ការលក់ផ្ទះថ្មីនៅប្រទេសសិង្ហបុរី ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២២

តែម សុខុម

សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗប្រចាំខែក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យសម្រាប់ខែកញ្ញា ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃច័ន្ទ ទី១៦ ខែតុលា។

ដោយនេះមិនទាន់ទាំងរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ផ្ទះឯកជនថ្មីៗត្រឹម២១៧យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញកាលពីខែមុន ដោយធ្លាក់ចុះ៤៤,៩%បើធៀបនឹង៣៩៤យូនីតដែលត្រូវបានលក់ចេញក្នុងខែសីហា។

តួលេខនេះក៏បង្ហាញពីការធ្លាក់ចុះ៧៨%ផងដែរ បើធៀបទៅនឹងផ្ទះចំនួន៩៨៧យូនីតដែលត្រូវបានលក់ចេញក្នុងខែកញ្ញា ឆ្នាំ២០២២។ លើកចុងក្រោយដែលផ្ទះលក់បានតិចបំផុតគឺនៅខែធ្នូ ឆ្នាំ២០២២ ដែលពេលនោះផ្ទះត្រឹមតែ១៧០យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញ។

ក្រុមអ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនូវការលក់ផ្ទះពីរខែជាប់ៗគ្នានេះអាចបណ្ដាលមកពីគ្មានគម្រោងបើកលក់ទ្រង់ទ្រាយធំអំឡុងរយៈពេលនោះ។

ផ្ទះត្រឹមតែ៦៨យូនីតប៉ុណ្ណោះដែលត្រូវបានបើកលក់ក្នុងខែកញ្ញា ដោយធ្លាក់ចុះខ្លាំងបើធៀបនឹងផ្ទះចំនួន៥៩០យូនីតដែលត្រូវបានបើកលក់ក្នុងខែសីហា និងផ្ទះចំនួន២.១៥៦យូនីតដែលត្រូវបានបើកលក់ក្នុងខែកក្កដា៕ CNA៕

ក្រុមហ៊ុន CMEC របស់ចិន គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាសនៅកម្ពុជា

នៅក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ក្នុងឱកាសដែល សម្ដេចធិបតី អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក Wang Bo បានគោរពជម្រាប សម្ដេចធិបតី ថា ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស នៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ៕

លក់ផ្ទះវីឡាស្រស់ស្អាត ក្រុងកំពង់សោម💖 ផ្ទះនៅថ្មីល្អ សំណង់រឹងមាំ រចតនាម៉ូតស្រស់ស្អាត ទាន់សម័យ

🏡លក់ផ្ទះវីឡាស្រស់ស្អាត ក្រុងកំពង់សោម💖
ផ្ទះនៅថ្មីល្អ សំណង់រឹងមាំ រចតនាម៉ូតស្រស់ស្អាត ទាន់សម័យ មានព័ត៌មានលំអិតដូចខាងក្រោម៖
🔹- 1ល្វែង 98,800USD
🔹-ផ្ទះមានទំហំ 4.2*14 (ទំហំដី100ការ៉េ)
🔹-មានបន្ទប់គេង 4
🔹-មានបន្ទប់ទឹក 5
🔹-បន្ទប់ទទួលភ្ញៀវធំទូលាយ 1
🔹-ផ្ទះបាយធំទូលាយ 1
🔹-ទីធ្លាខាងក្រោយផ្ទះសល់ 1.2ម
🔹-ច្រកចំហៀងផ្ទះសល់ 0.8ម
🔹-ទីធ្លាខាងមុខចតឡានបាន 2គ្រឿង
🔹-ផ្លូវបេតុងខាងមុខផ្ទះទំហំ 8ម
🔹-ផ្ទះបែមុខទៅទិសខាងត្បូងឈាងខាងលិច
🔹-ផ្ទះមានប្លង់រឹង QR Code ស៊េរីថ្មី
✨លក្ខខណ្ឌ័ក្នុងការបង់
✔️ បង់ត្រឹមតែ15% ឬក៏ 30% អាចកាន់សោចូលស្នាក់នៅបាន
✔️បង់ជាមួយធនាគារក៏បាន ឬក៏ ជាមួយម្ចាស់ផ្ទាល់ក៏បាន
📍អាស័យដ្ឋាន ភូមិ៥ សង្កាត់លេខ៤ ខណ្ឌព្រះសីហនុ ខេត្តព្រះសីហនុ
(Location:https://maps.app.goo.gl/cKxoeNxN9NNg4Xtw7)
លេខទំនាក់ទំនង :085335255
Telegram https://t.me/oumthavy

