សុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិក ដែលកំពុងប្រតិបត្តិការនៅប្រទេសចិនធ្លាក់ចុះដល់កម្រិតទាបបំផុត

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបានបង្ហាញថា ភាពតាន តឹងផ្នែកនយោបាយ និងបញ្ហាសេដ្ឋកិច្ចកំពុងធ្វើឱ្យទំនុកចិត្តរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិនមានការធ្លាក់ចុះយ៉ាងខ្លាំង។

ការស្ទង់មតិខាងលើរៀបចំធ្វើឡើង ដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅទីក្រុងសៀងហៃ ទៅលើអ្នកឆ្លើយសំណួរចំនួន៣២៥រូប។

ការស្ទង់មតិរកឃើញថា ចំនួនក្រុមហ៊ុនដែលមានសុទិដ្ឋិនិយមអំពីទស្សនវិស័យរយៈពេល៥ឆ្នាំ របស់ពួកគេនៅក្នុងប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

តួយ៉ាង ភាគរយនៃក្រុមហ៊ុនអាមេរិក ដែលនៅតែបន្តមានសុទិដ្ឋិ និយមលើទស្សនវិស័យអាជីវកម្ម រយៈពេល៥ឆ្នាំនៅប្រទេសចិន បានធ្លាក់ចុះមកត្រឹម៥២%។ នេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំដែលចេញផ្សាយ ដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅទីក្រុងសៀងហៃ។

តួលេខនេះគឺជាកម្រិតទាបបំផុត ចំពោះសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន គិតចាប់តាំងពីរបាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្ម AmCham Shanghai ត្រូវបានចងក្រងឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៩។

ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក​ នៅតែ​ជា​ក្តីកង្វល់​សម្រាប់​ក្រុមហ៊ុន​អាមេរិកជាច្រើន ដោយ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ត្រូវបាន​គេលើក​ឡើង​ថា​ ជា​បញ្ហា​ប្រឈម​ដ៏កំពូល។

ទន្ទឹមគ្នានេះ ភាពមិនច្បាស់លាស់អំពីតម្លាភាព នៃបរិយាកាសបទប្បញ្ញត្តិរបស់ប្រទេសចិន ក៏បានកើនឡើងផងដែរ ខណៈ១/៣នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិខាងលើ បានរាយការណ៍ថា គោលនយោបាយ និងបទប្បញ្ញត្តិរបស់ចិន ចំពោះក្រុមហ៊ុនបរទេសបានវិវឌ្ឍកាន់តែអាក្រក់កាលពីឆ្នាំ២០២២កន្លងទៅ៕

តម្លៃជួលផ្ទះអាជីវកម្មនៅទីក្រុងហូជីមិញដាំក្បាលចុះ៣០ភាគរយ ស្របពេលតម្រូវការធ្លាក់ចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃជួលផ្ទះអាជីវកម្ម នៅទីក្រុងហូជីមិញបានដាំក្បាលចុះ៣០% គិតមកទល់ពេលនេះ ក្នុងឆ្នាំនេះ ប៉ុន្តែនៅតែមានទីតាំងជាច្រើនត្រូវបានបិទ ដោយសារតែខ្វះអ្នកជួល ស្របពេលដែលមានការលំបាកផ្នែកសេដ្ឋកិច្ច។

កាលពីពេលថ្មីៗនេះ អ្នកនាង Lan បានជួលផ្ទះអាជីវកម្មរបស់គាត់ ក្នុងខណ្ឌ១ ទីក្រុងហូជីមិញ ជាមួយតម្លៃ៦៥លានដុង ក្នុងមួយខែ ពោលគឺដាំក្បាលចុះ២៦% បើធៀបនឹងមុនផ្ទុះជំងឺកូវីដ-១៩ បន្ទាប់ពីគាត់បានទុកផ្ទះនោះចោល អស់រយៈពេល២ខែ ដោយសារមិនអាចរកអ្នកជួលបាន។

អ្នកនាងអះអាងថា “ប្រសិនបើខ្ញុំមិនបញ្ចុះថ្លៃទេ ទាំងអ្នកជួល ទាំងខ្ញុំនឹងជួបការលំបាក ហើយខ្ញុំនឹងមិនមានអ្នកជួលទេ ខណៈពេលដែលពួកគេនឹងមិនមានធនធានគ្រប់គ្រាន់ ដើម្បីបន្តអាជីវកម្មរបស់ខ្លួន”។

