្រជាជនជាគោល៕

 

 

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសម្រេចផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ដោយ: គង់ លាងហួរ

ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប ខណៈដែលអាកាសយានដ្ឋានសៀមរាបចាស់ ត្រូវបានបិទជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ បច្ចុប្បន្នជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពអាចបម្រើអ្នកដំណើរបានរហូតដល់ទៅ៧លាននាក់ ក្នុងដំណាក់កាលដំបូង។
អាកាសយានដ្ឋាននេះ ស្ថិតនៅចម្ងាយប្រហែល៥៥គីឡូម៉ែត្រពីបេះដូងនៃខេត្តសៀមរាប និងប្រហែល៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ ដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកធ្វើដំណើរទៅកាន់តំបន់កណ្តាល និងតំបន់ទេសចរណ៍ផ្សេងៗ។អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) ដែលមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ គឺជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលអាចទទួលជើងហោះហើរ ចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក។

អាកាសយានដ្ឋាន​នេះ ​នឹង​អាច​ទទួល​អ្នក​ដំណើរ​តាម​យន្តហោះ​ចំនួន៧លាន​នាក់ ​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ២០២៤ និង​រហូត​ដល់១២លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០៤០។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines បានសហការជាមួយអង្គភាពគ្រប់គ្រង នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បច្ចេកវិទ្យា ដូចជាប្រព័ន្ធ check-in ការឡើងយន្តហោះ និងសេវាកម្មលើដីផ្សេងទៀត ដើម្បីធានាបាននូវបទពិសោធន៍ដ៏ងាយស្រួល និងរហ័សសម្រាប់អ្នកដំណើរ៕

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ

ដោយៈ ជេស៊ីកា

        ប៉េកាំងៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងចំណោមកិច្ចព្រៀមព្រៀងទាំងនោះរួមមាន  ទី១ ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។ ទី២ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។ ទី៣ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។

គំរោងព្រែកជីកហ្វូណនតេជោ ត្រូវបានក្រសួងសាធារណៈការនិងដឹកជញ្ជូនប្រកាសថា បានបញ្ចប់ការសិក្សា១០០ភាគរយហើយ ដោយមិនមានផលប៉ះពាល់បរិស្ថាន និងលំហូរទឹកនោះឡើយ។ គំរោងជាប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់នេះ មានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារអាមេរិក៕

សម្តេចធិបតីជម្រុញឲ្យក្រុមហ៊ុនចិនសាងសង់ផ្លូវរថភ្លើងតភ្ជាប់ភ្នំពេញ សៀមរាប ប៉ោយប៉ែត និងភ្នំពេញ បាវិតនិងគោលដៅមួយចំនួនទៀត

ដោយៈ ជេស៊ីកា

        ប៉េកាំងៈ  ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនChina Railway Construction Corporation (CRCC), សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើទិសដៅ នៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។

ការលើកឡើងនេះ បានធ្វើកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកវ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនChina Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនCRCC មានគម្រោងវិនិយោគសរុបចំនួន៥៣ ជាមួយនឹងដើមទុនប្រមាណ៥.៣០០លានដុល្លារអាមេរិក។ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន៣បន្ថែមទៀត រួមមានទី១ មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យ សម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក ទី២ គម្រោ​ងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាត តាមបណ្តាខេត្តស្របដងទន្លេមេគង្គ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគ ក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីក ការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ ទី១ ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងទី២ ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ- បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី៕

 

High hopes for Cambodia’s touristic, economic growth as Chinese-invested airport starts operation

Ra Sambo, a manager at souvenir shop Graines De Cambodge here in northwest Cambodia’s tourist hub, is optimistic that the Chinese-invested Siem Reap Angkor International Airport (SAI) will boost international tourist arrivals, revitalizing the COVID-19-hit tourism industry.

She hoped that the SAI, commenced operation on Monday, will bring more foreign tourists to Siem Reap province, the home of the UNESCO-listed Angkor Archeological Park, so that tourism reliant businesses and services will boom again.

“As a vendor at the Old Market in Siem Reap, I feel excited that there is a new achievement, the new airport, and I have expectation for better business, as planes from different countries can fly directly to our Siem Reap province,” Sambo told Xinhua.
“We hope there will be more tourists coming to Cambodia,” the 40-year-old manager added.