 

ប្រទេសថៃកំណត់គោលដៅលុបបំបាត់ផលិតផលដែលគ្មានស្តង់ដារទាំងអស់ចេញពីទីផ្សារក្នុងស្រុកក្នុងរយៈពេលត្រឹម៦ខែ

ដោយ: គង់ លាងហួរ
បាងកក: ក្រសួងឧស្សាហកម្មថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការហូរចូលនៃទំនិញថោកៗ ដែលមិនមានស្តង់ដារចូលទៅក្នុងប្រទេសថៃក្នុងរយៈពេល៦ខែខាងមុខដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងអ្នកប្រើប្រាស់។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោកស្រី Pimphattra Wichaikul បានលើកឡើងថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលថាផលិតផលទាំងនេះកំពុងប៉ះពាល់ដល់សហគ្រិនថៃនៅក្នុងឧស្សាហកម្មជាច្រើនក៏ដូចជាអ្នកប្រើប្រាស់។

ទោះជាយ៉ាងនេះក្តីលោកស្រីមិនបានបញ្ជាក់លម្អិតថាអ្នកនាំចូលបានទិញទំនិញបែបនេះមកពីប្រទេសណានោះទេដោយនិយាយយ៉ាងទូលំទូលាយថា ទំនិញទាំងនេះមានប្រភពមកពីប្រទេសជិតខាង។ លោកស្រី Pimphattra បានណែនាំឲ្យវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) សហការជាមួយនាយកដ្ឋានគយ ដើម្បីត្រួតពិនិត្យគុណភាពទំនិញនាំចូល ជាពិសេសទំនិញដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ TISI ។

លោកស្រីបានបន្តថា“យើងបានកំណត់គោលដៅដើម្បីលុបបំបាត់ផលិតផលដែលមិនមានស្តង់ដារទាំងអស់ចេញពីទីផ្សារក្នុងស្រុកក្នុងរយៈពេលប្រាំមួយខែ”។

លោក Wanchai Phanomchai អគ្គលេខាធិការស្តីទីនៃវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) បានបញ្ជាក់ថា មានផលិតផលចំនួន១៤៣ ស្ថិតក្រោមត្រួតពិនិត្យដោយ TISI ដែលនឹងត្រូវបានពិនិត្យ និងបញ្ជាក់ដើម្បីធានាថា ផលិតផលទាំងនោះបានបំពេញតាមស្តង់ដារគុណភាព និងសុវត្ថិភាព។ លោកបន្តថា បន្ថែមពីលើបទប្បញ្ញត្តិតឹងរ៉ឹងលើទំនិញនាំចូល វិទ្យាស្ថានក៏នឹងរឹតបន្តឹងការត្រួតពិនិត្យផលិតផល ទាំងលក់នៅលើទីផ្សារ និងតាមរយៈប្រព័ន្ធអនឡាញផងដែរ។
យោងតាម TISI បានឱ្យដឹងថា អ្នកនាំចូលដែលបន្តនាំយកទំនិញដែលមិនមានស្តង់ដារត្រូវជាប់ពន្ធនាគារអតិបរមាពីរឆ្នាំ និង/ឬត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់២លានបាត(ប្រហែល៥៤.៧៧៥ដុល្លារអាមេរិក)។ ចំណែក ពាណិជ្ជករក្នុងស្រុកដែលត្រូវបានគេរកឃើញថាមានកំហុសក្នុងការលក់ទំនិញទាំងនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៦ខែ និង/ឬត្រូវពិន័យជាប្រាក់អតិបរមាចំនួន៥០មុឺនបាត។