ផ្ទះអាជីវកម្មនោះស្ថិត​នៅលើផ្លូវ Le Thi Rieng ហើយធ្លាប់​ពោរពេញ​ទៅ​ដោយ​ហាង​ធ្វើ​សក់ ស្ប៉ា​ក្រចក និង​ហាង​លក់​គ្រឿង​សម្អាង ប៉ុន្តែ​ឥឡូវ​នេះ​ ផ្លូវនេះហាក់​ដូច​ជា​ស្ងាត់​ឈឹង ខណៈ​អាជីវកម្ម​ជា​ច្រើន​បាន​បិទ​ទ្វារ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ។

ចំណែក ផ្ទះអាជីវកម្មមួយ ដែលស្ថិតនៅលើផ្លូវ Cach Mang Thang Tam ខណ្ឌ១ ទីក្រុងហូជីមិញ ធ្លាប់ដាក់ជួលក្នុងតម្លៃ២០០លានដុងក្នុងមួយខែ មុនផ្ទុះជំងឺរាតត្បាត ប៉ុន្តែពេលនេះ តម្លៃជួលត្រូវបានបញ្ចុះ៣៥% មកនៅសល់ត្រឹមតែ១៣០លានដុងប៉ុណ្ណោះ ក្នុងមួយខែ។

ជាមួយគ្នានេះ ផ្ទះអាជីវកម្មជាច្រើន ដែលមានកំពស់ចាប់ពី២ ឬ៣ជាន់ នៅក្នុងទីក្រុងហូជីមិញ កំពុងស្ថិតក្នុងស្ថានភាពដូចគ្នា ដែលមានអត្រាទំនេរទុកចោលខ្ពស់ អស់ជាច្រើនខែកន្លងមកហើយ៕

ចំនួនភ្ញៀវទេសចរចិនចូលមកកាន់ប្រទេសថៃមានការថយចុះខ្លះ ខណៈទំនុកចិត្តលើសន្តិសុខបានធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍នៅទីក្រុងឈៀងម៉ៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិភាព បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី៣ ខែតុលា ដែលបានប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនចំពោះប្រទេសថៃ។

ភ្ញៀវទេសចរប្រហែល៦០.០០០នាក់មកពីប្រទេសចិនបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារ Siam Paragon ដែលបានសម្លាប់មនុស្ស៣នាក់ ក្នុងនោះមានភ្ញៀវទេសចរចិនម្នាក់ និង៤នាក់ទៀតបានរងរបួស។

យោងតាមទិន្នន័យពីក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ Airports of Thailand បានបង្ហាញថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរចិនបានធ្លាក់ចុះ៩,២% ពី៦៥០.០០០នាក់ មកនៅត្រឹម៥៩០.០០០នាក់ បន្ទាប់ពីកើតឧប្បត្តិហេតុនេះ។លោក Chutidech Promkaewngarm ជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Standard Tour Co Ltd បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការស្លាប់របស់ស្ត្រីជនជាតិចិនក្នុងអំឡុងពេលបាញ់ប្រហារនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរជាបណ្តោះអាសន្ន។

លោកបានអះអាងថា អ្នកនិយមលេងអុីនធឺណិតនៅប្រទេសចិនជាច្រើនបានបង្ហោះថា ពួកគេនឹងមិនទៅលេងប្រទេសណា ដែលការកាន់កាប់កាំភ្លើងជារឿងមិនខុសច្បាប់នោះទេ ខណៈដែលសាក្សីនៅកន្លែងកើតហេតុបានចែករំលែកបទពិសោធន៍របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ថា ការធ្វើដំណើរលើកដំបូងរបស់ពួកគេទៅកាន់ប្រទេសថៃក៏ជាលើកចុងក្រោយរបស់ពួកគេផងដែរ។លោក Paisarn Sukcharoen ប្រធានសមាគមសណ្ឋាគារថៃភាគខាងជើងបានលើកឡើងថា “ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍និងសហគ្រិនដែលអាជីពរបស់ពួកគេពឹងផ្អែកលើវិស័យទេសចរណ៍ ហើយជាង៣០% នៃការកក់សណ្ឋាគារត្រូវបានពន្យារពេលភ្លាមៗ បន្ទាប់មានរឿងនេះ”៕

រាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន៨


រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន
២ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
៣ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប
៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨
៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន
៦ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
៧ អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ។
៨ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចធិបតីហ៊ុន ម៉ាណែតជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សជាច្រើន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា

ដោយៈ គង់ សិរីជេស៊ីកា

        ប៉េកាំងៈ ក្នុងដំណើរអញ្ជើញទៅចូលរួមខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅប្រទេសចិន សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យក្រុ​មហ៊ុនចិនធំៗជាច្រើនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅថ្ងៃទី១៦ តុលា ម្សិលម៉ិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ លោក ចូវ ឡី (Zuo Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនChina Datang Co.,Ltd. ចូលសម្តែងការគួរសម និងពិភាក្សាការងារ ។
នៅថ្ងៃដដែលនេះសម្តេចបានអនុញ្ញាត្តឲ្យ លោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប ចូលសម្តែងការគួរសម និងពិភាក្សាការងារ ។ នេះគឺជាជំនួបទី៣ ក្នុងថ្ងៃទី១ នៃការអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព ខ្ពស់ ៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម”។

ក្នុងជំនួបជាបន្តបន្ទាប់នោះ សម្តេចធិបតីបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនCMECរបស់ចិន ដែលគ្រោងវិនិយោគទឹកប្រាក់ប្រមាណ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាសនៅកម្ពុជា។ នៅក្នុងជំនួបនៅថ្ងៃទី១៧  តុលា ​ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែល សម្ដេចធិបតី អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក Wang Bo បានគោរពជម្រាប សម្ដេចធិបតី ថា ក្នុងរយៈពេល១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួម ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រ​មាណ៣,០០០លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាសនៅកម្ពុជា។ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនSINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគ ក្នុងគម្រោងជាច្រើននៅកម្ពុជា។

នៅក្នុងឱកាសដ៏កម្រនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក លី ខ័រ (Li Kuo) ប្រធានក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃដដែលផងដែរ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរនៅថ្ងៃដដែលនេះ។ ទន្ទឹងនឹងពេលជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតអោយ ឯកឧត្តម ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកក្រុមហ៊ុន Genertec International Holding Co., Ltd.  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕

Asia stocks rise on earnings hopes; keep wary eye on Mideast tensions

HONG KONG : Asian stocks rose in cautious trade on Tuesday, with investors choosing to focus on corporate earnings prospects and the resilience of the U.S. economy ahead of tensions in the Middle East.

MSCI’s broadest index of Asia-Pacific shares outside Japan advanced 0.4 per cent. Tokyo’s Nikkei rose 1 per cent. Overnight the S&P 500 had climbed 1 per cent, while oil prices and the U.S. dollar had fallen.

A host of “favorable” signs from the strength of the U.S. consumer, economic growth, and interest rates supporting bank profits, gave reasons for hope, said Kerry Craig, a global market strategist at J.P. Morgan Asset Management.
Quarterly results from Goldman Sachs and Bank of America are due on Tuesday, with Morgan Stanley, pharmaceutical giant Johnson & Johnson, Tesla and Netflix due later in the week.

A recent shift in tone from Federal Reserve officials – hinting that interest rate hikes might be over – has also cheered investors and bond markets lately. Benchmark 10-year Treasury yields are about 15 basis points off 16-year highs, though they crept higher in Asia trade Tuesday to 4.7331 per cent. Investors are also trying to assess risks that a wider conflict breaks out in the Middle East which remains a “very fluid situation”, Craig said.

U.S. President Joe Biden will visit Israel on Wednesday as the country prepares to escalate an offensive against Hamas militants that has set off a humanitarian crisis in Gaza and raised fears of a broader conflict with Iran.