She said the SAI will not only boost tourism, but also create a lot of jobs for Cambodian people.
Ley Leav, a 36-year-old maker of souvenirs in Siem Reap, is confident that the SAI will bring sustainable development and prosperity to the province. “I hope more tourists will come to Siem Reap, so our souvenir sales will be better,” she told Xinhua. “I want to see more Chinese tourists and other foreign tourists coming to Cambodia.”

Heth Rady, a 38-year-old tuk-tuk driver in Siem Reap, was delighted to see the commencement of SAI operation, saying that it would bring more tourists and investors to the Southeast Asian country.

“With this new airport, we hope to carry more passengers, and we can make more income,” he said. Rady said that currently, the number of international tourists to Siem Reap remained low, and he could make only 20,000 to 30,000 riel (5 to 7.5 U.S. dollars) per day from his tuk-tuk operation.

Covering a parcel of 700 hectares, the SAI is located in Sotr Nikum district, about 40 km from the Angkor Archeological Park and 50 km from Siem Reap provincial town.

With a 3,600-meter runway, the SAI is a 4E-level international airport that can accommodate long-distance flights from across the world.
Cambodian Ministry of Tourism’s Secretary of State Top Sopheak has a strong belief that the SAI would attract new airlines to fly directly to Cambodia.

“This new airport helps improve Cambodia’s air connectivity with the region and the world, and is crucial to help boost the country’s tourism, economy, trade, and investment,” he told Xinhua.

“As the airport can accommodate the landing of all kinds of aircraft, I urge international airlines to consider flying directly to Siem Reap, and it will save the passengers both time and money,” he added.

Cambodian State Secretariat of Civil Aviation’s Undersecretary of State Sinn Chanserey Vutha said the SAI has created a lot of direct and indirect jobs for locals and has also helped increase their incomes.

“This new airport will inject new vitality into the development of tourism, trade and investment in Siem Reap province,” he told Xinhua.
According to the official, the airport will be able to handle 7 million air passengers per annum from 2024 and up to 12 million passengers annually from 2040.

Thourn Sinan, chairman of the Pacific Asia Travel Association Cambodia chapter, said the SAI has significantly improved connectivity between Cambodia and other countries, making the kingdom a more attractive destination for tourists and investors.

“The airport is expected to boost tourism, trade, and investment in the region,” he told Xinhua. “It will also create jobs and stimulate economic growth.” Sinan added that the airport will also facilitate trade and investment, making it easier for businesses to operate in Cambodia.

“The SAI is a key example of the successful cooperation between Cambodia and China under the Belt and Road Initiative (BRI),” he said. Source: Xinhua

សុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិក ដែលកំពុងប្រតិបត្តិការនៅប្រទេសចិនធ្លាក់ចុះដល់កម្រិតទាបបំផុត

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបានបង្ហាញថា ភាពតាន តឹងផ្នែកនយោបាយ និងបញ្ហាសេដ្ឋកិច្ចកំពុងធ្វើឱ្យទំនុកចិត្តរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិនមានការធ្លាក់ចុះយ៉ាងខ្លាំង។

ការស្ទង់មតិខាងលើរៀបចំធ្វើឡើង ដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅទីក្រុងសៀងហៃ ទៅលើអ្នកឆ្លើយសំណួរចំនួន៣២៥រូប។

ការស្ទង់មតិរកឃើញថា ចំនួនក្រុមហ៊ុនដែលមានសុទិដ្ឋិនិយមអំពីទស្សនវិស័យរយៈពេល៥ឆ្នាំ របស់ពួកគេនៅក្នុងប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

តួយ៉ាង ភាគរយនៃក្រុមហ៊ុនអាមេរិក ដែលនៅតែបន្តមានសុទិដ្ឋិ និយមលើទស្សនវិស័យអាជីវកម្ម រយៈពេល៥ឆ្នាំនៅប្រទេសចិន បានធ្លាក់ចុះមកត្រឹម៥២%។ នេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំដែលចេញផ្សាយ ដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅទីក្រុងសៀងហៃ។

តួលេខនេះគឺជាកម្រិតទាបបំផុត ចំពោះសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន គិតចាប់តាំងពីរបាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្ម AmCham Shanghai ត្រូវបានចងក្រងឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៩។

ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក​ នៅតែ​ជា​ក្តីកង្វល់​សម្រាប់​ក្រុមហ៊ុន​អាមេរិកជាច្រើន ដោយ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ត្រូវបាន​គេលើក​ឡើង​ថា​ ជា​បញ្ហា​ប្រឈម​ដ៏កំពូល។

ទន្ទឹមគ្នានេះ ភាពមិនច្បាស់លាស់អំពីតម្លាភាព នៃបរិយាកាសបទប្បញ្ញត្តិរបស់ប្រទេសចិន ក៏បានកើនឡើងផងដែរ ខណៈ១/៣នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិខាងលើ បានរាយការណ៍ថា គោលនយោបាយ និងបទប្បញ្ញត្តិរបស់ចិន ចំពោះក្រុមហ៊ុនបរទេសបានវិវឌ្ឍកាន់តែអាក្រក់កាលពីឆ្នាំ២០២២កន្លងទៅ៕

តម្លៃជួលផ្ទះអាជីវកម្មនៅទីក្រុងហូជីមិញដាំក្បាលចុះ៣០ភាគរយ ស្របពេលតម្រូវការធ្លាក់ចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃជួលផ្ទះអាជីវកម្ម នៅទីក្រុងហូជីមិញបានដាំក្បាលចុះ៣០% គិតមកទល់ពេលនេះ ក្នុងឆ្នាំនេះ ប៉ុន្តែនៅតែមានទីតាំងជាច្រើនត្រូវបានបិទ ដោយសារតែខ្វះអ្នកជួល ស្របពេលដែលមានការលំបាកផ្នែកសេដ្ឋកិច្ច។

កាលពីពេលថ្មីៗនេះ អ្នកនាង Lan បានជួលផ្ទះអាជីវកម្មរបស់គាត់ ក្នុងខណ្ឌ១ ទីក្រុងហូជីមិញ ជាមួយតម្លៃ៦៥លានដុង ក្នុងមួយខែ ពោលគឺដាំក្បាលចុះ២៦% បើធៀបនឹងមុនផ្ទុះជំងឺកូវីដ-១៩ បន្ទាប់ពីគាត់បានទុកផ្ទះនោះចោល អស់រយៈពេល២ខែ ដោយសារមិនអាចរកអ្នកជួលបាន។

អ្នកនាងអះអាងថា “ប្រសិនបើខ្ញុំមិនបញ្ចុះថ្លៃទេ ទាំងអ្នកជួល ទាំងខ្ញុំនឹងជួបការលំបាក ហើយខ្ញុំនឹងមិនមានអ្នកជួលទេ ខណៈពេលដែលពួកគេនឹងមិនមានធនធានគ្រប់គ្រាន់ ដើម្បីបន្តអាជីវកម្មរបស់ខ្លួន”។

ផ្ទះអាជីវកម្មនោះស្ថិត​នៅលើផ្លូវ Le Thi Rieng ហើយធ្លាប់​ពោរពេញ​ទៅ​ដោយ​ហាង​ធ្វើ​សក់ ស្ប៉ា​ក្រចក និង​ហាង​លក់​គ្រឿង​សម្អាង ប៉ុន្តែ​ឥឡូវ​នេះ​ ផ្លូវនេះហាក់​ដូច​ជា​ស្ងាត់​ឈឹង ខណៈ​អាជីវកម្ម​ជា​ច្រើន​បាន​បិទ​ទ្វារ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ។

ចំណែក ផ្ទះអាជីវកម្មមួយ ដែលស្ថិតនៅលើផ្លូវ Cach Mang Thang Tam ខណ្ឌ១ ទីក្រុងហូជីមិញ ធ្លាប់ដាក់ជួលក្នុងតម្លៃ២០០លានដុងក្នុងមួយខែ មុនផ្ទុះជំងឺរាតត្បាត ប៉ុន្តែពេលនេះ តម្លៃជួលត្រូវបានបញ្ចុះ៣៥% មកនៅសល់ត្រឹមតែ១៣០លានដុងប៉ុណ្ណោះ ក្នុងមួយខែ។

ជាមួយគ្នានេះ ផ្ទះអាជីវកម្មជាច្រើន ដែលមានកំពស់ចាប់ពី២ ឬ៣ជាន់ នៅក្នុងទីក្រុងហូជីមិញ កំពុងស្ថិតក្នុងស្ថានភាពដូចគ្នា ដែលមានអត្រាទំនេរទុកចោលខ្ពស់ អស់ជាច្រើនខែកន្លងមកហើយ៕