កាលពីមុន សហព័ន្ធឧស្សាហកម្មថៃ (FTI) ធ្លាប់បានអំពាវនាវឱ្យអាជ្ញាធរដោះស្រាយការហូរចូលនៃទំនិញមកពីប្រទេសចិន ដែលមានតម្លៃថោក ដើម្បីការពារអាជីវកម្មក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs)។ FTI អះអាងថា សហគ្រាសធុនតូច និងមធ្យមជាច្រើនកំពុងជួបការលំបាកក្នុងការងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងកង្វះសាច់ប្រាក់ងាយស្រួល ហើយពួកគេត្រូវការការការពារពីទីផ្សារ ដែលកំពុងពោរពេញទៅដោយទំនិញនាំចូលក្រោមស្តង់ដារ៕

ក្រុមហ៊ុនចិនដ៏ធំមួយប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ចិន៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួនពីរ គឺ (i) គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង (ii) អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ ។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ថ្មីនេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ ។

ទន្ទឺមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ ៕

អ្នកវិនិយោគបរទេសសម្រុកទិញគម្រោងអចលនទ្រព្យកាន់តែច្រើននៅប្រទេសវៀតណាម

តែម សុខុម
ហាណូយ: ក្រុមអ្នកវិភាគបានព្យាករថា អ្នកវិនិយោគបរទេសនឹងសម្រុកទិញយកភាគហ៊ុន និងច្របាច់បញ្ចូលគ្នាក្នុងវិស័យអចលនទ្រព្យដែលចាប់ផ្តើមនៅចុងឆ្នាំនេះ។

តួយ៉ាងក្រុមហ៊ុនសិង្ហបុរី Keppel Land បានប្រកាសកាលពីខែកក្កដា ថា ខ្លួននឹងទិញយកភាគហ៊ុន៦៥%ក្នុងតម្លៃ៤១,៧លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុនក្នុងស្រុកមួយដែលគេរំពឹងថានឹងបើកដំណើរការផ្សារទំនើបនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥។

២ខែមុននេះ ក្រុមហ៊ុន Keppel Land បានទិញយកគម្រោងលំនៅឋានចំនួន២ពីក្រុមហ៊ុនអចលនទ្រព្យ Khang Dien ស្ថិតក្នុងសង្កាត់ Thu Duc City នៃក្រុងហូជីមិញ ក្នុងតម្លៃប្រមាណ១២៣លានដុល្លារអាមេរិក។

ទន្ទឹមនេះក្រុមហ៊ុនម៉ាឡេស៊ី Gamuda បានវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីទិញយកគម្រោងមួយស្ថិតនៅលើផ្ទៃដី៣,៧ហិកតាពីក្រុមហ៊ុនហ៊ុនអចលនទ្រព្យ Tam Luc Real Estate Joint Stock Company។គម្រោងក្នុងសង្កាត់ Thu Duc City ដែលនឹងមានអគារខ្ពស់ចំនួន៦ជាមួយនឹងផ្ទះជិត២.០០០យូនីតបានជម្នះលើបញ្ហាផ្លូវច្បាប់ដែលខ្លួនកំពុងជួបប្រទះក្នុងឆ្នាំនេះ។