Iran’s Foreign Minister said Israel would not be allowed to act in Gaza without consequences, warning of “preemptive action” by the “resistance front” in the coming hours. Source: Reuters

ដំណឹងល្អៈរដ្ឋាភិបាលកម្ពុជាគ្រោងដាក់ឲ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍នាខែវិច្ឆិកាខាងមុខ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តជាផ្លូវការនូវរបបភាគទានស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោន៍ ដែលរកប្រាក់ចំណូ​លដោយខ្លួនឯង (អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ) និងអ្នកក្នុងបន្ទុ​កសមាជិក ប.ស.ស ដើម្បីទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។
កម្មវិធីនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គលស្វ័យនិយោជន៍អាចស្នើសុំចុះបញ្ជីការ នៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន ទី១ ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ទី២ ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ទី៣ ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.។

ទី៤ សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥ ៦០០រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងា​រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រៅពីការផ្តល់របបសន្តិសុខសង្គមខាងលើនេះ យោងតាមអនុក្រឹត្យ២៨០អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែរទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រាជរដ្ឋាភិបាលក៏នឹងផ្តល់ជូននូវ ប្រាក់បំណាច់ពេលឈប់សម្រាកពេលមានជំងឺ លើកាវតាលិកអប្បបរមា ដូចដែលរៀបរាប់ខាងលើបន្ថែម។

ក្រៅពីនេះ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម មាត្រា៣៦ និងមាត្រា៥៦ បានចង្អុលឲ្យមានរបបសន្តិសុខសង្គម២គឺ របបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចនេះ ទៅថ្ងៃអនាគតច្បាស់ណាស់ បុគ្គលស្វ័យនិយោជន៍ក៏នឹងទទួលបាននូវរបបប្រាក់សោធន ដូចគ្នាទៅនឹងកម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការដូចគ្នាដែរ។

ដោយឡែក យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាយុយ៉ាងតិច១៥ឆ្នាំ និងអាចចុះឈ្មោះតាមឃុំ សង្កាត់ ដែលខ្លួនរស់នៅ ឬនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានមុខជំនាញចំនួនប្រមាណជាង៦០ ដូចជា ជំនាញសំណង់ អគ្គិសនី កម្មន្តសាល មេកានិច កសិកម្មនិងកសិឧស្សាហកម្ម ជួសជុលរថយន្ត និងតំឡើងប្រព័ន្ធទឹកជាដើម។ល។

បន្ថែមពីនេះ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងអាចទទួលបានការបណ្ដុះបណ្ដាលជំនាញ ដោយមិនបង់ប្រាក់ថ្លៃ និងទទួលបានប្រាក់ឧបត្ថមុ្ភប្រចាំខែ បន្ថែមទៀតពីរាជរដ្ឋាភិបាលផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅបានថ្លែងថា ការជួយប្រជាពលរដ្ឋប្រករបរ និងធ្វើការ​ងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម សំដៅលើការជួយប្រជាពលរដ្ឋ ដែលមានជីភាពកម្រិតទាបឱ្យកាន់តែមានជីវភាពខ្ពស់ ដើម្បីបង្ខិតគម្លាតជីវភាព តាមរយៈការជំរុញផលប្រយោជន៍ផ្សេងៗ បានទៅដល់ដៃជនក្រីក្រ និងងាយរងគ្រោះ។

សម្តេចបន្តថា បន្ថែមពីនេះ គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គជាតិ ពីព្រោះពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកងាយរងផលប៉ះពាល់ពីវិបត្តិផ្សេងៗ ដូចជាកូវីដ-១៩ជាដើម ដូច្នេះរដ្ឋត្រូវរកពួកគាត់ឱ្យឃើញ ហើយត្រូវពង្រឹងសមត្ថភាព និងភាពធន់។ សរុបសេចក្ដីមក ការចុះបញ្ជីរបស់ប្រជាពលរដ្ឋ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីរៀបចំផែនការជួយឱ្យបានចំគោលដៅ ចំតម្រូវការ និងទាន់ពេលវេលា។

ក្នុងជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារ មានដូចជា ផ្នែកសហគ្រាស ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ  អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត ម៉ាស្សា  ជាងកាត់សក់ អ្នករត់ម៉ូតូឌុប/កង់បី អាជីវករលក់តាមផ្សារ  អ្នកសារព័ត៌មាន  អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម៕

ហាងកាហ្វេត្នោត ដែលលក់កាហ្វេផ្សំឡើងពីទឹកត្នោត និង ផ្លែត្នោតខ្ចី បានបើកលក់ជាផ្លូវការនៅកណ្ដាលទីក្រុងភ្នំពេញ

កាលពីថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2023 នេះហាងកាហ្វេត្នោតដែលបង្កើតឡើងដោយកូនខ្មែរដែលភាគច្រើនប្រើប្រាស់ វត្ថុធាតុដើមនៅក្នុងស្រុក មានដូចជាទឹកត្នោត ផ្លែត្នោតខ្ចីស្ករត្នោត ផ្សំជាមួយនឹងកាហ្វេដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ បានបើកទ្វារទទួលអតិថិជនរបស់ខ្លួនហើយ។ អ្នកគ្រប់គ្រងទូទៅរបស់ហាងកាហ្វេត្នោត អ្នកស្រី តូច សុផាន បានមានប្រសាសន៍ថា “កាហ្វេត្នោតគឺជាហាងកាហ្វេដែលមានលក្ខណៈប្លែកគេពីបណ្ដាហាងកាហ្វេផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។

កាហ្វេដែលផ្សំឡើងជាមួយនឹងទឹកត្នោត ផ្លែត្នោតខ្ចី និងស្ករត្នោតនេះ ឆ្លងកាត់ការពិសោធន៍ និងការសាកល្បងអស់រយៈពេលយ៉ាងយូរ ប្រកបដោយភាពសម្រិតសម្រាំង គុណភាពយ៉ាងខ្ពស់ មុននឹងសំរេចយកមកដាក់លក់នៅលើទីផ្សារ។ អតិថិជនទូទៅធ្លាប់បានភ្លក់រសជាតិកាហ្វេរសជាតិដើម និងកាហ្វេដែលផ្សំឡើងពីផ្លែរុក្ខជាតិ ឬក៏គ្រាប់ធញ្ញជាតិផ្សេងៗ ប៉ុន្តែ ប្រហែលជាមិនទាន់បានទទួលនូវបទពិសោធន៍ភ្លក់នៅរសជាតិ កាហ្វេដែលផ្សំឡើងពីទឹកត្នោត ពីផ្លែត្នោត និង ពីស្ករត្នោតនោះទេ។ ដូច្នេះហើយទើបហាងកាហ្វេត្នោតខិតខំច្នៃប្រឌិត កម្រិតសម្រាំងបង្កើតឡើងនូវកាហ្វេត្នោតនេះឡើងមក ឆ្លងកាត់តាមរយៈការសាកល្បងនិង ការពិសោធន៍អស់រយៈពេលយ៉ាងយូរ ឃើញថាមានអតិថិជនជាច្រើនបានគាំទ្រនូវ លទ្ធផលកាហ្វេត្នោតនេះ។
ដូច្នេះហើយទើបហាងកាហ្វេត្នោតសម្រេចចិត្តបើកសម្ពោធហាងដាក់លក់នៅផលិតផល កាហ្វេដែលផ្សំឡើងពីផ្លែត្នោតខ្ចី ពីទឹកត្នោត និងស្ករត្នោត ដែលសុទ្ធសឹងជាផលិតផលរបស់ខ្មែរ សុទ្ធសាធតែម្ដង។ គោលបំណងសំខាន់ៗរបស់ហាងកាហ្វេត្នោតក្រៅពី ការចង់បង្កើតនូវកាហ្វេដែលមានរសជាតិថ្មីប្លែកសម្រាប់អតិថិជនរបស់ខ្លួន ហាងកាហ្វេត្នោតក៏មានបំណងដ៏ធំមួយក្នុងការជួយលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ក្នុងការឡើងត្នោតឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត”។