វិស័យទេសចរណ៍ និងអចលនទ្រព្យប្រភេទរីហ្សតក៏ទទួលបានកិច្ចព្រមព្រៀង M&A (ច្របាច់បញ្ចូលគ្នា និងទិញយក) មួយចំនួនផងដែរ។ គម្រោងរីហ្សត Nam Hoi An (Hoiana) ដែលកំពុងស្ថិតក្រោមការសាងសង់ក្នុងខេត្ត Quang Nam ភាគកណ្តាលត្រូវបានទិញយកដោយមហាសេដ្ឋីហុងកុង លោក Henry Cheng ។ ការវិនិយោគសរុបនៃគម្រោងនេះបានឈានដល់៤ពាន់លានដុល្លារអាមេរិក។

នៅពាក់កណ្តាលឆ្នាំ២០២៣ សណ្ឋាគារចំនួន២ក្នុងសង្កាត់លេខ៧ នៃទីក្រុងហូជីមិញ ពោលគឺសណ្ឋាគារផ្កាយ៣ Ibis Saigon South និងសណ្ឋាគារផ្កាយ៤ Capri ក៏ត្រូវបានលក់ចេញដែរ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស JLL និយាយថា “កិច្ចព្រមព្រៀងច្របាញ់បញ្ចូលគ្នា និងទិញយក (M&A) ធំៗកាលពីពេលថ្មីៗនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់បណ្ដាអ្នកវិនិយោគលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ជាទូទៅ ប៉ុន្តែទុកចិត្តជាពិសេសលើទីផ្សារអចលនទ្រព្យ”៕ VN Express៕

ក្រុមហ៊ុនផ្សារទំនើបខ្នាតយក្សCentral Pattana គ្រោងបោះទុន៨៣លានដុល្លារនៅក្នុងខេត្តជាប់ព្រំដែនជាមួយឡាវ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រតិបត្តិករផ្សារទំនើបដ៏ធំបំផុត របស់ប្រទេសថៃគឺក្រុមហ៊ុន Central Pattana Plc (CPN) គ្រោងបោះទុនវិនិយោគចំនួន៣ពាន់លានបាត (ប្រហែល៨៣លានដុល្លារ) ក្នុងខេត្តភាគឦ​សាន Nakhon Phanom និង Nong Khai ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសឡាវ។

កាសែត Bangkok Post បានរាយការណ៍ថា ក្រុមហ៊ុនកំពុងធ្វើការលើការបើកផ្សារទំនើបថ្មីមួយនៅខេត្ត Nong Khai ក្នុងឆ្នាំ២០២៤ ជាមួយនឹងទុនវិនិយោគចំនួន១ពាន់លានបាត (ប្រហែល២៧លានដុល្លារអាមេរិក) ។

លោក Tos Chirathivat នាយកប្រតិបត្តិនៃក្រុមហ៊ុន Central Group អះអាងថា “ខេត្ត Nong Khai មាន​ទំហំពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយប្រទេសឡាវ​ខ្ពស់​បំផុត​ ពោលគឺមិន​តិច​ជាង៨០ពាន់​លាន​បាត​ក្នុង​មួយ​ឆ្នាំ​នោះទេ។ ខេត្តនេះ បានទាក់ទាញភ្ញៀវទេសចរជាង២លាននាក់ក្នុងមួយឆ្នាំៗ និងរកប្រាក់ចំណូលបានពីទេសចរណ៍ជាង៣,៣៥ពាន់លានបាត”។Central Pattana scouts for acquisitions, lines up more mega projectsលោក Tos បានបន្ថែមថា ផ្សារទំនើបមួយទៀតគ្រោងនឹងបើកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខេត្ត Nakhon Phanom ក្នុងត្រីមាសទី៤ ឆ្នាំ 2024 ជាមួយនឹងទុនចំនួន២ពាន់លានបាត (ប្រហែល៥៥លានដុល្លារអាមេរិក)។

លោក Tos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Central Group ថា “ការអភិវឌ្ឍផ្សារទំនើបដើរតួយ៉ាងសំខាន់ ក្នុងការបង្កើនសក្តានុពលរបស់ខេត្ត Nakhon Phanom ក្នុងការក្លាយទៅជាទីក្រុងទាន់សម័យនៅតំបន់ Isan ប្រទេសថៃ”។