អ្នកស្រីបានបន្ថែមទៀតថា “ដោយមានការគាំទ្រពីអតិថិជនរបស់ខ្លួន ហាងកាហ្វេត្នោតបានធ្វើការ កុម្មង់ទិញផ្លែត្នោតខ្ចី ទឹកត្នោត និង ស្ករត្នោត ពីអ្នកផ្គត់ផ្គង់ ពីខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង​ និង ខេត្តតាកែវ ក្នុងបរិមាណយ៉ាងច្រើននាពេលកន្លងមកនេះ”។ អ្នកគ្រប់គ្រងទូទៅដែលមានភាពច្នៃប្រឌិតខ្ពស់នេះបានបន្តថែមទៀតថា​ “ពិតណាស់ដើមត្នោតក៏ជាទុក្ខជាតិមួយ ជាអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជាផងដែរ ហើយដើមត្នោតបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនមហិមារដល់ប្រជាពលរដ្ឋខ្មែរអស់រយៈពេល កាលដល់យូរលង់ណាស់មកហើយ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋយើងហាក់បីដូចជាមិនទាន់មានការច្នៃប្រឌិតឬ ឬក៏លើកស្ទួយរុក្ខជាតិដែលមានតម្លៃនេះឲ្យបានច្រើនឡើយ។ ដូច្នេះហើយ ទើបអ្នកស្រីនិងដៃគូវិនិយោគរបស់អ្នកស្រីចាប់ផ្ដើមពិភាក្សារកវិធី ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ដើមត្នោតនេះឲ្យមានតម្លៃកាន់តែច្រើននិងមានតម្លៃកាន់តែធំធេងទៀតសម្រាប់ប្រទេសរបស់យើង។ ដូច្នេះសរុបមកហាងកាហ្វេត្នោតមិនត្រឹមតែជាហាងមួយដែលលក់ផលិតផលផ្សំឡើងពីផ្លែត្នោតខ្ចី ទឹកត្នោត ស្ករត្នោត ប៉ុណ្ណោះទេ តែក៏ជាគំនិតមួយដែលមានបំណងលើកស្ទួយនៅអត្តសញ្ញាណរបស់ជាតិ ដែលជាផលិតផលក្នុងស្រុកឲ្យមានភាពកាន់តែល្បីល្បាញទៀតផងដែរ។ សូមបញ្ជាក់ផងដែរថានៅខាងកាហ្វេត្នោតក្រៅពីកាហ្វេដែលផ្សំឡើងពី ទឹកត្នោត ផ្លែត្នោតខ្ចី និងស្ករត្នោត ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់និងមានអត្ថប្រយោជន៍ដ៏ច្រើនដល់សុខភាពរបស់អ្នកទទួលទានក៏ដូចជាអតិថិជនរបស់ខ្លួន ហាងកាហ្វេត្នោតក៏មានលក់កាហ្វេដែលមានរសជាតិដើមដែលហៅថាកាហ្វេទូទៅជាច្រើនប្រភេទទៀតផងដែរ។ ហាងកាហ្វេត្នោតមានទីតាំងនៅទល់មុខវិទ្យាស្ថានភាសាបរទេស IFL។

សម្រាប់ការទំនាក់ទំនងទៅហាងឬ សំរាប់កម្មង់ទិញកាហ្វេត្នោត សុំទំនាក់ទំនងតាមទូរសព្ទលេខ 012 396 357/093 217 268 /093 212 568

EU firms’ confidence in Vietnam increases again: EuroCham

While still below the 50-point threshold for four straight quarters, this small rise indicates emerging positive economic momentum, according to a report released Monday by the European Chamber of Commerce
(EuroCham).

Between Q2 and Q3, there was a 3 percentage point drop in pessimism regarding the current situation, while positive and neutral perspectives increased by 6 and 4 percentage points respectively.

Furthermore, the Q3 survey revealed a shift in projections for the quarter to come. Compared to responses in the Q2 survey, there was an 11 percentage point rise in businesses anticipating economic stabilisation and growth for the upcoming quarter. On the other hand, businesses projecting a negative trend reduced by 5 percentage points, said
EuroCham.

Vietnam’s global investment appeal remains strong, with 63% of surveyed businesses positioning Vietnam within their top 10 FDI destinations.

Even more striking, 31% ranked Vietnam among their top three, while an impressive 16% hailed it as their foremost investment destination.

To improve the nation’s FDI attraction, 58% of respondents said streamlining bureaucracy is key, 48% advocated for enhancing the regulatory environment, one-third called for upgrading transport infrastructure, and 22% emphasised easing visa and work permit requirements for foreign experts. Source: Vnexpress

តើ “គម្រោងប្រចាំសតវត្សរ៍” BRI តម្លៃ១ទ្រីលានដុល្លាររបស់លោក ស៊ី ជីនភីង ស្ថិតក្នុងស្ថានភាពបែបនេះនាពេលនេះ?