នាយកប្រតិបត្តិរូបនេះបានបន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុន Central Group នៅខេត្ត Nakhon Phanom និងខេត្ត Nong Khai មានគោលបំណងប្រែក្លាយខេត្តទាំង២នេះ ​ទៅជាគោលដៅទេស​ចរណ៍ និងជំរុញសេដ្ឋកិច្ចនៅក្នុងអនុតំបន់។

ទោះបីជាតម្លៃទំនិញកើនឡើង និងអតិផរណាហក់ឡើងខ្ពស់យ៉ាងណាក្តី ក៏ប្រជាជនឡាវជាច្រើន បានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ៕

BRI ushering in new chapter of China-Cambodia ironclad friendship: Chinese ambassador

The Belt and Road Initiative (BRI) has been ushering in a new chapter for the China-Cambodia ironclad friendship, providing tremendous benefits to both sides, Chinese Ambassador to Cambodia Wang Wentian said on Friday.

Ten years into its proposal, upholding the principles of extensive consultation, joint contribution and shared benefits, the initiative transcends geographical barriers and proves to be, as its name indicates, a “belt” of cooperation and a “road” leading to friendship, Wang said in a written article released to Xinhua, noting that a decade ago when Chinese President Xi Jinping proposed the initiative, it was an instant hit, winning widespread acclaim and support from the
international community.

The ambassador said as China’s ironclad friend, Cambodia was among the first supporters of the initiative, firmly believing that not only is it an international cooperative platform promoting global governance and win-win cooperation with mutual benefits, but also an international public good contributing to Cambodia’s economic and social development.

“Under the strategic guidance of our leaders, China and Cambodia enjoy a relationship anchored in equality, mutual trust, brotherhood, and cooperation,” which are reflected in the high-quality development of the Belt and Road and the building of a community with a shared future for mankind, Wang said.

He added that the initiative has rapidly improved people’s lives, and that deepening cooperation in production capacity, trade, investment, agriculture and infrastructure has witnessed the success of flagship projects such as the Sihanoukville Special Economic Zone, the Phnom Penh-Sihanoukville Expressway, the Siem Reap Angkor International Airport, the Morodok Techo National Stadium and the Lower Sesan II Hydropower Station.

The ambassador said China has been Cambodia’s top trading partner and investor many years in a row and that Cambodian rice, bananas, mangoes, longans, coconuts and other agricultural products have made their way to the Chinese market, while “Made in China” smartphones and electric cars are becoming increasingly popular in Cambodia.
“In a mere decade, BRI cooperation has come to fruition, bringing tremendous benefits to Chinese and Cambodians alike,” he said.

The initiative forges an ever closer bond between the two peoples, Wang said, adding that in recent years, China and Cambodia have carried out a variety of cultural and people-to-people exchanges, with a view to further advancing communication and cooperation in the fields of youth, local exchanges, education, tourism and medical services.
Source: Xinhua

បណ្ដាក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្តនិងមិនចាកចេញ ពីប្រទេសថៃ

ដោយៈ តែម សុខុម
បាងកក: លោកHideyuki Tanaka ប្រធានអនុគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន នៃសហព័ន្ធធុរកិច្ចជប៉ុន (Keidanren​) បានឱ្យដឹងថា បណ្ដាពាណិជ្ជករជប៉ុន នៅតែមានទំនុកចិត្តលើការវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃ ហើយប្ដេជ្ញាមិនចាកចេញពីប្រទេសនេះឡើយ ជាពិសេសផ្នែកអាជីវកម្មទាក់ទងនឹងការផលិតរថយន្ត។

លោកគូសបញ្ជាក់ថា ប្រទេសថៃ មានធនធានធម្មជាតិដ៏សម្បូរបែប ហើយប្រទេសជប៉ុនយល់ថា ប្រជាជនរបស់ខ្លួនមានវប្បធម៌រួមតែមួយជាមួយនឹងជនជាតិថៃ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺប្រជាជនថៃ មានភាពរួសរាយរាក់ទាក់ជាមួយជនជាតិជប៉ុន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា។

ដោយសារកត្តាទាំងនេះ ធុរជនជប៉ុន ជាច្រើនជាពិសេសក្នុងឧស្សាហកម្មផលិតរថយន្ត នៅតែមានទំនុកចិត្ត លើការវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃ ដោយពួកគេនៅតែបន្តបង្កើតទីតាំងផលិត​កម្មរបស់ខ្លួនក្នុងប្រទេសនេះ។

លោក Hideyuki Tanaka ថ្លែងថា បណ្ដាក្រុមហ៊ុនជប៉ុន ទាំងតូច ទាំងធំ មានសក្ដានុពលពង្រីក ខ្សែសង្វាក់ផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ។ លោកបានបន្តថា លោកជឿថា ក្រុមហ៊ុនជប៉ុន ជាច្រើនទៀតរួមទាំងអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងអាជីវកម្មទើបបង្កើតថ្មី (Start-up) ផងនឹងរើមកកាន់ប្រទេសថៃ។

លោកលើកឡើងថា “ចំនួនក្រុមហ៊ុនជប៉ុន និងទំហំវិនិយោគសរុបនៅក្នុងប្រទេសថៃ គឺច្រើនជាងគេបំផុត បើធៀបនឹងបណ្ដាវិនិយោគិនមកពីបរទេសផ្សេងៗទៀត”៕ Bangkok Post៕

បើកដំណើរការថ្ងៃដំបូង ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរស្វាគមន៍ជើងហោះហើរចំនួន១៧

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ព្រលានយន្តហោះសៀមរាប អង្គរតម្លៃ១១០០លាន​ដុល្លារអាមេរិក បានបើកដំណើររការជាផ្លូវការហើយ នៅថ្ងៃទី១៦ តុលានេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជារដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ក្នុងពិធីបើកឲ្យដំណើរការព្រលាននេះថា អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ នឹងទទួលបានជើងហោះហើរចំនួន១៧ជើង ឬស្មើនឹង៣៤ចលនាជើងហោះហើរ (ចុះចតនិង​ហោះឡើង នៅក្នុងថ្ងៃនេះ ដោយជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ Bangkok Airways, PG903, ចុះចតនៅព្រឹកនេះ ជាជើងយន្តហោះពាណិជ្ជកម្មដំបូងបំផុត ដែលបានចុះចតនៅអាកាស​យានដ្ឋានដ៏ថ្មី សន្លាងរបស់​កម្ពុជា។

លោកបានគូសបញ្ជាក់ថា “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវ​ការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដា​អន្តរជាតិ លំដាប់ប្រភេទ៤ម៉ី (4E និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយាន ប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើង​ហោះហើរក្នុង​តំបន់ និងជើងហោះហើរឆ្ងាយៗ  (Long Haul Flights)”។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអាកាសយានចំនួន៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាចផ្ទុកទំនិញតាមផ្លូវអាកាស បានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ នឹងគ្រោងទទួលជើងហោះហើរបានចំនួន៦៥,០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០ តាមការព្យាករណ៍ទុក។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន១,១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល៥៥ឆ្នាំ។ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត៣,៧លាននាក់ កើនឡើង១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង ១០២% ធៀបនឹងរយៈ​ពេលដូចគ្នា ក្នុងឆ្នាំ២០២២។ក្នុងដើមខែតុលា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យមមានចលនា ជើងហោះហើរចំនួន៨៥០ជើងក្នុងមួយសប្តាហ៍ ចេញនិងចូល​អាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣០ក្រុមហ៊ុន ដែលកំពុង​តភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់៕