តែម សុខុម
គូឡាឡាំពួ: នៅពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង ជួបជាមួយក្រុមមេដឹកនាំពិភពលោកជាលើកដំបូងដើម្បីបង្ហាញចក្ខុវិស័យរបស់លោកសម្រាប់ការពង្រីកឥទ្ធិពលរបស់មហាយក្សចិន តាមរយៈបណ្តាញនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០១៧ លោកបានហៅគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) ថាជា “គម្រោងប្រចាំសតវត្សរ៍”។

ហើយខណៈរដ្ឋបុរសចិន រូបនេះត្រូវថ្លែងបើក “វេទិកាខ្សែក្រវាត់ និងផ្លូវ” (Belt and Road Forum) លើកទី៣ ក្នុងសប្តាហ៍នេះ អនាគតនៃគម្រោងដ៏មហិមារបស់លោកហាក់ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៦ ខែតុលា។ខណៈគម្រោងនេះទាក់ទាញទុនវិនិយោគបាន១ទ្រីលានដុល្លារអាមេរិក ក្នុងទសវត្សរ៍ដំបូងរបស់ខ្លួន សន្ទុះនៃការវិនិយោគក៏បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការប៉ាន់ប្រមាណពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតង (Green Finance & Development Center)។

សកម្មភាពជារួមរបស់ប្រទេសចិន ក្នុងបណ្តាប្រទេសជាសមាជិកគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) នាពេលនេះបានធ្លាក់ចុះប្រមាណ៤០%ពីកម្រិតកំពូលរបស់ខ្លួនក្នុងឆ្នាំ២០១៨ ខណៈសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះដាំក្បាលចុះ។រដ្ឋាភិបាលក្រុងប៉េកាំង ប្រឈមនឹងការចោទប្រកាន់ថាជាអ្នកផ្តល់ប្រាក់កម្ចីគ្មានទំនួលខុសត្រូវដែលជំរុញឱ្យប្រទេសនានាខកខានក្នុងទូទាត់បំណុលរបស់ខ្លួន។ ទំនាក់ទំនងប្រេះឆាជាមួយសហរដ្ឋអាមេរិក បានធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសអ៊ីតាលី ជាសមាជិកតែមួយគត់នៃប្រទេសឧស្សាហកម្មរីកចម្រើនទាំង ៧ (G7) ដែលចូលជាសមាជិក BRI គ្រោងចាកចេញពីគំនិតផ្ដួចផ្ដើម BRI នៅដំណាច់ឆ្នាំនេះ។

មន្ត្រីចិន មួយរូបបានទម្លាយឱ្យដឹងថា គំនិតផ្ដួចផ្ដើម BRI បានគាំងស្ដូកទៅហើយនៅពេលនេះដោយសាររងការវាយប្រហារផ្ទួនៗពីវិបត្តិកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន ខ្លួនឯង។ មន្ត្រីចិន ដែលសុំមិនបញ្ចេញអត្តសញ្ញាណរូបនេះលើកឡើងទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង សង្ឃឹមថា កិច្ចប្រជុំកំពូលរំឭកខួបឆ្នាំទី១០ នៃគំនិតផ្ដួចផ្ដើម BRI នឹងធ្វើឱ្យគម្រោងនេះមានភាពរឹងមាំឡើងវិញ។

មន្ត្រីជាន់ខ្ពស់អាមេរិក មួយរូបដ៏ទម្លាយឱ្យដឹងដែរថា សហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃថា គំនិតផ្ដួចផ្ដើម BRI កំពុងធ្លាក់ចូលបញ្ហាយ៉ាងជ្រៅ។ មន្ត្រីអាមេរិក រូបនេះនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង ពេលនេះមានដើមទុនតិចជាងមុនសម្រាប់ការផ្ដល់កម្ចី ហើយសម្ពាធកំពុងកើនឡើងដែលបង្ខំឱ្យខ្លួនប្រមូលប្រាក់កម្ចីដែលខ្លួនបានផ្ដល់ដល់ប្រទេសនានាត្រលប់មកវិញ។លោក ស៊ី ជីនភីង នឹងមានឱកាសឆ្លើយតបទៅអ្នករិះគន់លោក នៅពេលក្រុមមេដឹកនាំពិភពលោកទិសខាងត្បូ ង (Global South) ជួបជុំគ្នាក្នុងសប្តាហ៍នេះដើម្បីប្ដេជ្ញាផ្ដល់ការគាំទ្រគំនិតផ្ដួចផ្ដើម BRI ហើយវាជាឱកាសសាកល្បងកម្រិតបញ្ជូនរបស់រដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់កិច្ចព្រមព្រៀងថ្មីៗ។

មេដឹកនាំដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះរួមមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez និងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ជាដើម៕ The Edge Markets៕